ផលវិបាក

ផលវិបាក - មិនមែន​ថា​ដល់​ថ្ងៃ​សម្រាល សម្រាល​ស្រួលៗ មិន​មាន​បញ្ហា​អ្វី​បន្តិច​សោះ​នោះ​ទេ។ ផល​វិបាក​ក្នុង​ការ​ត្រៀមសម្រាល ឬ​ថ្ងៃ​សម្រាល​តែ​ម្ដង តែង​កើត​មាន មិន​ថា​ដោយ​ធម្មជាតិ ឬ​ការ​វះកាត់

ចំណេះដឹងទូទៅ

ផលវិបាក

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក ផលវិបាក

ផលវិបាក

ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ

​រំលូត​កូន គ្មា​នប៉ា​ម៉ាក់​ណា​គិត​ចង់​ធ្វើ​នោះ​ទេ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ណាមួយ យើង​អាច​នឹង​សម្រេច​ចិត្ត​ធ្វើ​រឿង​នេះទាំង​បង្ខំ។ យ៉ាង​ណា ត្រូវ​ចាំ​ថា រំលូត​កូន មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្រីៗ គប្បី​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់មុន​សម្រេច​ចិត្ត។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ស្រីៗ​ឲ្យ​ដឹង​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ការ​រំលូត​កូន។ ១- គ្រោះថ្នាក់​នៃ​ការ​រំលូត​កូន សម្រាប់​រយៈពេល​ពី​ ២-​៤ ​សប្ដាហ៍​ដំបូង​បន្ទាប់​ពី​ការ​រំលូត​កូន ស្រី​អាច​នឹង​កើត​មាន​ផល​វិបាក​ផ្នែក​រាង​កាយ​ជា​ច្រើន​ដូចជា៖ – ការ​ធ្លាក់​ឈាម​តាម​ទ្វារមាស – មាន​អាការ​ក្អួត​ចង្អោរ – រាក – ឈឺ​ពោះ​រ៉ាំរ៉ៃ – គ្រុន​ក្តៅ ទោះ​បី​ជា​វា​កម្រ​នឹង​កើត​មាន​ក៏​ដោយ តែ​នៅ​មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន​ពី​ការ​រំលូត​កូន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រាងកាយយូរ​អង្វែង​ ឬ​ពេញ​មួយ​ជីវិត ដោយ​ផល​ប៉ះពាល់​ទាំង​នោះ​ មាន​ដូចជា ៖ – ការ​រលាក ​និង​បង្ក​រោគ​ធ្ងន់ធ្ងរ​ ឈាន​ទៅ​ដល់​ករណី​ពុល​ឈាម ​និង​មិន​អាច​មាន​កូន​បាន – ហូរ​ឈាម​ច្រើន និង​ហូរ​ឈាម​ជាប់​រហូត – របួស​មាត់​ស្បូន – កំណក​ឈាម (អាច​មាន​ដុំ​ឈាម​កក ឬ​ដុំ​ឈាម​ស្ទះ​នៅ​សរសៃ​ឈាម) – រហែក​ស្បូន – ប្រកាច់ – ផល​វិបាក​របស់​ថ្នាំ​ស្ពឹក ​មាន​ដូច​ជា​ ​ខូច​ធ្មេញ ប៉ះពាល់​សួត និង​សរសៃ​ឈាម​បេះដូង​ជា​ដើម។ ស្រី​ៗធ្លាប់​រំលូត​កូន បង្កើន​​ឱកាសមានកូន​ក្រៅ​ស្បូនខ្ពស់ ​បើធៀប​​នឹង​ស្រីៗ​មិនធ្លាប់​រំលូត​កូន។​ ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​រំលូត​កូន ​អាច​នាំ​ស្លាប់​ថែម​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​កត់សម្គាល់ថា​ ​ពេល​យើង​​រំលូត​កូន ​ត្រូវ​ដឹងពី​ផលវិបាក​ជាមុន។ ស្ត្រីរំលូត​កូន​​អំឡុង​ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ អាច​កាត់​បន្ថយ​ហានិភ័យ​ និង​គ្រោះថ្នាក់​ពាក់​កណ្តាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រីៗរំលូត​កូន​យឺត (​គភ៌​លើស​ពី […]


ផលវិបាក

អាយុ​កាន់​តែ​ច្រើន សម្រាល​កូនដោយ​វះកាត់ កាន់តែ​ជួប​ហានិភ័យ​ខ្ពស់

សម័យ​នេះ​ ដោយ​សារ​បច្ចេក​វិទ្យា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​កាន់​តែ​ទំនើប ស្រីៗ​ច្បាស់​ជា​មិន​ចង់​សម្រាល​កូនតាម​ធម្មតា​ជាតិ​នោះ​ទេ។ អ្នក​មាន​ជីវភាព​ធូរ​ធារ ប្រាកដ​ជាជ្រើស​វិធី​សម្រាល​ដោយ​វះ​កាត់​មិន​ខាន ប៉ុន្តែ​ត្រូវ​ដឹង​ថា លើកលោក​នេះ គ្រប់​យ៉ាងមាន​គុណ​សម្បត្តិ តែ​មាន​គុណវិបត្តិ ពិសេស​បើវ័យ​យើង​កាន់​តែ​ចាស់ ហានិភ័យ​ប្រឈម​សម្រាល​ដោយ​វះ​កាត់​កាន់​តែខ្ពស់។  ការ​សិក្សា​ថ្មី​ ទើប​​ចេញ​​ផ្សាយ​ លើកាសែតនៃ​សមាគម​វេជ្ជសាស្ត្រ​កាណាដា (CMAJ)  បង្ហាញ​ថា ស្រីៗអាចជួបផលវិបាកសម្រាល​កូន​ដោយ​វះកាត់ ជាងសម្រាល​តាមធម្មជាតិ ពិសេស​ម៉ាក់ៗមាន​វ័យ​កាន់​តែចាស់ ហានិភ័យ​កាន់តែ​ខ្ពស់។ អត្រា​សម្រាលកូន​ដោយ​វះកាត់ក្នុង​ប្រទេស​អភិវឌ្ឍន៍ ​កើន​ឡើងដល់ជាង ២០% ទោះបីជា​អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​ធ្វើ​ការ​សម្រាល​ដោយវះកាត់ត្រឹមតែ ១០-១៥ ភាគរយ ចំពោះម៉ាក់ៗ ឬ​កូន ស្ថិតនៅ​ក្នុង​ស្ថាន​ភាពគ្រោះថ្នាក់ក៏ដោយ ព្រោះ​វះកាត់​អាច​សង្រ្គោះ​ជីវិត ប៉ុន្ដែ​ក៏​អាច​ប្រឈម​ការ​ឆ្លង​ជំងឺ ហូរឈាម​ច្រើន និង​បំផ្លាញ​សរីរាង្គ​បន្ដពូជ​ផងដែរ។ ការសិក្សា​ថ្មីៗ គឺ​ចង់​ដឹង​កាន់តែ​ច្បាស់ តើ​មាន​ផលវិបាក​ញឹកញាប់​ប៉ុនណាបង្ក​ដោយ​ការ​វះកាត់សម្រាល​កូន ហើយ​បញ្ហា​អ្វី​ខ្លះ ទើប​ស្រីៗ​ជាច្រើនសម្រេច​ចិត្ត​សម្រាល​ដោយ​វះកាត់​ជាជាង​សម្រាល​តាម​ធម្មជាតិ? អត្ថបទ​ពាក់​ព័ន្ធ៖ សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? ការ​សិក្សាធ្វើឡើង​លើស្រីៗ ១.៤៤៤ ​នាក់ មានផលវិបាក​ធ្ងន់ធ្ងរសម្រាល​កូនដោយ​វះកាត់រួច ទាំង​ពីមុន​គ្មាន​បញ្ហា​សុខភាព​នោះ ខណៈសិក្សា​នេះក៏​ពិនិត្យលើ​ស្រីៗ ៣.៤៦៤​នាក់ មិនជួប​ផលវិបាកក្រោយ​សម្រាល​ដូច​គ្នា។ ជាលទ្ធ​ផល រកឃើញ​ថា សម្រាល​ដោយ​វះកាត់ មាន​អត្រា ៨០​% ជួប​ផលវិបាក […]


ផលវិបាក

បើកូនក្នុងផ្ទៃថ្លោសពេក អាចប្រឈមបញ្ហាច្រើន

ម៉ាក់ៗ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ថ្លោស​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ​ត្រូវ​ដឹង​ថា ​ពេលកូន​ថ្លោស​ពេក ហើយ​​សម្រាល​ដោយ​វះ​កាត់​មិន​អី​ទេ តែបើ​សម្រាល​បែប​ធម្មជាតិ​វិញ ច្បាស់​ជាអី​ហើយ ពោល​គឺពិបាក​សម្រាល។ ​ទោះ​ជា​កូន​អាច​កើត​ដោយសុវត្ថិភាព​ក៏ពិត​មែន ប៉ុន្តែ​នឹង​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ពី​ករណី​កូន​ថ្លោស​លើស​កម្រិតឲ្យយើងដឹង។ ១- អ្វី​ទើប​ហៅ​ថា​កូន​ថ្លោស​លើស​កម្រិត? កូនជា​មធ្យម​កើត​មក​មាន​ទម្ងន់ ២,៥ គីឡូក្រាមឡើង ប៉ុន្ដែ​ករណី​ខ្លះ កូនកើត​មក​មាន​ទម្ងន់​ដល់ ៤ ​គីឡូក្រាម ឬ​ធ្ងន់​ជាង​នេះ ត្រូវ​គេ​ចាត់​ទុក​ជា​ថ្លោស។ ក្នុង​វេជ្ជសាស្រ្ដ ហៅថា កូន​ថ្លោស​ខុស​ប្រក្រតី (Macrosomia) ដោយ​កូន​មាន​ទម្ងន់​ធ្ងន់​ជាង ៤,៥​គីឡូក្រាម ហើយ​ករណី​នេះ កូន​អាច​ប្រឈម​មុខ​ជាមួយ​បញ្ហា​សុខភាព​ជា​ច្រើន ក៏​ដូច​ជា​ផល​វិបាក និង​​ប៉ះពាល់​ដល់​សុខភាព​របស់​ម្ដាយ​ផង​ដែរ។ ២- ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ថ្លោស​ខុស​ប្រក្រតី? ដើម្បី​ដឹង​ថា​ទារក​ថ្លោស​ខុស​ប្រក្រតី ឬ​យ៉ាង​ណា អាច​ជា​រឿង​ពិបាក អំឡុង​ពេល​នៅ​ក្នុង​ស្បូន ហើយ​យើង​អាច​ដឹង​បាន លុះ​ត្រា​ក្រោយ​ពេលកូន​កើត​ចេញ​មក​ក្រៅ​ប៉ុណ្ណោះ។ ទោះ​បី​ការ​ឆ្លុះ​អេកូ អាច​ប្រាប់​ឲ្យ​ដឹង​ពី​ទំហំ​គភ៌​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ ១០០% នោះ​ដែរ ពិសេស​ពេល​យើង​ជិត​គ្រប់​ខែ ប្រហែល​មាន​ ១០% អាច​ខុស។ ពេល​ឆ្លុះ​អេកូ អាច​ឲ្យ​យើង​ដឹង​ពី​ទំហំ និង​ថ្ងៃ​សម្រាល យើង​ក៏​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​ឈាម​រក​កម្រិត​ជាតិ​ស្ដរ ដើម្បី​រក​មើលជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​គភ៌​មាន​ទំហំ​ថ្លោស​ជ្រុល។ ៣- មូលហេតុ​បណ្ដាល​ឲ្យ​កូនថ្លោស​ជ្រុល ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទែ​ពោះ គឺ​ជា​មូល​ហេតុ​ចម្បង ប៉ុន្តែ​ក៏​មាន​កត្ដា​ផ្សេង​ទៀត […]


ផលវិបាក

គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

ជា​ទូទៅ ក្នុង​ត្រីមាស​ទី៣ នៃ​​អាយុគភ៌ ទារក​នៅ​ក្នុង​ផ្ទៃនឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​កើត​តាម​ធម្មជាតិ។ មាន​ករណី​ខ្លះ ដល់​ពេល​ជិត​កើត​ហើយ បេប៊ី​នៅ​តែ​មិន​ទាន់​បង្វិល​ក្បាល​ចុះ​ក្រោម ដែល​ភាគ​ច្រើន​គេ​ហៅ​​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ដែលធ្វើឲ្យ​ដំណើរ​ការ​សម្រាល​​លំបាក​ខ្លាំង និង​អាច​មាន​គ្រោះថ្នាក់​។ ប្រមាណ​ជា ២៥% នៃ​ទារក​ដែល​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស​បែប​នេះ នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​ដោយ​ឯកឯង ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។ ដោយ​ឡែក ៧៥%ទៀត​ នឹង​ត្រូវ​កើត​ទាំង​បញ្ច្រាសបែប​នេះ ដោយ​មាន​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ ឬអាច​នឹង​ត្រូវ​វះកាត់ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ផ្សេង​ៗទាំងកូនទាំងម្ដាយ។ ចុះកត្តាអ្វីខ្លះបានកូនលូតលាស់ទាំងបញ្ច្រាសមិនបង្វិលក្បាលចុះក្រោម? មានដំណោះស្រាយអ្វីខ្លះ? ១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ - បញ្ច្រាស​ធម្មតា (​ប្រមាណ ៥០,៧០%)៖ គូថ​របស់​ទារក ​សំយុង​ចុះ​មក​មាត់​ស្បូន ហើយ​ជើង​បែរ​ឡើង​លើ​ទៅ​រក​ក្បាល។ - បញ្ច្រាស​ជើង (ប្រមាណ ១០,៣០%)៖ ជើង​ម្ខាង ឬទាំង​សង​ខាង​របស់​ទារក​ សំយុង​ចុះ​មក​មាត់​ស្បូន។ - បញ្ច្រាស​ទាំងស្រុង (​ប្រមាណ ៥-១០%)៖ គូថ​របស់​ទារក​ សំយុង​ចុះមក​មាត់​ស្បូន ហើយជើង​ទាំង​ពីរ​របស់​ទារក​បត់​ផ្អោប​ជាប់​ខ្លួន​ដោយ​មិន​តម្រង់​មក​ខាង​ក្រោម។ ២- កត្តាធ្វើឲ្យកូនស្ថិតនៅទីតាំងបញ្ច្រាស  - សុក​ពាំងមាត់​ស្បូន - កូន​កើត​មុន​ខែ - កូន​ភ្លោះ ឬច្រើន - បរិមាណ​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ជ្រុល - សុខភាព​ស្បូន​ខ្សោយ - សុខភាព​ទារក​ខ្សោយ - ស្បូន​យារ (​បង្កើត​កូន​ច្រើន លើស​ពី […]


ផលវិបាក

កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន

ស្រី​ៗ​យើងឲ្យ​តែ​ចាប់​មាន​ប៊េប៊ី​​ រអ៊ូ​តែ​រឿង​ឈឺ​ខ្នង​ ឈឺ​ចង្កេះ។ ពិត​ណាស់​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ស្ត្រី ​ដែល​មាន​កូន​តាំង​ពី​ខែ​ដំបូង​​ រហូត​ក្រោយ​ពេល​សម្រាល​កូន​ហើយ​ក៏​មិន​ងាយ​បាត់​ដែរ។ នេះ​​មក​ពី​ទម្ងន់​របស់​ទារក​ដែល​នៅ​ក្នុង​ស្បូន​ ​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង​របស់​​ម្ដាយ​យឺត​ និង​កោង​ខ្លាំង​ ដើម្បី​ទ្រ​ទម្ងន់​ពោះ​ ពេល​ដែល​ស្បូន​ និង​ពោះ​​ម្ដាយ​កាន់​តែ​រីក​ធំ​ សម្ពាធ​​លើ​ខ្នង​ផ្នែក​ខាង​ក្រោមក៏​កាន់​តែ​កើន​ឡើង​ដូច​គ្នា។ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ អាការៈ​ឈឺ​ខ្នង​ ចង្កេះ​នេះ​ បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ហើយ។ដើម្បីសម្រួល​ការឈឺ​ចាប់​ ម្តាយ​អាច​សាក​ល្បង​ធ្វើ​តាម​វិធីសាស្ត្រ​​ខាង​ក្រោម​៖ ១- សម្រាកឲ្យបានគ្រប់គ្រាន់ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ការ​សម្រាកឲ្យ​បាន​គ្រប់​គ្រាន់ ​ទាំងផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជា​រឿង​ដែល​សំខាន់​បំផុត ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ។ ជា​ពិសេស​ សុខភាព​ផ្លូវ​ចិត្ត​ ព្យាយាម​ធ្វើ​ចិត្តឲ្យ​សប្បាយ​ និង​កុំ​តាន​តឹង​ពេក​ ព្រោះ​ពេល​​​មាន​អារម្មណ៍​ព្រួយ ភ័យ​ខ្លាច និង​តាន​តឹង​ពេក ការ​ឈឺ​ចាប់​​ពេល​ព​ពោះ ​ក៏​ដូច​ជា​ពេល​សម្រាល​ នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដូច​គ្នា​។ ២- លំហាត់ប្រាណ ការ​ធ្វើ​ចលនា​ ឬ​លំហាត់​ប្រាណ​ស្រាល​ៗ​ដូច​ជា​ ការ​ដើរ ការ​ពត់​ខ្លួន ឧស្សាហ៍​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​អង្គុយ ​ឬ​គេង និង​លំហាត់​ប្រាណ​លើ​បាល់​ មិន​ត្រឹម​តែ​ជួយ​បន្ថយ​ការ​ចុក​រួយ​ចង្កេះ ​និងខ្នង​ទេ វានឹងជួយ​សម្រួលដល់​ការ​សម្រាល​កូន​ផង​ដែរ។ ៣- ងូតឬស្អំទឹកក្តៅឧណ្ហៗ ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ​និង​ជួយ​ឲ្យអ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ។ ​អ្នក​ខ្លះ​និយាយ​ថា ​ការ​ស្អំ​ទឹក​ត្រជាក់​មាន​ប្រសិទ្ធភាព​ជាង​ ប៉ុន្តែទាំង​កម្ដៅ និង​ចំហាយ​ត្រជាក់​សុទ្ធ​តែ​មាន​ប្រយោជន៍​ដូច​គ្នា។ អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង​បាន ​តែ​ត្រូវ​ប្រើកំណាត់ ​ឬ​កន្សែង​ទ្រាប់​ការពារ​ស្បែកយើង ​ចៀសវាង​ការ​ដាក់​ផ្ទាល់។ ៤- ការប្រើថ្នាំបំបាត់ការឈឺចាប់ ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជឿ​ថា​ការចាក់ (Sterile Water) អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ខ្នង​ចង្កេះ​បាន។ […]


ផលវិបាក

ម៉ាក់ឈឺពោះយូរសម្រាល​មិនចេញ គួរ​ឲ្យ​បារម្ភ​ខ្លាំង​អត់?

ឈាន​ដល់​សប្ដាហ៍​ទី ៤០ គ្នា​យើង​ច្បាស់​ជា​រំភើប​កាន់​តែ​ខ្លាំង អន្ទះ​សារ​កាន់តែ​ខ្លាំង ព្រោះ​ដល់​ពេលវេលា​អូនៗ ត្រូវ​ចេញ​មក​ក្រៅ​ជួប​មុខ​ប៉ា​ម៉ាក់​ហើយ។ យ៉ាង​ណា សម្រាប់​ស្រីៗ អាច​ជា​ពេល​រំភើប​បំផុត ក៏​ជា​ពេល​បារម្ភ​បំផុត​ដូច​ជា ពិសេស​គឺ​សុវត្ថិភាពអ្នកទាំង២តែម្តង។ បើ​ការ​សម្រាល​ដំណើរ​ការ​ទៅ​រលូន ច្បាស់​ជា​គ្មាន​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ហើយ​ជាធម្មតា សម្រាល​តាម​ធម្មជាតិ អាច​ប្រើ​រយៈពេល​ចន្លោះ ១០-២០ម៉ោង សម្រាប់គ្នា​យើង​ទើប​មាន​អូនៗ​ដំបូង និង ៧ -១០ ម៉ោង ចំពោះ​ស្រីៗ​សម្រាល​លើក​ទី ២ ឡើង។ យ៉ាង​ណា គួរ​មាន​ការ​ប្រុស​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​ប្រទះ​ករណី​ម៉ាក់ៗ ឈឺ​ពោះ​យូរ​ខុស​ពី​ធម្មតា ស្រប​ពេល​ស្បូន បើក​យឺត​ៗ តិច​ជាង​មួយ​សង់ទីម៉ែត្រ​ក្នុង​ម៉ោង នោះ​ត្រូវ​អាច​ចាត់​ទុក​ជា​ករណី​សម្រាល​កូន​មិន​ធម្មតា​ហើយ។ ម៉ាក់អាចគណនា​ថ្ងៃសម្រាលបាន ចុចទីនេះ ១- មូលហេតុ​នាំ​ឲ្យ​សម្រាល​កូន​យឺតយ៉ាវ ឬ​ពិបាក​សម្រាល – បេប៊ី​ថ្លោស​ខ្លាំង – បេប៊ី​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​កើត – ការ​កន្ត្រាក់ស្បូន​មាន​សភាព​ខ្សោយ​ខ្លាំង។ ២- ហានិភ័យ​អាច​កើត​មាន​នៅ​ពេល​សម្រាល​មិន​ចេញ – ខ្វះ​អុកស៊ីហ្សែន​សម្រាប់​ទ្រទ្រង់​ទារក – ចង្វាក់​បេះដូង​ទារក​មិន​ប្រក្រតី – ទឹក​ភ្លោះ​មាន​បញ្ហា – អាច​កើត​មាន​ជំងឺ​រលាក ឬ​ដំបៅ​ស្បូន។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់? ហេតុ​ផល​ប្រុសៗ​​ចូល​បន្ទប់​សម្រាល​ជា​មួយ​​ប្រពន្ធ ៣- ត្រូវធ្វើ​បែប​ណា​បើ​ប្រទះ​ករណីនេះ? បើ​ស្រីៗ​គ្នា​យើង​ជួប​បញ្ហា​បែប​នេះ គ្រូពេទ្យ​នឹង​ធ្វើការ​ពិនិត្យ​យ៉ាង​ដិតដល់ លើ​ចលនា​កន្ត្រាក់ស្បូន។ យើង​ត្រូវ​ឆ្លង​កាត់ ការ​ធ្វើ​តេស្ត​វាស់​មើល​កម្រិត​កន្ត្រាក់​ស្បូន តាម​រយៈ​ឧបករណ៍​សុង​ទឹក​នោម។ លើស​ពី​នេះ ការ​ត្រួត​ពិនិត្យ​ដោយ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស