បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី បញ្ហាប្រព័ន្ធរំលាយអាហារ ក្រែង​មាន​បញ្ហា​មិន​ប្រក្រតី បង្ក​ផលលំបាក​ដល់​កូន

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ

ម៉ាក់ៗមើលម៉េចទើបដឹងថា​អូនៗជួបបញ្ហាទល់លាមក?

ទល់លាមក គឺជាបញ្ហាមួយ​កើតឡើងញឹកញាប់លើកុមារ។ ប៉ាម៉ាក់ត្រូវដឹងថាពេលណាកូនៗទល់លាមក ដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវ។ ១– រោគសញ្ញានៃបញ្ហាទល់លាមក – កូនមិនសូវបន្ទោបង់ (អាចជុះតិចជាងបីដងក្នុងមួយសប្ដាហ៍) – លាមករបស់ក្មេងមានសភាពរឹង និងស្ងួត ធ្វើឲ្យលាមកមិនងាយចេញមកក្រៅ ឬឈឺចាប់ពេលបន្ទោបង់ ឬទំហំលាមកធំពេករហូតអាចស្ទះបន្គន់។ – ក្មេងៗឈឺចាប់ ឬយំពេលបន្ទោបង់ម្ដងៗ – ឈឺឆ្អល់ក្នុងពោះ និងហើមពោះ – អាចចុកពោះ – ពេលខ្លះអាចមានឈាមនៅជាប់លើលាមក សញ្ញានៃបញ្ហាទល់លាមកដែលប៉ាម៉ាក់តែងយល់ច្រឡំនោះគឺ​ រាក។ ការរាកក្នុងបញ្ហាមួយនេះ គឺកើតឡើងដោយសារដុំលាមករឹងនៅស្ទះជាប់ក្នុងទ្វារលាមក ហើយលាមករាវៗហូរមកតាមក្រោយចេញតាមចន្លោះលាមករឹងទាំងនោះ។ ការឈឺចាប់រាល់ពេលបន្ទោបង់ អាចធ្វើឲ្យក្មេងព្យាយាម​គេច​​មិនចង់​បន្ទោបង់។ ដូច​នេះ​ប៉ាម៉ាក់​គួរសង្កេត​មើល​អាកប្បកិរិយារបស់​កូន ពេល​បន្ទោបង់ សង្កេត​មើល​អំពីការខ្ជឹប​រន្ធគូទ កូន​​មាន​ខ្វែង​ជើង​ចូល​គ្នា​ឬ​អត់ ឬពេលប្រឹងបត់ជើង​កូន​មាន​ប្រែ​ប្រួលទឹក​មុខ​ដែរឬ​អត់។​ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម រឿង​ប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមាន​របួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា ម៉េចបានពេលក្មេងក្ដៅខ្លួន សុលចូលទៅ ឆាប់ត្រជាក់ជាងលេបថ្នាំ? ២– មូលហេតុធ្វើឲ្យទល់លាមក ក្មេង​ៗខ្លះ​ព្យាយាមទប់លាមក ដោយសារពួកគេមិនចង់ចូលជុះតាម​បន្គន់​សារធារណៈ ​មិនចូលចិត្ដ​ពេលរៀន​បត់ជើងក្នុង​បន្គន់ ឬ​មិនចង់​ឈប់​លេងដើម្បីទៅជុះ ឬមាន​ពេលខ្លះដោយសារតែកូន​ខ្លាចឈឺ​ពេលជុះម្ដងៗ​ជាដើម​។ បើក្មេងជុះ​ទៅ​ឈឺ លើក​ក្រោយ​ៗ​ទៀត​កូន​ច្បាស់ជាមិនចង់​ជុះទៀតទេ។ បញ្ហាទល់លាមកអាចកើតឡើងដោយសារតែរបបអាហារ មិនសូវមានបន្លែ និងផ្លែឈើ ដែលមានផ្ទុកជាតិសរសៃ fiber ច្រើន ឬ​មិនមានទឹកគ្រប់គ្រាន់ក្នុងអាហារ។ ក្មេងៗ​ងាយនឹងជួបបញ្ហាទល់លាមកពេលប្ដូររបបអាហារ យើង​អាច​សង្កេត​ឃើញដោយ​ខ្លួនឯងបាន​ គឺនៅពេល​កូន​ចាប់ផ្ដើមប្ដូរពីញ៉ាំអាហាររាវៗ​ទៅជាអាហាររឹងៗ​។ ក្មេង​ខ្លះ​អាច​ទល់លាមក​ដោយសារតែផលរំខានរបស់ថ្នាំ។ ការទល់លាមក​អាចកើតឡើងដោយសារតែផលរំខានរបស់ថ្នាំមួយ​ចំនួន​ដូចជា ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ដ ឬថ្នាំមួយចំនួនផ្សេងទៀត។ ចំណែក​ប្រវត្ដិក្រុមគ្រួសារធ្លាប់​កើត​​បញ្ហា​​ទល់លាមក​ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សឹងតែ ៨០% ហើយ អាអូនតូចៗឧស្សាហ៍រាករូសមកពីមូលហេតុសំខាន់មួយនេះ

ម៉ាក់​ៗ​ដែល​មាន​កូន​តូច​ទើប​កើត​មួយ​ចំនួន​រអ៊ូ​ថា កូន​ទើប​តែ​កើត​បាន​២-៣​ខែ​ ទេ តែ​ហេតុ​អី​បាន​ជា​រាក​ញឹក​ញាប់​ម្ល៉េះ? ទារក​រាក​ញឹក​ញាប់​អាចបណ្ដាល​មក​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​រាក​គឺ​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន តែ​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ទារក​រាក​ញឹក​ញាប់​គឺ ពពួក​វីរុស៨០%  និង​​ ២០%ទៀត​គឺ​ពពួក​បាក់តេរី និង​ពពួក​ប៉ារ៉ាស៊ីត​មួយ​ចំនួន។ ចំណែកការ​រាក​ដោយ​សារ​អាលែកហ្សី​ជាមួយ​នឹង​ទឹក​ដោះ​គោ ឬ​ជាមួយ​ចំណី​អាហារ​ផ្សេងៗ គឺ​មាន​ភាគ​រយ​តិច​ដែល​បណ្ដាល​ឲ្យ​ទារក​រាក ​បើ​ប្រៀប​នឹង​ពពួក​បាក់តេរី ឬ​វីរុស​អស់​នោះ។ តាម​ការ​ណែ​នាំ​របស់​លោក​វេជ្ជបណ្ឌិត ដើម្បី​ដោះ​ស្រាយ​បញ្ហាទារក​រាក​នេះ​គឺ ត្រូវបន្ត​បំបៅដោះកូនធម្មតា ហើយគួរយកកូនទៅឲ្យពេទ្យពិនិត្យ មិនត្រូវផ្តល់ថ្នាំរាកផ្តេសផ្តាសឲ្យកូនទេ។ “ប្រសិន​បើ​ម៉ាក់ប៉ា​បាន​យល់​ដឹង​ពី​បញ្ហា​វ៉ាក់សាំង ខាង​គ្រូពេទ្យ​អាច​ផ្ដល់​វ៉ាក់សាំង​ការពារ​រាក តាំង​ពី​ទារក​អាយុ​បាន​១ខែ​កន្លះ។ នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​ហើយ នឹង​ជួយ​កាត់​បន្ថយ​អាការៈ​រាក​បាន​ទៅ​ថ្ងៃ​ក្រោយ​ទៀត”។  ជាមួយគ្នាដែរ លោកវេជ្ជបណ្ឌិតបន្តថា ម្យ៉ាង​វិញ​ទៀត ការ​រាក​របស់​ក្មេងតូចៗ​ក៏​អាច​ទាក់​ទង​នឹង​រឿង​អនាម័យ​ដែរ។ ប្រសិន​បើ​ម៉ាក់​ប៉ា​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​កូន​បាន​ល្អ​ត្រឹម​ត្រូវ មុន​រៀប​ចំ​អាហារ​ឲ្យ​កូន​ម៉ាក់ប៉ា​លាង​ដៃ​បាន​ស្អាត​ល្អ នោះ​វា​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​រាក​រូស​របស់​កូន​បាន​ច្រើន។ ក្នុង​ករណី​ដែលអាអូនតូចៗរាក ម៉ាក់បា៉គួរ​ឲ្យ​កូន​ញ៉ាំ​​ទឹក​អូរ៉ាលីត្រ ឬ​ទឹក​ដូង​ក៏​បាន តែបើ​នៅ​មិន​ទាន់​បាត់​រាក ត្រូវ​យក​កូន​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​មើល និង​ព្យាបាល​កូន​ឲ្យ​បាន​ធូរ​ស្រាល។​ អត្ថបទពាក់ព័ន្ធ៖ ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់  អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? នេះ​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ និង​ការរំលាយ​អាហារ គឺដើរតួសំខាន់ក្នុងការលូតលាស់​របស់​ក្មេងៗ​។ ក្មេងៗ​ជាច្រើន​អាច​ញ៉ាំ​អាហារ​ និង​ទទួល​យក​សារធាតុ​ចិញ្ចឹម​ពី​ក្នុង​អាហារ​បាន​ធម្មតា​ ដោយ​មិន​មាន​បញ្ហា​ក្នុង​ការរំលាយ​អាហារ​នោះទេ​។ ប៉ុន្តែ​មាន​ពេល​ខ្លះ​មុខ​ងារ​នេះ ធ្វើការ​មិន​បាន​ត្រឹម​ត្រូវល្អ ដែលអាចកើតឡើង​ក្នុង​មួយរយៈពេលខ្លី ឬពេលខ្លះអាចធ្ងន់ធ្ងរក៏មាន។ ក្នុង​នាម​ជាប៉ា​ម៉ាក់​ យើង​ត្រូវ​ស្វែង​យល់អំពីរោគសញ្ញាផ្សេងៗ ដែលកើតលើប្រព័ន្ធ​រំលាយអាហាររបស់កូនៗ ថាតើវាជាបញ្ហាធម្មតា ឬបញ្ហាធ្ងន់ធ្ងរ។ ក្មេង​អាចកើត​បញ្ហា​ទាក់ទង​ជាមួយប្រព័ន្ធរំលាយអាហារ​មានដូចជា៖ ១– ក្អួត ក្មេងក្អូត ច្រើនតែបណ្ដាលមកពី​ការចម្លងរោគនៅក្នុងពោះវៀន តែ​ភាគ​ច្រើនគឺដោយសារតែពពួក​វីរុស​ក្នុងពោះ​វៀន​មាន​ច្រើនពេក​។ រោគ​សញ្ញា​ដំបូង​នៃជំងឺមួយ​នេះ គឺក្អួត ហើយយើង​នឹង​អាចសង្កេតឃើញ​មាន​រោគសញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ មាន​ដូច​ជា​ក្ដៅ​ខ្លួន ឬរាករូស​កើត​ឡើង​ជា​មួយគ្នាដែរ​។ ជាធម្មតា​​បញ្ហា​នេះ​អាចមានរយៈពេលពីរ​ទៅ​បីថ្ងៃ តែពោះ​របស់​ក្មេង​នៅ​តែបន្តហើម​ពីរ​ទៅបី​ថ្ងៃ​ក្រោយ​ទៀត​។ ប៉ុន្តែបើខោទឹកនោមមិនសូវសើមខ្លាំងដូចរាល់ដង ឬទឹកមាត់របស់ក្មេងមិនសូវមាន បានន័យថាកូន​បាត់​បង់​ជាតិ​ទឹក​ហើយ​។ សម្រាប់​បញ្ហា​នេះប៉ាម៉ាក់​ត្រូវឲ្យ​ទឹកសូលុយស្យុង ដែលមានផ្ទុក​អេឡិចត្រូលីត​ មានដូចជា Pedialyte ឬ Rehydralyte រៀងរាល់ ១៥នាទីម្ដង​ក្នុង​ករណី​កូន​មិន​ព្រម​បៅដោះ​។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ កុមារមានជំងឺទឹកនោមផ្អែមប្រភេទ១ បើកម្រិតជាតិស្ករក្នុងឈាមចុះទាបគួរធ្វើម៉េច? ក្មេងកើតជំងឺកង្វះអង់ហ្ស៊ីម អាចព្យាបាលជាទេ? មាន​ករណីកម្រខ្លះ ក្មេងក្អូតអាចបណ្ដាល​មក​ពីភាព​មិន​ប្រក្រតីរបស់ផ្លូវ​រំលាយ​អាហារ​។ ពេលខ្លះសាច់ដុំនៅ​ផ្នែក​ខាងចុង​នៃក្រពះ ឡើង​ទៅ​ជារឹង ធ្វើឲ្យទឹកដោះ​មិន​អាច​ហូរ​កាត់​បាន​។ ករណីនេះគេហៅថា pyloric stenosis វាច្រើន​កើត​ឡើង​លើ​ក្មេង​មាន​អាយុចន្លោះពី ៣ ទៅ ៥សប្ដាហ៍។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងតូចៗឧស្សាហ៍ហើមពោះ មកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ទារក​មួយ​ចំនួន​ជួប​អាការៈ​ហើម​ពោះ​ញឹក​ញាប់ ដែល​បញ្ហា​នេះលោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center ថា អាច​បណ្តាល​មក​ពី​ផល​វិបាក​ជំងឺ​រលាក​ពោះវៀន ពិសេស​របប​អាហារ​របស់​ម្តាយ និង​កូន។ លោកស្រី​វេជ្ជបណ្ឌិត​ថា បើ​ទារក​ម៉ឹម​ដោះ​ម្តាយ ហើយ​ជួប​អាការៈ​ហើម​ពោះ​នោះ អាច​មក​ពី​របប​អាហារ​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម ញ៉ាំ​បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រា​ត្រាំ ហើយ​មក​បំបៅ​ដោះ​កូន ពេល​កូន​ម៉ឹម​ចូល​ទៅ ធ្វើ​ឲ្យ​កូន​ហើម​ពោះ ឬ​រលាក​ពោះវៀន។ ចំពោះ​កូន​ធំ ដែល​អាច​ញ៉ាំ​អាហារ​បាន​វិញ អាច​មក​ពី​ការ​ទាស់​ចំណី ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ដោយមេរោគ ញ៉ាំ​បន្លែ​ឆៅ ឬ​ក៏​មក​ពី​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ​នៅ​ក្នុង​ចំណី​អាហារ។ “ខ្ញុំ​ធ្លាប់​ជួប​ដែរ កូន​ហ្នឹង​បៅ​ដោះ​ម្តាយ​ផឹ​កថ្នាំ​ខ្មែរ ដោយសារ​យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹមអ៊ីចឹង តែ​តាម​ពិត​ជា​គ្រឿង​ពុល​ទេ ពេល​ដែល​យើង​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​ហើម​ពោះ រលាក​ពោះ​វៀន ”។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។ ពេល​កូន​ហើម​ពោះ​ត្រូវ​ធ្វើ​ម៉េច? តាម​ទម្លាប់ ពេល​កូន​មាន​អាការៈ​ហើម​ពោះ យើង​តែង​តែ​យក​ប្រេង​កូឡា​មក​លាប​រឹត​លើ​ពោះ តែ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ខាង​លើ​អះអាង​ថា ការ​លា​បប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជ​បណ្ឌិតបញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?

ចំពោះ​អា​អូន​តូច​ៗ បើ​ម៉ាក់​ប៉ា​មិន​បាន​ប្រយ័ត្ន នឹង​កើត​រាក​រូស​ញឹក​ញាប់ ព្រោះ​ក្រពះ-ពោះ​វៀន​អា​អូន​នៅ​ខ្ចី​នៅ​ឡើយ។ បើ​ម៉ាក់​ប៉ា ​មិន​ចង់​ឲ្យ​កូន​ឧស្សាហ៍​រាក ឬ​ចង់​ឲ្យ​ក្រពះ-ពោះវៀន​កូន​ល្អ ត្រូវ​ជ្រើស​រើស​អាហារ​បំប៉ន​បែប​ណា​ទើប​ជា​ជម្រើស​ល្អ​សម្រាប់​កូន? លោក​វេជ្ជ​បណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ពេល​ដែល​ចង់​បំប៉ន​អាហារ​កូន​តូចៗ ពី​លើ​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ គឺ​នៅ​ពេល​ដែល​ទារក ឬ​កូន​តូច​មាន​អាយុ​ចាប់​ពី​៥-៦ខែ​ឡើង ហើយ​អាហារ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​កូន​ចម្បង​នោះ​គឺ អាហារ​ទន់ ម៉ដ្ត ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង​ជា​ដើម។ លោក​បន្ត​ថា នៅ​ក្នុង​បបរ​ខាប់​គ្រប់​គ្រឿង មាន​គ្រឿង​ផ្សំ​គ្រប់​មុខ​រួម​មាន បន្លែ (បន្លែ​ក្រហម បន្លែ​បៃតង...) ត្រី សាច់ អង្ករ ហើយ​គ្រូពេទ្យ​ក៏​ឲ្យ​យើង​បន្ថែម​​ប្រេង​ឆា ឬ​ប្រេង​អ៊ូលីវ​ទៅ​ក្នុង​អាហារ​បំប៉ន​​របស់​កូន​ថែម​ទៀត។ ដោយ​ឡែក វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា សម្រាប់​កូន​តូចៗ​ដែល​មាន​អាយុ​ប្រហែល៨-៩ខែ​ឡើង ទើប​ពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ផ្សេងៗ​ទៀត ឬ​អាច​ហៅ​បាន​ថា អាហារ​ក្រៅ​ពេល​មាន​ដូច​ជា៖ - យាអ៊ួរ - នំ​សម្រាប់​បេប៊ី - ផ្លែ​ឈើ​ស្ងោរ ចំហុយ។ល។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កូន​តូច​ៗ​ទទួល​បាន​អាហារ​គ្រប់​គ្រាន់ ហើយ​ចម្អិន​ដោយ​មាន​អនាម័យ​ខ្ពស់​នោះ មិន​ត្រឹម​តែ​ក្រពះ-ពោះវៀន​កូន​ទេ​មាន​សុខភាព​ល្អ និយាយ​រួម ទាំង​សុខភាព​ទូទៅ ទាំង​ការ​លូត​លាស់​របស់​ក្មេង​ក៏​បាន​ល្អ​ដែរ។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនទាន់គ្រប់ ៦ ខែ ឲ្យញ៉ាំបបរខាប់គ្រប់គ្រឿង ប្រយ័ត្នជួបបញ្ហានេះ

មាន​ម៉ាក់ប៉ា​ខ្លះ ចាប់​ផ្ដើម​ឲ្យ​កូន​មាន​អាយុ​ទើប ៤-៥ ខែ ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ព្រោះ​ចង់​ឲ្យ​កូន​ឆាប់​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ មាន​សាច់​មាន​ឈាម និង​សុខភាព​ល្អ។ តើ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​​ញ៉ាំ​បបរខាប់​គ្រប់​គ្រឿងទាំង​មិន​ទាន់​គ្រប់​អាយុ​បែប​នេះបានទេ? ទារក​អាយុ​ត្រឹម​ ៤-៥ ខែ ​អាច​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បាន​ទេ? បញ្ហា​នេះ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដែល​អាច​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង នៅ​អាយុ ៤-៥ ខែ ​បាន​នោះ គឺ​នៅ​ក្នុង​ករណី​ដែល​ខាង​គ្រូពេទ្យ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ទារក​នោះ​មិន​លូត​លាស់​តាម​ស្តង់ដារ ដែល​អាច​ប្រឈម​នឹង​ជំងឺ​កង្វះ​អាហារូបត្ថម្ភ។ បើ​ឲ្យ​ទារក​មិន​ទាន់​គ្រប់​ ៦ ខែ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង តែ​កូន​បែរ​ជា​ទល់​លាមក​២-៣ថ្ងៃ បណ្ដាល​មក​ពី​អ្វី? លោក​បន្តថា "ក្នុង​ករណី​ដែល​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រឿង​ហើយ ប៉ុន្តែ​កូន​បែរ​ជា​មិន​ជុះ មិន​អី​វិញ អាច​ជា​សញ្ញា​មួយ​ទាក់​ទង​នឹង​បញ្ហា​ក្ដៀន​វិញ។ បើ​កូន​មាន​បញ្ហា​នេះ គឺ​ម៉ាក់​ប៉ា​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូល​ហេតុ​នៃ​ការ​ក្ដៀន​របស់​កូន"។ វេជ្ជបណ្ឌិតឯក​ទេស​រោគ​កុមារ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ទារក​ជួបបញ្ហា​ទល់​លាមក​បណ្ដាល​មក​ពី​អាហារ គឺ​ត្រូវ​ការ​សម្រួលបបរ​ខាប់​គ្រប់​គ្រឿង​ដោយ​មាន​បន្ថែម​ជាតិ​សរសៃ ឬ​បន្លែ​បន្ថែម​ច្រើន ឬ​មួយ​ក៏​ត្រូវ​ដក​បន្លែ​ណាមួយ​ដែល​បណ្ដាល​ឲ្យ​ទល់​លាមក ​(ឧទាហរណ៍៖ ការ៉ុត​ងាយ​ធ្វើ​ឲ្យ​ក្ដៀន) គឺ​ត្រូវ​ដក​ចេញ​ទៅ​តាម​នោះ។ ​ ប្រសិន​បើ​ទារក​មាន​បញ្ហា​ទល់​លាមក ត្រូវ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​កត្តា​បង្ក​ច្បាស់​លាស់​ថា តើ​ទារក​មាន​បញ្ហា​ទល់​លាមក​ដោយ​សារ​តែ​អាហារ ឬ​ក៏​ទល់​លាមក​បណ្ដាល​មក​ពី​បញ្ហា​អ្វី​ផ្សេង។


បញ្ហាប្រព័ន្ធរំលាយអាហារ

ពេលកូនចេះអ្វីមួយតែងរមាក (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

បើ​តាម​ចាស់​ៗ​តែង​និយាយ​ថា ពេល​កូន​ចេះ​អ្វី​មួយ​តែង​រមាក (រាក) ដូចជា​ពេល​ចេះ​អង្គុយ ចេះ​និយាយ ចេះ​ឈរ ជាដើម។ តើ​នោះ​ពិតជា​មកពី​ដល់​វ័យ ទើប​កូន​បែរ​ជា​រមាក ឬ​រាក បែប​នោះ​មែន? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មិនមែន​មកពី​ចេះ​អ្វីមួយ កូន​ត្រូវ​តែ​ធ្វើ​ទុក្ខ​រាក រមាក ក្ដៅ​ខ្លួន​អ្វី​នោះ​ទេ។ ប៉ុន្តែ​កូន​រាក​កើត​ឡើង​ដោយសារ​កូន​ចូល​ដល់​វ័យ ៦ ខែ ចេះ​វា ចេះ​ក្រឡាប់ ចាប់​បាន​របស់​មិន​ល្អ​ដាក់​ចូល​ក្នុង​មាត់​មៀម​លេង ដូចនេះ​ហើយ ទើប​មាន​ឆ្លង​មេរោគ​ចូល​ទៅ​ក្នុង​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា កាល​កូន​នៅ​តូច​នៅ​តែ​មួយ​កន្លែង មិន​ទាន់​ចេះ​ក្រឡាប់ វា មិន​ទាន់​ចេះ​ចាប់​កាន់​អ្វី ក្មេង​ក៏​មិន​មិន​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ឡើយ។ ងាក​មក​មើល​សង្កេត​សកម្មភាព​កូន​វិញ នៅ​ពេល​ដែល​ចេះ​វា ចេះ​លូន ប្រាកដជា​មិន​នៅ​មួយ​កន្លែង ហើយ​យើង​ក៏​មិន​ប្រាកដ​ថា សម្ភារៈ​ជុំវិញ​ខ្លួន​កូន​បាន​សម្អាត​ស្អាត​ទាំងអស់​គ្មាន​ធូលី​ដី​ហុយ​មក​ទុំ ឬ​សត្វល្អិត​ដែល​ចម្លង​មេរោគ​ដូចជា​រុញ មិន​បាន​ទុំ​កន្លែង​កូន​រស់នៅ​ណាស់។ ដូចនេះ​ហើយ​បាន​ជា​ក្មេង​ឲ្យតែ​ចម្រើន​វ័យ​ដល់​ចេះ​ក្រឡាប់ អង្គុយ វា តែងតែ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែល​បណ្ដាល​ឲ្យ​រាក ក្ដៅ​ខ្លួន ហើមពោះ។ លោក​បាន​ណែនាំ​ដល់​ម៉ាក់ប៉ា​ទាំងអស់​ថា ពេល​កូន​រាក​មិន​ត្រូវ​ទុក​ចោល​មិន​ខ្វល់​ខ្វាយ​នាំ​ទៅ​ជួប​ពេទ្យ​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​មាន​គ្រោះថ្នាក់​សុខភាព​កាន់តែ​ធ្ងន់។


បញ្ហាប្រព័ន្ធរំលាយអាហារ

សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន

សម្រាប់​វ័យ​កុមារ ដើម្បី​លូត​លាស់​បាន​ល្អ គឺ​ត្រូវ​ការ​សរីរាង្គ​ទាំង​អស់​របស់​រាង​កាយ មាន​សុខភាព​ល្អ​ផងដែរ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រពះ-ពោះវៀន ព្រោះ​វា​ជា​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ផ្គត់​ផ្គង់​ជីវជាតិ​ទៅ​កាន់​រាងកាយ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់" ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង។ លើស​ពី​នេះ ប្រសិន​បើ​ក្រពះ-​ពោះវៀន​ក្មេង​ល្អ ធ្វើ​ឲ្យ​ការ​ស្រូប​យក​ពពួក​សារធាតុ​មួយ​ចំនួន​ដែល​គេ​និយម​ហៅ​ថា micro-nutrient ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង​បាន​ល្អ ជាហេតុ​បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​បាន​ប្រក្រតី​ដែរ។ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល Maxi Care រូប​នេះបាន​បញ្ជាក់​ថា បើ​ម៉ាក់​ប៉ា​ចង់​ឲ្យ​សុខភាពក្រពះ-ពោះ​វៀន​កូន​បាន​ល្អ​គឺ​ត្រូវ​ការ​ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ​ត្រឹម​ត្រូវ​ដល់​កូន​ក្នុង​នោះ​មាន​ដូច​ជា៖ - បន្លែ​បៃតង ក្រហម ផ្លែ​ឈើ​ល្អៗ - សាច់ ស៊ុត សាច់​ត្រី​ -អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់អ៊ីនឹង​នៅ​ក្នុង​អាហារ​ពេល​របស់​កូន។ ចំណែក​អាហារ​បំប៉ន​បែប​សម្រន់​នោះ​មាន​ យាអ៊ួរ នំ​សម្រាប់​កូន​ក្មេង ទឹក​ដោះ​គោ​ស្រស់ ជាដើម​ដែល​ម៉ាក់​ប៉ា​គួរ​បំប៉ន​បន្ថែម​ឲ្យ​កូន​ដើម្បី​ជួយ​បំពេញ​ជីវជាតិ​ដល់​រាង​កាយ​របស់​កូន​ឲ្យ​លូត​លាស់​បាន​ល្អ ហើយ​ម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។


បញ្ហាប្រព័ន្ធរំលាយអាហារ

ចូលចិត្តឲ្យកូនញ៉ាំបាយឆ្អែតប៉ោងពោះ អាចរីកក្រពះពោះវៀនទេ?

ម៉ាក់ប៉ា​ភាគ​ច្រើន​ចូល​ចិត្ត​ឃើញ​កូន​ញ៉ាំ​បាន ព្រោះ​គិត​ថា កាល​ណា​កូន​ញ៉ាំ​ច្រើន កូន​ទទួល​បាន​អាហារូបត្ថម្ភ​ច្រើន​ហើយ​សុខភាព​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ ដូច​នេះ​ហើយ ទើប​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ចូល​ចិត្ត​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ៗ រហូត​ទាល់​តែ​ប៉ោង​ពោះ​ខ្លាំង ទាំង​មិន​ដឹង​ថា​វា​ល្អ ឬ​អាច​ប៉ះពាល់​ដល់​កូន​ឬ​អត់។ “ការ​ដែល​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ក៏​មិន​ជា​ការ​ល្អ​ប៉ុន្មាន​ដែរ។ កាល​ណា​ដែល​ឲ្យ​កូន​ញ៉ាំ​បាយ​ជាមួយ​នឹង​ម្ហូប​ដែល​មិន​សូវ​សម្បូរ​កាឡូរី វា​អត់​ល្អ​ទេ”។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​ផ្នែក​រោគ​កុមារ។ លោកវេជ្ជប​ណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា ប្រសិន​បើ​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន​ជ្រុល​ដល់​ថ្នាក់​តឹង​ពោះ​ខ្លាំងនោះ អាច​បង្ក​ផល​ប៉ះពាល់​​ដល់​កូន​វិញ​ទេ​ដូច​ជា៖ ទី១. ការ​លូត​លាស់​របស់​កូន​មិន​បាន​ល្អ ទី២. អាច​ជា​ការ​រំខាន (អាច​បណ្ដាល​ឲ្យ​កូន​ក្អួត ជាដើម)។ ទាក់​ទង​នឹង​ការ​ញ៉ាំ​បាយ​នេះ​ដែរ ខាង​គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារ​ណែនាំ​ថា ជា​ទូទៅ ​ក្មេង​អាច​ចាប់​ផ្ដើម​ញ៉ាំ​បាយ​បាន​ត្រឹម​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ លើស​ពី​នេះ បើ​ឲ្យ​កូន​ញ៉ាំ​ច្រើន​រហូត​ទាល់​តែ​ប៉ោង​ពោះ​ខ្លាំង​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​ក្រពះ​ក្មេង​យឺត​បាន តែ​វា​មិន​ជា​បញ្ហា​អី​នោះទេ ព្រោះ​សាច់​ក្រពះ​ប្រៀប​បាន​នឹង​ប្លោក​នោម​យើង​អញ្ចឹង វា​អាច​យឺត​ធំ​បាន​ហើយ​វា​ក៏​អាច​រួម​តូច​ទៅ​វិញ​បាន​ដែរ។ យក​ល្អ លោក​វេជ្ជបណ្ឌិត​ថា បើ​ឲ្យ​កូន​ញ៉ាំ​បាយ​នៅ​ក្នុង​បរិមាណ​មួយ​សម​ស្រប ដែល​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ខាង​អាហារ ឬ​គ្រូពេទ្យ​ដែល​ប្រាប់​ថា​គួរ​ញ៉ាំ​ប៉ុនណា ហើយ​អាហារ​នោះ​មាន​ជីវជាតិ​គ្រប់​គ្រាន់ ទើប​វា​ជា​ការ​ល្អ​សម្រាប់​ការ​លូត​លាស់​ទាំង​រាងកាយ និង​គ្រប់​ផ្នែក​របស់​កូន។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត កូនក្មេងតូចៗញ៉ាំចំណីអាហារច្រើន ហើយលែងសូវម៉ឹម មានបញ្ហាអីអត់? បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ? ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស