ភាគច្រើនកូនតូចអាចគេងនៅក្នុងបន្ទប់ជាមួយម៉ាក់ប៉ា ឬយាយតារហូតដល់អាយុបីបួនឆ្នាំ ឬប្រាំឆ្នាំក៏មាន ហើយមកដល់វ័យនេះក៏ជាពេលត្រូវឱ្យអាអូនគេងនៅបន្ទប់ខ្លួនឯង ឬគេងជាមួយបងប្អូនហើយ ប៉ុន្តែអាអូនធ្លាប់តែគេងជាមួយម៉ាក់ប៉ា ឬយាយតា ប្រាកដជាមិនព្រមគេងបែកបន្ទប់ទេ។ ម៉ាក់ប៉ាគួរធ្វើបែបម៉េចដើម្បីឱ្យអាអូនព្រមគេងបែកបន្ទប់?
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយឱ្យអាអូនគេងបែកបន្ទប់៖
១. ពន្យល់ហេតុផលដល់កូន
ម៉ាក់ប៉ាអាចពន្យល់ហេតុផលប្រាប់អាអូនថា កូនធំហើយត្រូវគេងបែកបន្ទប់ពីម៉ាក់ប៉ាដូចកូនគេដទៃទៀត ឬដូចបងៗអ៊ឹចឹង។ ម៉ាក់ប៉ាកាលនៅតូចក៏ដូចកូនដែរ ពេលធំត្រូវគេងបែកបន្ទប់ពីតាយាយដូចគ្នា។
២. រៀបចំបន្ទប់ ឬកន្លែងគេងឱ្យកូនឱ្យមានផាសុកភាព
ម៉ាក់ប៉ាគួររៀបចំបន្ទប់គេង ឬកន្លែងគេងប្រកបដោយផាសុកភាព និងសុវត្ថិភាពឱ្យអាអូនដោយមានតាំងតុក្កតា របស់លេង ខ្នើយតុក្កតា ឬផ្ទាំងគំនូរតុក្កតាជាដើមដែលធ្វើឱ្យអាអូនស្រឡាញ់ចូលចិត្ត។
៣. នៅជាមួយកូនរហូតដល់កូនគេងលក់
ដោយសារអាអូនទម្លាប់គេងជាមួយម៉ាក់ប៉ា ដូច្នេះភ្លាមៗអាអូនមិនអាចគេងលក់ដោយគ្មានវត្តមានម៉ាក់ប៉ាទេ។ ម៉ាក់ប៉ាគួរនៅកំដរកូនរហូតដល់កូនគេងលក់ចាំទៅបន្ទប់វិញ។ ការធ្វើបែបនេះក៏ផ្តល់អារម្មណ៍សុវត្ថិភាពដល់អាអូនដែរ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. តាំងចិត្ត
ពេលអាអូនភ្ញាក់កណ្តាលយប់យំ ម៉ាក់ប៉ាអាចមកលួងអាអូនរហូតដល់អាអូនគេងលក់ចាំត្រលប់ទៅបន្ទប់វិញ។ បើអាអូនដើរទៅរកម៉ាក់ប៉ា ម៉ាក់ប៉ាគួរនាំអាអូនមកគេងនៅបន្ទប់ ឬកន្លែងគេងអាអូនវិញ។
៥. សរសើរកូន
ពេលអាអូនក្រោកពីគេង ម៉ាក់ប៉ាគួរសរសើរអាអូនថា កូនពូកែណាស់ កូនធំហើយ អាចគេងបែកបន្ទប់ពីម៉ាក់ប៉ាហើយជាដើមដើម្បីលើកទឹកចិត្តអាអូន។
[embed-health-tool-due-date]
៦. បើកភ្លើងក្នុងបន្ទប់គេងអាអូន
ពេលអាអូនគេង ម៉ាក់ប៉ាគួរចៀសវាងបិទភ្លើង។ ម៉ាក់ប៉ាគួរបើកអំពូលតូចមួយ ក្រែងលោអាអូនភ្ញាក់កណ្តាលយប់ខ្លាចព្រោះក្មេងភាគច្រើនខ្លាចងងឹត។
៧. កាត់បន្ថយវត្តមាន
ពេលអាអូនសុំានឹងការគេងបែកបន្ទប់បន្តិច ម៉ាក់ប៉ាអាចចេញពីបន្ទប់អាអូនមុនពេលអាអូនគេងលក់ដើម្បីឱ្យអាអូនទម្លាប់នឹងការគេងដោយគ្មានវត្តមានម៉ាក់ប៉ា។ ម៉ាក់ប៉ាគ្រាន់តែជូនអាអូនមកបន្ទប់គេង រួចនិយាយរឿងនិទានឱ្យស្តាប់ ឬនិយាយពាក្យ “រាត្រីសួស្តី” ហើយត្រលប់ទៅបន្ទប់វិញជាការស្រេច។
ជាទូទៅពេលគេងបែកបន្ទប់ដំបូង អាអូនច្បាស់ជាយំ ឬមិនសប្បាយចិត្តជាមិនខាន់។ ដូច្នេះម៉ាក់ប៉ាអាចលោងលោម ឱបថើប ប្រាប់ហេតុផល ឬស្តាប់ការរៀបរាប់របស់អាអូន តែម៉ាក់ប៉ាត្រូវតាំងចិត្ត ចៀសវាងចិត្តទន់ឱ្យអាអូនគេងជាមួយវិញ។ យូរៗទៅអាអូននឹងទម្លាប់គេងបែកបន្ទប់ដោយខ្លួនឯងហើយ។
អត្ថបទគួរអាន៖
- សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឱ្យនោមដាក់ខោពេលយប់
- ចេះតិចនិកនេះ ការពារកូនមិនឲ្យកើតចែងថ្ងៃលើស្បែក
- កូនមានទម្លាប់បៀមម្រាមដៃគួរផ្តាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹ
- ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរបង្រៀនកូនៗឲ្យចេះចាំ
- តិចនិក ៦យ៉ាង ជួយឲ្យខួរក្បាលកូនគិតរហ័សរហួន និងវៃឆ្លាត
- ចោះត្រចៀកកូនហើយគួរថែទាំបែបណាទើបមិនឆ្លងមេរោគ?
ចំំណុចសំខាន់
- ពន្យល់ហេតុផលដល់កូន
- រៀបចំបន្ទប់ ឬកន្លែងគេងឱ្យកូន
- នៅជាមួយកូនរហូតដល់កូនគេងលក់
- តាំងចិត្ត
- សរសើរកូន
- បើកភ្លើងក្នុងបន្ទប់គេងកូន
- កាត់បន្ថយវត្តមាន