រមួលក្រពើជាអាការៈឈឺចាប់នៅត្រង់សាច់ដុំដែលកន្ត្រាក់ ហើយជាធម្មតាកើតមាននៅត្រង់កំភួនជើង ឬជើង ឬទាំងពីរផ្នែកនេះតែម្ដង។ ស្រ្តីពពោះប្រមាណជា៣០ ទៅ៥០ភាគរយអាចប្រឈមនឹងអាការៈរមួលក្រពើ ហើយអាការៈនេះច្រើនកើតនៅពេលយប់ និងអាចមានរយៈពេលពីរបីវិនាទី ដល់ទៅ១០នាទី។
មូលហេតុនាំឲ្យមានអាការៈរមួលក្រពើលើស្រ្តីមានផ្ទៃពោះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ ហើយអាការនេះអាចកើតមាននៅត្រីមាសទី២ និងទី៣។ កត្តាមួយចំនួនត្រូវបានគេគិតថាទំនងជាអាចមានទំនាក់ទំនងនឹងអាការៈរមួលក្រពើ។ កត្តាទាំងនោះមានដូចជាបញ្ហាមេតាប៉ូលិស មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬបញ្ចេញសកម្មភាពរាងកាយខ្លាំងពេក បាត់បង់លំនឹងអេឡិចត្រូលីត ឬខ្វះវីតាមីនជាដើម។
គណនាថ្ងៃសម្រាលកូន នៅទីនេះ
ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ
គន្លឹះការពារបញ្ហារមួលក្រពើលើស្រ្តីពពោះ
ហាត់ប្រាណ
ការហាត់ប្រាណជាប្រចាំថ្ងៃ ឬការធ្វើចលនារាងកាយជាប្រចាំជួយការពារបញ្ហារមួលក្រពើអំឡុងពេលពពោះ។ យ៉ាងណាមុនសម្រេចចិត្តលើទម្រង់លំហាត់ប្រាណណាមួយគួរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីសុវត្ថិភាព។
[embed-health-tool-due-date]
ញ៉ាំទឹក
ការរក្សាជាតិទឹកបានគ្រប់គ្រាន់ទំនងអាចជួយការពារបញ្ហារមួលក្រពើនេះដែរ។ ញ៉ាំទឹកបានគ្រប់គ្រាន់ឬអត់យើងអាចពិនិត្យលើទឹកនោម។ បើទឹកនោមមានសភាពថ្លា ឬពណ៌លឿងស្រាលបានន័យថាយើងញ៉ាំទឹកបានគ្រប់គ្រាន់។ ដោយឡែកបើទឹកនោមមានពណ៌លឿងចាស់នោះអាចបញ្ជាក់ថាយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ទេ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
ញ៉ាំកាល់ស្យូម
ការសិក្សាមួយចំនួនលើកឡើងថាកម្រិតកាល់ស្យូមក្នុងឈាមអំឡុងពេលពពោះទាបក៏អាចនាំឲ្យមានបញ្ហារមួលក្រពើដែរ។ បើសិនជាយើងកំពុងពពោះ គួរញ៉ាំកាល់ស្យូមឲ្យបាន១ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។ ប្រឹក្សាជាមួយគ្រូពេទ្យអំពីបរិមាណកាល់ស្យូមដែលត្រូវការ និងប្រភពកាល់ស្យូមដែលគួរញ៉ាំ។
ក្នុងករណីយើងជួបអាការៈរមួលក្រពើ យើងអាចសន្ធឹងសាច់ដុំត្រង់កំភួនជើង ដើម្បីសម្រួលអាការៈ។ ការងើបដើរ និងអង្គុយចុះវិញ រួចលើកជើងបន្តិចក៏អាចរួមចំណែកជួយឲ្យអាការៈវិលមករកសភាពធម្មតាដែរ។ បើសិនជាបញ្ហារមួលក្រពើមានលក្ខណៈធ្ងន់ធ្ងរ និងរំខានខ្លាំងពេលពពោះ សូមប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។