ទារកមួយចំនួនកើតមកជួបប្រទះបញ្ហាប្រព័ន្ធប្រសាទពីកំណើតមកតែម្តង ប៉ុន្តែការដែលកូនមានបញ្ហានេះ បណ្ដាលមកពីកត្តាអ្វី ដោយសារម្ដាយមានសុខភាពខ្សោយ ឬយ៉ាងណា? ខាងក្រោមនេះជាការបកស្រាយរបស់គ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រី អំពីមូលហេតុពិតប្រាកដែលធ្វើឲ្យកូនមានប្រព័ន្ធប្រសាទមិនល្អ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បកស្រាយបញ្ជាក់ថា ការដែលកូនមានបញ្ហាចេញពីក្នុងពោះមក ដោយសារតែម្ដាយថែទាំសុខភាពមិនបានល្អអំឡុងពេលពពោះ ខ្វះសារធាតុចិញ្ចឹមផ្សេងៗ មិនមែនបណ្ដាលមកពីពេលកំពុងពពោះនោះ ម្ដាយពិបាកចិត្ត ទើបកូនកើតមកមានបញ្ហា តែតាមពិត គឺមិនដូច្នោះទេ។
“តាមការសិក្សាវិទ្យាសាស្ត្រ បញ្ជាក់ថា កូនកើតមកមានបញ្ហាពីកំណើត ភាគច្រើនបណ្ដាលមកកង្វះអ័រម៉ូន កង្វះវីតាមីន ឬកង្វះសារធាតុចិញ្ចឹមណាមួយដែលម្ដាយទទួលបានមិនគ្រប់គ្រាន់អំឡុងពេលពពោះ។ ប៉ុន្តែមិនមានការសិក្សាវិទ្យាសាស្ត្រណាបញ្ជាក់ថា កូនមានជំងឺពីកំណើតបណ្ដាលមកពីម្ដាយពិបាកចិត្តក្នុងពេលពពោះទេ”។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
សាស្ត្រាចារ្យរូបនេះបន្តថា តាមការសិក្សាពីមុនៗមកបង្ហាញថា ស្ត្រីនៅកម្ពុជាយើងភាគច្រើនដែលនៅជនបទ មានបញ្ហាកង្វះអាហារូបត្ថម្ភ ពោលស្ត្រីពពោះទាំងនោះទទួលបានវីតាមីន ជាតិសាច់ បន្លែ ផ្លែឈើ ជាតិដែក មិនបានគ្រប់គ្រាន់។ នៅពេលម្ដាយពពោះទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ អាចបង្កជាហានិភ័យដល់គភ៌ ជាពិសេសធ្វើឲ្យប្រព័ន្ធប្រសាទរបស់កូនមិនល្អដូចក្មេងធម្មតា ឬបើប្រើពាក្យសាមញ្ញ គឺកូនមិនគ្រប់។
[embed-health-tool-due-date]
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ដូចនេះហើយ ទើបខាងក្រុមគ្រូពេទ្យជំរុញឲ្យម៉ាក់ៗពពោះទាំងអស់ ញ៉ាំថ្នាំជាតិដែក ញ៉ាំជាតិអាស៊ីដហ្វូលិក និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់ដល់សុខភាពកូនកុំឲ្យជួបបញ្ហាដែលអាចកើតឡើងពីកំណើត។ ម៉្យាងវិញទៀត ម៉ាក់ៗពពោះ ក៏មិនត្រូវកើតទុក្ខច្រើនដែរ ព្រោះវាអាចធ្វើឲ្យសុខភាពចុះខ្សោយ បណ្ដាលឲ្យឈឺនេះ ឈឺនោះ ហើយប្រសិនបើម្ដាយឈឺ ឬមានសុខភាពមិនល្អ កូននៅក្នុងក៏មិនអាចកើតមកមានសុខភាពល្អបានដែរ។
អត្ថបទគួរអាន៖
- គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ
- ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន
- តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ
- ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?
- ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិកា