ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​ជិត ឬ ៦ឆ្នាំ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុ​អ្វី​ម៉ាក់​ប៉ា​ត្រូវ​ឆ្លៀត​តាមដាន​ការ​សិក្សា​កូន​ជា​ប្រចាំ ទោះ​រវល់​ក៏​ដោយ?

ក្នុង​នាម​ជា​ម៉ាក់​ប៉ា យើង​ត្រូវ​មើល​ថែ​ទាំ​កូន​គ្រប់​ជ្រុង​ជ្រោយ តាំង​ពី​ការ​ហូប​ចុក ការ​ស្លៀក​ពាក់ គ្រប់​សព្វ​គ្រប់​បែប​យ៉ាង រហូត​ដល់​អាយុ​កូន​ចូល​រៀន ទើប​ម៉ាក់​ប៉ា​មាន​ពេល​ទំនេរ​ខ្លះ។ យ៉ាង​ណា​មិញ នៅ​ពេលកូន​ចូល​រៀន ក៏​មាន​ន័យ​ថា ម៉ាក់​ប៉ា​ត្រូវ​ចំណាយ​ពេល​តាមដាន​ការ​សិក្សា​កូន​ដែរ ទោះ​ខ្លួន​ឯង​រវល់​ប៉ុនណា​ក៏​ដោយ។ ការ​ស្រាវជ្រាវ​ពី National Coalition for Parent Involvement in Education បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង​ ឬតាមដាន​ការ​សិក្សាកូន ភាគ​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់ ចូល​រៀន​សាលា​ទៀង​ទាត់ មាន​ជំនាញ​សង្គម​ខ្លាំង បង្ហាញ​អាកប្បកិរិយា​សមរម្យ និង​ងាយ​សម្រប​ខ្លួន​បាន​ល្អ​នៅ​ក្នុង​សាលា។ ទាក់​ទង​នឹង​លទ្ធផល​ការ​សិក្សា​របស់​កូន​ល្អ ឋានៈ​គ្រួសារ ឬ​ចំណូល​ដែល​គ្រួសារ​រក​បាន​មិន​ជួយ​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជួយ​ដល់​កូន​នោះ​គឺ​ការ​ចូល​រួម តាម​ដាន​ការ​សិក្សា​​កូន​ជា​ឈ្នាន់​មួយ​ជួយ​កូន​ឲ្យ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល​ខាង​លើ។ ដូច​គ្នា​នេះ​ដែរ លោក​ស្រី កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ប៉ា​មមាញឹក​នឹង​ការងារ​ប៉ុនណា​ទេ គួរ​តែ​តាម​ដាន​ការ​សិក្សា​កូន​ឲ្យ​ជាប់​ដូច​ជា ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ឆែក​សៀវភៅ​របស់​កូន។ល។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដឹង​ថា​កូន​រៀន​ពូកែ​ខាង​អី និង​មាន​ចន្លោះ​ខ្វះ​ខាត​ផ្នែក​ណា​ខ្លះ ហើយ​យើង​អាច​សុំ​ជំនួយ​ពី​គ្រូ​បង្រៀន​កូន​ឲ្យ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​កូន​មាន​ជំនួស​យើង​ជា​ម៉ាក់​ប៉ា។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ ដ្បិត​តែ​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន​ពី​ម៉ាក់​ប៉ា​សំខាន់ ប៉ុន្តែ​ម៉ាក់​ប៉ា​ក៏​គួរ​តែ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​តាម​ដាន​ការ​សិក្សា​កូន​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​រៀន​បាន​លេខ​ល្អ​រាល់​ខែ ឬ​វាយ​កូន ឬ​ប្រៀប​ធៀប​កូន​ខ្លួន​ឯង​នឹង​កូន​អ្នក​ដទៃ​ដែរ។ អត្ថបទគួរអាន៖ ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ […]

ស្វែងរក ការលូតលាស់អាយុ ៦ឆ្នាំ

ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ

ការ​អាន​សៀវភៅ​អាច​ជួយ​ដល់​កូន​របស់​យើង​បាន​ច្រើន​ទាំង​ផ្នែក​ប្រាជ្ញា និង​ស្មារតី ប៉ុន្តែ​ក្មេង​មួយ​ចំនួន​អាច​នឹង​មិន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​អាន។ នេះ​មិន​មែន​ជា​បញ្ហា​ទេ ប៉ាម៉ាក់​អាច​ជួយ​កូន​ឲ្យ​ចូល​ចិត្ត​អាន​សៀវភៅ​បាន។ ១. អាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​តូច ការ​អាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​តូច​អាច​ជួយ​ឲ្យ​កូន​ស៊ាំ​នឹង​ការ​អានសៀវភៅ។ ប៉ាម៉ាក់​អាច​បង្កើត​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​ដោយ​ជ្រើស​រើស​ការ​អាន​ឲ្យ​កូន​ស្ដាប់​មុន​ពេល​ចូល​គេង ឬ​ក្រោយ​អាហារ​ពេល​ល្ងាច។ យក​ល្អ​គួរ​បង្កើត​ទម្លាប់​នៃ​ការ​អាន​ឲ្យ​កូន​ស្តាប់​នេះជា​រៀងរាល់ថ្ងៃ។ ២. ជួយ​រក្សា​ចំណាប់​អារម្មណ៍​កូន​ទៅ​លើ​សៀវភៅ​ដែល​កំពុង​អាន ដើម្បី​ជួយ​រក្សា​ចំណាប់​អារម្មណ៍​កូន​ទៅ​លើ​សៀវភៅ​ដែល​ពួកគេ​កំពុង​អាន ប៉ាម៉ាក់​អាច​សួរ​សំណួរ​ទាក់ទង​ទៅ​នឹង​សាច់រឿង​របស់​សៀវភៅ​។ ការ​សួរសំណួរ​មិន​ត្រឹមតែ​ជួយ​រក្សា​ចំណាប់​អារម្មណ៍​របស់​កូន​ទេ ប៉ុន្តែ​នៅ​អាច​ធ្វើ​ឲ្យ​ប៉ាម៉ាក់​ដឹង​ពី​កម្រិត​នៃ​ការ​យល់​របស់​កូន​បាន​ទៀត។ ការ​ពិភាក្សា​ជាមួយ​កូន​ពី​អ្វី​ដែល​ពួកគេ​កំពុង​អាន​អាច​ជួយ​បណ្ដុះ IQ និង​ណែនាំ​កូន​​គិត​ទៅ​លើ​អត្ថបទ​ណា​ដែល​ពិបាក​​។ ៣. រក​កន្លែង​ស្ងាត់​ឲ្យ​កូន​អាន ប៉ាម៉ាក់​គួរ​រក​កន្លែង​ដែល​ស្ងាត់​មិនមាន​ការ​រំខាន់​ផ្សេងៗ​សម្រាប់​កូន​ក្នុង​ការ​អាន។ ម៉្យាងទៀត ប៉ាម៉ាក់​អាច​កំណត់​ពេល​មិន​ឲ្យ​កូន​ប្រើ​គ្រឿង​អេឡិចត្រូនិច និង​ងាក​មក​ផ្ដោត​លើ​ការ​អាន​វិញ​។ ការ​កំណត់​នេះ​អាច​ក្នុង​អំឡុងពេល​ចុងសប្ដាហ៍​ដែល​អនុញ្ញាត​​ឲ្យ​កូន​អាន​សៀវភៅ ឬ​ធ្វើ​សកម្មភាព​​ផ្សេងៗ​​ដែល​​មិន​​ទាក់​ទង​នឹង​​ការ​ប្រើប្រាស់​​គ្រឿង​​អេឡិចត្រូនិច​។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ៤. ផ្តល់​រង្វាន់​ដល់​កូន​ពេល​អាន​ កូន​ក្មេង​តែង​ចង់​ធ្វើ​អ្វី​មួយ​ដែល​ប៉ាម៉ាក់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូចជា​ការ​ចូល​គេង​យប់។ ប្រសិន​ជា​ប៉ាម៉ាក់​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គេង​យឺត​ប៉ុន្តែ​ពួកគេ​ត្រូវ​ចំណាយ​បន្ថែម​ក្នុង​ការ​អាន​សៀវភៅ នោះ​កូន​នឹង​ជ្រើសរើស​យក​ការ​អាន​នេះ​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ។ បន្ថែម​ពី​នេះ​ទៀត ប៉ាម៉ាក់​អាច​ផ្តល់​រង្វាន់​ដល់​កូន​នៅ​ពេល​ពួកគេ​បំពេញ​កិច្ចការ​អ្វី​មួយ​ដោយ​ការ​អាន​ជាមួយ​គ្នា។ ៥. ធ្វើ​ជា​គំរូ​ដល់​កូន វិធី​ដែល​ល្អ​គឺ​ធ្វើ​ជា​គំរូ​ដល់​កូន​ដោយ​ធ្វើ​សកម្មភាព​នោះ​ដោយ​ខ្លួនឯង។ ពេល​កូន​ឃើញ កូន​នឹង​ធ្វើ​ត្រាប់តាម ដូចនេះ​វិធី​នេះ​អាច​ជំរុញ​ឲ្យ​កូន​អាន​បាន។ ប៉ាម៉ាក់​ក៏​អាច​អាន​ជាមួយ​កូន​បាន​ដែល​នេះ​ជួយ​ដល់​ទំនាក់ទំនង​រវាង​ប៉ាម៉ាក់ និង​កូនទៀត​ផង។ ៦. កុំ​បង្ខំ​កូន​ឲ្យ​អាន បើ​ប៉ាម៉ាក់​បង្ខំ​កូន​ឲ្យ​អាន នោះ​ការ​អាន​សៀវភៅ​នឹង​ក្លាយ​ជា​សកម្មភាព​ដ៏​តានតឹង​សម្រាប់​កូន ជាពិសេស​អំឡុងពេល​កូន​ស្ថិត​ក្នុង​​វ័យ​ក្មេង។ កូន​ត្រូវការ​ពេលវេលា​ដើម្បី​ស៊ាំ​ទៅ​នឹង​ទម្លាប់​ថ្មី​នេះ ដូចនេះ​ប៉ាម៉ាក់​ត្រូវ​មាន​ភាព​អត់ធ្មត់​។ ៧. ជ្រើស​រើស​សៀវភៅ​ឲ្យ​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​អាន​សៀវភៅ ប៉ាម៉ាក់​គួរ​ជ្រើសរើស​សៀវភៅ​ដែល​មាន​ចំណង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សៀវភៅ​សំណើច​ដែល​នេះ​ធ្វើ​ឲ្យ​កូន​ចង់​អាន​បន្ត ឬ​សៀវភៅ​ទាក់ទង​នឹង​សត្វ និងរុក្ខជាតិ​ជាដើម។ ៨. អនុញ្ញាត​ឲ្យ​កូន​ជ្រើសរើស​សៀវភៅ​ដោយ​ខ្លួនឯង កូន​អាច​នឹង​មាន​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដូចនេះ​គួរ​ឲ្យ​ពួកគេ​ជ្រើសរើស​សៀវភៅ​ដោយ​ខ្លួនឯង​ទោះបីជា​ប៉ាម៉ាក់​មិន​ចូលចិត្ត​ក៏​ដោយ​។ ការ​ធ្វើ​បែបនេះ​ជួយ​ឲ្យ​ការ​អាន​របស់​កូន​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​ពិភាក្សា​ក៏​កាន់តែ​មាន​ចំណាប់អារម្មណ៍។ ទោះបីជា​កូន​ចូលចិត្ត​អាន​សៀវភៅ​ដដែលៗ​ក៏ដោយ គួរ​កុំ​បង្ខំ​កូន​ឲ្យ​ដូរ​សៀវភៅ​ព្រោះ​យូរ​ទៅ​ពួកគេ​នឹង​ដូរ​សៀវភៅ​ថ្មី​ដោយ​ខ្លួនឯង។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ា់ក់ចង់ឲ្យ​កូនធំឡើង​មានចរិតល្អ គួរចៀសវាងចំណុចទាំងនេះ​

ការ​ចិញ្ចឹម​កូន​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​សួរខ្លួនឯងទៀតថា​តើ​ត្រូវ​ចិញ្ចឹម​កូន​បែប​ណា​ដើម្បី​ឲ្យ​កូន​ឲ្យ​មានចរិត​ល្អ។ ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​មាន​ចរិត​ល្អ​ម៉ាក់ប៉ា​គួរ​ចៀស​វាង​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ។ ១. មិន​ឲ្យ​កូន​លេង​ជាមួយ​ក្មេង​ដទៃ ក្មេង​នៅតែឯងអាច​នឹង​មិនសូវបាន​យល់ដឹង​ពីទំនាក់ទំនងខាងក្រៅ ឬអារម្មណ៍​រាប់អានគ្នាទៅវិញ​ទៅ​មក​​ដូចទៅ​នឹង​ក្មេង​ដែល​បាន​លេងជាមួយ​ក្មេង​ដទៃនោះទេ​​។ នៅ​ពេល​កូន​លេង​ជាមួយ​ក្មេង​ដទៃ​ កូន​តូច​នឹង​រៀន​ចេះ​ចែក​រំលែក លេងដោយស្មើ​ភាពគ្នា រាប់អាន​ក្មេង​ដទៃ​ដោយ​មិន​ប្រកាន់ និង​ចេះ​យកចិត្តទុកដាក់​លើ​អ្នកដទៃ​ទៀតផង។ កូនៗក៏អាច​ដឹង​ទៀត​ថា​អារម្មណ៍​ពួកគេ​អាច​នឹង​ទទួល​រង​ការ​ឈឺចាប់ ​នៅ​ពេល​ពួកគេ​ធ្វើ​អ្វី​មិន​ល្អ​ទៅ​លើ​ក្មេង​ដទៃ​ ដោយសារតែ​ក្មេង​ដទៃ​អាច​នឹង​យំ ឬ​មិន​សប្បាយ​ចិត្ត​។ ហេតុនេះ​ហើយ កូន​តូច​នឹង​យល់​ច្បាស់​ពី​អារម្មណ៍​ខ្លួន និង​ក្មេង​ដទៃ​នៅ​ពេល​ចំណាយ​ពេល​លេង​ជាមួយគ្នា។ ២. បណ្ដោយ​តាម​ចិត្ត​កូន​ ការ​​ចង់​បាននេះ​ចង់បាន​នោះ​​គឺ​ខុស​គ្នាពី​តម្រូវការដែល​ចាំបាច់​។ តម្រូវការ​មាន​ដូចជា​អាហារ ជម្រក សម្លៀកបំពាក់​ដែល​ម៉ាក់ប៉ា​ត្រូវ​ផ្តល់​ឲ្យ​កូន​តូច។ រីឯ​ភាព​ចង់​បាន​គឺ​ជា​ចំណង់​ទៅ​លើ​អ្វី​មួយ​ដូចជា​ប្រដាប់​លេង​ផ្សេងៗ​ជា​ដើម។ នៅ​ពេល​ដែល​ម៉ាក់ប៉ា​បំពេញ​ភាព​ចង់បាន​របស់​កូន​តូច​ភ្លាមៗ​ដោយ​មិន​ពន្យារ​ពេល ឬ​ឲ្យ​កូន​តូច​បង្ហាញ​ពី​អាកប្បកិរិយា​ល្អ​ជាមុន​សិន​មុន​នឹង​ទទួល​បាន​របស់​ដែល​គេ​ចង់​បាន នោះ​ម៉ាក់ប៉ា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នៅ​ពេល​ក្រោយ។ ប្រសិន​ជា​ម៉ាក់ប៉ា​បន្ត​ធ្វើ​បែប​នេះ​ កូន​តូច​នឹង​យល់​ថា​ពួកគេ​អាច​ទទួល​បាន​គ្រប់យ៉ាង​ដែល​គេ​ចង់បាន​ភ្លាមៗ ហើយ​បើ​ពួកគេ​មិន​ទទួល​បាន​ទេ កូនតូច​នឹង​បង្ហាញ​អត្តចរិត​មិន​ល្អ​ឡើង​មក​ដើម្បី​ទទួល​បាន​របស់​ដែល​គេ​ត្រូវការ។ ៣. ម៉ាក់ប៉ា​ចំណាយ​ពេល​ច្រើន​លើ​ទូរសព្ទ ឬ​កុំព្យូទ័រ កូនតូច​ចូលចិត្តទទួល​បាន​​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ប្រសិនជា​ពួកគេ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ម៉ាក់ប៉ា។ ម៉្យាងទៀត​បើ​កូនតូច​តែង​ឃើញ​ម៉ាក់ប៉ា​រវល់​ជាមួយ​ទូរសព្ទ ឬ​កុំព្យូទ័រ​ច្រើន​​ដោយ​មិន​ងាក​មក​ចាប់​អារម្មណ៍​នឹង​ពួកគេ នោះ​ពួកគេ​នឹង​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ម៉ាក់ប៉ា​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ​។ ដូចនេះ​ម៉ាក់ប៉ា​យក​ល្អ​គួរលៃ​ពេល​វេលាឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ការ​ប្រើប្រាស់​ទូរសព្ទ និង​យកចិត្តទុកដាក់​លើ​កូន​តូច។ ៤. មិន​ផ្តល់​ជម្រើស​ដល់​កូន​តូច កុំ​ទម្លាប់​ឲ្យ​របស់​លេង ឬ​របស់​អ្វី​មួយ​ដល់​កូនតូច​ដោយ​មិន​ផ្តល់​ជម្រើស​ផ្សេងៗ​។ ទម្លាប់​អាច​នឹង​ធ្វើ​ឲ្យ​កូន​តូច​មាន​ភាព​រឹង​ចចេស និង​នៅ​ពេល​ធំ​ឡើង​ពួកគេ​ចង់​បាន​តែ​របស់​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បាន​របស់​នោះ។ យកល្អ​គួរ​ឲ្យ​ឱកាស​កូនតូច​ក្នុង​ការ​ជ្រើសរើស​មិន​ថា​ជា​រឿង​តូចតាច​ក៏​ដោយ។ ម៉ាក់ប៉ា​អាច​កំណត់​ត្រឹមតែ​ជម្រើស​ពីរ​ក៏​បានដើម្បី​ឲ្យ​កូន​តូច​ធ្វើ​ការ​ជ្រើសរើស។ ៥. មិន​ពន្យល់​ប្រាប់​កូន​តូច​ពី​មូលហេតុ​ដែល​ពួកគេ​ទទួល​ពិន័យ ប្រសិនជា​ម៉ាក់ប៉ា​ដាក់​ពិន័យ​លើ​កូន ហើយ​មិន​បាន​ពន្យល់​ពួកគេ​ថា​ហេតុអ្វី​ កូន​នឹង​មិន​បញ្ចេញ​អត្តចរិត​ល្អ​តែ​បែរជា​មាន​អត្តចរិត​អាក្រក់​ទៅ​វិញ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​ពន្យល់​ពួកកូន​ថា​ហេតុអ្វី​បាន​ជា​គេ​ត្រូវ​ទទួល​ពិន័យ និង​ប្រាប់​ពី​អ្វី​ដែល​ប៉ាម៉ាក់​រំពឹង​ថា​បាន​ពី​កូន​។ បើ​មិន​ដូច្នោះ​ទេ កូនៗ​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​នោះ​ហាក់ដូចជា​សមិទ្ធផល​មួយ​របស់​ពួកគេ​ដែល​ឃើញ​ម៉ាក់ប៉ា​មាន​អារម្មណ៍​ច្របូកច្របល់ ឬ​មិន​សប្បាយចិត្ត។ អត្ថបទ​ពាក់ព័ន្ធ៖ ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ […]


ការលូតលាស់អាយុ ៦ឆ្នាំ

៤ ចំណុច ម៉ាក់ប៉ាធ្វើ អាចប៉ះពាល់ដល់អារម្មណ៍កូនៗ

ជឿ​ថា​ម៉ាក់​ប៉ា​សម័យ​ថ្មី​នេះ យល់​ដឹង​ច្រើន​ថា ក្មេង​ក៏​អាច​កើត​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ដូច​ចាស់ៗ​ដែរ​ព្រោះ ក្មេងៗ​ភាគ​ច្រើន ឆាប់​ទទួល​រង​ឥទ្ធិពល​ផ្នែក​អារម្មណ៍​ណាស់ ឆាប់​ខឹង ឆាប់​យំ ហើយ​ក៏​ឆាប់​សប្បាយ​ដែរ។ ពេល​ខ្លះ អារម្មណ៍​ទាំង​នោះ​អាច​បណ្ដាល​មក​ពី​ទង្វើ​ដែល​ម៉ាក់​ប៉ា​ធ្វើ​មួយ​ពេល ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​បាន​ដោយ​មិន​ដឹង​ខ្លួន។ ១.ម៉ាក់​ប៉ា​ឈ្លោះ​គ្នា បង​ស្រី ថាវរ៉ា អ្នក​លក់​ដូរ​នៅ​ផ្សារ​ឯករាជ្យ៣ នៅ​ភ្នំពេញ​នេះ បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​ម៉ាក់​ប៉ា​ឈ្លោះ​គ្នា​ម្តងៗ កុំ​គិត​ថា កូន​តូចៗ​មិន​ដឹង​អី។ ក្មេង​តូចៗ​ភាគច្រើន ឲ្យ​តែ​ពេល​ឃើញ ម៉ាក់​ប៉ា​ស្រែក​គំហក​ដាក់​គ្នា មាន​ពេល​ខ្លះ​ឃើញ​មាន​ប្រើ​ហិង្សា ទោះ​កូន​ស្ដាប់​មិន​យល់ ក៏​ដឹង​ពី​បរិយាកាស​ជុំ​វិញ​ខ្លួន​ដែរ។ ការ​ឈ្លោះ​គ្នា​របស់​ម៉ាក់ប៉ា អាច​ធ្វើ​ឲ្យ​កូន​ខ្លាច ព្រួយ​បារម្ភ ហើយ​អាច​ឲ្យ​កូន​គិត​ថា នៅ​ក្នុង​ក្រុម​គ្រួសារ​បាត់​បង់​ភាព​កក់​ក្តៅ។ ២. គ្មាន​ពេល​សម្រាប់​កូន ការ​ទទួល​បាន​ការ​ថែ​ទាំ​ពី​ម៉ាក់​ប៉ា​ផ្ទាល់​គឺ​ចាំបាច់​បំផុត ព្រោះ​ឲ្យ​តែ​មាន​ម៉ាក់ប៉ា​នៅ​ក្បែរ ចាំ​ជួយ កូនៗ​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត និង​មាន​ភាព​កក់​ក្តៅ។ ផ្ទុយ​ទៅ​វិញ បើ​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​រវល់​តែ​ការងារ គ្មាន​ពេល​សម្រាប់​កូន អាច​បណ្ដាល​ឲ្យ​បាត់​បង់​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ ហើយ​អាច​ឲ្យ​កូន​គិត​ថា ក្នុង​គ្រួសារ​គ្មាន​ភាព​កក់​ក្តៅ និង​គ្មាន​អ្នកណា​ខ្វាយ​ខ្វល់​ពី​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់​ងប់ងល់ ៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ ៣.មិន​ចេះ​លើក​ទឹក​ចិត្ត កូនតូចៗ​គ្រប់​រូប​ត្រូវ​ការ​លើក​ទឹក​ចិត្ត ជាពិសេស អំឡុង​ពេល​​ស្ត្រេស​ដូចជា ពេល​ប្រឡង ឬ​គ្រាន់​តែ​ពេល​បំពេញ​កិច្ច​ការ​តូច​តាច​ដូច​ជា ពេល​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​ក្តី។ ការ​ជំរុញ​ទឹក​ចិត្ត​សម្រាប់​ក្មេង វា​ជា​ហេតុ​ផល​សាមញ្ញ​មួយ​ដែល​ជំរុញ​ឲ្យ​ពួក​គេ ធ្វើ​បាន​ល្អ​ក្នុង​ការ​បំពេញ​កិច្ចការ​អ្វី​មួយ​។ ៤.ប្រៀបធៀប​កូន​នឹង​អ្នក​ផ្សេង នេះ​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​លើក​មក​និយាយ […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកសាមញ្ញាៗប្រដៅកូនឲ្យស្តាប់ ដោយមិនចាំបាច់ប្រើហឹង្សា

ជាទូទៅ កូន​ក្មេង​រពឹស ឆ្ងល់​ច្រើន ចូល​ចិត្ត​លេង​ច្រើន ហើយ​ក្មេង​គឺ​ជា​វ័យ​ដែល​មិន​ទាន់​មាន​ការ​យល់​ដឹង​ច្បាស់​ដូច​មនុស្ស​ចាស់​ទេ។ ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​កូន​តូចៗ តែង​ធ្វើ​អ្វី​មួយ​ដោយ​មិន​ចេះ​គិត ហើយ​សាង​កំហុស​ច្រើន​ដោយ​មិន​ដឹងខ្លួន។ ប្រសិន​បើ​កូន​តូច​ធ្វើ​អ្វី​មួយ​ខុស ម៉ាក់​ប៉ា​មិន​គួរ​បង្រៀន​ ឬ​ប្រដៅ​កូន​ពី​កំហុស​ដោយ​ប្រើ​ហឹង្សា​នោះ​ទេ ខាង​ក្រោម​ជា​តិចនិក​ល្អៗ​ដែល​​បាន​ចែក​រំលែក​ពីម៉ាក់​ប៉ា​មាន​បទ​ពិសោធន៍​ណែនាំ​ឲ្យ​កូន​ល្អ​ដោយ​មិន​ប្រើ​ធម៌​ក្តៅ៖ ១. ស្តាប់​ហេតុ​ផល កា​ស្តាប់​ឲ្យ​ដឹង​ហេតុ​ផល​ច្បាស់​លាស់​គឺ​សំខាន់​ណាស់។  បើ​កូន​ធ្វើ​អ្វី​មួយ​លើស​លប់ ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​រៀប​រ៉ាប់​ពី​ដំណើរ​ដើម​ទង​រឿង​នៃ​ហេតុ​សិន ចាំ​សម្រេច​ថា​គួរ​ដោះ​ស្រាយ​ដោយ​ប្រើ​វិធី​ណា មិន​គួរ​ឃើញ​កូន​ខុស​ភ្លាម វ៉ៃ​កូន​ភ្លាមៗ​ទេ។ ២.និយាយ​ស្រួលៗ​ បងស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ រស់​នៅ​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​តូចៗ​ធ្វើ​ខុស មិន​គួរ​ស្រែក ឬ​និយាយ​សម្លុតៗ​ដាក់​កូន​ទេ ទោះ​កូន​ធ្វើ​ខុស​អ្វី​មួយ គួរ​និយាយ​តាមសម្រួល ហើយ​ប្រដៅ​កូន​ឲ្យ​ល្អ​វិញ។ បង​ស្រី​ឲ្យ​ដឹង​ថា កាល​ណា​ដែល​យើងស្រែកខ្លាំងៗ​ដាក់កូន ​កាន់​តែ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ហើយ​អ្វី​ដែល​សំខាន់ កូនៗ​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​យើង មិន​ហ៊ាន​នៅ​ជិត​ម៉ាក់​ប៉ា​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣.បង្រៀន​ឲ្យ​ស្គាល់​ពី​ផល​ដែល​ទទួល​បាន​ពី​កំហុស ពន្យល់​ពី​ផល​ដែល​ទទួល​បានដោយសម្តីទន់ តែ​ឲ្យ​ម៉ឺង​ម៉ាត់ ប្រសិន​បើ​កូន​នៅ​តែ​មិន​ស្តាប់ ឬ​ធ្វើ​អ្វី​មិន​សម​គួរ​ខ្លាំង។ ឧទាហរណ៍​ថា កូន​តូច​ធ្វើ​ឲ្យ​ក្មេង​ដទៃ​យំ​ដោយ​ចេតនា ហើយ​មិន​ព្រម​សុំ​ទោស ម៉ាក់​ប៉ា​គួរ​ព្រមាន​កូន​ថា នឹង​មិន​ឲ្យ​កូន​លេង​ជាមួយ​អ្នក​ណា​ទៀត ឬ​ឈប់​ឲ្យ​លេង​ជាមួយ​តុក្កតា​ទៀត​សម្រាប់​ថ្ងៃ​នេះ។ នេះ​ជា​ការ​ចែក​រំលែក​ពី​បង​ប្រុស ធារ៉ា ជា​អ្នក​គ្រូ​បង្រៀន​ម្នាក់ ​រស់​នៅ​ភ្នំពេញ។ ៤.កំណត់​វិន័យ​ឲ្យ​បាន​ល្អ ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

យោង​តាម​អ្នក​ឯក​ទេស​ចិត្ត​សាស្ត្រ​ លោកស្រី Diana Baumrind បាន​លើក​ឡើង​ថា​លំនាំ​នៃ​ការ​ចិញ្ចឹម​កូន​មាន​៤​របៀបគឺបែបផ្ដាច់​ការ​ បែបណែនាំដោយយក​ចិត្ត​ទុកដាក់ បង្គាប់បញ្ជារ ​និងមិន​រវល់​ទាល់​តែ​សោះ។ នៅ​ក្នុង​ការ​ចិញ្ចឹម​បែប​យក​ចិត្ត​ទុកដាក់ ធ្វើឲ្យ​កូន​ៗ​ទទួល​បាន​ការ​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ​ពី​ប៉ាម៉ាក់​។ ១- ឯករាជ​ភាព ប៉ាម៉ាក់​ល្អ​គឺ​ស្វែង​រក​វិធី​ធ្វើ​ឲ្យ​កូន​មាន​ឯករាជ​​ខ្លួនឯង​ តាម​រយៈ​ការ​បង្រៀន​នូវ​វិន័យ​ល្អ​ៗដែល​ធ្វើ​ឲ្យ​កូនៗ​ចេះរកវិធី​​ដោះ​ស្រាយ​បញ្ហា​ណាមួយ​បាន​ត្រឹមត្រូវ​ដោយខ្លួនឯង​។ ការធ្វើដូចនេះ​មិន​មែន​បាន​ន័យ​ថា​ត្រូវ​ឲ្យ​កូនៗទើបរៀនថ្នាក់​​មតេយ្យ​មាន​ឯករាជ​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​បាន​ន័យ​ថា​ជា​​ការ​ផ្ដល់​ឲ្យ​ឱកាស​មាន​ឯករាជ​ភាព​ ​និង​ការ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​របស់ខ្លួន។ ប៉ាម៉ាក់​​ត្រូវ​តែ​ឲ្យ​នូវ​ជម្រើស​ដល់​កូនៗ​ក្នុងការ​សម្រេច​ចិត្ត ដែលនេះ​កូន​ៗអាច​រើស​បាន ​និង​ព្រម​ទទួល​នឹង​រ៉ាប់​រង​នូវ​លទ្ធផល​ដែល​ពួកគេ​បាន​ជ្រើស​រើស។ ដោយ​សារ​តែ​ឯករាជ​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កុមារ​អាច​ទទួល​បាន​នូវ​កិរិយាមារយាទ​​គួរ​​ឲ្យ​ស្រឡាញ់​ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ ២- ភាព​ជឿ​ជាក់ កូនៗរបស់យើងអាច​នឹង​មិន​ងាយ​បាត់​បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ប៉ុន្តែពិតជាមានសារសំខាន់​ណាស់ដែល​យើង​ត្រូវជាប៉ាម៉ាក់​ត្រូវ​ជួយ​កូ​នឲ្យមាន​មូលដ្ឋានគ្រឹះនៃភាពជឿជាក់លើខ្លួន​ឯង។ យោង​តាម​ការ​សិក្សា​របស់​អ្នក​ឯក​ទេស​កុមារ​នៅអាមេរិក​បាន​ឲ្យ​ដឹង​ថា​ប៉ាម៉ាក់​ដែល​ផ្ដល់​ឱកាស​ដល់​កូន​ក្នុង​ការ​មាន​ជំហរ​ផ្ទាល់​ខ្លួន​​ក្នុង​មជ្ឈដ្ឋាន​សុវត្ថិភាព​ នឹង​មាន​ផល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​កូនៗ​មាន​ការ​សម្រេច​ចិត្តល្អ​ទៅ​ថ្ងៃ​ក្រោយ។ ការ​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​និង​ការ​យក​ចិត្ត​ទុក​ដាក់​គឺ​ជា​កត្តា​ដ៏​ចាំ​បាច់​ក្នុង​ការ​ចិញ្ចឹម​កូន​។ នេះ​មិនមែន​បាន​ន័យ​ថា​វិន័យ​ទាំង​នេះ​គ្មាន​ប្រយោជន៍​ឬ​ធ្វើ​ឲ្យ​កុមារ​អាង​យ៉ាង​នោះ​ទេ​តែ​ផ្ទុយ​ទៅ​វិញ​ប៉ាម៉ាក់​ដែល​មាន​លំនាំ​របៀប​នេះ​គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​គិត​បាន​វែង​ឆ្ងាយ។ នៅ​ពេល​ដែល​ប៉ាម៉ាក់​និង​កូន​ៗ​មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នា ​គឺ​​អាច​ផ្ដល់​ឲ្យកូននូវភាពកក់ក្ដៅ ការថ្នាក់​ថ្នម និង​ជួយឲ្យកូនមានភាពជឿជាក់លើខ្លួន​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ ៣- ការ​គោរព ការ​គោរព​ ការមានវិន័យ​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​អនុវត្ត​តាម​។ ប៉ាម៉ាក់​ដែល​យក​ចិត្ត​ទុកដាក់​លើ​កូន​នឹង​នាំ​កូន​ៗ​​ទៅ​រក​ភាព​ជោគ​ជ័យ​ប្រសិន​បើ​ប៉ាម៉ាក់​មិន​ផ្ដាច់​ការ ​និង​បង្កើត​វិន័យ​គ្មាន​មូលហេតុត្រឹមត្រូវ។ ​វិន័យ​និង​ភាព​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​អាយុ​របស់​កូនៗ ​ព្រម​ទាំង​មាន​ការ​ពន្យល់​ពី​មូលហេតុ​ដ៏​ត្រឹម​ត្រូវ។ ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ការ​លើក​កម្ពស់​កិរិយា​មារយាទ​ក្នុង​ការ​គោរព​ខ្លួន​ឯង​ និង​ឪពុកម្ដាយ។ ៤- ភាព​ដឹង​ក្ដី ប៉ាម៉ាក់ច្បាស់ជាដឹងហើយថា​ពេលមាន​កូនតូច មិនទាន់ចូលរៀន ថាកូនៗទាំងនោះបានធ្វើឲ្យ​ប៉ាម៉ាក់​ឈឺ​ក្បាល​កម្រិតណានោះ។ ប៉ុន្តែ​ដោយសារ​ការស្រឡាញ់ និង​ការ​យកចិត្តទុកដាក់របស់ខ្លួន​លើ​កូនៗ ប៉ាម៉ាក់​អាចគ្រប់គ្រងស្ថានការ និង​បន្តប្រៀនប្រដៅកូនៗឲ្យល្អបាន។ កុមារ​ដែលទទួលបានការអប់រំ ប្រៀនប្រដៅដោយការយកចិត្តទុក​ដាក់ពី​ប៉ាម៉ាក់​​នឹង​ធំធាត់​ឡើងប្រកប​ដោយការទទួលខុសត្រូវខ្ពស់ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ប៉ាម៉ាក់ចិញ្ចឹមកូនបែបផ្ដាច់ការ អាចធ្វើឲ្យកូនធំឡើងជួបរឿង​មិនល្អទាំងនេះ

ការ​ចិញ្ចឹម​កូន​បែប​តឹង​រឹង​ពេក ​ឬ​ក៏​ហៅ​ថា​ផ្ដាច់ការ​ពេក​នោះ ​គឺហៅ​ថា​ផ្ដាច់​ការ​និយមហើយ។ ប៉ាម៉ាក់​ដែល​មាន​លំនាំ​ចិញ្ចឹម​កូន​បែប​នេះ​ គឺ​ចង់​ឲ្យ​កូន​មាន​វិន័យ​ល្អ ​និង​ទទួល​បាន​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​ របៀប​បែប​នេះ​គឺ​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​កូន​ទៅវិញទេ។ ការ​ចិញ្ចឹមកូនបែបផ្ដាច់ការនេះ គឺតម្រូវឲ្យ​កូនត្រូវ​តែ​សម្រប​តាម​ការ​បង្គាប់​បញ្ជា​របស់​ឪពុកម្ដាយ​គ្រប់​យ៉ាង​ ដោយ​មិន​ចាំ​បាច់​មាន​ការ​បក​ស្រាយ​នោះ​ទេ។ ការ​ចិញ្ចឹម​កូន​របៀប​នេះ​គឺ​តែង​តែ​ជួប​ប្រទះ​ផល​មិន​ល្អ​ទៅ​លើ​កូន​ ដោយ​មិន​អាច​ជៀសវាង​បាន ដូចជា ធ្វើឲ្យកូនអាច​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជាដើម​។ ១- លក្ខខណ្ឌ​របស់​ប៉ាម៉ាក់​ផ្ដាច់​ការ ជា​ទូទៅ​ ចំពោះ​ប៉ាម៉ាក់ដែល​ផ្ដាច់​ការ ​គឺ​បាន​ផ្ដល់​ឲ្យ​កូន​នូវ​មជ្ឈដ្ឋាន​ដែល​មាន​របៀប​រៀប​រយ។ ទាំង​នេះ​គឺ​ជា​វិន័យ​ដែល​​ប៉ាម៉ាក់ចង់​បាន​ពី​កូន​ដោយ​គ្មាន​ការ​ជំទាស់។​ ប៉ាម៉ាក់​របៀប​នេះ​គឺ​ទាម​ទារ​ខ្ពស់​ ហើយ​មិន​ទម្លាប់​បក​ស្រាយ​ ឬឲ្យ​ហេតុ​ផល​ដល់​កូន​បាន​​ដឹង​​នោះ​ទេ។ កូន​​គឺ​ត្រូវ​តែ​ស្ដាប់​តាម​គ្រប់​ម៉ាត់​ទាំង​អស់​ បើ​ប្រាប់​ថា​ធ្វើ​អ្វី​ហើយ ​ត្រូវ​តែ​ធ្វើ​តាម។​ ប៉ាម៉ាក់​បែប​នេះ​មិន​ផ្ដល់​ឱកាស​ដល់​ភាព​ច្នៃប្រឌិត​ និង​ការ​បញ្ចេញ​អារម្មណ៍​របស់​កូន​ទេ។ ការ​គាប​សង្កត់​ផ្លូវ​ចិត្ត​ គឺ​ជា​អ្វី​ដែល​​ប៉ាម៉ាក់ផ្ដាច់​ការ​អនុវត្ត​កន្លង​មក។ អត្ថបទពាក់ព័ន្ធ៖ កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ ២- បុត្រ​ធីតា​ដែល​មាន​ឪពុកម្ដាយ​ផ្ដាច់​ការ ​កូន​​រស់​នៅ​ក្នុង​លំនាំ​អប់​រំ​របៀប​ផ្ដាច់ការ គឺ​ស្ដាប់​បង្គាប់​ដោយ​សារ​តែ​កូន​ត្រូវ​អនុវត្ត​របៀប​រស់​នៅ​ដោយ​មិន​បាន​ពិចារណា ​និង​ធ្វើ​តាម​តែ​អ្វី​ដែល​បាន​ប្រាប់​។ កូនអាច​នឹង​មាន​ទំនោរ​ទៅ​ជាលាក់​បាំង​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឲ្យ​មាន​គំលាត​កាន់​តែ​ខ្លាំង​ក្នុង​ផ្លូវ​ចិត្ត​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ដាក់​ទោស​ពេល​ធ្វើ​ខុស។ កូន​នឹង​ទទួល​រង​ស្ត្រេស ​ព្រោះ​ថា​កូន​ត្រូវ​តែ​ម៉ឺង​ម៉ាត់​គ្រប់​ពាក្យ​ពេចន៍ ​និង​សកម្មភាព​ទាំង​អស់​ពេល​ដែល​​ប៉ាម៉ាក់​នៅ​ជិត។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ប៉ាម៉ាក់ចូលចិត្ត​លេង​ទូរសព្ទនៅ​ផ្ទះ អាចនាំឲ្យបាត់​​ទំនាក់ទំនងល្អជាមួយ​កូនៗ ៣- កូន​ឆ្លើយ​តប​បែប​ណា? ទោះ​បី​ជា​កូន​​ភាគ​ច្រើន​ដើរ​តាម​លំនាំ​នេះ​ក៏​ដោយ ​ក៏​មាន​ខ្លះ​មាន​ការ​ប្រឆាំង​ផង​ដែរ ភាគ​ច្រើន​គឺ​កូន​ដែល​មាន​វ័យ​ជំទង់​តែ​ម្ដង។ អាច​មាន​ជា​រូប​ភាព​ ដូច​ជា ​កុហក​ លឹប​ល និង​មាន​អាថ៌កំបាំង​ច្រើន​ដោយ​មិន​ហ៊ាន​បញ្ចេញ​មក​ក្រៅ​ឲ្យ​​ប៉ាម៉ាក់ដឹង​នោះ​ទេ […]


ការលូតលាស់អាយុ ៦ឆ្នាំ

កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ

ក្លាយ​ជា​ប៉ា​ម៉ាក់​គេ​ថ្មី​ថ្មោង ជា​​ទំនួល​ខុស​ត្រូវ​ថ្មី​​​មួយ ក្នុង​ទំព័រ​ជីវិត​ជា​​គ្រួសារ​។ បន្ថែម​​ពី​​បទ​ពិសោធ​ ​​ពី​ដែល​មនុស្ស​ចាស់​​ ឬ​រៀម​ច្បង​មុន​ៗ​រៀប​រាប់​ប្រាប់ ក្នុង​នាម​ជា​ឪពុក​ម្តាយ ក៏​គួរ​​ស្វែង​យល់​នូវ​ចំណុច​ប្រែ​ប្រួល​សំខាន់​ៗ នៃ​ដំណាក់​កាល​វិវត្តទៅ​តាម​​វ័យ​កូន​ៗ ជា​ពន្លឺ​មួយ​ ជួយ​​ឱ្យ​ទំនាក់​ទំនង​គ្រួសារ​ មាន​ភាព​​​កក់​ក្តៅ និង​យល់​ពី​ស្ថានភាព​ប្រែ​ប្រួល​ទៅ​តាម​ធម្មជាតិ រួម​ជា​មួយ​​វិធី​ដោះ​ស្រាយ​​​មួយ​ចំនួន​​​​ផង​ដែរ។ កូន​ទើប​នឹង​កើត រហូត​ដល់​​អាយុ​៣​ខួប​ នៅ​ក្នុង​វ័យ​នេះ ការ​​យំ​គឺ​​ជា​ភាសា​​​តែ​មួយ​ប៉ុណ្ណោះ​ ដែល​​​កូន​ៗប្រើសម្រាប់ទាក់ទង​ទៅ​កាន់​ប៉ា​ម៉ាក់​ ថាខ្លួនគេ​​ត្រូវ​ការ​អ្វី​។ ដូច​នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​គួរ​​សម្គាល់​​នូវ​ភាព​ខុស​ប្លែក​ ថា​ពេល​ណា កូន​យំ ដោយ​សារ​ឃ្លាន ងងុយ​គេង ឬ​មិន​ស្រួល​ខ្លួន។ ម៉្យាង​វិញ​ទៀតយើង​​ក៏​គួរ​ដឹង​ដែរ​ថា នៅ​ពេល​ទារក​យំ​ដោយ​គ្មាន​​មូល​ហេតុ​អ្វី គឺ​ជា​ពេល​ដែល​កូន​ត្រូវ​ការ​​ភាព​កក់​ក្តៅ និង​ក្តី​ស្រលាញ់​​ពី​យើង ដោយ​តាមរយៈការ​​ប៉ះ ការ​លួង​បំពេរ​ដោយ​សំឡេងប្រកប​ដោយ​​ក្តី​ស្រលាញ់ ធ្វើ​ឱ្យ​កូនដឹង​ថា យើងនៅ​ក្បែរ​ ធ្វើ​ឱ្យ​អូនៗ​មាន​អារម្មណ៍​ថា​សុវត្ថិភាព។ អាយុ​ពី​៤​ ទៅ​៦ខែ នៅ​វ័យ​នេះ កូន​តូច​យើង ចេះ​សើច ចេះ​ធ្វើ​សំឡេង​ត្រាប់​តាម ចេះ​ពេប​ ញ៉ិក​ញ៉ក់​ ជា​​​វិធី​ទំនាក់​ទំនង​របស់​ពួក​គេ។ នៅ​អាយុ​នេះ ក្មេង​ចាប់​ផ្តើម​​រៀន​ស្គាល់​ពី​មនុស្ស​​ជុំ​វិញ​ខ្លួន​ អាច​ចាំ​មុខ​ប៉ា​ម៉ាក់​បាន​ច្បាស់ និង​មនុស្ស​​នៅ​ជិត​ស្និទ្ធ​ជា​មួយ​គេ។ ​នៅ​វ័យ​នេះ ជា​ពេល​ដែល​​ឪពុក​ម្តាយ អាច​នាំ​កូន​ឱ្យ​ស្គាល់​អ្នក​ជុំ​វិញ​​ខ្លួន​បាន ដូច​ជា​​បង​ប្អូន សាច់​ញាតិ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ ចៀសវាងធ្វើរឿងនេះដាក់កូន ប្រយ័ត្នកូនធំឡើងចេះកុហកតាមលែងទាន់ ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ! អាយុ​ពី​៧ ទៅ​១២​ខែ ​វ័យ​នេះ ជា​ដំណាក់​កាល​ប្រែ​ប្រួល​មួយ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ភាពខុសគ្នារវាង IQ និង EQ

យើង​ធ្លាប់​តែ​ឮ​ពាក្យ IQ ជារឿយៗ ដែល​ពាក្យ​នេះ​សំដៅ​លើ​ភាព​វៃ​ឆ្លាត​របស់​ខួរក្បាល ចំណែក EQ មិនសូវ​ជា​បាន​ឮ​ញឹក​ញាប់​នោះ​ទេ។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA នឹង​ពន្យល់​លម្អិត​ពី​ភាគ​ខុស​គ្នា​រវាង IQ និង EQ រួម​ទាំង​មុខងារ​របស់​ខួរក្បាល​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ។ ១. IQ IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។ ខួរក្បាល​ខាង​ឆ្វេង​ជា​ញាណ​ផ្នែក​ភាព​ភាសា ដែល​ផ្តោត​លើ​កត្តាតក្ក​វិជ្ជាច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀន​អក្សរ លេខ វិទ្យាសាស្ត្រ។ ការ​ចងចាំ​របស់​ខួរក្បាល​ខាង​​ឆ្វេង​មាន​រយៈ​ពេល​ខ្លី​​ជាង។ អត្ថបទពាក់ព័ន្ធ៖ រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត អាយុ ១៣ សប្តាហ៍៖ ចង់ឲ្យកូនមាន IQ ខ្ពស់ ម៉ាក់ប៉ាគួរធ្វើម៉េច? ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA […]


ការលូតលាស់អាយុ ៦ឆ្នាំ

ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត

ម៉ាក់ប៉ា​តែង​មាន​បំណង​ប្រាថ្នា​ផ្សេងៗ​ចំពោះ​អនាគត​កូន អ្នក​ខ្លះ​ចង់​ឲ្យ​កូន​ក្លាយ​ជា​វេជ្ជបណ្ឌិត ជា​គ្រូ​បង្រៀន ជា​វិស្វករ ជា​អ្នក​ជំនួញ ឬ​ជំនាញ​ផ្សេងៗ។ ដើម្បី​ឲ្យ​ទៅ​​ដល់​គោល​ដៅ​​ទាំង​នោះ ទាម​ទារ​ឲ្យ​យើង​ជា​អាណា​ព្យាបាល​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត បង្វឹក​ការ​លូតលាស់​ខួរ​ក្បាល ពិសេស​គឺ​ត្រូវ​នឹង​​ចំណង់​ចំណូល​ចិត្ត​របស់​កូន។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ថា បើ​បំណង​ប្រាថ្នា​របស់​ម៉ាក់​ប៉ា​ចង់​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​នា​ពេល​អនាគត ត្រូវ​បង្វឹក​ក្មេង​ឲ្យ​មាន​ទាំង IQ និង EQ ខ្ពស់ ពិសេស​បង្វឹក​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំឲ្យ​បាន​ច្រើន។ IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។ EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Quotient ឬ Emotional Intelligence សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​ក្មេង​ដែល​មាន EQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។ លោកស្រី​បញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចិញ្ចឹមកូន ម៉ាក់ប៉ាគិតលើចំណុចទាំងនេះពេក បរាជ័យហើយ

ការ​ចិញ្ចឹម​កូន​ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​មាន​ភាព​អត់ធ្មត់ បត់​បែន​ឲ្យ​បាន​ច្រើន ទើប​ទទួល​បាន​លទ្ធផល​ល្អ។ លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​ចែក​រំលែក​នូវ​បទពិសោធ​មួយ​ចំនួន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដោយ​ក្នុង​នោះ​ម៉ាក់​ប៉ា​ត្រូវ​ផ្តល់​ភាព​ជឿ​ជាក់​លើ​កូន ហើយ​មិន​ត្រូវ​​ផ្តោត​លើ​ចំណុច​ទាំង ​៤ ​ខាងក្រោម​នេះ​ឡើយ។ ១. មើល​ឃើញ និង​និយាយ​ពី​ចំណុច​ខ្សោយ​កូន ក្មេង​ម្នាក់ៗ​តែង​មាន​ចំណុច​ខ្សោយ ចំណុច​ល្អ​រៀងៗ​ខ្លួន តែ​ទោះ​យ៉ាង​យើង​មិន​ត្រូវ​លើក​ឡើង​ពី​ចំណុច​ខ្សោយ​ទាំង​នោះ​នៅ​ចំពោះ​មុខ​នរណា​ម្នាក់​ឡើយ។ ការ​ដែល​ម៉ាក់​ប៉ា​តែង​តែ​រម្លឹក​ពី​ចំណុច​មិន​ល្អ​របស់​កូន​ម្តង​ជា​២​ដង ធ្វើ​ឲ្យ​កូន​រឹត​តែ​បាក់​ទឹក​ចិត្ត​បន្ថែម​ទៀត ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​រក​វិធី​កែ​ប្រែ​ចំណុច​ខ្សោយ​ទាំង​នោះ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត សរសើរ ដោយ​ហៅ​កូន​មក​និយាយ​លើក​ទឹក​​ចិត្ត​ឲ្យ​កែប្រែ​ចំណុច​ទាំង​នោះ​ទើប​ជា​ការ​ប្រសើរ។ ២. ទាមទារ​ភាព​ឥត​ខ្ចោះ​ពី​កូន ឬ​កំណត់​ស្តង់ដារ​កូន សូម្បី​តែ​ខ្លួន​យើង​ជា​ម៉ាក់​ប៉ា​ក៏​ធ្វើ​មិន​បាន​ល្អ​ឥត​ខ្ចោះ​គ្រប់​រឿង​នោះ​ទេ បែប​នេះ​យើង​ក៏​មិន​ត្រូវ​ទាមទារ​ភាព​ឥត​ខ្ចោះ​ពី​កូន​ដែរ ខណៈ​ពួក​គេ​នៅ​តូច ខ្ចី​ទាំង​ចំណេះ​ដឹង បទ​ពិសោធ ឯ​រាង​កាយ​ក៏​មិន​ទាន់​មាំទាំ​នៅ​ឡើយ។ នាម​ជា​ម៉ាក់ប៉ា​ត្រូវ​ទម្លាក់​ស្តង់ដារ​កូន​ឲ្យ​​ដល់​ចំណុច​សូន្យ ពេល​កូន​ធ្វើអ្វី​មួយ​មិន​បាន​ល្អ ឬ​សាង​កំហុស​អ្វី​មួយ យើង​ត្រូវ​ប្រែ​ក្លាយ​ពី​កំហុស មក​ជា​ឱកាស​បង្រៀន​កូន​វិញ។ ៣. ​ប្រៀប​ធៀប​កូន​ជាមួយ​អ្នក​ដទៃ ក្មេង​មាន​ទេព​កោសល្យ​ផ្សេងៗ​គ្នា បើ​សិន​ជា​ចង់​ឲ្យ​កូន​យើង​ល្អ ចូរ​ប្រៀប​កូន​ជាមួយ​ក្មេង​ដទៃ​ទៀត ការ​ប្រៀប​ធៀប​មិន​អាច​ជួយ​អ្វី​កូន​បាន​ច្រើន​ទេ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា កូន​គេ​ធ្វើ​រឿង​នេះ​បាន​ល្អ តែ​កូន​ក៏​យើ​ក៏​អាច​ធ្វើ​រឿង​ផ្សេង​បាន​ល្អ​ដែរ។ ៤. ​យក​លទ្ធផល​នៃ​ការ​រៀនសូត្រ​នៅ​សាលា​​ជា​អាទិភាព លទ្ធផល​ការ​សិក្សា​រៀនសូត្រ​នៅ​សាលា​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ យើង​មិន​ត្រូវ​យក​លទ្ធផល​ទាំង​នោះ​ជាគោល​ទេ ត្រូវ​បូក​បន្ថែម អាកប្បរិយា អត្តចរិត ការ​ចុះ​សម្រុង​ជាមួយ​សង្គម ដែល​ពាក្យ​សម្តី និស្ស័យ​ដ៏​ល្អ​របស់​កូន​ទាំង​នេះ​បាន​មក​ពី​ការ​បណ្តុះ​របស់​យើង​ជា​​ម៉ាក់​ប៉ា។ ផ្ទុយ​ទៅ​វិញ​ក្នុង​នាម​យើង​ជា​ម៉ាក់ប៉ា ត្រូវ​ផ្តល់​ភាព​ជឿ​ជាក់​លើ​កូន និង​មើល​ឃើញ​កូន​ក្នុង​ដំណាក់កាល​រីក​​ចម្រើន និង​មើលឃើញ​នូវ​ចំណុច​ល្អ ទេពកោសល្យ​ដែល​កូន​មាន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស