ខួរក្បាលនិងប្រព័ន្ធប្រសាទ

ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ខួរក្បាល​និង​ប្រព័ន្ធប្រសាទ​​​គ្រប់​គ្នា​មាន ជំងឺប្រកាច់ ​ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់ ​ជំងឺប៉ះពាល់បេះដូងនិងខួរក្បាល ​គ្រោះថ្នាក់សរសៃឈាម ​ឈឺក្បាលនិងឈឺក្បាលប្រកាំង ​ជំងឺ​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ខួរក្បាលនិងប្រព័ន្ធប្រសាទ

សុខភាពខួរក្បាលចុះខ្សោយ អាចមកពីទម្លាប់ប្រចាំថ្ងៃទាំង៥នេះ

ពិត​ណាស់​ ខួរ​ក្បាល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​មុខងារ​យល់​ដឹង ការ​ចងចាំ​ និង​សុខភាព​ទាំង​មូល​ដំណើរការ​ប្រក្រតី។ យ៉ាង​ណា​មិញ ក៏​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ខួរ​ក្បាល​ ដែល​យើង​គប្បី​ជៀសវាង​ផង​ដែរ។ ទម្លាប់​អ្វី​ខ្លះ​ដែល​អាច​បំផ្លាញ​សុខភាព​ខួរ​ក្បាល​? ១. អង្គុយ​ស្ងៀម​យូរ​ម៉ោង ការ​អង្គុយ​ស្ងៀម​​យូរ​ម៉ោង​ដោយ​មិន​ធ្វើអ្វី​សោះ អាច​បង្ក​ជា​បញ្ហា​ដល់​ការ​យល់​ដឹង និង​ការ​ចងចាំ។ ដូច​នេះ ដើម្បី​ដោះស្រាយ​ទម្លាប់​អាក្រក់​មួយ​នេះ គ្នា​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ដោយ​ចំណាយ​ពេល​ត្រឹមតែ​៣០​នាទី ដើរ​​ហាត់ប្រាណ​ជុំវិញ​ផ្ទះ ឬ​ការិយាល័យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. មិន​សូវ​ចូលរួម​ក្នុង​សង្គម ភាព​ឯកា និង​ការ​ផ្តាច់​ខ្លួន​ពី​ក្នុង​សង្គម​ អាច​ពាក់ព័ន្ធ​នឹង​ការ​បាក់​ទឹក​ចិត្ត បង្កើន​ហានិភ័យ​នៃ​ជំងឺ​ Alzheimer’s disease (ភ្លេចភ្លាំង) ក៏​ដូចជា​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ធ្លាក់ចុះ។ ហេតុ​នេះ​ហើយ យើង​គួរ​តែ​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​សង្គម​ ដោយ​​ការ​ចូលរួម​នៅ​ក្នុង​ក្លឹប​ អង្គការ ឬ​ក្រុម​​មនុស្ស​ដែល​យើង​អាច​ចែករំលែក​សកម្មភាព និង​បទពិសោធន៍​ប្រចាំ​ថ្ងៃ​បាន។ ៣. គេង​មិន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​​មុខងារ​ខួរ​ក្បាល​​មាន​ដំណើរការ​ល្អ​ប្រសើរ។ ប៉ុន្តែ គ្នា​យើង​ភាគ​ច្រើន​​មិន​បាន​គេង​គ្រប់គ្រាន់​តាម​ការ​ណែនាំ​ឡើយ ដែល​កត្តា​នេះ អាច​ធ្វើ​ឲ្យ​ការ​ចងចាំ​ធ្លាក់​ចុះ និង​​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាដើម។ យក​ល្អ យើង​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​កាហ្វេ ឬ​តែ ​ក្រោយ​ម៉ោង​៦​ល្ងាច និង​កាត់បន្ថយ​ម៉ោង​​មើល​​ទូរស័ព្ទ ឬ​កុំព្យូទ័រ។ [embed-health-tool-pregnancy-weight-gain] ៤. ស្រ្តេស​រ៉ាំរ៉ៃ​ ស្រ្តេស​រ៉ាំរ៉ៃ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ខួរ​ក្បាល​ដូច​គ្នា។ ដើម្បី​កាត់បន្ថយ​ស្រ្តេស […]

ស្វែងរក ខួរក្បាលនិងប្រព័ន្ធប្រសាទ

ជំងឺប្រកាច់

វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់

អាការៈ​ប្រកាច់ អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​សិន​ភ្លាម​ៗ មិន​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​បឋម​​ត្រឹម​ត្រូវ ​ឬ​មិន​ទាន់​ពេល​។ ករណីភាគ​ច្រើន អាច​មាន​រឹង​ថ្គាម ខាំ​អណ្តាត ហើយ​ករណី​កម្រ អាច​ធ្វើ​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅ​ចិញ្ចឹម​ខួរ​ក្បាល ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នៅ​ពេល​ប្រទះ​ឃើញ​នរណា​ម្នាក់​មាន​អាការៈ​ប្រកាច់ គ្នា​យើង​គួរ​តែ​ចេះ​វិធីសង្គ្រោះ​បឋមខ្លះៗ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ។ ១- សង្គ្រោះ​បឋមអាការៈ​​ប្រកាច់អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ ការ​ប្រកាច់​មាន​ច្រើន​ប្រភេទ ហើយ​ភាគ​ច្រើន​ កើត​ឡើង​ត្រឹម​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ទាំង​នេះ​ជា​គន្លឹះ​ទូទៅ ដើម្បី​ជួយអ្នក​រង​គ្រោះ​ដែល​ប្រកាច់ ដូចជា៖ – បន្ធូរ​សំលៀក​បំពាក់នៅ​ជុំវិញកជនរងគ្រោះ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ពិបាក​ដក​ដង្ហើម។ – យក​វត្ថុអាចមុត ឬ​​រឹង​ចេញ​ឲ្យ​ឆ្ងាយ​ពីជន​រងគ្រោះ បើជន​រងគ្រោះ​ស្ថិត​​នៅ​កន្លែងអាច​បង្កគ្រោះ​ថ្នាក់។ ត្រូវ​ចាំ​ថា ​មិន​ត្រូវ​លើកជន​រងគ្រោះ​កំពុង​ប្រកាច់ ចេញ​ទេ។ – នៅ​ជិតជនរងគ្រោះ រហូត​ទាល់​តែ​គេដឹង​ខ្លួន​ឡើង​វិញ ហើយ​បន្ទាប់​ពី​ប្រកាច់​ចប់ ត្រូវ​ជួយ​ឲ្យ​គេ​អង្គុយ​នៅ​កន្លែងមាន​សុវត្ថិភាព។ ពេលមាន​ស្មារតី និង​អាច​និយាយ​វិញ ត្រូវ​ប្រាប់​ជនរងគ្រោះ​ឲ្យ​នៅ​ស្ងៀម និង​ប្រាប់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​គាត់។ – លួងជន​រង​គ្រោះ​ និង​និយាយ​ដោយ​ថ្នម​ ហើយ​ស្ងាត់ៗ។ – ប្រើ​ខ្នើយ​ទន់ ដើម្បី​លើក​ក្បាល​គាត់​ឡើង ប្រសិន​បើ​មាន​​ដួល​ទៅ​លើដី។ – បន្ទាប់​ពី​ប្រកាច់ ត្រូវ​ផ្អៀង​ជនរងគ្រោះ​ទៅ​ម្ខាង ដើម្បី​ឲ្យ​ផ្លូវ​ដង្ហើម​បើក​ និង​ការពារ​កុំ​ឲ្យ​គាត់​ស្រូប​ចូល​ សារធាតុ​រាវណា​មួយ​ហៀរ​ពី​មាត់។ – ពិនិត្យ​មើល​ពេល​វេលា​ម្ដង​ទៀត ​បើ​ប្រកាច់​មិន​ឈប់​ក្នុង​ពេល​ ៥​នាទី​ ប្រញាប់​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាប់ភ្លាម។ – បន្ទាប់​ពី​ប្រកាច់ ត្រូវ​ដាក់​ជនរងគ្រោះក្នុង​ស្ថាន​ភាព​សុវត្ថិភាព […]


ជំងឺប្រកាច់

Seizures (ប្រកាច់)

និយមន័យអ្វី​ទៅ​ជា​ការ​ប្រកាច់? ការ​ប្រកាច់​ គឺ​ជា​ដំណើរ​ការ​មិន​ប្រក្រតី​ភ្លាម​ៗ​នៃ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​សរសៃ​ប្រសាទ​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​លើ​អត្តចរិត​ ចលនា​ អារម្មណ៍ ​និង​ស្មារតី​​ជំងឺ។ ​​បើ​​​ប្រកាច់​លើស​ពី​ ២ ​ដង​ ​ឬ​មាន​ទំនោរ​ទៅ​រក​ការ​ប្រកាច់ដដែលៗ​ហើយ​នោះ​ អ្នក​អាច​មាន​ជំងឺ​ស្កន្ទ ​(ឆ្កួតជ្រូក) ហើយ។ ប្រកាច់​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ ហើយ​កំណត់​ទៅ​តាម​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ ក៏​ដូច​ជា​មូលហេតុ​ដែល​វា​កើត​ឡើង​ក្នុង​ខួរ​ក្បាល។ ជាទូទៅ​ ការ​ប្រកាច់​ដែល​គេ​ជួប​ប្រទះ​ គឺ​មាន​រយៈពេល​ ៣០ ​វិនាទី​ ក្នុង​ករណី​ដែល​លើស​ពី​ ៥ នាទី​ គឺ​តម្រូវ​ឲ្យ​មាន​សង្គ្រោះ​បន្ទាន់​។ ប្រកាច់ដោយសារ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ការ​ប៉ះ​ទង្គិច​ខួរក្បាល ​និង​ការ​បង្ក​រោគ​ ដូច​ជា ​រលាក​ស្រោម​ខួរ ​និង​ជំងឺ​ផ្សេង​ទៀត​ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​ការ​ប្រកាច់ ​ហើយ​ភាគ​ច្រើន​ គឺ​មិន​អាច​កំណត់​មូលហេតុ​បាន​នោះ​ទេ។ ដើម្បី​គ្រប់​គ្រង​ការ​ប្រកាច់​នេះ​ គេ​អាច​ប្រើ​ថ្នាំ​ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ។ មួយ​វិញ​ទៀត​ អ្នក​ជំងឺ​អាច​ពិគ្រោះ​ និង​ពិភាក្សា​ជាមួយ​អ្នក​ផ្ដល់​សេវា​សុខភាព​របស់​អ្នក​អំពី​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​អំពី​ថ្នាំ​ព្យាបាល​បាន​។ តើ​ការ​ប្រកាច់​ឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​ទេ? គេ​ជួប​ប្រទះ​ជា​ញឹកញាប់​ណាស់​ ហើយ​អាច​កើត​លើ​អ្នក​ជំងឺ​គ្រប់​ភេទ​ និង​គ្រប់​វ័យ ទាំង​ចាស់​ទាំង​ក្មេង ​​ប៉ុន្តែ​គេ​អាច​គ្រប់​គ្រង​ និង​បន្ថយ​កត្តា​ហានិភ័យ​​បាន។ ​សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​។ រោគសញ្ញា ក្នុង​ករណី​សញ្ញា​មួយ​ចំនួន​អាច​កើត​មាន​ មុន​ពេល​ប្រកាច់​ដូចជា៖ ភ័យ​ភ្លាម​ៗ​ និង​មាន​ការ​ថប់​បារម្ភ មាន​អារម្មណ៍​ឈឺ​ចុកចាប់​ពោះ​ វិលមុខ ព្រិល​ភ្នែក កន្ត្រាក់​ដៃ​ជើង​ភ្លាម​ៗ​ មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន ឈឺ​ក្បាល​ជាដើម​។ សញ្ញា​ដែល​ថា​ការ​ប្រកាច់​នឹង​កើត​មាន​ភ្លាម​ៗ៖ បាត់​ស្មារតី ​និង​វង្វេង​វង្វាន់ មិន​អាច​គ្រប់​គ្រង​ចលនា​សាច់​ដុំ​បាន ហៀរ​ទឹក​មាត់ ដួល​សន្លប់ មាន​អារម្មណ៍​ថា​ជូរ​មាត់​មិន​ដឹង​មូលហេតុ សង្កៀត​ធ្មេញ ខាំ​អណ្ដាត ញាក់​ភ្នែក រអ៊ូ​ងូងៗ មាន​អារម្មណ៍​ឆេវឆាវ មិន​អាច​ទប់​នោម​ និង​លាមក​ខ្លួន​ឯង​បាន។ មូលហេតុមូលហេតុ​នៃ​ការ​ប្រកាច់​មក​ពី​អីខ្លះ? ទំនាក់​ទំនង​នៃ​ប្រព័ន្ធ​ប្រសាទ​ គឺ​ធ្វើ​ឡើង​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​ចរន្ត​អគ្គិសនី​ក្នុង​កោសិកា​សរសៃ​ប្រសាទ​នីមួយ​ៗ ​ប្រសិន​បើ​មាន​ការ​រាំង​ស្ទះ ​ឬ​រំខាន​ណាមួយ​ហើយ ​គឺ​អាច​បង្ក​ជា​ការ​ប្រកាច់​​។ មូលហេតុ​ដែល​គេ​ច្រើន​ជួប​ប្រទះ ​គឺ​ជំងឺ​ស្កន្ទ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​គ្រប់​អ្នក​ដែល​ប្រកាច់​ទាំង​អស់​សុទ្ធ​តែ​មាន​ជំងឺ​ឆ្កួត​ជ្រូក​ទេ។ […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ

​ចាស់ៗ​ប្រាប់ថា បើ​ត្អើក​ផឹក​ទឹក​ឲ្យ​ច្រើន ត្រូវ​អត់? ​តាម​វេជ្ជសាស្ត្រ ផឹក​ទឹក​ជួយ​បំបាត់​អាការៈ​បាន​ត្រឹម​ប្រមាណ ៣០% ប៉ុណ្ណោះ។ សម្រាប់​មូលហេតុ​ធម្មតាៗ​ មិន​អី​ទេ តែ​បើត្អើក​ញឹកញាប់​ខុស​ធម្មតា អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ។ "Hello គ្រូពេទ្យ" នឹងប្រាប់​មូល​ហេតុ​ខ្លះៗ វិធី​ព្យាបាល ​ឲ្យគ្នា​យើង​បាន​ដឹង។ ១- ត្អើកជាអ្វី? ត្អើក កើត​ឡើង​ពេល​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាមៗ ធ្វើ​ឲ្យ​យើង​ត្អើក​ដោយ​អចេតនា។ អំឡុង​ពេល​ត្អើក ខ្សែ​សំឡេង​បាន​បិទ បណ្តាល​ឲ្យ​មាន​ឮ​សំឡេង “ហ៊ីក” ហើយ​ជា​ធម្មតា គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ។ ២- មូលហេតុនាំឲ្យត្អើក មាន​កត្តា​ជា​ច្រើន សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​យើង​ត្អើក រួម​មាន៖ - ភេសជ្ជៈ​មាន​ជាតិ​កាបូណាត - ផឹក​ស្រា​ច្រើន​ហួស​ហេតុ​ពេក - ញ៉ាំ​ច្រើន​លើស​ពី​ធម្មតា - អារម្មណ៍​រំជើប​រំជួល - សីតុណ្ហភាព​ផ្លាស់​ប្តូរ​ភ្លាមៗ - លេប​ខ្យល់​ចូល​ក្នុង ខណៈ​កំពុង​ទំពាស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់។ ត្អើក​អត់​បាត់​លើស​ ២ ​ថ្ងៃ អាច​បង្ក​ឡើង​ដោយ​សភាព​ជំងឺ​ធ្ងន់ធ្ងរ ដូច​ជា៖ - សរសៃ​ប្រសាទ​រង​ការ​ខូចខាត៖ ខូចខាត​សរសៃ​ប្រសាទ​ទាក់ទង​សាច់ដុំ​សន្ទះ​ទ្រូង ដោយ​សារ​មាន​ការ​ត្អើក​រយៈ​ពេល​យូរ។ ករណី​ខូច​ខាត​នេះ អាច​បណ្តាល​មក​ពី​វត្ថុ​ចម្លែកពី​ក្រៅ​ប៉ះ​នឹង​ក្រដាស​ត្រចៀក ដុះ​ដុំ​សាច់ ដុំ​គីស ឬ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត ច្រាល​ត្រឡប់​ទឹក​អាស៊ីដ​ក្រពះ​ឡើង​មក​បំពង់​អាហារ ឈឺ​បំពង់​ក ឬ​ជំងឺ​រលាក​ប្រអប់​សំឡេង។ - វិបត្តិ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល៖ ដុំសាច់ ឬ​ការ​បង្ក​រោគ​កើត​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស