ជំងឺមុន

ជំងឺ​មុន​ - ផ្ទៃមុខ​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​ទាំង​ប្រុស​ទាំងស្រី ​។ មាតិកា​នេះ នឹង​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មុន ​ប្រភេទ​មុន​ ដំណោះស្រាយ​ទៅ​តាម​ស្ថានភាព​មុន ​ផ្ទៃមុខ

ចំណេះដឹងទូទៅ

ជំងឺមុន

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ជី​អង្កាម​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដែល​គ្នា​យើង​បាន​​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​។ ពិត​ណាស់​ ក្រៅ​ពី​បន្ថែម​រសជាតិ​ដ៏​មុខ​ម្ហូប​ យើង​ក៏​អាច​ប្រើ​ជី​មួយ​ប្រភេទ​នេះ​ក្នុង​ការ​​​ថែទាំ​​ស្បែក ជាមួយ​នឹង​មុខងារ​កាត់បន្ថយ​ស្នាម​មុន​​​ដ៏​ពូកែ​ផង​ដែរ។ តើ​កត្តា​​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​យើង​មាន​ស្នាម​មុន?​​​​ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Journal of Clinical and Aesthetic Dermatology បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​មុន​គីស ជា​ជាង​មុន​ក្បាល​ខ្មៅ និង​ក្បាល​ស ហើយ​វា​អាច​បំផ្លាញ​ស្បែក​ និង​បន្សល់​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ករណី​មួយ​ទៀត គឺ​បណ្តាល​មក​ពី​ការ​​ញេច​មុន​ ដែល​គ្នា​យើង​ច្រើន​តែ​ធ្វេសប្រហែស។ តើ​ជី​អង្កាម​អាច​កាត់បន្ថយ​ស្នាម​មុន​ដោយ​របៀប​ណា? សារធាតុ ​Salicylic acid ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាយាម​មុន​ និង​ស្នាម​មុន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​សារធាតុ​មួយ​នេះ ក៏​មាន​នៅ​ក្នុង​ជី​អង្កាម​ដូច​គ្នា​ ដែល​មាន​សមត្ថភាព​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​កើត​មុន កាត់បន្ថយ​ស្នាម​មុន ក៏​ដូចជា​ជំងឺ​​ស្បែក​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ជី​អង្កាម​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​ស្បែក ដូចជា​កើត​មុន និង​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ជាដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​​ធ្វើ​ល្បាយ​ជីអង្កាម​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​មុន ទាំង​នេះ ជា​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​​ប្រើ​ជីអង្កាម​ដើម្បី​ថែ​​រក្សា​សម្រស់​ និង​កាត់បន្ថយ​ស្នាម​មុន​ ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ស្បែក។ ១. ល្បាយ​ជីអង្កាម និង​រមៀត គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​​រមៀត​​មួយ​ចឹប របៀប​ធ្វើ៖ កិន​ជី​អង្កាម ហើយ​បន្ថែម​ទឹក​ពីរ​បី​ដំណក់។ បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​ល្បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ផ្ទៃ​មុន […]

ស្វែងរក ជំងឺមុន

ជំងឺមុន

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

ត្បិត​តែ​រូប​រាង​ខាង​ក្រៅ​មិន​អាច​យក​ឈ្នះ​សម្រស់​ពី​ខាង​ក្នុង​របស់​យើង​បាន តែ​វា​ក៏​សំ​ខាន់​ដែរ បើ​យើង​មាន​ភាព​ជឿ​ជាក់​លើ​សម្រស់​ខាង​ក្រៅ ហើយ​មុន​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​មាន​លើ​ខ្លួន​ទេ ជា​ពិសេស​លើ​មុខ។ គ្នា​យើង​ខ្លះ មុខ​ឡើង​មុន​ខ្លាំង​ប្រើ​ផលិត​ផល​ណា​ក៏​មិន​បាត់ ធុញ​ទ្រាន់​នឹង​ការ​មិន​ឃើញ​លទ្ធផល​ផង ហើយ​ស្ដាយ​លុយ​ទៀត។ ប៉ុន្តែយើង​ត្រូវ​ដឹង​ថា ទម្លាប់​អាក្រក់​តូច​តាច​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ក៏​អាច​ឲ្យ​មុន​កើត​ម្ដង​បន្តិចៗ​លើ​មុខ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​ដូច៖ ១.ស្ត្រេស កាល​ណា​យើង​ស្ត្រេស រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ប្រេង​ច្រើន​លើ​ស្បែក ដែល​ជា​កត្តា​បណ្ដាល​ឲ្យ​កើត​មុន។ ២.ជក់​បារី ការ​ជក់​បារី​ប៉ះពាល់​ទៅ​ដល់​ Collagen និង Elastin ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន ឬ​​ពិបាក​បំបាត់​ស្នាម​មុន​ជាដើម។ មួយ​វិញ​ទៀត ការ​ជក់​បារី​ក៏​ឆាប់​ឲ្យ​យើង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក បណ្ដាល​ឲ្យ​មើល​ទៅ​ចាស់​ជាង​អាយុ​មិន​ខាន។ ៣.គេង​ទាំង​មិន​លុប​មុខ បើ​យើង​មិន​លុប​មុខ ហើយ​ចូល​គេង​ទាំង​មុខ​សុទ្ធ​តែ​ដី ឬ​ make up ធូលី ឬ​គ្រឿង​សម្អាង​ដែល​នៅ​ជាប់​មុខ​យើង​មួយ​ថ្ងៃ​​ហើយ​នោះ នឹង​កក​ក្នុង​រន្ធ​ញើស ហើយ​កកើត​ជា​បាក់តេរី បណ្ដាល​ឲ្យ​មុខ​ឡើង​មុន។ ៤.លាង​​មុខ​ញឹក​ញាប់​ពេក មួយ​ថ្ងៃៗ​លាង​មុខ ៣-៤ដង ក៏​មិន​ល្អ​ដល់​ស្បែក​មុខ​ដែរ។ ការ​លាង​មុខ​ច្រើន​ដង​ពេក​កម្ចាត់​ប្រេង​ល្អៗ​លើ​មុខ​យើង ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​មុខ​កាន់​តែ​ផលិត​ប្រេង​ច្រើន​លើស​ដើម មក​បំពេញ​ប្រេង​ដែល​បាត់​បង់​ទៅ។ ការ​ដែល​យើង​ដុស​មុខ​ខ្លាំង​ៗ ក៏​បង្ក​ជា​ផល​រំខាន​ដល់​ស្បែក​មុខ​ដែរ។ ៥.អត់​បោក​ស្រោម​ខ្នើយ យើង​មិន​សូវ​ចាប់​អារម្មណ៍​ទេ អា​រឿង​ស្រោម​ខ្នើយ​នេះ តែ​ស្រោម​ខ្នើយ​នឹង​អាច​ផ្ទុក​បាក់តេរី​កខ្វក់ ហើយ​ពេល​យើង​គេង​លើ បាក់តេរី​ទាំង​នោះ អាច​តោង​ជាប់​នឹង​ស្បែក​មុខ​យើង​បង្ក​ជា​មុន​បាន។ ស្រោម​ខ្នើយ​មិន​គួរ​ប្រើ​ទាល់​តែ​រាប់​ខែ​បាន​ប្ដូរ​ទេ គួរ​ប្ដូរ​២ដង/សប្ដាហ៍។ ៦.គេង​មិន​គ្រប់​គ្រាន់ ការ​គេង​មិន​គ្រប់​គ្រាន់ បង្កើន​កម្រិត​ស្ត្រេស​ដែល​ធ្វើ​ឲ្យ​យើង ងាយ​នឹង​កើត​មុន​លើ​មុខ។ មិន​តែ​ប៉ុណ្ណោះ បើ​យើង​គេង​មិន ​៧-៨ម៉ោង/យប់​ទេ ភ្នែក​នឹង​ឡើង​ដក់ ឬ​អាច​ឡើង​ខ្មៅ​ក្រោម​ភ្នែក ធ្វើ​ឲ្យ​បាក់​សម្រស់​មួយ​កម្រិត​ថែម​ទៀត។ ៧.របប​អាហារ​ប្រចាំ​ថ្ងៃ ចំពោះ​ចំណី​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​មាន​ចំណែក​ក្នុង​ការ​បង្ក​ឲ្យ​កើត​មុន​បាន​ដែរ […]


ជំងឺមុន

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

មុន​គឺ​ជា​បញ្ហា​ស្បែក​មួយ​ដែល​យើង​គ្រប់គ្នា​ចង់​គេច​ឲ្យ​ផុត។ បញ្ហា​មុន​គឺ​អាច​កើត​នៅស្ទើរ​​គ្រប់​វ័យ និង​​បង្កដោយសារ​មូលហេតុ​ផ្សេងៗ​រួមទាំង​អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​រួមទាំង​ខ្នង​ផង​ដែរ។ តើមុនខ្នងបង្កមកពីអ្វី? រាងកាយ​យើង​ផលិត​ខ្លាញ់​ឈ្មោះ សេបូម (Sebum) ។ ខ្លាញ់​នេះ​ផលិត​នៅ​ក្រពេញ​ខ្លាញ់​ ហើយ​បញ្ជូន​ទៅ​កាន់​ឫស​រោម​ដើម្បី​បន្ថែម​ជាតិ​សំណើម​ដល់​ស្បែក។ មុន​កើត​មាន​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​ និង​កោសិកា​ងាប់​ច្រើន​ផ្តុំ​គ្នា​ ហើយការ​ផ្តុំ​នេះ​បាន​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​មាន​បាក់តេរី។ មុន​ក៏​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​ទៀត​ដែរ​ដូចជា៖ កត្តា​ហ្សេន៖ នៅពេល​សមាជិក​គ្រួសារ​មាន​បញ្ហា​មុន ថ្នាំ៖ មុន​អាច​កើត​មាន​ដោយសារ​ប៉ះពាល់​ពី​ការ​ប្រើ​ថ្នាំ​ដូចជា​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹកចិត្ត​ជាដើម។ អ័រម៉ូន៖ នៅ​ពេល​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​វ័យ​ជំទង់​។ សម្រាប់​ស្ត្រី​ដែល​ពេញវ័យ​ និង​មាន​បញ្ហា​មុន​អាច​បង្ក​មក​ពី​បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​រដូវ ឬ​ពពោះ។ ញើស៖ ជាពិសេស​ពេល​បែក​ញើស និង​ពាក់​អាវ​រឹប​ ស្ត្រេស៖ ស្ត្រេស​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មុន​ដោយ​ប្រយោល អត្ថបទពាក់ព័ន្ធ: ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​ ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន? វិធី​ព្យាបាល​មុន​ខ្នង ក្នុង​ករណី​មួយ​ចំនួន យើង​អាច​កម្ចាត់​មុន​ខ្នង​បាន​ដោយ​ផ្លាស់ប្តូរ​របៀបរបបការ​រស់នៅ​ និង​អនុវត្ត​វិធី​ថែទាំមួយ​ចំនួន​នៅ​ផ្ទះ។ ១. ងូតទឹក​ក្រោយ​ហាត់ប្រាណ ការ​ទុក​ឲ្យ​ញើស និង​ធូលី​ជាប់​នឹង​ស្បែក​យូរ​ក្រោយ​ពី​ហាត់ប្រាណ​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​មុន​ខ្នង។ ដូចនេះ​យើង​គួរ​ងូតទឹក​ភ្លាមៗ​​ក្រោយ​ហាត់ប្រាណ និង​បោក​សម្អាត​សម្លៀកបំពាក់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។ ២. ខាត់ស្បែក ការ​ប្រើ​ប្រដាប់​ខាត់​ស្បែក​ដែល​មាន​អាស៊ីដ​សាលីស៊ីលិក (Salicylic acid) អាច​ជួយ​កម្ចាត់​នូវ​ធូលីដី និង​ខ្លាញ់​ចេញ​ពី​ស្បែក​ដែល​អាច​​ជួយ​បន្ថយ​បរិមាណ​កោសិកា​ងាប់​ស្ទះ​នៅ​រន្ធ​ញើស។ ៣. ចង​សក់​ សម្រាប់​ស្រីៗ​យើង​វិញ សក់​វែង​អាច​បន្ថែម​ជាតិ​ខ្លាញ់ និង​ធូលី​ទៅ​លើ​ស្បែក​នៅ​ខ្នង និង​បង្ក​ឲ្យ​មាន​មុន។ ការ​កក់​សក់​ជា​ប្រចាំ និង​​ចង​សក់​ឡើង​ពេល​ហាត់ប្រាណ​ក៏​អាច​ជួយ​បន្ថយ​បញ្ហា​មុន​ខ្នង​ដែរ។ ម៉្យាងទៀត សាប៊ូ​កក់​សក់ និង​សាប៊ូ​បន្ទន់​សក់​ក៏​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​បង្ក​បញ្ហា​មុន​ដែរ។ ៤. របប​អាហារ​ របប​អាហារ​មិន​ល្អ​អាច​ប៉ះពាល់​ដល់​រាងកាយ​បាន។ ប្រសិន​ជា​យើង​ងាយ​ឡើង​មុន អាហារ​មួយ​ចំនួន​អាច​ជា​មូលហេតុ​បង្ក។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់តែ​ធ្ងន់ធ្ងរ។ អាហារ​ទាំង​នោះ​មាន​នំប៉័ង បាយ […]


ជំងឺមុន

កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន

មុន​ គឺជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ ប៉ុន្តែ​ មុន​ដែល​បង្ក​ដោយ​កត្តា​ខាង​ក្រៅ​រាងកាយ​ ងាយស្រួល​ព្យាបាល​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​មូលហេតុ​បង្ក​ពី​ខាង​ក្រៅ ​មុន​ទៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ១. មុន​នៅ​ខ្នង និង​ស្មា មុន​ខ្នង​អាច​បង្ក​ដោយសារ​ខ្សែ​កាតាប ឬ​ពាក់​អាវ​រឹបៗ។ ប្រសិនបើយើង​មាន​មុន​ក្រហម​តូចៗ នេះ​អាច​ជា​ប្រតិកម្ម​ជាមួយ​នឹង​សាប៊ូ។ ការ​ញ៉ាំ​អាហារ​បំពង ឬ​មាន​ខ្លាញ់​ច្រើន ​ក៏​ជា​មូលហេតុ​បង្ក​មុន​ដែរ។ យើង​អាច​ព្យាបាល​មុន​ដែល​បង្ក​ដោយ​មូលហេតុ​ខាង​លើ​ដោយ​ងូត ទឹកមាន​លាយ​​អំបិលខ្លះៗ ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ២. មុន​នៅ​ទ្រូង មុន​នៅ​ទ្រូង​អាច​មក​ពី​អាលែកហ្សី​ជាមួយ​នឹង​សាប៊ូ​ដុស​ខ្លួន ឬ​អាច​មក​ពី​យើង​ផឹក​ពពួក​ទឹកក្រូច ញ៉ាំគ្រឿងទេស និង​គ្រឿង​សមុទ្រ។ យើង​អាច​ប្រើ Baking soda សម្រាប់​បញ្ហា​មុន​នេះ​ ដោយ​គ្រាន់​តែ​លាយ Baking soda ជាមួយ​នឹង​ទឹក ​រួច​យក​មក​ម៉ាស្សា​នៅ​ទ្រូង និង​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ ៣. មុន​នៅ​ក មុន​នៅ​ក​ អាច​មក​ពី​អាលែកហ្សី​ជាមួយ​នឹង​សាប៊ូ​កក់​សក់ ឬ​ផលិតផល​ថែរក្សា​សក់​ផ្សេងៗ ហើយ​ក៏​មក​ពី​ញ៉ាំ​អាហារ​ជាតិ​ផ្អែម​ច្រើន។ យើង​អាច​កម្ចាត់​មុន​នៅ​ក​បាន​ ដោយ​យក​សំឡី​ជ្រលក់​ទឹក​ក្រូចឆ្មារ​ជូត​នឹង​ក ទុក​ចោល ​១០ ​នាទី ​រួច​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។ ៤. មុន​នៅ​ដៃ មុន​នៅ​ដៃ​ អាច​មក​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ អាលែកហ្សី​ជាមួយ​សាប៊ូ​បោក​ខោអាវ និង​ថ្នាំ​អង់ទីប្យូទិច (ថ្នាំផ្សះ)​។ ប្រសិនជា​យើង​ឧស្សាហ៍​ទៅ​ហែលទឹក សូណា ឬ​កន្លែង​ហាត់ប្រាណ​ យើង​អាច​មាន​មុន​ដោយសារ​ការ​ឆ្លង​ផ្សិត។ យ៉ាង​ណា​មិញ បើ​សិន​មុន​បង្ក​ដោយ​អាលែកហ្សី​ យើង​អាច​ប្រើ​ដំឡូង​បារាំង​កម្ចាត់​បាន​ដោយ​កាត់​ដំឡូងបារាំង​ជា​ពីរ​ រួច​យក​មក​ត្រដុស​នៅ​កន្លែង​​មាន​មុន […]


ជំងឺមុន

កើតមុន-បូសលើរាងកាយច្រើន អាចជាសញ្ញាសុខភាពមានបញ្ហាមែនទេ?

មាន​មនុស្ស​មួយ​ចំនួន ឆាប់​កើត​មុន ឬបូស​លើ​រាង​កាយ មិន​ថា​នៅ​លើ​ផ្ទៃ​មុខ ឬ​ខ្នងទេ កើត​មិន​បាត់​សោះ​តែម្តង។ បើ​កើត​មុន កើត​បូស​ញឹក​ញាប់​បែប​នេះ អាច​ជា​សញ្ញា​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​កើត​មុន ឬ​បូស ដោយ​សារ​តែ​មាន​បាក់​តេរី​តោង​ជាប់​ស្បែក ដែល​យើង​មិន​​សម្អាត​បាន​ស្អាត​ត្រឹម​ត្រូវ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើឧស្សាហ៍​កើត​បូស ឬ​មុន​មិន​បាត់ ក៏​អាច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​បាន​ដែរ ដូចជា៖ ទី១. ដោយ​សារ​កម្រិត​អរម៉ូន​ក្នុង​ខ្លួន​កើន​ឡើង​ច្រើន​ដែរ ទី២. បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ ប្រឈម​នឹង​ជំងឺ​ស្បែក​ដូចជា មុន បូស និង​ជំងឺ​សើស្បែក​មួយ​ចំនួន​ទៀត។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ប្រសិន​បើ​មាន​បញ្ហា​កើត​មុន ឬ​បូស​ញឹក​ញាប់ គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ការពារ និង​ព្យា​បាល​ត្រឹម​ត្រូវ។ ​ តែ​កុំ​បារម្ភ​ពេក​អី! លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំនាញ​ទូទៅ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​មុន ឬ​បូស ស្ទើរ​តែ ៩០%​ទៅហើយ​ដែល​​បណ្តាល​មក​ពី​សុខភាព​ស្បែក ពោល​គឺ ភាគ​តិច​ណាស់​ដែល​បញ្ហា​​មាន​នៅ​លើ​ស្បែក​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដទៃ។ ដូច្នេះ​ហើយ ដើម្បី​ចៀស​វាង​ពី​បញ្ហា​កើត​មុន ឬកើត​បូស​លើ​ស្បែក គួរ​ធ្វើ​អនាម័យ​ស្បែក​ឲ្យ​បាន​ល្អ ញ៉ាំ​ចំណី​អាហារ​ល្អ និង​ប្រើ​ប្រាស់​ផលិត​ផល​ត្រឹម​ត្រូវ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ដើម្បី​ជួយ​ការ​ពារ​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ […]


ជំងឺមុន

មូលហេតុ​ទាំង​នេះ​ហើយ ទើប​​ស្រីៗ​ងាយ​នឹង​ជាំ​មុខ (វីដេអូ)

មុខ​កើតមុនមធ្យម​ទេ ងំ​ត្រង់​មុខ​ជាំ​ទៀត ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​បាក់​ទាំង​រូប​សម្រស់ បង់​ទាំង​ទំនុក​ចិត្ត។ ហេតុអី​ស្រីៗ​ងាយ​នឹង​មាន​បញ្ហា​ជាំ​មុខ? ការ​ព្យាបាល​ជាំ​មុខ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? អត្ថបទពាក់ព័ន្ធ៖ ជួប​បញ្ហាមុខជាំ? សាកវិធីធម្មជាតិទាំងនេះទំនងអាចជួយបាន​ច្រើន នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​ កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់ មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​ចេះ​តែ​ឡើង​មុន Makeup ញឹកញាប់ជាមូលហេតុនាំឲ្យឡើងមុន ស្រីៗគួរចេះតិចនិកទាំងនេះ


ជំងឺមុន

មុនលើមុខជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់?

ស្នាម​មុន​! ស្នាម​ខ្មៅ​លើ​មុខ​!​ ខ្មាស​គេ​ណាស់! ទុក​យូរ​មិន​កើត​ទេ​ បើ​ទោះ​បី​ជា​ដឹង​យើង​ថា​ស្នាមនេះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង​ក៏​ដោយ​។ ​គ្នា​យើង​​ត្រូវ​ដឹង​ថា​ ស្នាម​ខ្លះ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​ ៦​ខែ​ដើម្បី​បាត់​ទាំង​ស្រុង​ពី​លើ​មុខ​ ហើយ​ទម្រង់​ខ្លះ​នៃ​ស្នាម​ដូច​ជា​ស្នាម​មក​ពី​ អាលែកហ្សុី​ ឬ​អាយុ​ នឹង​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ទេ​ ហើយ​​កាន់​តែ​ខ្មៅទៅវិញ​។​​ ដូច​នេះ គ្នាយើង​ចូរ​ក្រឡេក​មក​មើល​វិធីសាស្រ្តមួយ​ចំនួន​ក្នុង​ការ​លុប​ស្នាម​លើ​មុខ​នេះ​។ អត្ថបទពាក់ព័ន្ធ៖ អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ ១- ការអត់ធ្មត់​ គន្លឹះ​សំខាន់​​ គឺ​ការ​អត់​ធ្មត់​។ ពីរ ឬ បី​អាទិត្យ​ក្រោយ​ឡើង​មុន​ សសៃ​ឈាម​ថ្មី​នឹង​ត្រូវ​បង្កើត​នៅ​ស្បែក​​ដែល​ខូច​ ដើម្បី​ចិញ្ចឹម​កន្លែងនោះ​​ ដែល​នេះ​ជា​មូល​​ហេតុ​​យើង​ឃើញ​ស្នាម​មាន​ពណ៌​ផ្កាឈូក​។ ប៉ុន្មាន​ខែ​ក្រោយ​ ខូឡាជេន​ នឹង​ចាប់​ផ្តើម​បង្កើត​ ចាក់​បំពេញ​ស្បែក​ដែល​ខូច​នោះ។ ស្នាម​ដែល​កើត​ពី​មុន​មាន​ខ្ទុះ​ (cystic acne)​ នឹង​ត្រូវ​ការ​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដើម្បី​បាត់​ទៅ​វិញ​ ដោយ​សារ​មុន​ប្រភេទ​នេះ​នឹង​ទៅ​បំផ្លាញ​ជាតិ​ខ្លាញ់​និង​ស្បែក​​។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ ២- ក្រែមការពារកម្តៅថ្ងៃ ការ​ប្រើ​ប្រាស់​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ពិត​ជា​សំខាន់ ទាំង​ពេលដែល​យើង​ព្យាយាម​ព្យាបាល​ស្នាម​មុន​ ឬ​សូម្បី​តែ​ពេល​គ្មាន​ស្នាម​។ ក្រែមការពារកម្ដៅថ្ងៃ​​មិន​ត្រឹម​តែ​ជួយ​ការពារ​ស្បែក​យើងពី កាំរស្មី​UV ទេ​ ប៉ុន្តែ​ថែមទាំងការពារ​​បញ្ហា​មហារីក​ទៀត​ផង​។ យើងគួរ​ប្រើ​ក្រែមការពារ​កម្តៅ​ថ្ថ្ងៃ​ឲ្យ​បាន​ជាប់​លាប់​ ប្រសិន​យើង​ចង់​ឲ្យ​ស្នាម​លើ​មុខ​​បាត់​លឿន​។ ក្រែមក៏​អាច​ជួយ​ការ​ពារ​ស្នាម​មុន​ចាស់​ៗ​ និង​ស្នាម​ខ្មៅ​ដទៃ​ទៀត​មិន​ឲ្យ​ខ្មៅ​ជាង​មុនដែរ​។ អត្ថបទពាក់ព័ន្ធ៖ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? ៣- ការខាត់ស្បែក​ ការ​ខាត់​ស្បែក​អាច​ជួយ​ឲ្យ​បាត់​ស្នាម​លឿន​ ដោយ​ការ​ជម្រុះ​នូវ​ស្បែក​ចាស់​ៗ និង​បង្កើត​ស្បែក​ថ្មី​។ ជា​ការ​ពិត​ណាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ខាត់​ស្បែក​ ដូចជា​ផលិតផល​ខាត់​ស្បែក​(scrub) […]


ជំងឺមុន

លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ

អាចម៍រុយ​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ស្បែក​ត្រូវ​កម្តៅ​ថ្ងៃ​យូរ ហើយ​វា​ក៏​ផ្តល់​ផល​ពិបាក​ក្នុង​ការ​បំបាត់​វា​វិញ​ដែរ តែ​កុំ​បារម្ភ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ បាន​ណែនាំ​ឲ្យ​អនុវត្ត​វិធី​ការពារ និង​ព្យាបាល​ទាំង​នេះ មិន​ថា​អាចម៍រុយ​នៅ​លើ​ខ្នងដៃ ឬ​នៅ​កន្លែង​ណា​នោះ​ទេ​ក៏​អាច​កម្ចាត់​បាន​ទាំងអស់។ ១.វិធី​ការពារ – ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ៖ ការ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​គឺ​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។ – ពាក់​ស្រោម​ដៃជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​ទី​ខាង​ក្រៅ។ – ជៀស​វាង​ត្រូវ​កម្តៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្តេសផ្តាស​ទេ ពេល​មេឃ​ក្តៅ​ហែង។ ២.វិធី​ព្យាបាល – ព្យាបាល​ដោយ​ឡាស៊ែរ៖ ការ​ព្យាបាល​ដោយ​ឡាស៊ែរ គឺ​ជា​ការ​ប្រើ​ប្រាស់ ពន្លឺកាំរស្មី​បាញ់​ផ្ដោត​ទៅ​លើ​ទី​តាំង​ដែល​ស្បែក​ខូច។ ជាទូទៅ ការ​ព្យាបាល​ដោយ​ឡាស៊ែរ គឺ​មាន​សុវត្ថិភាព​ធម្មតា និង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​រក្សា​ស្លាក​ស្នាម ប៉ុន្តែការព្យាបាលនេះគឺត្រូវមានការផ្តល់ប្រឹក្សាពីគ្រូពេទ្យជំនាញជាមុនសិន។ – ប្រើ​គ្រីម​បំបាត់​ស្នាម៖ គ្រីម​បំបាត់​ស្នាមមួយចំនួនអាចជួយ​​ធ្វើ​ឲ្យ​ស្បែក​ដែល​ខ្មៅ​អាច​សភ្លឺ​ឡើង​វិញ។ –  ប្រើ​រូបមន្ត​ធម្មជាតិ៖ វិធី​កម្ចាត់​អាចម៍រុយ​តាម​បែប​ធម្មជាតិ​មាន​ច្រើន​ណាស់ តែ​មនុស្ស​ជាច្រើន​ជឿ​ថា ទឹក​ក្រូចឆ្មារ ទឹកឃ្មុំ យ៉ាអ៊ួរ និង​ខ្ទឹមបារាំង មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​អាចម៍រុយ។ អត្ថបទពាក់ព័ន្ធ៖ វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​ អស់បារម្ភ! ឲ្យ​តែ​នៅ​ស្រឡាញ់​ស្បែក ចាស់បន្តិច​​ក៏​មាន​វិធីជួយបាន ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ក្រោយព្យាបាល​មុន ​​នៅមាន​ស្នាម​ក្រហម​​ទៀត​ ត្រូវធ្វើ​ម៉េច? ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន ពេលកន្ទាលត្រអាករើឡើង ធ្វើយ៉ាងម៉េចកុំឲ្យរីករឹតតែធំ? បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ […]


ជំងឺមុន

អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ

​មាន​ស្បែក​មុខ​ម៉ត់ និង​រលោងអាចថាជា​ក្តី​សុបិនរបស់​មនុស្ស​គ្រប់​គ្នា។ ស្បែក​ល្អ​ឥត​ខ្ចោះ​ ​គ្មាន​ស្នាម​អ្វី​ទាំង​អស់​លើ​មុខ​គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា​ចង់​បាន​ពិសេស​លើ​មនុស្ស​ពេញ​វ័យ និង​យុវវ័យ។ ការ​មាន​មុនលើ​មុខ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​បែប​ធម្ម​ជាតិ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​បានជួប​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត។ កត្តា​ដែល​បង្កើត​ឲ្យ​មាន​មុន​​គឺ​ការ​កើន​ឡើង​នៃ​ការ​ផលិត​របស់​ក្រពេញ​សេបូម (sebaceous gland) ការ​កកើត​នៃ​កោសិការ​របស់​ក្រពេញ sebaceous keratosis follicular ការ​ជំរុញ​ឲ្យ​មាន​រលាក និង​ភាព​មិន​ធម្មតា​នៃ​ការ​បញ្ចេញ​អរម៉ូន​ក្នុង​ខ្លួន។ ការ​បន្សល់​ទុក​នូវ​ស្នាម និង​សន្លាក់​បន្ទាប់​ពី​មាន​ការ​កើតមុន​គឺ​បណ្តាល​មក​ពី​ការ​កកើត​នៃ​សរសៃ collagen ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់​ជ្រៅ​ខាង​ក្នុង​របស់​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​ ទម្រង់​របស់​មុន​មាន ដុំ​ពក macules ការ​ប្រែ​​ពណ៌លើ​ស្បែក (skin discolouration) មាន​ស្នាម​ជាលិកា (tissur scar) និង​ការ​បាត់​បង់​នូវ​ជាលិកា (Loss of tissue) ។ Macules មាន​រាង​សំប៉ែត​មាន​ចំណុច​ពណ៌​ក្រហម​តូច​ៗ កើត​លើ​តំបន់​ដែល​ធ្លាប់​មាន​មុន​ពី​មុន។ ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ​ហើយ វា​ត្រូវ​បាន​គេ​ហៅ​ផង​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ ស្នាម​ជាលិកា​គឺ​ជា​ស្នាម​ដែល​មើល​ទៅ​ដូច​ជាលិកា​ដែល​បាន​រីក​ធំ។ ស្នាមនេះ​​ក៏​ត្រូវ​បាន​គេ​ហៅថា​ផ្លែ (keloids) ឬ​ស្នាម hypertrophic ដែល​ជា​លទ្ធ​ផល​នៃ​ការ​ដុះ​ជាលិកា collagen ច្រើន​ខ្លាំង​ពេក។ ឯ បាត់​បង់​ជាលិកា វិញ​គឺ​កើត​មាន​ច្រើន​ជាង ស្នាម​ជាលិកា។ ស្នាម​​ប្រភេទ​នេះ​មើល​សភាព​ក្រាស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ