ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ទារក

ការថែទាំទារក

ព្រឹកៗឡើង​យកទារកទើបកើតហាលថ្ងៃ មានប្រយោជន៍ច្រើនណាស់

ស្បែក​ទារក​ទើប​កើត​ងាយ​នឹង​ប្រតិកម្ម ចាំ​បាច់​ត្រូវ​ការពារ​ពី​ផល​ប៉ះពាល់​ពី​កម្ដៅ​ព្រះ​អាទិត្យ ប៉ុន្តែ​ពន្លឺ​ថ្ងៃ​តិចៗ ពិសេស​ពេល​ព្រឹក ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​កូន ប្រសិន​បើ​ម៉ាក់ៗ​ឧស្សាហ៍​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ។ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ ភាគ​ច្រើន​ធ្វើ​ចំពោះ​ក្មេង​កើត​ជំងឺ​ខាន់​លឿង ប៉ុន្តែ​ទោះ​អា​អូន​កើត ឬ​មិន​កើត​ក្ដី យើង​សុទ្ធ​តែ​អាច​ដាក់​កូន​ហាល​ថ្ងៃ​ព្រោះ​​ល្អ​ចំពោះ​កូន។ នេះ​បើ​តាមការ​​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅ​ទីនេះ ១. បង្កើន​វីតាមីន D ការ​ដាក់​កូន​ហាល​ថ្ងៃ​ពេល​ព្រឹក ​ជា​គុណ​ប្រយោជន៍​ធំ​បំផុត​មួយ បើ​ម៉ាក់​ប៉ា​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​ពេល​ព្រឹក។ រាងកាយ​យើង​ត្រូវ​ការ​វីតាមីន D ហើយ​ដើម្បី​ទទួល​បាន​វីតាមីន D រាងកាយ​ត្រូវ​នៅ​ក្រោម​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ពេល​ព្រឹក​យ៉ាង​តិច ១៥​នាទី​ជា​រៀង​រាល់​ថ្ងៃ អាស្រ័យ​ទៅ​តាម​ពណ៌​ស្បែក​របស់​ទារក។ ប៉ុន្តែ​យើង​មិន​ត្រូវ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​លើស ៣០នាទីក្នុង​មួយ​ថ្ងៃ​ឡើយ។ វីតាមីន D ក៏​ជួយ​ក្នុង​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ជាដើម។ ២. កាត់​បន្ថយ​ជំងឺ​ខាន់​លឿង ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បំបែក​ប៊ីលីរ៉ូប៊ីន (Bilirubin) ជា​សមាសធាតុ​ពណ៌​លឿង​ដែល​កើត​ឡើង​តាម​ផលិត​កម្ម Catabolic ធម្មជាតិ ដូច្នេះ​ថ្លើម​ទារក​អាច​ដំណើរ​ការ​បាន​កាន់​តែ​ងាយ​ស្រួល។ ការ​លូត​លាស់​ប៊ីលីរ៉ូប៊ីន​ដែល​មិន​បាន​ត្រួត​ពិនិត្យ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​ឡើង​លឿង​បាន ហើយ​ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លឺ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អា​អូន​មិន​ឲ្យ​កើត​ជំងឺ​ខាន់​លឿង។ ​ ៣. បង្កើន​កម្រិត​អាំង​ស៊ុយ​លីន ការ​ទទួល​ពន្លឺ​ថ្ងៃ​តាំង​ពី​វ័យ​ក្មេង​អាច​ជួយ​ការពារ​ស្ថានភាព​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​កម្រិត​ជាក់លាក់​មួយ។ ទោះ​បី​ជា​​ពន្លឺ​ព្រះ​អាទិត្យ​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​តែ​មួយ​គត់​នៃ​កម្រិត​អ៊ាំងស៊ុយលីន​ដ៏​ល្អ​ក៏​ដោយ ការ​ដាក់​ទារក​ទើប​កើត​ហាល​ពន្លៃ​ថ្ងៃ​ពិត​ជា​មាន​ប្រយោជន៍ ព្រោះ​ថា​វីតាមីន D នៅ​ក្នុង​ខ្លួន​ជួយ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន។ ៤. បញ្ចេញ​អ័រម៉ូន Serotonin ពន្លឺ​ព្រះ​អាទិត្យ​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន Serotonin […]


ការបំបៅដោះ

ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ

នៅ​ពេល​ទារក​លូតលាស់​ធំ​ទៅ ម៉ាក់​ៗ​សម័យ​ថ្មី​ត្រូវ​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​នោះ​ទេ។ ភាគ​ច្រើន​គឺ​ម៉ាក់ៗ និយម​ឲ្យ​អា​អូន​បៅ​​ទឹក​ដោះ​គោម្សៅ ឬ​ប៉ូម​ទឹក​ដោះ​ដាក់​ក្នុង​ដបទុក​ឲ្យ​កូន​បៅ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ៗ​ប៉ា​គួរ​តែ​យល់​ដឹង​ច្បាស់​ពី​របៀប​ដាក់​កូន​បៅ​ដប​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ និង​ឥរិយាបថ​មិន​សមរម្យ​ណា​គួរ​ចៀសវាង។ អត្ថន័យពណ៌ និងរូបរាងលាមកទារក តាម​ពិត​ទៅ កត្តា​គួរ​ធ្វើ​ចម្បង​នោះ​គឺ​រក្សា​ដប​ទឹក​ដោះ​គោ​គ្រប់​ផ្នែក​ទាំង​អស់​ឲ្យ​ស្អាត​ជានិច្ច ដើម្បី​ការពារ​ពពួក​បាក់តេរី​កកើត​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​ប្រើ​។ ប្រការ​គួរ​ធ្វើ​ពេល​បំបៅ​កូន​ដោយប្រើ​ដប​ទឹក​ដោះ​គោ ១. ជ្រើសរើស​ពេល​វេលា​ដែល​កូន​មិន​រក​រឿង ហើយ​មិន​ឃ្លាន​ពេក​ពេល​បំបៅ​ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ ២. ដាក់​ដប​នៅ​មុំ​មួយ (ផ្អៀង​បន្តិច) ជា​ជាង​ដាក់​ដប​ត្រង់​ឡើង​លើ​ចុះ​ក្រោម ដើម្បី​ឲ្យ​ទឹក​ដោះ​គោ​ចេញ​តែ​ពេល​អា​អូន​បឺត​យក ៣. សម្រាក​មួយ​ភ្លែត​សិន ពេល​ឃើញ​អា​អូន​ហត់​ពេល​កំពុង​បៅ ហើយ​សឹម​បន្ត​បៅ​ម្ដង​ទៀត ៤. ដាក់​កូន​ក្នុង​ទម្រង់​ក្បាល​ខ្ពស់​ជាង​ខ្លួន ៥. ឲ្យ​អា​អូន​បៅ​ឲ្យ​ស៊ប់​ក្បាល​ដោះ​ជ័រ ៦. សង្កេត​មើល​កូន​ដើម្បី​ដឹង​ថា​តើ​កូន​ឆ្អែត ឬ​នៅ ទោះ​បី​ជា​ក្នុង​ដប​សល់​ទឹក​ដោះ​ ឬ​ទឹកដោះគោម្សៅក៏​ដោយ។ ប្រការ​មិន​គូរ​ធ្វើ​ពេល​បំបៅ​កូន​ដោយ​ដប​ទឹក​ដោះ​គោ ១. ចៀស​វាង​ផ្ដល់​ទឹក​ឲ្យ​កូន​បៅ បើ​ទារក​ក្រោម​អាយុ ៦​ខែ (អាច​បន្តក់​ទឹក ២-៣តំណក់​ផ្សើម​បំពង់​ក​កូន​បាន បើ​កូន​បៅ​ទឹកដោះគោម្សៅ) ២. មិន​គួរ​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​ដោយ​ខ្លួន​ឯង ព្រោះ​កូន​អាច​ឈ្លក់ ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​កូន​អាច​បៅ​ច្រើន​លើស​តម្រូវ​ការ ៣. ចៀស​វាង​ឲ្យ​កូន​គេង​បៅ​រហូត​ដល់​គេង​លក់ ៤. កុំ​បណ្ដោយ​ឲ្យ​កូន​បៅ​រហូត​ដល់​អស់​ទឹក​ដោះ​ ឬទឹកដោះគោ​ពី​ដប បើ​ឃើញ​កូន​ឆ្អែត​ហើយ គួរ​ឈប់​ឲ្យ​កូន​បៅ ៥. ចៀស​វាង​ឲ្យ​កូន​បៅ​ទឹក​ដោះ​ ឬទឹកដោះគោ​សល់។ ក្នុង​ករណី ម៉ាក់​ប៉ា​មាន​ចម្ងល់​ណា​មួយ​ទាក់​ទង​នឹង​សុខភាព​កូន ឬ​ចំណី​អាហារ​ដែល​កូន​ញ៉ាំ យក​ល្អ​គួរ​ទៅ​ពិភាក្សាយោបល់​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ ជា​ជាង​ធ្វើ​សកម្មភាព​តាម​គ្នា ព្រោះ​ក្មេង​ម្នាក់ៗ​លូតលាស់​ខុស​ៗ​គ្នា។


ការបំបៅដោះ

អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ

នៅពេលដែលយើងរៀបចំឆុងទឹកដោះគោឲ្យកូនបៅ ចាំបាច់ត្រូវលាយឲ្យបានត្រឹមត្រូវតាមការណែនាំដែលមានលើសម្បកកំប៉ុងទឹកដោះគោជាមួយទឹកស្អាត។ ទឹកដាំពុះមានសារសំខាន់ណាស់ពេលឆុងម្សៅទឹកដោះគោឲ្យកូន ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនមានការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់កន្លែង។ នេះបើតាមការណែនាំពីអង្គការសុខភាពពិភពលោក (WHO)។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ការណែនាំក្នុងការប្រើ ទឹកដាំពោះ ដោយហេតុថាសីតុណ្ហភាពក្ដៅអាចសម្លាប់មេរោគបាន។ បច្ចុប្បន្ននេះ នៅតាមផ្ទះយើងសុទ្ធតែមានទឹកស្អាតប្រើប្រាស់ ដែលយើងអាចញ៉ាំបានពីម៉ាស៊ីនតែម្ដង ប៉ុន្តែដោយសារក្រពះពោះវៀនកូនតូចនៅខ្ចី និងអាអូនមានប្រព័ន្ធការពាររាងកាយខ្សោយមិនដូចមនុស្សធំ ទើបយើងត្រូវប្រើទឹកដាំពុះមកឆុងម្សៅទឹកដោះគោឲ្យកូនបៅ។ យ៉ាងណា ការប្រើប្រាស់ទឹកដាំពុះក្នុងសីតុណ្ហាភាពក្ដៅពេក ដើម្បីឆុងទឹកដោះគោម្សៅឲ្យកូនបៅអាចសម្លាប់បាក់តេរីផ្សេងៗដែលអាចមាននៅក្នុងទឹកដោះគោម្សៅបានដែរ។ ពិសេស​បើទឹកដោះគោម្សៅ​មានបន្ថែមសារធាតុ Probiotics ព្រោះទឹកក្ដៅពេកអាចសម្លាប់បាក់តេរី Probiotics បាន។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ បានឲ្យដឹងថា ការប្រើប្រាស់ទឹកដាំពុះ រួចទុកឲ្យសីតុណ្ហភាពចុះនៅចន្លោះ៤០ទៅ៧០អង្សាសេ ជាជម្រើសល្អ ព្រោះថាទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យម៉ូលេគុលម្សៅទឹកដោះគោរលាយបានល្អ ជាហេតុផ្ដល់ភាពងាយស្រួលឲ្យប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេងតូចងាយកិនរំលាយ។ ដូចគ្នាដែរ ម៉ាក់ៗដែលប្រើទឹកដាំពុះឆុងទឹកដោះគោម្សៅឲ្យកូនបៅ ត្រូវប្រាកដដែរថាទឹកដោះគោឆុងរួចមិនមានសីតុណ្ហភាពក្ដៅពេក ព្រោះ អាចនាំឲ្យរលាកមាត់កូនបាន។ ម៉ាក់ៗអាចបន្តក់ទឹកដោះគោឆុងរួចនៅលើស្បែកដៃបន្តិច ដើម្បីដឹងពីកម្ដៅទឹកដោះគោ មុននឹងឲ្យកូនបៅ។


ការបំបៅដោះ

កូនចេញរោគសញ្ញាទាំងនេះ ម៉ាក់ៗគួរប្ដូរម៉ាកទឹកដោះគោហើយ

ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ១. ក្អែខ្លាំង ទារកភាគច្រើនក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមកវិញក្រោយបៅដោយសារតែប្រព័ន្ធរំលាយអាហាររបស់អាអូនមិនទាន់រឹងមាំនៅឡើយ។ តាមពិតទៅ ទារកក្អែជាបញ្ហាទូទៅមួយ ក្មេងណាក៏ដូចក្មេងណាដែរ ក៏ប៉ុន្តែបើកូនក្អែលើសពីបរិមាណ ពីរស្លាបព្រាបាយ ក្រោយពេលបៅទឹកដោះគោម្ដងៗ អាចជាសញ្ញានៃបញ្ហាប្រតិកម្មនឹងទឹកដោះគោ ម៉ាក់​ប៉ា​​ជាការល្អ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​​ដឹងថា​គួរ​ប្ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាងណា។ ២. មិនសូវឡើងទម្ងន់ ការតាមដានការឡើងទម្ងន់កូនអាចមានប្រយោជន៍ក្នុងការវាស់ស្ទង់សុខភាពទូទៅរបស់អាអូន។ នៅពេលអាអូនឡើងទម្ងន់បានត្រឹមត្រូវ ម៉ាក់ប៉ាអាចសម្គាល់បានដោយសង្កេតលើចំណុចមួយចំនួន។ អាអូនឡើងទម្ងន់ដូចទម្ងន់ពីកំណើតម្ដងទៀត ១០-១៤ថ្ងៃបន្ទាប់ពីកើត។ ចន្លោះពីកំណើតដល់អាយុ ៣ខែអាអូនឡើង​ទម្ងន់ប្រហែល ២៨ក្រាម/ថ្ងៃ។ នៅពេលពួកគេឈានដល់អាយុ ៦ខែ អាអូនអាចឡើងទម្ងន់បាណប្រហែល ១៨ក្រាម/ថ្ងៃ។ ប្រសិនបើអាអូនមិនឡើងទម្ងន់ដូចការរំពឹងទុក ឬដូចចំណុចខាងលើទេ ម៉ាក់ប៉ាគួរនាំឲ្យទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពិសេសអាអូនមានវ័យលើសពី ៦ខែ ដែលម៉ាក់ៗឲ្យបៅម្សៅទឹកដោះគោ ដើម្បីដឹងថាគួរផ្លាស់ប្ដូរម៉ាកផលិតផលឬយ៉ាងណា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. កិកកុកច្រើនក្រោយបៅ មានហេតុផលជាច្រើនដែលអាចឲ្យកូនតូចយំ កិកកុក រករឿងម៉ាក់ប៉ា ប៉ុន្តែនៅពេលដែលអាអូនចាប់ផ្ដើមកិកកុកពេលកំពុងបៅទឹកដោះគោ ឬក្រោយបៅ នោះ​អាចដោយសារកូនប្រតិកម្មនឹងម្សៅទឹកដោះគោ។ ៤. ជុះចេញឈាម ពេលយើងបើកមើលខោទឹកនោមកូនមកឃើញមានឈាម ម៉ាក់ប៉ាណាដែលថាមិនភ័យនោះ។ ស្របពេលដែលមានហេតុផលជាច្រើនបង្កជាបញ្ហាអាអូនជុះមកចេញឈាម តែហេតុផលគួរឲ្យកត់សម្គាល់មួយគឺអាអូនអាចអាលែកហ្ស៊ីទឹកដោះគោម្សៅ ហើយបើកូនចេញរោគសញ្ញានេះ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។ ៥. ទល់លាមករ៉ាំរ៉ៃ ទារកដែលបៅទឹកដោះគោ […]


អាហារូបត្ថម្ភទារក

កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

ការ​ឡើង និង​ស្រក​ទម្ងន់​របស់​កូនតូច អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​កូន ពិសេស​នោះ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោម្សៅ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ មួ​យ​ចំនួន​អាចត្រូវ​ម្ដាយ​កត់សម្គាល់​ឃើញ​ថាមិន​ឡើង​គីឡូ តើ​រឿង​នេះ​យ៉ាងម៉េច​វិញ? គណនា BMI នៅទីនេះ ទារក​ទាំង​អស់​លូតលាស់​ក្នុង​ល្បឿន​ខុសៗ​គ្នា ភាគ​ច្រើន​ការ​លូតលាស់​ក្រោយ​ពេល​សម្រាល​រួច​កើត​គឺ​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ទារក​ទើប​នឹង​កើត​គួរ​តែ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោម្សៅ​ ប្រហែល ៤៤-៦០ មិល្លីលីត្រ​រៀង​រាល់ ៣ម៉ោង​ម្ដង។ ចំណែក​ឯ​ទារក​មិន​គ្រប់​ខែ ត្រូវ​ការ​កាឡូរី​ច្រើន​ជាង​ទារក​គ្រប់​ខែ​ធម្មតា។ ប៉ុន្តែ​មាន​ទារក​ខ្លះ​ពិបាក​ក្នុង​បៅ ខ្លះ​ក្អែ ឬ​ក្អួត​អាហារ​ចេញ​មក​វិញ​អស់ ខ្លះ​គេង​ច្រើន​ពិបាក​បំបៅ ឬ​ខ្លះ​ទៀត​ពិបាក​លេប​ទឹក​ដោះ​គោ​ចូល។ ទារក​ខ្លះ​ទៀត​ទទួល​បាន​កាឡូរី​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ឡើង​ទម្ងន់​ដូច​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា។ នេះ​មាន​ន័យ​ថា ទារក​អាច​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​អាហារ និង​ការ​ប្រើ​ប្រាស់​កាឡូរី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ បញ្ហា​ពោះ​វៀន​មួយ​ចំនួន​ដូច​ជា ជំងឺ Celiac អាលែកហ្ស៊ី​ចំណី​អាហារ និង​រាក​រូស​ដែល​អាច​ធ្វើ​ឲ្យ​ទារក​មិន​អាច​ប្រើ​ប្រាស់​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ ដើម្បី​លូតលាស់​បាន។ ចុង​ក្រោយ ទារក​មួយ​ចំនួន​ដែល​មាន​បញ្ហា​លូតលាស់ ប្រើ​ប្រាស់​កាឡូរី​យ៉ាង​លឿន​ដោយ​សារ​តែ​ពួក​គេ​មាន​តម្រូវ​ការ​កាឡូរី​កើន​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ក្មេង​ដែល​ត្រូវ​ប្រឹង​ដក​ដង្ហើម កើត​មុន​ខែ ឬ​មាន​បញ្ហា​បេះ​ដូង​ខុស​ប្រក្រតី។ ទារក និង​ក្មេង​ទាំង​នេះ​ត្រូវ​ការ​កាឡូរី​បន្ថែម​សម្រាប់​ការ​ឡើង​ទម្ងន់​គ្រប់​គ្រាន់។ នៅ​ពេល​ក្មេង​បៅ​ទឹក​ដោះ​គោ​មិន​ឡើង​ទម្ងន់ ឬ​ក្មេង​ញ៉ាំ​អាហារ ឬ​បៅ​ដោះ​ម្ដាយ​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​រក​ដំណោះ​ស្រាយ​ស័ក្ដិសម​បំផុត​សម្រាប់​កូន​យើង។ ការ​មិន​ឡើង​ទម្ងន់​តាម​ស្តង់ដារ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា ការ​ពន្យារ​ពេល​ក្នុង​ការ​អភិវឌ្ឍន៍ មាន​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ងាយ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ។​


ការបំបៅដោះ

ចង់​ដឹង​កូន​បៅ​ដោះ​​គ្រប់​​ ឬ​​​អត់​ សង្កេត​មើល​សញ្ញា​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ដោះ​ម្ដាយ​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​។ ​ពិត​ណាស់​ បើ​អា​អូន​បៅ​​​ទឹក​ដោះ​គោម្សៅ យើង​អាច​ដឹង​​ពី​បរិមាណ​ច្បាស់លាស់​ថា​តើ​កូន​បៅ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​​ទារក​បៅ​ទឹក​ដោះ​ម្ដាយ​វិញ​ ​តើ​ម៉ាក់​ៗ​អាច​ដឹង​ថា​កូន​បៅ​​គ្រប់គ្រាន់​ដោយ​របៀប​ណា​? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​ម្ដាយ​គ្រប់គ្រាន់​ ប្រសិនបើ​អា​អូន​បៅ​ទឹក​ដោះ​គ្រប់គ្រាន់ ម៉ាក់​ៗ​អាច​​សង្កេត​​​ឃើញ​​សញ្ញា​នៃ​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​កូន​ដូច​ខាង​ក្រោម​​​៖ ឡើង​ទម្ងន់​៖ ​ជា​ទូទៅ​​ ទារក​អាច​ស្រក​ទម្ងន់​​បន្តិចបន្តួច​នៅ​សប្ដាហ៍​​ដំបូង​ ប៉ុន្តែ​កូន​នឹង​ចាប់ផ្ដើម​ឡើង​ទម្ងន់​វិញ​​ ព្រម​ទាំង​លូតលាស់ក្នុង​ល្បឿន​ធម្មតា។ គេង​លក់​ពេញ​មួយ​យប់​៖ ភាគ​ច្រើន​ ទារក​ភ្ញាក់​ញឹកញាប់​ដោយ​សារ​តែ​ពួក​គេ​ឃ្លាន។​ ចំណែក​ឯ​ទារក​ដែល​បៅ​ឆ្អែត នឹង​គេង​លក់​ស្រួល​ពេញ​មួយ​យប់​។ នោម​ ឬ​​ជុះ​​​ញឹកញាប់​៖ ជា​មធ្យម​ ទារក​​ទើប​កើត​ជុះ​​ប្រមាណ​៦ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ លេប​ទឹក​ដោះ​៖ ម៉ាក់​ៗ​អាច​លឺ​សំឡេង​កូន​លេប​ទឹក​ដោះ​ និង​ឃើញ​អា​អូន​ជញ្ជក់​ចុង​សុដន់​ នៅ​ពេល​បំបៅ​។ ជា​ទូទៅ ទារក​ឈប់​​បៅ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​ពួក​គេ​ឆ្អែត​។ ពណ៌​លាមក​៖ នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​រំលាយ​ទឹក​ដោះ​ម្ដាយ ពណ៌​​លាមក​របស់​កូន​កាន់​តែ​ស្រាល​ទៅ​ៗ និង​​មាន​លាមក​ទន់។ ​​សញ្ញា​បញ្ជាក់​ថា​កូន​បៅ​ទឹក​ដោះ​មិន​គ្រប់គ្រាន់​ ងងុយ​គេង​៖ ជា​ធម្មតា ទារក​បៅ​ជា​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្ដង​។ សម្រាប់​ទារក​ដែល​បៅ​មិន​គ្រប់​វិញ អាច​នឹង​មិន​បៅ​ និង​គេង​បាន​យូរ​ដោយ​​មិន​ចាំបាច់​​បៅ​​ដោះ​។ បៅ​ដោះ​រយៈពេល​ខ្លី​៖ រយៈពេល​ធម្មតា​នៃ​ការ​បំបៅ​ដោះ​ទារក​ទើប​កើត​ គឺ​នៅ​ចន្លោះ​ពី​២០ ទៅ​៤៥​នាទី​។ ឃ្លាន​បន្ទាប់​ពី​បៅ​រួច៖ ទារក​ជញ្ជក់​មេ​ដៃ ឬ​ម្រាម​ដៃ និង​​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ បន្ទាប់​ពី​បៅ​រួច​។ នោម​ […]


ការបំបៅដោះ

ញ៉ាំទឹក​ដោះពពែ គួរ​ដឹងពីគុណសម្បត្តិ ៣យ៉ាងនេះ​

ពពែ​ជា​សត្វ​​មួយ​ប្រភេទ​ដែល​​មនុស្ស​យើង​ចិញ្ចឹម​យក​ទឹក​ដោះ​ដំបូង​គេ​មួយ​ ហើយ​មាន​ការ​សិក្សា​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​ទឹក​ដោះ​ពពែ​ចំពោះ​សុខ​ភាព​ជាង​មួយ​សតវត្ស​មក​ហើយ​ដែរ​។​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ក្នុង​ទឹក​ដោះ​ពពែ​មាន​សារ​ធាតុ​ប្រឆាំង​ការ​រលាក​ ហើយ​​អ្វី​ដែល​សំខាន់​ជា​ងនេះ​ទៅ​ទៀត​នោះ​គឺ​ទឹក​ដោះ​ពពែ ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធភាព​បង្ក​ជា​អាលែកហ្ស៊ី​ទាប​ជាង​ទឹក​ដោះ​គោ។ ជាមួយ​នេះ​ដែរ​ទឹក​ដោះ​ពពែ​ក៏​ងាយ​រំលាយ និង​ងាយ​ឲ្យ​រាង​កាយ​ស្រួប​យក​សារធាតុ​ចិញ្ចឹម​។ ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ហើយ បាន​ជា​ទឹក​ដោះ​ពពែ ត្រូវ​បាន​គេ​និយម​ប្រើ​កាន់​តែ​ច្រើន​លើ​ពិភព​លោក​។ យ៉ាងណា មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​ពពែ​សុទ្ធ​តែ​ពេញ​និយម​ជាង​ទឹក​ដោះ​គោ​នៅ​គ្រប់​កាលៈទេសៈ​នោះ​ទេ​។​ ១. មិន​សូវ​បង្ក​អាលែកហ្ស៊ី​ បើ​ធៀប​នឹង​ទឹក​ដោះ​គោ ទឹក​ដោះ​ពពែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​លទ្ធ​ភាព​បង្ក​ឲ្យ​អ្នក​ញ៉ាំ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ទាប​​ជាង​ទឹក​ដោះ​គោ។ ការណ៍​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ប្រូតេអ៊ីន alphaS1-casein នៅ​ក្នុង​ទឹក​ដោះ​ពពែ​មានកម្រិត​ទាប​ជាង​ទឹក​ដោះ​គោ​។ ដូច​នេះ ​ហើយ​​បាន​ជា​អ្នក​ដែល​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ អាច​ញ៉ាំ​ទឹក​ដោះ​ពពែ​ជំនួស​បាន​។ ២. ងាយ​ស្រួល​រំលាយ​ ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ថា​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​ទឹក​ដោះ​គោ? មក​ដល់​ចំណុច​នេះ យើង​ត្រូវ​ងាក​ទៅ​និយាយ​ពី​ប្រូតេអ៊ីន alphaS1-casein នេះ​ជាថ្មី​ម្ដង​ទៀត។ នៅ​ក្នុង​ទឹក​ដោះ​ពពែ​ប្រូ​អ៊ីន​alphaS1-casein ​​ មាន​សភាព​ទន់​ជាង​ ប្រូ​តេអ៊ីន​ alphaS1-casein ក្នុង​ទឹក​ដោះ​គោ ដែល​ជា​ហេតុ​នាំ​ឲ្យ​​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​។ ហេតុ​​ដូច​នេះ​ហើយ បាន​ជា​​ម៉ាក់​ៗ​ខ្លះ​​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​គោ​ម្សៅ មក​ឲ្យ​កូន​បៅ​​ទឹក​ដោះ​ពពែ​ម្សៅ​វិញ ពេល​កូន​ជួប​បញ្ហា​មិន​ស៊ាំ​នឹង​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​​។​ យ៉ាងណា​គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា ក្នុង​ទឹក​ដោះ​ពពែ​មាន​ជាតិ​ខ្លាញ់​ប្រហែល ​៣,៨​ភាគរយ ខណៈ​ក្នុង​ទឹក​ដោះ​គោ​មាន​ត្រឹម​តែ​ ១​ភាគ​រយ។ ហេតុ​នេះ​ហើយ ទឹក​ដោះ​ពពែ​មិន​មែ​ន​ជា​ជម្រើស​របស់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ដូច​គ្នា​ដែរ សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​វិញ គួរ​ដឹង​ដែរ​ថា​ក្នុង​ទឹក​ដោះ​ពពែ ក៏​មាន​អាស៊ីដ​ហ្វូលិក វីតាមីន​B6 និង​ B12 ទាប​ ដែល​សារធាតុ​ទាំង​នេះ​សុទ្ធ​តែ​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ៣. រាងកាយ​ងាយ​ស្រួល​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​នេះ​ហើយ ដែល​ជា​ហេតុ​នាំ​ឲ្យ​​រាង​កាយ​ងាយ​ស្រួល​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ទឹក​ដោះ​ពពែ​។ […]


ការថែទាំទារក

របៀបលាងសម្អាតដបទឹកដោះគោឱ្យបានស្អាត កុំឲ្យឆ្លងរោគដល់កូន

ការលាងសម្អាតដបទឹកដោះគោស្អាតល្អអាចការពារអូនតូចពីការឆ្លងមេរោគដែលបណ្តាលឱ្យរាក និងក្អួត។ តើម៉ាក់ៗត្រូវធ្វើយ៉ាងណាដើម្បី​លាង​សម្អាតដបទឹកដោះគោ​ឱ្យបានស្អាត​ល្អ និង​មិនឱ្យមាន​ក្លិនផ្អូម​? ម៉ាក់ៗត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ បន្ទាប់ពីអូនតូចបៅរួច ដើម្បី​ការពារកុំឱ្យទឹកដោះគោ​ដែលនៅជាប់ដបឡើងជូរផ្អូម។ ប្រសិនបើម៉ាក់ៗរវល់ ម៉ាក់ៗត្រូវក្រឡុកដបទឹកដោះគោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ និងដោះផ្នែកទាំងអស់របស់ដបទឹកដោះគោ​ចេញត្រាំក្នុងទឹក ​ដើម្បីការពារទឹក​ដោះ​គោ​កក​ជាប់ក្នុងដប ឬនៅលើផ្នែកផ្សេងៗទៀតរបស់ដបទឹកដោះគោដែលធ្វើឱ្យពិបាកលាង និងអាច​ការពារ​ទឹកដោះគោពីការឡើងជូរផ្អូម ​និងបង្កជាមេរោគ។ របៀបលាងសម្អាតដបទឹកដោះគោ៖ ម៉ាក់ៗត្រូវលាងសម្អាតដៃឱ្យបានស្អាតល្អជាមួយសាប៊ូ និងទឹករយៈពេល ២០ វិនាទី​ដើម្បី​ការពារ​ការចម្លងមេរោគ ឬវីរុស។ ចាក់ទឹកដោះគោចេញឱ្យអស់ពីដបទឹកដោះគោ។ ម៉ាក់ៗត្រូវដោះផ្នែកទាំងអស់របស់ដបទឹកដោះគោដូចជា គម្រប ក្បាល​ដបទឹកដោះគោ ក្បាល​ដោះ​ជ័រជាដើមចេញ ព្រោះទឹកដោះគោអាចកក ឬជាប់នៅលើផ្នែកនៃដបទឹកដោះគោទាំងនេះ។ គ្រលុកផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយទឹកស្អាតមួយសាសិន។ ដាក់ទឹកចូលក្នុងចានដែក រួចដាក់សាប៊ូសម្រាប់លាងដបទឹកដោះ​គោ​ចូលបន្តិច និងកូរទឹកឱ្យសាប៊ូរលាយសព្វល្អ។ បន្ទាប់ម៉ាក់ៗត្រូវប្រើច្រាសលាងដបទឹកដោះគោលាងសម្អាតផ្នែកទាំងអស់របស់​ដបទឹកដោះគោ​ឱ្យសព្វ និងបន្តក់ទឹកសាប៊ូចូលរន្ធក្បាលដោះ បន្ទាប់មកលាងជម្រះទឹក ២-៣ ដងឱ្យបានស្អាត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដាក់ដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោស្រក់ទឹកឱ្យស្ងួត។ ម៉ាក់ៗមិនត្រូវ​យក​កន្សែង ឬស្បៃមកជូតដបទឹកដោះ​គោ​ឱ្យស្ងួតទេ ព្រោះនាំឱ្យឆ្លងមេរោគ។ រួចស្រុះដបទឹកដោះគោ និងផ្នែកទាំងអស់របស់ដបទឹកដោះគោជាមួយ​ទឹកដាំពុះ ៣ ទៅ ៥ នាទីដើម្បីសម្លាប់មេរោគបន្ថែម។ ចុងក្រោយម៉ាក់ៗត្រូវលាងសម្អាតច្រាសសម្រាប់លាងដបទឹកដោះគោ ​និងព្យួរឱ្យស្រក់ទឹក។ ការលាងសម្អាតដបទឹកដោះគោឱ្យបានស្អាតត្រឹមត្រូវមានសារៈសំខាន់ណាស់​​ក្នុងការការពារអូនតូចពីការឆ្លងមេរោគ ព្រោះទារកមានប្រព័ន្ធការពារ​​រាងកាយទន់ខ្សោយ។ ម៉ាក់ៗគួរ​ប្រើ​ដបទឹកដោះគោដែលបានសម្លាប់មេរោគហើយក្នុងរយៈពេល ២៤ ម៉ោង។


ការបំបៅដោះ

កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ​ម៉ាក់​ៗ​មាន​ជម្រើស​អ្វី​ឲ្យ​កូន​បៅ?

ពេល​កូន​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ​មាន​ន័យ​ថា​ ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​ដែល​ជា​ធម្មតា​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះ​គោ​។ ពេល​កូន​បៅ​ទឹក​ដោះ​គោ រាង​កាយ​កូន​នឹង​​គិត​ថា​ប្រូតេអ៊ីន​ទាំង​នោះ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ ហើយ​រាង​កាត​ខំ​ទប់​ទល់​ជា​មួយ​ប្រូតេអ៊ីន​ទាំង​នោះ​។ ការ​ប្រឆាំង​នេះ បង្ក​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ដោយ​សារ​រាង​កាយ​បាន​បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​ថា​ហ៊ីស្តាមីន​​(Histamine)។ ក្មេងៗ​បៅ​ម្សៅ​ទឹក​ដោះ​គោ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ហើយ​ប្រតិកម្ម​នេះ​អាច​នឹង​លេច​ចេញ​ជា​រោគ​សញ្ញា​នៅ​ពេល​កូន​បៅ​ម្សៅទឹក​ដោះ​គោ​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ឬ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​។ ក្មេង​ៗ​ដែល​បៅ​ដោះ​ម្ដាយ​មាន​កត្តា​ប្រឈម​នឹង​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ទាប​ ជាង​ក្មេង​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​។ ចំណែក​ការ​សិក្សា​ខ្លះ​ទៀត​បង្ហាញ​ថា ទឹក​ដោះ​ពពែ ក៏​កម្រ​នឹង​ធ្វើ​ក្មេង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ដែរ បើ​ធៀប​នឹង​ទឹក​ដោះ​គោ​។​ ១. រោគ​សញ្ញា​ប្រតិកម្ម​ម្សៅ​ទឹក​ដោះ​គោ​ កូន​បើ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ រោគ​សញ្ញា​អាច​នឹង​លេច​ចេញ​ដូច​ជា៖ ​​ដក​ដង្ហើមឮសំឡេងឆ្មា ក្អក មិន​ស្រួល​ក្នុង​ពោះ ក្អួត រាក​ រមាស់​ស្បែក ភ្នែក ឬ​ហៀរ​ទឹក​ភ្នែក​ ឡើង​កន្ទាលត្រអាក ហើម អាច​មាន​សម្ពាធ​ឈាម​ចុះ​ទាប​ ស្ថាន​ភាព​ធ្ងន់​ ឬ​ស្រាល​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​អាច​មាន​សភាព​ផ្សេងៗ​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់​ទៀត​។ មួយ​វិញ​ទៀត ពេល​ខ្លះ​កូន​យើង​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដំបូងៗ​មិន​សូវ​មាន​ប្រតិកម្ម​ទេ តែ​ក្រោយៗ​មក​ទៀត​ក៏​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ ក៏​មាន​ដែរ​។ ការណ៍​នេះ​មាន​ន័យ​ថា​ថ្វី​បើ​ដំណាក់​កាល​ដំបូង​ៗ​មាន​ប្រតិកម្ម​កម្រិត​ស្រាល តែ​នៅ​ពេល​បន្ទាប់​អាច​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ​ក៏​មាន​។ ចំណាំ៖ ​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិនស៊ាំនឹង​ទឹក​ដោះ​គោ ដែល​អាច​ញ៉ាំ​ហើយ​ប្រែ​ជា​រាក ឈាម​ក្នុង​លាមក មិន​ព្រម​ញ៉ាំ ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ពោះ ឬ​ចុក​ពោះ ដែល​រោគ​សញ្ញា​នេះ​អាច​កើត​មាន​ច្រើន​ម៉ោង​ក្រោយ​ញ៉ាំ ឬ​ក្រោយ​ញ៉ាំ​បាន​ច្រើន​ដង​។ ក្មេង​ខ្លះ​អាច​មាន​បញ្ហា​មិន​ស៊ាំ​ជាមួយ​ជាតិ​ឡាក់តូស​ក្នុង​ទឹកដោះ​គោ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រាង​កាយ​កូន​ជួប​បញ្ហា​ពិបាក​រំលាយ​ទឹក​ដោះ​គោ។ ​បើ​សិន​ជា​ប៉ា​ម៉ាក់​មិន​ច្បាស់​ថា​ កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ជាមួយ​ទឹក​ដោះ​គោ ឬ​មាន​បញ្ហា​នឹង​ជាតិ​ឡាក់​តូស​ក្នុង​ម្សៅ​ទឹក​ដោះ​គោ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ២. បើ​កូន​មិន​អាច​បៅ​ម្សៅ​ទឹក​ដោះ​គោ​បាន គួរ​ធ្វើ​ម៉េច? បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​ឃើញ​ថា​កូន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ ពេល​ម៉ាក់ៗ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដូច​គ្នា​ដែរ បើ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ ហើយ​ឃើញ​កូន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ ម៉ាក់ៗ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ម៉ាក់​ៗ​ឲ្យ​ប្ដូរ​ប្រភេទ​ម្សៅ​ទឹក​ដោះ​សត្វ​ដែល​កំពុង​ប្រើ​ទៅ​ប្រភេទ​ផ្សេង​។ ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទឹក​ដោះ​ពពែ​ក្រៅ​ពី​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ​នៅ​មាន​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា៖ មាន​ប្រូតេអ៊ីន​ងាយ​រំលាយ មិន​សូវ​បង្ក​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ​ ​មាន​ប្រ​យោជន៍​ដល់​សុខ​ភាព​បេះ​ដូង​។ ដូច​នេះ ម៉ាក់​ៗ ក៏​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​កូន​អាលែកហ្ស៊ី​នឹង​ម្សៅ​ទឹក​ដោះ​គោ […]


ការថែទាំទារក

ចំណុច​ទាំង​ ៥ ប៉ា​ម៉ាក់​ថ្មីថ្មោង​គួរ​ដឹង​ទាក់ទង​ទារក​ទើប​កើត​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ា​ម៉ាក់​ថ្មីថ្មោង​តែង​មាន​កង្វល់​ ក៏​ដូចជា​ចម្ងល់​ច្រើន​ទាក់ទង​នឹង​ការ​ចិញ្ចឹម​បីបាច់​កូន​ជា​ទី​ស្រលាញ់​ ដើម្បី​​​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ និង​ការ​ថែទាំ​ដ៏​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពិត​ណាស់​ ភារកិច្ច​មួយ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ហើយ​ក៏​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​អត់ធ្មត់​ខ្លាំង​ផង​ដែរ។ យ៉ាង​ណា​មិញ ដើម្បី​បញ្ចៀស​កំហុស​ឆ្គង​ទូទៅ​ ក៏​ដូច​ជា​ចម្ងល់​ផ្សេង​ៗ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ទាំង ​៥​នេះ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ​​​១. កុំ​ធ្វើ​ឲ្យ​កូន​ងាយ​ប្រតិបត្តិ​នឹង​សំឡេង​​ពេល​កំពុង​គេង​ ជា​ទូទៅ ប៉ា​ម៉ាក់​តែងតែ​ព្យាយាម​ស្ងៀមស្ងាត់​​បំផុត​ ដើម្បី​ធានា​ថា​កូន​គេង​លក់​ស្រួល​ និង​ប្រកប​ដោយ​ផាសុកភាព​។ ប៉ុន្តែ ជាក់​ស្ដែង​បើ​កូន​មាន​ទម្លាប់​គេង​​ដោយ​មិន​ឮ​សំឡេង​អ្វី​ទាំង​អស់​នោះ វា​​នឹង​ធ្វើ​ឲ្យ​កូន​ពិបាក​គេង​​នៅ​ពេល​ដែល​មាន​សំឡេង​អ្វី​មួយ​រំខាន​នៅ​ពេល​ក្រោយ​។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​ គប្បី​​ផ្ដល់​បរិយាកាស​ធម្មតា​នៅ​ពេល​ដែល​កូន​គេង ​ទើប​ជា​ការ​ប្រសើរ​។ ២. កុំ​បង្ខំ​ឲ្យ​កូន​បៅ​ ​ទារក​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន​។ ទោះ​បី​ជា​ពេល​ខ្លះ​ ប៉ា​ម៉ាក់​អាច​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​កូន​ញ៉ាំ​តិច​​តួច​ជ្រុល​ ប៉ុន្តែ​​នេះ​ជា​រឿង​ធម្មជាតិ​ប៉ុណ្ណោះ​។ ប្រសិនបើ​កូន​រញ៉ាំរញ៉ូវ​នៅ​ពេល​ញ៉ាំ​អាហារ​ ប៉ា​ម៉ាក់​មិន​គួរ​បង្ខំ​កូន​ឡើយ ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​នៅ​តែ​បន្ត​ជា​ច្រើន​ថ្ងៃ​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​កុមារ​​។​​ ៣. គេង​នៅ​ពេល​​កូន​គេង​លក់​ ម៉ាក់​ៗ​ជា​ច្រើន​តែងតែ​ត្អូញត្អែរ​​​អំពី​​ការ​មិន​បាន​​គេង​នៅ​ពេល​យប់​។ ពិត​ណាស់​ ទារក​មិន​អាច​ផ្លាស់ប្ដូរ​ទម្លាប់​គេង​របស់​ខ្លួន​បានទេ ប៉ុន្តែ​ប៉ា​ម៉ាក់​អាច​ធ្វើ​បាន​។ ដូច​នេះ​ ប៉ា​ម៉ាក់​គប្បី​គេង​នៅ​ពេល​ដែល​កូន​គេងលក់​ ដើម្បី​បង្ការ​បញ្ហា​ហត់នឿយ​ និង​អស់​កម្លាំង​គ្រប់​ពេលវេលា​។ ៤. យល់​ដឹង​ពី​ការអភិវឌ្ឍរបស់​ទារក ទារក​នឹង​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​កូន​នឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​​ដោយ​ខ្លួន​ឯង​។ រាងកាយ​​របស់​ទារក​ នឹង​មាន​ការ​ប្រែប្រួល​​ ហើយ​​ក៏​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​​អា​អូន​ ក៏​ដូចជា​សុខភាព​ផង​ដែរ​។ បើ​ប៉ា​ម៉ាក់​បាន​ដឹង​ពី​ការអភិវឌ្ឍ​ និង​សញ្ញា​ទាំង​នោះ​របស់​ទារក​ ប៉ា​ម៉ាក់​អាច​នឹង​មើល​ថែទាំ​កូន​កាន់​តែ​ប្រសើរ​ជាង​មុន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស