បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី បញ្ហាប្រព័ន្ធរំលាយអាហារ ក្រែង​មាន​បញ្ហា​មិន​ប្រក្រតី បង្ក​ផលលំបាក​ដល់​កូន

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារក្មេងមិនល្អ ងាយហើមពោះ ទល់លាមក ត្រូវដោះស្រាយបែបណា?

យើងដឹងហើយថា ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយ គួបផ្សំនឹងម៉ាក់ប៉ាជ្រើសរើសចំណីអាហារ ពិសេសម្សៅទឹកដោះគោឲ្យកូនញ៉ាំមិនត្រូវទៀត ក្រពះពោះវៀនកូនដំណើរមិនបានល្អនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា បញ្ហាចោទដែលកើតមានញឹកញាប់នៅពេលប្រព័ន្ធរំលាយក្មេងមានបញ្ហារួមមាន ឈឺពោះ ហើមពោះ ទល់លាមក រាករូស យំរករឿង មិនសូវចង់ញ៉ាំ និងគេង។ ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូធ្វើបែបណា? សម្រាប់វ័យកុមារ ដើម្បីលូតលាស់បានល្អ គឺត្រូវការសរីរាង្គទាំងអស់របស់រាងកាយ មានសុខភាពល្អផងដែរ ហើយអ្វីដែលសំខាន់នោះគឺក្រពះ-ពោះវៀន ព្រោះប្រព័ន្ធរំលាយអាហារជាផ្នែកមួយផ្គត់ផ្គង់ជីវជាតិទៅរាងកាយ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់រំលាយអាហារ ។ លើសពីនេះ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យលូតលាស់ខួរក្បាលរបស់ក្មេងបានប្រក្រតីដែរ។ អនុប្រធានមន្ទីរសម្រាកព្យាបាល Maxi Care រូបនេះបានបញ្ជាក់ថា បើម៉ាក់ប៉ាចង់ឲ្យសុខភាពក្រពះ-ពោះវៀនកូនល្អ ត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនក្នុងនោះមានដូចជា៖ -អាហារសម្បូរជាតិកាកសរសៃ មានបន្លែ និងផ្លែឈើ -សាច់ ស៊ុត សាច់ត្រី -អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់ -ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ចំណែកអាហារបំប៉នបែបសម្រន់វិញមាន យាអ៊ួរ នំសម្រាប់កូនក្មេង ទឹកដោះគោ ជាដើមដែលម៉ាក់ប៉ាគួរបំប៉នបន្ថែមឲ្យកូនដើម្បីជួយបំពេញជីវជាតិដល់រាងកាយរបស់កូនឲ្យលូតលាស់បានល្អ ហើយម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។


បញ្ហាប្រព័ន្ធរំលាយអាហារ

ឃើញអាអូនចុកពោះ ក្អួត អាចកើតជំងឺពោះវៀនលូនចូលគ្នា

ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជា​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ដែល​ផ្នែក​មួយ​នៃ​ពោះវៀន​រុល​ចូល​ទៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៅ​ជាប់​គ្នា​នៃ​ពោះវៀន។ ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ ភាគ​ច្រើន​កើត​ឡើង​នៅ​លើ​កូន​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ ហើយ​វា​មាន​រោគ​សញ្ញា​មួយ​ចំនួន​ម៉ាក់​ប៉ា​ពិបាក​ស្មាន​ដល់ និង​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​កូន​ថែម​ទៀត។ ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ស្ទះ​ពោះវៀន​លើ​អា​អូន​អាយុ​តិច​ជាង​៣ឆ្នាំ ប៉ុន្តែ មូលហេតុ​នៃ​ការ​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​លើ​ក្មេង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ចំណែក​មនុស្ស​ធំ​ពេញ​វ័យ​កម្រ​នឹង​កើត​ជំងឺ​នេះ​ណាស់។ រោគ​សញ្ញា​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា សញ្ញា​ដំបូង​នៃ​ការ​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នៅ​លើ​ទារក​មាន​សុខភាព​ល្អ​កើត​មាន​ភ្លាម​ៗ​មួយ​រំពេច យំ​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ការ​ឈឺ​ពោះ។ ការ​ឈឺ​ចាប់​នៃ​ជំងឺពោះវៀន​នេះ​មាន​សភាព​ឈឺ​បាត់​ៗ​រយៈពេល​ ១៥-២០​នាទី​នៅ​លើក​ដំបូង ហើយ​វា​កាន់​តែ​ឈឺ​ញឹកញាប់ និង​ខ្លាំង​ទៅ​ៗ​តាម​ពេល​វេលា។ រោគ​សញ្ញា​ទូទៅ​ដទៃ​ទៀត​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​លើ​ក្មេង​មាន​ដូច​ជា៖ លាមក​លាយ​សម្បោរ និង​លាយ​ឈាម ក្អួត​ពណ៌​ខៀវ ឬ​លឿង រាករូស មាន​ដុំ​ពោះ​នៅ​ផ្នែក​ខាង​ស្ដាំ ពេល​ស្ទាប ស្លេក​ស្លាំង តឹង​ពោះ គ្មាន​កម្លាំង​កំហែង។ មិនមែន​ក្មេង​ទាំង​អស់​ដែល​កើត​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ សុទ្ធតែ​ចេញ​គ្រប់​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ទេ។ ក្មេង​ខ្លះ​មិន​បង្ហាញ​ការ​ឈឺ​ចាប់ ជុះ​មក​មិនមាន​លាយ​ឈាម ឬ​គ្មាន​ដុំ​ពោះវៀន​ពេល​ស្ទាប រីឯ​ក្មេង​រាង​ធំ​បន្តិច​ខ្លះ​កើត​ជំងឺ​នេះ បង្ហាញ​ការ​ឈឺ​ចាប់ តែ​មិន​មាន​រោគ​សញ្ញា​ដទៃ។ គ្រោះ​ថ្នាក់​នៃ​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​អាច​នាំ​ឲ្យ​ធ្លាយ​ពោះវៀន ការ​ឆ្លង​មេរោគ និង​ការ​ស្លាប់​របស់​ជាលិកា​ពោះវៀន​បាន។ លើស​ពី​នេះ ជំងឺ​នេះ​ធ្វើ​ឲ្យ​អាហារ ឬ​សារធាតុ​រាវ​មិន​អាច​ឆ្លង​កាត់​ពោះវៀន​បាន និង​អាច​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​មួយ​នៃ​ពោះវៀន​ដែល​រង​ផល​ប៉ះពាល់​ដែរ។ ពេល​ណា​គួរ​ជួប​ពេទ្យ? ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​ទាមទារ​ឲ្យ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ព្យាបាល ព្រោះ​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ ហេតុ​នេះ​ហើយ បើ​ម៉ាក់​ប៉ា​ឃើញ​កូន​បង្ហាញ​រោគ​សញ្ញា​ដូច​ខាង​លើ ត្រូវ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​ឆាប់។ ពិសេស​បើ​ចំពោះ​ទារក​ដែល​មាន​ការ​ឈឺ​ពោះ ទាញ​ជង្គង់​របស់​ពួក​គេ​ផ្អឹប​នឹង​ដើម​ទ្រូង នៅ​ពេល​អា​អូន​យំ។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនសូវជុះ តែផោមញឹក គួរឲ្យព្រួយបារម្ភអត់?

ពេល​កូន​តូច​មិន​សូវ​ជុះ ហើយ​​មាន​តែ​ផោម សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ច្រើន​មាន​ការ​បារម្ភ​ពី​រឿង​នេះ។ តើ​នេះ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន? គួរ​ដោះ​ស្រាយ​បែប​ណា?​ ១. កូន​ផោម​ជា​រឿង​ធម្មតា ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ កូន​តូច​ផោម​ជា​រឿង​ធម្មតា និង​ចាំបាច់​។ កូន​យើង​អាច​មាន​ហ្គាស​​នៅ​ក្នុង​ពោះ​ដោយ​សារ​បាន​ស្រូប​ខ្យល់​ពេល​បៅ​មិន​ថា​បៅ​ដោះ ឬ​បៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ​។ ដូច​គ្នា​ដែរ ចំពោះ​កូន​ធំ​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន គេ​អាច​នាំ​ជាតិ​​​ហ្គាស​ចូល​ក្នុង​ពោះ​បាន​តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​​ស្ពៃ​ក្ដោប សណ្ដែក ខ្ទឹមបារាំង និង​ខាត់​ណា​ខៀវ ជា​ដើម​។ នៅ​ពេល​មាន​ខ្យល់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ កូន​យើង​ត្រូវ​ការ​បញ្ចេញ​វា​មក​ក្រៅ​វិញ​តាម​រយៈ​ភើ ឬ​ក៏​ផោម​។ បើ​មិន​បាន​បញ្ចេញ​ខ្យល់​ក្នុង​ពោះ​មក​ក្រៅ​ទេ​ កូន​យើង​អាច​នឹង​មាន​អាការៈ​ដូច​ជា​ឈឺ​ពោះ និង​ហើម​ពោះ​មិន​ខាន​។ ២. ក្មេង​ជុះ​ញឹក​ញាប់​កម្រិត​ណា? ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ប្រហែល​ជា​ស្រមៃ​ថា​នឹង​ត្រូវ​ប្ដូរ​ខោ​ទឹកនោម​កូន​ញឹក​ញាប់​មិន​ខាន ព្រោះ​តែ​កូន​ត្រូវ​ជុះ​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ មិន​មែន​គ្រប់​ក្មេង​ទាំង​អស់​សុទ្ធ​តែ​ជុះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​ខ្លះ​ក៏​មិន​ជុះ​រាល់ថ្ងៃ​ដែរ នៅ​ពេល​គេ​ដល់​អាយុ​ជាក់​លាក់​ណា​មួយ​។ បើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​ខែ​ដំបូង​ កូន​យើង​អាច​ជុះ​រាល់ថ្ងៃ ដោយ​ថា​ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ អាច​ជុះ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នឹង​ជុះ​តិច​ជាង​នេះ​នៅ​ពេល​គេ​កាន់​តែ​ធំ។ សម្រាប់​កូន​បៅ​ដោះ​ម្ដាយ​វិញ អាច​ជុះ​កាន់​តែ​ញឹក​ដែរ​ក្នុង​វ័យ​ដូច​គ្នា​នេះ តែ​ថា​បន្ទាប់​ពី​ដល់​អាយុ​ប្រាំមួយ​សប្ដាហ៍ ក្មេង​ទាំង​នោះ​អាច​នឹង​មិន​ជុះ​រហូត​ដល់​១០​ថ្ងៃ​ក៏​មាន​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ជុះ​របស់​ក្មេង​ញឹក​ញាប់​ប៉ុនណា ក៏​អាស្រ័យ​លើ​អាយុ និង​របប​អាហារ​ផង​ដែរ​។ ៣. កូន​អត់​ជុះ តែ​ផោម តើ​ម៉េច​វិញ? ត្រង់​ចំណុច​នេះ យើង​ដឹង​ហើយ​ថា​ក្មេង​ផោម​គឺ​ជា​រឿង​ធម្មតា ហើយ​ថា​ក្មេង​មិន​ចាំ​បាច់​ត្រូវ​តែ​ជុះ​រាល់​ថ្ងៃ​នោះ​ដែរ​។ ដូច​នេះ ក្មេង​មិន​ជុះ តែ​ផោម​ គឺ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។ ​យ៉ាងណា បើ​កូន​យើង​មិន​ជុះ​ ក៏​អាច​ជា​សញ្ញា​មួយ​ថា​កូន​អាច​ទល់​លាមក​ដែរ​។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ថា​ប៉ា​ម៉ាក់​កុំ​ប្រ​ញាប់​វាយ​តម្លៃ​ថា​កូន​ទល់​លាមក​លឿន​ពេក […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ដឹងថា កូនមានបញ្ហាសុខភាពអត់ សង្កេតមើលពណ៌លាមកទាំងនេះ

ក្រៅពីរោគសញ្ញាផ្សេងៗ ម៉ាក់បា៉​មាន​ដឹង​អត់ សណ្ឋាន និង​ពណ៌​លាមក​របស់​កូន​យើង អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​របស់​ពួក​គេ តើ​មាន​បញ្ហា ឬ​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ នឹង​លម្អិត​ពី​ពណ៌ និង​សណ្ឋាន​លាមក​របស់​ក្មេងៗ​ទាំង​អស់។ ១. លាមក​ទារក​ស្អិតៗ ពណ៌​បៃតង​ចាស់ (លាមកព្រៃ) មាន​សភាព​ក្រាស់ ពណ៌​ខ្មៅ ស្រដៀង​ប្រេង​ម៉ូតូ​រថយន្ត និង​មាន​ក្នុង​ពោះវៀន​ទារក​តាំង​ពី​ពេល​ក្នុង​ផ្ទៃ ហើយ​បញ្ចេញ​មក​ក្រៅ​តាម​លាមកភ្លាមៗ​ក្រោយ​សម្រាល​បាន​ពីរ​បី​​ថ្ងៃ​ដំបូង។ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ លាមក​បែប​នេះ មាន​លក្ខណៈ​ធម្មតា និង​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។ ២. លាមកទារកពណ៌លឿងគ្រាប់ៗ ជាលាមកទារកបៅដោះម្ដាយ ដែលជា​ទូទៅ មាន​លក្ខណៈ​ពណ៌​លឿង ស្រដៀង​ល្ពៅ​ទុំ​កិន​ប៉ិៗ ប៉ុន្តែ​​ក្លិនមិន​ស្អុយ​ទេ។ កុំ​បារម្ភ លាមក​កូនពណ៌លឿងគ្រាប់ៗមាន​លក្ខណៈ​ធម្មតា​ទេ។ ទឹក​ដោះ​ម្ដាយ មាន​សារធាតុ​ចិញ្ចឹម​ប្រសើរ​បំផុត​ជួយ​កូន​ឲ្យ​មាន​សុខភាព​ល្អ និង​រឹងមាំ។ ៣. លាមកទារករឹងស្អិតៗ ពណ៌ត្នោតស្រាល ជាលាមកទារកបៅទឹកដោះគោ​មាន​លក្ខណៈ​រឹង ស្អិតៗ ពណ៌​ផ្សេងៗ ដូចជា ពណ៌​ត្នោត​ស្រាល លឿង​លាយ​ត្នោត ឬ​ត្នោត​លាយ​បៃតង។ លាមក​នេះ មាន​ក្លិន​ស្អុយ​ជាង​លាមក​ទារក​ដែល​បៅ​ដោះ​ម្ដាយ តែ​ស្អុយ​តិច​ជាង​លាមក​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង។ កុំ​បារម្ភ លាមក​កូន​ មាន​លក្ខណៈ​ធម្មតា​ ហើយកូនសុខភាពល្អ។ ៤.លាមកទារកពណ៌ត្នោតលាយបៃតង ជាលាមក​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​ វា​ស្រដៀង​នឹង​ប៊ើរ​កិន​ក្រឡុក​ប៉ិៗ។ លាមក​របស់​ទារក​ដែល​ញ៉ាំ​អាហារ​រឹង មាន​ពណ៌​ត្នោត ឬ​ត្នោត​ចាស់ ហើយ​រឹង​ជាង​មុន តែ​ទន់។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងកើតព្រូនមានសញ្ញាអីខ្លះ? ប៉ុន្មានខែទើបឲ្យក្មេងលេបថ្នាំទម្លាក់សត្វល្អិតម្តង?

ការ​រស់នៅ​គ្មាន​អនាម័យ ការ​ញុំា​អាហារ​មិនស្អាត ឬ​ឆ្អិន​ល្អ ការ​ប៉ះពាល់​របស់​មិន​ស្អាត និង​លេង​ផ្ទាល់​​ដី ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​កើត​សត្វ​ល្អិត មានព្រូន តេនញ៉ា អៀន ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ រោគ​សញ្ញា​ក្មេង​កើត​សត្វ​ល្អិត - ស្គម​ - ស្លេក​ស្លាំង - ឧស្សាហ៍​ឈឺពោះ - រាករូស - ចង្អោរ ក្អួត - ក្អក - ប៉ោង ឬ​ហើមពោះ - មិន​ឃ្លាន​អាហារ - ស្រក​ទម្ងន់ - ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។ តើ​ត្រូវ​ផ្តល់​ថ្នាំ​ទម្លាប់​សត្វ​ល្អិត​ឲ្យ​ក្មេង​នៅ​ពេល​ណា? បើ​តាម​លោក​វេជ្ជបណ្ឌិត កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ ដែល​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។


បញ្ហាប្រព័ន្ធរំលាយអាហារ

រឿងពីរយ៉ាងត្រូវដឹង បើកូនមានបញ្ហាទល់លាមក ឬពិបាកជុះ

ម៉ាក់​ប៉ា​​តែង​តែ​​ខ្វល់​ចិត្ត​មិន​ខាន​ ពេល​ឃើញ​កូន​មិន​សូវ​ជុះ ឬ​ពិបាក​ជុះ​ជា​ដើម។ ជា​ធម្មតា​ ប៉ា​ម៉ាក់​អាច​សង្កេត​បាន​ថាកូន​មាន​បញ្ហា​ទល់​លាមក​ឬ​អត់​​។ ជា​ការ​ណែ​នាំ​​ ក្មេង​​ដែល​មាន​បញ្ហា​ទល់​លាម​ក​គឺ​ជុះ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​កូន​ពិបាក​បត់​ជើង លាមក​រឹង និង​ស្ងួត ហើយ​មាន​ទំហំ​ធំ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​មាន​បញ្ហា​ទាំង​នេះ អាច​ថា​អូនៗ​ជួប​បញ្ហា​ទល់​លាមក​ហើយ​។ អ៊ីចឹង​ដោះ​ស្រាយ​បែប​ណា? ១. ពិនិត្យ​លើ​របប​អាហារ​ ប៉ា​ម៉ាក់​ត្រូវ​ដឹង​​ថា​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ជាតិ​សរសៃ​ទាប ដូច​ជា​អាហារ​ fast foods នំ​កញ្ចប់ និ​ង​ភេសជ្ជៈ​កំប៉ុង ជាដើម​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​យើង​ជួប​បញ្ហា​ទល់​លាមក។ ដូច​គ្នា​ដែរ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ ក៏​ធ្វើ​ឲ្យ​កូន​យើង​មាន​បញ្ហា​ទល់​លាមក​ដូច​គ្នា។​ ដូច​នេះ​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ និង​កុំ​សូវ​ញ៉ាំ​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ​ច្រើន​ពេក។ ផ្ទុយមក​វិញ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់​។ ដូច​គ្នា​ដែរ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទៀង​ទាត់​ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​​​កូន​មាន​ទម្លាប់​បន្ទោ​បង់​ដូច​គ្នា​។​ ​​២. សកម្មភាព​រាង​កាយ​ ក្មេង​ៗ​ដែល​នៅ​សម្ងំ​តែ​លេង​ហ្គេម មើល​ទូរទស្សន៍ មិន​សូវ​បញ្ចេញ​ពល​កម្ម​ គឺ​អាច​ប្រ​ឈម​នឹង​បញ្ហា​ទល់​លាមក​នេះ​ដែរ​។ សកម្ម​ភាព​រាង​កាយ ជួយ​ជំរុញ​ចលនា​​ពោះ​វៀន និង​រំលាយ​អាហារ​បាន​ល្អ។ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​នាំ​កូន​រត់​លេង ជិះ​កង់ ឬ​ដើរ​លេង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​នេះ​។ ការ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ និង​របប​អាហារ​​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​អាច​ជួយ​ឲ្យ​កូន​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ និង​បន្ទោ​បង់​បាន​ស្រួល​ផង​ដែរ។ យ៉ាង​ណា​មិញ បើ​ម៉ាក់​ម៉ាក់​គិត​ថា​ចង់​ប្រើ​ថ្នាំ​ណា​មួយ​​ពេល​កូន​ទល់​លាមក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​។


បញ្ហាប្រព័ន្ធរំលាយអាហារ

ម៉េចបានក្មេងញ៉ាំ ឬលេបរបស់រឹងទៅ ក្រពះមិនរំលាយ?

ចំពោះ​ទារក ឬ​ក្មេង​តូច​ៗ​ពេទ្យ​តែងតែ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ទន់​ៗ ហើយ​ចៀសវាង​ចំណី​រឹង ស្វិត ព្រោះ​មិន​ល្អ​ចំពោះ​សុខភាព​ក្រពះ-ពោះវៀន។ នៅ​មាន​រឿង​មួយ​ទៀត គឺ​នៅ​ពេល​កូន​ញ៉ាំ ឬ​លេប​របស់​រឹង​ទៅ ពេល​កូន​ជុះ​មក​មាន​ឃើញ​របស់​អស់​ទាំង​នោះ​ចេញ​មក​វិញ។ តើ​នោះ​មកពី​អ្វី? វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ជំងឺ​ទូទៅ​បាន​បញ្ជាក់​ថា ចំណី​អាហារ​រឹង​ៗ ជាពិសេស​គ្រាប់​ត្របែក ឬ​លេប​គ្រាប់​រុក្ខជាតិ​បែរជា​ចេញ​មក​វិញ​ទាំងអស់​នោះ​​មកពី​ក្រពះ​ក្មេង ទឹក​អាស៊ីដ​ក្រពះ​មិន​ខ្លាំង​ទេ ដុំ​ល្មម​ៗ​មិន​អាច​រំលាយ​បាន​ទេ ដូច្នេះ​ចេញ​មក​ទាំង​មូល។ លោក​បាន​បន្ថែម​ទៀត​ថា កាលណា​ក្រពះ​មិន​អាច​រំលាយ​បាន ហើយ​ពេល​បញ្ជូន​ទៅ​ពោះវៀន​ របស់​រឹង​អស់​ទាំងនេះ​ធ្វើឲ្យ​លាមក​ប្រែជា​រឹង បណ្ដាល​ឲ្យ​ទៅ​ជា​ក្ដៀន។ ​ចំណី​អាហារ​រឹងៗ​ចំពោះ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ​មិន​ល្អ​ចំពោះ​សុខភាព​ក្រពះ-ពោះវៀន​ទេ សូម្បី​បាយ​ក៏​តម្រូវ​ឲ្យ​មាន​សភាព​ទន់ និង​ញ៉ាំ​ជាមួយ​ម្ហូប​មាន​ជាតិ​ទឹក បន្លែ និង​សាច់ ហើយ​ចៀសវាង​អាហារ​ក្រៀម​ៗ​ដែល​មិន​សម្បូរ​ជីវជាតិ ហើយ​ក្រពះ​ក៏​កិន​រំលាយ​អាហារ​ទាំង​នោះ​ដោយ​ពិបាក ព្រោះ​មាន​សភាព​រឹង។ សុខភាព​ក្រពះ-ពោះវៀន​ល្អ ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ការពារ​រាងកាយ​ដែរ ដូចនេះ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ ផ្ដល់​កម្លាំង​ដល់​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ ក្នុង​ពេល​កើត​ជំងឺ ។ ដើម្បី​ឲ្យ​សុខភាព​ក្រពះ-ពោះវៀន​កូន​តូច​ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទន់​ៗ ផ្លែឈើ បន្លែ​គ្រប់​ប្រភេទ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ មួយ​វិញ​ទៀត​សម្រាប់​របស់​រឹង​ៗ កុំ​បណ្ដោយ​ឲ្យ​កូន​លេងឬដាក់ចូលមាត់ទោះ​ជា​​អាច​ចេញ​មក​វិញ​តាម​លាមក តែ​បើ​ប្រហែស​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំពង់​ខ្យល់ នាំ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ឲ្យកូនលែងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ឈឺ​ក្បាល​ញឹក គឺ​កូន​ឧស្សាហ៍​ទល់​លាមក ជុះ​មិន​ដែល​ទៀង​ទេ ហើយ​ពេល​ជុះ​ម្តងៗ កូន​ត្រូវ​ប្រឹង​យូរ ស្រែក​ផង​យំ​ផង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ បាន​លើក​ឡើង​ថា បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​​  ​ក្មេងៗ​ទល់​លាមក គឺ​កត្តា​ចំណី​អាហារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​ជ្រើស​រើស​អាហារ​បំប៉ន​កូន​មិន​បាន​ត្រឹម​ត្រូវ។ ៣ ចំណុច ខាង​ក្រោម​នេះ​ជា​តិច​និក​ជ្រើស​រើស​អាហារ​បំប៉ន​កូន ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ចៀស​វាង​បញ្ហា​ទល់​លាមក។ ១. ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​សម្បូរ​ជាតិ​សរសៃ កូន​ធំ​បន្តិច អាច​ញ៉ាំ​ចំណី​អាហារ​បាន ម៉ាក់​ប៉ា​មិន​ត្រូវ​បណ្តោយ​ឲ្យ​ញ៉ាំ​អី​តាម​ចិត្ត​ចង់​នោះ​ទេ ព្រោះ​ក្មេង​ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast food មិន​ចង់​ញ៉ាំ​បន្លែ ផ្លែឈើ​នោះ​ទេ។ ទម្លាប់ និង​ចំណង់​ចំណូល​ចិត្ត​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្មេងៗ​ទៅ​ជា​មាន​បញ្ហា​ក្រពះ​ពោះវៀន ឧស្សាហ៍​ទល់​លាមក។ យើង​​គួរ​តែ​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ចម្រុះ​មុខ មាន​ទាំង​សាច់ ស៊ុត ត្រី ពិសេស​បន្លែ និង​ផ្លែឈើ ដែល​សម្បូរ​ជាតិ​សរសៃ ចៀស​វាង​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់​ច្រើន។ ២. ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​សម្បូរ​ជាតិ​កាក​សរសៃ និង​ព្រីបាយអូទិក ចំពោះ​កូន​ផឹក​ម្សៅ​ទឹក​ដោះ​វិញ ឪពុក​ម្តាយ​មិន​គួរ​ប្រើ​ផលិត​ផល​តាម​គ្នា​នោះ​ទេ ត្រូវ​ចេះ​ជ្រើស​រើស​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន​រូបមន្ត​ផ្សំ​ពី​ជាតិ​កាកសរសៃ និង​ព្រីបាយអូទិក ដែល​ទាំង​២​មុខ​នេះ ជួយ​បញ្ចៀស​បញ្ហា​ទល់​លាមក​របស់​ក្មេងៗ​បាន​ល្អ ឯ​សុខភាព​ក្រពះ​ពោះវៀន​កូន​ក៏​គ្មាន​បញ្ហា​ចោទ​ដែរ។ ៣. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​មាន​តួនាទី​សំខាន់​​ទ្រទ្រង់​រាងកាយ​ដូច​គ្នា​នឹង​ចំណី​អាហារ​ដែរ បែប​នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​កូន​បាត់​បង់​ជាតិ​ទឹក និង​មាន​បញ្ហា​ដល់​ក្រពះ​ពោះវៀន​ទៀត។ ក្រៅ​ទឹក​ស្អាត ឪពុក​ម្តាយ​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​បន្ថែម​ក៏​បាន តែ​ត្រូវ​ចៀស​វាង​ទឹក​ផ្លែឈើ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

បើកូនឧស្សាហ៍រាក យើងធ្លាប់ចាប់អារម្មណ៍ចំណុចទាំងនេះកម្រិតណា?

ដឹង​ហើយ​ថា ក្មេង​ឧស្សាហ៍​រាក​រូស តែ​ម៉ាក់​ប៉ា​មាន​កត់​ចំណាំ​​អត់​លើ​ទម្លាប់​​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ឬ​របប​អាហារ​របស់​កូន​ទេ គេ​ញ៉ាំ​ចូល​ចិត្ត​ញ៉ាំ​អី​ខ្លះ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ចំណុច​ខាង​ក្រោម​ទាំង​ប៉ុន្មាន​ទេ​នេះ នោះ​កូន​ច្បាស់​ជា​កើត​រាក​រូស​ញឹក​ញាប់​មិន​ខាន។ ១.កូន​មិន​បាន​លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​ចំណី​អាហារ កូន​នៅ​តូច ក្រោម១ឆ្នាំ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ដោយ​សារ​តែ​យើង​ជា​អ្នក​បញ្ចុក​ចំណី​អាហារ​កូន តែ​បើ​កូន​ធំ​បន្តិច ចាប់​ពី​អាយុ​២​ឆ្នាំ​ឡើង​ទៅ គេ​អាច​ចាប់​កាន់​ចំណី​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង​បាន ក៏​ជា​ពេល​ដែល​កូន​ប្រឈម​នឹង​បញ្ហា​រាក​ដែរ។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា អនាម័យ​ជា​រឿង​សំខាន់ ប្រសិន​បើ​ម៉ាក់​ប៉ា​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​កូន​បាន​ល្អ​ត្រឹម​ត្រូវ មុន​ពេល​ឲ្យ​កូន​ចាប់​កាន់​ចំណី​អាហារ ឬ​រៀប​ចំ​អាហារ​ឲ្យ​កូន​ម៉ាក់ប៉ា​លាង​ដៃ​បាន​ស្អាត​ល្អ នោះ​​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​រាក​រូស​បាន​ច្រើន។ សុខភាពកូនពិតជាសំខាន់ ចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការថែទាំ និងព្យាបាលជំងឺរាកលើកុមារ! ២. កូន​ញ៉ាំ​ទឹក​មិន​ស្អាត ក្មេង​នៅ​ជនបទ​ដាច់​ស្រយាល មាន​ជីវភាព​ក្រីក្រ ងាយ​ប្រឈម​នឹង​ជំងឺ​រាករូស ដោយសារ​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ ឬ​ម៉ាក់ប៉ា​មិន​បាន​ដាំ​ទឹក​ឲ្យ​កូន​ញ៉ាំ។ តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ដាំ​ពុះ ដែល​ជា​ទឹក​បាន​សម្លាប់​មេរោគ។ ៣. កូន​ចូល​ចិត្ត​ញ៉ាំ​របស់​ផ្អែម ក្មេងៗ​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូល​ចិត្ត​​ញ៉ាំ​របស់​​ផ្អែមៗ ដូចជា ការ៉េម ស្ករគ្រាប់ នំខេក ទឹកផ្លែឈើ ទឹកក្រូច​កំប៉ុង ពេល​ខ្លះ​បាន​ញ៉ាំ​របស់​ទាំង​ហ្នឹង លែង​ចង់​ញ៉ាំ​បាយ​ទឹក។ ម៉ាក់​ប៉ា​ត្រូវ​កត់​ចំណាំ របស់​ផ្អែមៗ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ក្មេង​ញ៉ាំ​ទៅ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ធ្មេញ ធ្វើ​ឲ្យ​ដង្កូវ​ស៊ី​ធ្មេញ ធាត់​លើស​ទម្ងន់​នោះ​ទេ ធ្វើ​ឲ្យ​រាករូស​ទៀត ដោយសារ​តែ​ពោះវៀន​ក្មេង​នៅ​ខ្ចី មិន​អាច​រំលាយ​ជាតិ​ស្ករ​ដ៏​ច្រើន​នោះ​បាន។


បញ្ហាប្រព័ន្ធរំលាយអាហារ

សញ្ញាបញ្ជាក់ថា ក្រពះពោះវៀនកូនមានបញ្ហា

មិនមែនតែមនុស្សចាស់ទេដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ក្មេងៗក៏ជួបបញ្ហានេះដូចគ្នា ហើយ បើសិនជាឪពុកម្តាយបណ្តោយទុកយូរ អាចប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីកូន។ នាមជាឪពុកម្តាយ យើងត្រូវរៀនសង្កេត បើឃើញកូនៗមានសញ្ញាទាំងប៉ុន្មាននេះ បញ្ជាក់ថា ក្រពះពោះវៀនពួកគេមានបញ្ហាហើយ ត្រូវប្រញាប់រកដំណោះស្រាយ ឬទៅជួបពេទ្យជំនាញ។ ១. ហើមពោះ អត់សូវផោម ក្មេងបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់ មិនសូវផោមនោះទើបគួរឲ្យបារម្ភ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center ថា ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហារមិនសូវមានជាតិសរសៃ (Fiber)។ ២. ពិបាកបត់ជើងធំ មិនពិបាកសម្គាល់ទេ កាលណាក្រពះពោះវៀនកូនដំណើរការមិនបានល្អ ធ្វើឲ្យពិបាកបង់ជើងធំ ពេលជុះម្តងៗ ក្មេងៗយំផងប្រឹងផងទម្រាំជុះចេញមក ជួនកាល ២-៣ថ្ងៃ ទើបកូនជុះម្តង។ ៣. ឧស្សាហ៍ទល់លាមកបន្ទោរបង់មិនទៀងទាត់ អាការៈទល់លាមក ហើយកូនជុះមិនទៀងទាត់ ១ថ្ងៃជួនជុះជួនអត់ ពេលខ្លះច្រើនថ្ងៃបានកូនជុះ មានន័យថា កូនយើងអាចមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំទឹក និងបន្លែមិនគ្រប់គ្រាន់ ឬក៏មិនមានសកម្មភាពរាងកាយ។ ៤. រាកញឹកញាប់ អាការៈរាកញឹកញឹកក៏ជាបញ្ហាប្រព័ន្ធរំលាយអាហារដែរ ហើយបញ្ហានេះបណ្តាលមកពីការបង្ករោគ មិនមានការបង្ករោគ។ ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់ៗគួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស