ខួរក្បាលនិងប្រព័ន្ធប្រសាទ

ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ខួរក្បាល​និង​ប្រព័ន្ធប្រសាទ​​​គ្រប់​គ្នា​មាន ជំងឺប្រកាច់ ​ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់ ​ជំងឺប៉ះពាល់បេះដូងនិងខួរក្បាល ​គ្រោះថ្នាក់សរសៃឈាម ​ឈឺក្បាលនិងឈឺក្បាលប្រកាំង ​ជំងឺ​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ខួរក្បាលនិងប្រព័ន្ធប្រសាទ

សុខភាពខួរក្បាលចុះខ្សោយ អាចមកពីទម្លាប់ប្រចាំថ្ងៃទាំង៥នេះ

ពិត​ណាស់​ ខួរ​ក្បាល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​មុខងារ​យល់​ដឹង ការ​ចងចាំ​ និង​សុខភាព​ទាំង​មូល​ដំណើរការ​ប្រក្រតី។ យ៉ាង​ណា​មិញ ក៏​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ខួរ​ក្បាល​ ដែល​យើង​គប្បី​ជៀសវាង​ផង​ដែរ។ ទម្លាប់​អ្វី​ខ្លះ​ដែល​អាច​បំផ្លាញ​សុខភាព​ខួរ​ក្បាល​? ១. អង្គុយ​ស្ងៀម​យូរ​ម៉ោង ការ​អង្គុយ​ស្ងៀម​​យូរ​ម៉ោង​ដោយ​មិន​ធ្វើអ្វី​សោះ អាច​បង្ក​ជា​បញ្ហា​ដល់​ការ​យល់​ដឹង និង​ការ​ចងចាំ។ ដូច​នេះ ដើម្បី​ដោះស្រាយ​ទម្លាប់​អាក្រក់​មួយ​នេះ គ្នា​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចំណាយ​ពេល​ត្រឹមតែ​៣០​នាទី ដើរ​​ហាត់ប្រាណ​ជុំវិញ​ផ្ទះ ឬ​ការិយាល័យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. មិន​សូវ​ចូលរួម​ក្នុង​សង្គម ភាព​ឯកា និង​ការ​ផ្តាច់​ខ្លួន​ពី​ក្នុង​សង្គម​ អាច​ពាក់ព័ន្ធ​នឹង​ការ​បាក់​ទឹក​ចិត្ត បង្កើន​ហានិភ័យ​នៃ​ជំងឺ​ Alzheimer’s disease (ភ្លេចភ្លាំង) ក៏​ដូចជា​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ធ្លាក់ចុះ។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​សង្គម​ ដោយ​​ការ​ចូលរួម​នៅ​ក្នុង​ក្លឹប​ អង្គការ ឬ​ក្រុម​​មនុស្ស​ដែល​យើង​អាច​ចែករំលែក​សកម្មភាព និង​បទពិសោធន៍​ប្រចាំ​ថ្ងៃ​បាន។ ៣. គេង​មិន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​​មុខងារ​ខួរ​ក្បាល​​មាន​ដំណើរការ​ល្អ​ប្រសើរ។ ប៉ុន្តែ គ្នា​យើង​ភាគ​ច្រើន​​មិន​បាន​គេង​គ្រប់គ្រាន់​តាម​ការ​ណែនាំ​ឡើយ ដែល​កត្តា​នេះ អាច​ធ្វើ​ឲ្យ​ការ​ចងចាំ​ធ្លាក់​ចុះ និង​​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។ យក​ល្អ យើង​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ ឬ​តែ ​ក្រោយ​ម៉ោង​៦​ល្ងាច និង​កាត់បន្ថយ​ម៉ោង​​មើល​​ទូរស័ព្ទ ឬ​កុំព្យូទ័រ។ [embed-health-tool-pregnancy-weight-gain] ៤. ស្រ្តេស​រ៉ាំរ៉ៃ​ ស្រ្តេស​រ៉ាំរ៉ៃ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ ដើម្បី​កាត់បន្ថយ​ស្រ្តេស […]

ស្វែងរក ខួរក្បាលនិងប្រព័ន្ធប្រសាទ

បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

មូលហេតុ​​​ ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង ​មិន​ពាក់ព័ន្ធ​នឹង​កត្តា​អាយុ​

​​ក្នុង​ករណី​ខ្លះ អាការៈ​ភ្លេចភ្លាំង​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ដោយ​សារ​តែ​គ្នា​យើង​​មាន​ទំនួលខុសត្រូវ​ច្រើន​ និង​កម្រិត​ស្រ្តេស​កើន​ឡើង ដែល​ធ្វើ​ឲ្យ​យើង​ធ្វេសប្រហែស​អំពី​តម្រូវ​ការ​របស់​ខួរ​ក្បាល​។ ប៉ុន្តែ​ ក៏​មាន​សញ្ញា​​​មួយ​ចំនួន​​​​​​​​​​​ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ ដូចជា​​​បញ្ហា​ភ្លេចភ្លាំង​ភ្លាម​ៗ  ​ចេញរោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ណាមួយ​ (គ្រុន​ក្ដៅ​ គ្រុន​រងា​ និង​ក្អួត​ចង្អោរ​) ឬ​​របួស​ខួរ​ក្បាល​ជា​ដើម​។​ យ៉ាង​ណា​មិញ​ រឿងរ៉ាវ​ទាំង​​៥​យ៉ាង​​នេះ​ ​អាច​ជា​មូលហេតុ​ដែល​​ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង​​។ ១. ស្ត្រេស​ ​ដើម្បី​រៀន​ និង​ចងចាំ​​អ្វី​មួយ​ យើង​ត្រូវ​ផ្ដោតអារម្មណ៍ទៅ​លើ​រឿង​នោះ​​។ ប៉ុន្តែ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ស្រ្តេស​​ Cortisol ​​បាន​បង្អាក់​សមត្ថភាព​របស់​ខួរ​ក្បាល​ក្នុង​ការ​រក្សា​ទុក​ការ​ចងចាំ​ថ្មី​ៗ​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​កាត់​បន្ថយ​ស្រ្តេស ​​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ដូចជា​ហាត់​ប្រាណ​ អាន​សៀវភៅ​ ​ឬ​​​ស្ដាប់​តន្ត្រី​ជា​ដើម​។ ២. គេង​មិន​គ្រប់គ្រាន់​ ការ​គេង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ស្វាហាប់​នៅ​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ​​ទេ​ ​​វា​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ពង្រឹង​ការ​ចងចាំ​ផង​ដែរ​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ស្ត្រី​វ័យ​កណ្ដាល​ដែល​គេង​រយៈ​៥​ម៉ោង​ ឬ​តិច​ជាង​នេះ​ ​ឬ​ច្រើន​ជាង​៩​ម៉ោង​​ ​ទទួល​បាន​ពិន្ទុ​នៃ​​ការ​យល់​ដឹង​ទាប​ជាង​អ្នក​ដែល​គេង​បាន​៧​ម៉ោង​​​​​ទៅ​ទៀត​។ ៣. បាក់​ទឹក​ចិត្ត​ អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ក៏​ប្រឈម​នឹង​ការ​ចងចាំ​ខ្សោយ​ ព្រម​ទាំង​​​សមត្ថភាព​ក្នុង​ការ​​នឹក​រក​ព័ត៌មាន​ចាស់​ៗ​មិន​បាន​ល្អ​ដូច​គ្នា​​។​ ​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​អ័រម៉ូន​Cortisol ​ដែល​អម​​មក​ជាមួយ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​។​ ពិត​ណាស់​ ជំងឺ​​បាក់​ទឹក​ចិត្ត​អាច​ជា​​មូលហេតុ​​ទូទៅ​ ដែល​នាំ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​ថយ​ចុះ​។​ យោង​តាម​វិទ្យាស្ថាន​ជាតិ​សុខភាព​ផ្លូវចិត្ត​​បាន​ឲ្យ​ដឹង​ថា​ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​​រួម​មាន​៖ តែងតែ​មាន​អារម្មណ៍​សោកសៅ​ ​ថាមពល​ថយ​ចុះ​ ឬ​​ហត់​នឿយ​ មាន​អារម្មណ៍​អស់​សង្ឃឹម​ ពិបាក​គេង​ ប្រែប្រួល​ទម្ងន់​ ឬចំណង់​អាហារ​ ចង់​ធ្វើ​អត្តឃាត​ ៤. ការ​​ឆ្លង​មេរោគ​​ ​​​​​​​ជំងឺ​រលាក​ស្រោម​ខួរ ជំងឺ​​ប្រព័ន្ធ​ទឹក​រងៃ​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​អាច​នាំ​​​ឲ្យ​កើត​មាន​​ការ​​ពិបាក​ក្នុង​ការ​គិត និង​បញ្ហា​ការ​ចងចាំ​ផ្សេង​ៗ​។ ប្រសិនបើ​គ្នា​យើង​មាន​រោគ​សញ្ញា​ផ្សេង​​​ទៀត​ ដូចជា​គ្រុន​ក្ដៅ​ គ្រុន​រងា […]


ជំងឺខួរក្បាលនិងឆ្អឹងខ្នង

ឈឺចុកចាប់ឆ្អឹងខ្នង សាកល្បងធ្វើតាមក្បួនបំបាត់ការឈឺចាប់ប៉ុន្មានខាងក្រោមនេះ

ការឈឺចុកចាប់នៅឆ្អឹងខ្នង ជាបញ្ហាទូទៅមួយអាចរំខានទៅដល់ការបំពេញការងារ និងអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ បញ្ហាចុកខ្នងនេះ អាចកើតឡើងបានទាំងផ្នែកខាងលើ កណ្ដាល និងផ្នែកក្រោមខ្នង។ ម៉្យាងវិញទៀត សាច់ដុំខ្នង និងឆ្អឹងខ្នងជួយទប់ទម្ងន់មួយផ្នែកធំរបស់រាងកាយ ហើយយើងប្រើសាច់ដុំខ្នងរាល់ថ្ងៃនៅពេលធ្វើសកម្មភាពប្រចាំថ្ងៃរួមមាន អង្គុយ ឈរ ឬដើរជាដើម។ ជាធម្មតា បញ្ហាឈឺឆ្អឹងខ្នង អាចអន់ថយក្នុងរយៈពេល២-៣ សប្ដាហ៍ ជាមួយតិចនិកសាមញ្ញជាច្រើន មិនចាំបាច់ចំណាយលុយច្រើន ដោយគ្នាយើងអាចសាកល្បងជាមួយតិចនិកប៉ុន្មានខាងក្រោមនេះបានដូចជា៖ ១.រក្សាកាយវិការពេលអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់ទៅលើរបៀបដែលយើងទប់ខ្នងនៅពេលដែលអង្គុយ ឈរ ដើរ គេង ឬពេលធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗ។ ពេលដែលឆ្អឹងទាំងអស់នៃឆ្អឹងខ្នងយើង ត្រង់ស្មើត្រូវជួរគ្នា នោះគឺឥរិយាបថត្រឹមត្រូវ ប៉ុន្តែបើឥរិយាបថយើងមិនល្អ អាចបណ្ដាលឲ្យជាប់ខ្នង ឬរឹង តឹងខ្នង ជាហេតុបណ្ដាលឲ្យឈឺខ្នង។ ២.ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ លំហាត់ប្រាណឆ្អឹងខ្នង និងការពត់ខ្លួនសាមញ្ញៗ អាចជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង។ ការហាត់ប្រាណ បូកជាមួយនឹងក្បាច់ពត់ខ្លួនខ្លះៗ ជួយឲ្យខ្នងយើងរឹងមាំ និងមានសុខភាពល្អ។ សកម្មភាពពេញនិយមដែលគេនិយមធ្វើដើម្បីឲ្យខ្នងមានសុខភាពល្អនោះគឺ ហែលទឹក ដើរ ហាត់យូហ្កា និង Pilates។ល។ ៣.យូហ្កា និងសមាធិ យូហ្កាជាលំហាត់ប្រាណមួយបែបដែលធ្វើចលនាមួយៗ គ្រប់គ្រងលំនឹង ដើម្បីពត់ និងពង្រឹងរាងកាយ។ លំហាត់ប្រាណនេះក៏ជួយដល់ការរំសាយស្ត្រេស អាចកាត់បន្ថយភាពតានតឹងដែលយើងមាននៅពេលយើងប្រើសាច់ដុំខ្នងម្ដងៗ។ ៤.ម៉ាស្សាថ្នមៗ ការម៉ាស្សាជាតិចនិកមួយ ជួយសម្រួលដល់បញ្ហាឈឺចុកចាប់ឆ្អឹងខ្នងបាន និងជួយឲ្យខ្នងត្រឡប់ទៅសភាពដើមវិញបានលឿនទៀតផង។ […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

មិនចង់ឲ្យអាការៈឈឺក្បាលរំខាន ដោះស្រាយតាមប៉ុន្មានចំណុចងាយៗនេះ

អាការៈឈឺក្បាល ជាបញ្ហាទូទៅមួយដែលអាចក្លាយជាផលរំខានដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការបំពេញការងាររបស់យើងម្នាក់ៗ។ កត្តាផ្សេងៗទៀតដែលអាចបណ្ដាលឲ្យយើងឈឺក្បាលមានស្ត្រេស កង្វះជាតិទឹក យប់ជ្រៅទើបចូលគេង។ល។ ប៉ុន្តែ បើយើងសាកល្បងប៉ុន្មានចំណុច ធានាអាការៈឈឺក្បាលនឹងលែងជាផលរំខានប្រចាំថ្ងៃទៀត។ ១.សម្រាក (ពិសេសនៅកន្លែងងងឹត) ស្ត្រេសជាបញ្ហាមួយបង្កឲ្យឈឺក្បាល។ កាត់បន្ថយភាពតានតឹងសាច់ដុំ អាចសម្រួលដល់អាការៈឈឺក្បាល ដោយយើងអាចសម្រាកនៅក្នុងបន្ទប់ដែលមានភ្លើងព្រាកៗ និងស្ងប់ល្អ ហើយព្យាយាមបន្ធូរខ្នង ក និងស្មា។ ២.បន្ធូរអារម្មណ៍ លំហាត់ដកដង្ហើមវែងៗ ឬការតាំងសមាធិ អាចជួយកាត់បន្ថយស្ត្រេស និងសម្រួលដល់បញ្ហាឈឺក្បាល។ ដកដង្ហើមចូលវែងៗ រួចដកដង្ហើមចេញមួយៗ បន្ធូររាល់ចំណុចលើរាងកាយដែលមានភាពតានតឹង។ ដាក់ក្បាលចុះក្រោម រួចងាកក្បាលបន្តិចម្ដងៗ ជាកន្លះរង្វង់ពីម្ខាងទៅម្ខាង។ ៣.ម៉ាស្សាក្បាល ការម៉ាស្សាក្បាលអាចសម្រួលដល់ភាពតឹងណែនរបស់សាច់ដុំ និងជួយយើងបន្ធូរអារម្មណ៍។ មួយវិញទៀត វិធីនេះក៏ជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងសម្រួលភាពតានតឹងសាច់ដុំបណ្ដាលឲ្យឈឺក្បាលនោះ។ បើយើងមិនចង់ចំណាយលុយច្រើនទៅកន្លែងម៉ាស្សាទេនោះ អាចរកអ្នកណាម្នាក់ ឬធ្វើដោយខ្លួនឯង ដោយញីថ្នមៗទៅលើផ្នែកក្បាល ក និងសាច់ដុំស្មា រយៈពេល ៣-៤នាទី ឬតាមចំណង់ចំណូលចិត្ត។ ៤.ស្អំទឹកកក ឬទឹកក្ដៅ ការស្អំទឹកកកអាចជាមធ្យោបាយសាមញ្ញដោះស្រាយបញ្ហាសាមញ្ញមួយដែលគ្នាយើងមួយចំនួននិយមប្រើ។ ការស្អំទឹកកក ឬវត្ថុត្រជាក់ៗ ទៅលើក្បាល ឬក អាចជួយពង្រួមសរសៃឈាម និងកាត់បន្ថយការរលាកនៅតំបន់ឈឺនោះ។ មធ្យោបាយនេះ អាចរំដោះភាពឈឺចាប់បណ្ដាលមកពីឈឺក្បាលបានមួយរយៈ។ ចំណែកករណីខ្លះវិញ នៅពេលដែលយើងឈឺក្បាលខ្លាំង មានអារម្មណ៍ថាតឹងក្បាល ការស្អំទឹកក្ដៅអាចជួយសម្រួលសាច់ដុំតឹងនោះ និងជួយបំបាត់ការឈឺចាប់បាន។ តែនៅពេលដែលប្រើវិធីស្អំទឹកកក ឬទឹកក្ដៅ […]


គ្រោះថ្នាក់សរសៃឈាម

ផលវិបាកទាំងនេះ អាចកើតក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល

បើ​និយាយ​ដល់​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ឬ​Stroke ទំនង​ជា​មាន​គ្នា​យើង​ច្រើន​បាន​ដឹង​ និង​ឮ​ពី បញ្ហា​នេះ​រួច​ហើយ។ មនុស្ស​ជា​ច្រើន​បាន​គិតថា​ស្រ្តី​ឆ្លង​ទន្លេ​ គឺ​ជា​រឿង​គ្រោះ​ថ្នាក់​បំផុត​មួយ ដោយ​ថា​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់អាច​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។​ ស្រ្តី​មាន​ផ្ទៃ​ពោះ មាន​ហានិភ័យ​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​នេះ​ខ្ពស់​ជា​ង​ស្រ្តី​វ័យ​ស្រ​ករ​គ្នា​​ដល់ទៅ​បី​ដង​។ គ្រូពេទ្យ​ឯកទេស​ខាង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​បានណែ​នាំ​ថា វា​ជាការ​ចាំ​បាច់​ដែល​មនុស្ស​យើង​ មិន​ថា​នៅវ័យ​ក្មេង ឬ​កំពុង​តែ​មាន​សុខភាព​ល្អ​នោះ​ទេ​ ត្រូវ​តែ​ដឹង​ពី​រោគ​សញ្ញា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ ដើម្បី​អាច​ស្វែង​រក​ជំនួយ​ និង​ការ​ព្យា​បាល​ពេល​ចាំបាច់​។ អ្នក​ជំនាញ​ថា​យើង​នឹង​បាត់​បង់​ណឺរ៉ូន​ (neurons) ខូរក្បាល​១,៩​លាន​​រៀង​រាល់​មួយ​នាទី​ពេល​យើង​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​។​ ១. ខួរក្បាល​បាត់​បង់​អុកស៊ីសែន​ គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​កើត​ឡើង​ពេល​ដែល​ចរន្ត​ឈាម​ទៅ​​កាន់​ផ្នែក​ណាមួយ​ត្រូវ​បានរាំងស្ទាំង ឬ​ពេល​សរសៃឈាម​ខួរ​ក្បាល​ផ្ទុះបែក។ ឈាម​ដឹកនាំ​អុក​ស៊ីសែន​ទៅ​កាន់​កោសិកា ដូច​នេះ​ពេល​ដែល​កោសិកា​បាត់​បង់​អុកស៊ីសែន​ កោសិកា​នឹង​ងាប់​។ បញ្ហា​លើ​ការ​ចងចាំ ផ្ដោត​អារម្មណ៍ និង​ការ​គិត គឺ​ជា​បញ្ហា​ទូទៅ​ដែល​ជា​ផល​វិបាក​កើត​ចេញ​ពី​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​។ ផល​វិបាក​ផ្សេង​ទៀត​បង្កឡើង​ដោយ​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​មាន​ផ្សេងៗ​គ្នា អាស្រ័យ​លើ​ទី​តាំង​ដែល​គ្រោះ​ថ្នាក់​កើត​មាន និងចនួន​កោសិកា​ខួរ​ក្បាល​ប៉ុន្មាន​បាន​ងាប់​។​​ អត្ថបទគួរអាន៖ សញ្ញា​ព្រមាន​ទាំង​៦ អាចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ស្រ្តូក កើតលើមនុស្សវ័យក្មេង អាចមកពីមូលហេតុ​ទាំងនេះ មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​ចូលគេង​ភ្លាមៗក្រោយបាយ ២. មុខ​ ដៃ ឬ​ជើង អាច​ទៅ​ជា​ពិការ ការបំផ្លាញ​​​កើត​ចេញ​ពី​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ គឺលើ​កោសិកា​ខួរ​ក្បាល និង​ការ​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ទៀត​នៃរាង​កាយ​ទៅ​ជាពិការ។ ជា​ទូ​ទៅ​ផ្នែក​ដែល​ពិការ​នេះ ច្រើន​កើត​មាន​នៅ​ម្ខាង​ម្នាក់​​ទៅ​នឹង​កន្លែង​ដែល​ខូច​ខាត​ដោយ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ នេះ​មាន​ន័យ​ថា​ បើ​គ្រោះ​ថ្នាក់​ដាច់​សរសៃឈាម​ខួរ​ក្បាល​កើ​ត​ឡើង​នៅ​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ ជើង ដៃ […]


គ្រោះថ្នាក់សរសៃឈាម

កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា គាំងបេះដូង កើត​ឡើង​ដោយសារ​តែ​សរសៃ​ឈាម​មួយ ឬ​ច្រើន ដែល​មាន​តួនាទី​ទៅ​ចិញ្ចឹម​បេះដូង​ស្ទះ​ដោយសារ​ខ្លាញ់ និងកំណក​ឈាម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ បញ្ហា​នេះ​ស្តែង​ចេញ​ឡើង​ដោយ​កត្តា​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​កត្តា​អាយុ​កាន់​ច្រើន ជក់បារី មាន​ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​ទម្ងន់ ស្ត្រេស​ច្រើន​ជាដើម។ លោក​វេជ្ជបណ្ឌិត​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​បន្ត​ថា កត្តា​គ្រោះថ្នាក់​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ស្តែង​ចេញ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង (គាំង​បេះដូង) ដែល​ទាមទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ ជំងឺ​បេះដូង​ដែល​គ្រោះ​ថ្នាក់ និង​សម្លាប់​មនុស្ស​ច្រើន​ជាង​នៅ​លើ​ពិភព​លោក ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ ដែល​ទាមទារ​ឲ្យ​អ្នក​ជំងឺ​ព្យាបាល​ជា​បន្ទាន់។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ដូច​នឹង​ការ​ពន្លត់​អគ្គិភ័យ យើង​ពន្លត់​កាន់​តែ​លឿន អាច​ថែរក្សា​បរិក្ខារ​នៅ​ក្នុង​ផ្ទះ​កាន់​តែ​ច្រើន។ "ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ដូចគ្នា​ដែរ នៅ​ពេល​យើង​ព្យាបាល​លឿន យើង​អាច​ថែរក្សា​សាច់ដុំ​បេះដូង​ឲ្យ​នៅ​ប្រសើរ មុខងារ​បេះដូង​នៅ​ប្រសើរ​បាន​ច្រើន យើង​ទុក​កាន់​តែ​យូរ សាច់ដុំ​បេះដូង​ស្លោក មុខងារ​បេះដូង​ថយ​ចុះ អាច​គ្រោះថ្នាក់​ដល់​ជីវិត"។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។ យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង មន្ទីរពេទ្យ​កាល់ម៉ែត រោគសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង៖ ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នឹង​ស្តែង​ចេញ​ជា​រោគ​សញ្ញា ដូចជា​ចុក​ដើម​ទ្រូង បែកញើស ថប់ដង្ហើម ឬ​ហត់។ ចំណែក​រោគ​សញ្ញា​ធ្ងន់ធ្ងរ​រួម​មាន៖ - ស្ទះសរសៃឈាមបេះដូង - ស្លោកបេះដូង - គាំងបេះដូង។


គ្រោះថ្នាក់សរសៃឈាម

មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឭ​ពី​ករណី​មនុស្ស​ស្លាប់​ភ្លាម​ៗ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​ហើយ។ ឧទាហរណ៍​ថា មនុស្ស​នៅ​និយាយ​លេង​ជាមួយ​យើង​ធម្មតា​ពេល​យប់​សោះ ស្រាប់​តែ​ភ្លឺ​ឡើង​លេច​ដំណឹង​ថា​បាត់​បង់​ជីវិត​បាត់​ហើយ នេះ​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឆ្ងល់​មិន​អស់​ចិត្ត។ តែ​តាម​ពិត​ទៅ ការ​ស្លាប់​ភ្លាម​ៗ​នេះ គឺ​មាន​មូល​ហេតុ​ទូទៅ​មួយ​ចំនួន​ដែល​អាច​បង្ក​ឡើង​ឲ្យ​មាន​បញ្ហា​នេះ។ “ការ​ស្លាប់​ភ្លាមៗ ជា​ការ​ស្លាប់​ដែល​មិន​អាច​រង់​ចាំ​ការ​សង្គ្រោះ ជួន​កាល​មិន​មាន​អ្វី​ដែល​អាច​ពន្យល់​ពី​ការ​ស្លាប់​នេះ​បាន​ទេ។ ជា​ទូទៅ ជន​រង​គ្រោះ​បាត់បង់​ស្មារតី មិន​មាន​ដង្ហើម និង​ជីពចរ​នោះ​ទេ។“ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ កត្តា​អ្វី​ទៅ​បង្ក​ឲ្យ​មាន​ការ​​ស្លាប់​ភ្លាម​ៗ​បែប​នេះ? កត្តា​ទូទៅ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​ស្លាប់​ភ្លាម​ៗ​បាន​មាន​ដូច​ជា៖ ១. ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ២. ការ​ស្ទះ​ផ្លូវ​ដង្ហើម​ដោយ​វត្ថុ​ផ្សេងៗ ៣. ការ​លង់​ទឹក ៤. ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ៥. ការ​លេប​ថ្នាំ​ហួស​កម្រិត ៦. អាលែកហ្ស៊ី​ធ្ងន់ធ្ងរ ៧. គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ ៨. គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ (ការ​សម្លាប់​ខ្លួន ឆក់​ខ្សែ​ភ្លើង ហឺត​ផ្សែង​ពុល គ្រោះ​ថ្នាក់​ចរាចរណ៍​…)។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ភ្លាម​ៗ​បាន ហើយ​ជំងឺ​​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​ដែល​ស្ទះ​តាម​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ តែ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាមៗ​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដោយ​ថែ​ទាំ​សុខភាព​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​សម្ពាធ​ឈាម កុំ​ជក់​បារី ស្ត្រេស និង​ឆេវឆាវ និង​ត្រូវ​ហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល​ជា​ប្រចាំ។ សព្វ​ថ្ងៃ​នេះ យើង​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ស្លាប់​ភ្លាម​ៗ​បាន​ដោយ ស្គាល់​ពី​បញ្ហា​នៃ​ការ​ស្លាប់​ភ្លាមៗ និង​ឆាប់​ធ្វើ​ការ​សង្គ្រោះ​បឋម ឬ​ខល​ហៅ​ឡាន​ពេទ្យ និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យជំនាញ​ឲ្យ​បាន​រហ័ស ដើម្បី​បន្ត​ការ​ព្យាបាល។


គ្រោះថ្នាក់សរសៃឈាម

កត្តា​៨យ៉ាង បង្ក​ហានិភ័យ​ខ្ពស់​កើត​​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល

ខណៈ​ពេល​ដែល​យើង​មិន​អាច​ដឹង​​ច្បាស់​​ថា​ យើង​អាច​​​​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​ពេល​អនាគត​ឬ​អត់​នោះ​ ​សញ្ញា​មួយ​ចំនួន​​​​នឹង​បញ្ជាក់​អំពី​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​នេះ​​ ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​​បាន​ដិតដល់។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ធ្វើ​ការ​​ការពារ​បាន​ទាន់​ពេលវេលា​ចំពោះ​សញ្ញា​គ្រោះថ្នាក់​នីមួយ​ៗ​ យើង​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ទាំង​នោះ​បាន​មួយ​កម្រិត​ដែរ​។​​ តើ​សញ្ញា​ទាំងនោះ​មាន​អ្វី​ខ្លះ​? ១. សម្ពាធ​ឈាម​ខ្ពស់​ ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ជា​ប្រចាំ​ គឺ​ជា​កត្តា​គ្រោះថ្នាក់​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​។​ ប៉ុន្តែ​​បញ្ហា​នេះ​ ​អាច​គ្រប់គ្រង​បាន​ដោយ​ការ​ប្រើ​ថ្នាំ​ របប​អាហារ​​ត្រឹមត្រូវ​ និង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ ដូចជា​កាត់​បន្ថយ​ស្ត្រេស​ និង​មិន​ជក់​បារី​ជាដើម​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​​ធ្វើការ​វិភាគ​អំពី​អាការៈ​សម្ពាធ​ឈាម​ខ្ពស់​​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​​ឲ្យ​បាន​ច្បាស់លាស់​ និង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទម្លាប់​មិន​ល្អ​​ឲ្យ​បាន​ទាន់​ពេលវេលា​។ ២. ជក់បារី ​​ការ​ផ្ដាច់​បារី​ គឺ​ជា​រឿង​ដ៏​លំបាក​មួយ​​ក៏​ពិតមែន​ ប៉ុន្តែ​​វា​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​ការពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​​ ​ពីព្រោះ​​ការ​ជក់បារី​បង្កើន​ហានិភ័យ​ដល់​សុខភាព​យើង​យ៉ាង​ធ្ងន់ធ្ងរ។ ​ដូចនេះ​ ដើម្បី​បញ្ចៀស​​ផល​ប៉ះពាល់​ដល់​សុខភាព​ ទាំង​ចំពោះ​ខ្លួន​ឯង​ ក៏​ដូចជា​អ្នក​ដទៃ​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​បារី​។ ៣. ​មិន​សូវ​ហាត់​ប្រាណ​​​ ​ការ​ហាត់ប្រាណ​មាន​គុណប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​ រួម​ទាំង​កាត់បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​ខួរក្បាល​​ផង​ដែរ​។​ ទោះបី​ជា​យើង​មាន​សុខភាព​ល្អ​ ឬ​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ធ្ងន់ធ្ងរ​យ៉ាងណា​ក្ដី​ ការ​ហាត់ប្រាណ​​ងាយៗ​ នឹង​​ធ្វើ​ឲ្យ​យើង​មាន​រាងកាយ​មាំមួន​ ​ក៏​ដូចជា​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​​បាន​ផង​ដែរ​។ ៤. ញ៉ាំ​ស្រា​ច្រើន​ជ្រុល​ ​​​សម្រាប់​មនុស្ស​ស្រី​ ការ​ញ៉ាំ​ស្រា​មួយ​កំប៉ុង​ រីឯ​សម្រាប់​មនុស្ស​ប្រុស​ ការ​ញ៉ាំ​ស្រា​ពីរ​កំប៉ុង​ ក្នុង​​មួយ​ថ្ងៃ​ ​ត្រូវ​បាន​ចាត់​ទុក​ថា​​សម​ល្មម​។​ ប៉ុន្តែ​ ប្រសិនបើ​​​យើង​ញ៉ាំ​ស្រា​ច្រើន​ជាង​នេះ​ វា​អាច​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​និង​ទ្រីគ្លីសេរីដ (Triglycerides) របស់​យើង​កើន​ឡើង​។​ កត្តា​នេះ​នឹង​ធ្វើ​​​ឲ្យ​សរសៃ​ឈាម​​ឡើង​តឹង​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។ ៧. ធាត់​ជ្រុល ​ការ​ធាត់​ជ្រុល​ ​នឹង​ធ្វើ​ឲ្យ​យើង​​ប្រឈម​នឹង​​ហានិភ័យ​សុខភាព​ជាច្រើន​​ រួម​មាន​ ​កូលេ​ស្តេរ៉ូល​ខ្ពស់​ សម្ពាធ​ឈាម​ខ្ពស់​ […]


ជំងឺប្រកាច់

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?

វីរុស​ឆ្កែឆ្កួត ជា​វីរុស​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​​ចម្លង​ទៅ​មនុស្ស​យើង​ដោយ​សារ​ទឹក​មាត់​របស់​សត្វ​ដែល​ផ្ទុក​វីរុស​នេះ ហើយ​ជា​ទូទៅ វា​ឆ្លង​បន្ទាប់​ពី​ត្រូវ​សត្វ​ខាំ ឬ​ខ្វាច​យើង។ សម្រាប់​ជំងឺ​ឆ្កែ​ឆ្កួត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​ស្លាប់​បាន ក្រោយ​ពេល​វីរុស​រាល​ដាល​ពី​កន្លែង​ខាំ​ទៅ​ដល់​ខួរក្បាល​។ ចុះ​ក្រោយ​ពី​ពេល​ត្រូវ​សត្វ​មាន​វីរុស​ឆ្កែឆ្កួត​ខាំ ប៉ុន្មាន​ថ្ងៃ​ទើប​វា​អាច​រាលដាល​ទៅ​ដល់​ខួរ​ក្បាល​យើង? តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បាន​ឲ្យ​ដឹង​ថា វីរុស​ឆ្កែ​ឆ្កួត​អាច​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬ​ប្រមាណ​ជា ​៨​សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុង​ដំណើរ​របស់​វីរុស​ឆ្កែឆ្កួត​នេះ គឺ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខួរក្បាល​របស់​យើង។ បើ​កន្លែង​ដែល​ត្រូវ​ខាំ​នៅ​ឆ្ងាយ​ពី​ខួរក្បាល ការ​ធ្វើ​ដំណើរ​របស់​មេរោគ​នេះ​រាង​យូរ​បន្តិច​ទើប​អាច​ទៅ​ដល់​ខួរក្បាល​អ្នក​ជំងឺ​បាន។ ឧទាហរណ៍៖ បើ​យើង​ត្រូវ​ឆ្កែឆ្កួត​ខាំ​នៅ​ត្រង់​ជើង វា​នៅ​ឆ្ងាយ​ពី​ខួរក្បាល ដូច​នេះ​វីរុស​ឆ្កែឆ្កួត​ត្រូវ​ការ​ពេល​យូរ​ល្មម​ទម្រាំ​បាន​ទៅ​ដល់​ខួរក្បាល។ លោក​បន្ត​ថា អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​ដែល​វីរុស​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ខួរក្បាល ហើយ​វា​អាច​ហួស​ពេល​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ ពោល​គឺ​ថា នៅ​ពេល​ដែល​វា​រាល​ដាល​ទៅ​ដល់​ខួរក្បាល​បណ្ដាល​ឲ្យ​ចេញ​រោគ​សញ្ញា​ហើយ គ្មាន​ថ្នាំ ឬ​គ្រូពេទ្យ​ណា​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទេ ហើយ​អ្នក​ជំងឺ​នឹង​ស្លាប់​ក្នុង​រយៈ​ពេល ៧-១០​ថ្ងៃ​ក្រោយ​ចេញ​រោគ​សញ្ញា។ រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​រាល​ដាល​ទៅ​ដល់​ខួរក្បាល​ហើយ​មាន​ដូច​ជា៖ មិន​ស្រេក​ទឹក ស្រៀវ​ស្រាញ​ពេល​ត្រូវ​ខ្យល់ ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម ខាក​ស្ដោះ​ញឹក​ញាប់ ហៀរ​ទឹកមាត់ ជាដើម។ យ៉ាង​ណា​មិញ ក្រោយ​ពេល​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​នេះ ខាំ ខ្វាច ឬ​ក្រញៅ យើង​អាច​បង្ការ​វីរុស​បាន​ដោយ​ធ្វើ​តាម​ចំណុច​បន្ទាន់​ខាង​ក្រោម​នេះ​ដូចជា៖ ១. លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

នៅក្មេងបើធ្វើបែបនេះញឹកញាប់ ប៉ពាល់ខួរក្បាល និងរាងកាយ

ពេលយើងនៅក្មេង សុខភាពរឹងមាំ នៅមានកម្លាំងធ្វើនេះធ្វើនោះបានតាមចិត្ត ដូចនេះយើងមិនសូវខ្វល់ខ្វាយនឹងបញ្ហាសុខភាពប៉ុន្មានទេ។ ភាគច្រើន ក្មេងៗចូលចិត្តតែរបស់ឆ្ងាញ់ និងធ្វើសកម្មភាពដែលមិនល្អដល់រាងកាយ និងសុខភាព តែបើបន្តធ្វើរឿងអាក្រក់ក្នុងការរស់នៅប្រចាំញឹកពេក ចាស់មិនទាន់ទេ រាងកាយចាំផ្ដើមខ្សោយ ខួរក្បាលក៏ដំណើរការលែងល្អទៀតដែរ។ ១. មិនញ៉ាំអាហារពេលព្រឹក យើងដឹងហើយថា អាហារពេលព្រឹកជាអាហារសំខាន់បំផុតក្នុងមួយថ្ងៃ ព្រោះវាជួយបង្កើនថាមពលដល់យើងសម្រាប់ចាប់ផ្ដើមថ្ងៃថ្មី។ បើយើងមានទម្លាប់មិនញ៉ាំអាហារពេលព្រឹក វាអាចបង្កផលប៉ះពាល់ច្រើនដល់សុខភាពដូច ទម្ងន់ សុខភាព អ័រម៉ូន ការចងចាំ ដំណើរការខួរក្បាល និងអារម្មណ៍របស់យើង។ ២. គេងមិនឲ្យឆ្អែតភ្នែក ការគេងមិនត្រឹមតែជួយឲ្យយើងសម្រាករាងកាយទេ វាមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់យើងម្នាក់ៗ ជួយបង្កើនថាមពល និងកាត់បន្ថយស្ត្រេស។ កាលណាដែលយើងគេងមិនគ្រប់គ្រាន់ វាអាចប៉ះពាល់ទៅដល់កោសិកាខួរក្បាល និងធ្វើឲ្យខួរក្បាលដំណើរការមិនបានល្អ ពិបាកផ្ចង់អារម្មណ៍ ឬភ្លេចភ្លាំងច្រើន។ ៣. ផឹកភេជ្ជៈផ្អែមៗ និងគ្រឿងស្រវឹងច្រើន យើងផឹកគ្រឿងស្រវឹងអាចបណ្ដាលឲ្យរាងកាយ និងអារម្មណ៍ផ្លាស់ប្ដូរ ដែលអាចបង្កហានិភ័យដល់យើង។ ផលប៉ះពាល់ក្នុងរយៈពេលយូរដល់សុខភាពយើងមានច្រើនមែនទែនដូចជា ប៉ះពាល់ថ្លើម បង្កើនហានិភ័យជំងឺបាក់ទឹកចិត្ត ប៉ះពាល់ដល់ដំណើរការខួរក្បាល បង្កឲ្យមានបញ្ហាបេះដូង និងបង្កើនភាគរយក្នុងការឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។ ៤. ជក់បារី គ្រាន់តែជក់បារីបង្កើនហានិភ័យ ៣០% នៃការស្លាប់ដោយសារជំងឺបេះដូង ៣០% ទៀតនៃការស្លាប់ដោយសារជំងឺមហារីក ហើយ ៨០-៩០%ទៀតនៃការស្លាប់ដោយសារជំងឺមហារីកសួត។ មិនតែប៉ុណ្ណោះ ការជក់បារីក៏បង្កើនហានិភ័យក្នុងការកើតមហារីកមាត់ បំពង់ក និងប្លោកនោមទៀតផង។ ៥. ស្ត្រេសខ្លាំង បើយើងមានរបៀបរស់នៅដែលពោរពេញដោយស្ត្រេស រាងកាយនឹងបញ្ចេញអ័រម៉ូនម៉្យាងដែលបង្កើនសម្ពាធឈាម […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

មូលហេតុធម្មតា និងគ្រោះថ្នាក់ បណ្ដាលឲ្យឈឺក្បាលញឹកញាប់

អាការៈ​ឈឺ​ក្បាល គ្នា​យើង​ណា​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នោះ ខ្លះ​មាន​បញ្ហា​ឈឺ​ក្បាល​ស្ទើរ​តែ​រាល់​ថ្ងៃ រក​គិត​អ្វីមិន​ចេញ​ទេ។ គ្នា​យើង​មួយ​ចំនួន​គិត​ថា ការ​ឈឺ​ក្បាល​នេះ​ជា​បញ្ហា​សុខភាព​មនុស្ស​ទូទៅ​ជួប​ប្រទះ​ច្រើន លេប​ថ្នាំ​បន្តិច​ក៏​បាត់​ទៅ​វិញ ប៉ុន្តែ​មាន​មូល​ហេតុ​ខ្លះ​ទៀត​ដែល​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ក៏​ជា​សញ្ញា​នៃ​ជំងឺ​កាចៗ​កំពុង​កើត​ឡើង​លើ​យើង​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ឈឺ​ក្បាល​មួយ​ចំនួន​បណ្ដាល​មក​ពី​កត្តា​មិន​ធ្ងន់ធ្ងរ តែ​វា​អាច​ឲ្យ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ និង​រំខាន​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ឈឺ​ក្បាល​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់ និង​លឿន​បំផុត។ ១.អាការៈ​ឈឺ​ក្បាល​មិន​ធ្ងន់ធ្ងរ ការ​ឈឺ​ក្បាល​ប្រកាំង ការ​ឈឺ​សរសៃ​មុខ និង​ក្បាល ការ​រលាក​ឆ្អឹង​ច្រមុះ ឬ​ដុះ​សាច់​ច្រមុះ ការ​ធុញ​ថប់ និង​ការ​ថប់​បារម្ភ ឬ​ស្ត្រេស។ល។ ២.អាការៈ​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ជំងឺ​រលាក​ស្រោម​ខួរក្បាល ការ​ហូរ​ឈាម​ក្នុង​ស្រោម​ខួរក្បាល ការ​ត្បៀត ឬ​បែក​សរសៃ​ឈាម​ខួរក្បាល ដុំ​សាច់​ក្នុង​ខួរ​ក្បាល ឬ​ខ្ទុះ​ក្នុង​ក្បាល​ជា​ដើម។ ចំពោះ​ការ​ព្យាបាល​របស់​អាការៈ​ឈឺ​ក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសៗ​គ្នា​ទៅ​តាម​មូល​ហេតុ​នៃ​អាការៈ​នោះ។ មួយ​វិញ​ទៀត រាល់​ពេល​ឈឺ​ក្បាលគ្នា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ផ្សំ​ថ្នាំ​លេប​នៅ​តាម​ឱសថស្ថាន​ផ្សេងៗ ដោយ​មិន​បាន​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ការ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការ​យឺត​យ៉ាវ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​យថាហេតុ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស