backup og meta

កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ អាច​ប៉ះពាល់អ្វីខ្លះ?

កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ អាច​ប៉ះពាល់អ្វីខ្លះ?

​ជំងឺ​​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ អាច​ជា​សះស្បើយ​ក្រោយ​សម្រាល​កូន​រួច ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​។ ប៉ុន្តែ​ ជួនកាល​​បញ្ហា​សុខភាព​មួយ​នេះ ក៏​អាច​វិវត្ត​ទៅ​​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ។​

អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

តើ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ប៉ះពាល់​ដល់​ទារក​យ៉ាង​ម៉េច​ខ្លះ​?

ទឹក​នោម​ផ្អែម​ពេល​ពពោះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជា​ច្រើន​ដល់​ទារក​ក្នុង​ផ្ទៃ ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ​អាច​បង្ក​ជា​បញ្ហា​​​សុខភាព​ផ្សេង​ៗ​ដូចជា​ បញ្ហា​ផ្លូវ​ដង្ហើម​ កម្រិត​កាល់ស្យូម​ទាប ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​នៅ​ពេល​កើត​ជា​ដើម។

កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ក៏​អាច​បណ្ដាល​ឲ្យ​កើន​ឡើង​សារធាតុ​រាវ​ Amniotic, Macrosomia ហើយ​ក្នុង​លក្ខខណ្ឌ​កម្រ​ខ្លះ អាច​នាំ​ឲ្យ​កូន​ស្លាប់​​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។ បញ្ហា​កូន​កើត​មុន​ខែ សម្ពាធ​ឈាម​ខ្ពស់​ និង​បម្រុង​ក្រឡា​ភ្លើង​ក៏​មាន​គ្រោះថ្នាក់​ខ្លាំង​ដូច​គ្នា​។​​​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

អ្នក​ណា​ខ្លះប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​?

អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​សុទ្ធ​តែ​អាចប្រឈម​កើត​ជំងឺ​មួយ​ប្រភេទ​នេះ​ ប៉ុន្តែ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​គឺ​៖

  • ធ្លាប់​មាន​ប្រវត្តិ​កើត​គីស​ទឹក​នៅ​ក្រពេញ​អូវែ
  • មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​
  • លើស​សម្ពាធ​ឈាម​
  • វិបត្តិ​ជាតិ​ខ្លាញ់​
  • ធាត់​ជ្រុល​
  • មិន​សូវ​ធ្វើសកម្មភាព​រាង​កាយ​​
  • ស្ត្រេស​
  • ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​

គន្លឹះ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​

ម៉ាក់​ៗ​គប្បី​​ហាត់​ប្រាណ ឬមាន​សកម្មភាព​រាង​កាយ​​ប្រចាំថ្ងៃច្រើន​ ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ និង​កូន​​មាន​សុខភាព​ល្អ​។​ ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​​ក៏​មាន​​សារសំខាន់​ដូច​គ្នា​ ពីព្រោះ​ថា​ស្ត្រី​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ងាយ​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ទឹកនោមផ្អែមពេលពពោះ

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ជា​សះស្បើយ​បាន​ទេ?

ទោះ​បី​ជា​ស្ត្រី​ជា​ច្រើន​​អាច​​ជា​សះស្បើយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ក៏​ពិត​មែន​​ ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន​ទៀត អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ យ៉ាង​ណា​មិញ ក្រោយ​សម្រាល​កូន​បាន​ ៦​សប្ដាហ៍​​ ស្រី​ៗ​យើង​គប្បី​ធ្វើ​តេស្ត​ថា​តើ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ជា​សះស្បើយ​ឬ​នៅ​។ ចំពោះ​ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ចាំបាច់​ត្រូវ​ញ៉ាំ​​​អាហារសម្បូរសារធាតុចិញ្ចឹម​ និង​ហាត់ប្រាណ​​​ជា​ទៀងទាត់​។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Soon Can Women Overcome Gestational Diabetes After Childbirth?

https://www.thehealthsite.com/pregnancy/how-soon-can-women-overcome-gestational-diabetes-after-childbirth-846469/

Gestational diabetes

https://www.nhs.uk/conditions/gestational-diabetes/treatment/

Gestational Diabetes and Pregnancy

https://www.cdc.gov/pregnancy/diabetes-gestational.html

កំណែ​ប្រែបច្ចុប្បន្ន

29/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម