ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមី
លោកស្រីវេជ្ជបណ្ឌិត Robin Schaffran បានបន្ថែមថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីផ្សំចេញពីសារធាតុដូចជា octinoxate, homosalate, octisalate, avobenzone, ឬ oxybenzone ហើយមិនអាចការពារស្បែកយើងពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យទេ ព្រោះឡេប្រភេទនេះមិនអាចជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់ទៅវិញ ផ្ទុយទៅវិញបែរជាស្រូបយកកាំរស្មីយូវីពីព្រះអាទិត្យ រួចបន្សាបកាំរស្មីយូវីពីព្រះអាទិត្យដោយប្រតិកម្មគីមី។
ដូចគ្នាដែរ វេជ្ជបណ្ឌិត Rizzo បានបន្ថែមថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីអាចការពារបានតែ កាំរស្មី UVB ពីព្រះអាទិត្យទេ។
លោកស្រីវេជ្ជបណ្ឌិត Erum N. Ilyas ឯកទេសសើស្បែកបានលើកឡើងថា នៅពេលដែលឡេការពារកម្តៅថ្ងៃផ្សំពីជាតិគីមីមិនអាចស្រូបយក និងបន្សាបកាំរស្មី UV ពីព្រះអាទិត្យទៀត កាំរស្មី UV ពីព្រះអាទិត្យដែលប៉ះមកលើស្បែកយើងអាចជ្រាបចូលស្រទាប់ស្បែកបាន។ នេះជាហេតុដែលយើងលាបឡេការពារកម្តៅថ្ងៃហើយ នៅតែរលាកស្បែកទៀត។ ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីមានសាច់ឡេស្តើងដែលធ្វើឱ្យយើងងាយលាប និងងាយជ្រាបចូលស្បែក។
ភាពខុសគ្នារវាងការប្រើឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងសារធាតុគីមីគឺថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមិនធ្វើឱ្យស្បែកយើងមានប្រតិកម្មទេ តែឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីអាចបង្កើតរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឱ្យស្បែកយើងខូច រលាក ប្រតិកម្ម ឆាប់ចាស់ និងអាចរំខានដល់អ័រម៉ូនដែលធ្វើឱ្យយើងមានបញ្ហាសុខភាពមួយចំនួន។
អត្ថបទគួរអាន៖
ឡេការពារកម្តៅថ្ងៃមាន ២ ប្រភេទគឺឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងឡេការពារកម្តៅផ្សំពីសារធាតុគីមី។
- ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែផ្សំចេញពីសារធាតុ zinc oxide (ZnO) និង titanium dioxide (TiO2) ដែលអាចទប់ស្កាត់កាំរស្មីយូវីពីព្រះអាទិត្យមិនឱ្យជ្រាបចូលស្រទាប់ស្បែកយើងដោយជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់ទៅវិញដូចកញ្ចក់ និងមិនបង្កឱ្យមានប្រតិកម្មស្បែកទេ
- សារធាតុដូចជា octinoxate, homosalate, octisalate, avobenzone, ឬ oxybenzone ដែលស្រូបយកកាំរស្មីយូវីពីព្រះអាទិត្យ រួចបន្សាបកាំរស្មីយូវីពីព្រះអាទិត្យដោយប្រតិកម្មគីមី និងអាចបណ្តាលឱ្យស្បែក និងសុខភាពយើងមានបញ្ហា