របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន? អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការទទួលទានអាហារមួយចំនួនជាប្រចាំ ជាពិសេសផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា សារធាតុ Carotenoids សារជាតិ Flavonoids និង Folate អាចផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីក មាត់ស្បូន ព្រោះសារធាតុទាំងនេះអាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងវីរុស HPV និងការពារវីរុស HPV ពីការបំប្លែងកោសិកាមាត់ស្បូនទៅជាមហារីក។ តើសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ហានិភ័យកើតជំងឺមហារីកមាត់ស្បូនមានក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអ្វីខ្លះ?
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី ៤ ក្នុងចំណោមជំងឺមហារីកដែលកើតញឹកញាប់លើស្រ្តី ហើយនៅឆ្នាំ ២០២២ រកឃើញប្រហែល ៦៦០,០០០ ករណីថ្មី និងប្រហែល ៣៥០,០០០ នាក់បានស្លាប់ដោយសារជំងឺនេះ។ ជំងឺមហារីកមាត់ស្បូនកើតឡើងនៅលើមាត់ស្បូនរបស់ស្ត្រី ដែលបង្កឡើងដោយការឆ្លងវីរុស HPV តាមរយៈការរួមភេទ។
ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន អ្នកជំនាញជាច្រើនបានណែនាំឱ្យស្រ្តីទទួលទានរបបអាហារដែលសម្បូរទៅដោយសារធាតុអុកស៊ីដកម្មដូចជា៖
- សារធាតុ Flavonoids៖ សម្បូរនៅក្នុងផ្លែប៉ោម ផ្លែក្រេនបឺរី ទំពាំងបារាំង សណ្តែកខ្មៅ ប្រូខូលី ស្ពៃក្តោប ខ្ទឹមស សាឡាត់ ខ្ទឹមបារាំង សណ្តែកសៀង និងស្ពៃពួយឡេងជាដើម។
- សារធាតុ Folate៖ គឺជាវីតាមីន B9 ហើយត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកមាត់ស្បូនចំពោះស្ត្រីដែលមានផ្ទុកវីរុស HPV ។ សារធាតុ Folate សម្បូរក្នុងផ្លែប័រ ផ្លែ ត្រសក់ស្រូវផ្អែម ផ្លែស្ត្របឺរី សណ្តែក សាឡាដរ៉ូមែន ផ្កាខាត់ណា និងបន្លែបៃតងជាដើម។
- សារធាតុ Carotenoids៖ ជាប្រភពវីតាមីន A ដ៏មានតម្លៃដែលមាននៅក្នុងបន្លែផ្លែឈើពណ៌ស្រស់ៗ ជាពិសេសបន្លែផ្លែឈើពណ៌ទឹកក្រូច។ សារធាតុ Carotenoids សម្បូរនៅក្នុងប៉េងប៉ោះ ការ៉ុត ម្ទេសហាវៃ ដំឡូងជ្វា ល្ពៅ ផ្លែក្រូច ផ្លែស្វាយ ផ្លែឪឡឹកជាដើម។
បន្ថែមពីលើរបបអាហារសុខភាព របៀបរស់នៅក៏ចូលរួមយ៉ាងសំខាន់ក្នុងការបង្ការជំងឺមហារីកមាត់ស្បូនដែរ ដូចជាចៀសវាងជក់បារី ចៀសវាងមានដៃគូរួមភេទច្រើន ចាក់វ៉ាក់សាំងបង្ការវីរុស HPV (វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន) និងធ្វើតេស្តរកមហារីកមាត់ស្បូន ឬរកបម្រែបម្រួលកោសិកាមាត់ស្បូន (Pap smears) និងធ្វើតេស្តរកវត្តមានវីរុស HPV ជាទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជាដើម។
អត្ថបទគួរអាន៖
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់
- ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយ ត្រូវតាមដានជាប្រចាំអត់?
- ស្វែងយល់ពីជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់
- ស្ត្រីធ្លាប់រួមភេទរួច គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដែរអត់?
- ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគHPVម្ដង ក៏មានប្រសិទ្ធភាពស្មើនឹងវ៉ាក់សាំង ២ ឬ៣ដង
ចំណុចសំខាន់
- សារធាតុ Flavonoids៖ សម្បូរនៅក្នុងផ្លែប៉ោម ផ្លែក្រេនបឺរី ទំពាំងបារាំង សណ្តែកខ្មៅ ប្រូខូលី ស្ពៃក្តោប ខ្ទឹមស សាឡាត់ ខ្ទឹមបារាំង សណ្តែកសៀង និងស្ពៃពួយឡេងជាដើម ។
- សារធាតុ Folate៖ គឺជាវីតាមីន B9 ហើយត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកមាត់ស្បូនចំពោះស្ត្រីដែលមានផ្ទុកវីរុស HPV ។ សារធាតុ Folate សម្បូរក្នុងផ្លែប័រ ផ្លែ ត្រសក់ស្រូវផ្អែម ផ្លែស្ត្របឺរី សណ្តែក សាឡាដរ៉ូមែន ផ្កាខាត់ណា និងបន្លែបៃតងជាដើម។
- សារធាតុ Carotenoids៖ ជាប្រភពវីតាមីន A ដ៏មានតម្លៃដែលមាននៅក្នុងបន្លែផ្លែឈើពណ៌ ស្រស់ៗ ជាពិសេសបន្លែផ្លែឈើពណ៌ទឹកក្រូច។ សារធាតុ Carotenoids សម្បូរនៅក្នុងប៉េងប៉ោះ ម្ទេសហាវៃ ការ៉ុត ដំឡូងជ្វា ល្ពៅ ផ្លែក្រូច ផ្លែស្វាយ ផ្លែឪឡឹកជាដើម។
[embed-health-tool-bmi]