ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ទារក

ការបំបៅដោះ

តិចនិចរក្សាទឹកដោះច្របាច់រួចទុកឲ្យកូនបៅ ម៉ាក់ៗថ្មីថ្មោងគួរដឹង

ទឹកដោះមានសារធាតុចិញ្ចឹមល្អៗដែលជួយដល់ការលូតលាស់ទារក និងអាចការពារទារក​ពីជំងឺ​មួយ​ចំនួន ទើបគ្រូពេទ្យណែនាំឱ្យម៉ាក់ៗបំបៅ​ដោះ​កូនយ៉ាងតិច ៦ខែ ឬ​ច្រើន​ជាង​នេះ។ ប៉ុន្តែម៉ាក់ៗមួយចំនួន​ត្រូវ​ចូលធ្វើការវិញ ឬត្រូវទៅលក់ដូរ ដូច្នេះដើម្បីអាច​ឱ្យ​អាអូនបន្តបៅទឹកដោះបាន​ ម៉ាក់ៗអាចបូម ​ឬច្របាច់ទឹកដោះទុក។ ពេលរក្សាទុកទឹកដោះ ម៉ាក់ៗ​គួរធ្វើអ្វីខ្លះ ហើយគួររចៀសវាងអ្វីខ្លះ? ទឹកដោះសម្បូរទៅដោយជាតិទឹក ខ្លាញ់ ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុ​រ៉ែ និងវីតាមីនជាច្រើន​ប្រភេទ។ ដូច្នេះដើម្បីកុំឱ្យខូចគុណភាព ម៉ាក់ៗគួរធ្វើតាមការណែនាំដូចខាងក្រោម៖ ១. រក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងពីកែវ ឬប្លាស្ទិក ម៉ាក់ៗគួររក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងធ្វើពីកែវ ឬប្លាស្ទិករឹងដែលស្អាត និងមានគម្របបិទជិតល្អ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវប្រាកដថា ប្រអប់ ឬកំប៉ុងប្លាស្ទិក​ដែលយកមកប្រើ​មិនត្រូវបានផលិត​ពី​សារធាតុ​គីមី Biphenol A (BPA) ។ ម៉្យាងទៀតម៉ាក់ៗក៏អាចប្រើថង់ប្លាស្ទិកពិសេសដែលត្រូវបានរចនាឡើងសម្រាប់រក្សាទុកទឹកដោះដែរ និង​ចៀសវាង​​ប្រើថង់ប្លាស្ទិកធម្មតា។ លើសពីនេះទៅទៀត ម៉ាក់ៗគួរច្របាច់ ឬបូមទឹកដោះដាក់ចូលក្នុងប្រអប់ ឬកំប៉ុងសម្រាប់​ផ្ទុក​ទឹកដោះ​តែម្តង ចៀសវាងចាក់ទឹកដោះផ្ទេរទៅផ្ទេរមកដែលនាំឱ្យបាត់បង់ជាតិខ្លាញ់ពីទឹកដោះ ព្រោះ​ជាតិ​ខ្លាញ់អាច​នៅជាប់កំប៉ុង ឬប្រអប់ដែលបានផ្ទេរ។ ២. កត់ត្រាកាលបរិចេ្ឆទ ម៉ាក់ៗគួរកត់ត្រាថ្ងៃ ខែ ឆ្នាំដែលទឹកដោះបានប្របាច់ ឬបូមនៅលើប្រអប់ កំប៉ុង ឬថង់ផ្ទុក​ទឹកដោះ​ដោយ​ប្រើស្លាកបិទពីលើដែលមិនជ្រាបទឹក និង​ប្រើហ្វឺតលុបមិនជ្រះសរសេរ ដើម្បីការពារ​ការប្រើទឹកដោះ​ដែលហួសកាល​បរិចេ្ឆទ និងផ្តល់ភាពងាយស្រួលដល់ម៉ាក់ៗ អ្នកផ្ទះ ឬអ្នកមើល​ថែ​អូនតូច​ក្នុងការ​យក​ទឹកដោះដែលបានរក្សាទុកមុនគេមកប្រើ ពោលគឺដូចការបង្វិលស្តុកអ៊ីចឹង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


ការបំបៅដោះ

ឲ្យកូនបៅទឹកដោះគោម្សៅរាល់ថ្ងៃ ដឹងថាទឹកដោះគោមានប៉ុន្មានប្រភេទទេ?

ទឹក​ដោះ​គោ​ម្សៅ ជា​ទូទៅ​ដែល​គ្នា​យើង​ជា​ម៉ាក់​ប៉ា​និយម​ឆុង​ឲ្យ​កូន​បៅ ភាគ​ច្រើន​ផលិត​ឡើង​ពី​ទឹក​ដោះ​គោ​ដែល​សម្រិតសម្រាំង​ឲ្យ​សម​ស្រប​សម្រាប់​ទារក ឬ​ក្មេង​តូចៗ។ តែ​គ្នា​យើង​មាន​ដឹង​ទេ​ថា ក្រៅ​ពី​ផលិត​ឡើង​ដោយ​ទឹក​ដោះ​គោ នៅ​មាន​ប្រភេទ​ម្សៅ​ទឹក​ដោះ​សិប្បនិម្មិត​សម្រាប់​ទារក ឬ​ក្មេង​តូច​មួយ​ចំនួន​ទៀត​ដែល​ផលិត​ឡើង​ដោយ​ប្រើ​រូបមន្ត​ខុស​ពី​ទឹក​ដោះ​គោ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ គណនាថ្ងៃសម្រាលកូន ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក តើ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រភេទ​អ្វី​ខ្លះ? ចំពោះ​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក ឬ​ក្មេង​តូច​ទាំង​អស់ មុន​នឹង​ចូល​ក្នុង​ទី​ផ្សារ​បាន​គឺ​ត្រូវ​មាន​ការ​ទទួល​ស្គាល់​ដោយ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ ឬ​ហៅ​កាត់​ថា FDA និង​ក្រសួង​សុខាភិបាល។ ទឹក​ដោះ​គោ​ម្សៅ​មាន​រូបមន្ត ៣​ប្រភេទ​ធំ​ៗ​ដូច​ជា៖ រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ៖ ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​ទារក​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ទឹក​ដោះ ដែល​បន្ថែម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ឲ្យ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ ទឹក​ដោះ​គោ​ម្សៅ​មាន​តុល្យភាព​នៃ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ ហើយ​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​រំលាយ។ ជា​ទូទៅ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ទារក ឬ​ក្មេង​តូច​អាច​បៅ​ទឹក​ដោះ​គោ​ម្សៅ​បាន​យ៉ាង​ងាយ​ស្រួល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទារក​មួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​ដោះ​គោ បណ្ដាល​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​មិន​បាន។ រូបមន្ត​សណ្ដែក​សៀង៖ ទឹក​ដោះ​សិប្បនិម្មិត​ដែល​មាន​រូបមន្ត​សណ្ដែក​សៀង អាច​មាន​ប្រយោជន៍ ប្រសិន​បើ​គ្នា​យើង​មិន​ចង់​ឲ្យ​អា​អូន​ទទួល​ប្រូតេអ៊ីន​ពី​សត្វ (ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ)។ ទឹក​ដោះ​សិប្បនិម្មិត​ដែល​ផលិត​ឡើង​ដោយ​សណ្ដែក​សៀង ក៏​ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ទារក​ដែល​មាន​ប្រតិកម្ម​ទឹក​ដោះ​គោ ឬ​អាលែកហ្ស៊ី​នឹង​ជាតិ​ឡាក់តូស (Lactose Intolerant)។ ប៉ុន្តែ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ក្មេង​ៗ​មួយ​ចំនួន​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ទឹក​ដោះ​គោ ក៏​អាច​មាន​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​សិប្បនិម្មិត​ផលិត​ឡើង​ដោយ​សណ្ដែក​សៀង​ដែរ។ រូបមន្តhydrolysate៖ រូបមន្ត​ទាំងនេះ​ផ្ទុក​ប្រូតេអ៊ីន​ដែល​បំបែក​ដោយ​ផ្នែក ឬ​ទាំង​មូល​ទៅ​ជា​ទំហំ​តូចៗ​ជា​ជាង​រូបមន្ត​ទឹកដោះគោ ឬ​សណ្ដែក​សៀង។ ទឹក​ដោះ​គោ​សិប្បនិម្មិត​ដែល​មាន​រូបមន្ត​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​ទារក ឬ​ក្មេង​ដែល​ក្រពះ​ពោះ​វៀន​មិន​អាច​ទ្រាំ​ទ្រ​នឹង​រូបមន្ត​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ឬ​សណ្ដែក​សៀង​បាន ពោល​គឺ​ក្មេង​ៗ​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ទឹក​ដោះ​សិ​ប្បនិម្មិត​មាន​រូបមន្ត​ពិសេស​អាច​រក​បាន​សម្រាប់​ទារក​មិន​គ្រប់​ខែ និង​ទារក​ដែល​មាន​បញ្ហា​សុខភាព​ជាក់​លាក់​ណា​មួយ​ដែរ។ ដ្បិត​តែ​ឥឡូវ​នេះ ទឹក​ដោះ​សិប្បនិម្មិត​មាន​ជម្រើស​សម្បូរ​បែប សម្រាប់​ម៉ាក់​ប៉ា​ជ្រើស​រើស ក៏​ប៉ុន្តែ​ពី […]


ការបំបៅដោះ

ឆុងទឹកដោះគោម្សៅជាមួយទឹកបបរ ល្អសម្រាប់អាអូនបៅ?

បើ​តាម​អ្នក​ជំនាញ ក៏​ដូច​ជា​ការ​ណែនាំ​មាន​នៅ​លើ​សំបក​កំប៉ុង​ស្រាប់ គឺ​យើង​ត្រូវ​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ជាមួយ​ទឹក​ដាំ​ពុះ រួច​ទុក​ឲ្យ​ត្រជាក់​ប្រហែល ៤០ - ៧០អង្សារសេ ។ លោក​វេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេស​រោគ​កុមារ លើកឡើង​ថាឆុង​ទឹក​ដោះ​គោ​ម្សៅ​ជាមួយ​ទឹក​ដាំ​ពុះ និង​នៅ​មាន​សីតុណ្ហភាពក្ដៅ​តិចៗ​ផង ពេល​កូន​បៅអាច​នឹង​រំលាយ​បាន​ល្អ​ ជាង​​ទឹក​ត្រជាក់​​។ ផ្ទុយ​ទៅ​វិញ មាន​ម៉ាក់​ៗមួយ​ចំនួន​បែរ​ជា​យក​ទឹក​បបរ​រាវ​ៗ​ទៅ​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន​ជំនួស​ទឹក​វិញ។ ការ​អនុវត្ត​បែប​នេះ​ត្រឹម​ត្រូវ ឬ​ក៏​ខុស? ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទាក់ទង​នឹង​ការ​អនុវត្ត​បែប​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា មិន​មែនជា​រឿង​​ល្អ​ឡើយ ហើយ​មាន​​ទឹក​តែ​មួយ​មុខ​​ប៉ុណ្ណោះ ទើប​សក្ដិសម​នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ មិន​មែន​ទឹក​បបរ​រាវៗ​នោះទេ។ ទឹក​ដាំ​ពុះ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឆុង​ទឹកដោះ​គោម្សៅឲ្យ​កូន ព្រោះ​វា​បាន​សម្លាប់​មេរោគ និង​រាវ​ល្អ​សមស្រប​ជាមួយ​ទឹកដោះ​គោម្សៅ​។ រីឯ ទឹក​បបរ​វិញ វា​មាន​សភាព​ខាប់​ជាង​ទឹក​ធម្មតា ហើយ​វ័យ​កូន​មិន​ទាន់​ដល់​វ័យ ៦ខែ ទៀត​រិត​តែ​មិន​ល្អ​នោះទេ ព្រោះ​វ័យ​នេះ​​មិន​ទាន់​អាច​បន្ថែម​ចំណី​ក្រៅពី​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះគោម្សៅ​នោះទេ​។ ហេតុ​អ្វី​បាន​ជា​ទឹក​បបរ​មិន​ស័ក្ដិសម​សម្រាប់​ការ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោក​វេជ្ជបណ្ឌិតបន្ត​ថា ទឹក​បបរ មាន​សភាព​ខាប់​ជាង​ទឹក​ធម្មតា ហើយ​បើ​យក​ទៅ​លាយ​ទឹក​ដោះ​គោ​ម្សៅ នោះ​សភាព​ទឹកដោះ​គោ​នឹង​កាន់តែ​ខាប់​អាច​ធ្វើឲ្យ​អា​អូន​រាក ទល់​លាមក ឬ​ងាយ​រលាក​បំពង់ក ពោះវៀន​ជាដើម។ ម៉្យាង​វិញ​ទៀត បើ​ទារក​មិន​ទាន់​គ្រប់ […]


ការបំបៅដោះ

ស្គាល់DHA ឥឡូវមកស្គាល់ MFGM មានក្នុងទឹកដោះម្ដាយ និង​ទឹកដោះគោ

ទឹកដោះគោម្សៅបានវិវត្តកាន់តែជឿនលឿនសម្បូរទៅដោយសារធាតុចិញ្ចឹមស្រដៀងនឹងទឹកដោះម្ដាយមានដូចជា ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត និង DHA ជាដើម។ ម៉ាក់ប៉ាដែលឲ្យកូនបៅទឹកដោះគោម្សៅច្បាស់ជាស្គាល់ DHA ជាសារធាតុជួយដល់ការលូតលាស់ខួរក្បាលក្មេង និងសុខភាពភ្នែកកូន។ ដោយសារតែភាពជឿនលឿន ឥឡូវនេះរូបមន្តថ្មី MFGM ដែល​ធ្លាប់​មាន​តែ ក្នុង​ទឹក​ដោះ​ម្ដាយ ឥឡូវមានក្នុងទឹកដោះគោម្សៅ និង​ជាដៃគូសហការយ៉ាងស្និទ្ធស្នាលក្នុងការលូតលាស់ខួរក្បាលរបស់កូន។ អ្វីទៅជា MFGM? Milk Fat Globule Membrane ឬហៅកាត់ MFGM ជាសមាសធាតុស្មុគស្មាញត្រូវបានរកឃើញនៅគ្រប់ដំណក់នៃទឹកដោះម្ដាយរួមមានលីពីតជីវសាស្ត្រ និងប្រូតេអ៊ីនជាង ១៥០ និងជួយគាំទ្រទៅដល់ការអភិវឌ្ឍន៍ការយល់ដឹងរបស់កូន ជាពិសេស MFGM ជាភ្នាសដែលកើតឡើងដោយធម្មជាតិ ព័ទ្ធជុំវិញស្រទាប់ខ្លាញ់ក្នុងទឹកដោះម្ដាយ។ ការស្រាវជ្រាវបានបង្ហាញថា MFGM ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធ និងមុខងារខួរក្បាល។ MFGM នឹងមានមុខងារអ្វីខ្លះ? ការសិក្សាថ្មីៗបង្ហាញថា MFGM មានក្នុងទឹកដោះគោម្សៅជួយអភិវឌ្ឍនៃការយល់ដឹងស្រដៀងនឹងទឹកដោះម្ដាយ។ លទ្ធផលនោះក៏បង្ហាញដែរថា MFGM មានឥទ្ធិពលវិជ្ជមានទាំងលើការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ និងប្រឆាំងការឆ្លងមេរោគផងដែរ។ ការបន្ថែមសារធាតុ MFGM ទៅក្នុងទឹកដោះគោម្សៅអាចបង្រួមគម្លាតនៃការយល់ដឹង និងកាត់បន្ថយអត្រាឆ្លងមេរោគដែលអាចបណ្ដាលឲ្យកូនឈឺរវាងក្មេងបៅទឹកដោះម្ដាយ និងក្មេងបៅទឹកដោះគោម្សៅ។ នេះក៏ដោយសារតែក្មេងបៅទឹកដោះម្ដាយទទួលបានអង់ទីករការពារខ្លួនពីជំងឺពីម៉ាក់ៗ ជាហេតុធ្វើឲ្យអាអូនមិនងាយឈឺដូចក្មេងដទៃ។ លើសពីនេះទៅទៀត MFGM ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារក្មេងមានសុខភាពល្អ ព្រោះតែសមត្ថភាពប្រឆាំងមេរោគ និងជួយការពារប្រព័ន្ធភាពស៊ាំ។ ការសិក្សាខ្លះក៏បានឲ្យដឹងថា […]


ទារក

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ

មនុស្ស​ពេញ​វ័យ​សុខភាព​មាំ​ទាំ​ខំ​ប្រឹង​អនាម័យ​សឹង​អី​នៅ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​បាន ចុះ​ទម្រាំ​កូន​ក្មេង​ចូល​ចិត្ត​រត់​លេង របស់​អី​ក៏​យក​ដាក់​មាត់ ហើយ​មិន​ទាន់​ចេះ​ធ្វើ​អនាម័យ​ខ្លួន​ឯង​ទៀត​នោះ? កូន​តូច​ងាយ​ឆ្លង​មេរោគ បង្ក​ជា​ជំងឺ​ណាស់ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នៅ​ខ្ចី មិន​ងាយ​នឹង​វាយ​ឈ្នះ​វីរុស​ចូល​ទៅ​បង្ក​រឿង​ដល់​សុខភាព​ទេ។ បើ​មិន​ចង់​ឲ្យ​កូន​ពិបាក យក​ល្អ​យើង​ជា​ម៉ាក់​ប៉ា​គួរ​ដឹង​គន្លឹះ​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១. ញ៉ាំ​អាហារ​ចម្រុះ​ល្អៗ របប​អាហារ​មាន​ផ្លែឈើ និង​បន្លែ​ចម្រុះ​ពណ៌​ច្រើន នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន។ នៅ​ក្នុង​របប​អាហារ​កូន​ប្រចាំ​ថ្ងៃ គួរ​តែ​មាន​អាហារ​សម្បូរ​វីតាមីន C (ផ្លែ​ក្រូច ស្ត្របឺរី ឬប្រូខូលី) និង​វីតាមីន D (ធូណា គ្រាប់​ធញ្ញជាតិ) និង​អាច​បន្ថែម​យ៉ាអួរ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ Probiotics ដើម្បី​ជួយ​សុខភាព​ក្រពះពោះវៀន​កូន និង​រនាំង​ការពារ​រាងកាយ។ [embed-health-tool-child-growth-chart] ដើម្បី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល យើង​អាច​ផ្ដល់​ទឹក​ដោះ​គោ​ដែល​មាន​ផ្ទុក​រូបមន្ត​ថ្មី​ស្រឡាង ភ្នាស​កោសិកា​ខ្លាញ់​ទឹក​ដោះ ឬ MFGM ជា​សមាស​ធាតុ​កុំប្លិច​មាន​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​ខួរក្បាល ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​មិន​ងាយ​ឈឺ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។ ក្នុង​ករណី កូនឧស្សាហ៍ហើមពោះ ឈឺពោះ ម៉ាក់ប៉ាគួរបន្ថែម Partially hydrolyzed protein ឬ PHP ចូលទៅក្នុងរបបអាហារកូនដែរ ព្រោះវាងាយស្រួលរំលាយ ស័ក្តិសមសម្រាប់ប្រព័ន្ធរំលាយអាហារខ្ចីរបស់ក្មេង។ ២. ចាក់​វ៉ាក់សាំង បើ​យើង​មិន​ចង់​ឲ្យ​កូន​តូច​ងាយ​ឆ្លង​មេរោគ​កើត​ជា​ជំងឺ​នោះ គ្មាន​មធ្យោបាយ​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នោះ​ទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់ […]


ការថែទាំទារក

ម៉េចបានកូនតូចកើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរដោះស្រាយបែបណា?

ជាទូទៅស្រែងទឹកដោះកើតឡើងនៅលើមាត់ ថ្ពាល់ ចង្កា ផ្នត់ក ឬទ្រូងរបស់ទារក​ដែលធ្វើឱ្យស្បែក​អាអូនរលាកក្រហមៗ។ ហេតុអ្វីបានជា​អាអូន​​​កើតស្រែងទឹកដោះ? ម៉ាក់ប៉ាគួរធ្វើម៉េច? ស្រែងទឹកដោះកើតឡើងដោយសារស្បែកអាអូនរោលជាមួយទឹកមាត់។ ជាទូទៅ កូនអាចកើត​ស្រែង​ទឹកដោះ​នៅអាយុប្រហែល ២ ទៅ ៣ ខែ ព្រោះក្រពេញទឹកមាត់កូន​លូតលាស់ ​ដែលអាចធ្វើឱ្យ​ស្រក់ទឹកមាត់ ឬចេះតែស្រក់ទឹកមាត់។ ម្យ៉ាងទៀតនៅពេលអាអូនដុះធ្មេញ ក៏អាចស្រក់ទឹកមាត់ដែរ ឬរមាស់ធ្មេញដែលធ្វើឱ្យអាអូន​ចេះតែលូកដៃចូលមាត់ ឬខាំរបស់នេះរបស់នោះដែលបណ្តាលឱ្យទឹកមាត់ស្រក់ជាប់លើស្បែក និងបណ្តាលឱ្យ​រោល។ ម៉ាក់ប៉ាអាចធ្វើតាមការណែនាំខាងក្រោម​ដើម្បីកាត់បន្ថយអាការៈរមាស់ និងព្យាបាលស្រែង​ទឹក​ដោះ៖ ១. សម្អាត​ស្បែកកូននឹងទឹកក្តៅឧណ្ហៗ វេជ្ជបណ្ឌិត Livpreet Singh ឯកទេសរោគកុមារនៅ Scripps Coastal Medical Center Eastlake បានណែនាំឱ្យម៉ាក់ប៉ាលាងស្បែកអាអូនកន្លែង​កើតស្រែងទឹកដោះជាមួយ​ទឹកក្តៅឧណ្ហៗ​ពីរដង​ក្នុងមួយថ្ងៃ រួចផ្តិតជាមួយកន្សែងស្អាតទន់​ៗឱ្យស្ងួត។ ២. លាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែក ម៉ាក់ប៉ាអាចលាបក្រមួន ឬគ្រីមព្យាបាលរលាកស្បែកដើម្បីកាត់បន្ថយអាការៈរមាស់ ការពារស្បែក​កូន​កុំឱ្យរោលជាមួយទឹកមាត់ និងដើម្បីព្យាបាលស្បែក តែមុនលាបក្រមួន ឬគ្រីមព្យាបាល​រលាក ម៉ាក់ប៉ាគួរផ្តិតស្បែកអាអូនឱ្យស្ងួតសិន។ ៣. ចៀសវាងប្រើផលិតផលថែរក្សាស្បែកប៉ះពាល់ស្បែកទារក ម៉ាក់ប៉ាគួរជ្រើសរើសផលិតផលថែរក្សាស្បែកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ ឬឡេលាបខ្លួន​ដែលគ្មានក្លិនប្រអូប និងមានជាតិសាប៊ូខ្សោយ​ឱ្យ​អាអូន ដើម្បីកុំឱ្យស្បែករលាក ឬរមាស់កាន់តែខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ចៀសវាងប្រើសាប៊ូមានជាតិកាត់ខ្លាំង ម៉ាក់ប៉ាគួរបោកខោអាវ កន្សែង ភួយ […]


ការថែទាំទារក

អស់កង្វល់រឿងអាអូនរោលខោទឹកនោម បើម៉ាក់ៗចេះតិចនិកទាំងនេះ

ទារកភាគច្រើនអាចរោលខោទឹកនោមដែលធ្វើឱ្យគូទ ក្រលៀន ឬប្រដាប់​ភេទឡើងក្រហម កន្ទួល ក្រហាយ និងឈឺ។ ការពារប្រសើរជាងព្យាបាល បើ​អ៊ីចឹងដើម្បីការពារអាអូនពីការរោលខោទឹកនោម ម៉ាក់ប៉ាគួរធ្វើម៉េច? ភាគច្រើនអាអូនរោលខោទឹកនោមដោយសារក្នុងខោទឹកនោមមានសំណើមច្រើនពេក។ ដូច្នេះ ម៉ាក់ប៉ា​អាចថែទាំស្បែកអាអូនតាមវិធីសាស្រ្តដូចខាងក្រោម ដើម្បីចៀសវាងការ​រោលខោ​ទឹក​នោម។​ ១. ប្តូរខោទឹកនោមឱ្យបានញឹកញាប់ ការស្លៀកខោទឹកនោមយូរធ្វើឱ្យស្បែកអាអូនសើមដោយសារទឹកនោម បូករួមនឹងការកកិត​ជាមួយ​ខោទឹកនោមទៀតងាយធ្វើឱ្យស្បែក​​រោលឡើងកន្ទួលរមាស់ និងរលាត់ស្បែកណាស់។ ដូច្នេះ​ម៉ាក់ប៉ាគួរប្តូរខោទឹកនោមឱ្យអាអូនរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។ ២. លាងគូទឱ្យកូនភ្លាមៗបន្ទាប់ពីបត់ជើងធំរួច ក្នុងលាមកមានមេរោគច្រើនដែលអាចធ្វើឱ្យស្បែកអាអូនឆ្លងមេរោគ រួចបណ្តាលឱ្យរលាក និងរោល ជាពិសេសពេលអាអូនរាកដោយសារញុំាអាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ផ្លែឈើអម្បូរក្រូច ប៉េងប៉ោះ ឬទឹកប៉េងប៉ោះជាដើមដែលធ្វើឱ្យលាមកអាអូនមានជាតិអាស៊ីដច្រើន ហើយងាយ​ធ្វើឱ្យ​ស្បែក​រលាក។ ៣. សម្អាតស្បែករាល់ពេលប្តូរខោទឹកនោម រាល់ពេលប្តូរខោទឹកនោម ម៉ាក់ប៉ាគួរសម្អាតស្បែកអាអូនជាមួយ​ទឹក និងសាប៊ូ​មាន​ជាតិ​កាត់​ខ្សោយៗ​ដើម្បី​សម្អាតទឹកនោម និងកម្ចាត់មេរោគ។ បើម៉ាក់ប៉ាប្រើក្រដាសសើម ម៉ាក់ប៉ាគួរជ្រើសរើសក្រដាស​សើមដែលគ្មានជាតិអាកុល ឬគ្មានក្លិនក្រអូប។ បន្ទាប់មកផ្តិតស្បែកអាអូនថ្នមៗជាមួយកន្សែងពោះគោ និងទុកឱ្យស្បែកស្ងួតសិន ចាំស្លៀកខោទឹកនោមថ្មី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. លាបគ្រីម ឬក្រមួនការពាររលាក មុនពេកស្លៀកខោទឹកនោមថ្មីឱ្យអាអូន ម៉ាក់ប៉ាគួរលាបគ្រីម ឬក្រមួនការពាររលាកលើស្បែក​អាអូន​ដើម្បីការពារស្បែកអាអូនពីការកកិតជាមួយខោទឹកនោម និងការពារសំណើម។ ម៉ាក់ប៉ាគួរ​ជ្រើសរើស​គ្រីម ឬក្រមួនការពារ​រលាកដែលផ្សំពីសារធាតុ Zinc oxide និង petrolatum ដែលគ្មាន​ក្លិន​ក្រអូប។ [embed-health-tool-baby-poop-tool] ៥. ជ្រើសរើសខោទឹកនោមជក់ទឹកបានល្អ ខោទឹកនោមដែលជក់ទឹកបានល្អអាចជួយការពារស្បែកអាអូនមិន​ឱ្យ​សើម និងធ្វើឱ្យស្បែក​ស្ងួតល្អ […]


ការបំបៅដោះ

តិចនិកកុំឲ្យកូនខាំក្បាលដោះ ពេលបំបៅកូន ម៉ាក់ៗគួរដឹង!

បំបៅដោះកូន គឺជាពេលវេលាមួយដែលម៉ាក់ៗបង្កើនភាពស្និទ្ធស្នាលជាមួយនឹងកូន និងជាពេល​សម្រាក​សម្រាប់ម៉ាក់ៗដែរ។ ពេល​បៅ​ដោះមាន​អូនតូចមួយចំនួនអាច​ខាំក្បាលដោះម៉ាក់ៗ​បាន និងបង្កឱ្យ​មានការឈឺចាប់ អាច​ធ្វើ​ឱ្យ​ម៉ាក់ៗខ្លាចលែងចង់បំបៅដោះកូន​ទៀត​ក៏​មាន​។​ ហេតុអ្វី​បានជាកូន​ខាំក្បាលដោះអំឡុងពេលបំបៅ? ម៉ាក់ៗ​គួរបំបៅបែបណា​ទើបអាអូនមិនខាំ​ក្បាល​ដោះ? ១. បញ្ឈប់ការបំបៅពេលកូនឆ្អែត ជាទូទៅ កូន​អាចខាំក្បាលដោះនៅពេលបៅឆ្អែត ឬធុញនឹងការបៅ ដូច្នេះម៉ាក់ៗត្រូវ​សង្កេត​មើល ប្រសិនបើកូន​លែងចង់បៅហើយ ម៉ាក់ៗត្រូវឈប់ការ​បៅភ្លាមដែរ​។ ២. ម៉ាស្សាសុដន់ និងចុងសុដន់ អាអូនអាចខំាក្បាលដោះនៅពេលបៅដំបូងដោយសារទឹកដោះមិនចេញ ដូច្នេះមុនពេលបំបៅដោះ ម៉ាក់ៗអាចម៉ាស្សាសុដន់ និងចុងសុដន់សិនដើម្បីជំរុញឱ្យទឹកដោះចេញ។ បន្ថែមពីនេះទៅទៀត ម៉ាក់ៗ​អាចច្របាច់សុដន់បន្តិចដើម្បីចេញទឹកដោះ ចៀសវាងអាអូនបៅមិនចេញទឹកដោះ ហើយ​ខាំ​ក្បាលដោះ។ ៣. ដាក់ក្បាលដោះឱ្យដល់មាត់កូន ដាក់ក្បាលដោះឱ្យដល់មាត់កូន​អាចជំរុញឱ្យកូន​បើកមាត់ធំៗបៅ។ ម៉ាក់ៗ​ក៏អាច​ទាញ​ចង្កា​របស់​អាអូនថ្នមៗដើម្បីឱ្យបើកមាត់ធំៗ​បៅដែរ។ ដូច្នេះ​ក្បាលដោះ​នឹងចូលជ្រៅ​ក្នុងមាត់​​ដែលមិនធ្វើ​ឱ្យ​អាអូន​ខាំក្បាលដោះពេលកំពុងបៅ។ ៤. ឱ្យកូន​ខាំជ័រលេង ក្នុងអំឡុងពេលដុះធ្មេញ អាអូននឹងរមាស់ ហើយឈឺអញ្ចាញធ្មេញ​ដែលធ្វើឱ្យកូន​​ខាំក្បាល​ដោះ​ដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់។ ដូច្នេះមុននឹងបំបៅដោះ ម៉ាក់ៗអាចឱ្យកូន​ខាំជ័រ​លេង​ដែលក្លាសេត្រជាក់ៗដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់អញ្ចាញធ្មេញរបស់កូន​ និងការពារ​​មិនឱ្យខាំក្បាលដោះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. បំបៅនៅកន្លែងគ្មានសំឡេងរំខាន ម៉ាក់ៗគួរបំបៅកូននៅក្នុងបន្ទប់ ឬកន្លែងស្ងាត់ល្អ គ្មានសំឡេងរំខាន បិទវាំងនន ឬបន្ថយ​ពន្លឺភ្លើង​ក្នុងបន្ទប់ដើម្បីឱ្យកូនយកចិត្តទុកដាក់ក្នុងការបៅ។ នៅពេលមានសំឡេងរំខាន អាអូន​អាចភ្លេច​ថា​កំពុង​បៅ ហើយអាចបិទមាត់ និងខាំត្រូវក្បាលដោះម៉ាក់ៗ។ ៦. បំបៅពេលអាអូនឃ្លាន ម៉ាក់ៗគួរបំបៅដោះនៅពេលអាអូនឃ្លាន ទើបកូន​បើកមាត់បៅ និងមិនខាំក្បាលដោះ។ ជាទូទៅ ម៉ាក់ៗអាចបំបៅអាអូនរៀងរាល់ ២-៣ ម៉ោង​ម្តង។ ៧. […]


ការបំបៅដោះ

រឿង​រ៉ាវជុំវិញការបំបៅកូនដោយទឹកដោះគោម្សៅ ម៉ាក់ប៉ាភាគច្រើនយល់ច្រឡំ

ពេល​និយាយ​ដល់​​ពាក្យ​បំបៅ​កូន មាន​វិធី​សាស្ត្រ​បំបៅ​កូន​តែ ​២​យ៉ាង​ប៉ុណ្ណោះ​ដែល​លេច​ចេញ​ក្នុង​ការ​គិត​របស់​យើង​ ​នោះ​គឺ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ។ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ខ្លួន​យ៉ាង​តិច​ឲ្យ​បាន ៦ខែ ឬ​លើស​នេះ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ទឹក​ដោះ​គោ​ម្សៅ​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​យល់​ច្រឡំ​ពី​ការ​ពិត​ទាំង​ស្រុង។ ពាក្យ​ចចាមអារ៉ាម​អ្វី​ខ្លះ​ទាក់​ទង​នឹង​ទឹក​ដោះ​គោ​ម្សៅ? ១. ៉​ទឹក​ដោះ​ម្ដាយ​ជា​ជម្រើស​ល្អ​បំផុត ចំណែក​ទឹក​ដោះ​គោ​ម្សៅ​មិន​ល្អ​សម្រាប់​កូន គួរ​ចៀស​វាង​ដាច់​ខាត " ការ​ពិត៖ គ្មាន​ម្ដាយ​រូប​ណា​គួរ​មាន​ការ​អៀនខ្មាស​ក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ទេ ព្រោះ​មិន​មែន​ស្ត្រី​គ្រប់​រូប​សុទ្ធ​តែ​អាច​ផ្ដល់​ទឹក​ដោះ​ខ្លួន​ឲ្យ​កូន​បៅ​នោះ​ទេ។ ហេតុ​ផល​ជា​ច្រើន​ដូច​ជា ការ​ផលិត​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ឬ​ម្ដាយ​មានបញ្ហាសុខភាព​ដែល​ពេទ្យ​មិន​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន គឺ​អាច​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​ជំនួស​ឲ្យ​កូន​បៅ​បាន។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ ២. " ទឹក​ដោះ​គោ​ម្សៅ​មិន​មាន​តម្លៃ​អាហារូបត្ថម្ភ​ស្មើ​នឹង​ទឹកដោះ​ម្ដាយ​ទេ " ការ​ពិត៖ ពិត​ណាស់​ទឹក​ដោះ​ម្ដាយ គឺ​ជា​អាហារ​ដ៏​ពិសិទ្ធ​សម្រាប់​កូន។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា ​ទឹក​ដោះ​គោម្សៅ​មិន​មាន​អ្វី​ដែល​ទឹក​ដោះ​ម្ដាយ​មាន​នោះទេ។ ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង ក្នុង​លក្ខណ្ឌ​បញ្ហា​សុខ​ភាព​មួយ​ចំនួន ឬ​ម៉ាក់ៗ​ខ្លះ​រវល់​ការងារ ក្រោយ​ឲ្យ​កូន​បៅ​បាន ​៦ខែ ហើយពួកគាត់​អាច​ជ្រើស​រើស​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន​បៅបន្ថែម​លើ​របបអាហា​រ​ផ្សេង​ទៀត។ ទឹក​ដោះ​គោ​ម្សៅ​ក៏​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ប្រហាក់​ប្រហែល​​នឹង​ទឹក​ដោះ​ម្ដាយ ដើម្បី​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ពេញ​លេញ​ដែរ។ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក ការ​ផលិត​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​កូន​តូច​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ម៉ត់​ចត់ ដោយ​រូបមន្ត​ទាំង​អស់​ត្រូវ​មាន​បរិមាណ​ជាក់​លាក់​នៃ​ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេងៗ ដើម្បី​លើក​កម្ពស់​ការ​លូតលាស់​ពោរ​ពេញ​ដោយ​សុខភាព​ល្អ​របស់​កូន​តូច។ ប៉ុន្តែ អ្វី​ដែល​ទឹក​ដោះ​គោ​ម្សៅ​ចាញ់​ប្រៀប​នឹង​ទឹក​ដោះ​ម្ដាយ​នោះ​គឺ ទឹក​ដោះ​គោ​ម្សៅ​មិន​អាច​ផ្ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ដូច​ដែល​ទឹក​ដោះ​ម្ដាយ​ផ្ដល់​ទៅ​ឲ្យ​កូន​បាន​ទេ។ ៣. ៉​បៅ​ទឹក​ដោះ​គោ​ម្សៅ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ម្ដាយ​នឹង​កូន​មិន​ស្អិត​រ​មួត​ដូច​បំបៅ​ដោះ​ផ្ទាល់ " ការ​ពិត៖ ពិត​ណាស់​ការ​នបំបៅ​ដោះ​កូន ជា​ផ្នែក​មួយ​បង្កើត​ចំណង​ជិត​ស្និទ្ធ​រវាងម្ដាយ និង​កូន។ ប៉ុន្តែ ថា​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ​នឹង​កូន​មិន​មែន​គ្រាន់​តែ​ទាក់​ទង​នឹង​ការ​បំបៅ​ដោះ​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ។ […]


ការថែទាំទារក

ម៉ាក់ប៉ាដឹងអត់ តើគួរដាក់ទារកគេងម៉េចទើបសុវត្ថិភាព?

ទារកគេងច្រើន ជាពិសេសទារកទើបកើត។ ទារកទើបកើតគេង​ប្រហែល​ ១៦-២០ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទារកទើបកើតក្រោមអាយុ ១ ខួប​ងាយ​មានហានិភ័យស្លាប់ភ្លាមៗដោយសារការគេងណាស់។ តើម៉ាក់​ប៉ា​​​គួរដាក់ទារក​ទើបកើត​គេង​បែប​ណា និងក្នុងបរិយាកាសបែប​ណាទើប​មានសុវត្ថិភាព? សភាកុមារអាមេរិក (AAP) បានឱ្យដឹងថា ទារកទើបកើតក្រោមអាយុ ១ ខួបអាច​ស្លាប់​ពេល​គេង​ដោយសារ៖ ការថប់ដង្ហើមពេលគេង ការជាប់ក្នុងប្រឡោះនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម ការទាក់ ឬជាប់កនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម ដើម្បីធានាថាទារកទើបកើតមានសុវត្ថិភាពក្នុងពេលគេង ម៉ាក់ប៉ាត្រូវ​ប្រយ័ត្នចំពោះបរិយាកាស និង​ឥរិយាបថក្នុងការគេងរបស់ទារកដូចជា៖ ១. ដាក់ទារកគេងផ្ងារ ម៉ាក់ប៉ាត្រូវដាក់ដាក់ទារកគេងផ្ងារគ្រប់ពេល មិនថាថ្ងៃ ឬយប់ទេ ព្រោះការគេងផ្ងារអាចការពារ​ទារក​ពីការថប់ដង្ហើមពេលកំពុងគេង។ លើស​ពីនេះទៅគេងផ្អៀងទៀត ទារកដែលគេងផ្ងារ​មានហានិភ័យ​ស្លាប់​ភ្លាមៗតិចជាងទារកដែល ឬគេងផ្កាប់។ ២. កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក ម៉ាក់ប៉ាអាចគិតថា ការដាក់អូនតូចឱ្យគេងលើពូក ឬកម្រាលទន់ៗអាច​ធ្វើឱ្យអូនតូច​មានផាសុកភាព​ក្នុងពេលគេង ប៉ុន្តែតាមពិតការគេងលើពូក ឬកម្រាលទន់ៗអាចធ្វើឱ្យអូនតូច​ថប់ដង្ហើម​ដោយសារ​បាំង​មុខ ឬច្រមុះនឹងពូក ឬកម្រាលទៅវិញ ព្រោះពូក ឬកម្រាលទន់ៗមិនអាច​ទ្រទម្ងន់​អូនតូចបានល្អ​ដែល​ធ្វើឱ្យអូនតូចទ្រុឌចុះក្រោម។ [embed-health-tool-due-date] ៣. ដាក់ទារកឱ្យគេងដាច់តែឯង ម៉ាក់ប៉ាគួរចៀសវាងដាក់អូនតូចគេងលើគ្រែជាមួយម៉ាក់ប៉ា ដើម្បីការពារ​ការគេងសង្កត់​ពីលើអូនតូច​ដែលធ្វើឱ្យអូនតូចថប់ដង្ហើម និងការពារអូនតូចពីក្រឡាប់ធ្លាក់ពីលើគ្រែ។ ម៉ាកប៉ាគួរដាក់អូនតូច​ឱ្យ​គេង​ដាច់​តែឯងក្នុងអង្រឹងរហូតដល់ ៦ ខែ ឬមួយឆ្នាំក្នុងបន្ទប់ជាមួយម៉ាក់ប៉ា។ ៤. ចៀសវាងដណ្តប់ភួយឱ្យទារក ម៉ាក់ប៉ាអាចស្លៀកពាក់អាវដៃវែង ខោជើងវែងឱ្យអូនតូចដើម្បី​ការពារកុំឱ្យអូនតូចរងា​ជំនួសឱ្យការ​ដណ្តប់​ភួយឱ្យអូនតូច ព្រោះភួយដែលម៉ាក់​ប៉ាដណ្តប់ឱ្យអូនតូចអាចគ្របមុខ និងច្រមុះអូនតូច ប្រសិន​បើអូនតូច​រើ ឬក្រឡាប់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស