គ្នាយើងដែលឆ្ងល់អត់ម៉េចបានបបូរមាត់មានពណ៌ក្រហម ហើយងាយប្រេះ ឬស្ងួតជាងសរីរាង្គផ្សេងទៀតនៃរាងកាយ? បបូរមាត់ដើរតួសំខាន់សម្រាប់ការញ៉ាំអាហារ ដំណកដង្ហើម និងការនិយាយស្ដី។
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
គ្នាយើងដែលឆ្ងល់អត់ម៉េចបានបបូរមាត់មានពណ៌ក្រហម ហើយងាយប្រេះ ឬស្ងួតជាងសរីរាង្គផ្សេងទៀតនៃរាងកាយ? បបូរមាត់ដើរតួសំខាន់សម្រាប់ការញ៉ាំអាហារ ដំណកដង្ហើម និងការនិយាយស្ដី។
បបូរមាត់ក៏ជាសរីរាង្គមួយដែលមានរំញោចខ្លាំងផងដែរ ដោយសារវាជាបណ្ដុំនៃប្រព័ន្ធប្រសាទប្រហែល១លាន។ ដោយសារតែហេតុនេះហើយបានជាបបូរមាត់ងាយមានប្រតិកម្មពេលប៉ះ ឬពេលមានសីតុណ្ហភាពប្រែប្រួល។
ស្បែកនៅបបូរមាត់មានស្រទាប់កោសិកាពីបីទៅប្រាំស្រទាប់ ដែលមានសភាពស្ដើងខ្លាំងបើធៀបទៅនឹងស្បែកមុខដែលមានរហូតដល់១៦ស្រទាប់។ ទន្ទឹមនឹងមានស្បែកស្ដើង បបូរមាត់ក៏មានផ្ទុកកោសិកាផលិតជាតិពណ៌តិចដែរ។ ដោយសារតែហេតុនេះ ទើបសរសៃឈាមលេចចេញនៅស្បែកបបូរមាត់ ដែលអាចមើលឃើញមានពណ៌ក្រហម។
ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ដូចគ្នាដែរ ស្បែកបបូរមាត់មានសភាពស្ដើង និងមិនមានក្រពេញញើសទេ ជាហេតុធ្វើឲ្យងាយនឹងប្រេះ ឬស្ងួត។ សំណើមនៅត្រង់បបូរមាត់ ងាយបាត់បង់ជាងសំណើមនៅលើស្បែកមុខ ឬស្បែកនៅកន្លែងផ្សេងទៀតនៃរាងកាយ ដែលជាហេតុធ្វើឲ្យបបូរមាត់ងាយស្ងួតដែរ។
ការសិក្សាមួយចំនួនបានឲ្យដឹងដែរថា ការធ្វើឲ្យបបូរមាត់កាន់តែក្រហមធ្វើឲ្យស្រ្តីកាន់តែមានភាពទាក់ទាញ។ មួយវិញទៀត ពណ៌ក្រហមនៅលើបបូរមាត់ក៏ជាភាពទាក់ទាញមួយដល់ចំណង់ផ្លូវភេទដូចគ្នា។
អត្ថបទគួរអាន៖
ក្រៅពីនេះ បបូរមាត់ក៏ដើរតួចសំខាន់ក្នុងការនិយាយស្ដីផងដែរ។ ការបញ្ចេញសូរសៀងមួយចំនួនត្រូវការចាំបាច់ប្រើបបូរមាត់ បើសិនជាមិនមានបបូរមាត់ទេ យើងនឹងមិនអាចបញ្ចេញសំនៀងនៃពាក្យមួយចំនួនបានច្បាស់នោះដែរ ពិសេសការបញ្ចេញសូរលើស្រះនិស្ស័យ។ក្រៅពីនេះ ចំពោះការញ៉ាំអាហារ បបូរមាត់ដើរតួកាន់តែសំខាន់ថែមទៀត។
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Why are human lips red?, https://www.livescience.com/32193-why-are-lips-red.html
Sore or dry lips, https://www.nidirect.gov.uk/conditions/sore-or-dry-lips
HOW LIPS MOVE IS KEY TO SPEECH PERCEPTION, https://www.futurity.org/lips-movement-vowel-sounds-1703692/