ផលវិបាក

ផលវិបាក - មិនមែន​ថា​ដល់​ថ្ងៃ​សម្រាល សម្រាល​ស្រួលៗ មិន​មាន​បញ្ហា​អ្វី​បន្តិច​សោះ​នោះ​ទេ។ ផល​វិបាក​ក្នុង​ការ​ត្រៀមសម្រាល ឬ​ថ្ងៃ​សម្រាល​តែ​ម្ដង តែង​កើត​មាន មិន​ថា​ដោយ​ធម្មជាតិ ឬ​ការ​វះកាត់

ចំណេះដឹងទូទៅ

ផលវិបាក

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក ផលវិបាក

ផលវិបាក

ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល?

ករណី​គ្រប់​ខែ តែ​កូន​មិន​បង្វិល​ក្បាល​មាន​ច្រើន​ណាស់ ហើយ​ព្រោះ​បែប​នេះ​ម៉ាក់​ៗ​ក៏​សម្រេច​ជ្រើសរើស​សម្រាល​កូន​ដោយ​វះកាត់។ ដូចនេះ​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ជា​ចម្ងល់​ថា មកពី​ហេតុអ្វី ខណៈ​ដែល​ម៉ាក់​ៗ​ខ្លះ​ព្យាយាម​ធ្វើការ​រហ័សរហួន មិន​ហ៊ាន​ខ្ជិល​ច្រអូស​ហើយ នៅតែ​មាន​បញ្ហា​បែប​នេះ​ទៀត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បង្ហាញ​ពី​ចំណុច​មួយ​ចំនួន​ដែល​ធ្វើឲ្យ​កូន​មិន​អាច​បង្វិល​ក្បាល​ចុះ​មក​ក្រោម​បាន ខណៈ​ដែល​កូន​ខ្លះ​ទោះ​មិន​បង្វិល​ក្បាល ក៏​អាច​សម្រាល​ដោយ​បញ្ច្រាស ឬ​កូន​ខ្លះ​ទៀត​ពេល​ឈឺ​ពោះ​សម្រាល ទើប​បង្វិល​ក្បាល​ចុះ​មក​តែ​ម្ដង។   មូលហេតុ​កូន​មិន​បង្វិល​ក្បាល៖ – ទម្រង់​ពោះ​​ម្ដាយ​តូច តែ​កូន​ធំ – ទងសុក​រុំ​ក​កូន​ច្រើន​ជាន់ – ទងសុក​ខ្លី​ពេក​នាំ​ឲ្យ​កូន​វិល​ក្បាល​ចុះ​មក​ក្រោម​មិន​រួច – មកពី​ទឹកភ្លោះ​ច្រើន – មកពី​អាង​ត្រគាក​ម្ដាយ​តូច – ក្បាល​កូន​ធំ​ពេក – ស្បូន​ព្រែក – សុក​ពាំង​មាត់​ស្បូន – ស្បូន​មាន​ដុំ​សាច់ – ស្បូន​មាន​សន្ទះ​ខណ្ឌ – អាច​មកពី​ស្បូន​ខ្សោយ – គភ៌​មាន​សុខភាព​ខ្សោយ។ វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​មិន​ឲ្យ​ម៉ាក់​ៗ​ទៅ​រក​ឆ្មប​បុរាណ ដើម្បី​បង្វិល​កូន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ហើយ​ត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​ តើ​គួរ​ជ្រើសរើស​វិធី​សម្រាល​មួយ​ណា តាម​សភាព​ជាក់ស្ដែង​របស់​យើង។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី? សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? មានកូនញឹកមិនល្អ ហើយបើរង្វើលពេកក៏ប៉ះពាល់ដែរ! គួរ​ធ្វើ​អី​ខ្លះ? ​ត្រៀម​អី​ខ្លះ? ទាំង​មុន និងក្រោយ​សម្រាល ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ គភ៌ក្នុងផ្ទៃអាយុប៉ុណ្ណេះអាចស្ដាប់ឮ ម៉ាក់ប៉ាត្រូវនិយាយជាមួយឲ្យបានច្រើន កាលវិភាគចាក់វ៉ាក់សាំងតេតាណុសពេលពពោះ ដើម្បីការពារទាំងម្តាយនិងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ផលវិបាក

កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ឆ្លងអត់?

ទឹក​នោម​ផ្អែម​ពេល​ពពោះ ជា​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​មាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ ភាគ​ច្រើន​ជំងឺ​នេះ​កើត​ឡើង​នៅ​ត្រីមាស​ទី​៣ នៃ​ការ​ពពោះ ហើយ​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេលសម្រាល​​កូន។ ក្នុង​ករណី​ដែល​ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ចុះ​កូន​ដែល​កើត​មក​អាច​ឆ្លង​ជំងឺ​នេះ​​អត់? សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម បកស្រាយ​ថា កូន​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម មិន​ឆ្លង​នោះ​ទេ។ លោក​បាន​បន្ត​ថា កាល​ណា​យើង​​និយាយ​ពី​ជំងឺ​ឆ្លង ជា​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ តែ​ជំងឺ​ទឹកនោម​ផ្អែម​មិន​បង្ក​ឡើង​ដោយ​មេរោគ​នោះ​ទេ តែ​វា​អាច​តពូជ មាន​ន័យ​ថា ម្តាយ​ឪពុក​កើត​ជំងឺ​នោម​ផ្អែម នោះ​កូន​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។ ទោះ​យ៉ាងណា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ថា មិន​មែន​១០០% នៃ​ជីដូន​ជីតា ម្តាយ​ឪពុក​ដែល​មាន​ជំងឺ​ទឹក​នោម កូន​ឬ​ចៅ​កើត​មក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​នោះ​ទេ។ ក្រៅ​ពី​កត្តា​តំណពូជ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ មាន​កត្តា​ប្រឈម​ផ្សេង​ទៀត ដូចជា​ ​ធាត់​លើស​ទម្ងន់ កត្តា​អាយុ (អាយុ​លើស​ពី​៤០ឆ្នាំ) និង​កត្តា​ចំណី​អាហារ​ជា​ដើម។ ហេតុ​អី​ពេល​មាន​ផ្ទៃពោះ ស្រីៗ​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ពន្យល់​ថា ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​មនុស្ស​ស្រី​ចេញ​ច្រើន ធ្វើ​ឲ្យអាំងស៊ុយលីន​​ក្នុង​ខ្លួន​កាន់​តែ​បាត់បង់​ប្រសិទ្ធភាព កម្រិត​ជាតិ​ស្ករ​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន​រួច អ័រម៉ូន​មួយ​ចំនួន​ចាប់​ផ្តើម​ថយ​ចុះ ដូច្នេះ​កម្រិត​ជាតិ​ស្ករ​ក៏​ចុះ​ដែរ រាង​កាយ​ស្ត្រី​នឹង​វិល​ត្រលប់​មក​ធម្មតា​វិញ។ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្ងៃ​ណា​មួយ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ទាំង​ម៉ាក់ៗ និង​ទារក ក៏​ប្រឈម​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ “ក្នុង​ករណី​គាត់​ដឹង […]


ផលវិបាក

សម្រាលកូនរួច បើស្រីៗមានអាការៈបែបនេះ មានន័យឆ្លងរោគហើយ មិនមែនទាស់ទេ

ក្រោយ​សម្រាល​កូន​រួច ក្នុង​រយៈ​ពេល​ ២៤ ម៉ោង ឬយ៉ាងយូរ១​សប្តាហ៍ បើ​ស្រីៗ​គ្នា​យើង​មាន​អាការៈ​គ្រុន​ក្តៅ ព្រឺ​រងា ត្រជាក់​ចុង​ដៃ​ចុង​ជើង ចុក​ពោះ នោះ​មាន​ន័យ​ថា ឆ្លង​រោគ​ហើយ មិន​មែន​ទាស់​សសៃ​ទេ ត្រូវ​ប្រាប់ ឬទៅ​ពេទ្យ​បន្ទាន់។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​សម្រាល​កូន​រួច​ឆ្លង​រោគ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន បាន​បកស្រាយ​ថា មក​ពី​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​មាន​ការ​សម្រាល​ដោយ​ខ្វះ​អនាម័យ សម្រាល​កូន​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ជា​ដើម។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាលណា​ពេទ្យ​ខ្វះ​ជំនាញ ដេរ​មិន​ស្អាត យក​សុក​ចេញ​មិន​អស់ សល់​ដំុ​ឈាម ឬ​ប្រើ​ឧបករណ៍​ពេទ្យ​មិន​បាន​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ​នោះ នាំ​ឲ្យ​ឆ្លង​រោគ​ចូល​ក្នុង​ស្បូន ទៅ​ជា​ក្តៅ​ខ្លួន ស្រៀវ​ស្ញាញ ស្រដៀង​អាការៈ​គ្រុន​ដែរ។ ករណី​ឆ្លង​រោគក្រោយ​សម្រាល​នេះ ប្រសិន​បើ​មិន​បាន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​ការ​ឆ្លង​រោគ​ក្នុង​ឈាម។ អត្ថបទពាក់ព័ន្ធ៖ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់ មួយ​វិញ​ទៀត​ការ​ឆ្លង​រោគ​ក្រោយ​សម្រាល​នេះ ក៏​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អនាម័យ​ទ្វារមាស​របស់​ស្ត្រី​ក្រោយ​សម្រាល​ដែរ ដែល​ជា​ទូទៅ​ស្ត្រី​នៅ​បន្ត​ធ្លាក់​ឈាម​ជា​ច្រើន​ថ្ងៃ ហើយ​បើ​មិន​ងូត​ទឹក លាង​សម្អាត​នោះ​ទេ បង្ក​ឲ្យ​ងាយ​ឆ្លង​រោគ​បំផុត។ បន្ថែម​ពី​​នោះ ស្រី្ត​ក្រោយ​សម្រាល​ហើយមិន​សូវ​ដើរ ឬ​ធ្វើ​ចលនា​ដែល​ជា​ហេតុ​នំា​ឲ្យ​​សល់​ឈាម ធ្លាក់មិនអស់ ក៏​មាន​អាការៈ​បែប​នេះដែរ។ ចំពោះ​ការ​អនាម័យ​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ប្រដាប់​ភេទ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឧស្សាហ៍​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ និង​សម្លី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ […]


ផលវិបាក

សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?

សុក​មាន​តួនាទី​ផ្តល់​អុកស៊ីសែន សារធាតុ​ចិញ្ចឹម​ដល់​កូន ពិសេស​ចម្រាញ់​យក​ជាតិ​ពុល​ក្នុង​ឈាម និង​ជា​របាំង​ការពារ​មេរោគ​មួយ​ចំនួន​កុំ​ឲ្យ​ឆ្លង​ចូល​ដល់​កូន។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សុក​កំណត់​ទីតាំង​ច្បាស់ នៅ​ពេល​គភ៌​អាយុ​ ៥ ​ខែ​ឡើង​ទៅ ហើយ​ករណី​សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ ការតាំងនៅរបស់សុក បែងចែកជា៤ គឺ៖ ១. ទីតាំង​សុក​ធម្មតា ២. សុកពាំង​ក្បែរ​មាត់​ស្បូន ៣. សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន ៤. សុក​ពាំង​នៅ​ចំ​មាត់​ស្បូន លោក​វេជ្ជបណ្ឌិត​បាន​បន្តថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​សុក​ពាំង​មាត់​ស្បូន​នៅ​កម្រិត​ទី៣ និង​ទី៤ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ ប្រសិន​បើ​ពិនិត្យ​ឃើញករណី​​សុក​ពាំង​ចំ​មាត់​ស្បូន​​កើត​​មាន​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ឡើយ គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ដើម្បី​សុវត្ថិភាព។ អត្ថបទពាក់ព័ន្ធ៖  មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ផល​វិបាក​ចំពោះ​កូន៖ – កូន​កើត​មក​មិន​គ្រប់​គីឡូ – កូន​ខ្វះ​អុកស៊ីសែន​សម្រាប់​ដក​ដង្ហើម – កូន​អាច​សម្រាល​មុន​ខែ។ ផល​វិបាក​ចំពោះ​ម្តាយ៖ – អាច​ធ្លាក់​ឈាម មុន​ឈឺ​ពោះ​សម្រាល​កូន – ត្រូវ​សម្រាល​កូន​ដោយ​វះ​កាត់ – អាច​ធ្លាក់​ឈាម​ក្រោយ​សម្រាល – អាច​កាត់​ស្បូន​ចោល។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផលវិបាក

Cystic hygromas (ជំងឺ​ដុំ​ពក​ទឹក​ពី​កំណើត)

និយមន័យ១- អ្វី​​ជាជំងឺ​ដុំ​ពក​ទឹក​ពី​កំណើត? ជំងឺដុំពកទឹកពីកំណើត ដែល​ជា​ភាសា​បច្ចេកទេស Cystic Hygromas សំដៅ​លើ​ការ​​លូតលាស់​ ចេញ​ជា​ដុំ​ពក​ខុស​ប្រក្រតី ​ជា​ទូទៅ​លេច​ចេញ​ឡើង​នៅ​លើ ក ឬ​ក្បាល​របស់​ទារក។ វា​មាន​ជា​ដុំ​គីស​មួយ​ ឬ​ច្រើន ​លូត​លាស់​ធំ​ទៅ​ៗ​ជា​រៀង​រាល់​ថ្ងៃ។ ជំងឺ​នេះ ជា​ទូទៅ ​គឺ​កើត​មាន​ឡើង​ទាំង​អំឡុង​ពេល​ទារក​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ ប៉ុន្តែ​វា​ក៏​អាច​លេច​ចេញ​ឡើង​បន្ទាប់​ពី​ក្មេង​កើត​ហើយ​ដែរ។ ជំងឺដុំពកទឹកពីកំណើត ​ជា​ដុំ​ថង់​ពេញ​ទៅ​ដោយ​ទឹក ដែល​កើត​ឡើង​ដោយ​សារ​ការ​ស្ទះ​ក្នុង​ប្រព័ន្ធ​ក្រពេញ​ទឹក​រងៃ ដោយ​សារ​ប្រព័ន្ធ​នេះ ​ជា​បណ្ដាញ​នៅ​ក្នុង​ជាលិកា​ និង​សរីរាង្គ ហើយ​មាន​នាទី​ជា​អ្នក​ដឹក​នាំ​សារធាតុ​រាវ ពេញ​រាង​កាយ និង​ដឹក​ជញ្ជូន​កោសិកា​ឈាម​ស។ ដុំ​ថង​ទឹក​នេះ ​ជាទូទៅ​លេច​ជា​ទម្រង់​ឡើង​នៅ​ចន្លោះ​សប្ដាហ៍ ទី ៩​-១៦​ នៃ​ការ​ពពោះ។ ប្រហែល​ ៥០% នៃ​​ទារក​មាន​ជំងឺ​នេះ ​កើត​ឡើង​ដោយ​សារ​តែ​មាន​ក្រូម៉ូសូម​ខុស​ប្រក្រតី។ ក្រូម៉ូសូម ​ជា​កោសិកាផ្ទុក DNA របស់​យើង ហើយ​នៅ​ពេល​​ចំណែក​ធំៗ​ណា​មួយ​បាត់​បង់ ឬ​ខូច​ខាត ផលវិបាក​ធ្ងន់ធ្ងរ​នឹង​កើត​មាន​ចំពោះ​សុខភាព​។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កូន​យើង​​អាច​នឹង​មាន​បញ្ហា​ក្រូម៉ូសូម​ខុសប្រក្រតី​តិច​តួច បើសិន​ជា​ដុំពក​ទឹកនេះ​ បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី ២០។ ជំងឺដុំពកទឹកពីកំណើត អាច​បង្កើន​គ្រោះ​ថ្នាក់​​រលូត​កូន និង​ពេល​ខ្លះ​ អាច​គំរាម​ដល់​អាយុ​ជីវិត​ទៀត​ផង។ គ្រូពេទ្យ​ អាច​នឹង​ណែនាំ​ឲ្យ​យើង​​ត្រូវ​រៀប​ចំ​ពេល​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​​ធំ ក្នុង​ករណី​ពេទ្យ​រក​ឃើញ​ថា​ ទារក​ក្នុង​ផ្ទៃ​ មាន​បញ្ហា​ជំងឺ​នេះ។ ២- ជំងឺដុំពកទឹកពីកំណើតកើត​ឡើង​ញឹក​ញាប់ដែរទេ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- ​រោគ​សញ្ញា​ជំងឺដុំពកទឹកពីកំណើតមាន​អ្វី​ខ្លះ? ជំងឺដុំពកទឹកពីកំណើត អាច​នឹង​វិវត្ត​ក្រោយ​ពេល​ក្មេង​កើត​មក ប៉ុន្តែ​ប្រហែល​ជា​មិន​ងាយ​នឹង​ចាប់​អារម្មណ៍​ឃើញ​ឡើយ។ […]


ផលវិបាក

ពេលពពោះស្រាប់តែមាន​បញ្ហាមិនប្រក្រតី រំលូត និងទុកដល់សម្រាល មួយណាល្អជាង?

ទាំងការ​រំលូត​កូន និង​សម្រាល​កូន ស្រីៗ​ពពោះ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត គ្រាន់​តែ​ហានិភ័យ​ទាំង​នោះ​ គឺ​ចែក​ដាច់​ផ្សេងៗ​ពី​គ្នា ខណៈ​ការ​សិក្សា​កន្លងមក​ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​រួម​មួយពី​មូលហេតុ រំលូតកូន គឺ​​មាន​សុវត្ថិភាព​ជាង​ការ​សម្រាល​កូន។ អត្ថបទ​នេះនឹង​លើក​ឡើង​ពី​ហានិភ័យ​ទាំង​រំលូត និង​សម្រាល ក៏​ដូច​ជាមូលហេតុ​ដែល​ថា រំលូត​កូន ស្រីៗ​មាន​សុវត្ថិភាពច្រើន​ជាង​សម្រាល​កូន ឲ្យ​បានដឹង​ទាំង​អស់​គ្នា។ ១- ហានិភ័យ​ការ​រំលូត​កូន រំលូតកូន ដោយ​សារ​លក្ខខណ្ឌ​សុខភាព​ណា​មួយ​អំឡុង​ពេល​ពពោះ ​ពិត​ជា​មាន​ហានិភ័យ​ច្រើន ​ចំពោះ​ស្រីៗ​គ្នា​យើង មាន​ដូច​ជា៖ – ការ​ឆ្លង​រោគ​ក្នុងស្បូន៖ បញ្ហា​មួយ​ក្នុង​ចំនោម​នោះ ជាការ​ចម្លង​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ស្បូន ប៉ុន្តែ​ការ​​ឆ្លង​នេះ​ អាច​ព្យាបាល​បាន ​ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ។ – សល់​សំណល់​​ក្នុង​ស្បូន៖ ក្រោយ​យក​កូន​ចេញ​រួច ​អាច​នឹង​បន្សល់​ផ្នែក​ខ្លះ​របស់គភ៌​ ​មិន​បាន​យក​ចេញ​អស់​ពី​ក្នុង​ស្បូន ហើយ​បញ្ហា​ ទាម​ទារ​​ការ​ព្យាបាល។  ក្នុងករណី​រំលូត​ប្រមាណ​ជា​ ២០ យ៉ាង​ហោច​ណាស់មាន ១ករណី​ ដែលនៅ​សល់​កម្ទេចកំទី​គភ៌​ក្នុង​ស្បូន។ – ​ខូច​មាត់​ស្បូន៖ មាត់​ស្បូន​ ​ជា​ច្រក​ចូល​ទៅ​ក្នុង​ស្បូន ខណៈ​ក្នុង​​ចំណោម​ការ​យក​កូន​ចេញ ១០០ករណី ​អាច​មាន ១ករណី​ ធ្វើឲ្យ​​ខូច​ដល់​មាត់​ស្បូន​បាន។ – ​ខូច​ស្បូន៖ អាចនិយាយ​បាន​ថា ​មាន​មួយ​ករណី​ដូច​គ្នា​ ​ក្នុង​ចន្លោះ​ពី ២៥០-១០០០ ​ករណី​នៃ​រំលូត​កូន ធ្វើឲ្យ​មាន​ការ​ខូចខាត​ដល់​ស្បួន។ – ហូរឈាម​ច្រើន៖ ករណី​នេះ​ […]


ផលវិបាក

ស្រ្តី​ម្នាក់ប្រើដង្ហើមចុងក្រោយ សម្រាលកូន​ស្រីដោយជោគជ័យ

ស្ត្រី​ជនជាតិ​ឆេកវ័យ ២៧ឆ្នាំ ពពោះ​ទារិកា​ ​​បាន​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ធ្ងន់ធ្ងរ រហូត​ខួរ​ក្បាល​គាំង​លែងដំណើរការ បើ​ទោះជា​ខាង​ក្រុមគ្រួសារ​ព្យាយាម​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅសង្គ្រោះ​នៅកាន់​មន្ទីរពេទ្យ​ក៏​ដោយ។ រឿង​ដែល​សោកសង្រេង ​បំផុត​នោះ​គឺ ស្ត្រី​ដែល​មិន​ទាន់​បាន​ឃើញ​មុខ​កូន ក្នុង​ពោះ គេង​ចាំ​ថ្ងៃ​ផុត​ដង្ហើម​នេះ  ទើបតែ​មាន​អាយុ ប្រមាណ ១៥​សប្ដាហ៍ (បើ​គ្រប់ខែខ្ទង់ ៤០សប្ដាហ៍) ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែលតួនាទី​ជា​ម្ដាយ ក្នុង​ដង្ហើម​ចុង​ក្រោយ​គឺ ពេទ្យ​ត្រូវ​ការ​រាងកាយ​ម្ដាយ ជា​កន្លែង​ចិញ្ចឹម និង​ផ្ដល់​ការ​លូតលាស់​ដល់​ទារក​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​អាច​វះកាត់​បាន គឺ​ចាប់​ពី ១៥សប្ដាហ៍ ទៅ ៣៤សប្ដាហ៍។ អត្ថបទពាក់ព័ន្ធ៖ ​ការលូតលាស់ទារកកូនក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​សម្រាល មក​ដល់​មន្ទីរពេទ្យ ម្ដាយ​បាត់បង់ស្មារតី​កម្រើក​លែងបាន ព្រោះ​ខួរក្បាល គាំងលែង​ដំណើការ គេង​ចាំ​ថ្ងៃ​​ស្លាប់ ខាង​ក្រុម​វេជ្ជបណ្ឌិត ក៏បាន​ចាប់​ផ្ដើម​សង្រ្គោះ​ជីវិត​ទារក​ក្នុង​ផ្ទៃ តាមរយៈ​​​បន្ដ​ជីវិត​សិប្បនិមិត្ត​ស្ត្រី​ពពោះ (រស់ដោយ​សារ​អុកស៊ីហ្សែន) ដើម្បី​ជួយ​ឲ្យ​ដំណើរការ​ពពោះ វិវត្ត​បន្ត​ទៀត។ ក្រៅ​ពី​នេះ ក្រុម​វេជ្ជបណ្ឌិតដដែល​ ក៏បាន​ធ្វើ​ចលនា​ជើង​របស់​ម្ដាយ ដើម្បី​រំញោច​ការ​ដើរ ជួយ​ដល់​ការ​លូតលាស់​របស់​ទារកដែរ។ យុទ្ធនាការសង្គ្រោះ​ទារកមិន​ទាន់គ្រប់ខែ​​ដែល​ម្ដាយ​ស្ទើរ​បាត់បង់​ជីវិត​ទៅហើយ ឈានដល់​សប្ដាហ៍​ទី ៣៤ ទើប​ដុកទ័រ សម្រេច​ចិត្ត​ វះកាត់ ប្រកប​ដោយ​ជោគជ័យ។  ទារិកា​អភ័ព្វ​នេះ ​មាន​ទម្ងន់ ២,១៣​គីឡូក្រាម និង​​​សុខភាព​ល្អធម្មតា។ ថ្ងៃ​ដែល​ទារក​បាន​ឃើញ​ពិភពលោក​នេះ […]


ផលវិបាក

សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ

ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុយ​ជាដើម។ ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ? បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​សម្រាល​ដោយ​ធម្មជាតិ​ល្អ ព្រោះ​កាលណា​យើង​កើត​កូន​ដោយ​សុវត្ថិភាព តែ​ប៉ុន្មាន​ម៉ោង ឬ​យ៉ាង​យូរ​១​ថ្ងៃ ស្រីៗ​មួយ​ចំនួន​អាច​ដើរ​បាន ធ្វើ​សកម្មភាព​បាន មាន​ន័យថា​សុខភាព​ម៉ាក់ៗ​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វីត្បិត​តែ​ការ​សម្រាល​ដោយ​វះកាត់ ស្រីៗ​មិន​ព្រួយ​រឿង​ឈឺ​ពោះ​ពេល​សម្រាល​ក្តី តែ​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន ជាង​ការ​សម្រាល​តាម​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា ១០-១៥% នៃ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​នឹង​ជួប​ផល​វិបាក​ដូច​ខាង​ក្រោមនេះ។ – ធ្លាក់ឈាមច្រើនក្រោយសម្រាល – ឆ្លងរោគ – ខ្សោយស្បូន – សុកចាក់ចូលជញ្ជាំងស្បូន – ត្រូវ​ចាក់​ថ្នាំ​សណ្តំ ដែល​អាច​ឲ្យ​ឈឺ​ក្បាល​រាំរ៉ៃ – ត្រូវ​សម្រាល​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល – ស្លេក​ស្លាំង ព្រោះ​បាត់បង់​ឈាម​ច្រើន – អាច​វះកាត់​កូន​ក្រោយៗ​ទៀត – មានស្នាមនៅលើពោះ។ អត្ថបទពាក់ព័ន្ធ៖  កូន​ដំបូងវះ ចុះ​កូន​​ទី​២ អាច​កើត​ធម្មតាបានអត់? មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? លោកវេជ្ជបណ្ឌិត គាន់ អូន ​ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់? ការ​វះកាត់​ធ្វើ​ឡើង នៅ​ពេល​ដែល​ម៉ាក់ៗ​មាន​បញ្ហា​សុខភាព និង​បញ្ហា​ប្រឈម​ណា​មួយ មិន​អាច​សម្រាល​​តាម​ធម្មជាតិ​បាន​ប៉ុណ្ណោះ។ ការ​សម្រាល​កូន​ដោយ​វះកាត់​នេះ​គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​រៀបរាប់​ខាង​ក្រោម។ – កូនទទឹងពោះ – កូនមិនបង្វិលក្បាលចុះក្រោម – សុកពាំងមាត់ស្បូន – រហែកស្បូន – សុខភាពម្តាយ […]


ផលវិបាក

ម៉ាក់ៗត្រគាកតូច សម្រាលកូនតាមធម្មជាតិមានអត្រាគ្រោះថ្នាក់ខ្លាំង

ម៉ាក់​ៗ​កំពុងតែពពោះ​មួយ​ចំនួន​ធំ​ប្រាកដ​ជា​ចង់​សម្រាល​កូន​តាម​បែប​ធម្មជាតិ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ណា​ដែល​មាន​រូបរាង​មិន​អំណោយផល កម្ពស់​ទាប ធាត់​ខ្លាំង និង​អាង​ត្រគាក​តូច​ប្រាកដជា​ចៀស​មិន​ផុត​ពី​សម្រាល​តាម​វះកាត់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ប្រាប់​មក Hello គ្រូពេទ្យ។ គ្រូពេទ្យ​ជំនាញ​ផ្នែក​​រោគ​ស្ត្រី​បាន​បន្ត​ថា គ្រូពេទ្យ​ទាំងអស់​តែង​ជំរុញ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​តាម​ផ្លូវ​ក្រោម តែ​ករណី​នេះ​គ្រោះថ្នាក់​ណាស់ ព្រោះ​ពេល​អាង​ត្រគាក​តូច​កូន​ពិបាក ឬ​កើត​មិន​ចេញ​តែ​ម្ដង៖ “កាលណា​តែ​ម្ដាយ​មាន​បញ្ហា​កើត​មិន​ចេញ កូន​នៅ​ក្នុង​អាច​ស្លាប់ ឬ​កើត​មក​ខ្សោយ​មិន​គ្រប់​លក្ខណៈ ព្រោះ​អុកស៊ីសែនពេល​នោះ​មិន​គ្រប់គ្រាន់​ចូល​ទៅ​ក្នុង ហើយ​កូន​ណា​ជួប​បញ្ហា​សន្លប់​ពេល​កើត​ ធំ​ឡើង​ទៅ​អាច​ខ្សោយ​បញ្ញា ឬ​សុខភាព​មិន​ល្អ។ ចំណែក​ម្ដាយ​វិញ​ក៏​មាន​អត្រា​គ្រោះថ្នាក់​ខ្លាំង​ដែរ ប្រសិនបើ​ជួយ​មិន​ទាន់​ពេល​វេលា​ដោយ​វះកាត់​”។ អត្ថបទ​ពាក់ព័ន្ធ៖  មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង? មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ៗ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​អត្រា​កើត​គ្រោះថ្នាក់​ខ្ពស់​ទាំង​កូន និង​ម៉ាក់ ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា គ្រូពេទ្យ​ជំនាញ​ទាំងអស់​គួរតែ​វាយ​តម្លៃ​តាំងពី​ពេល​ពិនិត្យ​ផ្ទៃពោះ​ប្រចាំ​ខែ និង​នៅ​ពេល​សម្រាល​ជាក់ស្ដែង​តែម្ដង។ ជាចុងក្រោយ​លោក​គ្រូពេទ្យបាន​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​តាម​ធម្មជាតិ​វា​ល្អ​ណាស់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច សូម​កុំ​ជំទាស់ គឺ​ត្រូវ​វះកាត់​ឲ្យ​ទាន់​ពេលវេលា ហើយ​គ្រូពេទ្យ​ទាំងអស់​តាមដាន​ម៉ាក់ និង​កូន​តាំងពី​នៅ​ក្នុង​ពោះ បើ​រក​ឃើញ​កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ឬ​សញ្ញា​ទៅ​មិន​រួច​ណា​មួយ គួរតែ​រៀបចំ​ការ​វះកាត់​ទុក​ឲ្យ​ហើយ ដើម្បី​សុវត្ថិភាព កុំ​ឲ្យ​ដល់​ពេល​ប្រថុចញ៉ុច ការ​ត្រៀម​លក្ខណៈ​មិន​បាន​ល្អ ព្រោះ​ពេល​ចៃដន្យ​គឺ​មិន​សព្វ​ជ្រុងជ្រោយ​ដូច​ការ​បម្រុង​ទុក​នោះ​ទេ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ផលវិបាក

ទងសុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ?

សុក​ពាំង​មាត់​ស្បូន ទងសុក​រុំ​ក​កូន សុទ្ធ​​តែ​ជា​បញ្ហា​ចោទ ដែល​ស្រីៗ​កំពុង​ពពោះ​តែង​ព្រួយ​បារម្ភ។ ថ្ងៃនេះ Hello គ្រូពេទ្យ ​នឹង​បក​ស្រាយ​ករណី​ទងសុក​រុំ​ក​កូន​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត តើ​​មក​អ្វី? គ្រោះ​ថ្នាក់​ទេ? លោក​វេជ្ជ​បណ្ឌិត​ថា នៅ​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ សុក​រុំ​ក​កូន កើត​មាន​ឡើង​នៅ​ត្រីមាស​ទី​៣ ជា​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​ចាប់​ផ្តើម​កម្រើក​ចុះ​ឡើង ដែល​ករណី​ខ្លះ ​ការ​​ធ្វើ​​ចលនា​នោះ សុក​កូន​ទៅ​រុំក​​ខ្លួន​ឯង ១ជុំ ២ជុំ ឬ៣ជុំ។ នៅ​ពេល​សួរ​ថា ករណី​សុក​រុំក នេះ​គ្រោះ​ថ្នាក់​អត់? អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ទេ? វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ​ពន្យល់​ថា សុក​រុំកូន ជា​បញ្ហា​គ្រោះ​ថ្នាក់ ឬ​មិន​គ្រោះ​ថ្នាក់ អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា? “សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់“។ អត្ថបទពាក់ព័ន្ធ៖  ទឹក​ភ្លោះ​តិច ឬ​ច្រើន មកពី​អ្វី? គ្រោះ​ថ្នាក់​ម៉េច​ខ្លះ? មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ដើម្បី​ដឹង​ថា ទង​សុក​រុំក​កូន​កម្រិត​ណាមួយ​នោះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​អេកូ​មើល […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស