backup og meta

ចូលចិត្តមើលរឿងបែបរន្ធត់ ព្រឺព្រួច ប៉ះពាល់សុខភាពផ្លូវចិត្តឬអត់?

ចូលចិត្តមើលរឿងបែបរន្ធត់ ព្រឺព្រួច ប៉ះពាល់សុខភាពផ្លូវចិត្តឬអត់?

​​ប្រភេទ​រឿង​បែប​រន្ធត់​ ព្រឺព្រួច អាច​ធ្វើ​ឲ្យ​គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​រំភើប​រីករាយ​ ក៏​ដូចជា​រសាយ​​អស់​ទុក្ខ​កង្វល់​ ខណៈ​​​អ្នក​ខ្លះ​ទៀត​ចាប់ផ្ដើម​មាន​អារម្មណ៍​​ភ័យ​ខ្លាច និង​ថប់បារម្ភ ដោយ​គិត​ថា​សាច់រឿង​អាច​នឹង​​ក្លាយ​ទៅ​ជា​ការ​ពិត​​។

ពិត​ណាស់​ ការ​មើល​រឿង​ ឬ​រូបភាព​បែប​រន្ធត់​ ក៏អាច​​ធ្វើ​​ឲ្យ​យើង​​ថប់បារម្ភ ភ័យ​ស្លន់ស្លោ ឆាប់​មាន​រំញោច​ទៅ​នឹង​រឿងរ៉ាវ​ផ្សេង​ៗ​ និង​ចេះ​តែ​គិត​​អវិជ្ជមាន ដែល​កត្តា​​ទាំង​នេះ​ រួម​ចំណែក​ធ្វើ​ឲ្យ​បេះដូង​​របស់​យើង​លោត​ញាប់​​ជា​ងធម្មតា ហើយ​អ័រម៉ូន​ស្រ្តេស​​កើន​ឡើង​កាន់​តែ​ខ្លាំង​​។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រតិកម្ម​​​នៃ​ភាព​រំភើប ដែល​ជា​ផ្នែក​សំខាន់​មួយ​អំឡុង​ពេល​មើល​រឿង​បែប​រន្ធត់​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ ក៏​ដូចជា​យល់សប្ដិ​អាក្រក់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​ខួរ​ក្បាល​នៅ​ថ្ងៃ​បន្ទាប់​ ព្រម​ទាំង​​មាន​ទំនាក់ទំនង​បញ្ហា​​​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។​​​​​​​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ភាពយន្ត​បែប​រន្ធត់​ទាំង​នេះ គ្នា​យើង​អាច​សាកល្បង​ស្វែង​យល់​ពី​ប្រភេទ​រឿង​បែប​រន្ធត់​ណា​ខ្លះ​ដែល​ស័ក្ដិសម​សម្រាប់​យើង​​ និង​រឿង​ណា​ខ្លះ​ដែល​មិន​គួរ​មើល។ ប៉ុន្តែ បើ​យើង​បារម្ភ​ថា​មើល​រឿង​ទាំង​នេះ​ ​អាច​បង្ក​ជា​បញ្ហា​​ យើង​គួរ​តែ​មើល​នៅ​ពេល​ថ្ងៃ ឬ​ជាមួយ​អ្នក​ជិតស្និទ្ធ ដើម្បី​​កាត់បន្ថយ​អាការៈ​ថប់បារម្ភ។​ ក្នុង​ករណី​ដែល​យើង​​​នៅ​តែ​មាន​អាការៈ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង និង​ពិបាក​គេង​ក្រោយ​មើល​រឿង​​បែប​នេះ​​ យើង​គួរ​តែ​មើល​រឿង​​បែប​កំប្លែង​ៗ និង​មិន​សូវ​ព្រឺព្រួច​ជំនួស​វិញ។

ថប់បារម្ភ១

អត្ថបទគួរអាន៖

​​​យ៉ាង​ណា​មិញ រឿង​ប្រភេទ​នេះ​ក៏​ផ្ដល់​ផល​វិជ្ជមាន​ដូច​គ្នា ដោយ​អាច​​ឲ្យ​យើង​បំបាត់​ភាព​ភ័យ​ខ្លាច​ នូវ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​ ឧទាហរណ៍​ដូច​ទៅ​នឹង​អ្នក​ជំងឺ​ Phobia (រោគ​ខ្លាច​) ខ្លាច​សត្វ​ពីង​ពាង ខ្លាច​ទី​ខ្ពស់ ខ្លាច​រូប​ត្លុក អាច​ជម្នះ​ទៅ​នឹង​ភាព​ភ័យ​ខ្លាច​ទាំង​នោះ​បាន ដោយ​សារ​ទម្លាប់​​ប្រឈម​នឹង​រឿង​ទាំង​នោះ​ពី​​ផ្នែក​តូច​ៗ​ទៅ។ ត្រង់​នេះ​ អ្នក​ជំនាញ​ បាន​អះ​អាង​​ថា រឿង​​រន្ធត់​ ជួយ​ឱ្យ​ អ្នក​មើល​ អាច​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ ដែល​ខ្លួន​ធ្លាប់​មាន​ និង​ហ៊ាន​ប្រឈម​ ស្ថានការណ៍​រន្ធត់​ ដែល​អាច​កើត​មាន​នៅ​​អនាគត​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ សម្រាប់​អ្នក​មាន​ស្ថានភាព​ផ្លូវចិត្ត​​បែប​នេះ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​ជាមុន​សិន​ ​ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Can Horror Movies Be Bad for Your Mental Health?

https://www.harmoniamentis.com/society/can-horror-movies-be-bad-for-your-mental-health/

How horror movies can help mental health, according to science

https://www.cnet.com/health/how-horror-movies-can-help-mental-health-according-to-science/

Is Watching Horror Movies Bad for Your Mental Health?

https://rightasrain.uwmedicine.org/life/leisure/horror-movies-mental-health

Scary Movies: Can They Actually Be Good for Anxiety?

https://www.psycom.net/scary-movies-anxiety

កំណែ​ប្រែបច្ចុប្បន្ន

26/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សា៖ អ្នក​មាន​បញ្ហាផ្លូវចិត្ត មានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩

អាហារទាំងនេះ ជួយកូនៗបំបាត់ភាពតានតឹង មានផ្លូវចិត្តរឹងមុំា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម