ពេលដឹងថាខ្លួនពពោះ អារម្មណ៍ម៉ាក់ៗច្បាស់ជាសប្បាយហោះហើរដល់ណាណីមិនខាន ព្រោះនឹងមានសមាជិកថ្មីចូលរួមក្នុងគ្រួសារ។ ទោះសប្បាយចិត្តប៉ុនណាក៏ដោយ ម៉ាក់ៗត្រូវងាកមកគិតគូររឿងថែទាំខ្លួនវិញចាប់ពីត្រីមាសទី១ តាមប្រការគួរ និងមិនគួរធ្វើមានក្នុងអត្ថបទនេះ។
ប្រការគួរធ្វើក្នុងត្រីមាសទី ១
- ពិគ្រោះយោបល់ដំបូងជាមួយគ្រូពេទ្យសម្ភព និងការតាមដានជាប្រចាំ គឺជាការចាំបាច់ក្នុងអំឡុងត្រីមាសទី ១ សម្រាប់ការវិវត្តរបស់គភ៌។
- ជ្រើសរើសពេទ្យសម្ភព និងមន្ទីរពេទ្យដោយយកចិត្តទុកដាក់។ ចៀសវាងការផ្លាស់ប្ដូរគ្រូពេទ្យ ឬមន្ទីរពេទ្យញឹកញាប់ព្រោះអាចនាំឲ្យមានមតិផ្ទុយគ្នាអំឡុងពេលពិគ្រោះយោបល់។
- បង្កើនការញ៉ាំអាហារបំប៉នអាស៊ីដហ្វូលិកតាមវេជ្ជបញ្ជា ព្រោះវាជាប្រភេទវីតាមីន B ដែលត្រូវការសម្រាប់ការបង្កើតកោសិកាឈាម។ វាមានប្រយោជន៍សម្រាប់ការវិវត្តនៃប្រព័ន្ធសរសៃប្រសាទរបស់គភ៌។ អាស៊ីដហ្វូលិក ត្រូវបានចេញវេជ្ជបញ្ជាមុនពេលមានផ្ទៃពោះ និងពេលកំពុងពពោះព្រោះអាចការពារការខូចសរសៃប្រសាទលើទារកក្នុងផ្ទៃដែលកំពុងលូតលាស់។
- ញ៉ាំអាហារសរីរាង្គ និងអាហារចម្អិនដោយខ្លួនឯងឲ្យបានច្រើន ព្រោះអាហារទាំងនេះសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីន និងប្រូតេអ៊ីនសំខាន់ៗ និងបន្ថែមអាហារដែលសម្បូរជាតិដែក កាល់ស្យូម និងហ្វូឡាត។
- ញ៉ាំអាហារសម្រន់ល្អៗនៅចន្លោះពេលបាយ និងត្រូវផឹកទឹកយ៉ាងហោចណាស់ប្រាំបីកែវ (១,៥ លីត្រ) ជារៀងរាល់ថ្ងៃ ព្រោះការរក្សាជាតិទឹកមានសារៈសំខាន់ខ្លាំងណាស់។
- អនុវត្តសកម្មភាពប្រចាំថ្ងៃធម្មតា ឬហាត់ប្រាណធម្មតាដូចជា ការដើរជាប្រចាំ លុះត្រាតែមានការណែនាំផ្សេងពីអ្នកជំនាញ។
ក្នុងអំឡុងពេលពពោះត្រីមាសទី១ ម៉ាក់ៗត្រូវប្រាកដថា យើងទទួលបានការសម្រាកគ្រប់គ្រាន់ ពោលគឺគេងឆ្អែត ញ៉ាំឆ្អែត និងសប្បាយចិត្ត។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ប្រការមិនគួរធ្វើក្នុងត្រីមាសទី ១
- មិនគួរលេបថ្នាំដោយគ្មានវេជ្ជបញ្ជា ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពម្ដាយ និងកូន។
- ចៀសវាងអាហារមិនល្អចំពោះសុខភាព ឬអាហារកែច្នៃមិនល្អ ព្រោះវាអាចបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌ ដោយសារជាតិស្ករ និងកាឡូរីខ្ពស់។
- ចៀសវាងជក់បារី សេពគ្រឿងស្រវឹង និងញ៉ាំអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ បើម៉ាក់មានផ្ទៃពោះ អ្វីដែលយើងញ៉ាំចូលក្នុងខ្លួនក៏សំខាន់សម្រាប់កូនដែរ។ ការជក់បារី ការផឹកស្រា ឬគ្រឿងញៀនអាចប៉ះពាល់ដល់ការលូតលាស់ ការវិវឌ្ឍ និងសុខភាពរបស់កូន។
- ចៀសវាងអាហារតាមផ្លូវដែលគ្មានអនាម័យ ដើម្បីចៀសវាងបញ្ហាលើប្រព័ន្ធរំលាយអាហារ និងកុំញ៉ាំល្ហុង ឬម្នាស់ខ្ចី។
- ការពារខ្លួនពីបញ្ហាខ្វះជាតិទឹក និងព្យាយាមធ្វើអារម្មណ៍ឲ្យល្អ កាត់បន្ថយភាពតានតឹង។
- ចៀសវាងធ្វើលំហាត់ប្រាណហួសហេតុពេក ប៉ុន្តែត្រូវរក្សាទម្ងន់ឲ្យគ្រប់តាមស្ដង់ដារ ។
- ចៀសវាងចូលស្ទីម ឬសូណា និងកុំញ៉ាំអាហារណាអាចបណ្ដាលឲ្យទល់លាមកបាន។
[embed-health-tool-due-date]
គួរអាន៖
- ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
- ស្រាយចម្ងល់ខ្លះៗរឿងសុខភាពផ្លូវភេទ លើស្រ្តីកំពុងពពោះ
- ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព
- ម៉េចបានស្រីៗពពោះឧស្សាហ៍ទល់លាមក មានវិធីអីជួយបាន?