មហារីកមាត់ស្បូនជាជំងឺដែលឆ្លងខ្លាំងតាមរយៈការរួមភេទ បង្កឡើងដោយវីរុស HPV (Human Papillomavirus) ដូច្នេះហើយទើបមានមតិមួយចំនួនលើកឡើងថា បើស្រីៗដែលធ្លាប់ប្រលូកនឹងការរួមភេទហើយ ចាក់វ៉ាក់នេះពុំមានប្រសិទ្ធភាពទេ ចំណាយលុយឥតប្រយោជន៍។
ឆ្លើយតបនឹងចម្ងល់នេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនអាចចាក់បានទាំងកុមារី ស្ត្រីពេញវ័យ និងស្ត្រីមានដៃគូ លើកលែងតែស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។ ទោះជាបែបនេះក្តីលោកសាស្ត្រាចារ្យបញ្ជាក់ថា រវាងការចាក់វ៉ាក់សាំងពេលមិនទាន់ និងរួមភេទហើយ ប្រសិទ្ធភាពមិនដូចគ្នា ដូច្នេះយកល្អគួរតែចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនទាន់ខ្លួននៅក្មេង មិនទាន់ប្រលាក់ប្រឡូសនឹងរឿងផ្លូវភេទ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១- អាយុ និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន
ក្មេងស្រីៗអាចវ៉ាក់សាំងជំងឺមហារីកមាត់ស្បូនបានចាប់ពីអាយុ ៩ឆ្នាំឡើងទៅ ឯប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះនៅវ័យក្មេង ហើយមិនមានការរួមភទទាល់តែសោះនោះ អាចការពារជំងឺមហារីកមាត់ស្បូនដល់ទៅជាង ៩០%។
ចំពោះស្ត្រីដែលរួមភេទហើយវិញ អាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបាន លុះត្រាតែមានកៀរកោសិកាមាត់ស្បូនមកវិភាគសិន តើមានមេរោគ HPV ឬអត់? ប្រសិនបើមិនមានទេ នោះបញ្ជាក់ថា យើងអាចចាក់វ៉ាក់សាំងនេះបាន ហើយត្រូវប្រាកដថាក្នុងរយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗយើងមិនត្រូវមានផ្ទៃពោះឲ្យសោះ ឯប្រសិទ្ធភាពក្រោយចាក់មានប្រមាណតែ ៧០% ប៉ុណ្ណោះ។
វ៉ាក់សាំង HPV អាចការពារជំងឺមហារីកស្បូនបានក៏ពិតមែន តែទោះយ៉ាងណាក្រោយពេលចាក់វ៉ាក់សាំងរួច ស្ត្រីដែលមានដៃគូរួមភេទត្រូវពិនិត្យតាមដាន និងធ្វើតេស្តកោសិកាមហារីកមាត់ស្បូនជាមួយគ្រូពេទ្យជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង។
២- វ៉ាក់សាំងមហារីកមាត់ស្បូនត្រូវចាក់ប៉ុន្មានដង?
ការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ត្រូវធ្វើឡើងចំនួន ៣ លើក និងចំណាយពេលរហូតដល់ទៅ ៦ខែ។
– លើកទី១៖ ថ្ងៃចាក់ដំបូង
– លើកទី២៖ ១-២ ខែ បន្ទាប់ពីចាក់លើកទី ១
– លើកទី៣៖ ៦ ខែ បន្ទាប់ពីចាក់លើកទី ១។
ស្វែងយល់បន្ថែមពីបញ្ហាមាត់ស្បូនស្ត្រី៖
- ៥ សំណួរពីជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំង ស្រីៗចង់ដឹងបំផុត
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្រីៗកុំប្រហែស ត្រូវដឹងវិធីការពារជំងឺមហារីកមាត់ស្បូន
- រោគសញ្ញា-វិធីបង្ការជំងឺមហារីកមាត់ស្បូន ដែលកើតមាន និងធ្វើឲ្យស្រ្តីស្លាប់ច្រើន
- Endometrial cancer (ជំងឺមហារីកស្រទាប់ស្បូន)
- ស្រីៗមានឆ្ងល់អត់ មានដុំសាច់ក្នុងស្បូន អាចកើតមហារីកឬយ៉ាងណា?
[embed-health-tool-bmi]