ផលវិបាក

ផលវិបាក - មិនមែន​ថា​ដល់​ថ្ងៃ​សម្រាល សម្រាល​ស្រួលៗ មិន​មាន​បញ្ហា​អ្វី​បន្តិច​សោះ​នោះ​ទេ។ ផល​វិបាក​ក្នុង​ការ​ត្រៀមសម្រាល ឬ​ថ្ងៃ​សម្រាល​តែ​ម្ដង តែង​កើត​មាន មិន​ថា​ដោយ​ធម្មជាតិ ឬ​ការ​វះកាត់

ចំណេះដឹងទូទៅ

ផលវិបាក

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក ផលវិបាក

ផលវិបាក

ឆ្លងទន្លេហើយ ម៉ាក់ៗនៅប្រឈមនឹងការបង្ករោគ អាចឲ្យមានបញ្ហាច្រើនដល់សុខភាពទៀត

ការ​សម្រាល​កូន ជា​រឿង​មិន​ធម្មតា​មួយ​ដែល​ម្ដាយ​គ្រប់​រូប​ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ខ្លាំង ទម្រាំ​តែ​សម្រាល ហើយ​ពេទ្យ​ធ្វើ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ចប់។ ស្រប​គ្នា​នេះ ម៉ាក់​ក៏​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​សុខភាព​ច្រើន​ដែរ បើ​មិន​ប្រយ័ត្ន​ត្រឹម​ត្រូវ ដូច​ជា​ការ​បង្ក​រោគ​ក្រោយ​សម្រាល​ជា​ដើម។ ការ​បង្ក​រោគ​សម្រាល​កើត​ឡើង​នៅ​ពេល​បាក់តេរី​ឆ្លង​ទៅ​ស្បូន ឬ​តំបន់​ជុំវិញ​នោះ បន្ទាប់​ពី​ម៉ាក់​ៗ​សម្រាល​កូន​រួច។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន។ បាក់តេរី​រស់​នៅ​ក្នុង​ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ក្រោយ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច ហើយ​កត្តា​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​វិវត្ត​ទៅ​ជា​ការ​បង្ក​រោគ​នោះ​មាន​ដូច៖ - ពន្យារ​ពេល​យូរ​រវាង​ការ​បែក​ទឹក​ភ្លោះ និង​ការ​សម្រាល (លើស​១៨​ម៉ោង) - សម្រាល​កូន​រយៈ​ពេល​យូរ - ការ​ពិនិត្យ​ទ្វារ​មាស​ច្រើន​ដង​អំឡុង​ពេល​សម្រាល - ធ្លាក់​ឈាម​ច្រើន​ក្រោយ​សម្រាល - ម្ដាយ​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម។ល។ ចំពោះ​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្រោយ​សម្រាល​នេះ អាច​ប្រើ​រយៈ​ពេល​រាប់​ថ្ងៃ​ទម្រាំ​តែ​យើង​ដឹង។ ពេល​ខ្លះ​ទោះ​ម៉ាក់ៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ហើយ នៅ​មិន​ទាន់​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ដែរ ដូច​នេះ ម៉ាក់​ៗ​ត្រូវ​សម្គាល់​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង​ដែល​រោគ​សញ្ញា​បញ្ហា​បង្ក​រោគ​ក្រោយ​​នេះ​មាន​ដូច​ជា៖ ១. ក្ដៅខ្លួន ឬ​មាន​អារម្មណ៍​ថា​ព្រឺ​រងាៗ ២. ធ្លាក់​ស​មាន​ក្លិន​អាក្រក់ ៣. ស្លេក​ស្លាំង ៤. ឈឺ​ក្បាល មិន​ស្រួល​ខ្លួន ៥. បាត់​បង់​ចំណង់​អាហារ និង​ចង្វាក់​បេះ​ដូង​កើន​ឡើង។ល។


ផលវិបាក

ពិបាកសម្រាលកូនខ្លាំងអាចបណ្ដាលមកពីកត្តាម្ដាយ និងកូនបែបនេះ

​គិត​តាម​ធម្មជាតិ ស្រី​ៗ​ត្រូវ​ប្រឈម​នឹង​ភាព​ឈឺ​ចាប់​ច្រើន​ជាង​ប្រុស​ៗ ដូច​ជា​រឿង​សម្រាល​កូន​ជាដើម។ យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​សម្រាល​កូន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ មុន​នឹង​កើត​បាន​កូន​ម្នាក់ៗ ស្ត្រី​ត្រូវ​ទ្រាំ​ឈឺ​ពោះ​រាប់​ម៉ោង តែ​មាន​ស្ត្រី​ខ្លះ​ងាយ​សម្រាល កូន​ឆាប់​កើត ចំណែក​វិញ​​ស្ត្រី​ខ្លះ​ពិបាក​សម្រាល​ខ្លាំង។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ  ឯកទេស​ផ្នែក​សម្ភពបាន​បកស្រាយ​ឲ្យ​ដឹង​ថា ជា​ទូទៅ ការ​សម្រាល​កូន​របស់​ស្ត្រី​ម្នាក់ៗ សុទ្ធ​តែ​មាន​ភាព​ឈឺ​ចាប់ គ្រាន់​តែ​ថា មាន​ម៉ាក់ៗ​ខ្លះ​ឆាប់​កើត​បាន ហើយ​ម៉ាក់​ៗ​ខ្លះ​ទៀត​ទម្រាំ​សម្រាល​រួចពិបាក​ខ្លាំង ពេល​ខ្លះ​ស្ទើរ​មាន​គ្រោះ​ថ្នាក់។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ ពិបាក​សម្រាល​អាច​បណ្ដាល​មក​ពី​កត្តា​ម្ដាយ ក៏​ដូច​ជា​កត្តា​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ​។ កត្តា​ម្ដាយ - មាន​អាង​ត្រគាក​តូច - កើត​ដុំ​ស្បូន Fibroids - ឆ្អឹង​អាង​ត្រគាក​មិន​ប្រក្រតី - សុខភាព​ម្តាយខ្សោយ - ម្ដាយ​មាន​ជំងឺ។ កត្តា​កូន - កូន​ធំ​ពេក - ទំហំ​ក្បាល​កូន​ធំ - កូន​បញ្ច្រាស​ជើង - ទម្រង់​ក្បាល​របស់​កូន​មុជ ឬ​ងើយ​ពេក។ល។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា គ្រប់​ម៉ាក់ៗ​ពពោះ​ទាំង​អស់ ចាំ​បាច់​ណាស់​ត្រូវ​ទៅ​ពិនិត្យ​សុខភាព ឆ្លុះ​មើល​អេកូ​ពោះ​ឲ្យ​បាន​ទៀងទាត់ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាក់​ទង​នឹង​របៀប​ថែ​ទាំ​សុខភាព​បាន​ត្រឹម​ត្រូវ ចៀសវាង​កើត​បញ្ហា​ដែល​មិន​ចង់​មាន។ ធម្មតា ខាង​ក្រុម​គ្រូពេទ្យ​តែង​ជំរុញ​ឲ្យ​ម៉ាក់ៗ សម្រាល​តាម​ធម្មជាតិ តែ​ក្នុង​ករណី​ដែល​មើល​ទៅ​កើត​ធម្មជាតិ​មិន​អំណោយ​ផល មាន​តែ​សម្រាល​ដោយ​ការ​វះកាត់​តែ​ម្ដង។


ផលវិបាក

ទំហំក្បាលកូនធំប៉ុនណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?

ទំហំ​ក្បាល​កូន​ក្នុង​ផ្ទៃ​ធំ ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​សម្រាប់​ម៉ាក់​ៗ​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ទំហំ​ក្បាល​កូន​លើស​ពី ៩ សង់ទីម៉ែត្រ​ទៅ គ្រូពេទ្យ​មិន​ឲ្យ​សម្រាល​តាម​ធម្មជាតិ​ឡើយ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ដែល​មាន​ជំងឺ​ដក​់ទឹក​ក្នុង​ខួរក្បាល គឺ​មិន​អាច​ព្យាបាល ឬ​ក្បាល​រួម​តូច​ដូច​ទារក​ដទៃ​ទៀត​ពេល​សម្រាល​បាន​ឡើយ។ ទារក​ខ្លះ​គ្មាន​ជំងឺ​អ្វី​ទាំងអស់ ប៉ុន្មាន​មក​ពី​គីឡូ​ធ្ងន់ ថ្លោស​ពេក ទើប​ក្បាល និង​ខ្លួន​ក៏​ធំ​តាម​នោះ​ដែរ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ទៀត​ករណី​ក្បាល​កូន​ធំ​មាន​ហានិភ័យ​ខ្ពស់ចំពោះ​ម៉ាក់​ៗ​ ប្រសិនបើ​ជម្នះ​សម្រាល​តាម​ធម្មជាតិ។ ក្នុង​នោះ​មាន​ដូចជា​រហែក​មាត់ស្បូន រហែក​ទ្វារមាស ហើយ​បើ​សិន​ជា​ការ​ដាច់​រហែក​នោះ​ប៉ះ​ចំ​សរសៃ​ឈាម ប្រាកដជា​ហូរ​ឈាម​ខ្លាំង និង​មាន​គ្រោះថ្នាក់ ឬ​បើ​មិន​មាន​គ្រោះថ្នាក់​ព្រោះ​ការ​ហូរ​ឈាម ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារមាស​នោះ ក៏​បង្ក​ជា​ឆ្លង​រោគ។ ចំពោះ​ការ​វាស់​ទំហំ​ក្បាល គឺ​វាស់​នៅ​ពេល​អេកូ​ពី​សៀត​ផ្កា​ខាង​ឆ្វេង​ទៅ​ខាង​ស្ដាំ កាល​ណា​លើស​ធម្មតា គ្រូពេទ្យ​សន្និដ្ឋាន​ថា​កូន​ក្បាល​ធំ​ហើយ។ កាលណា​គ្រប់​ខែ បើ​ទំហំ​ក្បាល​ទារក​លើស​ពី ៩ សង់ទីម៉ែត្រ ឬ​លើស ៩៥ មិល្លីម៉ែត្រ ចូល ១០០ មិល្លីម៉ែត្រ ឡើង​ទៅ​ចាត់​ទុក​ថា​ធំ​ហើយ។ ប៉ុន្តែ​នៅ​ពេល​សម្រាល​ឆ្អឹង​ក្បាល​កូន​អាច​បង្រួម​ចូល​គ្នា​បាន បើជាកូនទី២ ទី៣ អាចចេញមកបាន តែបើកូនដំបូងគឺពិបាកណាស់។ សម្រាប់​កូនកើតពីម្តាយមាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ធំ​ហួស​ពី​ធម្មតា​មិន​អាច​សម្រាល​បាន​ឡើយ ត្រូវ​សម្រាល​តាម​វិធី​វះកាត់​វិញ។ បើ​វាស់​ទំហំ​ក្បាល និង​អាង​ត្រគាក​ធំ​ជាង​មិន​អាច​ឆម្រាល​ចេញ​ឡើយ ហើយ​បើ​នៅ​បន្ត​ឲ្យ​ឈឺពោះ​យូរ ក្បាល​ដែល​បង្រួម​វិជ្ឈមាត្រ​តូច​យូរ ធ្វើឲ្យ​កូន​ខ្វះ​អុកស៊ីសែនក្នុង​ខួរក្បាល […]


ផលវិបាក

បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?

ដំណើរការនៃការសម្រាល គឺឈឺពោះ​សម្រាល បន្ទាប់មក​ក៏​បែក​ទឹក​ភ្លោះ​ ឬ​បែក​ទឹក​ភ្លោះ​មុន​បន្តិច ក៏​ចាប់ផ្ដើម​ឈឺពោះ​តាម​ក្រោយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ស្រ្តីជាច្រើន​បែក​ទឹក​ភ្លោះ​យូរ​ហើយ នៅតែ​មិន​ឈឺ​ពោះ​សោះ។ ដូចនេះ​តើ​គួរ​តែ​ប្រើ​ថ្នាំ​ឲ្យ​ឈឺពោះ ឬ​ក៏​សម្រាល​តាម​វិធី​វះកាត់? វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នឹង​ពន្យល់​ពី​ដំណើរ​ការ​ទឹក​ភ្លោះ​នេះ។ ទឹក​ភ្លោះ ​ជា​វដ្ត​ជីវិត​របស់​កូន វា​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាមរ​យៈសុក តាំង​ពី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​គភ៌។ ការ​បែក​ទឹក​ភ្លោះ​របស់​ស្ត្រី​ពពោះ​នៅ​ត្រី​មាស​ទី​១ និង​ទី​២ មិន​អាច​ជួយ​បាន​ទេ ដោយសារ​ជំងឺ​ផ្សេង​ៗ ឬ​កត្តា​ជាច្រើន​ទៀត។ តែ​សម្រាប់​ស្ត្រី​គ្រប់​ខែ​វិញទឹក​ភ្លោះ​នឹង​ស្រក​ទៅ​វិញ​ខ្លះ ព្រោះ​ពេល​គ្រប់ ឬ​លើស​ខែ​នោះ ទឹក​ភ្លោះ​លែង​បង្កើត​មក​ទៀត​ហើយ។ ចំណែក​បញ្ហា​បែក​ទឹក​ភ្លោះ មិន​ឈឺពោះ​អាច​មក​ពី​បញ្ហា​ណា​មួយ ដូចនេះបើទឹកភ្លោះបែក​ហើយ​មាន​ជម្រើស ២ គឺ​កើត​ធម្មជាតិ ឬ​ក៏​វះកាត់​តាម​ករណី​ជាក់ស្ដែង ដោយរង់ចាំ​មើល​ឲ្យ​ឈឺពោះ កូន​វិល​ចូល​អាង​ត្រគាក បើក​ស្បូន​បើក ពេទ្យ​នឹង​ឲ្យ​កើត​តាម​ធម្មជាតិ។ ប៉ុន្តែ​បើ​បែក​ទឹក​ភ្លោះ​យូរ​កូន​មិន​បង្វិល​ក្បាល ក្បាល​ធំ​ពេក កូន​ទន្ទឹង​ពោះ ស្ងួត​ទឹក​ភ្លោះ​អស់ ហើយ​មើល​ទៅ​ពិបាក ឬ​គ្រោះថ្នាក់​ក្នុង​ពេល​សម្រាលធម្មជាតិ​ ទាំង​ម្ដាយ ទាំង​កូន ជម្រើស​វះកាត់​ល្អ​បំផុត។ មួយ​វិញ​ទៀត​បើ​បែក​ទឹក​ភ្លោះ និង​ឈឺពោះតែ​ឈឺខ្លាំង ស្បូន​មិន​បើក ក៏​ពេទ្យ​មិនឲ្យ​សម្រាល​តាម​ធម្មជាតិ​ដែរ ព្រោះ​នៅ​ពេល​ឈឺពោះ​កាន់តែ​ខ្លាំង ​ស្បូននឹង​ចុះ​ខ្សោយ​ដោយសារ​ការ​ច្របាច់ ដែល​នេះ​មាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បាន​បញ្ជាក់​ទៀត​ថា […]


ផលវិបាក

ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?

ករណី​កូន​ក្នុង​ផ្ទៃ​បញ្ច្រាស ធ្វើឲ្យ​ម៉ាក់ប៉ា​បារម្ភ​ជា​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ថា បើ​សម្រាល​កូន​ទាំង​បញ្ច្រាស ផ្នែក​ដែល​ចេញ​មុន​គេ គឺ​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​ទៅ​វិញ។ ទម្រង់​នេះ​មាន​ប្រហែល​ពី ៣%-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់។ ចំណែក​ឯ​មូលហេតុ​វិញ​ ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ ថា​មាន​ច្រើន​យ៉ាង​ណាស់ ក្នុង​នោះ​មាន​ដូចជា៖ - កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក - ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​គភ៌ - កូន​មិន​គ្រប់ខែ - កូនភ្លោះ - កូន​មិន​គ្រប់​លក្ខណ: - ទឹកភ្លោះ​ច្រើន ឬ​តិច​ពេក - សុក​ពាំង​មាត់​ស្បូន - ម្ដាយ​មាន​ដុំ​ស្បូន ឬ​ដុំ​ដៃ​ស្បូន - ម្ដាយ​ធ្លាប់​មាន​កូន​ច្រើន​ដង​រួច​ហើយ - ម្ដាយ​មាន​ឆ្អឹង​ត្រគាក​មិន​ប្រក្រតី - ករណី​ខ្លះ​គ្មាន​មូលហេតុ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ករណី​កូន​បង្វិល​ចុះ​ឡើង​ៗ ហើយ​គ្រប់​ខែ​មិន​អាច​បង្វិល​ជើង​ទៅ​លើ​វិញ​បាន ព្រោះ​ចង្អៀត​ពេក និង​ទង​សុក​ខ្លី ឬ​ទង​សុក​រុំ​ក​កូន​ច្រើន​ជាន់ ឃើញ​កើត​មាន​ញឹកញាប់​ណាស់។ ដូចនេះ បើ​កូន​បញ្ច្រាស​ជើង​បែប​តើ​យើង​គួរ​សម្រាល​ធម្មជាតិ ឬ​ក៏​តាម​វិធី​វះកាត់? វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា បើ​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ​បាន លុះត្រាតែ៖ - មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បញ្ច្រាស​តាម​បែប​ធម្មជាតិ - ម្ដាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង - ម្ដាយ​មិន​ធ្លាប់​ធ្វើការ​វះ​កាត់​យក​កូន​ពី​មុន - កូន​មាន​ទម្ងន់​ចន្លោះ២ គីឡូ​កន្លះ […]


ផលវិបាក

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើ​ការ​សម្រាល​កូន​មុន​ខែ មាន​សញ្ញា​អី​ខ្លះ? ដូចគ្នា​នឹង​សញ្ញា​សម្រាល​កូន​គ្រប់​ខែ​ដែរ​ទេ? ប្រសិន​ម៉ាក់ៗ​ទៅ​ពេទ្យ​ទាន់​ពេល អាច​ទប់​មិន​ឲ្យ​កូន​កើត​មុន​ខែ​ទេ? តាម​ការពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភពមាតា ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី៣៧ នៃ​ការ​​ពពោះ ហើយ​សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ។ សញ្ញាសម្រាលកូនមុនខែ – ចុក​រួយ​ចង្កេះ – អួលៗ ឬ​ណែន​ធ្ងន់​នៅ​ក្រោម​ពោះ – កន្ត្រាក់​ស្បូន​ញឹក​ទៅៗ – ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ​តាម​​ទ្វារ​មាស។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បែង​ចែក​ករណី​ទារក​កើត​មិន​គ្រប់​ខែ​ជា ៣ ដំណាក់​កាល៖ – ទី១ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ធ្ងរ​បំផុត (កើត​មុន ២៨ សប្ដាហ៍) – ទី២ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ (២៨-៣២ សប្ដាហ៍) និង – ​ទី៣ ទារក​កើត​មិន​គ្រប់​ខែ​ធម្មតា (៣២-៣៧ សប្ដាហ៍)។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ បញ្ជាក់​ថា បើ​ស្ត្រី​ពពោះ​មាន​រោគ​សញ្ញា​មិន​ស្រួល​ខាង​លើ ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ នៅ​ដំណាក់​កាល​ខ្លះ​គ្រូពេទ្យ​អាច​ជួយ​ទាន់​ពេល។ “ឧទាហរណ៍​ថា ស្បូន​កន្ត្រាក់​នៅ​មួយៗ​នៅ​ឡើយ មិន​ទាន់​ញាប់ មាត់​ស្បូន​នៅ​វែង បិទ​ជិត មិន​ទាន់​មាន​ការ​បែក​ទឹកភ្លោះ […]


ផលវិបាក

វះកាត់សម្រាលកូនមានផលវិបាកច្រើនទាំងអំឡុង និងក្រោយសម្រាល

ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី សម្រាល​កូន​តាម​បែប​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​អំឡុង​ពេល និង​ក្រោយ​សម្រាល​មាន​តិចតួច​ជាង​ការ​វះកាត់។ ប៉ុន្តែ​ក្នុង​ករណី​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះ​ត្រា​តែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អត្រា​អ្នក​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។ លោក​បន្ត​ថា ស្ត្រី​មួយ​ចំនួន​យល់​ខុស​ថា​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ភាព​ងាយស្រួល ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ឈឺពោះ​សម្រាល និង​មើល​រំលង​ផល​វិបាក​ផ្សេង​ៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្ដាល​មកពី​ការ​វះកាត់​នេះ។ ដូច្នេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​ផល​វិបាក​ខ្លះ​ៗ​អំឡុង និង​ក្រោយ​ពេល​ការ​វះកាត់​សម្រាល​កូន៖ ១- ផល​វិបាក​អំឡុង​ពេល​វះកាត់ – ផលវិបាក​នៃ​ថ្នាំ​សណ្ដំ (Syndrome de Mendelson) – ការ​បាត់បង់​ឈាម​ច្រើន​ពេល​វះកាត់ – ការ​ដាច់​រហែក​ក​ស្បូន​ខ្លាំង – របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ ២- ផលវិបាក​ក្រោយ​ពេល​វះកាត់​ភ្លាម​ៗ ១០% ទៅ ៤២% – ការ​បង្ក​រោគ​ផ្សេងៗ​មាន​ដូចជា៖ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោម​ពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃ​ឈាម – ការ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កក​ឈាម​លើ​ស្នាម​របួស​ស្បូន ឬ​​របួស​ក្រោម​ស្បែក – ស្លេកស្លាំង – ផលវិបាក​ស្ទះ​សរសៃឈាម​តូច​ៗ ជាពិសេស​សរសៃ​ឈាម​ក្នុង​សួត​ធ្វើឲ្យ​មាន​វិបត្តិ​ផ្លូវ​ដង្ហើម ៣- ផល​វិបាក​ក្រោយ​ពេល​វះកាត់ នៅ​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង – ការ​វះកាត់​យក​កូន​សារ​ជាថ្មី – ការ​ធ្លាយ​ស្បូន – សុក​ពាំង​មាត់ស្បូន – សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន […]


ផលវិបាក

ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

ការ​សម្រាល​កូន​មិន​មែន​ងាយ​ស្រួល​ទេ ទោះ​សម្រាល​តាម​វិធី​ណា​ក៏​ដោយ​ក៏​ស្ត្រី​ទាំង​អស់​តែង​តែ​មាន​ការ​ឈឺ​ចាប់។ មិន​ថា​សម្រាល​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​គឺ​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច​គ្នា ជាពិសេស​ម៉ាក់ៗ​ដែល​សម្រាល​ដោយ​វះកាត់​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​នេះ ភាគរយ​នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​ព្រួយ​បារម្ភ ជា​ពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូល​ហេតុ ព្រោះ​ធម្មតា ករណី​គ្រូពេទ្យ​សម្រេច​ចិត្ត​ឲ្យ​សម្រាល​ដោយ​វះកាត់ លុះ​ត្រា​​តែ​ការ​សម្រាល​បែប​ធម្មជាតិ​អាច​មាន​គ្រោះ​ថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ ផ្ទុយ​ទៅ​វិញ ការ​សម្រាល​ដោយ​វះកាត់​ផ្ដល់​ផល​ពិបាក​ច្រើន​ជាង​ការ​សម្រាល​ដោយ​ធម្មជាតិ ហើយ​អាច​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ​ដូច​ជា៖ – វះកាត់​យក​កូន​សារ​ជា​ថ្មី – ធ្លាយ​ស្បូន – សុក​ពាំង​មាត់​ស្បូន – សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោក​នោមជាដើម។ អត្ថបទពាក់ព័ន្ធ៖ កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? ក្រៅ​ពី​នេះ ការ​សម្រាល​ដោយ​​វះ​កាត់​ក៏​ផ្ដល់​ផល​ពិបាក​ច្រើន​ដែរ នៅ​ពេល​ដែល​កំពុង​វះកាត់ និង​ក្រោយ​វះកាត់​ហើយ​ភ្លាម​ៗ​ដែរ៖ ផល​ពិបាក​អំឡុង​ពេល​វះកាត់៖ – ផល​វិបាក​នៃ​ថ្នាំ​សណ្ដំ – បាត់​បង់​ឈាម​ច្រើន​ពេល​វះកាត់ -ដាច់​រហែក​ក​ស្បូន​ខ្លាំង – របួស​ប្លោក​នោម ឬ​ពោះ​វៀន ដែល​ទាម​ទារ​ការ​សម្រាក​ពេទ្យ​រយៈ​ពេល​យូរ។ ផល​ពិបាក​ក្រោយ​សម្រាល​វះកាត់​ភ្លាមៗ១០% ទៅ​៤២%៖ – ​បង្ក​រោគ​ផ្សេងៗ (ដូចជា ការ​រលាក​ប្លោក​នោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោម​ពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម) – ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កក​ឈាម​លើ​ស្នាម​របួស​ស្បូន ឬ​ក្រោម​របួស​ស្បែក – ​ស្លេក​ស្លាំង – ស្ទះ​សរសៃ​ឈាម​តូច​ៗ ជា​ពិសេស​សរសៃឈាម​ក្នុង​សួត ធ្វើ​ឲ្យមាន​វិបត្តិ​ផ្លូវ​ដង្ហើម។ ដោយ​សារ​ការ​សម្រាល​ដោយ​វះកាត់​មាន​ផល​ប៉ះពាល់​ច្រើន​បែប​នេះទើប មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​មុន […]


ផលវិបាក

សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានសណ្ឋាន?

សុក​ពាំង​មាត់​ស្បូន​គឺ​ជា​ការ​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង ដែលករណី​ស្ត្រីពពោះ​មាន​សុក​ពាំង​ស្បូន​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅ​ឡើយ​នោះ​ទេ ។ តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា មាន​សុក​ពាំង​មាត់​ស្បូន? ត្បិត​មិន​មាន​​មូល​ហេតុ​ច្បាស់លាស់ តែ​​​មាន​​កត្តា​​ប្រឈម​​ផ្សេងៗ ដែល​ធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូច​ជា​ការ​ពពោះ​កូន​ភ្លោះ ពពោះ​នៅ​អាយុ​ច្រើន មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​ពពោះ​អាច​ដឹង​ថា​មាន​សុក​ពាំង​មាត់​ស្បូន ឬ​មិន​ពាំង ដោយសារ​ការ​ពិនិត្យ​មើល​​អេកូ​ពេល​មាន​ផ្ទៃពោះ ពិសេស​នៅ​ត្រីមាស​ទី២ ទើបដឹងថា​ទីតាំង​របស់​សុក​នៅ​កន្លែង​ណា នៅ​ទីតាំង​សុវត្ថិភាព​ទេ? ពាំង​ចំហៀង ឬ​ក៏​ពី​មុខ​មាត់​ស្បូន? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ក្រៅ​ពី​ការ​មើល​អេកូ ករណី​សុក​ពាំង​មាត់​ស្បូន​កម្រិត​ធ្ងន់ ក៏​មាន​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​ដែរ ក្នុង​នោះ​មាន ធ្លាក់​ឈាម​ពណ៌​ក្រហម​ព្រឿងៗ ដោយ​គ្មាន​ការ​ឈឺ​ចាប់ នៅ​ពាក់​កណ្តាល​ត្រីមាស​ទី២ ឬ​ក៏​ស្បូន​កន្ត្រាក់។ បើ​ឃើញ​មាន​សញ្ញា​ទាំង​នេះ ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ [embed-health-tool-due-date] ការ​តាំង​នៅ​របស់​សុក បែង​ចែក​ជា៤៖ ១. ទីតាំង​សុក​ធម្មតា ២. សុកពាំង​ក្បែរ​មាត់​ស្បូន ៣. សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន ៤. សុក​ពាំង​នៅ​ចំ​មាត់​ស្បូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ថា សុក​ពាំង​មាត់​ស្បូន​កម្រិត​ទី៣ និង​ទី​៤ នេះ​គ្រោះថ្នាក់​ខ្លាំង បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ […]


ផលវិបាក

ផលវិបាកសម្រាលកូនមិនគ្រប់ខែ (វីដេអូ)

នេះ​ជារឿង​គួរ​ឲ្យបារម្ភ​សម្រាប់​ប៉ាម៉ាក់ មាន​បេប៊ី​កើត​មិន​គ្រប់ខែ ហើយ​ករណី​កើត​មិន​គ្រប់ខែ​អាច​ប្រឈម​ផល​វិបាក​ច្រើន​ជាង​អូនៗកើត​គ្រប់​ខែ​ធម្មតា។ ហេតុនេះ បេប៊ី ជា​រឿយៗ​តែង​មាន​បញ្ហា​សុខភាព ធ្វើ​ឲ្យ​ប៉ាម៉ាក់​ពិបាក​ចិត្ត​ជា​ខ្លាំង។បេប៊ី កើត​មុន​សប្តាហ៍ទី ៣២-៣៤ អាច​មាន​សភាព​បញ្ហា​សុខភាព​មួយ​ចំនួន ប្រែប្រួល​ខុស​ប្លែកគ្នា​ពី​ស្រាល​ទៅ​ធ្ងន់។ ខាង​ក្រោមនេះ គឺ​ជា​សភាព​បញ្ហា​សុខភាព​ខ្លះៗ ឧស្សាហ៍​ឃើញ​មាន​ជា​ញឹកញាប់​ចំពោះ​បេប៊ី​កើត​មិន​គ្រប់​ខែ។ អត្ថបទពាក់ព័ន្ធ: អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា? អស់បារម្ភ​រឿង​កូន​មិន​គ្រប់ខែ ទាំង​នេះ​ជា​របៀប​បង្ការ គេថាកូនកើត ៧ ខែអត់មានបញ្ហាអ្វីទេ តែ​បើ ៨ ខែវិញអាចមានបញ្ហា? របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ ការថែទាំ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារកកើតមិនគ្រប់ខែ ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស