បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី បញ្ហាប្រព័ន្ធរំលាយអាហារ ក្រែង​មាន​បញ្ហា​មិន​ប្រក្រតី បង្ក​ផលលំបាក​ដល់​កូន

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ

មូលហេតុកូនតូចចេះតែរាកញឹកញាប់ (វីដេអូ)

កូន​ក្មេង​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ខ្សោយ​ខ្លាំង​ណាស់ ហេតុនេះ​ទើប​ងាយ​រង​នូវ​ការ​វាយ​ប្រហារ​ពីពពួក​វីរុស ឬ​បាក់តេរី ធ្វើ​ឲ្យ​កើត​មាន​ជំងឺ​ផ្សេងៗ ពិសេស​រាករូស។ នៅរដូវក្តៅ​កូន​ក្មេង​​កើត​ជំងឺ​រាក​ញឹក​​ញាប់  ដែល​បញ្ហា​នេះ​បណ្តាល​មក​ពី​កត្តា​រួមផ្សំ​ច្រើន​យ៉ាង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ពី​បញ្ហា​ចម្បងៗ​ដែល​ធ្វើ​កូន​តូច​រាករូស។ អត្ថបទពាក់ព័ន្ធ: កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់ ជួបបញ្ហារាករូស វិធីងាយៗទាំងនេះអាចជួយដោះស្រាយបាន ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? (វីដេអូ) នេះ​មូលហេតុសំខាន់ៗ និង​រោគសញ្ញា​ចាំបាច់​ បើកូនរាក អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន វិធីបំបាត់រាករូសឲ្យបានលឿន ក្រែងត្រូវដើរលេង ធ្វើការ ឬរវល់អីផ្សេងៗ ទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាប្រព័ន្ធរំលាយអាហារ

រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? (វីដេអូ)

រាក​ធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។ អត្ថបទពាក់ព័ន្ធ: ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន ឧស្សាហ៍រាកពេលពពោះ មានមូលហេតុអីខ្លះ? រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង


បញ្ហាប្រព័ន្ធរំលាយអាហារ

ពិតអត់ កាលពីមុន ក្មេងៗញ៉ាំសាច់ នាំឲ្យកើតពិសអាចម៍កុក?

ជឿ​ថា​យើង​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឮ​ចាស់​ៗ​ជំនាន់​មុន​និយាយ​ពី​ជំងឺ​ពិស​អាចម៍​កុក ដោយ​ជោះ​ឃើញ​នៅ​បាត​ដៃ​មាន​គ្រាប់​តូច​ៗ​ពណ៌​ស​ថ្លា​ៗ។ តើ​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​ទៅ​វិញ​ទៅ? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន ឲ្យ​ដឹង​ថា ជំងឺ​ពិស​អាចម៍​កុក​នោះ មិន​មាន​ទេ។ លោក​បន្ត​ថា ការពិត​ទៅ​គ្មាន​ជំងឺ​ពិស​អាចម៍​កុក​អ្វី​នោះ​ទេ ហើយ​ដែល​ថា​ជំងឺ​នេះ​កើត​ឡើង​ពី​ការ​ញ៉ាំ​សាច់ ក៏​មិន​ត្រឹមត្រូវ​ដែរ តែ​វា​អាច​ជា​បញ្ហា​ផ្សេង​ទៅ​វិញ​ទេ។ កាលពី​មុន​ចាស់​ៗ​មិន​ឲ្យ​ក្មេង​ញ៉ាំ​សាច់ ឬ​ក៏​អាច​ញ៉ាំ​បាន​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ នាំឲ្យ​កើត​ព្រូន ឬ​តេនញ៉ា ព្រោះ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​ទៅ​វិញ​ទេ។ ចំណែក​បញ្ហា​ជោះ​នៅ​បាត​ដៃ​ហើយ​មាន​ឃើញ​គ្រាប់​តូច​ៗ ពណ៌​ថ្លា​អាច​ជា​ខ្លាញ់​នៅ​បាត​ដៃ​ដែល​នរណា ក៏​មាន ឬ​ក៏​ពង​តេនញ៉ា​នេះ​ឯង។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា ក្នុង​របប​អាហារ​របស់​កូន​ត្រូវ​ការ​ជាតិ​សាច់​ឲ្យ​បាន​ច្រើន និង​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ព្រោះ​សាច់​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដើម្បី​ទ្រទ្រង់​ការ​លូតលាស់។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​បន្ថែម​ទៀត​ថា បើ​កូន​មាន​បញ្ហា​អ្វី​មិន​ប្រក្រតី ត្រូវ​យក​កូន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ចៀសវាង​វិនិច្ឆ័យ និង​ជោះ ឬ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង ព្រោះ​នាំឲ្យ​កូន​ប្រែជា​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ។ ម្យ៉ាង​វិញ​ទៀត​កុំ​ឲ្យ​កូន​តូច​លេង​ដី ឬ​របស់មិន​ល្អ មិន​ត្រូវ​ឲ្យ​កូន​បៀម ឬ​លិឍដៃលេង និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ចៀសវាង​ជាប់បាក់តេរី។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?

រាក​ធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។ ១- រាក​ធម្មតា រាក​ដោយ​សារ​ពួក​វីរុស អាហារ​គ្មាន​អនាម័យ និង​ដោយសារ​អាមីម មិន​សូវ​មាន​គ្រោះថ្នាក់ បាត់​បង់​ជាតិ​ទឹក​ច្រើន រាក​គ្មាន​ឈាម ឬ​សំបោរ មិន​ក្ដៅ​ខ្លួន យ៉ាង​យូរ ៣-៧ ថ្ងៃ មិន​បណ្ដាល​ឲ្យ​រលាក​គូទ។ អត្ថបទពាក់ព័ន្ធ៖ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ២- រាក​មួល រាក​មួល​ដោយសារ​បាក់តេរី​ខ្លាំង ក្តៅចាប់ពី ៣៩-៤០ អង្សារសេ រាក​មួល​មាន​ឈាម ឬ​សំបោរ​លាយ​មក​ជាមួយ រាក​មួល​អាច​ជា​ចន្លោះ​ពី ៧ ថ្ងៃ​ឡើងទៅ លាមក​ក្ដៅ បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ និង​បរិវេណ​នោះ ចៀសវាង​ជូត​សម្អាត​គូទ​កូន​ដោយ​កន្សែង​ត្រជាក់ តែ​ត្រូវ​លាង​នឹង​ទឹក​វិញ​ទើប​ល្អ ក្រោយ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ រលាក​បំពង់ក ៣០-៤០% អាច​បណ្ដាល​ទៅ​ជា​រាក​មួល​ដោយសារ​មេរោគ​នៅ​ផ្លូវ​ដង្ហើម​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះវៀន​ពេល​ញ៉ាំ ឬ​លេប​ទឹកមាត់។ លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រាក​ប្រភេទ​ណា​ក៏​ម៉ាក់ប៉ា​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ដូចនេះ​បើ​មិន​បាន​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ពេល​កំពុង​ឈឺ កូន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណុច​គួរ​ចងចាំ ពេល​កូន​រាក​ត្រូវ​ព្យាយាម​ឲ្យកូនញ៉ាំទឹក ឬទឹកអូរ៉ាលីត អាហារ​ ផ្លែឈើ ឲ្យ​បាន​ច្រើន ទោះ​ជា​កូន​មិន​ចង់​ក៏​ដោយ ដើម្បី​កុំឲ្យ​កូន​បាក់​កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក


បញ្ហាប្រព័ន្ធរំលាយអាហារ

បើពណ៌លាមកអាអូនជុះមកបែបនេះ កូនមានបញ្ហាសុខភាពហើយ

លាមក​ក្មេង​ជុះ​មក​មាន​ច្រើន​សណ្ឋាន និង​ច្រើន​ពណ៌ ហើយ​ពណ៌​នីមួយៗ​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​​សុខភាព​របស់​គេ​ដែរ។ លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​រៀប​រាប់​ពី​ពណ៌​​លាមក​ទារក និង​សញ្ញា​គួ​រឲ្យ​បារម្ភ។ លោកស្រី​វេជ្ជបណ្ឌិត​ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​រូបនេះ ថា លាមក​ក្មេង​ប្រែប្រួល​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ខុសៗ​គ្នា គឺ​មានពណ៌​លឿង លឿងខ្ចី លឿងចាស់ ពណ៌ត្នោត ពណ៌​បៃតង​ចាស់ ក្រហម ស ជាដើម ហើយ​ម៉ាក់​ប៉ា​អាច​សម្គាល់​ថា កូន​មាន​បញ្ហា​សុខភាព​ទៅ​តាម​ពណ៌ និង​សណ្ឋាន​របស់​លាមក​បាន។ ១- ពណ៌​លាមក​ធម្មតា បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ លាមក​មាន​ពណ៌​លឿង លឿង​ខ្ចី លឿង​ចាស់ ពណ៌​ត្នោត និង​ពណ៌​បៃតង​ចាស់ (លាមកព្រៃ) បញ្ជាក់​ថា ទារក​មាន​សុខភាព​ល្អ​ធម្មតា ម៉ាក់ប៉ា​មិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ពណ៌​ខុស​គ្នា​នេះ​វា​ប្រែប្រួល​ទៅ​តាម​របប​អាហារ​កូន។ ២- លាមក​ពណ៌​មិន​ធម្មតា បញ្ជាក់​ថា​កូន​​មាន​បញ្ហា​សុខភាព លាមក​ពណ៌​ក្រហម (លាមក​មាន​ឈាម) លាមក​ពណ៌​ខ្មៅ ហើយ​ស្អុយ​ខុស​ធម្មតា (មាន​ឈាម​ហូរ​តាម​ប្រដាប់​រំលាយ​អាហារ លាមក​មាន​ពណ៌ស (អាច​ស្ទះ​ទឹក​ប្រមាត់ ឬ​អត់​មាន​ថង់​ទឹក​ប្រមាត់)។ បើ​លាមក​មាន​ពណ៌​ទាំង​៣​នេះ ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ។ តារាង​អត្ថន័យលាមករបស់កូនទៅតាមពណ៌​ដែលគេបន្ទោរបង់ អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងថា កូនមានបញ្ហាសុខភាពអត់ សង្កេតមើលពណ៌លាមកទាំងនេះ ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ តិចនិកងាយៗ ជួយកូនបៅរួច កុំឲ្យក្អែរចេញមកវិញ លោកស្រី​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ ទោះ​ក្មេង​ជុះ​ច្រើន​ដង […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ឆ្លុះឃើញគ្រាប់ខ្សែដៃ ៣៦គ្រាប់ ក្នុងពោះទារក ១ឆ្នាំ

មិនគួរឲ្យជឿ! ក្នុងពោះវៀន​ទារកអាយុ ១ឆ្នាំ មានគ្រាប់ខ្សែដៃ ៣៦​គ្រាប់ ដែលបាន​ប្រមូល​ភ្ជាប់គ្នា មាន​រាងដូច​ខ្សែដៃ។ ទារក​អាយុ ១​ឆ្នាំនេះ នៅខេត្ត Zhenjiang ក្នុង​ប្រទេសចិន ត្រូវ​ប្រញាប់​បញ្ចូន​ទៅ​មន្ទីរពេទ្យ Second Affiliated Hospital of Wenzhou Medical University ក្រោយ​មាន​រោគសញ្ញា​គ្រុនក្តៅ និង​ក្អួត។ គ្រួសារ​របស់​ទារកនេះ បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា ទារកនេះ ធ្លាប់​ឆ្លុះ X-ray ហើយ​ឃើញ​មាន​ខ្សែ​មួយ នៅ​ក្នុងពោះវៀន។ ក្រោយ​ស្កេន​ម្ដងទៀត វេជ្ជបណ្ឌិត​បញ្ជាក់​ថា មាន​គ្រាប់​ខ្សែដៃ ៣៦​គ្រាប់ នៅ​ក្នុង​ពោះវៀន ដោយ​គ្រាប់ទាំង​នេះ បាន​ភ្ជាប់​ជាមួយ​គ្នា។ ខ្សែ​ដៃ ៣៦​គ្រាប់នេះ បាន​បង្ក​ថ្នក់ ២​នៅ​ក្នុង​ពោះវៀន ហើយ​អាច​បណ្ដាល​ឲ្យ​លេចចេញ​សារធាតុ​រាវ ចេញពី​ពោះវៀន។ បន្ទាប់មក វេជ្ជបណ្ឌិត បាន​វះកាត់​យក​គ្រាប់​ខ្សែដៃ​ទាំង ៣៦​គ្រាប់ ចេញពី​ពោះ​ទារក ដោយ​ចំណាយពេល ១​ម៉ោង។ ពេល​នេះ ទារក​បាន​ធូរស្រាល​ហើយ ដោយ​កំពុង​បន្ដ​សម្រាក​នៅ​មន្ទីរពេទ្យ។ វេជ្ជបណ្ឌិត Lin Xiaokun ដែល​ព្យាបាល​ទារក​នេះ ជឿថា ទារកនេះ បាន​លេប​គ្រាប់​ខ្សែដៃ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនតូចទល់លាមក ប៉ាម៉ាក់គួរអនុវត្តតាមនេះ កូននឹងប្រសើរឡើង

​ទល់​លាមក ​អាច​ឧស្សាហ៍​​​កើត​ឡើង​ចំពោះ​កូនតូចៗ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូនៗ ហើយ​បង្ក​​ឲ្យ​​​ប៉ះ​ពាល់​​ដល់​មុខងារ​​បឺត​ស្រូប​ចំណី​អាហារ និង​មេតាបូលីស។ តើ​មូលហេតុ​អី​ខ្លះដែល​ធ្វើ​ឲ្យ​កូនតូចៗទល់លាមក? ​ប៉ះពាល់​អី​ខ្លះ ហើយ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖ ១- អ្វី​ទៅ​ជា​ការ​ទល់​លាមក? ​​ទល់​លាមក ​ជា​ជំងឺ​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ការ​ទល់​លាមក ​មាន​ន័យ​ថា ចលនា​ពោះវៀន​ពិបាក​ខ្លាំង ឬ​តិច​​ ហើយ​លាមក​​រឹង​ខ្លាំង ស្ងួត ​និង​ពិបាក​ជុះ​​ខ្លាំង​ជាង​ធម្មតា។ ២- ហេតុ​អី​បាន​ជាកូន​តូចៗ​​​ទល់​លាមក? មូល​ហេតុ​​​ច្រើន​ ប៉ុន្តែ​រឿង​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ​គឺញ៉ាំ​អាហារ​មាន​សរសៃ (ហ្វៃប៊ឺរ) អត់​គ្រាប់​គ្រាន់​ដូច​ជា បន្លែ​ និង​ផ្លែ​ឈើ​ជាដើម។ ដូច​គ្នា​​​ដែរ​ អាអូន​ញ៉ាំ​ទឹក​តិច​ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ពេក ឬ​ការ​ប្រែ​ប្រួល​​​របប​អាហារ​ដោយ​សារ​បញ្ហា​ជំងឺ ក៏​នាំ​ឲ្យ​​ប៉ះពាល់​ដល់​របប​អាហារ​​​កូន​​ ក៏​អាច​ធ្វើ​​ឲ្យ​​ទល់លាមក​ផង​ដែរ។ សូម​កុំ​បារម្ភ ​ ​បើ​កូន​មាន​បញ្ហា​ទល់​លាមក​ម្ដង​ម្កាល ព្រោះ​បញ្ហា​នេះ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែបើ​កូន​​ទល់​លាមក​យូរ​ជាង​ ២ សប្ដាហ៍ ដែល​អាច​ហៅ​ថា​ ការ​ទល់​លាមក​រ៉ាំរ៉ៃ​ ហើយ​នោះ សូម​យក​កូន​​​ទៅ​ជួប​​ពេទ្យ​កុមារ​ភ្លាម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣-​​ ធ្វើ​ម៉េច​ដឹង​ថា​ក្មេង​ទល់​លាមក? ​​បើ​ក្មេង​ទល់​លាមក យើង​អាច​សម្គាល់​ឃើញ​ពួក​គេ​ឈឺ​ចាប់​ពេល​បន្ទោ​បង់​លាមក។ ការ​ទល់​លាមក​កាន់​តែ​ខ្លាំង ការ​ឈឺ​ចាប់​របស់​ក្មេង​ក៏​កាន់​តែ​ខ្លាំង​ដែរ។​ យើង​ក៏​អាច​មើល​ឃើញ​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​អម​ជាមួយ​ នៅ​ពេល​ដែល​ក្មេង​ទល់​លាមក​ផង​ដែរ​ ​ដូច​ជា៖ – ចង្អោរ – […]


បញ្ហាប្រព័ន្ធរំលាយអាហារ

៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ

មិន​មាន​តែ​រាក​ទេ​ទើប​ម៉ាក់​ប៉ា​បារម្ភ បញ្ហា​ទល់​លាមក​ក៏​សំខាន់ និង​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ដែរ​ចំពោះ​កូន​តូច។ ដូចនេះ​យើង​គួរតែ​យល់​ដឹង​ពី​វិធី​សង្គ្រោះ និង​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​នេះ​ឡើង Helloគ្រូពេទ្យ សូម​ចែក​រំលែក​វិធី​ទាំង ៣ នេះ ដើម្បី​ជួយ ហើយ​​មិន​ចាំបាច់​នាំ​កូន​ទៅ​ជួប​​ពេទ្យ។ ១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កូន​មាន​បញ្ហា​បែប​នេះ គួរ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​​គឺជា​សារធាតុ​រាវ ដែល​អាច​បន្ទន់​លាមក​បាន។ នៅ​ពេល​លាមក​ប្រែជា​ទន់ កូន​អាច​បន្ទោបង់​បាន​ដោយ​មិន​មាន​ការ​ឈឺចាប់ និង​ងាយ​ស្រួល​ជាង​មុន​បាន។ អត្ថបទ​ពាក់ព័ន្ធ៖រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង ២- ម៉ាស្សា​ពោះ​កូន យើង​គួរ​​ម៉ាស្សា​ចលនា​​នៅ​ម្ដុំ​ពោះ​វៀនធំ​ដែល​​មានទីតាំង​​នៅ​ខាងក្រោមផ្នែក​ខាងឆ្វេង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ការ​បត់​ជើង​របស់​កូន​បាន​ស្រួល​ឡើង​វិញ​ដែរ។ ៣- ថ្នាំ​សុល ប្រសិនបើ​កូន​នៅតែ​យំ ព្រោះ​ពិបាក​ជុះ ជម្រើស​ចុងក្រោយ គឺ​មាន​តែ​ទិញ​ថ្នាំ​យក​មកសុលតាម​គូទ​របស់​កូន ទើប​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ក្រោយ​ពេល​សុល​បាន ១៥-៣០ នាទី​កូន​ប្រាកដ​ចង់​ចូល​បន្ទប់​ទឹក។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ដើម្បី​ការពារ​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​នេះ យើង​គួរតែ​ឲ្យ​កូន​ផឹក​ទឹក និង​ញ៉ាំ​អាហារ​គ្រប់​មុខ ជាពិសេស​​ប្រភេទ​បន្លែ​បៃតង ផ្លែឈើ ដែល​ល្អ​ចំពោះ​ពោះវៀន និង​ក្រពះ ថែម​ទាំង​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ។ ទល់​លាមក​​អាច​ធ្ងន់ធ្ងរ​ និងគ្រោះថ្នាក់ដល់កូន ប្រសិនបើធ្វើវិធីខាងលើមិនបានជោគជ័យ​ ហើយការ​ទល់​លាមក​អូស​បន្លាយ​យូរ និង​ឧស្សាហ៍​កើត​មាន​ឡើង បូករួម​ទាំង​ការ​ឈឺ​ចុក​ចាប់​ជា​ប្រចាំ​ទៀត​នោះ វា​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពោះវៀន​កូន និង​រលោក​រន្ធ​គូទ ព្រោះ​លាមក​ជា​ជាតិ​ពុល ក្ដៅ ​រឹង ពេល​នៅ​ក្នុង​ពោះវៀន​យូរ​ពេក​ធ្វើឲ្យ​កូន​ក្ដៅ​ខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច

ក្មេងៗ​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ញ៉ាំ​​ទឹក ភេសជ្ជៈ ចំណី​អាហារ​ផ្តេសផ្តាស ខ្វះ​អនាម័យ ហើយ​ជួន​ជា​អាកាសធាតុ​ក្តៅ​ផង​នោះ អូនតូច​ងាយ​នឹង​រាករូស​បំផុត។ កូន​រាក​តិច​តួច​ធ្វើម៉េច? រាករូស​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​ហើយ​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រឿង​ត្រូវ​ធ្វើ​ដំបូង​គេ។ ពេល​កូន​រាក ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹកស្អាត ទឹកដូង ឬទឹកអូរ៉ាលីត) បន្ទាប់​មក​ទៀត គឺ​តម​អាហារ នំចំណី ឬ​ភេសជ្ជៈ​ណា​ដែល​ធ្វើ​ឲ្យ​រាក។ រាកឲ្យកូនញ៉ាំអីល្អ? កូន​កំពុង​តែ​រាក ម៉ាក់ប៉ា​ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​ថា​ឲ្យ​កូន​ញ៉ាំ​អី​ល្អ ឬ​មិន​ល្អ មែន​ទេ? អាហារគួរញ៉ាំ៖ – បបរខាប់ – បាយ – នំប៉័ង – ទឹក​ ឬ​ទឹកដោះគោឲ្យបានច្រើន។ អាហារមិនគួរញ៉ាំ៖ – អាហារ​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​រឹត​តែ​បាត់​បង់​ជាតិ​ទឹក – អាហារ​ហឹរ ធ្វើឲ្យប៉ះពាល់​ដល់​ពោះវៀន។ វិធី​បង្ការ​រាករូស៖ កូន​រាក​ដោយ​ខ្វះ​អនាម័យ ឬ​ញ៉ាំ​ចំណី​អាហារ​ខុស ងាយ​នឹង​បង្ការ​បាន​ទេ ដូច្នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ។ – លាងដៃ​កូន​ជាមួយ​សាប៊ូ​មុន​ញ៉ាំ​អាហារ – ឲ្យ​កូនញ៉ាំ​​ទឹក​ស្អាត ឬទឹកដាំពុះ – ញ៉ាំស្អាត និង​រស់នៅ​ស្អាត – បើ​កូន​នៅ​ប៉ឹម​ដោះ ត្រូវ​បន្ថែម​ឲ្យ​កូន​ម៉ឹម​កាន់​តែ​ច្រើន ព្រោះ​​ទឹកដោះ​ម៉ាក់​សម្បូរជាតិ​ទឹក។ ករណី​ណា ត្រូវ​នាំ​កូន​ទៅ​ពេទ្យ ? បើ​អូន​តូច​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​ការ​បន្ថែម​ជាតិ​ទឹក​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ។ – ស្បែក​ស្ងួត និងស្អិតមាត់ – ក្តៅខ្លួនអត់បាត់ – មិន​សូវលេងច្រើន – មិន​ញ៉ាំ មិនម៉ឹម – ភ្នែក​រូង គ្មាន​ទឹក​ភ្នែក​ពេល​យំ – នោម​តិចតួច ឬ​មិន​នោមសោះ – ឈឺពោះ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស