backup og meta

ទើប​ព្យាបាលមហារីកសុដន់ហើយ អ្នកជំងឺគួរញ៉ាំអី គួរតម​អី?

ទើប​ព្យាបាលមហារីកសុដន់ហើយ អ្នកជំងឺគួរញ៉ាំអី គួរតម​អី?

ញ៉ាំ គឺសំខាន់​ខ្លាំង​ណាស់​ ទោះបី​ជាយើង​ឈឺ​យ៉ាង​ណា​ក៏ដោយ។​ អាហារ​មាន​ជីវជាតិ​ទាំង​នោះ​អាច​ជួយ​ឲ្យ​ ​មាន​កម្លាំង មាន​អារម្មណ៍​ល្អ​ ​និង​​ឆាប់​ជា។ ពិសេស​សម្រាប់គ្នាយើង​មាន​ជំងឺ​មហារីកសុដន់ ដែលទើបព្យាបាលរួច ត្រូវ​ដឹង​ថា គួរ​ញ៉ាំ​របៀប​ម៉េច? គួរ​ញ៉ាំ​អីខ្លះ? តមអ្វីខ្លះ? អត្ថបទនេះ​ “Hello គ្រូពេទ្យ” នឹង​ប្រាប់ពីវិធីញ៉ាំ​អាហារ​ដើម្បីទទួលបាន​សុខភាព​ល្អ។

១- ​វិធីទទួល​បាន​អាហារ​​សុខភាព​

នរណា​ក៏ចង់​ញ៉ាំ​អាហារល្អ​ចំពោះ​សុខភាព​ដែរ​ ប៉ុន្តែ​ពេល​ខ្លះ​ធ្វើ​ការ​ហត់​ពេក​គ្មាន​ពេល​សម្រាប់​ចម្អិន ឬ​មិន​ចេះ​ចម្អិន ជា​ហេតុធ្វើឲ្យ​​​ជ្រើស​យក​ប្រភេទ​អាហារ​លឿន ​និង​ងាយ​​ស្រួល ​ដូចជា​ ភីហ្សា​ ឬមាន់​បំពង ​ជាដើម។​ ជំហាន​ខាង​ក្រោម​នេះ​អាច​ជួយ​​បាន៖​

– គួរ​តែ​រក​អាហារ​ដែល​មិនត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​ចម្អិន ​ក្លាសេ​ទុក​ក្នុង​ទូ​ទឹកកក។​ ដូចនេះ​​យើង​​អាច​កម្ដៅ ញ៉ាំ​ពេល​ណា​ក៏បាន។​

– ប្រមូលស្តុក​ទុក ​អាហារ​​​មាន​ជីវជាតិ ​ឬ​អាហារ​​​​អាច​ញ៉ាំបាន​នៅ​ពេល​ឈឺ​។ ​ចៀស​វាង​ប្រមូល មី​​ ទឹកក្រូច​ ស្តុកទុក។​

-​ គួររក​អ្នក​ចម្អិន​ឲ្យ អាច​ជា​មិត្តភក្តិ​ ឬ​សមាជិក​គ្រួសារ មិន​ចាំបាច់​ខ្មាសអៀនទេ។​

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

២- ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​

​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​​ ដើម្បី​ទទួល​បាន​ការ​​ណែនាំ​​ ​​អាហារ​ណា​​ល្ អ​គួរ​ញ៉ាំ។​ ​បើ​​​មាន​របស់​​ចូលចិត្ត​ញ៉ាំ​ ហើយ​ឈប់​អត់​បាន ​អាច​សួរ​គ្រូពេទ្យ​ ក្រែងពេទ្យ​​មាន​វិធី​ជួយ​​​បាន។​ ក្នុង​ករណី​ ​មាន​ផ្ទៃពោះ​ ឬបញ្ហា​សុខភាព​ផ្សេងៗ​ សូម​ប្រាប់​គ្រូពេទ្យ​ឲ្យ​អស់​កុំ​លាក់។​

៣- ប្រយ័ត្ន​ចំពោះ​អាហារ​យើងញ៉ាំ​

ក្នុង​ករណី​ខ្លះ​ ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ​ ​ងាយ​ឆ្លង​ជំងឺ ដូចនេះ​​​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​អាហារ។​ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​៖​

– កុំ​ញ៉ាំ​អយស្ទើរ​ឆៅ​ ឬ​ស៊ូស៊ី​

– កុំ​ញ៉ាំ​អាហារ​ផុត​ថ្ងៃកំណត់​

– កុំ​ញ៉ាំ​អាហារ​ដុះផ្សិត​

– ដាក់​ត្រី​ និង​សាច់ ​ក្នុង​ទូទឹកកក

– លាង​ដៃ ​កាំបិត​​ ឲ្យ​បាន​​ស្អាត​​ពេល​ធ្វើម្ហូប​

– ចម្អិនអាហារ​ឲ្យ​បាន​ឆ្អិនល្អ។​ ​ចៀសវាង​ញ៉ាំ​សាច់​ ឬពងទា​​មិន​ឆ្អិនល្អ

– គួរ​ប្រើ​ជ្រុញពីរ មួយ​សម្រាប់​​អាហារឆ្អិន​ ​និង​មួយ​​ទៀត​សម្រាប់​​អាហារ​ឆៅ

– លាង​សម្អាត​បន្លែ​ និង​ផ្លែឈើ​ ឲ្យ​បាន​ស្អាត​មុន​​ញ៉ាំ​ ​ហើយ​បើ​​ផ្លែឈើ​​ណា​មាន​​ប្រភព​មិន​ច្បាស់​លាស់ កុំ​ញ៉ាំអី

– អាហារ​ដែល​ញ៉ាំ​មិនអស់ ​គួរ​រក្សា​ទុក​ក្នុង​ទូទឹកកក​​ ដើម្បី​កុំ​ឲ្យ​ដុះ​ផ្សិត ​​ឬ​បោះចោល​តែម្តង​ក៏​បាន។ ​យល់​ល្អ​គួរ​តែ​ធ្វើ​ល្មម​ញ៉ាំ​បាន​ហើយ។​

៤- គួរ​ញ៉ាំ​ថ្នាំបំប៉ន​ថែម​ទេ?​

គ្នាយើង​មាន​ជំងឺ​មហារីក​សុដន់​ តែង​គិតថាថ្នាំ​​បំប៉ន​​មួយ​ចំនួន​អាច​​ជួយ​ឲ្យ​ជំងឹ​មហារីក​​​ជាសះ​ស្បើយ​​បាន ​​តែ​ផ្ទុយមកវិញ​​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​ព្យាបាល​ទៅ​វិញទេ។​ ដូចនេះ ​បើចង់​លេបថ្នាំ​​បំប៉ន​ ​ឬ​វីតាមីន​ទាំង​នោះ​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ជា​មុន​សិន។​ ការ​ព្យាបាល​ជំងឺ​មហារីក​ដោះ ​ផ្តល់​ផល​រំខាន​ជាច្រើន​​ ​​តែញ៉ាំ​អាហារ​មានជីវជាតិ​គ្រប់គ្រាន់ ​​ដើម្បី​ជួយ​រាងកាយ​តទល់​ជំងឺ។​

អាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

National Cancer Institute. Eating Hints. S Department of Health.

Nutrition and Physical Activity During and After Cancer Treatment: Answers to Common Questions. https://www.cancer.org/treatment/survivorship-during-and-after-treatment/staying-active/nutrition/nutrition-and-physical-activity-during-and-after-cancer-treatment.html. Accessed February 11, 2017.

Healthy Eating After Treatment. http://www.breastcancer.org/tips/nutrition/after_treat. Accessed February 11, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/01/2022

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រីៗ បើកើតជំងឺទឹកនោមផ្អែម ងាយប្រឈមជំងឺមហារីកសុដន់

ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម