បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី បញ្ហាប្រព័ន្ធរំលាយអាហារ ក្រែង​មាន​បញ្ហា​មិន​ប្រក្រតី បង្ក​ផលលំបាក​ដល់​កូន

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងហើមពោះចាស់ៗយកស្លឹកគូឆាយ ស្លឹកម្លូ ឬខ្ទឹមសបុកលាបរឹត ធ្វើបែបនេះត្រឹមត្រូវអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជំងឺ​ហើម​ពោះ​របស់​ទារក ឬ​កុមារ​កើត​ឡើង​មាន​មូលហេតុ​ ហើយ​ក៏​មាន​វិធី​ព្យាបាល​ត្រឹមត្រូវ​ដែរ។ ប៉ុន្តែ​តាម​ចាស់​ៗ​ពី​មុន ច្រើនតែ​បង្គាប់​ឲ្យ​យក​ស្លឹក​គូឆាយ ស្លឹកម្លូ ឬ​មើម​ខ្ទឹម​ស​យក​មក​បុក រួច​យក​ទៅ​លាប​រឹត​លើ​ពោះ​កូន។ ទង្វើ​បែបនេះ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ធ្លាប់​ឮ​គេ​និយាយជាច្រើន​ពី​វិធី​បុរាណ​ថាធ្វើ​បែប​នេះ បែប​នោះ​មែន ដើម្បី​ព្យាបាល​ក្មេង​ៗ​ហើម​ពោះ ហើយ​ក្រៅ​ពី​នោះ​ថែម​ទាំង​លាប​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ទៀត​ផង។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នោះ​បន្ថែម​ទៀត​ថា វិធី​ទាំងនោះ​ផ្នែក​វិទ្យាសាស្ត្រ​មិន​គាំទ្រ​ឡើយ ដោយ​តម្រូវ​ឲ្យ​គ្រូពេទ្យស្វែង​រក​មូលហេតុ​នាំដែលឲ្យ​ហើម​ពោះ​នោះសិន ទើប​ព្យាបាល​ដោយ​ថ្នាំ​ផ្សេង​ៗ​ទៅ​តាម​មុខ​សញ្ញា និង​ពពួក​បាក់តេរី​បណ្ដាល​ឲ្យ​ហើមពោះ​វិញ។ ចំពោះ​វិធី​ព្យាបាល​ដោយ​ប្រើ​ប្រេង​កូឡា ប្រេង​ខ្យល់ ឬ​បុក​ស្លឹក​នេះ​ស្លឹក​នោះ គ្រូ​ពេទ្យ​មិន​អនុញ្ញាត​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​ទារក​ទៅ​វិញ។ ដោយសារ​តែ​ស្បែក​ទារក​មាន​សភាព​ខ្ចី​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​បរិយាកាស​ជុំវិញ​ខ្លួន ហើយ​ទម្រាំ​តែ​របស់​អស់​ទាំង​នោះ​មាន​ជាតិ​កាត់ ហើយ​ក្ដៅ​ក្រហល់ក្រហាយ ស្បែក​នឹង​ក្រហម ហើម របក រហូត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល​ទៅ​វិញ។ ដូចនេះ​បើ​កូន​ហើម​ពោះ​ត្រូវ​នាំ​កូន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ដើម្បី​ឲ្យ​ច្បាស់​ថា​កូន​ពិតជា​ហើម​ពោះ​មែន ឬមិន​មែនកុំ​ចេះ​តែ​គោះ​ពោះ​កូន ហើយ​សន្និដ្ឋាន​កូន​ថា​មាន​ជំងឺ​ដោយ​ខ្លួន​ឯង និងទៅ​ផ្សំ​ថ្នាំ​តាម​នឹក​ឃើញ ព្រោះ​គ្រោះថ្នាក់ដល់​កូន​ទៅ​វិញ​។


បញ្ហាប្រព័ន្ធរំលាយអាហារ

មកដឹងលម្អិតពីប្រភេទជំងឺរាកលើក្មេង និងមូលហេតុសំខាន់ៗ

យើង​​ធ្លាប់​​តែ​​ដឹង​​ថា ក្មេង​ងាយ​នឹង​រាក​រូស ហើយ​ការ​រាក​នេះ​ទៀតសោត ពេលឲ្យញ៉ាំថ្នាំទៅជួនកាល​​បាត់​​ទៅ​វិញក្នុង​​រយៈ​ពេល​​ខ្លី តែ១ ឬ២ថ្ងៃ ហើយ​ពេល​ខ្លះ​អូស​បន្លាយ​យូរ។ ដើម្បីជាចំណេះដឹងខ្លះៗ អ៊ីចឹងយើងមកដឹងលម្អិតទាំងអស់គ្នាពីប្រភេទជំងឺរាកលើក្មេងៗ តើមានប៉ុន្មានប្រភេទ? ការរាករូសរបស់ក្មេងបណ្តាលមកពីមូលហេតុអីខ្លះ? អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បែង​ចែក​ជំងឺ​រាក​ជា​៣​ប្រភេទ ទី១ រាកស្រួចស្រាវ (Acute watery diarrhea ) ទី២ រាក​ស្រួច​ស្រាវ មាន​លាយ​ឈាម (Acute bloody diarrhea) និងទី៣ (Persistent diarrhea)។ ១. រាក​ស្រួច​ស្រាវ ជា​ការ​រាក​ស្រួច​ស្រាវ លាមក​សុទ្ធ​តែ​ទឹក អាច​មាន​រយៈ​ពេល​ខ្លី​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង ឬ​ក៏​២-៣ថ្ងៃ ដែល​រាក​ប្រភេទ​នេះ​រួម​បញ្ចូល​ទាំង​ជំងឺ​អាសន្ន​រោគ។ រាក​ប្រភេទ​មិន​សូវ​ធ្ងន់ធ្ងរ​​នោះ​ទេ តែ​ចាំបាច់​រក​មូល​ហេតុ​ឲ្យ​ឃើញ ឲ្យ​កូន​ញ៉ាំ​ថ្នាំ ដើម្បី​បញ្ឈប់​ការ​រាករូស។ បើ​កូន​នៅ​តូចម៉ាក់​អាច​បន្ត​ឲ្យ​កូន​តូច​ម៉ឹម​ដោះ​ដដែល តែ​ឲ្យម៉ឹម​​កាន់​តែ​ច្រើន ចំពោះ​កូន​ធំ​ត្រូវ​ឲ្យញ៉ាំ​ទឹក ឬ​ទឹក​អូរ៉ាលីត​ឲ្យ​ច្រើន ដើម្បី​បង្ការ​ការ​បាត់​បង់​ជាតិ​ទឹក ហើយ​បញ្ឈប់​ការ​ញ៉ាំ​ចំណី​អាហារ ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាក ពិសេស​ភេសជ្ជៈ​ត្រជាក់​ផ្អែមៗ អាហារ​ហឹរ អាហារ​ខ្លាញ់​ជា​ដើម។ ​ ២. រាក​ស្រួច​ស្រាវ មាន​លាយ​ឈាម ជា​ការ​រាក​ លាមក​មាន​លាយ​ឈាម ដែល​យើង​តែ​ចំណាំ​ហៅ​ថា រាក​មួល។ រាក​ប្រភេទ​នេះធ្ងន់ធ្ងរ បង្ក​ឡើង​​ដោយ​ពពួក​បាក់​តេរី ឬ​អាមីប កើតចំពោះក្មេងអាយុចាប់ពី១ឆ្នាំឡើង ដែលជាវ័យក្មេងចេះដើរ ដៃងាយចាប់កាន់របស់កខ្វក់។ សុខភាពកូនពិតជាសំខាន់ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនសូវលូតលាស់បានល្អ អាចពាក់ព័ន្ធសុខភាពក្រពះពោះវៀនទេ?

កូនមិនសូវលូតលាស់ ឯទម្ងន់ក៏ឡើងមិនគ្រប់ អាចមកពីបញ្ហាច្រើនយ៉ាង ក្នុងនោះក៏មានពាក់ព័ន្ធនឹងសុខភាពក្រពះពោះវៀនរបស់ក្មេងដែរ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា ប្រព័ន្ធរំលាយអាហារក្មេងល្អ មិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍខួរក្បាល និងរាងកាយទៀតផង។ ម៉ាក់ប៉ាមានដឹងអត់ ប្រព័ន្ធរំលាយអាហារក្មេងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន អ៊ីចឹងហើយទើបយើងចាំបាច់ត្រូវផ្តល់ការថែទាំ បំប៉នចំណីអាហារឲ្យបានល្អ នោះទើបសុខភាពកូនក៏ល្អ លាស់លាស់លឿនទាំងផ្នែករាងកាយ និងបញ្ហាស្មារតី។ ធ្វើម៉េចដើម្បីឲ្យក្រពះពោះវៀនក្មេងមានសុខភាពល្អ? លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហានេះអាចថាជារឿងងាយផង លំបាកផងសម្រាប់ឪពុកម្តាយគ្រប់រូប ដោយហេតុថា វាអាស្រ័យទៅប្រព័ន្ធការពាររាងកាយកូន របបអាហារផ្តល់ឲ្យកូន កត្តាអនាម័យទាំងការរស់នៅ និងហូបចុក។ ក្នុងនោះលោកវេជ្ជបណ្ឌិតថា ការបំប៉នអាហារកូន ដោយហេតុថាការទទួលបានអាហារគ្រប់គ្រាន់ សម្បូរជីវជាតិ សម្បូរជាតិកាកសរសៃ ហើយចម្អិនដោយមានអនាម័យខ្ពស់នោះ មិនត្រឹមតែក្រពះ-ពោះវៀនកូនទេមានសុខភាពល្អ ការលូតលាស់រាងកាយក៏ល្អដូចគ្នា ហើយបន្ថែមពីនោះយើងត្រូវនាំកូនធ្វើលំហាត់ប្រាណដែរ។ បញ្ហាប្រព័ន្ធអាហារក្មេងជួបញឹកញាប់មានអីខ្លះ? ត្រូវដោះស្រាយបែបណា? ទល់លាមក៖ ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ផង គួបផ្សំនឹងការផ្តល់របបអាហារមិនបានត្រឹមត្រូវទៀតនោះ ងាយប្រឈមបញ្ហាទល់លាមកញឹកញាប់។ ដូចនេះ ម៉ាក់ប៉ាត្រូវធ្វើយ៉ាងណាឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ពិសេសផ្តល់អាហារសម្បូរនូវជាតិកាកសរសៃ ពិសេសឲ្យញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកូនផឹកម្សៅទឹកដោះគោ ត្រូវចេះជ្រើសរើសប្រភេទណាដែលសម្បូរជាតិកាកសរសៃច្រើន។ ឈឺពោះ៖ ក្មេងមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំអីចូលទៅងាយនឹងធ្វើឈឺពោះ ហើមពោះ ឬផោមញឹកញាប់ ឯបន្ទោរបង់លាមកមិនទៀងទាត់នោះទេ។ ឡេះឡះ យំមួរម៉ៅ៖ ក្រពះពោះវៀនក្មេងមិនសូវល្អ បង្កឲ្យចុក ឆ្អល់ពោះ ហើយសញ្ញាដែលម៉ាក់ប៉ាអាចសម្គាល់បាននោះ ដោយកូនៗតែងតែបញ្ចេញអារម្មណ៍មួរម៉ៅ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង

នៅ​ពេល​និយាយ​ដល់​វ៉ាក់សាំង​រាក ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ថា​មាន​វ៉ាក់សាំង​ប្រភេទ​នេះ​ឡើយ ហើយ​រឹតតែ​មិន​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​ថែម​ទៀត​ផង។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ឲ្យ​ដឹង​ថា មាន​វីរុស​ជាច្រើន​បង្ក​កូន​តូច​ៗ​ដែល​តែងតែ​រាក​ធ្ងន់ធ្ងរ​រហូត​ខ្វះ​ជាតិ​ទឹក។ តែ​ជាង​រឿយៗ​គ្រូពេទ្យ​សង្កេត​ឃើញ​ថា​ទារក​ជាច្រើន​រាក​ដោយសារ​វីរុស rotavirus ដែល​វា​មិន​ត្រឹម​តែ​រាក​មួយ​មុខ​ទេ អាច​បណ្ដាល​ឲ្យ​ទាំង​ក្ដៅ​ខ្លួន ក្អួត ទើប​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ច្រើន។ ដូចនេះ​ដើម្បី​ការពារ​កុំឲ្យ​កូន​ឧស្សាហ៍​កើត​ជំងឺ​មួយ​រាក​គួរ​បន្តក់​វ៉ាក់សាំង​។ លោក​ស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បញ្ជាក់​ទៀត ជា​ទូទៅ​ទារក​នឹង​តម្រូវ​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​នេះ ២ ដង៖ - លើក​ទី​១៖ ពេល​ទារក​អាយុ ២ ខែ - លើក​ទី​២៖ ពេល​ទារក​អាយុ ៤ ខែ ទារក​នឹង​មិន​មាន​ជំងឺ​រាក​ដោយសារ​វីរុស rotavirus ឡើយ​បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង​បង្ការ​នេះ​ ប៉ុន្តែ​វ៉ាក់សាំងនេះ​មិន​អាច​ការពារ​ការ​រាក ឬ​ក្អួត​ដែល​បណ្ដាល​មក​ពី​មេរោគ​ផ្សេង​ទៀត​បាន​ទេ។ វេជ្ជបណ្ឌិត​រូប​នោះ​ថា ផល​រំខាន​ក្រោយ​ទារក​ក្រោយ​ទទួល​វ៉ាក់សាំង ទារក​មួយ​ចំនួន​អាច​លេច​ចេញ​សញ្ញា​រាក ឬ​ក្អួត​តិចតួច។


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្រពះពោះវៀនកូនមិនល្អ ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល?

មិន​ថា​សម័យ​ណា​នោះ រឿង​ដែល​ម៉ាក់​ប៉ា​ខ្វាយ​ខ្វល់​មុន​គេ គ្មាន​អ្វី​ក្រៅ​ភាព​ឆ្លាត​វៃ​របស់​កូន​នោះ​ទេ ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​តែ​កូន​មាន​សុខភាព ហើយ​ឆ្លាត។ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្លាត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ បើងាកៗ ហើមពោះ រាក ទល់លាមក អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ទេ? កូន​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​ច្រើន ដូចជា​របប​អាហារ កត្តាហ្សែន ស្ថានភាព​សុខភាព និង​បរិស្ថាន​រស់​នៅ​ជុំវិញ​ជាដើម។ ជាពិត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​ខួរក្បាល​ពួក​គេ ធ្វើ​ឲ្យ​ការ​បឺត​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន (គេ​និយម​ហៅថា micro-nutrient) ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​មិន​បាន​ល្អ​ប្រក្រតី​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់”។ ធ្វើម៉េច​ទើប​ដឹង​ថា ក្រពះ​ពោះវៀន​កូន​មាន​សុខភាពល្អ? កាល​ណា​ក្រពះ​ពោះវៀន​ក្មេង​មាន​សុខភាព​ល្អ មាន​ន័យថា ពួក​គេ​ស្រួល​គេង ស្រួល​ញ៉ាំ មិន​សូវ​ឈឺ រីករាយ​ស្រស់​ថ្លា ចូល​ចិត្ត​លេង ហើយ​ក្នុង​នោះ​ម៉ាក់ប៉ា​អាច​សម្គាល់​បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ១. កូន​គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ បើ​កូន​យើង​មិន​សូវ​មាន​បញ្ហា​រាក​រូស ទល់​លាមក ឬ​ហើម​ពោះ​នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​ពួក​គេ​ដំណើរ​ការ​បាន​ល្អ មិន​ចាំ​បាច់​បារម្ភ​ច្រើន​នោះ​ទេ។ ២. កូន​រីករាយ​គ្រប់​ពេល ស្នាម​ញញឹម និង​ភាព​រីករាយ​របស់​កូន ជា​សញ្ញា​បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ​ហើយ ចំណែក ប្រព័ន្ធ​រំលាយ​អាហារ​វិញ​ក៏​ធ្វើការ​បាន​ល្អ​ដែរ គ្មាន​បញ្ហា​ចោទ​នោះ​ទេ។  ៣. បន្ទោរ​បង់​ទៀង​ទាត់ កាល​ណា​ក្រពះ​ពោះវៀន​កូន​ល្អ ពេល​ញ៉ាំ​អ្វី​ទៅ​មិន​ធ្វើ​ឲ្យ​ហើម ចុក […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

កូន​កើត​ជំងឺ​រលាក​ពោះវៀន​ពិតជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ណែនាំ​ថា កុមារ​តូច​ៗ​ជាច្រើន​មាន​បញ្ហា​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ ព្រោះ​ពេល​រាក​ដំបូង​មិន​បាន​ព្យាបាល​ជា​សះស្បើយ។ លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​រលាក​ពោះវៀន​លើ​កុមារ​តូច​ៗ​ព្រោះ​កង្វះ​អនាម័យ​ពេល​ចាប់​កាន់​ចំណី​អាហារ​ដាក់​ចូល​មាត់។ នៅ​ពេល​វីរុស ឬ​បាក់តេរី​ចូល​ទៅ​ដល់​ក្នុង​ក្រពះ ឬ​ពោះវៀន​នាំឲ្យ​រាក ក្អួត ចុក​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បញ្ជាក់​ទៀត​ថា នៅពេល​កូន​ឈឺ ហើយ​យើង​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​កូន​ដូចជា​នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​រាក​ខ្លាំង បាត់​បង់​ជាតិ​ទឹក។ ចំពោះ​ស្ថាន​ភាព​កូន​ខ្សោះ​ជាតិ​ទឹក អាច​នាំឲ្យ​បាត់បង់​​ជីវិត។ មួយ​វិញ​ទៀត​នៅ​ពេល​រាក​ខ្លាំង កូន​អាច​បាត់បង់​សារជាតិ​រ៉ែ​អេឡិចត្រូលីត ហើយ​ទៅ​ជា​សន្លប់ ឬ​ប្រកាច់។ ប្រសិនបើ​មេរោគ​ដែល​បង្ក​ឲ្យ​រលាក​ពោះវៀន​នោះ​កាច​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ពេល​បន្ទោបង់ ហើយ​មេរោគ​អាច​ជ្រាប​ចូល​ចរន្ត​សរសៃ​ឈាម​ជុំវិញ​ខ្លួន ក៏​ជា​សញ្ញា​គ្រោះថ្នាក់ដល់​ជីវិត​ដូចគ្នា។ កាលណា​បណ្ដោយ​ទុក​ឲ្យ​កូន​រោក​រ៉ាំរ៉ៃ ព្រោះ​មិន​បាន​ព្យាបាល​បាន​ជា​ដាច់ នាំឲ្យ​ក្មេង​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ​ទៅ​វិញ។


បញ្ហាប្រព័ន្ធរំលាយអាហារ

ម៉ាក់ៗដឹងទេ ក្រពះពោះវៀនកូនអស្ចារ្យជាងអ្វីដែលអ្នកគិត?

ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​មិន​ត្រឹម​តែ​អាច​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍ របស់​កូន​អ្នក​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សុខភាព​រាងកាយ​ទៀត​ផង។ ស្វែង​យល់​អំពី​ភាព​អស្ចារ្យ​នៃ​ក្រពះ​ពោះវៀន​សុខភាព​ល្អ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កូន​អ្នក​ដូច​ខាង​ក្រោម។ -ប្រព័ន្ធ GI (ក្រពះ​ពោះវៀន) ដែល​មាន​ដំណើរ​ការ​ប្រក្រតី​អាច​រំលាយ​អាហារ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ប្រកប​ដោយ​ប្រសិទ្ធភាព ផ្តល់​ថាមពល និង​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​រាង​កាយ​ត្រូវ​ការ ខណៈ​ពេល​ដែល​បញ្ចេញ​កាក​សំណល់​ចោល​បាន​ទៀង​ទាត់។¹ -70% នៃ​កោសិកា​ការពារ​រាង​កាយ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ក្រពះ​ពោះវៀន បង្កើត​បាន​ជា​ប្រព័ន្ធ​ការពារ​រាង​កាយ​ជាក់​លាក់​មួយ។² -100 លាន​កោសិកា​សរសៃ​ប្រសាទ​រស់នៅ​ក្នុង​ក្រពះ​ពោះវៀន ផលិត​សារធាតុ​បញ្ជូន​រំញោច​ផ្សេងៗ​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍ និង​ភាព​ឆ្អែត។³ ១. ផាសុកភាព​ប្រព័ន្ធ​រំលាយ​អាហារ ផាសុកភាព​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​អ្នក​ពិត​ជា​សំខាន់​ណាស់។ ដូច្នេះ​ហើយ​ក្រពះ​ពោះវៀន​ក៏​ចំា​បាច់​ត្រូវ​មាន​សុខភាព​ល្អ ដើម្បី​អាច​រំលាយ​អាហារ​របស់​កូន​អ្នក​ញុំា ឲ្យ​ទៅ​ជា​ថាមពល និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្រពះ​ពោះវៀន​សុខភាព​ល្អ កូន​អ្នក​នឹង​កាត់​បន្ថយ​អាការៈ​រាក និង​ឈឺ​ពោះ យំ​មួម៉ៅ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​មិន​បាន​គេង​យប់។ ២. ការ​បឺត​ស្រូប​សារធាតុ​ចិញ្ចឹម​បាន​ល្អ ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ខ្ពស់ ធានា​កូន​អ្នក​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​រាង​កាយ​ត្រូវ​ការ ។ តើ​កូន​អ្នក​បាន​ទទួល​យក​សារធាតុ​ចិញ្ចឹម​ចាំបាច់​ទាំង​អស់​ហើយ​ឬ​នៅ? ៣. ពោះវៀន​ដំណើរ​ការ​ល្អ ពោះវៀន​មាន​សុខភាព​ល្អ កូន​​អ្នក​អាច​រីករាយ​នឹង​ការ​បន្ទោរ​បង់​ដ៏​ទៀង​ទាត់ ហើយ​រួម​ជាមួយ​លាមក​ទន់។ ប្រភេទ​អាហារ​ដែល​កូន​របស់​អ្នក​ញ៉ាំ​អាច​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នូ​វរូបរាង​របស់​លាមក។ តាម​ពិត ពោះវៀន​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​របស់​កូន​អ្នក​គឺ​ជា​សញ្ញា​បង្ហាញ​ពី​សុខភាព​ទូទៅ​របស់​កូន និង​សុខភាព​ពោះវៀន។ សញ្ញា​បង្ហាញ​ពី​លាមក​កូន។ តើ​លាមក​កូន​អ្នក​បង្ហាញ​ពី​សុខភាព​របស់​កូន​អ្នក​យ៉ាង​ណា​ដែរ? ៤. ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ តើ​អ្នក​ដឹង​ទេ​ថា ៧០% នៃ​កោសិកា​ការពារ​រាង​កាយ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ក្រពះ​ពោះវៀន បង្កើត​បាន​ជា​ប្រព័ន្ធ​ការពារ​រាងកាយ​ជាក់​លាក់​មួយ² ? អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ គឺ​ក្រពះ​ពោះវៀន​ជា​កន្លែង​ដែល​បាក់​តេរី​ល្អ​រាប់​លាន​រស់​នៅ ( microbiota ដែល​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ) ដែល​ជួយ​កូន​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ និង​ការ​ឆ្លង​រោគ​ផ្សេងៗ។ ៥. ការ​លូតលាស់ និង​អភិវឌ្ឍ​ល្អ​ប្រសើរ ក្នុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​កូន​អ្នក​គឺ​សំខាន់។ វា​មាន​អត្រា​ខ្ពស់​បំផុត​នៃ​ការ​លូតលាស់ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន

នៅ​ពេល​កូន​តូច​មាន​ជំងឺ​រាករូស ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ។ ក្រៅ​ពី​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជាដោយគ្រូពេទ្យ យើង​អាច​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំឲ្យ​បាត់បង់​ជាតិ​ទឹក។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កូន​រាក​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ខ្លាំង​ណាស់ ដូចនេះ​ការ​ប្រើ​ថ្នាំ​គឺ​ដើម្បី​សម្លាប់​ពពួក​បាក់តេរី វីរុស ដែល​បង្ក​ឲ្យ​រាក​នោះ។ ក្រៅ​ពី​ទប់ស្កាត់​ពេទ្យ​ក៏​អាច​ឲ្យ​ប្រភេទ​អូរ៉ាលីត ដែល​ផ្សំ​ឡើង​ពី​អំបិល និង​ស្ករ ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន។ លោកស្រី​បាន​បន្ត​ទៀត​ថា ទោះ​ជា​ក្មេង​មិន​មាន​បញ្ហា​រាករូស ក៏​នៅ​តែ​អាច​ផឹក​ទឹក​អូរ៉ាលីត​នៅ​បាន​ដែរ ឲ្យតែ​គេ​ចូល​ចិត្ត ហើយ​វា​គ្មាន​ផល​ប៉ះពាល់ ឬ​បង្ក​ហានិភ័យ​សុខភាព​ណា​មួយ​ដល់​កូន​តូច​ឡើយ។ បន្ថែម​ពី​លើ​នោះ​ម៉ាក់ប៉ា​ជាច្រើន​លើក​ឡើង​ថា ក្រៅ​ពី​ទឹក​អូរ៉ាលីត​ ទឹក​ដូង​អាច​ឲ្យ​កូន​ផឹក​បាន​ដែរទេ ហើយ​វា​មាន​ប្រសិទ្ធភាព​ល្អ​អត់? វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូប​នោះ​បាន​បញ្ជាក់​ថា ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ផឹក​ទឹក​ដូង​បាន តែ​ភាគច្រើន​លើកឡើង​​ថា កូន​តូច​ផឹក​ទឹក​ដូង​ច្រើន​ជួប​បញ្ហា​ហើម ឬ​ឆ្អល់​ពោះ។ ប៉ុន្តែ​នៅ​ក្នុង​ក្បួន​ពេទ្យ​កូន​អាច​ផឹក​ទឹក​ដូង​បាន ដើម្បី​បង្គ្រប់​ជាតិ​ទឹក ព្រោះ​ក្នុង​ទឹក​ដូង​មាន​ជាតិ​សូដ្យូម ជាតិ​ស្ករ រ៉ែ ប៉ូតាស្យូម។ ទឹកដូង​មិន​ត្រឹមតែ​ជួយ​បំពេញ​បន្ថែម​នូវ​សារធាតុ​រាវ​ដែល​បាត់បង់​នៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ក្នុង​ការ​ស្តា​តុល្យភាព​អេឡិចត្រូលីត ក្នុង​រាយ​កាយ​ផង​ដែរ។ ទឹកដូង​ខ្ចី​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ស្ករ​ពី​ធម្មជាតិ​ក្នុង​ចំនួន​មួយ​ដែល​រាង​កាយ​ងាយស្រួល​ក្នុង​ការ​ស្រូប​យក ។ អ្នក​ដែល​មាន​ជំងឺ​រាករូស និង​ការ​ខ្វះ​ជាតិ​ទឹក​អាច​ផឹកទឹក​ដូងខ្ចី​បាន​ដោយ​ដាក់​អំបិល​តិចតួច ។ ក្រៅ​ពី​ទឹក​ដូង​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក​សុទ្ធតែ​ល្អ​ចំពោះ​ការ​បំពេញ​ជាតិ​ទឹក​ឡើង​វិញ លើកលែង​តែ​ភេសជ្ជៈកំប៉ុង។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនៗ​ទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច?

ក្មេង​ទល់លាមក​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ប៉ុន្តែ​អាការៈ​​នេះ​បន្ធូរបន្ថយ​បាន​តាម​រយៈ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ក្មេង។ អ្វី​ដែល​ជា​បញ្ហា​ គឺ​ពេលខ្លះ​ម៉ាក់ប៉ា​មិន​ដឹង​ថា​កូន​មាន​បញ្ហា​ទល់​លាមក​ទេ ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ ភាគច្រើន​អាការៈ​ទល់លាមក​អាច​បង្ក​ដោយ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​ទាប។ នេះ​អាច​មក​ពី​ផឹក​ទឹកដោះគោ​ ឬញ៉ាំ​​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​ពេក ហើយ​​មិន​ញ៉ាំ​បន្លែ និង​ផ្លែឈើ។ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ក្មេង​ដែល​អាច​បន្ថយ​ការ​ទល់លាមក​បាន​រួម​មាន​ការ​ឲ្យ​ក្មេង​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​ទឹក​សណ្ដែក​ប្រសិនជា​ក្មេង​មាន​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ ក្រៅ​ពី​ផ្លាស់​ប្តូរ​ទឹកដោះគោ ម៉ាក់ប៉ា​អាច​កំណត់​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ​ដោយ​កាត់បន្ថយ​ប្រហែល​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​ចៀសវាង​អាហារ​ដែល​បង្ក​ឲ្យ​ទល់លាមក​ដូចជា​ចេកស្ទើរទុំ និង​ផលិតផល​ទឹកដោះគោ​ (ឈីស យ៉ាអួ និង​ការ៉េម)។ ប្រសិនជា​ម៉ាក់ប៉ា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដោយសារ​បញ្ហា​ទល់លាមក ម៉ាក់ប៉ា​ត្រូវ​ប្រាកដ​ថា​បន្ថែម​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ដូចជា​ភេសជ្ជៈ​ដែល​បន្ថែម​កាល់ស្យូម។ មួយ​វិញ​ទៀត បើ​កូន​ទល់លាមក ម៉ាក់ប៉ា​គួរ​កំណត់​ការ​ញ៉ាំ​ការ៉ុត និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ដំឡូងបារាំង​បំពង និង​អាហារ​កែច្នៃ​ផ្សេង​ទៀត។ យក​ល្អ​គួរ​បន្ថែម​បរិមាណ​ជាតិ​សរសៃ​ទៅ​ក្នុង​របប​អាហារ​ និង​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់ថ្ងៃ ជាពិសេស​ទឹក ផ្លែប៉ោម និង​ផ្លែសារី​ជាដើម។ អាហារ និង​ភេសជ្ជៈ​ដែល​អាច​បង្ការ​ការ​ទល់លាមក​បាន​រួមមាន​ផ្លែឈើ​ស្រស់​ដែល​អាច​ញ៉ាំ​ទាំង​សម្បក​បាន​ដូចជា​ផ្លែឈើ និង​ផ្លែ​ទំពាំងបាយជូរ ឬ​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ផ្លែឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ច្រើន​មាន​បន្លែ គ្រាប់​សណ្ដែក ទំពាំងបាយជូរ​ក្រៀម និង​ស៊ុប​បន្លែ។ ម៉ាក់ប៉ា​គួរ​មើល​ស្លាក​សញ្ញា​អាហារ​ដើម្បី​ដឹង​ថា​អាហារ​ណា​មាន​ជាតិ​សរសៃ​ច្រើន និង​ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ព្យាបាល និង​បង្ការ​អាការៈ​ទល់​លាមក​ព្រោះ​ពេល​ខ្លះ​ការ​ទល់លាមក​មិន​មែន​បង្ក​ដោយ​របប​អាហារ​ទេ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស