backup og meta

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

នៅក្នុង​២០២៤ វិស័យ​សុខា​ភិបាល សម្រេច​បាន​នូវ​សមិទ្ធ​ផល និង​វឌ្ឍន​ភាព​ដ៏អស្ចារ្យ​ជាច្រើន ហើយ​របក​គំហើញ​ទាំង​នេះ ពិត​ជា​សំខាន់​ណាស់ ក្នុង​ការ​ជំ​រុញ​ឱ្យ​មាន​ការ​តែទាំ​ និង​ព្យា​បាល​អ្នក​ជំ​ងឺ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

ខាង​ក្រោម​នេះ គឺ​ជា​ភាព​ជោគ​ជ័យ​ផ្នែក​សុខា​ភិបាល​ក្នុង​ឆ្នាំ​២០២៤៖

១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir

Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។ ថ្នាំបង្ការ​ដែល​ការ​ពារ​ក្នុង​រយៈ​ពេល​វែង​មួយនេះ បង្ហាញ​ពី​វឌ្ឍន​ភាព​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុ​ងយុទ្ធ​សាស្ត្រ​បង្ការ​វីរុស​ហ៊ីវ ដែល​ជា​​ភ្នាក់​ងារ​បង្ក​ទៅ​ជា​ជំ​ងឺ​អេដស៍​។ ឱសថនេះ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍ និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​​អ្នក​ដែលស្ថិតក្នុង​ហា​និភ័យ​ខ្ពស់​។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab

ថ្នាំចាក់ Omalizumab ដែល​ជា​ប្រភេទ​អង់ទីក័រ Monoclonal បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​អា​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។ របក​គំហើញ​នេះ បង្ហាញពី​ការ​បោះ​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅកាន់​ការព្យា​បាល​បញ្ហា​អាលែកហ្ស៊ី​ចំណី​អាហារ ដើម្បី​​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់ មាន​គុណ​ភាព​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​។

៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell

ក្រុម​អ្នកស្រាវជ្រាវ​នៅមន្ទីរពេទ្យ St. Jude Children បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​។ របក​គំហើញនេះ បង្ហាញអំពី​ការ​វិវឌ្ឍកាន់​តែ​ប្រសើរ​ចំពោះ​ការ​ព្យា​បាល​ជំ​ងឺ​មហារីក តាម​រយៈ​ការ​កំណត់​គោល​ដៅ​ដ៏​ជាក់​លាក់​នៃ​កោ​សិកា​ជំ​ងឺ​មហារីក ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

[embed-health-tool-bmi]

៤. ឱសថសម្រកទម្ងន់ និង​កាត់បន្ថយជំងឺទឹកនោមផ្អែម Tirzepatide

Tirzepatide គឺ​ជា​ឱសថ​សម្រាប់​ចាក់១លើក​ប្រចាំ​សប្តាហ៍ ដើម្បី​សម្រក​ទម្ងន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ក៏ដូចជា អត្ថប្រយោជន៍​ជាច្រើន​ទៀត​។ ឱសថនេះ ផ្តល់​ប្រសិទ្ធ​ភាព​តាមរយៈ​ការ​យក​លំ​នាំ​តាម​​អ័រម៉ូនធម្មជាតិ២ គឺ GLP-1 និង GIP ដើម្បី​ជួយ​ឱ្យ​រាង​កាយ​បំ​បែក​អាហារ និង​ជាតិស្ករ។ តាម​រយៈ​​ការ​ធ្វើ​ឱ្យ​មាន​ដំណើរ​ការ​នៃ​អ័រម៉ូន​ទាំង​២នេះ Tirzepatide ជួយ​កាត់បន្ថយ​ការ​ឃ្លាន​ចំណីអាហារ បង្កើន​អារម្មណ៍​នៃ​ការ​ឆ្អែត និង​ធ្វើ​ឱ្យ​រាងកាយ​គ្រប់គ្រង​ជាតិស្ករក្នុង​ឈាម​បាន​ល្ង​។ បើ​តាមការ​ធ្វើ​តេស្ត​សាក​ល្បង​ចំនួន​៣លើក ឱសថ Tirzepatide អាច​កាត់បន្ថយ​ការ​វិវឌ្ឍទៅ​ជា​ជំ​ងឺ​ទឹកនោម​ផ្អែម​ដល់ទៅ​៩០%។

ថ្នាំកាត់បន្ថយជំងឺទឹកនោមផ្អែម

អ្នក​ដែលមាន​ជំ​ងឺ​ទឹកនោម​ផ្អែម ឬ​ធាត់ មិនត្រឹម​តែ​រង​ការ​លំបាក​ដោយ​សារ​តែ​លក្ខខណ្ឌជំ​ងឺ​របស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​មាន​ជំ​ងឺ​ផ្សេង​ទៀត​ដូច​ជា ជំ​ងឺ​បេះដូង ជំងឺតម្រង​នោម និង​បញ្ហា​ដំណេក ជា​ដើម។

ប៉ុន្តែ ឱសថ GLP-1 ដែលត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដើម្បីព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ហាក់​បង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យា​បាល​ជំងឺ​ទាំង​អស់​ខាង​លើនេះ។

ចង់ពិនិត្យជំងឺទឹកនោមផ្អែមឥតគិតថ្លៃ ចុច​ទីនេះ

៥. Osimertinib៖ ឱសថពន្យារ​អាយុ​សម្រាប់​អ្នក​កើត​ជំងឺមហារីក​សួត

Osimertinib ត្រូវបាន​ផលិត​ឡើងសម្រាប់​អ្នក​ដែល​​កើត​ជំ​ងឺមហារីក​សួត​ប្រភេទ EGFR ដែល​ជា​ទម្រង់​នៃ​ជំ​ងឺ​មហារីក​សួត ដែល​បង្ក​ឡើង​ដោយ​សារ​តែ​ការផ្លាស់ប្តូរក្នុង​ហ្សែន EGFR​។ ប្រភេទ​នៃ​ជំ​ងឺ​មហារីក​នេះ មាន​ត្រឹម​តែ​១០ ទៅ​១៥%​ប៉ុណ្ណោះ នៅ​អាមេរិក ប៉ុន្តែ មាន​ករណី​កើត​ឡើង​ច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ជំ​ងឺ​មហារីក​ប្រភេទ​នេះ កើត​ឡើង​ភាគ​ច្រើន​លើ​មនុស្ស​ដែល​គ្មាន​ប្រវត្តិ​ជក់​បារី​។ ប៉ុន្តែ ឱសថនេះ ប្រើ​សម្រាប់​តែ​អ្នក​មាន​ជំ​ងឺ​មហារីក​សួត​ក្នុង​ដំណាក់​កាល​ទី​៣​ប៉ុណ្ណោះ ដែលមាន​ន័យ​ថា ការ​ព្យា​បាល​ដោយ​វះ​កាត់ លែង​ជា​ជម្រើស​នៃ​ការ​ព្យា​បាលទៀត​ហើយ។

បើ​យោង​ទៅ​តាម​ការ​ធ្វើ​តេស្ត​សាក​ល្បង ឱសថ Osimertinib មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ពន្យារ​អាយុ​បាន​ដល់​ទៅ​៣៩​ខែ ពោល​គឺ​ច្រើន​ជាង​៣ឆ្នាំ​។

សរុប​មក ភាព​ជោគ​ជ័យ​ទាំង​អស់​នេះ បង្ហាញពី​ភាព​ជឿន​លឿនផ្នែក​សុខាភិបាល និង​សំខាន់​ក្នុង​ការ​ព្យា​បាល​បញ្ហា​សុខភាព​ដែល​ស្មុគ​ស្មាញ​តាម​រយៈ​​ដំណោះស្រាយ​នវានុវត្ដន៍៕

ចំណុចសំខាន់

១. ថ្នាំ​បង្ការ​វីរុស​ហ៊ីវ Lenacapavir
Lenacapavir ដែល​ជា​​ប្រភេទ​ថ្នាំ​ចាក់ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​ផ្តល់​ការ​បង្ការ​ប្រឆាំង​នឹង​វីរុស​ហ៊ីវ ចំនួន​៦​ខែ​។
២. ថ្នាំបង្ការអាលែកហ្ស៊ីចំណីអាហារ Omalizumab
ថ្នាំចាក់ Omalizumab ជួយ​ឱ្យ​អ្នក​ជំ​ងឺ​មាន​ភាព​ធន់​នឹង​ការ​លែកហ្ស៊ី​ចំណី​អាហារ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​អាលែកហ្ស៊ី នឹង​សណ្តែក​ដី និង​ទឹក​ដោះ​គោ​ផង​ដែរ​។
៣. ភាព​ទំនើប​នៃ​ការ​ព្យាបាល​ជំ​ងឺ​មហារីក ដោយ​ប្រើ​វិធីព្យា​បាលដោយភាពស៊ាំ CAR T-Cell
ក្រុម​អ្នកស្រាវជ្រាវ​ បាន​កំណត់​ឃើញ​គោល​ដៅ​ជា​សក្តានុពលចំនួន​១៥៦កន្លែង សម្រាប់​ការ​ព្យា​បាល​ដោយ​ភាព​ស៊ាំ CAR (កោសិកា​ទទួល​អង់ទីហ្សែន Chimeric) T-Cell​ ដែលធ្វើ​ឱ្យ​ការ​ព្យា​បាល​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។
៤. ឱសថសម្រកទម្ងន់ និង​កាត់បន្ថយជំងឺទឹកនោមផ្អែម Tirzepatide
Tirzepatide គឺ​ជា​ឱសថ​សម្រាប់​ចាក់១លើក​ប្រចាំ​សប្តាហ៍ ដើម្បី​សម្រក​ទម្ងន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ដល់ទៅ​៩០%។
៥. Osimertinib៖ ឱសថពន្យារ​អាយុ​សម្រាប់​អ្នក​កើត​ជំងឺមហារីក​សួត
ឱសថ​នេះ អាច​ពន្យារ​អាយុ​អ្នក​កើត​ជំ​ងឺមហារីកសួត​ដំណាក់​កាល់ទី​៣ បានចំនួន​៣៩ខែ ពោល​គឺ​ជាង​៣​ឆ្នាំ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.scientificdiscovery.dev/p/five-medical-breakthroughs-in-2024?utm_source=chatgpt.com

https://www.stjude.org/media-resources/news-releases/2024-medicine-science-news/pan-cancer-analysis-uncovers-promising-car-t-cell-immunotherapy-targets.html

https://www.frontiersin.org/journals/public-health/articles/10.3389/fpubh.2024.1277113/full

កំណែ​ប្រែបច្ចុប្បន្ន

23/12/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ just now

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម