ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ទារក

ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។ [embed-health-tool-due-date] ​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​? ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖ ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក ងងុយ​គេង​គ្រប់​ពេល មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់ ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។   ​មុន​ពេល​ចូល​គេង ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។ ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]


ទារក

គន្លឹះ៥យ៉ាង ជួយការពារកូនតូចកុំឲ្យ​ឆ្លងមេរោគផ្សេងៗ

​កូន​តូច​ៗ​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ជា​ពិសេស​នៅ​រដូវ​ភ្លៀង​នេះ​តែ​ម្ដង ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក៏​ដូចជា​ចាត់​វិធានការ​ការពារ​មួយ​ចំនួន​ ដើម្បី​​​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​នានា។ គន្លឹះ​​​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ ការ​លាង​សម្អាត​ដៃ​​ជា​ញឹកញាប់ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ មុន​ពេល​បី ឬ​ព​កូន ដើម្បី​កាត់បន្ថយ​ហានិភ័យ ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​​ចង់​ប៉ះពាល់​កូន​តូច ប៉ាម៉ាក់​គួរ​ស្នើសុំ​ឲ្យ​ពួកគាត់​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត​ជា​មុន​សិន។ ២. ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ប្រើប្រាស់​រួច​​​ មួយ​វិញ​ទៀត យើង​ចាំបាច់​ត្រូវ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ដែល​​ប្រើប្រាស់​រួច ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ប៉ា​ម៉ាក់​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ថ្មី​ជានិច្ច នៅ​ពេល​​ជូត​ច្រមុះ ឬ​ភ្នែក​​​អា​អូន​។ ៣. សម្អាត​វត្ថុ​ប្រើប្រាស់​របស់​ទារក​ឲ្យ​ស្អាត​ល្អ បន្ថែម​ពី​នេះ ការ​សម្អាត​​វត្ថុ​ប្រើប្រាស់​ និង​របស់​លេង​ជា​ប្រចាំ​​​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​មេរោគ​អាច​រស់នៅ​លើ​ផ្ទៃ​​ខាង​ក្រៅ​រហូត​ដល់​៤៨​ម៉ោង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ ប៉ា​ម៉ាក់​មិន​ត្រូវ​ឲ្យ​កូន​ប៉ះពាល់​នឹង​មនុស្ស​ធំ ឬ​ក្មេង​ៗ​ដែល​មាន​រោគ​សញ្ញា​ផ្ដាសាយ (ដូចជា​ហៀរ​សំបោរ កណ្ដាស់​ ឬ​មិន​ស្រួល​ខ្លួន) ឬ​អ្នក​ដែល​មាន​អាការៈ​ចុក​ពោះ​ឡើយ ។ [embed-health-tool-bmr] ​​​​​៥. បញ្ឈប់​ការ​​ជក់​បារី ជាក់​ស្ដែង ការ​ជក់​បារី​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ទាំង​អ្នក​ជក់​ និង​អ្នក​​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​ទារក​ និង​កុមារ​តែ​ម្ដង​​។ ​ប្រសិនបើ​ក្មេង​តូចៗ​មាន​ជំងឺ​ស្រាប់​ទៀត​នោះ នឹង​កាន់​តែ​ធ្វើ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ប៉ះពាល់​នឹង​ផ្សែង​បារី​ ឬ​នៅ​ក្បែរ​ផ្សេងបារីឡើយ។ ចំណុចសំខាន់ គន្លឹះទាំង៥ […]


ទារក

ប៉ាម៉ាក់គួរដឹង! ទាំងនេះជាសញ្ញាបញ្ជាក់ថាអាអូនបៅ ឬញ៉ាំច្រើនជ្រុល

ជា​ទូទៅ នៅ​ពេល​ដែល​អា​អូន​ញ៉ាំ​ឆ្អែត ឬ​ឃ្លាន​ កូន​តែងតែ​បង្ហាញ​ជា​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ប៉ុន្តែ ជួនកាល​​ប៉ា​ម៉ាក់​ថ្មីថ្មោង ​អាច​មិន​បាន​​ចាប់អារម្មណ៍​​សញ្ញា​ទាំង​នេះ ហើយ​​ផ្ដល់​ចំណី​ដល់​កូន​ច្រើន​ជ្រុល​​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ ដើម្បី​ដឹង​ថា​អា​អូន​ញ៉ាំ​ច្រើន​ជ្រុល​ ឬ​អត់​ ប៉ា​ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ សញ្ញា​បញ្ជាក់​ថា​អា​អូន​បៅ ឬ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ក្អែ​មិន​ឈប់ អាការៈ​ហើម​ពោះ និង​ហ្គាស ចុក​ពោះ​ញឹកញាប់ គន្លឹះ​បញ្ចៀស​ការ​បំបៅ ឬ​ផ្ដល់​អាហារ​ច្រើន​ជ្រុល​ដល់​ទារក ​១. បំបៅ​ដោះ​ គ្រូពេទ្យ​កុមារ​បាន​បញ្ជាក់​ថា​ ទារក​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​អត្រា​ញ៉ាំ​ឆ្អែត​ជ្រុល​តិចតួច ​បើ​ទោះ​បី​ជា​អា​អូន​នៅ​ខាំ​​ក្បាល​សុដន់​​ម៉ាក់​ជាប់​មិន​ព្រម​លែង​ក៏​ដោយ។ នេះ​ដោយ​សារ​តែ​​ក្បាល​សុដន់​ម៉ាក់​មិន​​ហូរ​ទឹក​ដោះ​​ចេញ ដូច​ទៅ​នឹង​ដប​ទឹក​ដោះ​គោ​ឡើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើត​​កាលវិភាគ​បំបៅ​ដោះ ឬ​ផ្ដល់​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​គួរ​បង្កើត​កាលវិភាគ​បំបៅ​​ដោះ​​កូន ដើម្បី​ធ្វើ​ឲ្យ​អា​អូន​ឃ្លាន​នៅ​ម៉ោង​ដដែល​ និង​អាច​ញ៉ាំ​អាហារ​ទៀងទាត់​​ពេលវេលា​ ព្រម​ទាំង​បញ្ចៀស​ការ​ញ៉ាំ​ច្រើន​ជាង​ធម្មតា។ [embed-health-tool-due-date] ៣. សង្កេត​មើល​សញ្ញា​​កូន​ឃ្លាន ម៉ាក់ៗ​អាច​រក​មើល​សញ្ញា​ដែល​​បញ្ជាក់​ថា​កូន​ឃ្លាន​ ដូចជា​ជញ្ជក់​ម្រាម​ដៃ។ ជា​ទូទៅ ទារក​ដែល​ឃ្លាន នឹង​​ជញ្ជក់​​ទឹក​ដោះ​ភ្លាម​ៗ។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ ៤. ជៀសវាង​បង្ខំ​ឲ្យកូន​បៅ នៅ​ពេល​ដែល​កូន​​​បៅ​ឆ្អែត […]


ការបំបៅដោះ

ទាំងនេះជាកត្តានាំឱ្យបរិមាណទឹកដោះម៉ាក់ៗថយ និងវិធីដោះស្រាយ

នៅសុខៗបរិមាណទឹកដោះរបស់ម៉ាក់ៗស្រាប់តែថយចុះ នេះអាចបណ្តាល​មកពីកត្តាមួយចំនួន​។ តើមូលហេតុអ្វីខ្លះបណ្តាលឱ្យបរិមាណទឹកដោះម៉ាក់ៗថយចុះ ហើយម៉ាក់ៗគួរដោះស្រាយបែបណា? ខាងក្រោមជាកត្តា ៤ យ៉ាងដែលអាចបង្កឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ និងវិធីកែខៃ៖ ១. ភាពតានតឹង (ស្រេស្ត) ភាពតានតឹងផ្លូវកាយ និងផ្លូវចិត្តដូចជា ខ្វះបទពិសោធន៍ក្នុងការមើលថែទារក (ចំពោះ​ម៉ាក់ៗ​ថ្មោងថ្មី ) អត់ងងុយ នឿយហត់ បារម្ភពីសុខភាពរបស់កូន មានវិបត្តិហិរញ្ញវត្ថុ ទំនាក់ទំនង​ប្តីប្រពន្ធ​ជាដើម​សុទ្ធតែអាចធ្វើឱ្យការផលិតទឹកដោះរបស់ម៉ាក់ៗថយចុះ។ ដូច្នេះរាល់ពេលមានភាពតានតឹង ម៉ាក់ៗអាចព្យាយាមដកដង្ហើម​ឱ្យវែងៗ ស្តាប់តន្រ្តី ដើរ​ចេញ​មួយស្របក់ ឬនិយាយរឿងក្នុងចិត្ត​ប្រាប់​ញាតិមិត្ត ឬគ្រួសារជាដើម និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយភាពតានតឹង។ ២. បំបៅទឹកដោះលាយទឹកដោះគោម្សៅ រាងកាយម៉ាក់ៗផលិតទឹកដោះទៅតាមតម្រូវការ។ មានន័យថា កាលណា​​ម៉ាក់ៗបំបៅអាអូន​កាន់​តែ​ញឹក រាងកាយម៉ាក់ៗនឹងផលិតទឹកដោះកាន់តែច្រើន។ បើម៉ាក់ៗបំបៅដោះ​លាយ​ទឹកដោះគោម្សៅ​ដោយសារពេលថ្ងៃម៉ាក់ៗត្រូវទៅធ្វើការ ហើយពេលយប់ទើបមានពេលបំបៅ ឬដោយសារ​ទឹកដោះ​ចេញតិចខ្លាចអាអូនបៅមិនឆ្អែត នោះចំនួននៃការបៅដោះរបស់​អាអូននឹងធ្លាក់ចុះ​ដែលជាសញ្ញា​ប្រាប់​រាងកាយម៉ាក់ៗឱ្យផលិតទឹកដោះតិច។ យូរៗទៅបរិមាណទឹកដោះ​របស់ម៉ាក់ៗ​នឹង​ថយ​តិច​ទៅៗ។ ដើម្បីចៀសវាងបញ្ហានេះ ម៉ាក់ៗចៀសវាងឱ្យកូនបៅទឹកដោះលាយទឹកដោះគោម្សៅ។ ម៉្យាងទៀត ម៉ាក់ៗអាចប៉ូមទឹកដោះរៀងរាល់ពីរទៅបីម៉ោង​ម្តងដើម្បីទុកឱ្យអាអូនបៅ ហើយ​អាចក្លាសេ​ទុក​នៅ​ក្នុង​ទូ​ទឹក​កក។ ការប៉ូមទឹកដោះទៀងទាត់ ជា​ការ​​ប្រាប់​រាងកាយម៉ាក់ៗឱ្យបន្តផលិតទឹកដោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ការញុំាថ្នាំមួយចំនួន ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ឹស្រ្តូសែន ថ្នាំអាលែកហ្ស៊ី ឬថ្នាំ​ផ្តាសាយ​ជាដើមមានផ្ទុកសារធាតុ pseudoephedrine ដែលអាចកាត់បន្ថយការផលិតទឹកដោះ​។ ហេតុនេះហើយមុននឹងញុំាថ្នាំអ្វីមួយ ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ បើ​ម៉ាក់ៗ​ជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យារកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើត​ដែលមិនមាន​ផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន។ ៤. ញុំាជាតិកាហ្វេអ៊ីនច្រើនពេក ការញុំាទឹកក្រូច […]


ការបំបៅដោះ

ក្បួនច្របាច់ទឹកដោះម្ដាយដោយដៃ ទុកឲ្យកូនបៅតាមការណែនាំពីអ្នកជំនាញ

ទឹក​ដោះ​ម្ដាយ ជា​អាហារ​ចម្បង​បំផុត​សម្រាប់​ទារក​គ្រប់​រូប រហូត​គ្រូពេទ្យ​មួយ​ចំនួន​ប្រៀបធៀប​ទឹក​ដោះ​ម្ដាយ​ទៅ​នឹង​ឱសថ​ទិព្វ ដោយសារ​តែ​សារធាតុ​ចិញ្ចឹម និង​ប្រយោជន៍​ដែល​វា​ផ្ទុក​សម្រាប់​ទៅ​ចិញ្ចឹម​ដល់​ទារក។ យ៉ាង​ណា​មិញ ម្ដាយ​សម័យ​នេះ មិន​សូវ​ជា​បាន​បំបៅ​ដោះ​កូន​ដិត​ដល់​ទេ ព្រោះ​ត្រូវ​ចេញ​ធ្វើ​ការ ឬ​រក​ស៊ី​រក​ចំណូល​ចូល​ផ្ទះ​វិញ ដូច្នេះ​ការ​ច្របាច់​ទឹក​ដោះម្ដាយ​ទុក​ឲ្យ​កូន​បៅ​នៅ​ផ្ទះ ជាជម្រើសពេញនិយមមួយ។ បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​អង្គការ Helen Keller International-Cambodia បាន​ឲ្យ​ដឹង​ជំហាន​នៃ​ការ​ច្របាច់​យក​ទឹក​ដោះ​ម្ដាយ​ត្រឹម​ត្រូវ​ដូច​ខាង​ក្រោម៖ ការ​រៀប​ចំ​មុន​ច្របាច់​ទឹក​ដោះ​ម្ដាយ ១. លាងសម្អាតដៃជាមួយទឹក និងសាប៊ូ ២. លាង​សម្អាត​ពែង​ជាមួយ​ទឹក និង​សាប៊ូ រួច​ស្ងោរ ឬ​ចាក់​ទឹក​ក្ដៅ​ចូល​ក្នុង​នោះ និង​ទុក២-៣​នាទី មុន​ចាក់​ទឹក​ចេញ ៣. ម្ដាយ​អង្គុយ​ក្នុង​ស្ថានភាព​ដែល​គាត់​​យល់​ថា​ស្រួល ដើម្បី​ជួយ​ភ្ញោច​លំហូរ​ទឹក​ដោះ (ម្ដាយ​កាន់​ពែង​ដែល​បាន​លាង​សម្អាត ហើយ​ដាក់​ពី​ក្រោម​ដោះ) ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​ច្របាច់​យក​ទឹក​ដោះ​ម្ដាយ​ដោយ​ដៃ ១. ម៉ាស្សា​ដោះ​ថ្នមៗ ២. ដាក់​មេដៃ និង​ម្រាម​ដៃ​នៅ​សង​ខាង​រង្វង់​ខ្មៅ​ជុំ​វិញ​ក្បាច់​ដោះ រួច​សង្កត់​ចុះ​សំដៅ​ទៅ​រក​ទ្រូង ៣. ម្ដាយ​សង្កត់​ដោះ​ខាង​ក្រោយ រង្វង់​ខ្មៅ​ជុំ​វិញ​ក្បាល​ដោះ ​ដែល​នៅ​ចន្លោះ មេដៃ និង​ម្រាម​ដៃ ៤. ម្ដាយ​បង្វិល​ម្រាម​ដៃ​ចុះ​ឡើង ដៃ​សង្កត់​គ្រប់​ជ្រុង​នៃ​ដោះ រួច​រុញ​មក​មុខ​បន្តិច ដើម្បី​ច្របាច់​បញ្ចេញ​ទឹក​ដោះ ៥. ច្របាច់​ដោះ​ម្ខាងៗ​យ៉ាង​ហោច​ពី៣-៥នាទី រហូត​ដល់​លំហូរ​ទឹក​ដោះ​ចេញ​យឺត​ជិត​អស់ បន្ទាប់​មក​ច្របាច់​ដោះ​ម្ខាង​ទៀត ៦. ច្របាច់​ទឹក​ដោះ​ពី​ដោះ​ទាំង​សង​ខាង ផ្លាស់​ប្ដូរ​ទៅ​វិញ​ទៅ​មក​រហូត​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ។ ចុះ​ទឹក​ដោះ​ម្តាយ អាច​ច្របាច់​ទុក​បាន​ប៉ុន្មាន​ម៉ោង? ទឹក​ដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន ៨ ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ទុក​ក្នុង​កែវ ឬ​ពែង […]


ការបំបៅដោះ

របបអាហារ ៨ ប្រភេទជួយម៉ាក់ៗបង្កើនបរិមាណ និងគុណភាពទឹកដោះ

ទឹកដោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យអាអូនលូតលាស់បាន​ល្អ និងមិនសូវឈឺ ប៉ុន្តែ​ម៉ាក់ៗ​បំបៅដោះភាគច្រើនប្រឈមនឹងបញ្ហា​មិនសូវសម្បូរទឹកដោះ។ តែមិនថ្វីទេ របបអាហារ​ដែល​សម្បូរ​ជីវជាតិមិនត្រឹមតែអាចជួយបង្កើនបរិមាណ និងគុណភាពទឹកដោះរបស់ម៉ាក់ៗទេ ថែមទាំង​ជួយ​ឱ្យម៉ាក់ៗមានកម្លាំង និងសុខភាពល្អទៀតផង។ តើ​របប​អាហារទាំងនោះមានអ្វីខ្លះ? ម៉ាក់ៗបំបៅដោះគួរញុំាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចខាងក្រោម៖ ១. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិដូចជា អង្ករសម្រូប ស្រូវសាលីអូត នំបុ័ង ឬមីដែលធ្វើពីម្សៅគ្រាប់ធញ្ញជាតិ​សម្បូរទៅ​ដោយ​កាបូអ៊ីដ្រាត ជាតិសរសៃ សារធាតុរ៉ែ វីតាមីន B កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែត​ដែល​ជួយរក្សា​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាមម៉ាក់ៗ​ឱ្យ​ថេរ ​ជួយ​ដល់​ការ​រំលាយ​អាហារ​ ជួយឱ្យម៉ាក់ៗមានកម្លាំង និងឆ្អែតបានយូរ។ ២. វីតាមីន D ដោយសារទឹកដោះមិនសូវមានវីតាមីន D ដូច្នេះគ្រូពេទ្យជំនាញណែនាំឱ្យម៉ាក់ៗបំបៅដោះ​គួរញុំា​វីតាមីន D ៦០០ IU ជារៀងរាល់ថ្ងៃដើម្បីជួយឱ្យរាងកាយ​ម៉ាក់ៗ និងអាអូនស្រូបយកជាតិកាល់ស្យូម​បានល្អ។ អាហារសម្បូរ​ទៅដោយវីតាមីន D រួមមាន ទឹកដោះគោ ត្រី និងស៊ុតក្រហមជាដើម។ ជាង​នេះ​ទៅទៀត ម៉ាក់ៗក៏អាចទទួលបានវីតាមីន D ដោយ​ហាល​ថ្ងៃពេលព្រឹកព្រលឹមដែរ។ ៣. ជាតិដែក អាហារសម្បូរទៅដោយជាតិដែកដូចជា សាច់សុទ្ធ សាច់មាន់ សណ្តែក និងបន្លែស្លឹកបៃតងជាដើម​អាចជួយឱ្យម៉ាក់ៗមានកម្លាំង និងការពារម៉ាក់ៗ និងអាអូនពីភាពស្លេកស្លាំងព្រោះជាតិដែក​ជួយ​ដឹក​នាំអុកស៊ី​សែន​​​​ទៅគ្រប់ផ្នែកនៃរាងកាយ ហើយរាងកាយយើងត្រូវការជាតិដែក​ដើម្បី​ផលិត​គ្រាប់​ឈាម​ក្រហម។ ៤. កាល់ស្យូម អាហារសម្បូរកាល់ស្យូមដូចជា គ្រាប់ល្ង គ្រាប់ឈៀ ផលិតផលទឹកដោះ […]


ការថែទាំទារក

កក់ក្ដៅណាស់! អត្ថប្រយោជន៍នៃការឱបបែប Kangarooរបស់ប៉ាៗចំពោះទារកទើបកើត

ការ​ចិញ្ចឹម​បី​បាច់ មើល​ថែ​កូន​មិន​មែន​ជា​ការងារ​របស់​ម្ដាយ​តែ​ម្នាក់​នោះ​ទេ ប៉ា​ៗ​ក៏​មាន​ចំណែក​ជួយ​ថែ​ទាំ​កូន​ដូច​គ្នា តាំង​ពី​ពេល​កូន​ទើប​នឹង​កើត​មក​ឯ​ណោះ។ ចង់​ចាប់​ផ្ដើម​ភាព​ជា​ប៉ាៗ​អស្ចារ្យ ឬ​អត់? “ Hello គ្រូពេទ្យ " សូម​ណែនាំ​ក្បួន​ថែ​ទាំ​កូន​តាម​ការ​ឱប​បែប Kangaroo របស់​ប៉ា​ៗ ជួយ​បង្កើន​មាន​ស្និទ្ធស្នាល និង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​គ្រួសារ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប៉ា​ៗ​សម័យ​នេះ​កំពុង​ចូលរួម​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ​កូន​ស្មើ​គ្នា​នឹង​ម៉ាក់ៗ​ដែរ ហើយ​ការ​ថែ​ទាំ​តាម​ការ​ឱប​បែប Kangaroo ត្រូវ​បាន​លើក​ទឹក​ចិត្តដោយ​អ្នក​ជំនាញ និង​អនុវត្ត​យ៉ាង​ទូលាយ​ដោយ​ឪពុក។ តើ Kangaroo Care ជា​អ្វី? Kangaroo Care ឬ​ការ​ឱប​បែប Kangaroo គឺ​ជា​វិធីសាស្ត្រ​នៃ​ការ​កាន់​ទារក​តាម​របៀប​ដែល​ស្បែក​ប៉ះ​នឹង​ស្បែក។ ទារក​ទើប​នឹង​កើត ភាគ​ច្រើន​ដាក់​នៅ​លើ​ទ្រូង​ម្ដាយ ឬ​ឪពុក ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន បន្ថែម​ដោយ​កន្សែង ឬ​ភួយ​រុំ​ពី​លើ​ផ្ដល់​ឲ្យ​ដោយ​ក្រុម​គ្រូពេទ្យ។ ការ​ឱប​បែប Kangaroo អាច​ធ្វើ​ឡើង​បាន​ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​មាន​ផ្ទុក​មេរោគ និង​អត្រា​ស្លាប់​ខ្ពស់ ដោយសារ​ការ​ឆ្លង​មេរោគ បញ្ហា​ផ្លូវ​ដង្ហើម ដោយ​សារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់។ វិធីសាស្ត្រ​ថែ​ទាំ​កូន​តាម​ការ​ឱប​បែប Kangaroo នេះ អាច​ជួយ​ដល់​ការ​លូតលាស់​របស់​កូន។ ដូច្នេះ មិន​ថា​ជា​ម្ដាយ ឬ​ឪពុក​ក៏​ដោយ ត្រូវ​តែ​ផ្ដល់​ការ​ប៉ះពាល់​ស្បែក​ជាមួយ​កូន​ទើប​នឹង​កើត​ឲ្យ​បាន​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​នេះ វិធី​នេះ​អាច​ធ្វើ​បាន​តែ​ក្នុង​លក្ខណ​ម៉ាក់​ប៉ា​យល់​ច្បាស់​ពី​អនាម័យ មិន​មាន​ជំងឺ​ឆ្លង និង​មាន​ជំនួយ​ពី​មនុស្ស​នៅ​ក្បែរ​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ […]


ការបំបៅដោះ

៤ យ៉ាង ម៉ាក់ប៉ាថ្មីថ្មោងមិនទាន់ដឹងពេលឲ្យកូនបៅទឹកដោះគោម្សៅ

ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មិន​មែន​ចប់​ត្រឹម​ពេល​ជ្រើស​រើស​ម៉ាក​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​នោះ​ទេ នៅ​មាន​រឿង​ច្រើន​ទៀត​តាំង​ពី​ការ​ប៉ះពាល់​ទៅ​លើ​លាមក​កូន បរិមាណ​កូន​បៅ។ ក្នុង​អត្ថបទ​នេះ " Hello គ្រូពេទ្យ " នឹង​បង្ហាញ​ពី​ចំណុច​ភ្ញាក់​ផ្អើល ៤ យ៉ាង ជុំ​វិញ​ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មិន​ទាន់​ដឹង​ច្បាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. លាមក​ខុស​ពី​ក្មេង​បៅ​ដោះ​ម្ដាយ របស់​ដែល​យើង​ឃើញ​ក្នុង​ខោ​ទឹក​នោម​កូន​រង​ឥទ្ធិពល​ផ្ទាល់​ពី​អ្វី​ដែល​កូន​ញ៉ាំ ហើយ​មិន​ត្រឹម​តែ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​សណ្ឋាន​លាមក​ខុស​ទេ ជួន​កាល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ភ្ញាក់​ផ្អើល​ក៏​ថា​បាន ពិសេស​កូន​ទើប​ផ្លាស់​ទៅ​បៅ​ទឹក​ដោះ​គោ​ក្រោយ​ផ្ដាច់​ដោះ​ម្ដាយ។ ហេតុ​អ្វី​បាន​ខុស​គ្នា? យោង​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត Magaret Morris វា​ជា​រឿង​ធម្មតា​របស់​រាងកាយ​ព្យាយាម​ទម្លាប់​ទៅ​តាម​អាហារ​ញ៉ាំ​ចូល​ទៅ។ ម៉ាក់​ប៉ា​មួយ​ចំនួន​ឲ្យ​ដឹង​ថា លាមក​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ក្លិន​ខ្លាំង​ជាង ពណ៌​ក្រមៅ​ជាង និង​មាន​សភាព​ក្រាស់​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។ ២. កម្រិត​នៃ​ការ​រំលាយ​ខុស​គ្នា​រវាង​ទឹក​ដោះ​គោ និង​ទឹក​ដោះ​ម្ដាយ តើ​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ពិត​ជា​មិន​សូវ​ទារ​បៅ​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ​មែន? ចម្លើយ​នោះ​គឺ ពិត​មែន។ នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ មាន​ផ្ទុក​ប្រូតេអ៊ីន ២​ប្រភេទ​ដូច​គ្នា​គឺ Whey (ងាយ​រំលាយ) និង Casein (ពិបាក​រំលាយ)។ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ផ្ទុក​ប្រូតេអ៊ីន Whey ច្រើន​ជាង Casein ខុស​ពី​ទឹក​ដោះ​គោ​ម្សៅ​ដែល​ទារក​រំលាយ​យឺត​ជាង​ទឹក​ដោះ​ម្ដាយ។ ៣. កូន​អាច​អាលែកហ្សី​ទឹក​ដោះ​គោ ទារក​មួយ​ចំនួន​ធំ​អាច​រំលាយ ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​បាន​យ៉ាង​ងាយ​ស្រួល មិន​ឃើញ​មាន​បញ្ហា​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ កូន​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​អាច​បៅ​ទឹក​ដោះ​គោ​មិន​បាន។ ក្នុង​ករណី​ដែល​កូន​មាន​បញ្ហា​នេះ […]


ការបំបៅដោះ

ទើបមានកូនមកដឹងរបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅឲ្យកូនបៅ

ការមានរបៀបឆុង និងទុកដាក់​ទឹក​ដោះ​គោ​ម្សៅ​កូន​បៅ​ប្រកប​ដោយ​សុវត្ថិភាព​អាច​ការពារ​កូន​យើង​ពី​ហានិភ័យ​នៃ​ការ​ប្រតិកម្ម​ទឹក​ដោះ​គោ និង​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​ដែល​អាច​បង្ក​ជា​ជំងឺ​បាន។ ខាង​ក្រោម​នេះ​ជា​តិចនិករបៀបឆុង និងទុកដាក់ទឹកដោះគោម្សៅ និង​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ ជា​ម៉ាក់​ប៉ា​គេ ពិសេស​អ្នក​ទើប​មាន​កូន​គួរ​អនុវត្ត​តាម។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ គណនាថ្ងៃសម្រាលកូន ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ការ​រៀប​ចំ​ទឹក​ដោះ​គោ​ម្សៅ លាង​ដៃ​ឲ្យ​បាន​ល្អ​មុន​ពេល​រៀប​ចំ​ឆុង ឬ​បំបៅ​កូន។ សម្អាត និង​ធ្វើ​អនាម័យ​កន្លែង​រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ ឬ​កន្លែង​ដែល​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ។ រាល់​ដប​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​សម្អាត សម្លាប់​មេរោគ​ឲ្យ​ស្អាត​ជា​និច្ច។ ពេល​ឆុង​ទឹក​ដោះ​គោ ត្រូវ​ពិនិត្យ​មើល និង​អនុវត្ត​តាម​ការ​ណែនាំ​លើ​សម្បក​កំប៉ុង​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​បាន​ហ្មត់ចត់។ បើ​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​នៅ​ក្ដៅ​តិចៗ ចៀសវាង​យក​ដប​ទឹក​ដោះ​គោ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន Microwave យក​ល្អ​ដាក់​ដប​ទឹក​ដោះ​គោ​ម្សៅ​ត្រាំ​ក្នុង​ចាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បាន (ត្រូវ​ពិនិត្យ​មើល​កម្ដៅ​សិន​មុន​ឲ្យ​កូន​បៅ)។ ការ​រក្សា​ទឹក​ដោះ​គោ​ម្សៅ​ទុក ទឹក​ដោះ​គោ​ឆុង​រួច​អាច​ខូច​បាន បើ​យើង​ទុក​ចោល​យូរ​ក្នុង​សីតុណ្ហភាព​ធម្មតា ហេតុ​នេះ​គួរ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ក្នុង​រយៈ​ពេល ២ ម៉ោង​ក្រោយ​ឆុង។ ប្រសិន​បើ​យើង​ចង់​ឆុង​ទុក​ឲ្យ​កូន​បៅ គួរ​តែ​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក និង​ឲ្យ​កូន​បៅ​ក្នុង​រយៈ​ពេល ២៤ ម៉ោង។ ចាក់​ចោល​ទឹក​ដោះ​គោ​ដែល​កូន​បៅ​សល់​ឲ្យ​អស់ កុំ​ស្ដាយ ព្រោះ​ទឹក​ដោះ​គោ​ដែល​អូន​បៅ​ហើយ ប៉ះ​ជាមួយ​នឹង​ទឹក​មាត់​កូន​អាច​បង្ក​ឲ្យ​មាន​បាក់តេរី​កើត​ឡើង។ រក្សា​កំប៉ុង​ទឹក​ដោះ​គោ​ដែល​មិន​ទាន់​បើក​ប្រើ​នៅ​កន្លែង​ត្រជាក់ ស្ងួត ពោល​គឺ​នៅ​ក្នុង​បន្ទប់ ឬ​កន្លែង​ណា​មាន​សីតុណ្ហភាព​ធម្មតា មិន​ត្រូវ​ថ្ងៃ។ ចំណែក​កំប៉ុង​បើក​ប្រើ​រួច ត្រូវ​រក្សា​នៅ​កន្លែង​ត្រជាក់ ស្ងួត ហើយ​បិទ​គម្រប​ឲ្យ​ជិត និង​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹក​កក​ឡើយ។ ទឹក​ដោះ​គោ​ម្សៅ​ភាគ​ច្រើន បើក​ហើយ​ត្រូវ​ប្រើ​ក្នុង​រយៈ​ពេល ១​ខែ និង​មិន​ត្រូវ​ប្រើ​លើស​កាល​កំណត់​លើ​កំប៉ុង​ទឹក​ដោះ​គោ​ឡើយ។ ក្នុង​ករណី​ទារក​នៅ​ក្មេង​ខ្លាំង (អាយុ​តិច​ជាង ៣ […]


ការបំបៅដោះ

ម្ដងភ្លៀង ម្ដងក្ដៅ! ម៉ាក់ៗបំបៅដោះកូនត្រូវចេះការពារសុខភាពកុំឲ្យឈឺ

ការ​បំបៅ​ដោះ​កូន ម៉ាក់ៗ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង​ឲ្យ​តែ​កូន​ត្រូវ​ការ​បៅ ត្រូវ​ហ្អេ៎​ម៉ាក់ៗ? តែ​ការ​បំបៅ​ដោះ​កូន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​ឥឡូវ​នេះ គឺ​កាន់​តែ​ចាំ​បាច់​សម្រាប់​កូន ព្រោះ​មេរោគ​ក្នុង​បរិយាកាស​ច្រើន​ចាំ​បង្ក​ជំងឺ​ដូច​ជា ផ្ដាសាយ ឬ​គ្រុន​ផ្ដាសាយ​ជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​រយៈ​ការ​បំបៅ​ដោះ​កូន ទារក​អាច​ទទួល​បាន​អង់ទីករ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ដើម្បី​ប្រឆាំង​នឹង​ជំងឺ​តូច​តាច​មួយ​ចំនួន និង​ជួយ​សុខភាព​កូន​រឹង​មាំ​មិន​សូវ​ឈឺ​ច្រើន។ យ៉ាង​ណា​មិញ ដើម្បី​អាច​ផ្ដល់​អង់ទីករ​ឲ្យ​កូន​បាន ម៉ាក់ៗ​ត្រូវ​តែ​មាន​សុខភាព​ល្អ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ និង​ថែ​រក្សា​សុខភាព​ក្នុង​ខែ​ត្រជាក់​ពី​ជំងឺ​នា​នាៗ៖ ​ ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​ល្អ៖ ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ពេល​ព្រឹក​ជា​ការ​ល្អ ព្រោះ​ទឹក​ក្ដៅ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ ហើយ​វីតាមីន C ពី​ក្រូច​ឆ្មា​ជួយ​បង្កើន​ភាព​ស៊ាំ ការពារ​រាងកាយ​ពី​ជំងឺ។ តាម​ដាន​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ម៉ាក់ៗ​គួរ​តែ​ព្យាយាម និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​ជានិច្ច។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គួរ​តែ​មាន​បន្លែ សាច់ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​រាងកាយ និង​ជំនួយ​ដល់​ការ​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ។   ក្នុង​ករណី​ម៉ាក់ៗ​ឈឺ​អំឡុង​ពេល​បំបៅ​ដោះ​កូន ប្រសិន​បើ​ម៉ាក់ៗ​ត្រូវ​លេប​ថ្នាំ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​បាន​ប្រើ​ដោយ​សុវត្ថិភាព ចំពោះ​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន។ ប្រសិន​បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា គួរ​តែ​ពិគ្រោះ​ជាមួយ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​ថា ថ្នាំ​មាន​សុវត្ថិភាព​អាច​ប្រើ​បាន ទោះ​យើង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​ក៏​មិន​ត្រូវ​ភ្លេច រឿង​សំខាន់​ក្នុង​ការ​អនុវត្ត​ការ​ថែ​ទាំ និង​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ក្អក និង​កណ្ដាស់​ឲ្យ​ឆ្ងាយ​ពី​ទារក និង​សម្រាក​ឲ្យ​បាន​ច្រើន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស