អាលែកហ្ស៊ីគឺជាប្រតិកម្មរបស់ប្រព័ន្ធភាពសុំាជាមួយសារធាតុមួយចំនួនរួមមាន លម្អងផ្កា ធូលីដី រោមសត្វ ជាតិជ័រ ឬអាហារដូចជាស៊ុត ទឹកដោះគោស្រស់ សណ្តែកដី គ្រាប់ផ្លែឈើ គ្រឿងសមុទ្រ ស្រូវសាលី និងសណ្តែកសៀងជាដើម។ ហេតុអ្វីបានជាក្មេងខ្លះមានបញ្ហាអាលែកហ្ស៊ី តែក្មេងខ្លះមិនមាន? ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីបង្ការកូនកុំឱ្យមានបញ្ហាអាលែកហ្ស៊ី?
អាលែកហ្ស៊ីកើតឡើងនៅពេលប្រព័ន្ធភាពសុំាជួបជាមួយសារធាតុដូចខាងលើតាមរយៈការស្រូបចូលតាមច្រមុះ មាត់ ចាក់បញ្ចូល ឬប៉ះពាល់ជាមួយស្បែក។ រោគសញ្ញាអាលែកហ្ស៊ីអាចរួមមាន៖
- កណ្តាស់ ហៀរសំបោរ ឬពិបាកដកដង្ហើម
- ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក
- ក្អួត ឈឺពោះ ឬរាក
- ឡើងកន្ទួល រមាស់ ឬកើតត្រអក
- ហើមមុខ មាត់ អណ្តាត
- វិលមុខ ឈឺក្បាល ឬសន្លប់
មូលហេតុបង្កអាលែកហ្ស៊ីលើកុមារ
ក. កត្តាតំណពូជ
ក្មេងអាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាអាលែកហ្ស៊ី បើមានប្រវត្តិគ្រួសារដែលកើតហឺត ត្រអក ឬមានបញ្ហាអាលែកហ្ស៊ី។
ខ. អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន
អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ហើយបាក់តេរីអាក្រក់កើនឡើង។ ដោយសារប្រព័ន្ធភាពសុំាប្រហែល ៧០% គឺស្ថិតនៅក្នុងពោះវៀន ដូច្នេះបាក់តេរីល្អៗក្នុងក្រពះពោះវៀនធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធភាពសុំាដើម្បីសម្រេចថា សារធាតុដែលចូលក្នុង ឬមកប៉ះនឹងរាងកាយជាសត្រូវឬអត់។
នៅពេលក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី ប្រព័ន្ធភាពសុំាបាត់បង់សមត្ថភាពក្នុងការបែងចែកអ្វីជាសត្រូវរបស់រាងកាយ។ ដូច្នេះប្រព័ន្ធភាពសុំាក៏គិតថាសារធាតុដូចរៀបរាប់ខាងលើជាសត្រូវ ហើយក៏វាយលុកដែលបណ្តាលឱ្យកូនមានបញ្ហាអាលែកហ្ស៊ីដូចជា រលាកស្បែក រលាកប្រហោងឆ្អឹងច្រមុះ រលាកផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។
[embed-health-tool-vaccination-tool]
គ. បញ្ហាជា្របពោះវៀន
ភាពតានតឹង ការញុំាហ្វាសហ្វូត អាហារកែច្នៃ អាហារសម្បូរជាតិស្ករចម្រាញ់ ឬជាតិស្អិត (Gluten) មានក្នុងស្រូវសាលីធ្វើឱ្យបាក់តេរីល្អៗក្នុងពោះវៀនថយចុះ និងកើនបាក់តេរីអាក្រក់ដែលបំផ្លាញ និងបង្កការរលាកដល់ភ្នាសជញ្ជាំងពោះវៀនកូន។
បញ្ហាជា្របពោះវៀនកើតឡើងនៅពេលជញ្ជាំងពោះវៀនរលាក ហើយបណ្តាលឱ្យជាតិពុល បាក់តេរី វីរុស និងភាគល្អិតអាហារដែលមិនទាន់រំលាយជ្រាបចូលទៅក្នុងចរន្តឈាម។ នៅពេលប្រព័ន្ធភាពសុំាប្រទះឃើញ ប្រព័ន្ធភាពសុំាក៏វាយប្រហារ ហើយបង្កឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ឬប្រតិកម្ម។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
វីធីសាស្រ្តការពារកូនពីបញ្ហាអាលែកហ្សី
– ផ្តល់អាហារបន្ថែមក្រៅពីបំបៅដោះ ឬទឹកដោះគោម្សៅដល់កូន នៅពេលកូនមានអាយុលើសពី ៦ ខែ ព្រោះតាមការសិក្សាបានឱ្យដឹងថា កុមារដែលមិនបានទទួលអាហារបន្ថែមមានហានិភ័យខ្ពស់អាលែកហ្ស៊ីនឹងអាហារ
– ផ្តល់អាហារសម្បូរ Probiotics ដូចជា យ៉ាអួរ គីមឈីដើម្បីបង្កើនបាក់តេរីល្អៗក្នុងពោះវៀនកូន
– ជំរុញកូនឱ្យញុំាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិព្រោះសម្បូរជាតិសរសៃដើម្បីបំប៉នបាក់តេរីល្អៗក្នុងពោះវៀនកូន ជួយឱ្យស្រទាប់ជញ្ជាំងពោះវៀនមានសុខភាពល្អ និងការបន្ថយការរលាកក្នុងខ្លួនកូន
– កាត់បន្ថយអាហារកែច្នៃ ហ្វាសហ្វូត អាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ ឬផ្ទុកស្រូវសាលី
– ជំរុញកូនបញ្ចេញសកម្មភាពរាងកាយដើម្បីកាត់បន្ថយភាពតានតឹង
ដើម្បីការពារ ឬកាត់បន្ថយបញ្ហាអាលែកហ្ស៊ីលើកូន ម៉ាក់ប៉ាក៏អាចឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែលជាការសំយោគបញ្ចូលគ្នារវាង Prebiotics និង Probiotics ជួយឲ្យក្រពះពោះវៀន កូនមានសុខភាពល្អ មានអារម្មណ៍រីករាយ និងពង្រឹងប្រព័ន្ធភាពសុំា។
អត្ថបទគួរអាន៖
- កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?
- ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?
- អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ
- រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង
- កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
ចំណុចសំខាន់
- កត្តាតំណពូជ
- អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន
- បញ្ហាជា្របពោះវៀន
- ពេលកូនអាយុ ៦ ខែ ម៉ាក់ប៉ាត្រូវផ្តល់អាហារបន្ថែម
- ផ្តល់អាហារល្អចំពោះសុខភាពក្រពះពោះវៀនដល់កូន
- ជំរុញកូនបញ្ចេញសកម្មភាពរាងកាយ