អំឡុងពេលពពោះ រាងកាយរបស់ម៉ាក់ៗនឹងមានការផ្លាស់ប្ដូរច្រើន ហើយជួនកាលអាចនឹងជួបបញ្ហាហើមកជើង ឬជើង ធ្វើឲ្យពិបាកដើរ ឬផ្ដល់អារម្មណ៍មិនស្រណុកដល់ម៉ាក់ៗ។ ការហើមជើងអំឡុងពេលពពោះជារឿងធម្មតា ឬជារឿងម៉ាក់ៗគួរបារម្ភ?
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
វាជារឿងធម្មតាទេដែលស្ត្រីមានបញ្ហាហើមក្នុងពេលមានផ្ទៃពោះ ជាពិសេសនៅលើ កជើង ជើង និងម្រាមដៃ។ មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា បញ្ហាហើមជើងអំឡុងពេលពពោះ ឬហើមត្រង់ផ្នែកណាមួយលើរាងកាយអំឡុងពេលនេះអាចកើតឡើងបានដោយមូលហេតុដូចជា៖
– លើសជាតិទឹកបណ្ដាលមកពីបម្រែបម្រួលអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ
– ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគាកដោយទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើឲ្យលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតានិងចាល់ឈាមបង្កជាការហើមជើង។ ដោយហេតុផលនេះ ការហើមភាគច្រើនកើតមាននៅអំឡុងត្រីមាសទី៣នៃការពពោះ ចំពោះស្ត្រីមានទឹកភ្លោះច្រើន ឬពពោះកូនភ្លោះ
– កង្វះជាតិអាល់ប៊ុយមីន ដែលអាចបណ្ដាលមកពីបាត់ជាតិសាច់តាមទឹកនោម (ជំងឺទឹកនោមប្រៃ)
– ជំងឺខ្សោយតម្រងនោម ឬខ្សោយបេះដូង។
សញ្ញាអាសន្ននៃការហើមជើងពេលពពោះ
នៅពេលស្ត្រីមានផ្ទៃពោះហើមជើងបូករួមនឹងសញ្ញាមួយចំនួនរួមមាន៖
- លើសសម្ពាធឈាម
- ហត់ដង្ហក់
- ទឹកនោមតិច
- ជើងឡើងក្រហមហើយឈឺ។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចំពោះការហើមជើងពេលពពោះជាសញ្ញាអាសន្ន ស្ត្រីគួរទៅជួបគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីវិភាគរកមូលហេតុច្បាស់លាស់ និងរកវិធីព្យាបាលត្រឹមត្រូវ។ ជួនកាល ការហើមជើងពេលពពោះអាចជាសញ្ញានៃជំងឺបម្រុងក្រឡាភ្លើងក៏ថាបាន។ ផ្ទុយទៅវិញ ប្រសិនបើគ្រាន់តែជាការហើមជើងធម្មតាទេនោះ ម៉ាក់ៗអាចសម្រួលអាការៈហើមជើងអំឡុងពេលពពោះបានដោយ៖
១. គេងផ្អៀងទៅខាងឆ្វេង ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅលើសរសៃឈាមធំៗ។
២. ដាក់ជើងឲ្យខ្ពស់ គ្រប់ពេលដែលអាចធ្វើបានដូចជា ពេលធ្វើការ ឬពេលគេង ឬតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
៣. ចៀសវាងអង្គុយគងអន្ទាក់ខ្លាយូរ។
៤. ឧស្សាហ៍ផ្លាស់ប្ដូរឥរិយាបថ ឬដើរហាត់ប្រាណ ដើម្បីជួយចលនាឈាមហូរបានល្អ។
គួរអាន៖
- ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
- ស្រាយចម្ងល់ខ្លះៗរឿងសុខភាពផ្លូវភេទ លើស្រ្តីកំពុងពពោះ
- ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព
- ម៉េចបានស្រីៗពពោះឧស្សាហ៍ទល់លាមក មានវិធីអីជួយបាន?
[embed-health-tool-pregnancy-weight-gain]