ជាទូទៅ ស្រីៗដែលប្រឈមនឹងជំងឺមហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូង ឬត្រៀមកើតជំងឺមហារីកមាត់ស្បូន អាចនឹងពុំមានរោគសញ្ញាណាមួយឡើយ រហូតដល់ជំងឺមហារីកកាន់តែរីករាលដាលនិងលូតលាស់ទៅក្នុងជាលិកាក្បែរៗ។ ពិតណាស់ ប្រសិនបើយើងរកឃើញជំងឺមហារីកដ៏សាហាវមួយនេះបានទាន់ពេលវេលា នោះឱកាសព្យាបាលជាសះស្បើយក៏មានច្រើន។ ដូច្នេះហើយ ស្រីៗយើងគួររៀនសង្កេតពីសញ្ញាព្រមានមួយចំនួន ដែលបង្ហាញពីហានិភ័យនៃជំងឺមហារីកមាត់ស្បូន។
រោគសញ្ញានៃជំងឺមហារីកមាត់ស្បូនភាគច្រើន រួមមាន៖
- ធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតី ដូចជាធ្លាក់ឈាមក្រោយពេលរួមភេទ ធ្លាក់ឈាមក្រោយចូលដល់វ័យអស់រដូវ ធ្លាក់ឈាមនៅចន្លោះវដ្ដរដូវ ឬមករដូវដែលមានរយៈពេលយូរជាង ឬច្រើនជាងធម្មតា។
- ឈឺចាប់នៅពេលរួមភេទ
- ឈឺចាប់នៅតំបន់អាងត្រគាក។
សញ្ញាព្រមានសំខាន់ៗទាំង៥នៃជំងឺមហារីកមាត់ស្បូន ដែលស្រីៗគួរដឹង៖
- រមាស់ ឬក្រហាយនៅក្នុងទ្វារមាស
- ឈឺខ្នងផ្នែកខាងក្រោម ឬឈឺពោះ
- អស់កម្លាំងដោយគ្មានមូលហេតុ
- នោមញឹកញាប់ ឬឈឺនោមភ្លាមៗ
- ហើមពោះ។
[embed-health-tool-ovulation]
សញ្ញា និងរោគសញ្ញាខ្លះៗ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ រួមមាន៖
- ហើមជើង
- ពិបាកនោម ឬបន្ទោបង់
- នោមឈាម។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?