បញ្ហាការលូតលាស់

បញ្ហាការលូតលាស់ - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

បញ្ហាការលូតលាស់

ទារក ឬក្មេងតូចៗមើលអេក្រង់ទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ទារក​ និង​ក្មេង​តូច​ៗ ដែល​ចំណាយ​ពេល​ច្រើន​លើ​អេក្រង់​ទូរសព្ទ ឬ​ iPad មាន​ឱកាស​ខ្ពស់​​ប្រឈម​នឹង​ការអភិវឌ្ឍ​យឺតយ៉ាវ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​នៃ​ពេទ្យកុមារ (JAMA)។ នៅ​ក្នុង​ការ​សិក្សា​នេះ​ដែរ​ មាន​កុមារ​ចូលរួម​ចំនួន​៧.០៩៧​នាក់ ដែលមាន​ក្មេង​ប្រុស​​ចំនួន​ ៣.៦៧៤​​នាក់​ (៥១.៨%) និង​ក្មេង​ស្រី​ចំនួន​ ៣.៤២៣​នាក់ (៤៨.២%) ហើយ​អ្នក​ជំនាញ​ផ្តោត​​ទៅ​លើ​ចំនួន​ម៉ោង ដែល​ក្មេង​ៗ​ចំណាយ​ទៅ​លើ​ទូរស័ព្ទ​ដៃ មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ផ្សេង​ទៀត ជាមួយនឹង​ទំនាក់ទំនង​រវាង​​​ការ​អភិវឌ្ឍន​សមត្ថភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្រប​ពេល​ដែល​កុមារ​ភាគ​ច្រើន​ មើល​ឧបករណ៍​អេឡិចត្រូនិក​​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ កុមារ​ចំនួន​៤​%ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទំនាក់ទំនង​រវាង​​រយៈពេល​មើលឧបករណ៍​អេឡិចត្រូនិក និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ កើត​មាន​កាន់​តែ​ខ្ពស់​ទៅ​លើ​ក្មេង​ប្រភេទ​នេះ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។ លើស​ពី​នេះ ជំនាញ​លើ​ការ​បញ្ជា​របស់​រាងកាយ​​ក៏​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ចំនួន​១.៧៤​ដង ស្រប​​ពេល​ដែល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ថយ​ចុះ​រហូត​ដល់​២​ដង​ផង​ដែរ។ [embed-health-tool-child-growth-chart] ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ មិន​មែន​បណ្តាល​មក​ពី​ការ​មើល​ឧបករណ៍អេឡិចត្រូនិក​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ទារក​ខកខាន​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម […]

ស្វែងរក បញ្ហាការលូតលាស់

បញ្ហាការលូតលាស់

ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ

បើ​តាម​គោលការណ៍​ថ្នាក់​ជាតិពីមុនបាន​បង្ហាញថា នៅ​ក្នុង​ប័ណ្ណលឿង​ ទារក​អាយុ ៦ ខែ​មិន​ទទួល​បាន​វ៉ាក់សាំង​អ្វី​ទាំងអស់ ហើយ​មាន​ត្រឹម​តែ ៦ ដង​ប៉ុណ្ណោះ។ ទើប​តែ​ថ្មី​ៗ​នេះ​ខាង​ក្រសួង​សុខាភិបាល បាន​បន្ថែម​វ៉ាក់សាំង ១ ប្រភេទ​ទៀត សម្រាប់​កូន​វ័យ ៦ ខែ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ដែល​ផ្ដល់​បន្ថែម​ក្នុង​ពេល​កូនអាយុ ៦ ខែ​នោះ គឺ​វ៉ាក់សាំងការពារ​ជំងឺ​កញ្ជ្រឹល ព្រោះ​ថា​ការ​ជំងឺ​នេះ​វា​រីក​រាល​ដាល​ដល់​ទារក​អាយុ ៦ ខែច្រើន ទើប​ក្រសួង​សម្រេច​បន្ថែម ដើម្បី​ទប់​ស្កាត់​។ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ត​ទៀត​ថា កាលពី​មុន​វ៉ាក់សាំង​កញ្ជ្រឹល​ចាក់​តែ ២ ដង​ប៉ុណ្ណោះ ពោល​គឺ​នៅ​អាយុ ៩ ខែ​កន្លះ និង ១៨ ខែ។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច លោក​បាន​បន្ត​ពី​ការ​ផ្លាស់ប្ដូរ​នេះ​ថា “ក្រោយ​ពេល​សង្កេត​ឃើញ​មាន​ទារក​អាយុ ៦ ខែ​សម្បូរ​កើត​ជំងឺ​នេះ ទើប​ឥឡូវ​គេ​បន្ថែម​មក​ចាក់​នៅ​វ័យ​នេះ​ទៀត”។ បើ​និយាយ​ពី​ប្រសិទ្ធិភាព​វិញ លោក​បាន​បញ្ជាក់​ថា​លើស​ពី ៩០% ហើយ​បើ​ចាក់​ហើយ​នៅ​តែ​កើត​មាន ក៏​កូន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ទាប​ជាង​កូន​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ដែរ។ ​កូន​បាន​ចាក់​វ៉ាក់សាំង ចេញ​កន្ទួល​ៗ​មិន​សូវ​ស្អេកស្កះពេញ​ខ្លួន និង​ឆាប់​ហើរ​អស់​ជាង​កូន​មិន​បាន​ចាក់ថ្នាំ​បង្ការ។ វេជ្ជបណ្ឌិត ប៉ែន កក្កដា ក៏​បាន​បន្ត​ទៀត​ថា […]


បញ្ហាការលូតលាស់

ចូលចិត្តស្រែកគំហកឲ្យកូនខ្លាំងៗ ប្រយ័ត្នស្តាយក្រោយ ព្រោះកូនអាចមានបញ្ហាទាំងនេះ...

ចូលចិត្ត​ស្រែកគំហក ឬជេរកូន​ខ្លាំងៗ ជាទម្លាប់​មិន​ល្អ​ទេ មិន​ត្រឹម​តែ​មិន​អាច​ជួយ​ឲ្យ​កូន​យើង​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ ថែម​ទាំង​បែរ​ជា​បង្កើតគំរូ ទម្លាប់​អាក្រក់​ថ្មី​មួយ​ទៀត​ចំពោះ​ក្មេង បង្ក​ឲ្យ​ពួក​គេ​អាច​មាន​បញ្ហា​នៅ​ពេល​ធំ​ឡើង​ទៀត​ផង។ ទោះ​កូន​យើង​ រពឹសខ្លាំង មិន​ស្តាប់​សម្តី ក៏​មិន​ត្រូវ​ស្រែក​ដាក់​កូន​ដែរ។ អត្ថបទនេះ"Hello គ្រូពេទ្យ" ចង់​បង្ហាញ​ប៉ាម៉ាក់ទាំង​អស់​ពី​គុណ​វិបត្តិស្រែក​ទៅលើ​កូន និង​វិធី​រំងាប់​អារម្មណ៍។ ១- គុណវិបត្តិពីស្រែក ស្រែក គំហក​ខ្លាំងៗ ​មាន​គុណ​វិបត្តិ​ជា​ច្រើន ដែល​ជា​ញឹក​ញាប់​ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​មាន​អារម្មណ៍​ខឹង​។ នៅ​ពេល​យើង​ខឹង ហើយ​​មិន​អាច​គ្រប់​គ្រង​កំហឹង​បាន ​ប៉ាម៉ាក់អាច​នឹង​និយាយ​អ្វី​​មួយ ឬ​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អារម្មណ៍​កូន​បាន​ ថែមទាំង​​អាច​ធ្វើ​ឲ្យ​កូន​យើង មាន​អារម្មណ៍​ស្អប់​ខ្លួន​ឯង​ទៀត​ផង។ ក្នុង​កាលៈទេសៈ​នេះ គ្រប់​យ៉ាង​អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ​បើ​កូន​យើង យក​ចិត្ត​ទុក​ដាក់ខ្លាំង​លើ​សម្តី​គំរោះ​គំរើយ​របស់​យើង នាំ​ឲ្យ​កូន​មាន​​ជំងឺថប់​បារម្ភ និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។ ក្រៅពី​ស្រែក ​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ផ្លូវ​អារម្មណ៍​កូន​យើង​ហើយ​នោះ វា​ក៏ប៉ះពាល់​ដល់​ការ​លូត​លាស់បុគ្គលិក​លក្ខណៈ​កូនយើង​ដូច​គ្នា។  ក្នុង​គ្រួសារ​មួយ ប៉ាម៉ាក់ គឺ​ជា​គំរូ​សម្រាប់​កូន​ៗយើងយកតម្រាប់​តាម ​ហេតុ​នេះបើ​ប៉ាម៉ាក់​​ស្រែក​ដាក់​កូនៗ ពេល​កូនយើង​​ធំ​ឡើង ​នឹង​រក្សា​ទម្លាប់​​នេះ​ ប្រើ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គមជា​មិន​ខាន នាំ​ឲ្យ​មាន​ការ​រើស​អើង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត។ ក្នុង​ស្ថាន​ភាព​នេះ​ដែរ កូនៗ អាច​នឹង​យក​​ទម្លាប់ស្រែក​ គំហក​​នេះ ប្រើ​មក​​លើ​ប៉ាម៉ាក់​វិញ ​ពិសេស​នៅ​ពេល​​ធំ​ឡើងតែម្តង ហេតុ​នេះ​​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ស្រែកគំហក​ ស្តី​បន្ទោស​ក្មេង​ខ្លាំងៗ​​ឡើយ។ ២- វិធី​បញ្ឈប់​ទម្លាប់​ស្រែកដាក់​កូន ជំហានដំបូង ​ដើម្បី​បញ្ឈប់​ទម្លាប់​ស្រែក […]


បញ្ហាការលូតលាស់

ពិតទេ ថ្នាំព្យាបាលជំងឺបាត់ការចងចាំ ជួយព្យាបាលកុមារអូទីស្សឹម?

អូទីស្សឹម ជាបញ្ហា​មិន​ប្រក្រតី​ក្នុង​ការទំនាក់​ទំនង​របស់​កុមារ ជាមួយ​អ្នកដទៃ​ទៀត ហើយ​ក៏ពុំទាន់​មាន​ថ្នាំ​ណាមួយ អាច​ព្យាបាល​អូទីស្សឹម​បាន​ទេ ដោយ​គ្រាន់តែ​មាន​វិធីព្យាបាល​តាម​ការ​អប់រំ ឲ្យ​កុមារ​ឆាប់​ចេះ​និយាយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។ ប៉ុន្ដែ​ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល រកឃើញ​ថា ថ្នាំ​ព្យាបាល​ជំងឺ​បាត់​ការ​ចងចាំ (Alzheimer) អាច​ជួយ​ជំរុញ​ឲ្យ​កុមារ​អូទីស្សឹម ឆាប់​ចេះ​និយាយ។ លោក Lidia Gabis ប្រធាន​ផ្នែក​ការ​លូតលាស់​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba ក្នុង​ប្រទេស​អ៊ីស្រាអែល បង្ហាញ​ថា មានការ​អភិវឌ្ឍ​គួរឲ្យ​កត់សម្គាល់​ផ្នែក​ភាសា ក្រោយ​ការ​ព្យាបាល​កុមារ​អូទីស្សឹម អាយុ​ពី ៥-១០​ឆ្នាំ អស់រយៈពេល ៦ខែ។ ការព្យាបាល​នេះ អ្នកស្រាវជ្រាវ បាន​ប្រើថ្នាំ និង​អាហារ​បំប៉ន រួមជាមួយ​នឹង​ការ​ព្យាបាល​តាម​ការ​អប់រំ។ អត្ថបទពាក់ព័ន្ធ៖ វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ការរកឃើញ​របស់​អ្នកស្រាវជ្រាវ​អ៊ីស្រាអែល គឺតាមរយៈ​ផ្ដល់​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ Denepezil សម្រាប់​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង Alzheimer និង​ថ្នាំ Acetylcholine លើ​កុមារ​អូទីស្សឹម ៦០​នាក់ អាយុ​ពី ៥-១៦​ឆ្នាំ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាការលូតលាស់

ក្មេងមានបញ្ហាផ្នែក​ភាសា និង​ការ​និយាយ ដោយសារមូលហេតុអ្វី?

មានក្មេងជាច្រើន ពេល​ឈាន​ដល់​វ័យ​អភិវឌ្ឍផ្នែក​ភាសា និង​ការ​និយាយ បែរ​ជាជួប​បញ្ហា​បញ្ចេញ​សម្លេង​មិនច្បាស់ ឬ​ពិបាកនិយាយ ស្តាប់​គ្នា​មិន​បាន ដូច​កូន​គេ ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ៗ ខកចិត្ត បារម្ភ​ខ្លាំង​មិន​ខាន។ បញ្ហា​នេះ ត្រូវ​ចាត់​ទុក​ជា​វិបត្តិ​ផ្នែក​ភាសា និង​ការ​និយាយ​របស់​ក្មេង ភាសា​បច្ចេកទេស​ហៅថា ASHA ខណៈ​មូលហេតុ​អាច​មាន​រៀប​រាប់​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- អ្វីជា​វិបត្តិការនិយាយ? ពេល​ក្មេង​​មិន​បាន​បញ្ចេញ​សំឡេង​ ពាក្យ​សម្តី​ធម្មតា​ ឬ​មាន​បញ្ហា​ជា​មួយ​សំឡេង​ ក្មេង​អាច​ទំនងនឹង​មាន​វិបត្តិ​មិន​ប្រក្រតីផ្នែក​ភាសា និង​ការនិយាយ ​មានដូចជា​៖​ – លំបាក​បំ​ប្លែង​សារ​ពី​ខួរ​ក្បាល​ទៅ​ជា​សំដី​ពេល​នៅ​ក្មេង – ​សម្តី​យឺតៗ ​​ឡុលៗ​ – វិបត្តិ​ខុសប្រក្រតី មុខ​ងារ​សាច់​ដុំ​មាត់​ និង​មុខ​ – វិបត្តិ​មិន​ប្រក្រតីរបស់សំឡេង​ពាក្យ​សំដី (ដំណើរ​ការ​បញ្ចេញ​សំឡេង​ច្បាស់​ និង​សូរ)​ – និយាយ​ត្រដឹក (និយាយជាប់ៗ មិនច្បាស់)​ – សំឡេង​មិន​ប្រក្រតី​ ហេតុផល​នៃ​មូលហេតុ​វិបត្តិ​មិនប្រក្រតី​ខាងលើគឺ​ដោយសារ៖ – ផល​លំបាក​​បំ​ប្លែង​សារ​ពី​ខួរ​ក្បាល​ទៅ​ជា​សំដី​ពេល​នៅ​ក្មេង៖ ជា​មួយ​នឹងការ​លំបាកបំ​ប្លែង​សារ​ពី​ខួរ​ក្បាល​ទៅ​ជា​សំដីពេល​នៅ​ក្មេង​​ កូនយើង​ប្រហែល​មិន​អាច​បង្កើត​សំឡេង​ ព្យាង្គ​ និង​ពាក្យ ​បាន​ត្រឹម​ត្រូវ​ និង​ស្ទាត់​នោះ​ឡើយ​។ ហេតុ​ផល​នៅ​ពី​ក្រោយ​បញ្ហា​នេះ ​គឺ​ថា​ខួរ​ក្បាល​កូនយើង ​មិន​បាន​បង្កើត​នូវ​ការ​សម្រប​សម្រួល​ផ្នែក​រាង​កាយ ​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​និយាយ​នោះ​ឡើយ​។ ក្មេង​​ដឹង​អ្វីពួក​គេ​ចង់​និយាយ​ តែ​មិន​អាច​ប្រើ​ប្រាស់​សាច់​ដុំ​ត្រឹម​ត្រូវ ​ដើម្បី​នាំ​យក​បង្កើត​ពាក្យ​សំដី​នេះ​បាន​។ – សំដីយឺតៗ ឡុលៗ៖ សម្តី​យឺត​មិន​ច្បាស់ ​គឺ​ជា​បញ្ហា​ក្នុង​ការ​និយាយ​​ទាក់​ទង​ផ្នែក​​ចលករ​។ ជាមួយ​នឹង​សម្តី​យឺត​ៗ ឡុលៗ​​ មាន​ការ​ថម​ថយ​ចុះ​ខ្សោយ​នៅ​ក្នុង​ចលនា​​បបូរ​មាត់​ អណ្តាត​ និង​ផ្នត់​ខ្សែ​សំឡេង​ […]


បញ្ហាការលូតលាស់

វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ

អូទីស្សឹម ជាបញ្ហា​មិនប្រក្រតី​ក្នុង​ការទំនាក់ទំនង​របស់​ក្មេងតូចៗ ជាមួយ​អ្នកដទៃ និយាយ​ឲ្យចំ គឺ​ពួកគេ​មិនចេះនិយាយ​នោះទេ ហើយ​នេះ​ជា​កង្វល់​មួយ​របស់​ប៉ាម៉ាក់ ខណៈ​មូលហេតុ​បង្ក​អូទីស្សឹម នៅពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment) ត្រូវ​ចាត់ទុក​ជា​មធ្យោបាយ​ព្យាបាល​មាន​ប្រសិទ្ធភាព ជួយ​ក្មេងអូទីស្សឹម ឲ្យ​ចេះនិយាយ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត។ អ្វីទៅ​ជា​ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment)? ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប ផ្អែកលើ​ការ​លើកទឹកចិត្ត​ផ្ទាល់​របស់​ក្មេង ដើម្បី​ឲ្យ​ពួកគេ​និយាយ។ ឧទាហរណ៍ បើក្មេង​ចាប់អារម្មណ៍​លេង​តុក្កតា យើង​ត្រូវ​យក​តុក្កតា​នោះ មកដាក់​ឈ្មោះ ហើយ​ជំរុញ​ឲ្យ​ក្មេង និយាយ​ឈ្មោះ​តុក្កតា​នោះ​ឲ្យ​បាន​ច្រើន​ដង។ នៅពេល​ក្មេង​ធ្វើ​ដូច្នេះ ពួកគេ​ហាក់ពេញចិត្ត និយាយ​ឈ្មោះ​ដែល​ដាក់​ឲ្យ​​តុក្កតា។ លោកស្រី Susan Berkowitz អ្នក​ជំនាញ​ផ្នែក​ភាសា​និយាយ បញ្ជាក់​ថា ការ​ព្យាបាល​ឆ្ពោះ​ទៅ​ការឆ្លើយ ប្រហែល​ត្រូវការ​ពេលវេលា ដោយសារ​អ្នកជំនាញ​ភាសា​និយាយ ត្រូវ​ហ្វឹកហាត់​ជំនាញ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្ដែ​គោលការណ៍​ប្រើ​ចំណាប់​អារម្មណ៍​ក្មេង គឺ​ជាទស្សនវិជ្ជា និង​យុទ្ធសាស្ត្រ។ អមជាមួយ​វិធីព្យាបាល​នេះ អ្នក​ជំនាញ​ថា ការ​អន្តរាគមន៍​នៅ​ដំណាក់កាល​ដំបូង ក៏សំខាន់​ដែរ។ ឧទាហរណ៍ ក្មេង​ចូលចិត្ត​ផ្លែឪឡឹក “ឲ្យឪឡឹក​ដល់​ក្មេង ក្មេង​នឹង​បង្កើត​ការខិតខំ និង​ជំនាញ​ល្អបំផុត… ធ្វើឲ្យ​ក្មេង​និយាយ នៅពេល​ក្មេង​ត្រូវបាន​លើកទឹកចិត្ត និង​បន្ដ​ធ្វើ​ដូច្នេះ ដើម្បី​ពង្រឹង​ស្ថានភាព​តាមបែប​ធម្មជាតិ”។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ក្រុម​ថ្នាំ […]


បញ្ហាការលូតលាស់

មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន

ម៉ាក់​ប៉ា​ណា​ក៏​ប្រាថ្នា​ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ល្អ ដឹង​ខុស​ត្រូវ និង​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ​ដែរ។ ទន្ទឹម​នឹង​ការ​ចង់​បាន យើង​ជា​គំរូ​កូន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​និយាយ​ស្ដី ឬ​កាយវិការ​ខ្លួនឯង ព្រោះ​ក្មេង​ប្រៀប​ដូច​ក្រដាស​ស ពេល​ឃើញ​ចាស់​ៗ​ធ្វើអ្វី និង​ដក់​ជាប់ ឬ​ធ្វើតាម។ នេះ​បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។ ១- ហិង្សា កាយវិការ​ហិង្សា​ច្រងេងច្រងាង នៅ​ចំពោះ​ក្មេង វា​ជា​គំរូ​អាក្រក់​មួយ ដែល​កូន​ឆាប់​ចាប់​បាន និង​ធ្វើ​តាមបាន​លឿន​​បំផុតតាំងពីនៅជាទារក។ ត្រូវ​ចាំ​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ ហើយ​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​កូន គួរតែគ្រប់គ្រងអារម្មណ៍​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ចៀសវាង​ការ​ប្រើ​ដៃ​ប្រើ​ជើង លោត​ទាត់​ធាត់​មនុស្ស ឬ​វត្ថុ​អ្វី​មួយ។ មួយ​វិញ​ទៀត​ការ​វាយ​កូន​ខ្លាំង​ៗក៏​ជា​រឿង​គួរ​ចៀសវាងដែរ ព្រោះ​​កូន​អាច​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ដទៃ ឬ​អ្នក​ផ្ទាល់​ពេល​ពួកគេ​ធំ​ទៅ។ ២- មិន​បង្រៀន​កូន​អ្វី​ល្អ អ្វី​អាក្រក់ ការ​អប់រំ​កូន​ពិតជា​ចាំបាច់​ខ្លាំង​ណាស់ សម្រាប់​អាណាព្យាបាល ព្រោះ​អាច​ហាត់​ពត់​លត់ដំ និង​ជួយ​ឲ្យ​កូន​ដឹង​ថា ទង្វើ​បែប​ណា​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ។ បើ​អ្នក​មិន​ចង់​ឃើញ​កូន​ធំ​ឡើង ត្រូវ​គេ​ឯង​ហៅ​ថា​ក្មេង​ឈ្លើយ ខ្លួនឯង​ត្រូវ​និយាយ​ស្ដី​ប្រយ័ត្នប្រយែង ហើយ​បើ​ឃើញ​នរណា​ធ្វើ ឬ​និយាយ​មិន​ល្អ គួរតែ​ប្រាប់​ថា​នោះ​ជា​ទង្វើ​ខុស និង​មិន​គួរ​កូន​ធ្វើ​តាម ព្រោះ​ចរិត​បែប​នោះ​អាច​អ្នក​ដទៃ​មិន​លេង​ចូល​ជាមួយ។ ៣- បណ្ដោយ​កូន​ឲ្យលេងទូរស័ព្ទ ឬ​​មើលរឿងតាម​ចិត្ត ម៉ាក់​ប៉ា​គ្រប់រូប​គួរតែ​គ្រប់គ្រង​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់​ប្រភេទ ព្រោះ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​កូន​មើល​របស់​អស់​ទាំង​នោះ​តាម​ចិត្ត ហើយ​ចំ​រឿង​វាយកាប់​ចាក់ ស្រប​ពេល​ដែល​យើង​មិន​បាន​នៅ​ក្បែរ ក្មេង​ពិតជា​ជក់​នឹង​ភាព​អសកម្ម​ទាំង​នោះ។ […]


បញ្ហាការលូតលាស់

កូនៗចងចាំរឿងទាំង ៤ នេះពីប៉ាម៉ាក់បំផុត

ប្រសិនបើ​ម៉ាក់ថាគិត​ថា​ក្មេង ៣-៥ ឆ្នាំ​មិន​ដឹង​អ្វី ហើយ​អាច​ធ្វើ​រឿង​ជាច្រើន​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​គេ នោះ​ជា​ការ​គិត​ខុស​ហើយ។ បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស មើល​ថែ​ទាំ​កុមារ​បាន​ឲ្យ​ដឹង​ថា រាល់​ទង្វើ​ដែល​ប៉ា​ម៉ាក់​បាន​ធ្វើ​នៅ​ចំពោះ​មុខ​កូន កូន​អាច​ចងចាំ​បាន​រហូត ដូចនេះ​កូន​ធំ​ឡើង​ឆ្លាត ពូកែ ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ទង្វើ ៤ យ៉ាង​នេះ។ ១- អារម្មណ៍​សុវត្ថិភាព ក្មេង​ចងចាំ​អារម្មណ៍​មួយ​នេះ​បាន​ច្បាស់​ណាស់ ទោះ​ជា​ធំ​ក៏​មិន​ភ្លេច​ដែរ។ បើ​ពី​ក្មេង​ធ្លាប់​រស់នៅ​ដោយ​ការ​ភិតភ័យ ឬ​កក់​ក្ដៅ ហើយ​ធំ​ឡើង​មាន​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​ទាំង​នោះ គឺ​គេ​តែងតែ​ដក់ជាប់​ជានិច្ច។ កូន​តែង​ចងចាំ​ថា ពេល​នៅ​ជិត​ប៉ា​ម៉ាក់​ពួកគាត់​បាន​ការពារ ថែរក្សា​ដិតដល់​យ៉ាង​ណា​នោះ កូន​ណា​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ ជាពិសេស​ពេល​គេ​នៅ​ឯកា គេ​នឹង​គិត​ដល់​អ្នក​មុន​គេ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ ២- អារម្មណ៍​ស្និទ្ធស្នាល ចំណុច​នេះ​ក៏​មិន​ខុស​ពី​ទី​១ ដែរ ក្មេង​ដែល​ទទួល​បាន​នៅ​ក្បែរ និង​ជិតស្និទ្ធ​ចំពោះ​កូន​ៗ ពួកគេ​មិន​អាច​បំភ្លេច​វា​បាន​ឡើយ ហើយ​បើ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​យើង​ជា​អាណាព្យាបាល គេ​តែង​នឹក​រលឹក​ដល់ និង​ចង់​ត្រឡប់​មក​នៅ​ក្បែរ​រហូត។ ៣- ការ​គាំទ្រ នៅ​ពេល​បរាជ័យ ឬ​ជួប​ការ​លំបាក កូន​នឹក​ដល់​ការ​គាំទ្រ​របស់​ម៉ាក់ប៉ា​មុន​គេ​បំផុត។ ព្រោះ​ពួកគេ​ចង់​បាន​អ្នក​មាន​គុណ​នៅ​ចំពោះ​មុខ និង​ធ្វើ​ដូច​កាលពី​ក្មេង​ដែល​អ្នក​តែងតែ​លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោមជ្រែង​ឲ្យ​គេ​ដើរ​ទៅ​មុខ​ដូច​កាលពី​ក្មេង។ ៤- ការ​មិន​ប្រកាន់ បើ​អ្នក​ចង់​ធ្វើ​ជា​ម្ដាយ​សម័យ​ថ្មី គួរតែ​ចូល​ទៅ​ស្និទ្ធស្នាល​កូន​ឲ្យ​ដូច​មិត្តភ័ក្ដិ និង​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​កូន ហើយ​ឲ្យ​កូន​ប្រាប់​រឿង​ក្នុង​ចិត្ត​មក​អ្នក​វិញ នោះ​ទើប​យើង​អាច​ដឹង​ពី​ស្ថានភាព​កូន ហើយ​នៅ​ពេល​កូន​ចង់​រៀបរាប់​រឿង​ក្នុង​ចិត្ត គេ​នឹង​នឹក​ឃើញ ហើយ​មក​រក​យើង​ប្រាប់​រឿង​ពិបាក​ចិត្ត​ឲ្យ​ស្ដាប់ និង​សុំ​ជា​យោបល់។   ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាការលូតលាស់

ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ ធំ​ឡើង​ខូច​ធ្មេញ​​អត់?

ម៉ាក់ប៉ា​ឥឡូវចូលចិត្ត​យក​ក្បាល​ដោះ​ជ័រ​មក​ឲ្យ​កូន​បៀម​ ឬ​លេង ដើម្បី​បន្លប់​ការ​យំ គេង និង​ឃ្លាន​បាន​មួយ​ពេល​ៗ។ តែ​​យើង​​ក៏​តែង​ឃើញ​មាន​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បៀម​ក្បាល​ដោះ​ជ័រ​របស់​ក្មេងតូច​ដែរថា ​ឧបករណ៍​បែប​នេះអាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ​កូន​ពេល​ធំ​ឡើង។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​លើក​ឡើង​ថា៖ “ជា​ធម្មតា​ របស់​ដែល​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង​ដែរ ព្រោះ​ត្រូវ​ក្ដៅ​ផង ត្រូវ​ភាព​ត្រជាក់​ផង។ មួយ​វិញ​ទៀត របស់​ដែល​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​អ៊ីចឹង​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ”។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។ ការ​ប្រើ​ក្បាល​ដោះ​នេះ​ទៀត​សោត គួរលាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ និង​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រៀស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរដូរ​តាម​ការ​កំណត់​របស់​ផលិតផលក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ​ដែរ។ ចំណែក​បញ្ហា​មួយ​ទៀត ​ប្រសិនបើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាការលូតលាស់

WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

នុ៎ះ! ប្រាប់​ហើយ​ប្រាប់​ទៀត ថាកុំៗ ស្រលាញ់​ប៉ុណ្ណ រវល់​ប៉ុណ្ណា ឬ​ពិ​​បាក​ប៉ុណ្ណា គួរ​គិត​គូរ​សុខភាព អនា​គត​អូនៗ​ផង ពិសេស​រឿង​ឲ្យ​អូនៗ​តូចៗ​មើល​ទូរសព្ទ ថេប្លេត តែម្តង។ ពេលនេះ អង្គការសុខភាព​ពិភពលោក ចេញ​មុខ​ព្រមាន និង​ដាក់​កំហិត​ចំៗ​សម្រាប់​ប៉ា​ម៉ាក់ ចូល​ចិត្ត​ទម្រើស​កូន​បែ​នេះ។ អង្គការ​សុខភាព​ពិភពលោក WHO នៅសប្ដាហ៍​នេះ ចេញ​គោលការណ៍​ណែនាំ​ជាលើក​ដំបូង ស្ដីពីរយៈ​​ពេល​មើល​អេក្រង់ ​ទូរសព្ទ ថេប្លេត ក៏​ដូច​ជាឧបអេឡិចត្រូនិក​ផ្សេង​ទៀត សម្រាប់​ក្មេងៗ។ គោលការណ៍ រួមមាន៖ – ក្មេងៗ​អាយុក្រោម ១​ឆ្នាំ មិនអនុញ្ញាត​ឲ្យ​សម្លឹង​មើល​អេក្រង់ទាំង​​នោះទេ – ក្មេងៗ​អាយុក្រោម ៥​ឆ្នាំ មិនគួរ​ឲ្យ​សម្លឹង​មើល​អេក្រង់​លើស​ពី ១​ម៉ោង/ថ្ងៃ គោលការណ៍​ណែនាំ​នេះ ស្រដៀង​នឹង​ការណែនាំ​របស់​សមាគម​គ្រូពេទ្យ​អាមេរិកផងដែរ ដោយ​ក្មេងៗ​​អាយុ​ក្រោម ១៨​ខែ គួរចៀសវាង​សម្លឹង​មើល​អេក្រង់​ទូរសព្ទ ហើយ​ក្មេងៗ​អាយុ​ក្រោម ២​ឆ្នាំ គួរជ្រើសរើស​កម្មវិធី​មាន​លក្ខណៈ​អប់រំ ឲ្យ​មើល​ជាមួយ​ម្ដាយឪពុក។ យ៉ាង​ណា WHO មិនបាន​បញ្ជាក់​ពី​​ផល​ប៉ះពាល់នៅ​ពេល​ក្មេងៗ សម្លឹង​មើល​អេក្រង់ទូរសព្ទ ឬឧបករណ៍​អេឡិចត្រូនិកផ្សេងទៀតឡើយ ប៉ុន្តែយោង​តាមការ​ស្រាវ​ជ្រាវ​ជាច្រើន​ បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ឲ្យ​ក្មេងតូចៗ​សម្លឹង​អេក្រង់រយៈពេល​យូរ នាំ​ឲ្យ​ប៉ះពាល់ខ្លាំង​ចំពោះ​សុខភាព​ក្មេងៗ ពិសេស ​ភ្នែក និងការ​វិវត្តផ្នែក​ខួរក្បាលតែម្តង។ អត្ថបទពាក់ព័ន្ធ៖ ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង […]


បញ្ហាការលូតលាស់

បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

ចំពោះ​ម៉ាក់​ប៉ា​ដែល​មានកូនកើត​អូទីស្សឹម ពិតជា​មាន​ការ​ព្រួយបារម្ភ និង​ចង់​ដឹង​ពី​មន្ទីរពេទ្យ​ព្យាបាល ក៏​ដូចជា​កន្លែង​ផ្ដល់​ប្រឹក្សា​ខ្លះ​ៗ ដើម្បី​ឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ថែម​ទៀត។   បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​តិច​ណាស់​ដែល​ទទួល​ព្យាបាល និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ម៉ាក់​ប៉ា​បាន។ ដោយ​ក្នុង​នោះ​លោក​បន្ត​ថា​ មានមន្ទីរពេទ្យ​តែ ២ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​ទី​១ គឺ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ មាន​ទទួល​ព្យាបាល​ជំងឺ​នេះយូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​តែម្ដង និង​ទី​២ មន្ទីរពេទ្យ​កុមារ​ជាតិ ទើប​តែ​រៀបចំ​ក្រុម​គ្រូពេទ្យ​ទទួល​ក្មេងកើត​អូទីស្សឹម ក្នុង​ឆ្នាំ​ ២០១៩ នេះ។ ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង ២ ​ដែល​ទទួល​ព្យាបាល នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក៏មាន​​ទទួល​មើល​ថែ​ក្មេង​កើតអូទីស្សឹម​នេះ​ដែរ គ្រាន់តែ​ការ​ចំណាយ​ថ្លៃ​ជាង​ការ​មើល​ថែ​ក្មេង​ធម្មតា ព្រោះ​ត្រូវ​មើល​ថែ​ជាពិសេស និង​ទ្វេដង ដោយសារតែ​ក្មេង​មាន​បញ្ហា​នេះ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​ចង់​នៅ​ក្បែរ​នរណា​នោះ​ទេ​។ អត្ថបទ​ពាក់ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស