ជំងឺមុន

ជំងឺ​មុន​ - ផ្ទៃមុខ​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​ទាំង​ប្រុស​ទាំងស្រី ​។ មាតិកា​នេះ នឹង​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មុន ​ប្រភេទ​មុន​ ដំណោះស្រាយ​ទៅ​តាម​ស្ថានភាព​មុន ​ផ្ទៃមុខ

ចំណេះដឹងទូទៅ

ជំងឺមុន

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ជី​អង្កាម​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដែល​គ្នា​យើង​បាន​​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​។ ពិត​ណាស់​ ក្រៅ​ពី​បន្ថែម​រសជាតិ​ដ៏​មុខ​ម្ហូប​ យើង​ក៏​អាច​ប្រើ​ជី​មួយ​ប្រភេទ​នេះ​ក្នុង​ការ​​​ថែទាំ​​ស្បែក ជាមួយ​នឹង​មុខងារ​កាត់បន្ថយ​ស្នាម​មុន​​​ដ៏​ពូកែ​ផង​ដែរ។ តើ​កត្តា​​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​យើង​មាន​ស្នាម​មុន?​​​​ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Journal of Clinical and Aesthetic Dermatology បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​មុន​គីស ជា​ជាង​មុន​ក្បាល​ខ្មៅ និង​ក្បាល​ស ហើយ​វា​អាច​បំផ្លាញ​ស្បែក​ និង​បន្សល់​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ករណី​មួយ​ទៀត គឺ​បណ្តាល​មក​ពី​ការ​​ញេច​មុន​ ដែល​គ្នា​យើង​ច្រើន​តែ​ធ្វេសប្រហែស។ តើ​ជី​អង្កាម​អាច​កាត់បន្ថយ​ស្នាម​មុន​ដោយ​របៀប​ណា? សារធាតុ ​Salicylic acid ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាយាម​មុន​ និង​ស្នាម​មុន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​សារធាតុ​មួយ​នេះ ក៏​មាន​នៅ​ក្នុង​ជី​អង្កាម​ដូច​គ្នា​ ដែល​មាន​សមត្ថភាព​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​កើត​មុន កាត់បន្ថយ​ស្នាម​មុន ក៏​ដូចជា​ជំងឺ​​ស្បែក​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ជី​អង្កាម​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​ស្បែក ដូចជា​កើត​មុន និង​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ជាដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​​ធ្វើ​ល្បាយ​ជីអង្កាម​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​មុន ទាំង​នេះ ជា​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​​ប្រើ​ជីអង្កាម​ដើម្បី​ថែ​​រក្សា​សម្រស់​ និង​កាត់បន្ថយ​ស្នាម​មុន​ ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ស្បែក។ ១. ល្បាយ​ជីអង្កាម និង​រមៀត គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​​រមៀត​​មួយ​ចឹប របៀប​ធ្វើ៖ កិន​ជី​អង្កាម ហើយ​បន្ថែម​ទឹក​ពីរ​បី​ដំណក់។ បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​ល្បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ផ្ទៃ​មុន […]

ស្វែងរក ជំងឺមុន

ជំងឺមុន

អស់​កង្វល់​នឹង​បញ្ហា​​មុន​ផ្សិត​ ជាមួយ​នឹង​សារធាតុ​Probiotics​

សារធាតុ​Probiotics ​មិន​ត្រឹម​តែ​​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​​​ដល់​ក្រពះ​​​ពោះវៀន​ប៉ុណ្ណោះ​ទេ​​ ​វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ផ្សិត​ផង​ដែរ​។ ពិត​ណាស់​ ស្បែក​ស្រស់​ស្អាត​ គ្មាន​មុន​ គឺ​ជា​បំណង​ប្រាថ្នា​របស់​​ស្រី​ៗ​គ្រប់​រូប​ ប៉ុន្តែ​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​មុន​ផ្សិត​​​ ​​អាច​​បន្សល់​ស្លាកស្នាម​ដល់​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​​ស្រអាប់​មិន​ស្រស់​ថ្លា​។ ​ជា​ទូទៅ​ មុន​ផ្សិត​​កកើត​ពី​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​នៅ​ក្នុង​គល់​រោម​ និង​លេច​ឡើង​ជា​មុន​តូច​ៗ​ ​​ធ្វើឲ្យ​រមាស់ និង​បង្ក​​ទៅ​ជា​មុន​ក្បាល​ស ក៏​ដូចជា​រលាក​ស្បែក​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​​អាច​ដោះស្រាយ​បញ្ហា​មុន​ផ្សិត​ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត ដោយ​ប្រើប្រាស់​សារធាតុ​​ ​Probiotics។ ​សារធាតុ​​Probiotics​អាច​បង្ការ​មុន​​ផ្សិត​ដោយ​របៀប​ណា​? ១. បន្ថយ​ការ​រលាក​ ការ​រលាក​​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​​បណ្ដាល​ឲ្យ​កើត​មុន​ផ្សិត​ ឬ​បាក់តេរី​ដែល​បង្ក​ឲ្យ​កើត​មុន​ និង​ជំរុញ​ឲ្យ​មាន​ការ​រលាក​​ស្បែក​កាន់​តែ​​ធ្ងន់ធ្ងរ។ ​​សារធាតុ​Probiotics ​អាច​​ជួយ​​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ ឬ​ថ្នាំ​បំប៉ន​ដែល​មាន​សារធាតុ​Probiotics​ វា​អាច​កម្ចាត់​បាក់តេរី​អាក្រក់​ ឬ​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​គ្រោះថ្នាក់ ​និង​ការពារ​ការ​រលាក​ស្បែក​ ដែល​នាំ​ឲ្យ​កើត​មុន​។ ២. ពង្រឹង​សុខភាព​ពោះវៀន​ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​ក្រពះ​ពោះវៀន​ ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ទូទៅ ជា​ពិសេស ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន ការ​រលាក​ និង​ត្រអក​ជាដើម​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ពពួក​អាហារ​ដែល​មាន​សារធាតុ Probiotics វា​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រពះ​ពោះវៀន​ ក៏​ដូចជា​បង្ការ​ការ​កើត​មុន​ផ្សេង​ៗ​នៅ​លើ​​ផ្ទៃ​មុខ​។ ​​​​​​​​​​​៣. រារាំង​ការ​លូតលាស់​នៃ​បាក់តេរី​​​បង្ក​ឲ្យកើត​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារធាតុ Probiotics​ក៏​អាច​ការពារ​ការ​ផលិត​បាក់តេរី​មិន​ល្អ​ដូចជា​បាក់តេរី​មុន​propionibacterium ​តាម​រយៈ​ការ​ផលិត​ប្រូតេអ៊ីន​ប្រឆាំង​នឹង​បាក់តេរី​ទាំង​នោះ​។ ៤. គ្រប់គ្រង​ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​ក៏​ជា​មូលហេតុ​​មួយ​ដែល​​នាំ​ឲ្យ​កើត​មុន ដោយ​សារ​តែ​សុខភាព​ផ្លូវ​ចិត្ត ពោះវៀន​ និង​ស្បែក​​មាន​ទំនាក់ទំនង​នឹង​គ្នា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សារធាតុ Probiotics​ដែល​មាន​អតិសុខុមប្រាណ​ អាច​ជួយ​​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ឡើង​​ […]


ជំងឺមុន

៤វិធី​​​ កម្ចាត់​មុន​ដោយ​ខ្លួន​ឯង​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រស់​គឺ​ជា​រឿង​ដ៏​​សំខាន់​មួយ​​ ប៉ុន្តែ​បើ​ស្បែក​មុខ​​មាន​បញ្ហា​ផ្សេង​ៗ​ដូចជា​មុន​ ស្នាម​អាចម៍រុយ ឬ​ស្នាម​ជាំ​ វា​នឹង​ធ្វើ​ឲ្យ​យើង​​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មានអារម្មណ៍​តានតឹង​ ហើយ​​មិន​ហ៊ាន​សូម្បី​តែ​សម្លឹង​មុខខ្លួនឯង​ក្នុង​​កញ្ចក់​។ ពិត​ណាស់​ មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​គ្នា​ស្រីៗភាគ​ច្រើន​​តែងតែ​ជួប​ប្រទះ។ យ៉ាង​ណា​មិញ ដើម្បី​កម្ចាត់​មុន​ប្រកប​ដោយ​ប្រសិទ្ធភាព គ្នា​យើង​គប្បី​យល់​ដឹង​ពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់លាស់​ និង​វិធី​ថែទាំ​នៅ​ពេល​​ឡើង​មុន​។ ​​​មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​ឡើង​មុន​ ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​លើសលប់ ការ​ឆ្លង​បាក់តេរី​ ការ​រលាក​ស្បែក​ របប​អាហារ​​ បញ្ហា​អ័រម៉ូន​ យើង​អាច​កម្ចាត់​មុន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​តាម​វិធី​ណា​​ខ្លះ​? ស្រី​ៗ​យើង​អាច​សាកល្បង​តិចនិក​ថែទាំ​តាម​បែប​ធម្មជាតិ​ ដើម្បី​កម្ចាត់​មុន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​​យើង​គប្បី​លាប​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​សាកល្បង​នៅ​លើ​ដៃ​ជា​មុន​សិនដើម្បី​ដឹង​ថា​វាមានប្រតិកម្ម​ឬយ៉ាង​​ និង​មិន​ត្រូវ​ធ្វើ​វា​ញឹកញាប់​ពេក​នោះ​ទេ​។ ១. ម៉ាស​​ខ្ទឹម​ស និង​ប្រទាល​កន្ទុយ​ក្រពើ​ ប្រទាល​កន្ទុយ​ក្រពើ​​មាន​គុណប្រយោជន៍​ក្នុង​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ ចំណែក​ឯ​ខ្ទឹម​ស​​អាច​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ដូច​នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ប្រើ​ម៉ាស​ដែល​ផ្សំ​ពី​គ្រឿង​ផ្សំ​ធម្មជាតិ​ទាំង​២​មុខ​នេះ វា​នឹង​ធ្វើ​ឲ្យ​មុន​ឆាប់​ជា​សះ​ស្បើយ។ របៀប​ធ្វើ៖ បុក​ខ្ទឹម​ស​ដែល​បក​សំបក​រួច​ឲ្យ​ម៉ត់​ល្អ​ និង​លាយ​​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​​ចំនួន​១ស្លាបព្រា​កាហ្វេ រួច​​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ ទើប​លាប​វា​នៅ​លើ​កន្លែង​ដែល​មាន​មុន​។ ទុក​ចោល​រយៈពេល​២០​នាទី បន្ទាប់​មក​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ ចូរ​ធ្វើ​វា​ម្ដង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​​មុន​ស្រក​ចុះ​។ ២. សំបក​ចេក​ សំបក​ចេក​សម្បូរ​​ទៅ​ដោយ​ប៉ូតាស្យូម​ វីតាមីន​ និង​សារធាតុ​រ៉ែ ដែល​អាច​ជួយ​ពង្រឹង​របាំង​ការពារ​ស្បែក​ ក៏​ដូចជា​​ជួយ​បញ្ចៀស​ការ​​បំផ្លាញ​ និង​ការ​កើត​មុន​ផង​ដែរ​។ ​របៀប​ធ្វើ៖ ចូរ​កាត់​សំបក​ចេក​ទុំ​ជា​បំបែក​តូច​ៗ ហើយ​ត្រដុស​ថ្នម​ៗ​នៅ​លើ​ផ្ទៃ​មុន​ដែល​លាង​សម្អាត​រួច រយៈពេល​១០​នាទី​។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​ថ្ងៃ​ រយៈពេល​​២​ទៅ​៣​ថ្ងៃ​ រហូត​ដល់​បញ្ហា​មុន​​បាន​ធូរ​ស្រាល​។ ​៣. កញ្ចប់​តែ​បៃតង​ កញ្ចប់​តែ​បៃតង​អាច​ជួយ​គ្រប់គ្រង​ការ​ផលិត​ខ្លាញ់​ ប្រឆាំង​នឹង​ការ​រលាក​ និង​រារាំង​ការ​កកើត​ឡើង​នៃ​បាក់តេរី​ដែល​បង្ក​​​ឲ្យ​​កើត​មុន​​។ ​​របៀប​ធ្វើ៖ យក​កញ្ចប់​តែ​ចំនួន​២​ជ្រលក់​ទឹក​បន្តិច ទើប​ដាក់​ចូល​ទៅ​ក្នុង​ទូរ​ទឹកកក​។ នៅ​ពេល​ដែល​កញ្ចប់​តែ​ត្រជាក់​ យើង​អាច​យក​វា​​មក​​បិទ​នៅ​លើ​មុន​ និង​ទុក​ចោល​រយៈពេល​១០​នាទី។​ […]


ជំងឺមុន

ចង់​បញ្ឈប់​ទម្លាប់​ញេច​មុន​​ ​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យើង​ច្បាស់​ជា​​ដឹង​ហើយ​ថា​ ការ​ញេច​មុន អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រលាក​ បន្សល់​ស្លាកស្នាម​ និង​ការ​ឆ្លង​មេរោគ​​។ ប៉ុន្តែ​ គ្នា​យើង​នៅ​តែ​បន្ត​ទម្លាប់​ញេច​មុន​នេះ​ដោយ​សារ​តែ​ហេតុផល​ទូទៅ​មួយ​ចំនួន​ ​ដូចជា​ការ​រមាស់​ ការ​ឈឺចាប់​ ឬ​ដើម្បី​ភាព​ពេញ​ចិត្ត​​ជាដើម​។ ​ជាមួយ​គ្នា​នេះ​ដែរ​​ ការ​ញេច​មុន​នេះ​ក៏​អាច​មាន​ទំនាក់ទំនង​នឹង​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ផង​ដែរ​។ យ៉ាង​ណា​មិញ ដើម្បី​បញ្ឈប់​ទម្លាប់​ដ៏​​អាក្រក់​នេះ​ ​គ្នា​យើង​អាច​សាកល្បង​តិចនិក​ខាង​ក្រោម​​។ ១. ជៀសវាង​ចំណាយ​ពេល​ច្រើន​នៅ​មុខ​កញ្ចក់​ ពិត​ណាស់​ នៅមុខ​កញ្ចក់យូរ​​ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​​ចង់​ញេច​មុន​កាន់​តែ​ខ្លាំង​ នៅ​ពេល​ប្រទះ​ឃើញ​​​​​បញ្ហា​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​មុខ​។ ​ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ចំណាយ​ពេល​ច្រើន​​សម្លឹង​មើល​កញ្ចក់​ ជា​ពិសេស​ បន្ទាប់​ពី​យើង​ទើប​ងូត​ទឹក​រួច​ ពីព្រោះ​​ស្បែក​របស់​យើង​កាន់​តែ​​​ងាយ​​រង​ប្រតិកម្ម​។ ២. កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​កាន់​តែ​ធ្ងន់ធ្ងរ​ ស្រី​ៗ​យើង​គប្បី​​កាត់​ក្រចក​ឲ្យ​ខ្លី។​ ជា​ទូ​ទៅ ការ​កាត់​ក្រចក​ជា​រៀងរាល់​សប្ដាហ៍ អាច​រារាំង​ការ​ញេច​មុន​បាន​មួយ​កម្រិត​ដែរ​។ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​យើង​មាន​ក្រចក​ដៃ​ខ្លី និង​ស្អាត វា​ក៏​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ ដែល​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ដូច​គ្នា​។ ​​​​៣. ធ្វើ​សមាធិ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ធ្វើ​សមាធិ​ក៏​អាច​បង្កើត​ទម្លាប់​ និង​អារម្មណ៍​ថ្មី​ៗ​ ព្រម​ទាំង​កាត់បន្ថយ​ស្រ្តេស និង​​អភិវឌ្ឍ​ការ​​ផ្ដោត​​អារម្មណ៍​។ ជាក់​ស្ដែង ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ និង​បញ្ចេញ​​គំនិត​ផ្សេង​ៗ​ ដែល​ជា​ឫសគល់​នាំ​ឲ្យ​ថប់​បារម្ភ​ ​ហើយ​ការ​ផ្ដោត​អារម្មណ៍​ឡើង​វិញ​ជាមួយ​នឹង​វិធីសាស្ត្រ​ត្រឹមត្រូវ​​ អាច​បញ្ចៀស​ទម្លាប់​ញេច​មុន​យ៉ាង​ស័ក្ដិសិទ្ធិ។ ៤. ស្វែងរក​ការ​ព្យាបាល​​​សុខភាព​ផ្លូវ​ចិត្ត​ សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ ការ​ញេច​មុន​​ក៏​អាច​បង្ហាញ​ពី​បញ្ហា​ស្រ្តេស ការ​ថប់​បារម្ភ​ ឬ​​ការ​បាក់​ទឹក​ចិត្ត ដែល​ត្រូវការ​​​ការ​ព្យាបាល​ មិន​មែន​ត្រឹម​តែ​​ព្យាបាល​សុខភាព​ស្បែក​ឡើយ​។ ​ក្នុង​ករណី​ដែល​ការ​ញេច​មុន​បណ្ដាល​ឲ្យ​មាន​ស្លាកស្នាម​ធ្ងន់ធ្ងរ​ និង​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ ឬ​អាច​​​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ […]


ជំងឺមុន

គន្លឹះ​ថែទាំ​សម្រស់​ទាំង​៣ បញ្ចៀស​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដូវ​ភ្លៀង​អាច​បង្ក​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ ជាពិសេស​ការ​កើត​មុន​។ ជាមួយ​​នឹង​សំណើម​កើន​ឡើង និង​ការ​បែកញើស​ច្រើន​ជ្រុល​ រន្ធ​ញើស​អាច​ប្រឈម​នឹង​ការ​កក​ស្ទះ​ញឹកញាប់​ ដោយ​សារ​តែ​ខ្លាញ់ និង​ធូលី​។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ការ​កើត​មុន​ ស្រី​ៗ​យើង​អាច​​សាកល្បង​​អនុវត្ត​តិចនិក​ថែទាំ​សម្រស់​ទាំង ​៣​យ៉ាង​​នេះ​។ ១. លាង​សម្អាត​ផ្ទៃ​មុខ​មួយ​ថ្ងៃ​២​ដង​ នៅ​រដូវ​នេះ ខ្យល់​​នៅ​ជុំវិញ​ខ្លួន​មាន​ភាព​សើម​ និង​ពោរពេញ​ទៅ​ដោយ​បាក់តេរី ដែល​​អាច​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ជា​ហេតុ​​នាំ​ឲ្យ​កើត​មុន​។ ការ​លាង​សម្អាត​មុខ​ចំនួន​​​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​​សម្អាត​ញើស​ និង​ធូលី​​ ព្រម​ទាំង​ប្រេង​ចេញ​ពី​រន្ធ​ញើស​។ ពិត​ណាស់​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លាង​សម្អាត​មុខ ពីព្រោះ​វា​អាច​កម្ចាត់​​ធូលី​ និង​​ជួយ​ឲ្យ​មុន​ក្បាល​ស និង​មុខ​ក្បាល​ខ្មៅ​​ជ្រុះ​ចេញ​យ៉ាង​ស្រួល។​ ២. លាង​សម្អាត​មុខ​២​តង់​ ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​លាង​សម្អាត​មុខ​២​តង់​ ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចៀស​ការ​ស្ទះ​រន្ធញើស​។​ ជា​ទូទៅ​ យើង​ត្រូវ​លាង​សម្អាត​មុខ​ដំបូង​ជាមួយ​នឹង​ប្រភេទ​​ប្រេង​លាង​មុខ និង​បន្ទាប់​មក ​គឺ​ប្រើប្រាស់​ហ្វូម​លាង​មុខ​ធម្មតា ដែល​ស័ក្ដិសម​ចំពោះ​ប្រភេទ​ស្បែក​។ ប្រេង​លាង​មុខ​ អាច​ជួយ​កម្ចាត់​ភាព​កខ្វក់​ដែល​បណ្ដាល​មក​ពី​គ្រឿង​សម្អាត ក្រែម​ការពារ​កម្ដៅ​ថ្ងៃ និង​ជាតិ​ពុល​ផ្សេង​ៗ​ ខណៈ​ដែល​ហ្វូម​លាង​មុខ​អាច​ជួយ​កម្ចាត់​ញើស​ និង​ធ្វើ​ឲ្យ​ស្បែក​​ស្រស់​ថ្លា​។ ៣. ប្រើប្រាស់​ម៉ាស​​បិទ​មុខ​ធម្មជាតិ​​មាន​សារធាតុ​ប្រឆាំង​​បាក់តេរី​ ​​​​​​ម៉ាស​បិទ​មុខ​ដែល​ផ្សំ​ពី​ធម្មជាតិ​ និង​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ គឺ​​ល្អ​បំផុត​សម្រាប់​ការពារ​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​នេះ​។​ វា​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​​ងាប់​ សម្អាត​រន្ធ​ញើស​ ដោយ​កម្ចាត់​ធូលី​ ក៏​ដូចជា​ជាតិ​ប្រេង​ដែល​លើស​។ ស្រី​ៗ​អាច​សាកល្បង​ម៉ាស​បិទ​មុខនឹង​ម៉ាស​ធម្មជាតិ​ដែល​មាន​គ្រឿង​ផ្សំ​តែ​២​មុខ​ប៉ុណ្ណោះ​ គឺ​ស្ត្រប៊ឺរី និង​ទឹក​ដោះ​គោ​ជូរ​។​ ចូរ​ជញ្ជ្រំ​ផ្លែ​ស្រ្តប៊ឺរី​ចំនួន​២​ផ្លែ​ឲ្យ​ម៉ត់​ល្អ​ រួច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជូរ​ចំនួន​២​ស្លាបព្រា​កាហ្វេ​។ បន្ទាប់​មក​លាប​ម៉ាស​នេះ​នៅ​លើ​​ផ្ទៃ​មុខ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។


ជំងឺមុន

​កើត​មុន​កន្លែង​ដដែល​ៗ អាច​មកពីបញ្ហា​សុខភាព​មួយ​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

ទោះ​បី​ជា​មុន​គឺ​ជា​បញ្ហា​សុខភាព​ស្បែក​ទូទៅ​ ប៉ុន្តែ​ពេល​ខ្លះ​​ ​កើត​មុន​កន្លែង​ដដែល​ៗអាច​បង្ហាញ​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​សុខភាព​​ផង​ដែរ​​។ ​​យ៉ាង​ណា​មិញ​ គ្នា​យើង​​​​​គប្បី​ស្វែង​យល់​ពី​​មូលហេតុ​ដែល​​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ត្រង់​ផ្នែក​នីមួយ​ៗ​នៃ​រាងកាយ​ ក៏​ដូចជា​​​ស្វែង​រក​ដំណោះស្រាយ​​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. ​មុន​​លើ​ថ្ងាស ចំពោះ​មុន​ដែល​កើត​នៅ​ត្រង់​ថ្ងាស ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ហើយ​វា​បណ្ដាល​មក​ពី​អតុល្យភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ពាក់ព័ន្ធ​នឹង​​របប​អាហារ​មិន​ល្អ​ ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ និង​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​គឺ​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​​របប​អាហារ​ដែល​មាន​តុល្យភាព​ គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ព្យាយាម​រក្សា​បរិវេណ​ថ្ងាស​ពី​ការ​កកិត​ផ្សេង​ៗ​។ [embed-health-tool-ovulation] ២. មុន​លើ​ថ្ពាល់ មុន​នៅ​ផ្នែក​ខាង​លើ​ថ្ពាល់​​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រព័ន្ធ​ដង្ហើម​ ចំណែក​ឯ​​មុន​​លើ​ថ្ពាល់​ផ្នែក​ខាង​ក្រោម​ពាក់ព័ន្ធ​នឹង​​អនាម័យ​មាត់​ធ្មេញ​​មិន​ល្អ​ និង​កត្តា​បរិស្ថាន​ដែល​កើត​មាន​នៅ​ក្នុង​បែបបទ​រស់នៅ​។ កត្តា​នេះ​ក៏​អាច​​បណ្ដាល​មក​ពី​ស្បែក​របស់​យើង​ប៉ះពាល់​ជាមួយ​នឹង​កម្រាល​ពូក​ ឬ​ស្រោម​​ខ្នើយ​ដែល​កខ្វក់​ផង​ដែរ។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​គប្បី​បោក​កម្រាល​ពូក​ ឬ​ស្រោម​ខ្នើយ​ឲ្យ​បាន​ញឹកញាប់​។ ៣. មុន​​លើ​តំបន់​T-zone ​​​តំបន់​T-zone នៅ​ចន្លោះ​ចិញ្ចឹម​ចុះ​មក​ដល់​ច្រមុះ​ និង​ចង្កា​។​ ​ប្រសិនបើ​​គ្នា​យើង​​សង្កេត​ឃើញ​មុន​នៅ​តំបន់​នេះ​ ​វា​ច្រើន​តែ​បង្ក​ឡើង​ដោយ​អតុល្យភាព​ក្រពះ​ពោះវៀន​ ឬ​អាលែកហ្ស៊ី​នឹង​អាហារ​។​ បរិវេណ​នេះ​​​មាន​ក្រពេញ​​ប្រេង​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ផ្ទៃ​មុខ ដែល​ធ្វើ​ឲ្យ​​ងាយ​នឹង​កើត​មុន​។​ ដូច្នេះ​ហើយ​ ការ​ផលិត​ខ្លាញ់​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មុន​ដូច​គ្នា​។ ជាក់​ស្ដែង​ មុន​នៅ​លើ​ច្រមុះ​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្លើម​ និង​តម្រង​នោម​ ដែល​អាច​ជា​សញ្ញា​បញ្ជាក់​​ថា​ថ្លើម​​របស់​យើង​បំពេញ​មុខ​ងារ​មិន​ប្រក្រតី​​។ ៤. មុន​លើ​ចង្កា ថ្គាម​ និង​ក​​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ចុះ​ខ្សោយ​នៃ​អ័រម៉ូន​អាច​បង្ក​ឲ្យ​កើត​មាន​មុន​​នៅ​លើ​ថ្គាម​ និង​ចង្កា​ ហើយ​វា​ក៏​បង្ហាញ​ពី​អតុល្យភាព​នៃ​ប្រព័ន្ធ​ endocrine។​ ការ​កើត​មុន​ដោយ​កត្តា​អ័រម៉ូន​នេះ​ដែរ​ អាច​​​កើត​បាត់​ៗ​ ហើយ​វា​ក៏​អាច​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​ នៅ​ពេល​ដែល​ស្រីៗ​យើង​មក​រដូវ​ ​និង​អស់​រដូវ​ ​ដោយ​សារ​តែ​កម្រិត​ខ្ពស់​នៃ​អ័រម៉ូន​Androgen លើស​​អ័រម៉ូន​Estrogen។ ​ស្រី​ៗ​មួយ​ចំនួន​​ ថែម​ទាំង​សម្គាល់​ឃើញ​មុន​នៅ​បរិវេណ​ក​ ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន​។​ […]


ជំងឺមុន

​ទម្លាប់​ទាំង​នេះ​ ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​រន្ធ​ញើស​​មិន​ស្អាត ​ដែល​ពោរពេញ​ដោយ​ធូលី​ដី​ កម្ទេចកំទី​ និង​​គ្រឿង​សម្អាង​នៅ​​សេស​សល់​ វា​នឹង​​នាំ​ឲ្យ​យើង​កើត​មុន​។​ ការ​តម​អាហារ​មាន​ជាតិ​ខ្លាញ់​ ដោយ​​ញ៉ាំ​តែ​​របប​អាហារ​ដែល​សំបូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​​ប្រចាំ ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ​។ យ៉ាង​ណា​មិញ ស្រីៗ​យើង​គប្បី​​​កម្ចាត់​ចោល​ទម្លាប់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​កក​ស្ទះ ដើម្បី​ជៀសវាង​ការ​កើត​មុន​​ផ្សេង​ៗ។ ១. ​​ផាត់​មុខ​ពេលទៅហាត់​ប្រាណ​ ទោះ​បី​ជា​ស្រីៗ​យើង​ចង់​​​ទទួល​បាន​ភាព​ស្រស់​ស្អាត​នៅ​គ្រប់​ពេលវេលា​ក៏​ដោយ​ ប៉ុន្តែ​​​យើង​មិន​ត្រូវ​ផាត់​មុខ​នៅ​ពេល​ហាត់​ប្រាណ​ឡើយ​ ប្រសិនបើ​​​យើង​​មិន​ចង់​ឲ្យ​ស្ទះ​រន្ធ​ញើស​​។​ ​វា​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ទុក​ឲ្យ​​ស្បែក​អាច​ដក​ដង្ហើម​ ជា​ពិសេស​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​។​ ប្រសិនបើ​យើងតុបតែង​​មុខ​នៅ​ពេល​នេះ​ ញើស​ ក៏​ដូចជា​​បាក់តេរី​នឹង​ចូល​ជ្រៅ​ទៅ​ក្នុង​រន្ធ​ញើស​ ដែល​ធ្វើ​ឲ្យ​​រន្ធ​ញើស​កក​ស្ទះ​។​ ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ផាត់​មុខ​នៅ​​​ពេលទៅ​ហាត់​ប្រាណ​ ប្រសិនបើ​យើង​​មិន​ចង់​ជួប​បញ្ហា​​មុន​នៅ​ព្រឹក​បន្ទាប់​ទេ​នោះ​។ ២. មិន​ជម្រុះ​កោសិកា​ងាប់​ ទម្លាប់​ថែទាំ​ស្បែក​ដោយ​ការ​លាង​សម្អាត​ ប្រើ​ទឹក​ជូត​ និង​ក្រែម​ផ្ដល់​សំណើម​ មាន​សារសំខាន់​​ណាស់​ ដើម្បី​ជួយ​​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​។​ ​យ៉ាង​ណា​មិញ​ ​ការ​ជម្រុះ​កោសិកា​ដែល​ងាប់​ចំនួន​ម្ដង​​ ឬ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​ចាំបាច់​ដូច​គ្នា ប្រសិនបើ​បើ​យើង​​ជួប​ប្រទះ​ការ​​ស្ទះ​រន្ធ​ញើស​។​ ជាក់​ស្ដែង​ ការ​ជម្រុះ​កោសិកា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រន្ធ​ញើស​ស្អាត​នោះ​ទេ​ វា​ក៏​អាច​កម្ចាត់​ចោល​រាល់​បញ្ហា​ស្បែក​ងាប់​ ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ថែម​ទៀត​ផង​។ ​​​​៣. ប្រើ​ទូរសព្ទ​ដៃ​​មិន​ស្អាត​ ​​​​​​​គ្នា​យើង​ភាគ​ច្រើន​តែងតែ​ទុក​ទូរសព្ទ​នៅ​ក្នុង​កាបូប​ ដែល​ជា​កន្លែង​​ប្រមូល​ម្ដុំ​​​មេរោគ​ និង​បាក់តេរី​មិន​ល្អ​។​ ​​បាក់តេរី​​ និង​មេរោគ​ទាំង​នោះ​អាច​តោង​ជាប់​នៅ​ទូរសព្ទ​របស់​យើង​ ​ព្រម​ទាំង​ប៉ះពាល់​​ថ្ពាល់​ ដែល​បណ្ដាល​ទៅ​ជា​ការ​កក​ស្ទះ​រន្ធ​ញើស​។​ ​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ជូត​សម្អាត​ទូរស័ព្ទ​​ មុន​ពេល​ប្រើប្រាស់​។ ​៤. មិន​សម្អាត​​​កម្រាល​ពូក​ ភួយ​ និង​ខ្នើយ​ ​ពេល​ខ្លះ​ ស្រី​ៗ​យើង​អាច​មាន​អារម្មណ៍​ខ្ជិល​ក្នុង​ការ​ផ្លាស់ប្ដូរ​កម្រាល​​ពូក​ ភួយ​ ឬ​ខ្នើយ​ […]


ជំងឺមុន

​រដូវ​ក្ដៅ​មុខឡើងមុន​ច្រើន​ សាកល្បង​ដោះស្រាយ​តាមតិចនិក​នេះ

​ពិត​ណាស់​ បញ្ហា​មុន​​​តែងតែ​ជា​កង្វល់​របស់​មនុស្ស​ស្រី​គ្រប់​រូប​។​ មិន​ថា​យើង​​មាន​ស្បែក​​ងាយ​កើត​មុន​ ឬ​កើត​មុន​ម្ដងម្កាល​ក៏​ដោយ ​ស្រី​ៗ​យើង​នឹង​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​ឃើញ​​មុន​លេច​ឡើង​លើ​ផ្ទៃ​មុខ​​ដ៏​ស្រស់​ផូរផង់​របស់​ខ្លួន។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ចង់​បាន​ស្បែក​​ស្អាត​គ្មាន​មុន​ និង​ភ្លឺ​ស្រស់​ថ្លា ជា​ពិសេស​នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​តែ​ម្ដង ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មុន​នៅ​​រដូវ​ក្ដៅ ​​​​កម្ដៅ​ និង​សំណើម​ក្នុង​រដូវ​ក្ដៅ​អាច​ធ្វើ​ឲ្យ​យើង​បែក​ញើស​ខ្លាំង​ ដែល​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្អិត​ជាង​ធម្មតា​។​ ស្បែក​ងាប់​ប្រមូល​ផ្ដុំ​ជា​កម្ទេចកំទី​នៅ​លើ​ផ្ទៃ​ខាង​ក្រៅ​ ហើយ​លាយ​ជាមួយ​នឹង​ខ្លាញ់​ស្អិត​ វា​នឹង​បង្កើត​ជា​បរិយាកាស​អុកស៊ីសែន​មិន​ល្អ​នៅ​ក្រោម​ស្បែក​ ដែល​ធ្វើ​ឲ្យ​បាក់តេរី​កើន​ឡើង​ទ្វេ​ដង​។​ កត្តា​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ស្បែក​ ដែល​នាំ​ឲ្យ​កើត​មុន​។ តិចនិក​កម្ចាត់​បញ្ហា​មុន​នៅ​រដូវ​ក្ដៅ​ ដើម្បី​កម្ចាត់​រាល់​បញ្ហា​មុន​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​​ ដែល​​ចូល​មក​បិទ​បាំង​ភាព​ស្រស់​ស្អាត​នៃ​ផ្ទៃ​មុខ​ ស្រី​ៗ​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​​ទាំង​នេះ​។ ១. ជៀសវាង​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ ជាក់​ស្ដែង​ កម្ដៅ​ធ្វើ​ឲ្យ​យើង​ចង់​ផឹក​ភេសជ្ជៈ​​ដែល​មាន​ជាតិ​ស្ករ​។​ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ពិត​ជា​មាន​សារសំខាន់​ណាស់​​នៅ​ក្នុង​រដូវ​ក្ដៅ​​នេះ​ ប៉ុន្តែ​ស្រីៗ​យើង​មិន​គួរ​ជ្រើសរើស​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​​ជាតិ​អាកុល​ឡើយ​។​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ និង​អាហារ​សម្រន់​មាន​ជាតិ​ស្ករ​ច្រើន ​អាច​​បង្កើន​ឱកាស​នៃ​ការ​កើត​មុន​។ ​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់ អាច​​ជះឥទ្ធិពល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ធ្វើ​ឲ្យ​អាំងស៊ុយលីន​កើន​ឡើង​ ​ហើយ​ការ​កើន​ឡើង​នៃ​ការ​ផលិត​អាំងស៊ុយ​លីន​ អាច​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​។​ ២. ជ្រើសរើស​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​គ្មាន​ជាតិ​​ប្រេង នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​តែងតែ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​។​ ប៉ុន្តែ​ក្រែម​ប្រភេទ​​ខ្លះ​មាន​ជាតិ​ប្រេង​ខ្លាំង​ ហើយ​​ការ​លាប​ផលិត​ផល​​បន្ថែម​​ទៀត​ ពី​លើ​ស្រទាប់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​ជាតិ​ប្រេង​ អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មិន​អាច​ដក​ដង្ហើម​បាន​។​ ជា​លទ្ធផល​ ​យើង​នឹង​ឃើញ​រន្ធ​ញើស​កក​ស្ទះ​ព្រម​ទាំង​លេច​ឡើង​នូវ​មុន​រដូវ​ក្ដៅ​។ ៣. ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀងរាល់​ថ្ងៃ​ ទោះ​បី​ជា​យើង​មាន​ស្បែក​ខ្លាញ់​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ផ្ដល់​សំណើម​ និង​​ជាតិ​ទឹក​ដល់​ស្បែក​នៅ​តែ​ជា​រឿង​សំខាន់​។​ ​ជា​ធម្មតា​ ស្បែក​នឹង​បាត់បង់​គុណភាព​នៅ​ពេល​ដែល​គ្មាន​ជាតិ​សំណើម​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​អាស៊ីដ​Hyaluronic ដែល​មាន​ភាព​ស្រាល​ និង​មិន​មាន​ជាតិ​ប្រេង​។ ​​៤. ជម្រុះ​កោសិកា​ចាស់​ៗ​ចេញ​ ដើម្បី​​ជៀសវាង​ការ​កើត​មុន​ […]


ជំងឺមុន

​រូប​មន្ត​ម៉ាស​​​ផ្លែឈើ​៤មុខ​ កម្ចាត់​មុន​ ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ក្មេង​ជាង​វ័យ

ជំនួស​ឲ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​​ទៅ​លើ​ផលិតផល​ថែ​រក្សា​សម្រស់​​ថ្លៃ​ៗ ស្រីៗ​យើង​អាច​ងាក​មក​សាកល្បង​​រូបមន្ត​ធម្មជាតិ​​ទាំង​នេះ​ ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​ម្ដង​ទៀត។​ ពិត​ណាស់​ គ្រឿង​ផ្សំ​ធម្មជាតិ​​មិន​ត្រឹម​តែ​ងាយ​ស្រួល​រក​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​វា​​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ហួស​ពី​ស្មាន​ទៀត​ផង​​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​មិន​ចាំបាច់​ព្រួយបារម្ភ​​ថា​ស្បែក​អាច​នឹង​​ប្រតិកម្ម​បន្ទាប់​ពី​ប្រើប្រាស់​រួច​ដូច​ផលិតផល​មួយ​ចំនួន​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ។ ១. ម៉ាស​​ផ្លែ​ប័រ​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ ​​​​​​​ផ្លែ​ប័រ​ស្រស់​អាច​ជួយ​សង្គ្រោះ​ស្បែក​របស់​យើង​ពី​​បញ្ហា​ស្បែក​​របក​ និង​ស្ងួត​​​រយៈពេល​យូរ​​ឆ្នាំ​បាន​យ៉ាង​​ពូកែ​ស័ក្ដិសិទ្ធិ។​ ពិត​ណាស់​ ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​ប្រេង​ធម្មជាតិ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​រ៉ែ​ ដែល​អាច​​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​យ៉ាង​ជ្រៅ​ ដើម្បី​ផ្ដល់​ជាតិ​ទឹក​ និង​សំណើម​ដល់​ស្បែក​។​ របៀប​ធ្វើ​​៖ ចូរ​កិន​ផ្លែ​ប័រ​ចំនួន​១​ផ្លែ​ ដោយ​ឆ្កៀល​យក​គ្រាប់​ចេញ​។​ បន្ទាប់​មក​ លាយ​ជាមួយ​នឹង​​ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាបព្រា​​កាហ្វេ​ រួច​កូរ​វា​ឲ្យ​សព្វ​ល្អ​ និង​យក​មក​​លាប​លើ​ផ្ទៃ​មុខ​ ទុក​ចោល​រយៈពេល​១៥​នាទី។​ ចុង​ក្រោយ​ លាង​ជម្រះ​ម៉ាស​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ ២. ម៉ាស​ផ្លែ​ក្រូច​កម្ចាត់​មុន​ក្បាល​ខ្មៅ​ ផ្លែ​ក្រូច​មាន​ផ្ទុក​សារធាតុ​រំញោច​ ដែល​ជួយ​បណ្ដឹង​ ក៏​ដូចជា​សម្អាត​ស្បែក​បាន​​យ៉ាង​អស្ចារ្យ​។​ លើស​ពី​នេះ​ វា​ក៏ អាច​កាត់បន្ថយ​ជាតិ​ពណ៌​ ស្លាកស្នាម​ និង​ស្នាម​មុខ​ផង​ដែរ​។​ ជា​ពិសេស​ ម៉ាស​ទឹក​​ក្រូច​ អាច​ជួយ​កម្ចាត់​បញ្ហា​មុន​ក្បាល​ខ្មៅ​ ដែល​​កកើត​ឡើង​នៅ​ពេល​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​នៃ​ស្បែក​លាយ​បញ្ចូល​គ្នា​​ ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​កក​ស្ទះ​​។ ​​របៀប​ធ្វើ​​៖ លាយ​ទឹក​ក្រូច​ចំនួន​២​ស្លាបព្រា​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​បរិវេណ​ក​រយៈពេល​២០​នាទី​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​​​ត្រជាក់​​​​។​ ៣. ផ្លែ​ឃីវី​​ជួយ​​ឲ្យ​​ស្បែក​ក្មេង​ជាង​វ័យ​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ឃីវី​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​C និង​វីតាមីន​E។​ ខណៈ​ពេល​ដែល​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជួយ​បន្សាប​លំហូរ​រ៉ាឌីកាល់​សេរី​ ពពួក​វីតាមីន​ទាំង​នេះ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ក្មេង​ជាង​វ័យ​ម្ដង​ទៀត​។​ […]


ជំងឺមុន

កំពូល​តិចនិក​ទាំង​៥​​ ព្យាបាល​មុន​ឲ្យ​ឆាប់​ជា​ បន្ទាប់​ពី​ញេច​រួច

​យើង​ដឹង​ហើយ​ថា​ ​ការ​ញេច​មុន​មិន​មែន​ជា​ជម្រើស​ដែល​យើង​គួរ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​ក៏​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​បាន​​ដែរ​។​ យ៉ាង​ណា​មិញ​ ជំនួស​ឲ្យ​ការ​កើត​មុន​ ​យើង​បែរ​ជា​ទទួល​បាន​ដំបៅ​ក្រហម​ ឬ​ក្រម​រ​​ស្ងួត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ដូចនេះ​ ដើម្បី​ឲ្យ​មុន​ដែល​ញេច​រួច​ឆាប់​ជា​សះ​ស្បើយ​ ​ក៏​ដូចជា​កាត់​បន្ថយ​ការ​បំផ្លាញ​ចំពោះ​ស្បែក​ យើង​អាច​សាកល្បង​​តិចនិក​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​​។ ១. បញ្ឈប់​ការ​កេះ​មុន​​ ​បន្ទាប់​ពី​ញេច​មុន​​រួច​ យើង​គួរ​តែ​ទុក​ពេល​ឲ្យ​ស្បែក​​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន​​​ ដោយ​មិន​ត្រូវ​ញេច​ថែម​ ដើម្បី​​មើល​ថា​វា​នៅ​សល់​គ្រាប់​​មុន​ទៀត​ឬ​អត់​នោះ​ទេ​​។​ ម្យ៉ាង​វិញ​ទៀត​ ​​ការ​កេះ​ក្រមរ​ក៏​​ជា​ការ​បង្អាក់​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។ ២. លាង​សម្អាត​ផ្ទៃ​មុខ​បន្ទាប់​ពី​ញេច​មុន​ ​​​​​ប្រសិនបើ​យើង​ទើប​តែ​ញេច​មុន​រួច​ ចូរ​លាង​សម្អាត​ស្បែក​​ថ្នម​ៗ​ឲ្យ​បាន​ស្អាត​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ធម្មតា​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​​នោះ​ ដែល​អាច​​តោង​​ជាប់​នឹង​ដៃ​របស់​យើង​ ព្រម​ទាំង​​ជៀសវាង​​​​​​ធ្វើ​ឲ្យ​ជ្រុះ​ក្រម​រ​ដែល​កំពុង​តែ​កកើត​ឡើង​។​ ៣. ​ស្អំ​ទឹក​កក​​ ប្រសិនបើ​ហើម​ បន្ទាប់​ពី​ញេច​មុន​រួច​ មុខ​របស់​យើង​​អាច​ប្រឈម​នឹង​ការ​ហើម​ ព្រម​ទាំង​​មាន​ស្នាម​ក្រហម​ជាក់​ជា​មិន​ខាន។​ ​យ៉ាង​ណា​មិញ​ ទឹកកក​អាច​ជួយ​កាត់បន្ថយ​បញ្ហា​​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ក៏​ដូចជា​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ចូរ​​ប្រើ​ដុំ​ទឹក​កក​ដោយ​រុំ​ជាមួយ​នឹង​ក្រណាត់​ ឬ​កន្សែង​ទន់ៗ​ស្អំ​នៅ​លើ​បរិវេណ​ដែល​ហើម​​នោះ​ រយៈពេល​ប្រហែល​ពីរ​បី​នាទី​​​ និង​ធ្វើ​បែប​នេះ​ឲ្យ​បាន​បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។ ៤. ប្រើប្រាស់​ថ្នាំ​ ឬ​ក្រែម​​ព្យាបាល​មុន​ ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​​សាកល្បង​ប្រើ​ថ្នាំ​ ឬក្រែម​​ព្យាបាល​មុន​ដូចជា​Benzoyl Peroxide, Salicylic acid ឬ​ប្រេង​​ដើម​តែ​ (Tea tree oil) ជាដើម​ ​ដើម្បី​កាត់បន្ថយ​មុន​។​ ​​​ចូរ​លាប​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន រយៈ​ពេល​ពី​៤ ទៅ​៦​សប្ដាហ៍​ទើប​ឃើញ​លទ្ធផល​​​​។​ ៥. ​បន្ត​ទន្លាប់​ថែ​ទាំ​ស្បែក​មុខ​ជា​ប្រចាំ​ ពិត​ណាស់​​ ​ការ​ថែទាំ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​ស្រីៗ​គ្នា​យើង​។​ ចូរ​លាង​សម្អាត​មុខ​ឲ្យ​បាន​ពីរ​ដង​ជា​រៀង​រាល់​ថ្ងៃ​ […]


ជំងឺមុន

វិធីព្យាបាលខ្លះៗលើមុខមានអាចម៍រុយ និង​ស្នាមមុន

ដៅ​ពី​កំណើត ស្នាម​អាចម៍រុយ​ និង​ប្រជ្រុយ ជា​ស្នាម​​ដែល​ធ្វើ​ឲ្យ​យើងមើល​ឃើញ​​ខុស​ពី​គ្នា។ ស្នាម​អាចម៍រុយ​ខ្លះ​នៅ​លើ​ថ្ពាល់​អាច​មើល​ទៅ​ឃើញ​ស្អាត​ ប៉ុន្តែ​ស្នាម​មុន​ ឬ​ស្នាម​អាចម៍​រុយ​ដោយសារ​វ័យ​ខ្លះ​អាច​មើល​ទៅ​មាន​បញ្ហា។ ជា​ការ​ពិត​ណាស់ មាន​តែយើង​​ទេ​ដែល​ដឹង​ពី​ខ្លួន​ឯង​​ជាង​អ្នក​ដទៃ ហើយ​ពេល​ខ្លះ​យើង​​គិត​ថា​គេ​កំពុង​សម្លឹង​យើង​​នឹង​ភាព​មិន​ប្រក្រតី​នោះ​ ប៉ុន្តែ​តាម​ការ​ពិត​គ្មាន​ទេ។ ជម្រើសនៃការព្យាបាល ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្នាម​លើ​មុខ​មាន​ច្រើន​ទៅ​តាម​ស្ថានភាព​ស្បែករបស់យើង​ ដែល​មាន​​ទាំង​ត្រូវ​ការ​វះ​កាត់​ និង​មិន​វះ​កាត់។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​នូវ​ជម្រើស​ណា​មួយ​ដែលយើង​​ជ្រើស​រើស។ ១. ការផាត់មុខ យើងអាច​ផាត់​មុខ​ដើម្បី​បិទ​បាំង​ ប្រសិន​បើ​វា​គ្រាន់​ជា​ស្នាម​ពីកំណើត​ដែល​សំរ​ប៉ែត​ និង​មាន​ពណ៌​តិច​តួច។ យើង​គួរ​ផាត់​ជាមួយ​ម្សៅទ្រនាប់ ឬ ផលិត​ផល​សម្រាប់​បិទបាំង​ (concealer) ណា​ដែល​ត្រូវ​ពណ៌​ស្បែក​របស់​យើង​​។ នេះ​ជា​វិធី​មួយ​ដែល​ស្រួល​និង​សាមញ្ញ​ក្នុង​ការ​បិទបាំង​ស្នាម​។ អត្ថបទពក់ព័ន្ធ៖ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន?  ២. ការចាក់បំពេញស្រទាប់ស្បែក (DermalFillers) ការ​ចាក់​បំពេញ​ក្រោម​ស្បែក​ជា​ជម្រើស​ដែល​មិន​ត្រូវ​ការ​វះ​កាត់​សម្រាប់​បញ្ហា​ស្បែក​មួយ​ចំនួន​។ គេ​បង្កើត​វិធី​សាស្រ្តនេះ​សម្រាប់​ការ​ប្រើ​ប្រាស់​ដើម្បី​សោភណ្ឌ​ភាព​​មុខ​​ និង​ការ​ជួស​ជុល​ស្បែក​ផ្សេង​ៗ​។ សារធាតុ​ដែល​គេ​យក​មក​ប្រើ​ជា​សារធាតុ​សំយោគ អាច​ជាទាញ​ចេញ​ពី​សត្វ​គោ ឬ​សត្វ​ជ្រូក។ សារធាតុ​មួយ​ចំនួន​ទាញ​ចេញ​ពី កោសិកា​សាក​សព​ស្រស់​ៗ។ ថ្នាំ​ខ្លះ​ដែល​មាន​ អាសុីត​ហ៉្យារឡូរ៉ូ​នីក​ (Hyaluronic Acid) អាច​ទាញ​ចេញ​ពី​សិរមាន់។ មធ្យោបាយ​មួយ​ទៀត​ គឺ​ទាញ​យក​ពី​ខ្លាញ់អ្នក​ជំងឺ​ផ្ទាល់ដើម្បី​មក​ចាក់​បំពេញ​។ ថ្នាំ​ចាក់​ក្រោម​ស្បែក អាច​ធ្វើ​ឲ្យ​សភាព​ថ្ពាល់យើង​​ដូច​មនុស្ស​ពេញ​វ័យ​ម្តង​ទៀត ហើយ​ក៏​ធ្វើ​ឲ្យ​ស្នាម​ជ្រួញមក​​រលោងវិញ ក៏ដូចជា​​​ធ្វើ​ឲ្យ​បបូរ​មាត់​ឡើង​ក្រាស់ជាង​មុន​។ វា​អាច​ធ្វើ​ឲ្យ​ស្នាម​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​វា​មិន​អាច​ជួយ​ឲ្យ​ភាព​យឺត​នៃ​ស្បែក​តឹង​ខ្លាំង​ពេក​ទេ ហើយ​ថ្នាំ​បំពេញ​នោះ​នឹង​ខូច និង​ស្រូប​ដោយ​រាងកាយ​ទៅ​វិញ។ ការ​រលាត់​ស្បែក និង​ហើម​ជាទូទៅ​អាច​កើត​មាន​ឡើង។ ការ​បង្ក​រោគ​ ការ​បង្ក​ឲ្យ​មាន​កំណក​ឈាម ប្រតិកម្ម​អាលែកហ្សុី និង​ផល​រំខាន​ដទៃ​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ