កម្ដៅខ្លួនកូនប៉ុនណា ទើបហៅថា ក្តៅខ្លួន ឬឈឺ? សំណួរនេះនៅតែជាប្រធានបទពេញនិយមសម្រាប់ប៉ាម៉ាក់ ដោយអ្នកខ្លះមានការវាស់កម្ដៅដោយឧបករណ៍ត្រឹមត្រូវ និងខ្លះទៀតត្រឹមយកដៃទៅប៉ះស្ទាប ហើយសន្និដ្ឋានថាត្រជាក់ ឬក្ដៅទៅហើយ។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ការវាស់កម្ដៅកូនបានត្រឹមត្រូវ គឺយកទែរម៉ូម៉ែត្រមកគាបក្លៀក តែបច្ចុប្បន្នទែរម៉ូមែត្រទំនើបជាងមុនទៅទៀតដោយមិនចាំបាច់ចំណាយពេលគាបក្លៀកយូរទៀតឡើយ គ្រាន់តែមៀមក្នុងមាត់ បាញ់ថ្ងាស ឬត្រចៀកក៏អាចដឹងកម្ដៅដូចគ្នា ដូចនេះអាណាព្យាបាលអាចទិញមួយយកមកប្រើនៅផ្ទះ។
នៅពេលយកទែរម៉ូម៉ែត្រវាស់កម្ដៅរួច ហើយឃើញថាកម្ដៅលើសពី ៣៧.៥ អស្សាសេ នោះមានន័យថា កូនក្តៅខ្លួនហើយ ហើយយើងអាចបញ្ចុកថ្នាំបញ្ចុះកម្តៅកូនបាន បន្ទាប់មកយកកន្លែងជ្រលក់ទឹកជូតដើម្បីឲ្យឆាប់ថយកម្ដៅ ហើយចំណុចសំខាន់វេជ្ជបណ្ឌិតរូបនោះសង្កត់ធ្ងន់ថា ថ្នាំបញ្ចុះកម្ដៅដែលជាពពួកប៉ារ៉ាសេតាមុលនោះ ផឹករួចហើយមិនអាចត្រជាក់ភ្លាមទេ តែវានឹងជួយទប់មិនឲ្យកម្ដៅឲ្យកើនឡើងទៀត។
[embed-health-tool-baby-poop-tool]
ក្រៅពីលេបថ្នាំ ជូតខ្លួន ការចំហខ្លួនដោយគ្មានសម្លៀកបំពាក់ ឬស្លៀកពាក់ស្ដើងៗ ព្រមជាមួយសីតុណ្ហភាពជុំវិញខ្លួនមានខ្យល់ចេញចូល ក៏ជាវិធីជួយឲ្យកូនចុះកម្ដៅដែរ ចៀសវាងដណ្ដប់ ឬឃ្លុំខ្លួន។ វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបន្ថែមទៀតថា ៤-៦ ម៉ោងក្រោយលេបថ្នាំ បើកម្ដៅនៅតែមិនថយ ហើយបន្តកើនឡើងត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ដើម្បីតាមដាន និងស្វែងរកមូលហេតុដទៃទៀតនាំឲ្យកូនក្ដៅខ្លួន។
ចំពោះកម្ដៅខ្លួនកូនមានចាប់ពី៖
– កម្ដៅ ៣៥ អស្សាសេ ត្រជាក់ខ្លាំង
– កម្ដៅ ៣៦-៣៧.៥ អស្សាសេ ជាកម្ដៅធម្មតា
– កម្ដៅ ៣៧.៥-៣៩.៥ អស្សាសេ ក្ដៅខ្លួន
– កម្ដៅ ៣៩.៥-៤០ អង្សាសេ ក្ដៅខ្លាំង
– កម្ដៅ ៤១ អង្សាសេ ក្ដៅខ្លាំងបំផុត
ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា ការឲ្យថ្នាំកូនត្រឹមត្រូវចន្លោះ ៤-៦ ម៉ោង និងកម្រិតដូសទៅតាមទម្ងន់ផងដែរ។ ក្នុងអំឡុងពេលកូនក្ដៅខ្លួនកុំឲ្យថ្នាំលើសកម្រិត ព្រោះបើហួសកូនអាចពុល និងស្លាប់ដោយសារថ្នាំទៅវិញក៏មានដែរ៕
ចំណុចសំខាន់
ចំពោះកម្ដៅខ្លួនកូនមានចាប់ពី៖
– កម្ដៅ ៣៥ អស្សាសេ ត្រជាក់ខ្លាំង
– កម្ដៅ ៣៦-៣៧.៥ អស្សាសេ ជាកម្ដៅធម្មតា
– កម្ដៅ ៣៧.៥-៣៩.៥ អស្សាសេ ក្ដៅខ្លួន
– កម្ដៅ ៣៩.៥-៤០ អង្សាសេ ក្ដៅខ្លាំង
– កម្ដៅ ៤១ អង្សាសេ ក្ដៅខ្លាំងបំផុត
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?