backup og meta

ប្រុសៗការ​យូរឆ្នាំហើយនៅតែអត់មានកូន ​គួរធ្វើម៉េចល្អ?

ប្រុសៗការ​យូរឆ្នាំហើយនៅតែអត់មានកូន ​គួរធ្វើម៉េចល្អ?

ភាព​អារ​អត់​កូន​គឺ​ជា​ការ​អសមត្ថភាព​ផ្លូវ​ភេទ​ក្នុងការបង្ក​កំណើត​ បើទោះបីជាមានការ​រួមភេទ​ជា​ប្រចាំ​ដោយ​មិនការពារ​​ ក៏ដោយ​។ ក្រៅ​ពី​នេះ​ទៀត​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ការ​ដែល​មិន​មាន​ផ្ទៃ​ពោះ។នៅ​មាន​រោគ​សញ្ញា​ច្រើន​ផ្សេង​ទៀត​ប៉ុន្តែ​​ក៏មាន​ការ​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ណាស់ដែរ។ មូលហេតុ​នីមួយៗ​នៃ​ភាព​អារ​អត់​កូន​អាច​ចេញ​រោគ​សញ្ញា​ផ្សេងៗ​គ្នា ហើយក៏​មាន​ស្ថានភាព​សុខភាព​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​គភ៌។

រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស

សម្រាប់​រោគ​សញ្ញា​លើ​បុរស​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ពិនិត្យ​រក​ណាស់។ មនុស្ស​ប្រុស​អារ​ភាគ​ច្រើន​គឺ​មិន​បាន​ដឹង​អំពី​ស្ថានភាព​របស់​ខ្លួន​រហូត​ទាល់​តែ​អ្នកទាំងនោះ​​ព្យាយាម​ចង់​បាន​បេប៊ី​ជា​ច្រើន​ឆ្នាំ​ហើយ​មិន​បាន​ជោគជ័យ។ ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស​គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ។ មូលហេតុ​ភាគ​ច្រើន​រួមមាន៖

កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

គួរ​ទៅ​មន្ទីរ​ពេទ្យ​​ពេល​ណា?

ប្រុសៗយើង​គួរ​ទៅ​ស្វែង​រក​ការ​ព្យាបាល​​បើ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ ​និង​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ចង់​បាន​បេប៊ី​ហើយ​មិន​ទទួល​បាន​ជោគជ័យទៀត​នោះ​។ សម្រាប់​ស្ត្រី​វិញ​បន្ទាត់​ពេល​វេលា​គឺ​មាន​ភាព​ខុស​គ្នា។ ​បើ​ប្រពន្ធ​​​អាយុ​លើស ​៣៥ ​ឆ្នាំ​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្រោយ​ព្យាយាម​អស់​រយៈ​ពេល​ ៦​ខែហើយ​នៅមិន​បាន​ផល​​។

ងាប់លិង្គ

[embed-health-tool-heart-rate]

គ្រូពេទ្យ​អាច​​​ធ្វើ​រោគ​វិនិច្ឆយ​ពី​មូលហេតុ​​បាន​តាម​រយៈ​ការ​ពិនិត្យ​ឈាម​ ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​វិទ្យុសាស្ត្រ​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ការ​ពិនិត្យ​រាប់​ចំនួន​មេ​ជីវិត ​និង​ស្ថានភាព​សុខភាព​របស់​មេ​ជីវិតរបស់​យើង ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ទៅ​ជួប​ជាមួយ​អ្នក​ឯកទេស​ខាង​វិភាគ​មេ​ជីវិត។

ម៉្យាង​ទៀតយើង​ក៏​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​អង់ដូគ្រីន​ខាង​បន្ត​ពូជ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ភាព​អារ​អត់​កូន។ យើង​ត្រូវ​រៀប​រាប់​អំពី​រោគ​សញ្ញា​របស់​ខ្លួន ​និង​ប្រវត្តិ​ជំងឺ​ដើម្បី​ឲ្យ​គ្រូពេទ្យ​បាន​ដឹងផង​ដែរ។

  • ប្រសិន​បើ​យើងកំពុង​ប្រើ​ថ្នាំ​ណា​មួយ​គួរ​យក​របស់​ទាំង​នោះ​ទៅ​ជាមួយ​ផង​រួមមាន​វេជ្ជបញ្ជា​ វីតាមីន​ថ្នាំ​ជាតិ​រ៉ែ​អាហារ​បំប៉ន​ និង​ថ្នាំ​ដែល​គ្មាន​វេជ្ជ​បញ្ជា​ផ្សេង​ទៀត។
  • កត់​ត្រា​ទុក​ឲ្យ​បាន​ក្បោះ​ក្បាយ​តើ​យើង​​រួមភេទ​ដោយ​មិន​បាន​ការពារ​ញឹកញាប់​ប៉ុណ្ណា​ បាន​ព្យាយាម​យូរ​ហើយ​ឬ​នៅ​ និង​កត់​ថ្ងៃ​ចុង​ដែល​យើង​បាន​ព្យាយាម​យក​បេប៊ី។
  • សង្កេត​មើល​បំលាស់​ប្ដូរ​រូបរាង​កាយ​ឬ​រោគ​សញ្ញា​ផ្សេងៗ​ដែល​អាច​ពាក់ព័ន្ធ​ជាមួយ​ជំងឺ។
  • កុំ​ភ្លេច​ប្រាប់​ទៅ​គ្រូ​ពេទ្យ​និង​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​ជាមួយ​ប្រសិន​បើ​យើងធ្វើ​ការ​វះកាត់​ឬ​ព្យាបាល​កាល​ពី​មុន​ដែល​អាច​ប៉ះពាល់​ដល់​ប្រដាប់​ភេទ។
  • ប្រាប់​ទៅ​គ្រូពេទ្យ​ប្រសិន​បើ​យើង​ធ្លាប់​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​វិទ្យុ​សកម្ម​ ឬ​តាម​បែប​គីមី។
  • ប្រាប់​អំពី​ទម្លាប់​រស់​នៅ​របស់​យើង​​ដូចជា​ការ​ជក់​បារី​ សេព​គ្រឿង​ស្រវឹង​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។
  • ប្រាប់​អំពី​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​(​បើ​មាន)​ ប្រវត្តិ​ជំងឺ​ផ្ទាល់​ខ្លួន​ ឬ​គ្រួសារ​នូវ​បញ្ហា​សេនេទិច​​ណា​មួយ​ ឬ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ជាដើម​។

គួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Understanding Infertility — Symptoms​ – https://www.womenshealth.gov/blog/understanding-infertility

https://opa.hhs.gov/reproductive-health/understanding-fertility-basics

https://www.cedars-sinai.org/programs/gynecology/clinical-programs/fertility-reproductive/understanding-infertility.html

https://www.who.int/news-room/fact-sheets/detail/infertility

https://www.mayoclinic.org/diseases-conditions/infertility/symptoms-causes/syc-20354317

 

កំណែ​ប្រែបច្ចុប្បន្ន

15/09/2023

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ

អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម