ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ទារក

ការថែទាំទារក

របៀបជូតគូទទារកទើបកើតកុំឱ្យឆ្លងមេរោគ ម៉ាក់ៗគួរដឹង

ការជូតគូទឱ្យទារកត្រឹមត្រូវអាចចៀសវាងការចម្លងមេរោគ​ចូលប្រព័ន្ធផ្លូវ​ទឹកនោម​ទារក​តាម​ប្រដាប់​ភេទបាន​។  តើប៉ាម៉ាក់គួរជូតគូទឱ្យទារកបែបណា​ដើម្បីកុំឱ្យឆ្លងមេរោគ​? ការជូតគូទទារកអាចធ្វើឱ្យប៉ាម៉ាក់ពិបាក ឬស្មុគស្មាញ ព្រោះទារកទើបកើត​ជុះច្រើនដងក្នុង ១ថ្ងៃ ប៉ុន្តែយូរៗប៉ាម៉ាក់នឹងសុំាហើយ។ ខាងក្រោម​នេះជា​ការ​ណែនាំពីរបៀបជូតគូទឱ្យទារក៖ ១. ការត្រៀមរបស់របរជាមុន ជាដំបូងប៉ាម៉ាក់ត្រូវលាងដៃឱ្យស្អាត ចៀងវាងចម្លងមេរោគទៅកាន់ទារក។ ប៉ាម៉ាក់ត្រូវត្រៀមរបស់របរដូចជា ខោទឹកនោម កន្សែងសើម កន្សែង បន្ទះសំឡី ​ក្រដាសជូត​​ សំលៀក​បំពាក់​ថ្មីសម្រាប់ប្តូរឱ្យទារក កម្រាល​ការពារ​ទឹកនោមសម្រាប់​ទ្រាប់ក្រោម​ទារក​កុំឱ្យ​ប្រឡាក់​លាមក ឬទឹកនោម គ្រីម ឬឡេសម្រាប់ការពារ និងព្យាបាលកន្ទួលរមាស់ (បើចាំបាច់) ជាដើម​ទុក​ក្បែរ​ខ្លួនឱ្យរួច​។ ២. ការសម្អាតបឋម បើក ឬហែកខោទឹកនោម រួចចាប់លើកកែងជើងទាំង ២ របស់អូនតូចឡើង។ បន្ទាប់មក​ប៉ាម៉ាក់​ត្រូវ​យក​ខោទឹកនោមផ្នែកមិនប្រឡាក់ជូតលាមក មួយ​ភាគធំចេញ។ រួចរុំបិទខោទឹកនោមវិញ ហើយ​ដាក់​ចូល​ថង់ និងចង់មាត់ថង់ឱ្យជិត។ ចង់ស្វែងយល់បន្ថែមពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. របៀបជូត ប៉ាម៉ាក់អាចជូតគូទទារកដោយប្រើបន្ទះសំឡីជ្រលក់ទឹកក្តៅឧណ្ហៗ ឬទឹកសម្អាត​ដែល​មិន​បាច់​លាង​ចេញ ឬក្រដាសសើម​​ (គ្មានជាតិ​អាល់​កុល) ប៉ាម៉ាក់ត្រូវជូតពីកន្លែងដែលស្អាតបំផុតទៅកន្លែងដែលកខ្វក់បំផុត ដើម្បី​កុំឱ្យ​ចម្លងភាព​កខ្វក់​ទៅ​កន្លែង​ស្អាត ចំពោះទារិកា ប៉ាម៉ាក់ត្រូវជូតពីទ្វារមាស (ជូតពីបបូរខាងក្រៅ បន្ទាប់​មកជូតផ្នែកកណ្តាល) ផ្នត់ចន្លោះភ្លៅ រួចទើបជូតគូទក្រោយគេ។ ពោះទារក ប៉ាម៉ាក់ត្រូវជូតលិង្គ ពងស្វាស តំបន់ក្រោមពងស្វាស ផ្នត់ចន្លោះភ្លៅ បន្ទាប់មក​ទើបជូតគូទ។ នៅពេលជូតស្អាតរួចរាល់អស់ហើយ ប៉ាម៉ាក់គួរយកក្រដាស់ជូតមាត់ កន្សែង ឬបន្ទះសំឡីជូតស្បែកអូនតូចឱ្យស្ងួត រួចអាចលាបគ្រីម ឬឡេដើម្បីការពារ និងព្យាបាលកន្ទួលរមាស់។ បន្ទាប់មកប៉ាម៉ាក់អាចស្លៀកខោទឹកនោម […]


ការបំបៅដោះ

កំហុស ៣យ៉ាង ម៉ាក់ៗច្រើនធ្វើពេលឲ្យអាអូនបៅម្សៅទឹកដោះគោ

សម្រាប់ម៉ាក់ៗមួយចំនួន ការបំបៅកូនដោយម្សៅទឹកដោះគោ ជាជម្រើសចម្បងស័ក្ដិសមបំផុតចំពោះកូន ឬក៏ជាជម្រើសល្អបំផុតបន្ទាប់ពីផ្ដាច់ដោះ ព្រោះពេលកូនបៅម្សៅទឹកដោះគោ ម៉ាក់ៗមិនចាំបាច់នៅក្បែរកូន ថែមទាំងទំនេរដៃអាចធ្វើកិច្ចការអ្វីផ្សេងបានទៀត។ យ៉ាងណាមិញ ត្បិតតែឲ្យកូនបៅម្សៅទឹកដោះគោផ្ដល់ភាពងាយស្រួល ប៉ុន្តែម៉ាក់ៗមួយចំនួនក៏មានការថ្លោះធ្លោយ បង្កើតជាកំហុសពេលដាក់ឲ្យកូនបៅដែរ ពិសេសកំហុស ៣ យ៉ាងខាងក្រោមនេះ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅត្រង់នេះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. មិនកាន់កំប៉ុងទឹកដោះគោ ម៉ាក់ៗមួយចំនួន បណ្ដោយឲ្យកូនកាន់កំប៉ុងទឹកដោះគោដោយខ្លួនឯង ពេលអាអូនមិនទាន់រឹងដៃរឹងជើងស្រួលបួលផង។ ការដែលបណ្ដោយឲ្យកូនតូចកាន់កំប៉ុងម្សៅទឹកដោះគោបៅដោយខ្លួនឯង ពិតជាផ្ដល់គ្រោះថ្នាក់ដល់កូនណាស់ ព្រោះពេលកូនឈ្លក់ កូនមិនអាចទាញដបចេញពីមាត់ខ្លួនឯង ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។ ២. ដាក់កូនគេងពេលបៅ បើគិតតាមក្បួនពេទ្យ ការដែលដាក់កូនឲ្យគេងពេលបៅម្សៅទឹកដោះគោ ជាទង្វើខុសឆ្គងមួយ ព្រោះពេលដេកបៅ បំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។ ៣. បៅភ្លាមដាក់ឲ្យគេងភ្លែត កំហុសឆ្គងចុងក្រោយនោះគឺ ដាក់ឲ្យកូនគេងភ្លាមៗក្រោយបៅម្សៅទឹកដោះគោរួច ដែលនេះជាទម្លាប់មិនល្អ អាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញ។ អ្វីដែលម៉ាក់ៗគួរធ្វើនោះ គឺត្រូវលើកកូនបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។   ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


ការបំបៅដោះ

តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ

ជាធម្មតា ពេលកូនលូតលាស់ដល់វ័យ ៦ខែហើយ ម៉ាក់ៗភាគច្រើនចាប់ផ្ដើមផ្ដាច់ដោះ និងណែនាំឲ្យអាអូនបៅម្សៅទឹកដោះសត្វវិញម្ដង ពិសេសនោះគឺទឹកដោះគោ។ ប៉ុន្តែ ម៉ាក់ប៉ាអាចជួបឧបសគ្គនៅពេលណែនាំឲ្យកូនបៅទឹកដោះគោដំបូងៗ អាអូនខ្លះ អាចមិនព្រមបៅទឹក​ដោះ​គោ​ព្រោះរសជាតិប្លែកពីទឹកដោះម្ដាយ។​ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខ បានឲ្យដឹងថា កូនមិនព្រមបៅទឹកដោះគោដោយសារប្លែករសជាតិពីទឹកដោះម្ដាយ ឬ អាចដោយសារកូនមិនទាន់ទម្លាប់បៅទឹកដោះគោ ជាហេតុចេះតែមិនព្រមបៅចេះតែរុញ ឬច្រានកំប៉ុងទឹកដោះគោចោល។ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់អាចដោះស្រាយបញ្ហានេះបានដោយអនុវត្តតាមជំហានខាងក្រោមនេះ បានយ៉ាងមានប្រសិទ្ធភាពដូចជា៖ ១. ផ្ដល់ទឹកដោះគោឲ្យកូនបៅសន្សឹមៗ ម្ដងបន្ដិចៗ ២. ចាំដល់កូនឃ្លានខ្លាំងល្មមចាំបំបៅកូន ៣. សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា ៤. សីតុណ្ហភាពទឹកដោះគោមិនត្រូវក្ដៅពេក ឬត្រជាក់ពេក ៥. ចៀសវាងមានអ្វីមករំខានពេលបៅទឹកដោះគោដូចជា ចម្រៀង ឬរបស់លេង ពោលគឺត្រូវទុកពេល ឲ្យកូនផ្ដោតលើការបៅមួយមុខគត់។ អ្វីដែលម៉ាក់ប៉ាត្រូវចងចាំសំខាន់បំផុតពេលជួបឧបសគ្គស្របពេលណែនាំឲ្យកូនបៅម្សៅទឹកដោះគោដំបូងៗ គឺត្រូវមានភាពអត់ធ្មត់ បើអាអូនមិនព្រមបៅភ្លាមៗ ដាច់ខាតកុំស្រែក ឬបង្ខំកូនឲ្យបៅ។ ម៉្យាងវិញទៀត យកល្អម៉ាក់ប៉ាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញក្មេងសិនចាំប្ដូរឲ្យកូនបៅទឹកដោះគោក្រោយផ្ដាច់ដោះ។


ការថែទាំទារក

ម៉េចបានកូន​ក្ដៅក្បាល​ ​​តែមិន​មែន​​​គ្រុន​ក្ដៅ?​​​​​​​​​​​​​​​​​​​​​​​

​កត្តា​បរិស្ថាន អាកាសធាតុ ឬ​​លក្ខខណ្ឌ​ជា​ច្រើន​ទៀត អាច​ធ្វើ​ឲ្យ​ កូន​ក្ដៅក្បាល​ជាង​រាងកាយ​ទាំង​មូល។ ទោះ​បី​ជា​អាការៈ​នេះ​កើត​មាន​ជា​ញឹកញាប់​ក៏​ពិត​មែន​ ប៉ុន្តែ​​ពិបាក​ក្នុង​ការ​កំណត់​មូលហេតុ​ជាក់លាក់​ណាស់​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាចដោះស្រាយនិង​​គ្រប់គ្រង​​បញ្ហា​នេះ​បាន​ តាមរយៈ​​​វិធីសាស្ត្រ​ខាង​ក្រោម​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​អ្វី​បាន​ជា​ក្បាល​កូន​ក្ដៅ តែ​មិន​​​គ្រុន​ក្ដៅ​? សីតុណ្ហភាព​ក្នុង​បន្ទប់​ក្ដៅ​ ជា​ពិសេស​នៅ​រដូវ​ក្ដៅ ហើយ​សើម​។ សំលៀក​បំពាក់​​​ក្ដៅ​ស្អុះស្អាប់​ពេក ឬ​សូម្បី​តែ​ពាក់​ពួក​​សម្រាប់​រដូវ​រងា​ក៏​អាច​ធ្វើ​ឲ្យ​ក្បាល​កូន​ក្ដៅ​ជាង​ខ្លួន​​​ដែរ​។ ​បើ​ម៉ាក់​​ៗ​បី​កូន​ចេញ​ទៅ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ ក្បាល​អា​អូន​អាច​នឹង​​ក្ដៅ ដោយ​មិន​មាន​ជំងឺ​គ្រុន​ក្ដៅ​ឡើយ​។ គេង​ផ្ងារ​ច្រើន​ម៉ោង​នៅ​ពេល​យប់​ ការ​យំ និង​ស្រ្តេស​ អាច​នាំ​ឲ្យ​សីតុណ្ហភាព​រាងកាយ​កើន​ឡើង​ ដោយ​សារ​តែ​​ការ​ផ្លាស់ប្ដូរ​ជីវគីមី​ក្នុង​ខ្លួន​។ ការ​កើន​ឡើង​សីតុណ្ហភាព​នេះ​ដែរ ភាគ​ច្រើន​កើត​នៅ​លើ​ក្បាល​ ឬ​ថ្ងាស​។ ដុះ​ធ្មេញ អាច​បណ្ដាល​ឲ្យ​រាងកាយ​របស់កូន​យើង​ឡើង​កម្ដៅ​បាន​។ ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​ដុះ​ធ្មេញ ដូចជា​អញ្ចាញ​ហើម​ក្រហម​ និងកូន​​ចូលចិត្ត​ខាំ​របស់​របរ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​អញ្ចាញ​។ បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​វារ​ ឬ​ដើរ​ក៏​អាច​នាំ​ឲ្យ​ក្បាល​អា​អូន​ក្ដៅ​ឧណ្ហ​ៗ​ដូច​គ្នា​។ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។ គន្លឹះ​ដោះស្រាយ​ ​ប្រសិនបើ​ម៉ាក់​សង្កេត​ឃើញ​ក្បាល​កូន​ក្ដៅ ចូរ​​វាស់​កម្ដៅ​រាងកាយ​ទាំង​មូល​។ ពិត​ណាស់​ នៅ​ពេល​ដែល​រាងកាយ​កូន​ក្ដៅ​ជាង​៣៨​អង្សាសេ នោះ​មាន​ន័យ​ថា​កូន​គ្រុន​ក្ដៅ​ហើយ​ ដូច្នេះគួរ​ដោះស្រាយតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែ​ បើ​កូន​មិន​ក្ដៅ​ខ្លួន​ទេ​ ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ក្ដៅ​ក្បាល​របស់​អា​អូន​។ ១. ស្លៀក​ពាក់​ឲ្យ​កូន​សមរម្យ​ បើ​អាកាសធាតុ​ក្ដៅ​ហើយ​សើម​ […]


ការបំបៅដោះ

ប្រូតេអ៊ីនសំខាន់បែបណា សម្រាប់ការលូតលាស់របស់កូន?

ប្រូតេអ៊ីន​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផលិត​អ័រម៉ូន បង្កើន​សាច់​ដុំ ពង្រឹង​សុខ​ភាព​ស្បែក និង​ឆ្អឹង និង​​ដឹក​នាំ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​។ ​ដូច​នេះ ម៉ាក់​ៗ​ចង់​ឲ្យ​កូន​មាន​​​រាងកាយ​មាំ​មួន​ ត្រូវ​ឲ្យ​កូន​​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់​។ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន​អាយុ​ចាប់​ពី​ ៦​ខែ​ឡើង គឺ​អាច​បន្ថែម​អាហារ​ក្រៅ​ឲ្យ​កូន​ញ៉ាំ​ក្រៅពី​ការ​បំបៅ​ដោះ ឬ​បៅ​​ទឹកដោះ​សិប្ប​និមិត្ត​។ ត្រី សាច់ ស៊ុត និង​សណ្ដែក សុទ្ធ​តែ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ក៏​ដូច​ជា​វីតាមីន និង​រ៉ែ​ផ្សេងៗ​ទៀត​ ល្អ​ចំពោះ​សុខ​ភាព​កូន​។ កុមារ​មាន​អាយុ​ចាប់ពី​ពីរ​ទៅ​បី​ឆ្នាំ គួរ​តែ​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​។ យ៉ាងណា​មិញ​ក៏​មាន​ដែរ កូន​ដែល​រើស​អាហារ មិន​សូវ​ចង់​ញ៉ាំ​អាហារ​បន្ថែម ដែល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ និង​មាន​​ក្ដី​បារម្ភ​ថា​កូន​អាច​ខ្វះ​ប្រូតេអ៊ីន​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ម៉ាក់​ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ ឬ​ម្សៅទឹក​ដោះ​ពពែ​ ​ទៅ​តាម​លទ្ធភាព​។ ​ប៉ុន្តែ​ម៉ាក់​ៗ​ក៏​គួរ​ដឹង​ដែរ​ថា ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​មាន​ទំហំ​តូចជាង និង​ទន់​ជាង​ ប្រូតេអ៊ីន​នៅ​​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ដែល​កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កូន​ងាយ​​រំលាយ​ប្រូតេអ៊ីន​ទាំង​នោះ​បាន​លឿន​​។ មិន​ត្រឹម​តែប៉ុណ្ណោះ ម៉ាក់​ៗ​មិន​សូវ​បារម្ភ​រឿង​កូន​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។ ក្រៅ​ពីនេះ ទឹកដោះពពែ​ក៏​មាន Prebiotics បង្កើន​បាក់តេរី​ល្អ​ក្នុង​ក្រពះ​ពោះ​វៀន​កូន និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ពី​ធម្មជាតិ​បើ​ធៀប​នឹង​ទឹក​ដោះ​គោ។ លើស​ពី​នេះ ជា​ធម្មជាតិ​ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម​៕


ការបំបៅដោះ

ស្រាយ​ចម្ងល់​ម៉ាក់ៗ​ អា​អូន​​បៅ​ទឹក​ដោះ​​​ក្លាស្សេ​​ត្រជាក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​រវល់​នឹង​ការងារ​ អាច​នឹង​ជ្រើសរើស​វិធី​​ច្របាច់​ទឹក​ដោះ​ទុក​ក្នុង​ទូរ​ទឹក​កក ​ដើម្បី​ឲ្យ​អា​អូន​បៅ​នៅ​ពេល​ក្រោយ​។ ពិត​ណាស់​ ទឹក​ដោះ​ម្ដាយ​​មាន​តម្លៃ​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត​សម្រាប់​កូន ជា​ពិសេស​នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​។ យ៉ាង​ណា​មិញ តើ​អា​អូន​អាច​បៅ​ទឹក​ដោះ​ត្រជាក់​ដែល​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក​បាន​​ឬ​អត់​? ពិត​ណាស់​ បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ ម៉ាក់​ៗអាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​ត្រជាក់​ ក្ដៅ​ឧណ្ហ​ៗ​ ឬ​ក្នុង​សីតុណ្ហភាព​ធម្មតា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ទឹក​ដោះ​​មិន​ក្ដៅ​ពេក​សម្រាប់​ទារក​។ ចំណែក​ឯ​ទារក​ដែល​កំពុង​ដុះ​ធ្មេញ​ភាគ​ច្រើន​ នឹង​មាន​អារម្មណ៍​ធូរស្រាល​​​នៅ​ពេល​ដែល​ពួក​គេ​បាន​បៅ​ទឹក​ដោះ​ត្រជាក់​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ម៉ាក់​គួរ​កម្ដៅ​ទឹក​ដោះ​ក្លាស្សេ​ក្នុង​ទូរ​ទឹក​កក​មុន​នឹង​ឲ្យ​កូន​បៅ​ឬ​អត់​? អា​អូន​អាច​បៅ​ទឹក​ដោះ​ក្នុង​សីតុណ្ហភាព​ធម្មតា ឬ​ត្រជាក់​បន្តិច​ ដោយ​មិន​ចាំបាច់​កម្ដៅ​មុន​ពេល​បៅ​នោះ​ឡើយ។ ប៉ុន្តែ​មិន​មាន​ភស្តុតាង​បែប​វេជ្ជសាស្ត្រ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ទឹក​ដោះ​ត្រជាក់​ឡើយ​។ ហេតុ​នេះ​ហើយ​ ម៉ាក់​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​អំពី​​ការ​ផ្ដល់​ទឹក​ដោះ​ត្រជាក់​ឲ្យ​កូន​ ក៏​ដូចជា​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​ផ្អែក​តាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង​​របស់​ទារក​ ទើប​ជា​ការ​ប្រសើរ​។​​​ ​​​ទារក​បៅ​ទឹក​ដោះ​ត្រជាក់​​អាច​ឡើង​ទម្ងន់​ដែរ​ទេ​? ទឹក​ដោះ​មិន​មែន​ជា​កត្តា​តែ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​កូន​ឡើង​ទម្ងន់​ឡើយ​។ លើស​ពី​នេះ ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ ទារក​បៅ​ទឹកដោះ​ត្រជាក់​អាច​ឡើង​ទម្ងន់​​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បង្កើន​បរិមាណ​នៃ​ការ​បំបៅ​ដោះ​អាច​ជួយ​ឲ្យ​​ទារក​ដែល​​កើត​មិន​គ្រប់​ខែ​ មាន​សុខភាព​ល្អ​ ដោយ​សារ​តែ​ទឹក​ដោះ​ម្ដាយ​មាន​គុណប្រយោជន៍​ជួយ​បំប៉ន​រាងកាយ​ និង​បង្កើន​ជាតិ​ខ្លាញ់​។ ពេល​ទារក​ផ្ដាសាយ​ តើ​​អាច​បៅ​ទឹក​ដោះ​ត្រជាក់​​បាន​ទេ​? ទោះ​ជា​មិន​មាន​ភស្តុតាង​បញ្ជាក់​ពី​ផល​ប៉ះពាល់​ចំពោះ​ទារក​ក្នុង​ការ​បៅ​ទឹក​ដោះ​ត្រជាក់​ពេល​មាន​ជំងឺ​​ផ្ដាសាយ​យ៉ាង​ណា​ក្ដី ម៉ាក់​ៗ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វី​ដែល​ត្រជាក់​ឡើយ បើ​កូន​ផ្ដាសាយ​ ឬ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ណាមួយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​កូន​​រលាក​បំពង់​ក​។


ការថែទាំទារក

ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​​ ទារក​ទើប​កើត​របក​ស្បែក ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពីព្រោះ​ស្បែក​របស់​កូន​ងាយ​នឹង​ស្ងួត ដែល​បណ្ដាល​ឲ្យ​ស្រទាប់​ខាង​លើ​បង្អស់​​របក​ចេញ​​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ក្រោយ​ពេល​កើត​។ យ៉ាង​ណា​មិញ ​កត្តា​ខាង​ក្រៅ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​​លេច​ចេញ​ស្នាម​កន្ទួល​ផង​ដែរ​​ ដោយ​សារ​តែ​ស្បែក​អា​អូន​នៅ​ខ្សោយ​។ ប៉ុន្តែ​ ភាគ​ច្រើន​បញ្ហា​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ មូលហេតុ​ទារក​ទើប​កើត​របក​ស្បែក កត្តា​មួយ​ចំនួន​ខាង​ក្រោម​នេះ ​អាច​បណ្ដាល​ឲ្យ​ស្បែក​ទារក​ទើប​កើត​របក​បាន​៖ សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa) ទារក​​កើត​គ្រប់​ខែ​ មាន​ស្បែក​ស្ដើង​ងាយ​របប​ក្នុង​រយៈពេល​ខ្លីបន្ទាប់ពី​កើត ខុសពីទារក​កើត​មិន​គ្រប់​ខែ​ ត្រអក​ រោគ​បែក​ស្រកា (Ichthyosis) ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ (Psoriasis) ពេល​ណា​ទារក​ទើប​កើត​ឈប់​របក​ស្បែក​? បញ្ហា​នេះ ពុំ​មាន​ពេលវេលា​ជាក់លាក់​ដែល​អាច​កំណត់​ថា​ទារក​ឈប់​របក​ស្បែក​នៅ​ពេល​ណា​ឡើយ។ ប៉ុន្តែ​ បើ​ស្បែក​ទារក​ពុំ​មាន​​ភាព​​ប្រសើរ​ឡើង​ក្នុង​រយៈពេល​២​សប្ដាហ៍​ បន្ទាប់​ពី​របក​ទេ​នោះ ប៉ា​ម៉ាក់​គប្បី​​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ទើប​ជា​ការ​ប្រសើរ​។ វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​របក​ស្បែក​ចំពោះ​ទារក​ទើប​កើត ក្រែម​ផ្ដល់​សំណើម​៖ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​​Hypoallergenicតាម​វេជ្ជបញ្ជា ដែល​ត្រូវ​​ជ្រើសរើស​ផ្អែក​លើ​​កម្រិត​នៃ​ភាព​ស្ងួត អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ឡើង​វិញ។ ចូរ​លាប​ភ្លាម​ៗ​ក្រោយ​ងូត​ទឹក​រួច ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​។ ថ្នាំ​លាប​ស្បែក​៖ ថ្នាំ​លាប​ប្រភេទ​នេះ​អាច​បញ្ចៀស​ភាព​​ស្ងួត ដែល​​បង្ក​ឡើង​ដោយ​ត្រអក​ និង​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ។ ងូតទឹក៖ ម៉ាក់ៗ​គួរ​ជៀសវាង​ងូត​ទឹក​ឲ្យ​កូន​លើស​ពី​១០​នាទី ឬ​កុំ​ងូត​ទឹក​ឲ្យ​កូន​រាល់​ថ្ងៃ​ ប្រសិនបើ​អាច។ សាប៊ូ៖ ជៀសវាង​ប្រើ​សាប៊ូ​ឲ្យ​កូន​ញឹកញាប់​ពេក​​ រក្សា​សំណើម៖ រក្សា​សំណើម​នៅ​ក្នុង​បន្ទប់​របស់​ទារក​ សម្លៀក​បំពាក់៖ ម៉ាក់ៗ​គួរ​ស្លៀកពាក់​ខោ​អាវ​ដែល​ធ្វើ​ពី​កប្បាស​ឲ្យ​កូន​។


អាហារូបត្ថម្ភទារក

មិន​ចង់​ឲ្យ​កូន​ទៅ​ជា​ក្រិន​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​គន្លឹះ​ទាំង ​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង្វះ​អាហារូបត្ថម្ភ​ក្នុង​វ័យ​កុមារ​ ជា​ការ​គំរាមកំហែង​​មួយ​ដ៏​គ្រោះថ្នាក់​នៅ​ទូទាំង​ពិភពលោក។​ បញ្ហា​នេះ​ អាច​ផ្ដល់​ផល​ប៉ះពាល់​រយៈពេល​វែង ដែល​រួម​មាន​​ការ​ចុះ​ខ្សោយ​ខាង​រាងកាយ​ ការ​យល់​ដឹង និង​ផ្លូវ​ចិត្ត​។ មួយ​វិញ​ទៀត កង្វះ​អាហារូបត្ថម្ភ​ក៏​អាច​បណ្ដាល​ឲ្យ​ក្មេង​ទៅ​ជា​ក្រិន​ ដែល​នាំ​ឲ្យ​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​មិន​ពេញលេញ និង​មាន​IQ​ទាប​ជាង​កុមារ​ធម្មតា​ពី​៥​ ទៅ​១០​។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​ក្រិន​​ ប៉ា​ម៉ាក់​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​។ ​​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. បំបៅ​​កូនដោយទឹក​ដោះ​ម្ដាយ យ៉ាងតិច​៦​ខែ​ ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​ជា​ទៀងទាត់​សម្រាប់​​រយៈពេល ​៦​ខែ​ដំបូង មាន​សារសំខាន់​ណាស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រិន​ចំពោះ​កូន​ ពីព្រោះ​ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​Micro និង​Macro។ លើស​ពី​នេះ​ ​ទឹក​ដោះ​ម្ដាយ​ក៏​មាន​កាក​ទឹក​ដោះ (Whey) និង​​ទឹក​ដោះ​ដំបូង ដែល​អាច​បង្កើន​ភាព​ស៊ាំ​របស់​ទារក​ថែម​ទៀត​ផង​។ ២. បំពេញ​តម្រូវ​ការ​អាហារូបត្ថម្ភ​តាំង​ពី​​ពេល​មាន​ផ្ទៃពោះ​ ​​​ដើម្បី​បញ្ចៀស​ការ​ក្រិន​ចំពោះ​កូន​ ស្ត្រី​ពពោះ​គប្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​ណែនាំ​ដោយ​គ្រូពេទ្យ និង​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​។ ៣. តាមដាន​ការអភិវឌ្ឍរបស់​កូន​ ប៉ា​ម៉ាក់​គប្បី​តាមដាន​ការអភិវឌ្ឍ​របស់​ទារក​ឲ្យ​បាន​ទៀងទាត់​ ដូចជា​ទម្ងន់​ និង​កម្ពស់​។ បន្ថែម​ពី​នេះ គប្បី​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​ជា​ប្រចាំ​ ដើម្បី​ស្វែង​រក​ពី​រោគសញ្ញា​​​ដំបូង​នៃ​ការ​ក្រិន​ និង​វិធី​បង្ការ​។ ​​​​៤. ​ផ្ដល់​អាហារ​ល្អ​ៗ​ដល់​កូន​ នៅ​ពេល​ដែល​កូន​មាន​អាយុ​លើស​ពី​ ៦​ខែ​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន​ ដែល​សម្បូរទៅ​ដោយ​វីតាមីន រ៉ែ និង​ប្រូតេអ៊ីន ជា​ដើម​។​ យ៉ាង​ណា​មិញ ប្រសិនបើ​​កូន​មាន​អាការៈ​ណា​មួយ​មិន​ប្រក្រតី​បន្ទាប់​ពី​ញ៉ាំ​អាហារ​រឹង​ យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ​៥. រក្សា​អនាម័យ​ ជាមួយ​គ្នា​នេះ​ដែរ អា​អូន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ភាព​ស្អាត​នៅ​បរិវេណ​ជុំវិញ​ខ្លួន​គេ​ឡើយ​ ហើយ​កូន​​ងាយ​នឹង​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន។​ ដូច​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​សម្អាត​កន្លែង​កូន​លេង និង​ចាំ​តាម​មើល​កូន​​​​។ […]


ការបំបៅដោះ

ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍​ហើម​ពោះ រាក​រូស ឬ​ទល់​លាមក ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​មាន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ។ កាល​ណា ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​ការ​លូតលាស់ ព្រោះ​ក្រពះ ពោះវៀន​ស្រូប​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​សម្រាប់​រាងកាយ​កូន។ ដូច​នេះ បើ​ម៉ាក់ៗឲ្យ​កូន​បៅ​ម្សៅ​ទឹក​ទឹក​ដោះ​គោ ហើយ​ឃើញ​ថា​កូន​មាន​បញ្ហា​ទល់​លាមមក ហើម​ពោះ​ញឹក​ញាប់​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ និង​​អាចដូរ​មក​​ជ្រើស​រើស​​ម្សៅ​ទឹក​ដោះ​ពពែ​ឲ្យ​កូន​បៅ អាច​ជួយ​សម្រាល ឬ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​ ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ការ​សិក្សា​ចុះ​ផ្សាយ​ដោយ British Journal of Nutrition បាន​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​សារធាតុ oligosaccharides នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ប្រហាក់​ប្រហែល​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ មិន​តែ​ប៉ុណ្ណោះ ម្សៅ​ទឹក​ដោះ​ពពែ​មាន​ផ្ទុក​នូវ​សារធាតុ gut-supportive prebiotic oligosaccharides ៦ដង​លើស​ទឹក​ដោះ​គោ ដែល​ជា​សារធាតុ​មួយ​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ល្អ​ៗ​មាន​ក្នុង​ក្រពះ​ពោះវៀន ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កូន។ សារធាតុ​ផ្សំ​មាន​ក្នុង​ម្សៅ​ទឹក​ដោះ​ពពែ ទាំង​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ សុទ្ធ​តែ​ងាយ​រំលាយ និង​មាន​លក្ខណៈ​តូចៗ​ល្អិត​តាម​​ធម្មជាតិ ជា​ហេតុ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​ការ​បំបែក។ ទោះ​ជា​ម្សៅ​ទឹក​ដោះ​គោ ជា​ជម្រើស​​ដែល​ម៉ាក់​ប៉ា​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ឲ្យ​កូន​បៅ​បន្ទាប់​ពី​ទឹក​ដោះ​ម្ដាយ ហើយ​គេ​រក​ឃើញ​ដែរថា​ទឹក​ដោះ​ពពែ​​មាន​ភាព​ស្រដៀង​នឹង​ទឹក​ដោះ​ម្ដាយ​ច្រើន​ជាង​ទឹក​ដោះ​គោ ពិសេស​នោះ​គឺ ជាតិ Oligosaccharides នេះ​តែ​ម្ដង។ ចំណុច​ពិសេស​របស់​ម្សៅ​ទឹក​ដោះ​ពពែ មិន​មែន​មាន​ត្រឹម​តែ​សារជាតិ Oligosaccharides ជួយ​ចិញ្ចឹម​បាក់តេរី​ល្អៗ ក្នុង​ក្រពះ​ពោះវៀន​ប៉ុណ្ណោះ​ទេ ម្សៅ​ទឹក​ដោះ​ពពែ ក៏​មិន​បង្ក​ឲ្យ​កើត​បញ្ហា​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​ឲ្យ​រឹង​មាំ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ។


ការថែទាំទារក

ជួបបញ្ហាកូន​​អាយុ ៤-៥ខែ គេងមិនលក់ ដោះស្រាយតាមវីធីទាំងនេះ

បើ​និយាយ​រឿង​គេង គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​គ្នា​យើង​លក់​បាន​ពេញៗ​ភ្នែក​នោះ​ទេ ជា​ពិសេស​បើ​ក្នុង​ផ្ទះ​មាន​ទារក​តូច​ទើប​កើត​ខែ​ដំបូងៗ។ ជួន​កាល  បញ្ហា​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ អាចកើត​ឡើងលើ​កូន​ ជាហេតុ​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​​គេង​មិន​បាន​គ្រប់​គ្រាន់។ ចុះ​កូន​គេង​មិន​ស្ងប់​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី? គួរ​ដោះ​ស្រាយ​បែប​ណា? នៅ​អាយុ ៤ខែ ទារក​គេង​ប្រហែល ១២-១៦​ម៉ោង/ថ្ងៃ សរុប​ទាំង​ការ​គេង​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​នៅ​អាយុ ៥ខែ អា​អូន​គេង​ប្រហែល ១០-១១ម៉ោង/យប់ និង​គេង​ថ្ងៃ ២-៣ដង/ថ្ងៃ។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ មូល​ហេតុ​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ បញ្ហាគេង​មិន​លក់​លើ​ទារក អាយុ ៤-៥ខែ អាច​កើត​ឡើង​នៅ​ពេល​អា​អូន​ចាប់​ផ្ដើម​ស្វែង​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន​កូន​បាន​កាន់​តែ​ច្រើន។ ជាមួយ​នឹង​វត្ថុ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មនុស្ស​ប្លែក​មុខនៅ​ជុំ​វិញ​ខ្លួន​ជា​ច្រើន ពោល​គឺ​ជីវិត​កូន​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ក្នុង​ដំណាក់​កាល​នេះ មិន​គួរ​ខ្ជះខ្ជាយ​ពេល​សម្រាប់​គេង។ ម៉្យាង​វិញ​ទៀត អា​អូន​គេង​មិន​ស្ងប់​ពេល​យប់​ក៏​អាច​កើត​ឡើង​ដោយ​សារ​កូន​គេង​ថ្ងៃ​ច្រើន​ពេក ធ្វើ​ឲ្យ​គេង​ឆ្អែត បែរ​ជា​ពិបាក​គេង​ពេល​យប់ទៅវិញ។ ពេល​ខ្លះ បើ​អា​អូន​គេង​ថ្ងៃ​រសៀល​ពេក ដូច​ជា​គេង​ថ្ងៃ​ម៉ោង ៤-៥ល្ងាច ក៏​អាច​បណ្ដាល​ឲ្យ​កូន​គេង​មិន​ស្ងប់​ពេល​យប់​ដូច​គ្នា។ មូល​ហេតុ​ដទៃ​ទៀត​នៃ​បញ្ហាគេង​មិន​លក់​លើ​ទារក​​អាយុ ៤-៥ខែ អាច​មក​ពី​កន្លែង​គេង​អា​អូន​មាន​បរិយាកាស​មិន​សមរម្យ​សម្រាប់​ការ​គេង​ដូចជា ក្ដៅ ឬ​ត្រជាក់​ពេក មាន​ពន្លឺ​ភ្លឺ ឬ​មាន​សំឡេង​រំខាន​ដល់​ការ​គេង​របស់​កូន​ជាដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិនិត្យ និង​រៀប​ចំ​បរិយាកាស​កន្លែង​គេង​របស់​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។ តិចនិក​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​លើ​ទារក​អាយុ ៤-៥ខែ ដើម្បី​ជា​ដំណោះ​ស្រាយ​បញ្ហា​កូន​តូច​គេង​មិន​លក់ ម៉ាក់​ប៉ា​គួរ​តែ​បង្កើត​ទម្លាប់​ចូល​គេង​ឲ្យ​កូន​បាន​ល្អ ចាប់​ផ្ដើម​ពី​ការ​ងូត​ទឹក​សម្អាត​កូន ការ​បំបៅ​ដោះ ការ​ច្រៀង​បំពេ លួងលោម ថ្នាក់​ថ្នម​កូន​រហូត​ដល់​គេង​លក់។ អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​កត់​ចំណាំ​នោះ​គឺ ត្រូវ​ឲ្យ​កូន​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ទាំង​ពេល​ថ្ងៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស