backup og meta

អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 13, 2022

    អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ?

    របប​អាហារ​សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​រួច ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជាង​របប​អាហារ​មនុស្ស​ធម្មតា​។ ​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ឲ្យ​ដឹង​​ថា ពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។

    ១. អាហារមិនគួរញ៉ាំ

    – អាហារ​ហឹរ៖ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន នៅ​ពេល​កូន​បៅ​ទឹក​ដោះ។ ណា​មួយ​អាហារ​បែប​នោះ អាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀននិងអាចធ្វើឲ្យកូនរាករូស ទៀត​ផង។

    – អាហារ​មាន​ជាតិ​ខ្លាញ់៖ អាហារ​មាន​ជាតិ​ខ្លាញ់ គួរតែ​ចៀសវាង​សិន ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រពះ និង​ពោះវៀន​ឡើយ។

    – អាហារក្រៀមក្រោះ៖ ត្រី-សាច់​ប្រឡាក់ ហើយ​យក​ទៅ​អាំង ឬ​ចៀន គ្មាន​បន្លែ គ្មាន​ទឹកនោះ ស្រ្តី​បំបៅ​ដោះ​កូន​គួរ​តែ​ចៀស​វាង​ដែរ ព្រោះ​វា​មិន​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​រាង​កាយយើង និង​ធ្វើ​ឲ្យ​សម្បូរ​ទឹកដោះ​ឡើយ។​

    – អាហារ​ផ្អាប់៖ញ៉ាំ​អាហារ​ផ្អាប់ អាច​នាំឲ្យ​ម៉ាក់​ៗ​រាករូស ពុល ក្អួត​ចង្អោរ​ ប៉ះពាល់ក្រពះធ្វើឲ្យឈឺនិងចុក បាន ហើយ​កត្តា​នេះ​មិន​ត្រឹម​តែ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ កូន​​ក៏​អាច​រាក​បាន​ដូច​គ្នា។

    សម្រាលកូន

    ២. អាហារគួរញ៉ាំ

    – អាហារ​មាន​ជាតិ​ទឹក៖ អាហារ​ដែល​ល្អ​សម្រាប់​ស្ត្រី​សម្រាល​កូន​រួច ត្រូវតែ​ជា​ពពួក​អាហារ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ដូចជាសម្ល ឬស៊ុប ដែល​មាន​ទាំង​ត្រី សាច់ ស៊ុត និង​បន្លែ​លាយបញ្ចូល​គ្នា ដើម្បី​បង្កើនដល់​ការ​ផលិត​ទឹកដោះ។

    – ទឹក៖ ទោះ​ជា​ញ៉ាំ​អាហារ​ជាតិ​ទឹក​គ្រប់គ្រាន់​ល្អ​ក៏​ពិត​មែន តែ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន ២ លីត្រ​យ៉ាង​តិច ដើម្បី​ងាយ​ស្រួល​ដល់​ការ​បន្ទោបង់។

    សម្រាប់​ម៉ាក់​ៗ​ដោយ​វះកាត់​វិញ ក្រោយ​សម្រាល ៥-៦ ម៉ោង​ប៉ុណ្ណោះអាច​ញ៉ាំ​បាន ជា​ប្រភេទ​អាហារ​ទន់​ៗ ហើយ​មុន​អាហារ​ ៣ ម៉ោង​អាច​ញ៉ាំ​ទឹកសិន ដើម្បី​ឲ្យ​មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន។ តែ​សម្រាប់​ម៉ាក់​ៗ​សម្រាល​ធម្មជាតិ​អាច​ញ៉ាំ​អាហារ​បាន ពេល​ដឹង​ថា​ខ្លួនហេវហត់។

    គួរអាន៖

  • ម៉ាក់ៗពេលពពោះ និងសម្រាលហើយនៅតែស្អាត មកពីអនុវត្តបែបនេះ
  • រមាស់​ស្បែក​ពេលពពោះ សាកដោះស្រាយ​តាម​វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​ពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ
  • ជំងឺសើស្បែកប្រភេទនេះ បើម្ដាយមានអំឡុងពេលពពោះ ក៏អាចឆ្លងទៅកូនដែរ!
  • ចំណុចសំខាន់

    របប​អាហារ​សម្រាប់​ម៉ាក់ៗ​សម្រាល​កូន​រួច ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ជាង​របប​អាហារ​មនុស្ស​ធម្មតា​។ ​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្តាល បាន​​ឲ្យ​ដឹង​​ថា ពីប្រភេទ​អាហារ​ស្រីៗកូនខ្ចី​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ។
    • អាហារ​មិន​គួរ​ញ៉ាំ៖ អាហារហឹរ អាហារមានជាតិ​ខ្លាញ់ អាហារ​ក្រៀមក្រោះ អាហារផ្អាប់។
    • អាហារគួរញ៉ាំ៖ អាហារ​មាន​ជាតិ​ទឹក​ និង​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លីត្រ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម