ក្មេងដែលឆាប់មានប្រតិកម្ម អាចមានប្រតិកម្មនឹងអ្វីៗដែលនៅជុំវិញខ្លួន និងមានអត្តចរិតខុសប្លែកពីក្មេងឯទៀត។ ក្មេងប្រភេទនេះ ងាយរំជើបរំជួល តែងអាណិតគេ សុភាពរាបសា និងឆ្ងល់ច្រើន។ ជាងនេះទៅទៀត ពួកគេអៀនខ្មាស ឬភ័យខ្លាចច្រើន ប៉ុន្តែត្រូវការក្តីស្រលាញ់ និងការគាំទ្រពីប៉ាម៉ាក់ ដើម្បីឲ្យខ្លួនមានភាពជឿជាក់នឹងសមត្ថភាពខ្លួនឯង។ បើកូនរបស់ប៉ាម៉ាក់ជាក្មេងដែលឆាប់អន់ចិត្ត ឬងាយប្រតិកម្មនឹងរឿងអ្វីមួយ យើងគួរតែយកចិត្តទុកដាក់នឹងអារម្មណ៍របស់កូន។
[embed-health-tool-child-growth-chart]
សញ្ញាទាំង៩បញ្ជាក់ថាកូនជាក្មេងដែលឆាប់មានប្រតិកម្មខាងផ្លូវចិត្ត
- ពូកែអាណិតអ្នកដទៃ
- និយាយច្រើន
- ចូលចិត្តនៅតែម្នាក់ឯង
- ខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួន
- ធ្វើការសម្រេចចិត្តដោយជឿលើអារម្មណ៍របស់ខ្លួន
- យល់ដឹងពីចិត្តមនុស្សច្បាស់
- ស្រលាញ់សត្វ
- សួរសំណួរច្រើន
- មិនចូលចិត្តមើលរឿងបែបរន្ធត់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ប៉ាម៉ាក់អាចជួយកូនដោយវិធីណា?
- ស្វែងយល់ពីអារម្មណ៍របស់កូន
- ទោះជាប៉ាម៉ាក់មានការព្រួយបារម្ភនៅពេលដែលកូនឆាប់អន់ចិត្ត ឬងាយមានប្រតិកម្មខាងផ្លូវចិត្តក៏ដោយ ក៏យើងមិនគួរព្យាយាមផ្លាស់ប្ដូរកូនដែរ ពីព្រោះទង្វើនេះធ្វើឲ្យក្មេងកាន់តែរក្សាគម្លាតពីយើង និងមានអារម្មណ៍ថាខ្លួនខុសឆ្គងកាន់តែខ្លាំង
- ប្រាប់ឲ្យកូនដឹងថាយើងនៅតែស្រលាញ់ និងយកចិត្តទុកចិត្តចំពោះកូន
- ជួយណែនាំកូនឲ្យរៀនធ្វើការសម្រេចចិត្ត និងចេះប្រាស្រ័យទាក់ទងនឹងអ្នកដទៃ
- បង្រៀនកូនឲ្យចេះគ្រប់គ្រងអារម្មណ៍ ដូចជាដកដង្ហើមឲ្យវែងៗនៅពេលដែលប្រឈមនឹងរឿងរ៉ាវតក់ស្លុតណាមួយ ក្នុងករណីដែលប៉ាម៉ាក់មិននៅក្បែរកូន
- ផ្ដោតទៅលើភាពខ្លាំងរបស់កូន និងជួយកូនក្នុងការហ្វឹកហាត់ខ្លួនឲ្យមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
អត្ថបទគួរអាន៖