វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនមានសារៈសំខាន់ណាស់ ដើម្បីការពារកូនតូចពីជំងឺដ៏កាចសាហាវមួយនេះ។ ទោះជាយើងរក្សាអនាម័យ ញ៉ាំស្អាត និងផឹកស្អាត ក៏មិនទាន់គ្រប់គ្រាន់ដែរ ជាពិសេសនៅពេលដែលប៉ាម៉ាក់នាំកូនទៅកាន់តំបន់ដែលមានការរាលដាលនៃជំងឺគ្រុនពោះវៀន អ៊ីចឹងហើយ! ទើបការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀន ជាជម្រើសដ៏ឈ្លាសវៃ ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរបស់កូនស្គាល់ និងប្រឆាំងទៅនឹងបាក់តេរីដែលបណ្តាលឱ្យកើតជំងឺនេះ។
ប្រភេទនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀនសម្រាប់កុមារតូចៗ
ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគុ្រនពោះវៀន គឺមានចំនួន២ប្រភេទសំខាន់ៗ ដែលរួមមានប្រភេទចាក់ និងលេប ដែលសុទ្ធសឹងតែមានប្រសិទ្ធភាព ប៉ុន្តែជម្រើសនៃការចាក់វ៉ាក់សាំងនេះគឺអាស្រ័យទៅលើអាយុកុមារ និងស្ថានភាពសុខភាពរបស់ក្មេង។
[embed-health-tool-vaccination-tool]
នៅពេលណាដែលកូនតូចត្រូវចាក់វ៉ាក់សាំងនេះ?
ជាទូទៅ វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនត្រូវបានណែនាំសម្រាប់កុមារអាយុ ២ ឆ្នាំ ជាពិសេសប្រសិនបើអាអូនត្រូវធ្វើដំណើរទៅកាន់តំបន់ដែលផ្ទុះជំងឺគ្រុនពោះវៀន។ ប៉ាម៉ាក់អាចសម្កាល់រោគសញ្ញានៃជំងឺគ្រុនពោះវៀនចំពោះកុមារតូចៗដូចខាងក្រោម៖
• ក្តៅខ្លួនខ្លាំងភ្លាមៗ រហូតដល់ ៤០អង្សាសេ
• មិនឃ្លានអាហារ
• ឈឺក្បាល
ក្នុងករណីដែលសង្កេតឃើញអាអូនមានរោគសញ្ញាដូចរៀបរាប់ខាងលើ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនមានអត្ថប្រយោជន៍ម៉េចខ្លះ?
ការចាក់វ៉ាក់សាំង គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការការពារកូនតូចពីជំងឺគ្រុនពោះវៀន ដោយមិនត្រឹមតែអាចជួយបង្ការជំងឺនោះទេ ប៉ុន្តែវាថែទាំកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរថែមទៀតផង។ ដូច្នេះហើយ ប៉ាម៉ាក់គួរនាំកូនទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនតាមការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះ យើងក៏អាចណែនាំឱ្យកូនអនុវត្តន៍វិធានសុវត្ថិភាពដូចខាងក្រោម
- ញ៉ាំទឹកស្អាត
- ញ៉ាំអាហារដែលឆ្អិនល្អ
- លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលញ៉ាំចំណីអាហារ
- តាមដានសុខភាពរបស់កូនឱ្យបានដិតដល់ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើអាអូនមានរោគសញ្ញាមិនប្រក្រតីណាមួយ។
ចំណុចសំខាន់

អត្ថបទពាក់ព័ន្ធ៖
- ធ្វើបាន ៥ ចំណុចនេះ ប៉ាម៉ាក់លែងព្រួយរឿងកូនកើតផ្តាសាយញឹកទៀតហើយ
- កូនផ្តាសាយ បើមានសញ្ញាទាំងនេះ ប្រញាប់នាំកូនទៅពេទ្យភ្លាម!
- កូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?
- បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?
- រដូវភ្លៀងងាយផ្តាសាយណាស់ ស្រ្តីពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?
- ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន