ប៉ារ៉ា (acetaminophen) ជាថ្នាំបំបាត់ការឈឺចាប់ដែលប្រជាជនយើងនិយមប្រើមែនទែន ដើម្បីបំបាត់អាការៈមួយចំនួនដូចជា ឈឺក្បាល វិលមុខ រលាកសន្លាក់ ឈឺខ្នង ឈឺធ្មេញ និងក្ដៅខ្លួនជាដើម។ ប៉ុន្តែជាអកុសលអី មានអំណះអំណាងថា ការប្រើថ្នាំប្រភេទនេះច្រើនពេក ពេលកំពុងពពោះ អាចបង្កបញ្ហាដល់កូនក្នុងពោះ។ មានបញ្ហាអីខ្លះ បើប្រើច្រើន?
១- អ្វីជាថ្នាំប៉ារ៉ា (acetaminophen)?
ដូចគ្រប់គ្នាដឹងហើយថា ថ្នាំនេះប្រើសម្រាប់បំបាត់ការឈឺចុកចាប់ផ្សេងៗ ហើយក៏អាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជាទេ។ យ៉ាងណាមិញ ទោះគ្មានវេជ្ជបញ្ជា ក៏យើងមិនមែនចេះតែលេប ហើយអាងថាគ្មានគ្រោះថ្នាក់នោះទេ។ រដ្ឋបាលចំណីអាហារ និងថ្នាំអាមេរិក (FDA) បញ្ជាក់ថា អាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតទៀតផង បើសិនជាប្រើវាមិនត្រូវតាមការណែនាំរបស់ពេទ្យ។
[embed-health-tool-child-growth-chart]
២- ប៉ះពាល់ទារកម៉េចខ្លះ?
បើស្ត្រីមានផ្ទៃពោះលេបច្រើនអំឡុងត្រីមាសទី៣ អាចមានបញ្ហាដល់ទារក ឬក្មេងក្រោយកើត ដូចជា៖
– ម្ដាយដែលប្រើថ្នាំប៉ារ៉ាច្រើន អាចមានកូនដែលមានជំងឺវិបត្តិអាកប្បកិរិយាលើកុមារ ច្រើនជាងគេ ១,៣ដង។
– អ្នកស្រាវជ្រាវមួយចំនួនក៏បានរកឃើញដែរថា ក្មេងដែលមានជំងឺចាញ់ច្រាបគេ គឺមានម្ដាយដែលធ្លាប់ប្រើថ្នាំប៉ារ៉ានេះច្រើនពេលពពោះ។
– ជំងឺហឺតលើកុមារដែលមានអាយុ ៣-៧ឆ្នាំ ក៏គេរកឃើញថាមានទំនាក់ទំនងនឹងថ្នាំប៉ារ៉ាដែរ។
៣- ការឈឺចាប់ខ្លះមិនត្រូវការលេបថ្នាំ
មិនមែនការឈឺចាប់ទាំងអស់ សុទ្ធតែត្រូវប្រើថ្នាំនោះទេ។ ពេទ្យក៏អាចណែនាំវិធីបន្ថយការឈឺចាប់មួយចំនួនមានប្រសិទ្ធភាពដល់អ្នកមានផ្ទៃពោះ ដូចជា ធ្វើសរសៃ (ចលនា ឬម៉ាស្សា) ស្អំទឹកក្ដៅ ឬទឹកត្រជាក់ អង្គុយលើកៅអីមានខ្នើយទម្រ ដើម្បីជួយសម្រួលដល់ការឈឺចង្កេះជាដើម ដែលសុទ្ធតែជាមធ្យោបាយកាត់បន្ថយ ឬបញ្ចៀសការឈឺចាប់។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?