ជំងឺមុន

ជំងឺ​មុន​ - ផ្ទៃមុខ​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​ទាំង​ប្រុស​ទាំងស្រី ​។ មាតិកា​នេះ នឹង​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មុន ​ប្រភេទ​មុន​ ដំណោះស្រាយ​ទៅ​តាម​ស្ថានភាព​មុន ​ផ្ទៃមុខ

ចំណេះដឹងទូទៅ

ជំងឺមុន

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ជី​អង្កាម​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដែល​គ្នា​យើង​បាន​​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​។ ពិត​ណាស់​ ក្រៅ​ពី​បន្ថែម​រសជាតិ​ដ៏​មុខ​ម្ហូប​ យើង​ក៏​អាច​ប្រើ​ជី​មួយ​ប្រភេទ​នេះ​ក្នុង​ការ​​​ថែទាំ​​ស្បែក ជាមួយ​នឹង​មុខងារ​កាត់បន្ថយ​ស្នាម​មុន​​​ដ៏​ពូកែ​ផង​ដែរ។ តើ​កត្តា​​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​យើង​មាន​ស្នាម​មុន?​​​​ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Journal of Clinical and Aesthetic Dermatology បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​មុន​គីស ជា​ជាង​មុន​ក្បាល​ខ្មៅ និង​ក្បាល​ស ហើយ​វា​អាច​បំផ្លាញ​ស្បែក​ និង​បន្សល់​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ករណី​មួយ​ទៀត គឺ​បណ្តាល​មក​ពី​ការ​​ញេច​មុន​ ដែល​គ្នា​យើង​ច្រើន​តែ​ធ្វេសប្រហែស។ តើ​ជី​អង្កាម​អាច​កាត់បន្ថយ​ស្នាម​មុន​ដោយ​របៀប​ណា? សារធាតុ ​Salicylic acid ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាយាម​មុន​ និង​ស្នាម​មុន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​សារធាតុ​មួយ​នេះ ក៏​មាន​នៅ​ក្នុង​ជី​អង្កាម​ដូច​គ្នា​ ដែល​មាន​សមត្ថភាព​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​កើត​មុន កាត់បន្ថយ​ស្នាម​មុន ក៏​ដូចជា​ជំងឺ​​ស្បែក​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ជី​អង្កាម​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​ស្បែក ដូចជា​កើត​មុន និង​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ជាដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​​ធ្វើ​ល្បាយ​ជីអង្កាម​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​មុន ទាំង​នេះ ជា​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​​ប្រើ​ជីអង្កាម​ដើម្បី​ថែ​​រក្សា​សម្រស់​ និង​កាត់បន្ថយ​ស្នាម​មុន​ ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ស្បែក។ ១. ល្បាយ​ជីអង្កាម និង​រមៀត គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​​រមៀត​​មួយ​ចឹប របៀប​ធ្វើ៖ កិន​ជី​អង្កាម ហើយ​បន្ថែម​ទឹក​ពីរ​បី​ដំណក់។ បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​ល្បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ផ្ទៃ​មុន […]

ស្វែងរក ជំងឺមុន

ជំងឺមុន

ជឿអត់? ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ

​បញ្ហា​ឡើង​មុន ស្ទើរ​តែ​គ្រប់គ្នា​ទាំង​ស្រីទាំង​ប្រុស​សុទ្ធ​តែ​ជួប​ប្រទះ។ ប៉ុន្តែ អ្នកខ្លះ​មាន​បញ្ហា​ធ្ងន់​រហូត​ដល់​មាន​ស្នាម​ខូង​ក្រោយ​កើត​មុន​ទៀត​ផង។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​បញ្ហា​នេះ ក្រែង​លោ​អាច​ជា​គន្លឹះ​ឲ្យ​បាន​ដឹង។ ១- មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន កត្តា​ផ្សេងៗរួម​ចំណែក​ឲ្យ​កើត​មុន រួម​មាន ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់​កើន​ឡើង​ ការ​កកើត​កោសិកា​ខ្លាញ់ ជំងឺ​ដុំ​ពក​ស្បែក​ដោយ​សារ​ចាល់​ផ្តុំ​ជាតិ​ការ៉េទែន នៅ​ក្នុង​រន្ធ​រោម ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​មាន​ការ​រលាក​ និង​ការ​បញ្ចេញ​អ័រម៉ូន​មិន​ប្រក្រតី។ ជំងឺ​មុន​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម ហើយសម្លាក​​មុន ​តាម​ធម្មតា​ជា​កាក​សរសៃ​ខូឡាជែន ដែល​លេច​ឡើង​នៅ​ខាង​ក្នុង​ស្រទាប់​ស្បែក​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ទម្រង់​សម្លាក​បង្ក​ដោយ​សារ​មុន ទម្រង់​សម្លាក​មុន រួម​មាន​ផ្ទាំង​ស្បែក​ពពាល​ ការ​ប្រែ​សម្បុរ​ស្បែក​ខុស​ធម្មតា​ សម្លាក​របស់ជាលិកា​ និង​ការ​បាត់​បង់​ជាលិកា។ ផ្ទាំង​ស្បែក​ពពាល​មាន​លក្ខណៈ​សំប៉ែត ដោយ​មាន​ចំណុច​ពណ៌​ក្រហម​ បញ្ជាក់​ថា កន្លែង​នោះ​ធ្លាប់​មាន​មុន​កើត​ម្តង​ហើយ។ ប្រែ​ប្រួល​សម្បុរ​ស្បែក​ខុស​ធម្មតា កើត​មាន​ឡើង​នៅ​ពេល​ស្នាម​អុជ​លើ​ស្បែក​មាន​ពណ៌ ប្រែប្រួល​រាង​ខុស​ប្លែក ហើយ​​មុន​ដែល​ជា​សះ​ស្បើយ ហៅ​ថា​ការ​ប្រែ​ពណ៌​ដោយ​សារ​រលាក។ សម្លាក​ជាលិកា សភាព​ហាក់​ដូច​ជា​ជាលិកា​រីក​ធំ ត្រូវ​គេ​ហៅ​ថា​ផ្លែ​សាច់​ ឬ​សម្លាក​ដោយ​សារ​ជាលិកា​រីក​មាឌ​ប៉ោង​ធំ​ខុស​ធម្មតា ដោយ​សារ​លើស​ជាតិ​ខូឡាជែន​នៅ​ក្នុង​ស្បែក​យើង។ ការបាត់​បង់​ជាលិកា ជា​បញ្ហា​ឃើញ​មាន​ញឹក​ញាប់​ជាង​សម្លាក​ជាលិកា ដោយ​សម្លាក​ទាំង​នោះ មាន​សភាព​ខូង មាន​រន្ធ​ប្រហោង​តូចៗ​នៅ​លើ​ផ្ទៃ​ស្បែក។ នៅ​មាន​ឈ្មោះ​សម្លាក​ផ្សេង​ទៀត ដូចជា មុខ​ខ្មូត​ស៊ី​ សម្លាក​ផុង​ដោយ​សារ​ជាលិកា​សរសៃ​កកើត​ឡើង​វិញ​ច្រើន សម្លាក​ទន់​ ការ​រួញ​ស្វិត​ផ្ទាំង​នៃ​រន្ធ​រោម និង​ផ្ទាំង​ស្បែក​ដែល​ស្វិត​រួញ។ ៣- វិធី​ព្យាបាល​សម្លាក​មុន ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ឯក​ទេស​ផ្នែកសើ​ស្បែក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ សម្អាត​យក​ចេញ​នូវ​សម្លាក​មុន​ជ្រៅ​ឲ្យ​អស់​ពី​មុខ​យើង។ […]


ជំងឺមុន

កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង

តាម​ទម្លាប់ ឲ្យ​តែ​កើត​មុន គ្នា​យើង​នៅ​មិន​សុខ​ទេ ម្នាក់ៗ​រពឹស​ដៃ​ស្ទាប​អង្អែល កេះ ញេច បន្ទាប់​មក​យក​ម្សៅ ឬ​ថ្នាំ​មក​បន្តក់​ពី​លើ​ស្នាម​មុន​នោះ ដែល​វិធី​នេះ​ជា​ការ​ព្យាបាល​មុន​ដោយ​ខ្លួន​ឯង។ អ្នក​ឯកទេស​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់​ថា មុន​ជា​ជំងឺ​សើ​ស្បែក​ដែល​បង្ក​ឡើង​ដោយ​អ័រម៉ូនប្រមាណជា ៨០% ក្រៅ​ពី​នោះ​មាន​ការ​ប្រើគ្រឿង​សម្អាង ការ​រស់នៅ ចំណី​អាហារ​ជា​ដើម។ [embed-health-tool-heart-rate] លោកវេជ្ជបណ្ឌិត ហេង យូសេង មុន​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ទាំង​ស្រី​ទាំង​ប្រុស។ កាលណា​យើង​កើត​មុន ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ព្យាបាលមុន មិន​ត្រូវកេះ ឬ​ញេច​ដោយ​ក្រចក​នោះ​ទេ។ “បើ​កើត​មុនតិចៗ ត្រូវ​ប្រញាប់​រត់​ទៅ​រក​ពេទ្យ​ព្យាបាល កុំ​កេះ​ញេច​ដោយ​ក្រចក នាំ​ឲ្យ​ក្លាយ បង្ក​ទៅ​ជា​មាន​ស្នាម​មុខ ឬ​មេរោគ​ឆ្លង​តាម​ក្រចក​ទៅ​មុខ​យើង​ក៏​មានដែរ”។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!   គ្រូ​ពេទ្យ​សើ​ស្បែក​បាន​បែង​ចែក​មុន​ជា ២​ប្រភេទ គឺ​មុន​មិន​រលាក ដែល​មុន​ប្រភេទ​នេះ​មាន​គ្រាប់​តូចៗ ដូច​គ្រាប់អង្ករ និង​មុន​រលាក ដែល​បង្ក​ឲ្យ​មាន​មុន​ក្រហម និងខ្ទុះ។ មុនប្រភេទ​ណា​ក៏​ដោយ ​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ទេ ឯ​ការ​ទិញ​ម្សៅ​លក់​តាម​ផ្សារ ឬ​អន​ឡាញ​មក​លាប​បំបាត់​មុននោះ ​លោក​វេជ្ជបណ្ឌិត ហេង យូសេង បញ្ជាក់​ថា មាន​ប្រសិទ្ធភាព​តែ​ដំបូង​ទេ លាប​​លើក​ក្រោយៗ​លែង​ត្រូវ​ហើយ។ ដូច្នេះការ​ព្យាបាល​មុន​បាន​ទាន់​ពេល​ជាមួយ​គ្រូពេទ្យ​ជំនាញ ចំណេញ​ពេល មុខ​យើង​ក៏​ស្រស់​ស្អាត​គ្មាន​ស្នាម។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? […]


ជំងឺមុន

ពិត​អត់​ ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និងកើតមុន?

ស្ថានភាព​ណែន​ក្បាល គិត​ច្រើន​ មិន​សប្បាយ​ចិត្ត មិន​ជ្រះស្រឡះ​ក្នុង​អារម្មណ៍ តប់ប្រមល់ តុកស៊ិក ទាំង​រឿង​រៀន ប្រឡង ការងារ​ លុយកាក់ ស្នេហា ឬ​រឿង​ដ៏​សែន​ឈឺក្បាល​ក្នុង​គ្រួសារ ធ្វើ​ឲ្យ​ខួរក្បាល​យើង​សម្រាក​បាន​តិច ហើយ​គិត​រហូត​ដល់​ខួរក្បាល​រក​ពេល​សម្រាក​មិន​បាន។ ​គិត​ច្រើន ឬ​យើង​ហៅ​ថា ​ស្ត្រេស​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ​បាន​ចាត់​ចូល​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ សាហាវ​គួរសម​ ហើយ​ភាគ​ច្រើន​កើត​មាន​តែ​ចំពោះ​យុវវ័យ​ ឬ​វ័យ​ជ្រេ​បន្តិច ហៅកត្តា​ទាំង​នេះសុទ្ធ​តែ​មូលហេតុនេះឲ្យបាក់សម្រស់ និងឡើងមុខ ខូចស្បែក​ជាដើម។ អត្ថបទ​នេះ​ "Hello គ្រូពេទ្យ” នឹង​បង្ហើប​ខ្លះៗ ពី​ទំនាក់​ទំនង​រវាង​ស្ត្រេស តប់ប្រមល់ និងបញ្ហាសម្រស់។ ១- ស្បែក និង​ភាព​តប់ប្រមល់ បើ​តាម​ការ​អះអាង​របស់​សាស្ត្រាចារ្យ​ឯកទេស​ជំងឺសើស្បែក​ បញ្ហា​ថប់បារម្ភ​និង​ភាព​នឿយហត់ ​មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ "មុនថ្មី" ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​មុខយើងកំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ​​ស្រាប់ នោះ​នឹង​កាត់​តែ​យ៉ាប់យឺន​មួយ​កម្រិត​ទៀត។ អ្នកស្រាវជ្រាវ​​រក​ឃើញ​ថា​​ ពេល ប្រឡង សិស្ស និស្សិត​ភាគ​ច្រើន​​ ពិបាក​កម្ចាត់ ឬ​ទប់​ស្កាត់​ឲ្យ​មុខ​ស្អាត​ពី​មុន​ណាស់ ខុស​ពី​អំឡុង​ពេល ស្ថិត​ក្នុង​ពេល​សម្រាក​លំហែ ឬ​វិស្សមកាល។ ចំណុច​សំខាន់ត្រង់​ថា គ្នា​យើង​ស្ត្រេស​ច្រើន កោសិកា​ស្បែក​​ផលិត​សារធាតុ​សេបូម (ខ្លាញ់) ច្រើន​ជាង​ធម្មតា។ ស្ថានភាព​នេះ​នឹង​ធ្វើ​ឲ្យមាន​ការ​រំញោច និង​បង្កើន​ការផលិត​របស់​ក្រពេញ​លើ​តម្រងនោម ​ដែល​បញ្ជា​​ក្រពេញ​សេបូម​។ សារធាតុ​សេបូម​ផ្សំ​ជាមួយ​​កោសិកា​ស្បែក​ងាប់ […]


ជំងឺមុន

ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ

ពិតមែនហើយ គ្នាយើងមិនថា​ប្រុស​ មិនថាស្រី ច្បាស់​ជាខ្វាយខ្វល់​ខ្លាំង​ណាស់​ហើយ បើ​លើ​មុខ​សុទ្ធតែមុន មិនខ្មាស់​គេ​ មិន​អន់​ចិត្ត​ ទើបចម្លែក។ គ្នា​យើង​ភាគ​ច្រើន​ធ្លាប់​ដឹង​ហើយ ប្រភេទមុនជាច្រើន កើតអំឡុងពេលពេញវ័យ (គ្រប់ការ) ដោយសារ​បម្រែបម្រួល​អ័រម៉ូន ខ្លះ មាន​ដោយ​សារ​បញ្ហា​ស្បែក។ ប៉ុន្តែតិច​ថា​ "Hello គ្រូពេទ្យ" អត់ប្រាប់ កើតមុន ក៏អាច​ជាសញ្ញា​បញ្ជាក់ថា ​សុខភាព​កំពុង​មាន​បញ្ហា​ដូច​គ្នា។ ១- បញ្ហាអ័រម៉ូន ដូច​ប្រាប់​អ៊ីចឹង ភាគ​ច្រើន មុន កើតដោយសារ​បម្រែ​បម្រួល​អ័រម៉ូន ប៉ុន្តែ​បើ​វា​ជា​សញ្ញា​​អ័រម៉ូន​មាន​បញ្ហាវិញ យើង​ត្រូវ​ពិនិត្យ​មើល​ករណី​ខាង​ក្រោម៖ - មានគីស​ទឹក​ច្រើន​កន្លែង​លើ​ក្រពេញ​អូវែ៖ កើត​​លើ​ស្រីៗមាន​បញ្ហា​អ័រម៉ូន អ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព ក្រពេញ​អូវែអាច​មាន​ដុំ​ពក​ទឹក ឬដុំ​គីស ដែលគេ​ហៅថា (ដុំគីស​ទឹកច្រើនកន្លែង​លើ​ក្រពេញ​អូវែ)។ - ផលប៉ះពាល់៖ ​ស្រីៗពិបាកយក​កូន ហើយបើ​មិន​ព្យាបាល​​ទេ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម បេះដូង ​រដូវ​មិន​ទៀង ឡើង​ទម្ងន់ ឡើង​មុនពេញ​មុខ។ មុនទាំងនោះ ភាគច្រើនកើត​​លើ​ថ្ពាល់ ​ទ្រូង ​ខ្នង​ ម្ដុំ​ស្មាខាងលើ មុនពេលមករដូវ​ម្ដងៗ អាចបញ្ជាក់ថា យើងកំពុង​មាន​ជំងឺគីស​ទឹក​ច្រើន​កន្លែងលើ​ក្រពេញ​អូវែ។ - ដំណោះស្រាយ៖ តាមដាន និង​ពិគ្រោះ​ជាមួយ​​​ពេទ្យ​ ឬពេទ្យ​សើស្បែក​ ដើម្បី​រករោគសញ្ញាឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល […]


ជំងឺមុន

តែហ៊ានលេង​ម៉ូដ​សក់​បែប​នេះ ថ្ងាស​ងាយ​ឡើង​មុនបំផុត

ស្រីៗ​អាច​ឡើង​មុន​លើ​ថ្ងាស ដោយ​មិន​ដឹង​ខ្លួន បើ​ហ៊ាន​តែលេង​ម៉ូដ​សក់ទម្លាក់​គ្រប​ពី​លើ​ថ្ងាស។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូលហេតុ​ខ្លះៗ​ខាង​ក្រោម​នេះ៖ ១- សក់គ្របលើថ្ងាសបង្កឲ្យមានមុន? ជា​ការ​ពិត​ ព្រោះ​បែប​នេះ​ធ្វើ​ឲ្យ​ពពួក​បាក់តេរី ​មាន​ឱកាស​បង្ក​មុនលើ​ស្បែក​យើង ដោយសារ​ជាតិ​ប្រេង​ និង​កោសិកា​ស្បែក​ចាស់​ៗ​ទៅ​កកស្ទះ​នៅ​គល់​រោម។ មួយ​វិញ​ទៀត​ ការ​ប៉ះ​ទង្គិច​ញឹក​ញាប់​រវាង​សក់​ និង​ស្បែក​​អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​​ថ្ងាស​ឡើង​ជាំ ដោយ​សារ​តែ​មាន​ផ្តុំ​ជាតិ​ប្រេង​នៅ​លើ​សក់​​ និង​កោសិកា​ស្បែក​ចាស់​ៗ​​ ពិសេស​ ទម្លាក់​សក់​គ្រប​ថ្ងាស នាំ​ឲ្យ​ស្បែក​ខ្វះ​អុកស៊ីហ្សែន។ បញ្ហា​នេះអាច​កាន់​តែ​ធ្ងន់​ ​បើ​សក់​មានជាតិ​ប្រេង​ច្រើន។ ២-​ ដំណោះស្រាយបញ្ហាមុនលើថ្ងាស វិធីសាស្រ្ត​មាន​ប្រសិទ្ធភាព​បំផុត​ គឺ​កុំ​ជ្រើស​យក​ម៉ូដ​សក់​គ្រប​លើ​ថ្ងាស។​ យើង​អាច​លើក​វា​ចង​បត់​ទៅ​ក្រោយ​ដើម្បី​ឲ្យ​ស្បែក​អាច​ដក​ដង្ហើម​បាន ​ឬ​អាច​ចង​សក់​ដោយ​កៅ​ស៊ូ​ចង​សក់​ ​ប្រើ​បូរ​លើក​សក់​ឡើង​ ​​​ក្រង​សក់ខាង​មុខ​ឡើង​ ឬ​ក្រង​ទី​ទុយ កាន់​តែ​គួរ​ឲ្យ​ស្រលាញ់​។ ប្រើ​​គ្រឿង​ខាត់​ស្បែក​មុខ​មាន​សារធាតុ​កាត់​ខ្លាំង​ បង្កឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ ​​គួរ​ប្រើ​ផលិត​ផល​​មាន​ជាតិ​កាត់​តិច អាចប្រើ​សេរ៉ូមជម្រុះ​កោសិកា​ចាស់ នៅ​ពេល​យប់​ក៏​បាន។ ​យើង​​អាច​ព្យាបាល​បញ្ហា​ស្បែក​ជាំ​នៅ​លើ​ថ្ងាស​ ដោយប្រើ​អាស៊ីដ​សាលី​ស៊ី​លីត (Salicylic Acid) ឬ​ទិញ​ថ្នាំ​មាន​សារធាតុ បង់​សូ​ពែ​រ៉ុក​ស៊ីដ (Benzoyl peroxide) និង​អាស៊ីដ​សាលីស៊ីលីត (Salicylic Acid) ដោយ​ខ្លួន​ឯង។ សាកសួរ​អ្នក​ឯកទេស​ស្បែក​​ប្រភេទ​ថ្នាំ​ដទៃ​ទៀត​ ​បើ​ផលិតផល​ទាំង​នោះ​ពុំមាន​ប្រសិទ្ធភាព។ ក្រៅពីនេះ ផ្លាស់​ប្តូរ​ម៉ូដ​តុបតែង​សក់​ ​អាច​កាត់​បន្ថយការ​ផលិត​​កំណើនជាតិ​ខ្លាញ់​ពីស្បែក។ បើយើង​លេង​ម៉ូដ​សក់ ចាំបាច់ប្រើស្រ្ពាយ​បាញ់ គួរ​បាញ់​វា​ទៅ​លើ​ក្រាស់​ រួច​ចាំ​សិត​សក់ កុំ​បាញ់​លើ​សក់​ដោយ​ផ្ទាល់ ប្រយ័ត្ន​​ត្រូវ​មុខ អាច​បាញ់​នៅ​ចំ​កណ្តាល​ដល់​ចុង​ក៏​បាន​ បែប​នេះ​បញ្ហា​មុន​បង្ក​ដោយ​ប្រេង​លាប​សក់​ […]


ជំងឺមុន

តិច​អត់ដឹង! ចង់​អត់មាន​​ស្នាម​មុន ត្រូវស្គាល់​អាហារ​ល្អៗ​ទាំង​នេះ

តិច​ថា “Hello គ្រូពេទ្យ” អត់​បាន​ដាស់​តឿន! គ្នាយើង ជា​ពិសេស​ស្រីៗ មាន​បញ្ហា​ឡើង​មុន។ មុន អាច​បន្សល់​ស្លាក​ស្នាម​លើ​ស្បែក ពេល​កំពុង​ព្យាបាល បើ​យើង​អត់​ដឹង​ប្រភេទ​អាហារ​គួរ​ញ៉ាំ។ ប្រភេទ​អាហារ​ពិសេស ៥ យ៉ាង​នេះ អាច​ជួយ​ឲ្យ​កោសិកា​ស្បែក​មុខ​លូតលាស់​បាន​ល្អ និង​ការពារ​ស្នាម​មុន​បាន។ ១- វីតាមីនC វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​អាច​ជួយ​រក្សា​ស្បែកល្អ​សម្រាប់​ជាលិកា និង​សាច់ដុំ ​ជួយ​សះ​របួស​លើ​ស្បែក​ និង​ជាលិកា​​ខូចខាត​ដោយ​សារ​មុន។ លើស​ពីនេះ វីតាមីន ​C អាច​ការពារ​​ឆ្លង​មេរោគនាំ​ឲ្យ​ផ្លែសាច់ ​ជួយ​ផលិត​ខូលេជេន ដែល​ជា​សារធាតុ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក។ វីតាមីន C មាន​ក្នុង​អាហារច្រើន​ប្រភេទ​៖ - ផ្លែ​ឈើ​ជូរៗ៖ ក្រូច​ខ្វិច ក្រូច​ឆ្មារ ក្រូច​ពោធិ៍សាត់ និង​ទំពាំង​បាយជូរ ញ៉ាំទាំង​មូល​ ប្រសើរ​ជាង​ផឹក​​ទឹក - ផ្លែ​ប៊ើររី៖ ស្រ្តប៊ើររី ក្រេនប៊ើររី ​រ៉ាសប៊ើររី ប្លូប៊ើររី និង ប៊ើររីខ្មៅ - ឪឡឹក ស្វាយ​ និង​ម្នាស់ - បន្លែ​​សម្បូរ​វីតាមីន C មាន ម្ទេស​ហាវៃ ផ្កា​ខាត់ណាខៀវ ប៉េងប៉ោះ។ [embed-health-tool-bmi] ២- វីតាមីនA វីតាមីន […]


ជំងឺមុន

ដឹងអត់ថា ថ្នាំ​ពន្យារកំណើត​ អាច​ជួយ​ព្យាបាលមុន​ដែរ​

ស្រីៗ​គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮមិនខាន ​ថ្នាំគ្រាប់​ពន្យារ​កំណើត​ពិត​ជា​អាច​ព្យាបាល " មុន " ដោយ​ប្រសិទ្ធ​ភាពខ្ពស់​មែន ប៉ុន្តែ​ត្រូវ​ដឹង​ថ្នាំ​ជា​អាវុធ​មុខពីរ។ បើ​ចង់​ប្រើ ​ថ្នាំគ្រាប់​ពន្យារ​កំណើតព្យាបាល​មុខ​មុន គួរ​ស្វែងយល់​ ពីអត្ថប្រយោជន៍ និង​គុណ​វិវបត្តិ​ជាមុន​សិន។ ១- អត្ថប្រយោជន៍ថ្នាំគ្រាប់ពន្យាកំណើត អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​ថា ​កម្រិត​អរ័ម៉ូនក្នុងរាងកាយ​មាន​ទំនាក់ទំនង​ផ្ទាល់ ​ជា​មួយ​ករណី​កើត​មុន ពិត​មែន។ ស្រីៗ​ភាគ​ច្រើន ​ឡើង​មុន អាច​នៅ​មុន​ពេល​មក​រដូវ ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រម៉ូន។ ជា​ធម្មតា រាងកាយ​ស្រីៗ​យើង ផលិត​អ័រម៉ូន អង់ដ្រូហ្សែន (Androgen) បាន​តិច (ក្នុង​កម្រិត​ទាប) ជា​ក្រុម​នៃ​ប្រភេទអ័រម៉ូន តេស្តូស្តេរ៉ូន (Testosteone) ប៉ុន្តែ​នៅ​ពេលអ័រម៉ូន អង់ដ្រូហ្សែន កើន​ខ្ពស់​ ធ្វើ​ឲ្យ​ស្បែក​បញ្ចេញ​សារធាតុ សេបូម​ (ខ្លាញ់) ច្រើន​លើស​កម្រិត​បង្ក​ឲ្យ ស្ទះ​រន្ធ​រោម ក៏​ជា​មូល​ហេតុ​បង្ក​ឲ្យ​កើត​មុន។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត មាន​ផ្ទុក​អ័រម៉ូន អឺស្រ្តូហ្សែន និង ប្រូហ្សេសស្តេរ៉ូន អាច​ធ្វើ​ឲ្យអ័រម៉ូន អង់​ដ្រូហ្សែន ថយ​ចុះ ទើប​ការ​ផលិត​ខ្លាញ់ សេបូម ថយ​ចុះ​ដូច​គ្នា មិន​ធ្វើ​ឲ្យ​កើត​មុន។ និយាយ​ឲ្យ​ចំ​ទៅ បើ​ថ្នាំ​ពន្យារ​កំណើត​អី​ក៏​បាន​ដែរ ជួយ​រឿង​មុន​ផង ហើយ​ការពារ​ការ​បង្ក​កំណើត​ផង ឲ្យ​តែ​ស្រប​តាម​ការ​ណែនាំ​របស់​ពេទ្យ។ ចង់គណនា […]


ជំងឺមុន

កុំប្រហែសឲ្យសោះ! អាកាស​ធាតុ​​អត់ស្រួល​ក៏​​ឡើង​​មុន​ដែរ​

មាន​កត្តាជាច្រើន​បង្ក​ឲ្យ​កើត​​មាន​​​បញ្ហា​មុន​មាន​ច្រើន ​ដូច​ជា​ ប្រែ​ប្រួល​អ័រម៉ូន ប្រវត្តិ​គ្រួសារ ​និង​ ស្រ្តេស។ ប៉ុន្តែ​តើ​គ្នា​យើង​ធ្លាប់​ដឹងអត់?​ អាកាស​ធាតុ​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​បញ្ហា​មុន​នៅ​ស្បែក? ចង់ដឹង​អាកាសធាតុ​បែប​ម៉េចនាំ​ឲ្យ​កើត​មុន? តោះ! ស្វែងយល់​ទាំង​អស់​គ្នា។ ១- អាកាសធាតុសើម នៅ​អំឡុង​រដូវ​ភ្លៀង ឬ​អាកាស​ធាតុ​ត្រូពិក យើង​​អាច​កើត​មុន ​ហើយ​វា​ធ្ងន់​ធ្ងរ​ថែម​ទៀត​ដោយ​សារ​តែ​បរិយាកាស​សើម។ ​កុំ​ច្រឡំ​ថា សំណើម​ ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​អាច​ថែរក្សា​សុខភាព​ស្បែក​បាន​ល្អឲ្យ​សោះ។ ​អាកាសធាតុ​សើម​អាច​ធ្វើ​ឲ្យ​​បែកញើស ​​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់ ផលិត​ខ្លាញ់​ច្រើន​លើស​លុប។ ញើស​លាយ​ជាមួយ​កោសិកា​ងាប់ៗ ​ក៏​ដូច​ជា​មេរោគ​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស នាំ​ឲ្យ​ឡើង​មុន​ និងជា​សះ​ស្បើយ​យឺត។ ដូច្នេះ ​វា​ជា​រឿង​សំខាន់​ ត្រូវ​សម្អាត​មុខ​ជាមួយ​សាប៊ូ​ ឬ​ទឹក​ក្តៅ​អ៊ុន​ៗ​បន្ទាប់​ពី​បែក​ញើស ហើយ​ត្រូវ​ប្រើ​សាប៊ូ​ឲ្យ​បាន​ច្បាស់​លាស់​សម្រាប់​លាង​មុខ ​និង​រាង​កាយ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- អាកាសធាតុស្ងួត អាកាស​ធាតុ​ស្ងួត​ ម្តង​ក្តៅ​ម្តង​ត្រជាក់​ អាច​ធ្វើ​ឲ្យ​ស្បែក​ខូច។ នៅ​ពេល​អាកាស​ធាតុ​ស្ងួត​មកដល់ ស្បែក​​នឹង​ប្រែ​ជា​ស្ងួត​​ហើយ​ក្រពេញ​ខ្លាញ់​នឹង​បញ្ចេញ​ខ្លាញ់​ច្រើន​ជាង​ធម្មតា​ដើម្បី​ការពារ​ ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម។ នៅ​ពេល​ស្បែក​ស្ងួត​ ស្រទាប់​ស្បែក​​លើ​គេ​នឹង​ងាប់ ហើយ​លាយ​ជា​មួយ​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ជា​ហេតុ​នាំ​ឲ្យ​ឡើង​មុន​​ដដែល​ៗ។ ដូច្នេះ​​ គួរ​តែ​ថែរក្សា​ស្បែក​ឲ្យ​មាន​សំណើម​ និង​រក្សា​តុល្យភាព​​ខ្លាញ់ ​និង​ទឹក។ នៅ​ពេល​ស្បែក​​មាន​សំណើម​គ្រប់​គ្រាន់ កោសិកា​ងាប់​ៗ​ និង​ខ្លាញ់ប្រាកដ​ជា​​ថយ​ចុះ។ [embed-health-tool-ovulation] ៣- អាកាសធាតុក្តៅ ចំពោះ​អាកាសធាតុ​ក្តៅ គ្នា​យើង​​នឹង​បែក​ញើស​ច្រើន នាំ​​ឲ្យ​កើត​មុន​ ហើយ​វា​ធ្វើ​ឲ្យ​ស្បែក​ងាយ​ខូច​ខាត។ ​​ត្រូវ​សម្អាត​ស្បែក​ឲ្យ​ទៀង​ទាត់​ដើម្បី​ជម្រះ​ជាតិ​ខ្លាញ់​ និង​ញើស។ ​​អាច​ប្រើ​ក្រែម​ ឬ​ឡេ​មាន​អាស៊ីដ​សាលី​សា​លិច (Salicylic Acid) ​និង Benzoyl Peroxide […]


ជំងឺមុន

ក្រោយព្យាបាល​មុន ​​នៅមាន​ស្នាម​ក្រហម​​ទៀត​ ត្រូវធ្វើ​ម៉េច?

មុន​ពេញ​មុខ​​ខ្មាស​គេ​ ពិបាក​ចិត្ត​សឹង​ស្លាប់។ ខំ​ព្យាបាល​មុន​ឡើង​ស្អាត ប៉ុន្តែ​នៅ​មាន​ស្នាម​ ហើយ​ឡើង​ក្រហម​ទៀត។ បញ្ហា​នេះ​ “Hello គ្រូពេទ្យ” ជឿ​ថា​ធ្វើ​ឲ្យ​គ្នា​យើង​​បាត់​ភាព​ជាក់​លើ​ខ្លួន​ឯង។ បើ​ចឹង​ដឹង គួរ​ធ្វើ​ម៉េច​ ដើម្បី​បន្ថយ​បញ្ហា​ឡើង​ក្រហម ​ក្រោយ​កើត​មុន? អាន​អត្ថបទ​នេះ​ច្បាស់​ជាយល់​មិន​ខាន។ ១- ប្រើថ្នាំ ឡើង​មុន​ កើត​លើ​វ័យ​ជំទង់​ ប៉ុន្តែ​វា​ក៏អាច​កើត​លើ​មនុស្ស​ចាស់​ដែរ។ បញ្ហា​មុន ​អាច​ឲ្យ​គ្នាយើង​មាន​ភាពឈឺ​ចាប់​ ហើម ​ឡើង​ក្រហម​ មុន​ក្បាល​ស​ និង​មុន​ក្បាល​ខ្មៅ។ ភាគ​ច្រើន ​​សញ្ញា​ឡើង​មុន ​អាច​ព្យាបាល​បាន​ ប៉ុន្តែ​ពេល​ខ្លះ ស្នាម​ និង​ការ​ឡើង​ក្រហម​នៅ​តែ​មាន បន្ទាប់​ពី​ព្យាបាល​មុន​រួច។ ពេល​ជួប​ពេទ្យ​​​ស្បែក គេ​នឹង​ឲ្យ​ប្រើ​ថ្នាំ​ព្យាបាល​មាន​​ថ្នាំ​ផ្សះ ដើម្បី​ឲ្យ​ស្បែក​មាន​សភាព​ល្អ ហើយ​ថ្នាំ​នេះ​​​ត្រូវ​ប្រើ​សម្លាប់​មេរោគ​ឡើង​មុន។ បើ​មាន​មុន​តិច អាច​នឹង​មាន​ឡើង​ស្នាម​ក្រហម​តិចៗ បន្ទាប់​ពី​ព្យាបាល។ យើង​អាច​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​លាប​ ឬ​លេប ដើម្បី​សម្លាប់​មេរោគ​ គ្រាន់​តែ​លាប​មាន​ប្រសិទ្ធភាព​តែ​លើ​តំបន់​នោះ​ប៉ុណ្ណោះ។ បើ​​លេប​មាន​ប្រសិទ្ធភាព​លើ​គល់​រោម​តែ​ម្តង។ ពេល​ខ្លះ​ គេ​ក៏​ប្រើ​ថ្នាំ​ផ្សះ​ជាមួយ សារធាតុ រ៉េទីនូអ៊ីត (Retinoid)​ ឬ បង់ហ្ស៊ូអ៊ីល ​ពែអុកស៊ីត​ (Benzoyl Peroxide)​ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ថ្នាំ​ និង​កាត់​បន្ថយ​ហានិភ័យ​ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ។ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ បើ​កំពុង​​មាន​ផ្ទៃ​ពោះ ឬ​មាន​ប្រតិកម្ម​​ជា​មួយ​ថ្នាំ​ផ្សះ។ […]


ជំងឺមុន

គ្នាយើងមុខកើត​មុន កុំ​ចេះ​តែ​ញ៉ាំផ្តេសផ្តាស ប្រយ័ត្នស្តាយ​ក្រោយ!

មិន​ថា​ក្មេង មិន​ថា​ចាស់ សុទ្ធស្អប់​ណាស់​រឿង​ឡើង​មុន មិនអ៊ីចឹង? ពិសេសគ្នា​យើង​វ័យ​ជំទង់ៗ​តែម្តង។ ដោយសារវ័យ​ជំទង់ ជា​ពេល​ដែល​រាងកាយ​មាន​បម្រែ​បម្រួល​អ័រម៉ូន​ខ្លាំង នាំភ្ញោច​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​ដូចគ្នា។ យ៉ាងណា បើកំពុង​កើត​មុន ត្រូវ​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អ៊ី​ចឹង ប្រយ័ត្ន​ស្តាយ​ក្រោយ។ ១- អាហារបណ្ដាលឲ្យឡើងមុន ពេល​រាង​កាយ មាន​ពពួក​វីតាមីន​ប្រឆាំង​អុកស៊ីតកម្ម (វីតាមីន C និង E) ឬ​រ៉ែ (ស័ង្កសី សែលេញូម និង​ការ៉ូតេណូអ៊ីត) ក្នុង​កម្រិត​ទាប អាចធ្វើ​ឲ្យ​ឡើង​មុន។ ភ្នាក់ងារ​អុកស៊ីតកម្ម​ទាំង​នេះ អាច​ជួយ​ជម្រុះ​ពពួក​រ៉ាឌីកាល់​សេរី​ ដែល​បំផ្លាញ​ភាព​យឺត​របស់​ស្បែក។ វីតាមីន និង​រ៉ែ​ទាំង​នេះ ក៏​ជួយ​ផលិត​ជាតិ​កូលេជេន និង​ជួសជុល​ស្បែក​ខូច​ដូច​គ្នា។ ទម្លាប់​អាក្រក់​ទូទៅ​មួយ​ទៀត គឺ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ដូចជា ផលិត​ផល​ធ្វើ​ពី​ទឹកដោះ​គោ ឬ​ខ្លាញ់​មិន​ល្អ។ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ភ្ញោច​អ័រម៉ូន អាំងស៊ុយលីន ឲ្យ​កើន​ឡើង។ ពេល​អាំង​ស៊ុយលីន​ច្រើន អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​ក្នុង​រាង​កាយ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​កោសិកា​ដែល​អាច​ឲ្យ​ស្ទះ​រន្ធ​នៅ​លើ​ស្បែក បង្កើន​សកម្មភាព​ក្រពេញ​ខ្លាញ់​លើ​ស្បែក។ អាហារ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ័រម៉ូន​ក្នុង​រាងកាយ​កើន​ឡើង និង​បង្កើត​ឲ្យ​មាន​ការ​រលាក​ផ្សេងៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ផឹក​គ្រឿង​ស្រវឹង​ច្រើន ក៏​អាច​ឡើង​មុន​ផងដែរ ព្រោះ​គ្រឿង​ស្រវឹង​ភាគ​ច្រើន​សម្បូរ​ជាតិ​ស្ករ​ដែល​ប៉ះពាល់​សុខភាព។ មិន​ត្រឹម​មាន​បញ្ហា​ស្បែក​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ