ជំងឺមុន

ជំងឺ​មុន​ - ផ្ទៃមុខ​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​ទាំង​ប្រុស​ទាំងស្រី ​។ មាតិកា​នេះ នឹង​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មុន ​ប្រភេទ​មុន​ ដំណោះស្រាយ​ទៅ​តាម​ស្ថានភាព​មុន ​ផ្ទៃមុខ

ចំណេះដឹងទូទៅ

ជំងឺមុន

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ជី​អង្កាម​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដែល​គ្នា​យើង​បាន​​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​។ ពិត​ណាស់​ ក្រៅ​ពី​បន្ថែម​រសជាតិ​ដ៏​មុខ​ម្ហូប​ យើង​ក៏​អាច​ប្រើ​ជី​មួយ​ប្រភេទ​នេះ​ក្នុង​ការ​​​ថែទាំ​​ស្បែក ជាមួយ​នឹង​មុខងារ​កាត់បន្ថយ​ស្នាម​មុន​​​ដ៏​ពូកែ​ផង​ដែរ។ តើ​កត្តា​​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​យើង​មាន​ស្នាម​មុន?​​​​ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Journal of Clinical and Aesthetic Dermatology បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​មុន​គីស ជា​ជាង​មុន​ក្បាល​ខ្មៅ និង​ក្បាល​ស ហើយ​វា​អាច​បំផ្លាញ​ស្បែក​ និង​បន្សល់​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ករណី​មួយ​ទៀត គឺ​បណ្តាល​មក​ពី​ការ​​ញេច​មុន​ ដែល​គ្នា​យើង​ច្រើន​តែ​ធ្វេសប្រហែស។ តើ​ជី​អង្កាម​អាច​កាត់បន្ថយ​ស្នាម​មុន​ដោយ​របៀប​ណា? សារធាតុ ​Salicylic acid ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាយាម​មុន​ និង​ស្នាម​មុន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​សារធាតុ​មួយ​នេះ ក៏​មាន​នៅ​ក្នុង​ជី​អង្កាម​ដូច​គ្នា​ ដែល​មាន​សមត្ថភាព​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​កើត​មុន កាត់បន្ថយ​ស្នាម​មុន ក៏​ដូចជា​ជំងឺ​​ស្បែក​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ជី​អង្កាម​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​ស្បែក ដូចជា​កើត​មុន និង​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ជាដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​​ធ្វើ​ល្បាយ​ជីអង្កាម​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​មុន ទាំង​នេះ ជា​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​​ប្រើ​ជីអង្កាម​ដើម្បី​ថែ​​រក្សា​សម្រស់​ និង​កាត់បន្ថយ​ស្នាម​មុន​ ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ស្បែក។ ១. ល្បាយ​ជីអង្កាម និង​រមៀត គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​​រមៀត​​មួយ​ចឹប របៀប​ធ្វើ៖ កិន​ជី​អង្កាម ហើយ​បន្ថែម​ទឹក​ពីរ​បី​ដំណក់។ បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​ល្បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ផ្ទៃ​មុន […]

ស្វែងរក ជំងឺមុន

ជំងឺមុន

​វិធីសាស្ត្រ​ងាយ​ៗ​ ​ដោះស្រាយ​បញ្ហា​​មុន​​កើត​ដោយសារស្រ្តេស

​​ស្រ្តេស​បញ្ចេញ​អ័រម៉ូន​Cortisol ​នៅ​ក្នុង​រាងកាយ​​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​​ជះ​ឥទ្ធិពល​ដល់​ស្បែក​របស់​យើង​​ផង​ដែរ​​​។​ ពិត​ណាស់​ ស្រ្តេស​អាច​បណ្ដាល​ឲ្យ​យើង​កើត​មុន​​ឥត​ឈប់ឈរ​ ហើយ​​មុន​ប្រភេទ​នេះ​​មិន​មែន​កើត​ឡើង​នៅ​មុន​ពេល​​ដែល​យើង​មក​រដូវ​ឡើយ​។​ ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្រ្តេស​​រយៈពេល​យូរ​ យើង​ប្រាកដ​ជា​គេច​មិន​ផុត​ពី​ការ​​លេច​ឡើង​នូវ​​មុន​ដែល​កើត​ពី​ស្រ្តេស​នេះ​ឡើយ​​។ ១. ​​ម៉េច​​ស្រ្តេស​​​នាំ​ឲ្យ​យើង​កើត​មុន? នៅ​ពេល​ដែល​យើង​ស្រ្តេស​ ស្បែក​របស់​យើង​នឹង​ស្ថិត​នៅ​ក្នុង​ការ​ការពារ​ ហើយ​អ័រម៉ូន​Cortisol និង​​អ័រម៉ូន​ភេទ​ឈ្មោល​ Adrenal ​នឹង​ផ្ដេកផ្ដួល​ទៅ​តាម​ស្រ្តេស​ដើម្បី​ការពារ​យើង​។​ ប៉ុន្តែ​ សារធាតុ​គីមី​ដែល​​មាន​នៅ​ក្នុង​ស្បែក​ទាំង​នេះ​ នឹង​​​​ដុត​បញ្ឆេះ​​ក្រពេញ​សេប៊ូម (Sebaceous) ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​​យើង​ចេញ​មុន​កាន់​តែ​ច្រើន​ឡើង​។​ ​ដូច​គ្នា​ទៅ​នឹង​​មុន​ផ្សេង​ទៀត​​ដែរ​ ​មុន​ដែល​កើត​ពី​ស្រ្តេស​ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​ ប្រេង​ ការ​រលាក​ និង​អ័រម៉ូន​។​ ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​កើត​មុន​ស្ត្រេស​ រួម​មាន​ការ​​ឡើង​ក្រហម​ រមាស់​ និង​ការ​កើន​ឡើង​នៃ​​មុន​ក្បាល​ខ្មៅ​ និង​មុន​ក្បាល​ស​ ព្រមទាំង​មុន​ធម្មតា​ផង​ដែរ​។​ ​ជា​ទូទៅ​ មុន​ប្រភេទ​នេះ​នឹង​លេច​ឡើង​នៅ​បរិវេណ​ថ្ងាស​ ច្រមុះ​ និង​ចង្កា​​។​ យ៉ាង​ណា​មិញ​ ការ​ព្យាបាល​មុន​​កើត​​ពី​ស្រ្តេស​នេះ​ គឺ​​ស្រដៀង​ទៅ​នឹង​ការ​ព្យាបាល​មុន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។ ២. យើង​គួរ​ព្យាបាល​មុន​កើត​ពី​ស្រ្តេស​បែប​ណា​? ​​គ្នា​យើង​ភាគ​ច្រើន​ តែងតែ​ជ្រើសរើស​ប្រើ​ប្រភេទ​​ថ្នាំ​បន្តក់​មុន​ ដែល​មាន​ផ្ទុក​សារធាតុ​ Benzoyl Peroxide ឬ​អាស៊ីដ​Salicylic។​ ​ទោះ​បី​ជា​ថ្នាំ​ប្រភេទ​នេះ​ងាយ​ស្រួល​ក្នុង​ការ​លាប​​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​ស្ងួត​ខ្លាំង​ផង​ដែរ​។​ នៅ​ក្នុង​ករណី​ដែល​​យើង​កើត​មុន​ស្រ្តេស​ធំ​ៗ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ ​យើង​ក៏​អាច​ស្អំ​ទឹក​កក​ ឬ​ស្អំ​ទឹក​ក្ដៅ​ផង​ដែរ​​។​ ​បន្ថែម​ពី​នេះ​ យើង​ក៏​​អាច​ប្រើប្រាស់​​ដុំ​ទឹក​កក​​​ដែល​ផ្សំ​ឡើង​ពី​តែ​បៃ​តង​​​​​ ដើម្បី​កាត់បន្ថយ​ការ​ផលិត​ខ្លាញ់​នៃ​ស្បែក​​។ ​នៅ​ក្នុង​ករណី​​​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ​ […]


ជំងឺមុន

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

កើត​មុន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​បង់​សោភណ្ឌភាព​ប៉ុណ្ណោះ​ទេ គ្នា​យើង​ខ្លះ​ពេល​មុន​ជា​ទៅ​វិញ ស្បែក​ខូច ទៅ​ជា​ខូងៗ។ បញ្ហា​កើត​មុន ធ្វើ​ឲ្យ​ស្បែក​មុខ​ទៅ​ជា​ខូងៗ​នេះ​បណ្តាល​មក​ពី​មូល​ហេតុអី? ចុះ​មាន​វិធី​ការពារ​ទេ? លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺ​ស្បែក និង​សម្ផស្ស បាន​ពន្យល់​ថា មុន​ជា​ជំងឺ​ស្បែក​ម្យ៉ាង ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ក្នុង​នោះ ៨០% បណ្តាល​មក​ពី​អ័រម៉ូន។ "នៅ​ពេល​គាត់​គ្រប់​អាយុ​អ័រម៉ូន​ភេទ ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន​ច្រើន​ខុស​ពី​ធម្មតា នៅ​ពេល​ហ្នឹង​មាន​ការ​ស្ទះ​ខ្លះ ខ្លាញ់​ចេញ​មក​មិន​ទាន់ ស្ទះ​ក្រពេញ​ខ្លាញ់ កើត​ទៅ​ជា​គ្រាប់​មុន"។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា មុន​មាន​ច្រើន​ប្រភេទ តែ​បើ​យើង​កើត​មុន​ប្រភេទ​ក្បាល​ធំៗ ខ្ទុះ មាន​ដុំ​ពក ឬ​ដុំ​គីស ពេល​ជា​ទៅ​វិញ​នឹង​បន្សល់​ស្លាក​ស្នាម ស្បែក​គ្រើម ឬ​ទៅ​ជា​ខូងៗ។ ទោះ​បី​ជា​កើត​មុន​ប្រភេទ​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ណែនាំ​កុំ​ឲ្យ​យើង​ឧស្សាហ៍​កេះ​ញេច​មុន ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ធ្ងន់ធ្ងរ មុន​កើត​ច្រើន​ឡើង។ "តាម​ទម្លាប់​ឲ្យ​តែ​កើត​មុន​ហើយ គ្នា​យើង​នៅ​មិន​សុខ​ទេ រពឹស​ដៃ​កេះ​ញេច​មិន​ឈប់​សោះ ធ្វើ​ឲ្យ​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ ស្បែក​មុខ​ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេងៗ គួបផ្សំ​នឹង​ក្រចក​យើង​កខ្វក់​ទៀត​នេះ ស្បែក​មុខ​ទៅ​ជា​ក្រហម ឬ​ហើម ឯ​មុន​កាន់​កើត​មុន​ច្រើន​ឡើងៗ"។ បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​កើត​មុន​ស្បែក​មុខទៅ​ជា​ខូងៗ​នោះ មក​ពី​កើត​មុន​មិន​ឆាប់​ព្យាបាល​។ លោក​វេជ្ជបណ្ឌិត​ថា បើ​សិន​ឃើញ​មុខ​ឡើង​មុន​យើង​ប្រញាប់​ព្យាបាល​ភ្លាម កុំ​បណ្តោយ​ទុក​យូរ ដើម្បី​បង្ការកុំ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ​មាន​ស្នាម​នៅ​ផ្ទៃ​មុខ​ច្រើន ជា​ពិសេស​យើង​ទុក​ដល់​ឡើង​ខ្ទុះ​ធំៗ​ច្រើន ដល់​ទៅ​ជា​ទៅ មុខខូង ដែលយើងចំណាំហៅ​ថា​មុខខ្មូត ក្រពឹតៗ​ផតៗ ដោយសារស្នាមមុន។


ជំងឺមុន

ទម្លាប់​អាក្រក់​ទាំង​នេះ​ អាច​បំផ្លាញ​មុខ​ដោយ​មិន​ដឹង​ខ្លួន

មុខ​រោល ឬ​ឡើង​មុន ចេះ​តែ​រអ៊ូ ទាំង​ភ្លេច​មើលសកម្មភាព​ប្រចាំ​ថ្ងៃ និងទម្លាប់អាក្រក់ៗរបស់ខ្លួនឯង អាច​ជាហេតុធ្វើ​ឲ្យ​មុខមានបញ្ហា។ មើល​ទម្លាប់​ទាំង​នោះ​សិន ថា​តើ​មួយ​ណា​ដូចគ្នា​យើងខ្លះ? ១- យកដៃឬរបស់កខ្វក់មកប៉ះមុខ ដោយ​សារបាក់តេរី របស់​កខ្វក់​ជា​​បណ្ដុំ​មេរោគ ហើយវាចាំ​វាយប្រហារ​មុខ​យើង។ ក្រៅ​ពី​ដៃ​កខ្វក់​ ​គួរ​​ប្រយ័ត្ន​របស់​​ផ្សេង​ៗ​ដែរ ​ដូច​ជា​ទូរសព្ទ ឬជក់​ផាត់​មុខ​ ព្រោះ​ពេល​​​ប្រើ​វា​ ជាតិ​ខ្លាញ់​ និង​ញើស​​​ជាប់ បើ​មិន​​សម្អាត​របស់​ទាំង​នោះ​ទេ ​​ពួក​បាក់​តេរី​ នឹង​តោង​លើ​មុខ ​ធ្វើ​ឲ្យ​​​ឡើង​មុនមិនខាន​។​​ ២- សក់កខ្វក់ ពេល​សក់​កខ្វក់ ពួក​បាក់​តេរី ងាយ​ចុះ​មក​តោង​លើ​មុខ​​ ព្រោះ​វា​នៅ​ជិត​គ្នា។​ អ៊ីចឹងហើយ ​​ត្រូវ​​សម្អាត​សក់​ជា​ប្រចាំ​ ហើយ​​ត្រូវ​ប្រយ័ត្ន​ជាមួយ​ផលិតផល​សម្រាប់​សក់​មួយ​ចំនួនធ្វើ​ឲ្យ​ឡើង​មុន​ ពេល​ប៉ះ​ស្បែកជា​ពិសេស​ ថ្ងាស។ ៣- មិនអត់ធ្មត់ មិនអត់ធ្មត់ ហើយ​ប្រញាប់បោះបង់​ការ​ព្យាបាល ព្រោះ​ក្នុង​ចិត្ត​ចង់​ជា ចង់​ស្អាត​លឿន​។ រឿង​អ្វី​ក៏​ដោយ​ ក៏​ត្រូវ​ការ​ពេល​វេលា​​ ដូច​នេះ​ការ​ព្យាបាល​មុន​ក៏​ដូច​គ្នា មិន​អាច​ព្យាបាល​​មុន​ក្នុង​ ១ថ្ងៃ ឬ​ ១​សប្ដាហ៍ ​ឲ្យ​ជា​ស្អាត​ទេ ត្រូវ​អត់​ធ្មត់ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ​ខាង​ស្បែកដើម្បី​កម្ចាត់​បញ្ហា​នេះ។ ៤- សម្អាតឬខាត់ស្បែកខ្លាំងពេក ខ្លាញ់​លើ​មុខ​ មិន​មែន​អាក្រក់​ទាំង​អស់​​ទេ ព្រោះ​រន្ធ​ញើស​ផលិត​វា​ដើម្បី​ការពារ​ស្បែក​ និង​ធ្វើ​ឲ្យ​មាន​សំណើម។ លាង​សម្អាត​ ឬ​ខាត់​ស្បែក​ខ្លាំង​ពេក មិន​អាច​ជម្រះ​មុន​​ទេ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​​ប្រតិកម្ម​។​ ​គ្រាន់​តែ​សម្អាត​មុខ​​​ថ្នម​ៗ​ដោយ​ទឹក​ស្អាត និង​ផលិត​ផល​សម្អាត​ស្បែក […]


ជំងឺមុន

បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន(វីដេអូ)

បញ្ហា​មុន​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក និង​ជាលិកា​នៅ​ខាង​ក្រោម​ស្បែក ហើយ​រាងកាយ​យើង​ព្យាយាម​ជួសជុល​កន្លែង​ដែល​ខូចខាត និង​ផលិត​ខូឡាជែន។ ប្រសិនជា​រាងកាយ​ផលិត​ខូឡាជែន​តិច ឬ​ច្រើន​ពេក​អាច​បង្ក​មាន​ស្នាម​បាន។ ប៉ុន្តែ​ក្រៅ​ពី​ផលិតផល​ថែរក្សា​ស្បែក យើង​ក៏​អាច​បន្ថយ​ស្នាម​បង្ក​ដោយ​មុន​តាម​អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម។ ១. ផ្លែ​ល្ពៅ ផ្លែ​ល្ពៅ​ជា​ប្រភព​នៃ​វីតាមីន B3 (Niacin) ហ្វូឡាត (folate) វីតាមីន A និង​ស័ង្កសី។ វីតាមីន B3 និង​ហ្វូលាត​បង្កើន​លំហូរ​ឈាម ជួយ​ដល់​ការ​បង្កើត​កោសិកា​ថ្មី និង​អាច​ព្យាបាល​មុន​បាន​ទៀត។ ចំណែកឯ គ្រាប់​ល្ពៅ​មាន​ស័ង្កសី​ដែល​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន និង​ការ​ផលិត​ខ្លាញ់ ហើយ​ក៏​ជួយ​ដល់​ការ​ជាសះស្បើយ​របស់​ស្បែក​ដែរ។ រីឯ​វីតាមីន A វិញ​ជួយ​បន្ថយ​ស្នាម​មុន​បាន។ ២. ទឹក​ក្រូចឆ្មារ ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។ ៣. ដំឡូងជ្វា ដំឡូងជ្វា​មាន​សារធាតុ​រ៉េទីណុល (Retinol) និងបេតាការ៉ូតេន (Beta-carotene)។ រាងកាយ​យើង​នឹង​បំលែង​បេតាការ៉ូតេន​ទៅ​ជា​វីតាមីន A ហើយ​វីតាមីន​នេះ​ជា​របាំង​ការពារ​ស្បែក​ពី​ការ​ប្រែ​ពណ៌ ការ​រលាក និង​ការ​ស្ទះ​រន្ធ​ញើស​ដែល​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី។ ចំណែកឯ​រ៉េទីណុល​គឺ​អាច​ប្រឆាំង​នឹង​​បញ្ហាឡើង​ជាតិពណ៌លើស្បែក​ (Hyperpigmentation) បញ្ហាមុន និង​ស្នាម​មុន។ ៤. ផ្លែ​ល្ហុង ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។ ៥.ផ្កាខាត់ណា ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ […]


ជំងឺមុន

មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន

មុន​ ជា​រឿង​គួរ​ឲ្យ​រំខាន ពិសេស​អ្នក​ទើប​ពេញ​វ័យ។ អ្នក​​ខ្លះ​ឡើង​មុន ហើយ​ក៏​បាត់​ទៅ​វិញ​នៅ​វ័យ​ណា​មួយ អ្នក​ខ្លះ​ទៀត​ឡើង​ហើយ ឡើង​រហូត​មិន​ទៅ​ណា​សោះ​។ កើត​មុន​ជារឿង​ធម្មតា​ទេ បើ​ចង់​ព្យាបាល​មុន​ឲ្យ​ជា​សះ​ស្បើយ ត្រូវ​ដឹង​ពី​ឫស​គល់ មូលហេតុ​នាំ​ឲ្យ​កើត​មុន​ច្បាស់​សិន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​មូល​ហេតុ​ធំៗ​ទាំង ៥ ធ្វើ​ឲ្យ​យើង​ឡើង​មុន​ពេញ​មុខ។ ១- បម្រែ​បម្រូល​អ័រម៉ូន​​អំឡុង​ពេល​មក​រដូវ ចំពោះ​ស្រីៗ មុន​ជា​ធម្មតា​កើត​មាន​វ័យ​ចន្លោះ ២០-៤០ ឆ្នាំ​ ព្រោះ​តែ​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​​ផ្លាស់ប្ដូរ ​ពេល​មក​រដូវ​ម្ដងៗ។ ជា​ទូទៅ មុនពេល ឬ​អំឡុង​ពេល​ចាប់ផ្ដើម​មក​រដូវ បញ្ហា​រលាក​ស្បែក​ដោយសារ​កើត​មុន នឹង​កាន់​តែ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ។ កើត​មុន​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ពិបាក​ទប់ស្កាត់​ណាស់ ព្រោះមុន​ត្រូវ​បាន​គ្រប់គ្រង​ដោយការ​ផលិត​អ័រម៉ូន​ចេញ​ពី​រាងកាយ។ យ៉ាងណា​ក៏​ដោយ តាមវិធី​​វេជ្ជសាស្ត្រ​មួយ​ចំនួន អាច​រារាំង​ការ​ឡើង​មុន។ វិធី​ព្យាបាល រួមមាន ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​អឺស្រ្តូហ្សែន (អ័រម៉ូន​ភេទ​ញី) ឬ​អ័រម៉ូន ប្រូហ្គេស្តេរ៉ូន​កម្រិត​ទាប​ និង​ថ្នាំ​ប្រឆាំង​​អ័រម៉ូន​ភេទ​ឈ្មោល ឬ​ប្រើ​ការ​ព្យាបាល​ទាំងពីរ​នេះ​បញ្ចូល​គ្នា​មាន​ប្រសិទ្ធភាព​បំផុត។ ប្រសិទ្ធភាព​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទាំង​ពីរ​មុខ​បញ្ចូល​គ្នា ត្រូវ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។ ២- អ័រម៉ូន​ស្ត្រេស កម្រិត​ប្រែប្រួល​អ័រម៉ូន​ស្រ្តេស ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​កើត​មុន​លើ​មនុស្ស​ពេញវ័យ។ ពេល​យើង​ថប់បារម្ភ ក្រពេញ​អេដ្រេណាល នឹង​បង្កើត​អ័រម៉ូន​ក័រទីសុល ជា​អ័រម៉ូន​មួយ​ជួយ​រាងកាយ​យើង​ឲ្យ​ទប់ទល់​នូវ​ភាព​តានតឹង​ក្នុង​ខ្លួន។ ក្នុង​ដំណើរ​ការ​នេះ​ ចំណែក​តិចតួច​នៃ​អ័រម៉ូន តេស្តូស្តេរ៉ូន បាន​លេច​ធ្លាយ​ជាយថា​ហេតុ អាច​ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​ក្នុង​ខ្លួន​ស្រីៗ បញ្ចេញប្រេង​មក​បន្ថែម​ទៀត​នាំ​ឲ្យ​រលាក​ស្បែក​មុខ។ ដូច្នេះ​ហើយ […]


ជំងឺមុន

ធុញនឹងមុនខ្នងមែនទេ? សាកវិធី ៣ យ៉ាងនេះមើល៍!

មុន​ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​សម្រាប់​គ្នា​យើង ពិសេស​ក្មេងៗ​កំពុង​ចាប់​ផ្ដើម​ពេញ​រូប​ពេញ​រាង។ មុន​មិន​ត្រឹម​តែ​កើត​នៅ​លើ​មុខ​ទេ វា​ក៏​អាច​កើត​លើ​ ក ទ្រូង និង​ខ្នង​បាន​ដែរ តែ​មុនប្រភេទខ្លះអាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ពេល​យើងលូត​លាស់​កាន់​តែ​ធំ​ទៅ​ៗ។ ប៉ុន្តែ បើ​យើង​ព្យាបាល​ខុស ឬ​ទុក​ចោល​មិន​ព្យាបាល វា​អាច​រាលដាល​កាន់​តែ​ខ្លាំង ​បន្សល់​ទុក​ស្លាក​ស្នាម បើ​ស្រីៗ​វិញ​មិន​ហ៊ាន​ពាក់​អាវ​បញ្ចេញ​ខ្នង​ទេ។ ចុះ​មាន​មធ្យោបាយ​ណា​ល្អ សម្រាប់​បំបាត់​មុន​ខ្នង​អត់? តាម​ពិត​ទៅ វិធី​ព្យាបាល​មុន​លើ​ខ្នង មាន​ច្រើន​យ៉ាង​ដែល​គ្នា​យើង​អាច​ទុក​ចិត្ត អនុវត្ត​បាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​នេះ​ដូច​ជា៖ ១.ថ្នាំ​លាប៖ ការ​ព្យាបាល​មុន​ភាគ​ច្រើន ត្រូវ​លាប​ថ្នាំ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​មាន​មុន​នោះ។ វា​ជា​ជម្រើស​ទី​មួយ ដែល​យើង​និយម​ប្រើ​សម្រាប់​ព្យាបាល​ករណី​មុន តិច ឬ​មុន​មិន​ទាន់​រាលដាល​ខ្លាំង។ បើ​យើង​មាន​មុន​តិច​តួច អាច​ប្រើ​ថ្នាំ​លាប​ព្យាបាល​មុន​មាន​លក់​តាម​ឱសថ​ស្ថាន​បាន។ ២.ញ៉ាំ​ថ្នាំ៖ នៅ​ពេល​ដែល​យើង​ឡើង​មុន​ខ្លាំង​ពេល មុន​ឡើង​ក្ដាំង​ពេញ​ខ្នង​ហើយ​នោះ មិន​ទៅ​ពេទ្យ​ពិគ្រោះ​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ​មិន​បាន​ទេ។ ធម្មតា ក្រោយ​ពិគ្រោះ​រួច គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​លេប សម្រាប់​ព្យាបាល​មុន។ ៣.ការ​ថែ​ស្បែក៖ ក្រៅ​ពី​ការ​ប្រើ​ថ្នាំ គ្នា​យើង​អាច​ព្យាបាល​ដោយ​ការ​ប្រើ​បច្ចេកវិទ្យា ឡាស៊ែរ។ បច្ចេកវិទ្យា​នេះ អាច​កាត់​បន្ថយ​ការ​កើត​មុន​នៅ​លើ​ស្បែក តែ​ពេល​ខ្លះ​ពេទ្យ​ជំនាញ​សើស្បែក​អាច​ប្រើ​ថ្នាំ​គីមី ដើម្បី​បក​មុន​ចេញ​ពី​ស្បែក​វិញ តែ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្នាម​ក្រោយ​ព្យាបាល​មុន​រួច។ ទោះ​បី​ជា​បញ្ហា​មុន​លើ​ខ្នង​ក៏​ដោយ លើ​មុខ​ក៏​ដោយ សុទ្ធ​តែ​អាច​បាត់​ទៅ​វិញ​ក្រោយ​ការ​ព្យាបាល ប៉ុន្តែ​វា​ជា​បញ្ហា​គួរ​ឲ្យ​ស្អប់​មួយ​សម្រាប់​គ្នា​យើង​ភាគ​ច្រើន ព្រោះ​វា​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​ជឿ​ជាក់​ទៅ​លើ​សម្រស់​ខាង​ក្រៅ​របស់​យើង ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៀត ទម្រាំ​បាន​ស្អាត​វិញ។ ប៉ុន្តែ យើង​អាច​ទប់​ស្កាត​ពី​បញ្ហា​មុន​ខ្នង​បាន​តាម​វិធី​ធម្មជាតិ​ៗ​ខាង​ក្រោម​នេះ​បាន​រួម​មាន៖ - ងូត​ទឹក​ក្រោយ​បែក​ញើស - ចៀសវាង​ផលិតផល​ប៉ះពាល់​ស្បែក - មិន​ត្រូវ​ប៉ះ​មុខ​មុន​ផ្ដេសផ្ដាស - […]


ជំងឺមុន

អស់បារម្ភមុខខូច! មកដឹងទម្លាប់ថែរក្សាស្បែកមុខ ត្រូវនឹងស្បែកគ្រប់ប្រភេទ

ការ​ថែ​ទាំ​ស្បែក​ឲ្យ​ស្អាត​ដូច​តារា​អាច​ជា​ឧបសគ្គ សម្រាប់​គ្នា​យើង​មួយ​ចំនួន ព្រោះ​ស្បែក​យើង​ម្នាក់ៗ​មិន​ដូច​គ្នា។ ណា​មួយយើង​មិន​សូវ​ជា​ជំនាញ រឿង​ជ្រើស​រើស​ផលិត​ផល​ដែល​ស័ក្តិ​សម​នឹង​ស្បែក​មុខ ហើយ​ទម្លាប់​ថែ​ទាំ​ស្បែក​មុខ ក៏​ធ្វើ​បាន​មិន​សូវ​ជា​ត្រឹម​ត្រូវ​ប៉ុន្មាន​ដែរ។ ប៉ុន្តែ បើ​ចង់​បាន​ស្បែក​មុខ​ស្អាត ខាង​ក្រោម​នេះ​ជា​តិចនិក​សាមញ្ញ​ៗ សម្រាប់​ស្បែក​មុខ​គ្រប់​ប្រភេទ​គួរធ្វើ ព្រោះ​បើ​ចង់​បាន​ស្បែក​ស្អាត​ដូច​តារា មិន​មែន​គ្រាន់​តែ​លុប​មុខ និង​ប្រើ​ផលិតផល​ ១-២ ​បាន​ទេ។ ជំហាន​ទី​១៖ លាង​សម្អាត​មុខ ពេល​ព្រលឹម​ឡើង យើង​គួរ​ប្រើ​ហ្វូម​លាង​មុខ​ដែល​ស្រទន់ មិន​មាន​ជាតិ​កាត់​ច្រើន ហើយ​បើ​សិន​ជា​យើង​ឃើញ​ថា មុខ​នៅ​ប្រេង ឬ​ជិត​ឡើង​មុន​១-២​គ្រាប់​លើ​មុខ យើង​អាច​លាង​មុខ​២​ដង​បាន។ ពេល​លាង​មុខ​ត្រូវ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ដាក់​មុខ និង​ដៃ​ឲ្យ​សើម​សិន បន្ទាប់​មក​ញី​ហ្វូម​លើ​បាត​ដៃ​ឲ្យ​ឡើង​​ពពុះ រួច​ម៉ាស្សា​ថ្នមៗ​លើ​មុខ សឹម​លាង​ចេញ។ ជំហាន​ទី​២៖ ប្រើ​សេរ៉ូម​មុខ ក្រោយ​លាង​មុខ​រួច យើង​អាច​ប្រើ​សេរ៉ូម​មុខ តែ​បើ​យើង​មិន​ដឹង​ថា​ត្រូវ​ប្រើ​មួយ​ណា គ្នា​យើង​អាច​ជ្រើស​រើស​សេរ៉ូម​ដែល​ផ្ទុក អាស៊ីដ hyaluronic ព្រោះ​វា​មិន​ផ្ដល់​ផល​រំខាន និង​ជួយ​ផ្ដល់​សំណើម​បាន​ល្អ​សម្រាប់​ស្បែក​គ្រប់​ប្រភេទ​ទៀត។ បើ​យើង​បន្ថែម​សេរ៉ូម​ចូល​ទៅ​ក្នុង​ Skincare វា​នឹង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​មើល​ទៅ​ភ្លឺ​ថ្លា​ជាង​មុន។ ជំហាន​ទី៣៖ បន្ថែម​គ្រីម​ផ្ដល់​សំណើម ដូច​នឹង​ការ​លាង​មុខ​ដែល​អត់​ធ្វើ​មិន​បាន​ដែរ ការ​ប្រើ​គ្រីម​ផ្ដល់​សំណើម​ដល់​មុខ ត្រូវ​ប្រើ​ជា​ប្រចាំ​គ្រប់​ពេល​ក្នុង​ការ​ថែ​ទាំ​ស្បែក​មុខ​យើង មិន​ថា​ស្បែក​មុខ​បែប​ណា​ក៏​ដោយ។ ក្រោយ​ប្រើ​សេរ៉ូម​ហើយ គ្នា​យើង​គួរ​ថែម​គ្រីម​ផ្ដល់​សំណើម​មួយ​តង់​ពី​លើ​ទៀត។ ជំហាន​ទី៤៖ បូក​បញ្ចូល​តំបន់​ភ្នែក យើង​ម្នាក់ៗ​ផ្ដោត​សំខាន់​ណាស់​លើ​ផ្ទៃ​មុខ ចុះ​តំបន់​ភ្នែក​ម៉េច​បាន​មិន​ខ្វល់​ជាមួយ? ជារឿយៗ ស្បែក​នៅ​តំបន់​ភ្នែក​យើង ជា​កន្លែង​ដំបូង​គេ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​យើង​ដូច​ជា ស្នាម​ជ្រួញ​កន្ទុយ​ភ្នែក ដក់​ភ្នែក ភ្នែក​ឡើង​ខ្មៅ។ល។ […]


ជំងឺមុន

អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ

មុន​កើត​មាន​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់ និង​កោសិកា​ងាប់​ច្រើន​ផ្ដុំគ្នា ហើយ​ការ​ផ្តុំ​នេះ​បាន​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​មាន​បាក់តេរី។ មុន​ក៏​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​ទៀត​ដែរ​ដូចជា ហ្សែន ថ្នាំ អ័រម៉ូន ញើស និង​ស្ត្រេស។ សូម្បី​តែ​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មុន​ដែរ។ កើត​មុន​លើ​ខ្នង យើង​គួរ​ព្យាបាល​តាម​របៀប​ណា? ក្នុង​ករណី​ទូទៅ យើង​អាច​បំបាត់​មុន​បាន​ដោយ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​ប្រើ​ក្បួន​បំបាត់​មុន​ធម្មជាតិ​ក៏​អាច​កម្ចាត់​មុន​បាន​ដែរ គ្រាន់​ត្រូវ​ការ​អត់​ធ្មត់​បន្តិច ដែល​ក្បួន​ធម្មជាតិ​ៗ​ទាំង​នោះ​រួម​មាន៖ - ងូត​ទឹក​ក្រោយ​ហាត់​ប្រាណ៖ បើ​យើង​ទុក​ឲ្យ​ញើស និង​ធូលី​ជាប់​នឹង​ស្បែក​យូរ​ក្រោយ​ពី​ហាត់ប្រាណ​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​មុន​ខ្នង។ ដូចនេះ​យើង​គួរ​ងូតទឹក​ភ្លាម​ៗ​​ក្រោយ​ហាត់ប្រាណ និង​បោក​សម្អាត​សម្លៀកបំពាក់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។ - ខាត់​ស្បែក៖ ការ​ប្រើ​ប្រដាប់​ខាត់​ស្បែក​ដែល​មាន​អាស៊ីដ​សាលីស៊ីលិក (Salicylic acid) អាច​ជួយ​កម្ចាត់​នូវ​ធូលីដី និង​ខ្លាញ់​ចេញ​ពី​ស្បែក​ដែល​អាច​​ជួយ​បន្ថយ​បរិមាណ​កោសិកា​ងាប់​ស្ទះ​នៅ​រន្ធ​ញើស។ - របប​អាហារ៖ របប​អាហារ​មិន​ល្អ​អាច​ប៉ះពាល់​ដល់​រាងកាយ​បាន។ ប្រសិន​ជា​យើង​ងាយ​ឡើង​មុន អាហារ​មួយ​ចំនួន​អាច​ជា​មូលហេតុ​បង្ក។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់តែ​ធ្ងន់ធ្ងរ។ អាហារ​ទាំង​នោះ​មាន​នំប៉័ង បាយ និង​ដំឡូងបារាំង។ របប​អាហារ​ដែល​ល្អ​រួមមាន​បន្លែ ផ្លែឈើ សាច់ និង​គ្រាប់​ធញ្ញ​ជាតិ​ជាដើម។ - ចៀសវាង​កម្ដៅ​ថ្ងៃ៖ កម្ដៅ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​មុន​កាន់​តែ​ខ្មៅ​ជាង​មុន និង​បង្ក​ឲ្យ​មាន​ស្នាម​នៅ​លើ​ខ្នង។ ដូចនេះ​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ។ នេះ​មិន​ត្រឹមតែ​ជួយ​បន្ថយ​បញ្ហា​មុន​ទេ នៅ​អាច​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ថ្ងៃ និង​បង្ការ​ជំងឺ​មហារីក​ស្បែក​បាន​ដូច​គ្នា​។ - ចងសក់៖ សម្រាប់​ស្រីៗ​យើង​វិញ សក់​វែង​អាច​បន្ថែម​ជាតិ​ខ្លាញ់ និង​ធូលី​ទៅ​លើ​ស្បែក​នៅ​ខ្នង និង​បង្ក​ឲ្យ​មាន​មុន។ ការ​កក់​សក់​ជា​ប្រចាំ និង​​ចង​សក់​ឡើង​ពេល​ហាត់ប្រាណ​ក៏​អាច​ជួយ​បន្ថយ​បញ្ហា​មុន​ខ្នង​ដែរ។ ម៉្យាងទៀត […]


ជំងឺមុន

ខ្ជិលទៅពេទ្យ?​​ វិធីបំបាត់​ស្នាមមុនបែប​ធម្មជាតិ​ អាចជួយបាន

គ្នាយើង​ណា​ខ្លះ ថា​ព្យាបាល​មុន​ចាយ​អស់ច្រើន? មិន​ប្រាកដ​ទេ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ប៉ុណ្ណោះ ថា​តើ​ចង់​បាន​មធ្យោបាយ​ដោះស្រាយ​សម្អាត​មុន​យ៉ាង​ម៉េច។ បើ​ខ្ជិល​ស្មុគស្មាញ​រឿង​ណាត់​ជួប​ពេទ្យ ឬ​ទៅ​កន្លែង​កែសម្ផស្ស ព្យបាល​នៅ​គ្លីនិក​ច្រើន សាក​វិធី​ងាយៗនៅ​ផ្ទះ​នេះ​មើល៎ ក្រែង​បាន​ផល។ ១- ចំណិតប៉េងប៉ោះ សម្បូរ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​ជា​ វីតាមីន A និង​ការូ​ទែន (Carotenes)។ វីតាមីន​ A ​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា ដោយ​សារ​បញ្ហា​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត​ ធ្វើ​ឲ្យ​សភាព​ស្បែក​ល្អ​ប្រសើរ​ជាង​មុន។ គួរ​បិទវា​នៅ​ពេល​ល្ងាច​ ហើយ​ទុក​ប្រហែល ១០នាទី ចាំ​លាង​ចេញ។ ២- ទឹកកក ទឹក​កក​​ជួយ​បន្តឹង​រន្ធ​រោម​លើ​ស្បែក។ ភាព​ត្រជាក់​ចេញ​ពី​ទឹក​កក ជួយ​បន្ថយ​ទំហំ​សរសៃ​ឈាម បន្ថយ​ការ​រលាក​បាន។ ទោះ​មិន​អាច​ព្យាបាល​ស្នាម​មុន​ក៏​ពិត​មែន ប៉ុន្តែ​អាច​ជួយ​បន្ថយ​ការ​ឡើង​ក្រហម ហើម​មុន​ និង​ធ្វើ​ឲ្យ​សភាព​ស្នាម​ប្រសើរ​ជាង​មុន។ ស្អំ​ប្រហែល​ ១០-១៥ នាទី​ ដោយ​ប្រើ​ប្លាស្ទិក​ទ្រាប់ ​ដើម្បីកុំ​ឲ្យ​​កោសិកា​ស្បែក​ខូច ហើយ​ទឹកកក​ត្រូវ​ស្អាត ចៀស​វាង​​មានមេ​រោគ។ ៣- ទឹកក្រូចឆ្មារ មាន​ជាតិ​ជម្រះ​ខ្លាំង អាច​លាប​ទឹក​ក្រូច​ឆ្មារ កន្លែង​មាន​មុន ទុក​ចោល​ប្រហែល​ ២-៣ នាទី ចាំ​លាង​ចេញ។ សារធាតុ​មាន​ក្នុង​ទឹក​ក្រូចឆ្មារ ជួយ​ឲ្យ​ស្នាម​រលុប​ពេល​ប្រើ​យូរ​ ហើយ​យើង​អាច​យក​មក​ខាត់​ស្បែក​ក៏​បាន ព្រោះ​វា​ជួយ​ជម្រះ​កោសិកា​ងាប់ ផលិត​ស្រទាប់​ស្បែក​ថ្មី និង​ធ្វើ​ឲ្យ​ស្នាម​រលុប​ជាង​មុន​ ប៉ុន្តែ​ត្រូវ​ប្រើ​ក្រូច​ឆ្មារ​ស្រស់។ ៤- […]


ជំងឺមុន

បញ្ហាមុន ៥ ប្រភេទ និងរបៀបព្យាបាល​ គ្នាយើងតែងចង់ដឹង!

អាចថា អ្នកណាក៏កើត មុន ដែរ។ គ្រាន់តែថា យើងអត់ចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ពីរបៀបព្យាបាលឲ្យបានត្រឹមត្រូវ ប្រយ័ត្ន​ខូច​មុខ​ខ្ទេច​ខ្ទី​អត់ទៅ។ "Hello គ្រូពេទ្យ” នឹងបញ្ជាក់ពីប្រភេទ មូលហេតុកើតមុន និងការព្យាបាលមួយចំនួនឲ្យគ្នាយើងបានដឹង។ ប្រភេទ​មុន​ទាំងនោះ​រួមមាន៖ ១- មុនមានក្បាល ចែកជាពីរ គឺ មុនក្បាលខ្មៅ និង មុនក្បាលស។ ការស្ទះរន្ធញើស លាយឡំជាតិខ្លាញ់ និងកោសិកាស្បែកសឹករេចរឹល ឬងាប់ ជាមូលហេតុសំខាន់បំផុតនាំឲ្យមុនកើត។ មុនទាំងនេះ អាចក្លាយទៅជាដុំពក។ ពេលវាស្ថិតនៅក្រោមស្រទាប់ស្បែក ភាគច្រើនវាមានមុខពណ៌ស ឬហៅថា "មុនបិទមុខ" ឬ "មុនក្បាលស"។ ឯ "មុនក្បាលខ្មៅ" ភាគច្រើនស្ថិតលើផ្ទៃមុខ ជាតិខ្លាញ់មានប្រតិកម្មជាមួយខ្យល់ធ្វើឲ្យមុខវាប្រែពណ៌ទៅជាខ្មៅ ឬភាគច្រើនគេឲ្យឈ្មោះថា "មុនក្បាលបើក" ឬ "មុនក្បាលខ្មៅ"។ ក្បាលមុនខ្មៅនេះ មិនមែនកើតឡើងដោយសារធូលីដីទេ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- មុនកន្ទួលក្រហម ពេលរន្ធញើសកាន់តែស្ទះខ្លាំង មុនមានក្បាលទាំងនោះ នឹងចាប់ផ្ដើមរលាក ហើយកាន់តែរីកធំឡើងកន្ទួលក្រហម។ មុនប្រភេទនេះ លេចឡើងជាដុំពកតូចៗពណ៌ក្រហមលើស្បែក។ ទោះជាឡើងកន្ទួលក្រហមកាន់តែធំ ឬឃើញច្បាស់យ៉ាងណាក៏ដោយ ត្រូវចៀសវាងឆ្កឹះ បើ​សិន​ជាមិនចង់សល់ស្នាម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ