សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក សុខភាពមាត់ធ្មេញ

បញ្ហាមាត់ធ្មេញផ្សេងទៀត

​ឈឺ​អណ្ដាត​ក្រោយ​ញ៉ាំ​ផ្លែឈើ​​​ អាច​មកពីជ្រាំងមាត់ ឬដំបៅ

ជា​ទូទៅ អាការៈ​ឈឺ​អណ្ដាត​បន្ទាប់​ពី​ញ៉ាំ​ផ្លែឈើ​រួច​ ​អាច​បណ្ដាល​ពី​កត្តា​ជា​ច្រើន​ រួម​មាន​ជំងឺ​ដំបៅ​ក្នុង​មាត់​ ​ឬ​ខ្វះ​វីតាមីន ហើយផ្លែឈើ​មួយ​ចំនួន​​ ជា​ពិសេស​​ក្រូច​ឆ្មារ​ ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ឆៀប​ៗ​ ឬ​ក្រហាយ​ក្នុង​មាត់ ឬអណ្ដាត​ដែរ​​។ អាលែកហ្ស៊ី​​ និង​ការ​ឈឺ​អណ្ដាត​ ​​​មូលហេតុ​ទូទៅ​នៃ​ការ​ឈឺ​អណ្ដាត​ គឺ​បង្ក​ឡើង​ដោយ​​ជំងឺ​អាលែកហ្ស៊ី​មាត់ឬ​​អាលែកហ្ស៊ី​​នឹង​ផ្លែឈើ​។​ ​​ជំងឺ​អាលែកហ្ស៊ី​មាត់​ជា​ធម្មតា​​គឺ​ប៉ះពាល់​ដល់​មាត់​ និង​បំពង់​ក ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ទូទៅ​ផង​ដែរ​ ដូចជា​ហើម​​អណ្ដាត​ និង​មាត់​ រមាស់​មាត់​ ហៀរ​ទឹក​ភ្នែក​  កណ្ដាស់​ ឈឺ​ពោះ​ និង​ក្អួត។ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ ឬ​ពិបាក​លេប​​អាហារ​ ឬ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ីធ្ងន់ធ្ងរ  ​ដែល​ជា​ប្រតិកម្ម​គំរាមកំហែង​ដល់​អាយុ​ជីវិត​។ ជា​ទូទៅ​ ផ្លែឈើ​​មួយ​ចំនួន​ ដូចជា​​ផ្លែ​ប៉ោម​ ផ្លែ​ប៉េស ផ្លែ​សារី​ និង​ស្ត្រប៊ឺរី​ ​មាន​ផ្ទុក​​​អង់ស៊ីម​Bromelian ដែល​អាច​បណ្ដាល​ឲ្យ​យើង​​មាន​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​មាត់។ ​ជំងឺ​ជ្រាំង​មាត់ ឬ​ដំបៅ​មាត់ ពិត​ណាស់​ អាការៈ​ឈឺ​អណ្ដាត​ក្រោយ​ញ៉ាំ​ផ្លែ​ចេក ប៉ោម ឬ​ផ្លែឈើ​ដទៃ​ទៀត​​អាច​មិន​មែន​បណ្ដាល​មក​ពី​ផ្លែឈើ​នោះ​ទេ​។​ ជំងឺ​ជ្រាំង​មាត់​​  ក៏​អាច​បង្ក​ជា​អាការៈ​ឈឺ​អណ្ដាត​ ​អញ្ចាញ​​ធ្មេញ​ ​ប្រេះ​នៅ​គែម​មាត់​ ឬ​អុជស​ៗ នៅ​​តាម​ក្រអូម​មាត់។​ ស្រដៀង​គ្នា​នេះ​ដែរ ដំបៅ​មាត់​​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​​នៅ​ក្នុង​ក្រអូមមាត់​។​ ​ចំពោះ​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ រួម​ទាំង​ទឹក​ផ្លែឈើ​ និង​ផ្លែ​ក្រូច​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម​ ព្រម​ទាំង​ពន្យឺត​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។ ប្រសិនបើ​គ្នា​យើង​មាន​ដំបៅ​ក្នុង​មាត់​ និង​ប្រឈម​អាការៈ​ឈឺ​អណ្ដាត​បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ក្រូច​រួច​ ចូរ​ជៀសវាង​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ រហូត​ដល់​អាការៈ​របស់​យើង​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន​។​ ​ ​កង្វះ​សារធាតុ​ចិញ្ចឹម​ មូលហេតុ​ទូទៅ​មួយ​ទៀត​នៃ​ការ​ឈឺ​អណ្ដាត​ គឺ​មក​ពី​កង្វះ​វីតាមីន​B12​។​ […]


ការថែទាំមាត់

សុខភាពមាត់ធ្មេញ មានទំនាក់ទំនងទៅបញ្ហាសុខភាពទូទៅច្រើនជាងការគិត

សុខភាព​មាត់​ធ្មេញ អាច​ជាភ្នាក់​ងារ​ចង្អុល​សំខាន់​មួយ​ប្រាប់​ពី​សុខភាព​ទូទៅ សុខុមាលភាព​ និង​គុណភាព​ជីវិត​របស់​យើង។ សុខភាព​ទូទៅ​ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មាត់​ធ្មេញ ព្រោះ​សុខភាព​មាត់​ធ្មេញ​ក៏​ជា​ចំណែក​បង្ក​ជា​ជំងឺ​មួយ​ចំនួន​​លើ​រាងកាយ​យើង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)។ តើ​លក្ខខណ្ឌ​សុខភាព​បែប​ណា​ខ្លះ​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់? សុខភាព​មាត់​របស់​យើង អាច​រួម​ចំណែក​ដល់​ជំងឺ និង​ស្ថានភាព​សុខភាព​ផ្សេង​ៗ​រួម​មាន៖ ជំងឺ​រលាក​ស្រោម​បេះដូង៖ ការ​បង្ក​រោគ​នៃ​ស្រទាប់​ខាង​ក្នុង​បេះដូង ឬ​សន្ទះ​បិទ​បើកកើត​ឡើង​ជា​ធម្មតា​នៅ​ពេល​បាក់តេរី ឬ​មេរោគ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​ដូច​ជា មាត់ ដែល​រាលដាល​តាម​ចរន្ត​ឈាម និង​ភ្ជាប់​ទៅ​នឹង​​តំបន់​មួយ​ចំនួន​ក្នុង​បេះ​ដូង។ ជំងឺ​សរសៃ​ឈាម​បេះដូង៖ ទោះបីជា​ទំនាក់​ទំនង​រវាង​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​នេះ​មិន​ទាន់​យល់​ច្បាស់​ពេល​លេញ​ក៏​ដោយ ក៏​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រលាក និង​ឆ្លង​មេរោគ​មេរោគ​បង្ក​ឡើង​ដោយ​បាក់តេរី​ក្នុង​មាត់។​ បញ្ហា​មុន និង​ក្រោយ​សម្រាល៖ ជំងឺ​អញ្ចាញ​ធ្មេញ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​កូន​កើត​មុន​ខែ និង​កូន​ទម្ងន់​មិន​គ្រប់​ស្តង់ដារ។ ជំងឺ​រលាក​សួត៖ បាក់តេរី​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​មាត់ អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សួត បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​សួត ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ។ បន្ថែម​ពី​លើ​នេះ ស្ថានភាព​សុខភាព​មួយ​ចំនួន​ទៀត​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​យើង​ដែរ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​អេដស៍ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម។ តិចនិក​ការពារ​សុខភាព​មាត់​ធ្មេញ​បាន​ល្អ ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ មិន​ត្រូវ​រំលង​ទម្លាប់​ថែទាំ​មាត់​ធ្មេញ​ដូច​ខាង​ក្រោម​នេះ​ទេ​រួម​មាន៖ -ដុស​ធ្មេញ​យ៉ាង​តិច២ដង/ថ្ងៃ ជាមួយ​ច្រាស់​ស្ដើង ទន់​ល្មម និង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​ជាតិ ​flouride -សម្អាត​កាក​សំណល់​ក្នុង​ធ្មេញ​ជាមួយ​សរសៃ​អំបោះ​ជា​ប្រចាំ -ប្រើ​ទឹក​ខ្ពុរ​មាត់​ក្រោយ​សម្អាត​កាក​សំណល់​រួច -ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ និង​កាត់​បន្ថយ​អាហារ​ផ្អែម -ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​១ដង/៣ខែ -ចៀស​វាង​ការ​ជក់​បារី -ណាត់​ជួប​គ្រូពេទ្យ និង​ពិនិត្យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។


បញ្ហាមាត់ធ្មេញផ្សេងទៀត

មូលហេតុ​អ្វី​អណ្ដាត​​ឡើងពណ៌​​ស?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបារម្ភអត់?

​មាន​មូលហេតុ​ផ្សេងៗ​ដែល​បណ្ដាល​ឲ្យ​អណ្ដាត​ពណ៌​ស​ ហើយ​វា​ក៏​ត្រូវការ​ការ​ព្យាបាល​ជាក់លាក់​ផង​ដែរ​។​ ខណៈ​ពេល​ដែល​អណ្ដាត​​ស​មិន​បង្ក​ជា​គ្រោះថ្នាក់​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​កម្រ​ខ្លះ​ វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ មូលហេតុ​​នៃ​អណ្ដាតចេញ​​ពណ៌​​ស ​​​មូលហេតុ​ទូទៅ​នៃ​អណ្ដាត​ពណ៌​ស​ គឺ​មក​ពី​​មិន​មាន​អនាម័យ​មាត់​ល្អ។​ ​ដុំ​ពក​តូច​ៗ​នៅ​លើ​អណ្ដាត​ អាច​​ចាប់ផ្ដើម​ហើម​ ហើយ​ក្លាយ​ទៅ​ជា​ការ​​រលាក​នៅ​ក្នុង​មាត់​។ ​ ពពួក​​មេរោគ​ កម្ទេចកំទី​ សំណល់​​អាហារ​ និង​កោសិកា​ងាប់​អាច​នៅ​ជាប់​ចន្លោះ​ដុំ​ពក​តូច​ៗ​នេះ​ ដែល​បណ្ដាល​ឲ្យ​អណ្ដាត​ឡើង​ពណ៌​ស​​។ បញ្ហា​មាត់​ និង​អនាម័យ​អាច​​ធ្វើ​ឲ្យ​អណ្ដាត​ពណ៌​ស​​ រួម​មាន​៖ មាត់​ស្ងួត​បណ្ដាល​មកពី​ដក​ដង្ហើម​តាម​មាត់​ ឬ​គេង​ចំហ​មាត់​។ មិន​ដុស​ធ្មេញ​ ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ត្រឹមត្រូវ​ មិន​សម្អាត​អណ្ដាត កង្វះ​ជាតិ​ទឹក​ ការ​រលាក​ពី​គែម​មុត​ស្រួច​នៅ​ក្នុង​មាត់​ ដូចជា​ធ្មេញ ដង្កៀប​ពត់​ធ្មេញ​ ​ឬ​​ធ្មេញ​សិប្បនិម្មិត ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ ជក់​បារី​ ឬ​​ថ្នាំ​ជក់​ អនាម័យ​មាត់​ជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​ក៏​មាន​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ ដែល​បណ្ដាល​ឲ្យ​​​អណ្ដាត​ពណ៌​ស​ ទោះ​បី​ជា​យើង​ប្រឹងប្រែង​ថែទាំ​មាត់​​យ៉ាង​ណា​ក៏​ដោយ​។​ លក្ខខ័ណ្ឌ​វេជ្ជសាស្ត្រ​ទាំង​នេះ​រួម​មាន​៖ ជំងឺ​Oral lichen planus ជា​ការ​រលាក​ដែល​ប៉ះពាល់​ដល់​មាត់​ និង​​បណ្ដាល​ឲ្យ​មាន​​បំណែក​ស​ៗ​លេច​ឡើង​នៅ​ក្នុង​មាត់​ និង​អណ្ដាត​។ បំណែក​ស​ៗ​នេះ​ អាច​កើត​​ឡើង​​រួម​ជាមួយ​នឹង​សញ្ញា​ដទៃ​ទៀត​ រួម​មាន​​ដំបៅ​ ឬ​ឈឺ​ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ​។ ជំងឺLeukoplakia ​ជា​ជំងឺ​ដែល​កើត​ឡើង​បណ្ដាល​មក​ពី​សារធាតុ​បង្ក​ការ​រលាក​ ដូចជា​ថ្នាំ​ជក់​ និង​អាល់កុល​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​មក​ពី​ស្ថានភាព​រលាក​ និង​ធ្មេញ​​សិប្បនិម្មិត​ផង​ដែរ​។ ជំងឺ​ជ្រាំង​អណ្ដាត ជា​ការ​ឆ្លង​មេរោគ​ផ្សិត​ ដែល​បង្ក​ឡើង​ដោយពពួកផ្សិត​ Candida។ ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​។​ ចំណែក​ឯ​អ្នក​ដែល​មាន​ប្រព័ន្ធ​​ភាព​ស៊ាំ​ខ្សោយ​ ក៏​អាច​វិវត្ត​ទៅ​ជា​ជ្រាំង​អណ្ដាត​ដូច​គ្នា។​ ​ទន្ទឹម​នឹង​នេះ​ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ​ឬ​មិន​មាន​អនាម័យ​​មាត់​ល្អ​ ឬ​ប្រើប្រាស់​ធ្មេញ​សិប្បនិម្មិត​ដែល​មិន​ស័ក្ដិសម ក៏​មាន​ហានិភ័យ​ក្នុង​ការ​កើត​មាន​អណ្ដាត​ស​នេះ​ដែរ​។


ជំងឺអញ្ចាញនិងមាត់

ឈឺ​អញ្ចាញ​ធ្មេញ​នៅ​ពេល​ហាត់​ប្រាណ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណក​កំបោរ​  ​ដែល​បង្ក​ជា​​ជំងឺ​អញ្ចាញ​ធ្មេញ​ និង​ប្រហោង​ធ្មេញ អាច​ធ្វើ​ឲ្យ​រលាក​ថ្នេរ​​អញ្ចាញ​ធ្មេញ​ ក៏​ដូចជា​​​បណ្ដាល​ឲ្យ​​ឈឺ​អញ្ចាញ​ធ្មេញ ពេលយើង​​ធ្វើ​លំហាត់​ប្រាណ។​ ​ពិត​ណាស់​ ការ​ប៉ះ​ទង្គិច​​នៅ​ក្នុង​មាត់​អំឡុង​ពេល​រត់​ អាច​​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​ឈឺចាប់​ ហើយ​មាត់​ស្ងួត​ដែល​​បណ្ដាល​មក​ពី​ការ​ដក​ដង្ហើម​​​ហត់​ខ្លាំង​​​ ​ក៏​អាច​ធ្វើ​ឲ្យ​បញ្ហា​​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។​ ​​មូលហេតុ​បង្ក​ អនាម័យ​មាត់​ធ្មេញ​​​មិន​ល្អ​ គឺ​ជា​កត្តា​ចម្បង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ និង​ប្រហោង​​ធ្មេញ​។​ ប្រសិនបើ​គ្នា​យើង​មិន​បាន​​ដុស​សម្អាត​ធ្មេញ​ជា​ប្រចាំ​ ​បាក់តេរី​ដែល​នៅ​ជាប់​ធ្មេញ​ នឹង​កកើត​ជា​កំណក​កំបោរ​។​ ប្រសិនបើ​​កំណក​កំបោរ​នេះ​តោង​ជាប់​ធ្មេញ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ វា​អាច​​រឹង​នៅ​ក្រោម​ថ្នេរ​អញ្ចាញ​ធ្មេញ​ និង​វិវត្ត​ទៅ​ជា​កំណក​កំបោរ​​រឹង ។​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ  គឺ​​ជា​កម្រិត​ដំបូង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ ហើយ​វា​អាច​វិវត្ត​ទៅ​ជា​ការ​កក​ខ្ទុះ​ ឆ្លង​រោគនៅ​អញ្ចាញធ្មេញ​  ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​។ ​ការ​កក​ខ្ទុះ​ និង​ឆ្លង​រោគ​នៅញ្ចាញ​ធ្មេញ​នេះ ក៏​​អាច​បង្ក​ទៅ​ជា​ការ​បាត់បង់​ឆ្អឹង​ និង​ជាលិកា​ ដែល​ទ្រទ្រង់​ធ្មេញ​របស់​យើង​​ថែម​ទៀត​ផង​។​ ការ​កំណត់​អត្តសញ្ញាណ​ នៅ​ដំណាក់កាល​ដំបូង​​នៃ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ យើង​នឹង​ឃើញ​ថា​អញ្ចាញ​ធ្មេញ​នឹង​​​មាន​ឈាម​នៅ​ពេល​ដុស​ធ្មេញ​។ ម្យ៉ាង​វិញ​ទៀត​ អញ្ចាញ​ធ្មេញ​​អាច​មាន​អាការៈ​ហើម​ និង​​ងាយ​ដាច់រហែក​​​។​ ប្រសិនបើ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​វិវត្ត​ទៅ​ជា​ការ​កក​ខ្ទុះ​ក្នុង​និង​ឆ្លង​រោគ​​នោះ អញ្ចាញ​ធ្មេញ​នឹង​រលាត់​​ចេញ​ជ្រៅ​ជាង​ធ្មេញ។ ធ្មេញ​របស់​យើង​អាច​នឹង​រលុង​ ហើយ​ក៏​អាច​មាន​​ចន្លោះ​​​នៅ​រវាង​​ធ្មេញ​ផង​ដែរ​។ ជាក់​ស្ដែង​ ភាព​ផុយ​ស្រួយ​នៃ​អញ្ចាញ​​ធ្មេញ​ទាំង​​នៅ​ដំណាក់កាល​ដំបូង​ និង​ដំណាក់កាល​ចុង​ក្រោយ​​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​មិន​ស្រួលពេល​ហាត់​ប្រាណ​ ជា​ពិសេស​ ប្រសិនបើ​ការ​ហាត់​ប្រាណ​ពាក់ព័ន្ធ​នឹង​ការ​​ទម្លាក់​ជើង​លើ​ដី​​។​ ​ការ​ទម្លាក់​ជើង​ទៅ​លើ​ដី​ខ្លាំង​ៗ​ ក៏​អាច​បង្ក​ជា​ការ​​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ថ្នេរ​អញ្ចាញ​ធ្មេញ​ ប្រសិនបើ​យើង​មាន​ប្រហោង​ធ្មេញ​ដូច​គ្នា​​។ ការ​ព្យាបាល​ នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ ​គឺ​អាច​ព្យាបាល​បាន​ ដោយ​ការ​សម្អាត​ធ្មេញ និង​ថ្នេរ​អញ្ចាញ​ធ្មេញ​​ដោយ​គ្រូពេទ្យ​ធ្មេញ។​ ​រី​ឯ​ការ​កោស​​សម្អាត​​កំណក​កំបោរ​ និង​បាក់តេរី​ពី​ធ្មេញ ​គឺ​ជា​រឿង​ចាំបាច់​មួយ​​​​ នៅ​ពេល​ដែល​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ (Gingivitis)​វិវត្ត​ទៅ​ជា​ការ​កក​ខ្ទុះ​ក្នុង​អញ្ចញ​ធ្មេញ​ ។​ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

មូលហេតុ​ទាំង​នេះ​ បណ្ដាល​ឲ្យ​សឹក​កាចា​ធ្មេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រទាប់​ខាង​ក្រៅ​នៃ​ធ្មេញ​របស់​យើង​មាន​ផ្ទុក​កាចា​ធ្មេញ ជា​សារធាតុ​ដែល​ការពារ​ធ្មេញ​ប្រឆាំង​នឹង​ការ​បំផ្លាញ​​ផ្នែក​រូបសាស្ត្រ​ និង​គីមី​។ កាចា​ធ្មេញ​គឺ​ជា​រនាំង​ការពារ​ធ្មេញ​ដំបូង​បង្អស់​ប្រឆាំង​នឹង​​សារធាតុ​គីមី​ផ្សេង​ៗ​​​​ពី​អាហារ​ និង​វត្ថុ​រាវ​នៃ​រាងកាយ​។​ ជា​លទ្ធផល​ វា​អាច​ងាយ​នឹង​សឹក​រេចរឹល និង​អាច​បណ្ដាល​ឲ្យ​​ធ្មេញ​ប្រឡាក់​ពណ៌​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​​មាន​អាការៈ​ស្រៀវ​ធ្មេញ​។ ទោះ​បី​ជា​កាចា​ធ្មេញ​មិន​អាច​ដុះ​ឡើង​វិញ​ក៏​ពិត​មែន​ ប៉ុន្តែ យើង​អាច​ការពារ​​កុំ​ឲ្យ​កាចា​ធ្មេញ​កាន់​តែ​សឹក​បន្ថែម​ទៀត​ ដោយ​ការ​ថែទាំ​​ និង​ព្យាបាល​ធ្មេញ​បាន​ត្រឹមត្រូវ​​។ រោគ​សញ្ញា​​នៃ​ការ​សឹក​កាចា​ធ្មេញ​ ​រោគ​សញ្ញា​សឹក​កាចា​ធ្មេញ​​​មាន​​ភាព​ខុស​ៗ​គ្នា​ ប៉ុន្តែ​លក្ខណៈ​ទូទៅ​មួយ​ចំនួន​​ដូចជា​៖ បង្កើន​ភាពស្រៀវ​ទៅ​នឹងសីតុណ្ហភាព និង​​រសជាតិ​ ប្រែប្រួល​ពណ៌​ធ្មេញ ​​​ក្រហូង​​ធ្មេញ​ យើង​អាច​មាន​បញ្ហា​សឹក​កាចា​ធ្មេញ​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ស្រៀវ​ធ្មេញ​ខ្លាំង​នៅ​ពេល​ប៉ះពាល់​នឹង​ភេសជ្ជៈ​ត្រជាក់​ ក្ដៅ​ អាស៊ីដ​ និង​អាហារ​ហឹរ​។​ នៅ​ក្នុង​រយៈពេល​វែង​ ការ​សឹក​កាចា​ធ្មេញ​អាច​បណ្ដាល​ទៅ​ជា​​បញ្ហា​​ធ្មេញ​ផ្សេង​ៗ​ដូចជា៖ ​​​ធ្មេញ​​ប្រែ​ទៅ​ជា​​ពណ៌​លឿង ​ស្រៀវ​ធ្មេញ​ខ្លាំង​ គែម​ធ្មេញ​​មាន​សភាព​គ្រើម ​ចំណុច​ភ្លឺ​ៗ​នៅ​លើ​ធ្មេញ​ ​ការ​ពុក​ធ្មេញ​កើន​ឡើង​ សឹក​កាចា​ធ្មេញ​សន្សឹម​ៗ បណ្ដាល​ឲ្យ​ធ្មេញ​​មាន​សភាព​ថ្លា​ ប្រេះ​ធ្មេញ​ មូលហេតុ​​នៃ​​ការ​សឹក​កាចា​ធ្មេញ​ ​​មូលហេតុ​ចម្បង​មួយ​នៃ​ការ​សឹក​កាចា​ធ្មេញ​ គឺ​ជា​អាស៊ីដ​នៅ​ក្នុង​អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ។​ ​ទឹក​មាត់​ធ្វើការ​បន្សាប​ជាតិ​អាស៊ីដ​ក្នុង​មាត់​ ដើម្បី​ការពារ​ធ្មេញ​របស់​យើង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីដ​ច្រើន​ និង​មិន​បាន​ដុស​ធ្មេញ​ត្រឹមត្រូវ​ទេ​នោះ ស្រទាប់​ខាង​ក្រៅ​នៃ​​កាចា​ធ្មេញ​នឹង​ចុះ​ខ្សោយ​​ជា​មិន​ខាន។ ពពួក​អាហារ​ និង​ភេសជ្ជៈ​ទាំង​នេះ​ មាន​ដូចជា​៖ អាហារ​ដែល​មាន​ជាតិ​ស្ករ​ អាហារ​ដែល​មាន​ជាតិ​អាស៊ីដ ទឹក​ផ្លែឈើ​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​​ ញ៉ាំ​វីតាមីន​C​ច្រើន​ជ្រុល ​សង្កៀត​ធ្មេញ​ ចាល់​​អាស៊ីដ​រ៉ាំរ៉ៃ ​ លំហូរ​ទឹក​មាត់​តិច​ ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ ប្រើប្រាស់​ប្រភេទ​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ​​តិចនិក​មួយ​ចំនួន​​ការពារ​ការ​សឹក​​កាចា​ធ្មេញ​ […]


ការថែទាំមាត់

កំហុសទាំង៦ អាចកើតឡើងទាក់ទងនឹង​ការថែទាំធ្មេញ

ស្នាម​ញញឹម​ស្រស់​ស្អាត នឹង​ធ្វើ​ឲ្យ​គ្នា​យើង​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ក៏​ដូចជា​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​។​ ពិត​ណាស់​ ការ​​​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​។​ យ៉ាង​ណា​មិញ​ ការ​​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​​ត្រឹមត្រូវ​ដោយ​ខ្លួន​ឯង គឺ​ជា​រឿង​ដែល​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​ ដូច្នេះ​ហើយ​ ដើម្បី​ធានា​ថា​​ធ្មេញ​​របស់​យើង​មាន​សភាព​ស​ស្អាត​​ និង​មាន​សុខភាព​ល្អ​ ចូរ​ជៀសវាង​កំហុស​ឆ្គង​ក្នុង​ការ​ដុស​ធ្មេញ​ទាំង​៦​នេះ​។ ១. ​​ដុស​ធ្មេញ​មិន​ត្រឹមត្រូវ​ ​​​​​​​ការ​​ដុស​សម្អាត​ធ្មេញ​ត្រឹមត្រូវ​​ គឺ​ជា​គន្លឹះ​ក្នុង​ការ​​​ការពារ​​ជំងឺ​ពុក​ធ្មេញ​ និង​​ប្រហោង​ធ្មេញ​។​ ​គ្នា​យើង​គប្បី​​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​ និង​ដុស​​សម្អាត​ធ្មេញ​ថ្នម​ៗ​​ជា​រង្វង់​ចុះ​ឡើង។​ ​បន្ថែម​ពី​នេះ​ ​ចូរ​ខ្ជាក់​​​ថ្នាំ​ដុស​ធ្មេញ​ដែល​នៅ​សល់​​ចេញ​ ប៉ុន្តែ​មិន​ចាំបាច់​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹក​ឡើយ​ ពីព្រោះ​​​​វា​អាច​នឹង​ធ្វើ​ឲ្យ​ជាតិ​ផ្លអូរ៉ាយ​​​ដែល​នៅ​សល់​​​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​ខូច​ធ្មេញ​ ត្រូវ​​បាន​បាត់បង់​។ ២. ប្រើប្រាស់​ច្រាស​​ដុស​ធ្មេញ​រយៈពេល​យូរ​ ជាមួយ​គ្នា​នេះ​ដែរ​ ច្រាស​ដុស​ធ្មេញ​មិន​អាច​ប្រើប្រាស់​រយៈ​ពេល​យូរ​បាន​ឡើយ​។​ បន្ទាប់​ពី​យើង​ប្រើ​វា​ចំនួន​២០០​ដង​ សរសៃ​ច្រាស​នឹង​ចាប់ផ្ដើម​សឹក​ ​និង​រីកមុខ​​។​ ច្រាស​ភាគ​ច្រើន​មាន​អាយុកាល​ប្រហែល​៣​ខែ​ប៉ុណ្ណោះ​។​ ដូច​នេះ​ហើយ​ យើង​គប្បី​ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​ នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​ថា​​សរសៃ​ច្រាស​ចាប់ផ្ដើម​រីក​មុខ​​ ​ពីព្រោះ​​នៅ​ពេល​ដែល​សរសៃ​ច្រាស​​​រីកមុខ​ វា​នឹង​មិន​អាច​ចូល​ចន្លោះ​តូច​ៗ​នៃ​ធ្មេញ​ ធ្វើ​ឲ្យ​កំណក​កំបោរ​ដែល​នៅ​ក្នុង​មាត់​ពិបាក​ក្នុង​ការ​សម្អាត​ចេញ​។​ ​បន្ថែម​ពី​នេះ​ បាក់តេរី​ និង​កម្ទេចកំទី​អាហារ​ក៏​ចាប់ផ្ដើម​កកើត​ឡើង​នៅ​លើ​​ច្រាស​ដុសធ្មេញ​​ផង​ដែរ​ ប្រសិនបើ​វា​​មាន​សភាព​ចាស់​ពេក​។ ​៣. មិន​សម្អាត​អណ្ដាត​ ​​បាក់តេរី​ដែល​​កំពុង​រស់នៅ​លើ​អណ្ដាត​របស់​យើង​ ​ជា​ហេតុ​នាំ​ឲ្យ​​មាន​ក្លិន​មាត់​មិន​ល្អ​។​ នៅ​ពេល​ដែល​យើង​​ដុស​សម្អាត​ធ្មេញ​ ចូរ​​​កោស​សម្អាត​បាក់តេរី​នៅ​លើ​អណ្ដាត​ជាមួយ​នឹង​ឧបករណ៍​​សម្អាត​​អណ្ដាត​ដាច់​ដោយ​ឡែក​ ឬ​​នៅ​លើ​ខ្នង​​ច្រាស​ដុស​ធ្មេញ​​តែ​ម្ដង​។​ ៤. មិន​ប្រើ​អំបោះ​ទាក់​ធ្មេញ បន្ថែម​ពី​នេះ​ ​​ការ​មិន​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀងរាល់​ថ្ងៃ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​យើង​​ដូច​គ្នា។​ ​ទោះ​បី​ជា​យើង​​ព្យាយាម​ដុស​ធ្មេញ​​ឲ្យ​សព្វ​កន្លែង​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​សម្អាត​ឲ្យ​​បាន​ស្អាត​១០០%​ឡើយ​​ ​ដែល​ធ្វើ​ឲ្យ​កំណក​កំបោរ​កកើត​ឡើង​។​ ​​ពិត​ណាស់​ កំណក​កំបោរ​អាច​​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ​ដ៏​ធ្ងន់ធ្ងរ​ ដូចជា​រលាក​អញ្ចាញ​ធ្មេញ​ និង​ឬសប្រហោង​ធ្មេញ។​ ៥. ដុស​សម្អាត​ធ្មេញ​​ភ្លាមពេក​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ​​​​​​​​​គ្នា​យើង​ភាគ​ច្រើន​​​តែងតែ​ដុស​ធ្មេញ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​រួច​។​ ​យ៉ាង​ណា​មិញ​ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ថ្គាមទាល់ដុះពេលណា? លក្ខខណ្ឌណាខ្លះតម្រូវឲ្យដកចេញ?

ថ្គាម​​ទាល់​​ជា​​ធ្មេញ​​ដុះ​​ក្រោយ​គេ ហើយ​ពេលដុះ​ធ្មេញ​នេះ​មក​បង្ក​ការ​ឈឺចាប់ ខ្លះ​ទ្រាំ​មិន​បាន​រត់​ទៅ​រក​ពេទ្យ​ធ្មេញជួយ​ក៏​មាន។ ជា​ទូទៅ​ថ្គាមទាល់​ដុះ​នៅ​អាយុ​ប៉ុន្មាន? ហេតុអីពេល​ថ្គាម​ទាល់​ដុះ​ពន្លក​បង្ក​ការ​ឈឺ​ចាប់?​ បើតាម​ទន្តបណ្ឌិត ស្រេង ភារម្យ ថ្គាម​ទាល់អាច​ដុះ​នៅ​ចន្លោះ​អាយុ ១៧-២៥ឆ្នាំ តែ​មិន​មាន​ន័យ​ថា មនុស្ស​ម្នាក់ៗ​ដុះ​ថ្គាម​ទាល់​គ្រប់​គ្នា​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស​ម្នាក់ៗ ដូច​ជា​ចំនួន​ធ្មេញ ទំហំ​ឆ្អឹង​ថ្គាម​ជា​ដើម។ ហេតុ​អី​ដុះ​ថ្គាម​ទាល់​ម្តងៗ​បង្ក​ការ​ឈឺ​ចាប់? ទន្តបណ្ឌិតបម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ធ្មេញ​កម្ពុជា​រូបនេះ​ពន្យល់ថា ថ្គាម​ទាល់​ដុះ​ក្រោយ​គេ​បំផុត ដែល​មិន​មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​ថ្គាម​ទាល់​ដុះ​នោះទេ ដោយហេតុថា រង្វង់នៃឆ្អឹងថ្គាម មាន​ធ្មេញ​ដទៃ​ទៀត​បាន​ដុះ​ពេញ​រួច​ទៅ​ហើយ។ ត្រង់​ចំណុច​នេះ​មាន​ន័យថា ថ្គាម​ទាល់​ត្រូវ​ដុះ​បញ្ច្រៀត​ជាមួយ​ថ្គាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដាច់​រលាត់​ជាលិកា​អញ្ចាញ​នៅ​ឆ្អឹង​ថ្គាម ទៅ​ជា​រលាក បង្ក​ការ​ឈឺចាប់ ឬ​ក៏​ដុះ​ចេញ​មក​មិន​ល្អ ធ្វើ​ឲ្យ​មាន​រណ្តៅ​អញ្ចាញ ទៅ​ជា​ដក់​ចំណី​អាហារ ហើយ​ហើម។ បើ​តាម​ទន្តបណ្ឌិត ថ្គាម​ទាល់​បើ​មិន​មាន​បញ្ហា មិន​តម្រូវ​ឲ្យ​ដក​ចេញ​នោះ​ទេ។ ចំពោះ​លក្ខខណ្ឌ​ដែល​គ្រូពេទ្យ​តម្រូវឲ្យ​ដក​ថ្គាម​ទាល់​ចេញ លុះណាតែ៖ ទី១៖ ថ្គាម​ទាល់​ដុះ​មិន​ត្រឹម​ត្រូវ ដុះ​មិន​ត្រង់​ជួរ​ល្អ ដុះ​បុក​ទៅ​ថ្គាម​ធំ​ទី២ ហើយ​ពិបាក​សម្អាត​យក​ចំណី​អាហារ​ចេញ ទី២៖ មាន​ការ​ណែ​នាំ​ឲ្យ​យក​ចេញ​ពី​គ្រូពេទ្យ​ពត់​ធ្មេញ ឬ​ដាក់​ធ្មេញ ទី៣៖ មាន​ការ​បង្ក​រោគ ឬ​ក៏​ពុក។


ការថែទាំមាត់

អាស៊ីដ និងស្ករ ក្នុង​ផ្លែក្រូច​អាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?​​

គ្នា​យើង​ប្រហែល​ជា​មិន​សូវ​គិត​ដល់​ទេ​ថា​ក្រូច​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​មាន​បញ្ហា​បាន​។ ក្រូច​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ​ទៅ​ដោយ​វីតាមីន​ C នោះ​ទេ តែ​វា​ក៏​មាន​ផ្ទុក​អាស៊ីដ និង​ស្ករ​ផង​ដែរ​។ អាស៊ីដ និង​ស្ករ​នេះ​ហើយ​ ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​ធ្មេញ​យើង​បាន​។ ១. ញ៉ាំ​ក្រូច​ប៉ះពាល់​ធ្មេញ​បែប​ណា?​ ​ស្ករ៖ ​នៅ​ពេល​ដែល​យើង​ដឹង​ថា​ក្រូច​ជា​ផ្លែ​ឈើ​ល្អ​ចំពោះ​សុខភាព ក្រូច​ក៏​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​មាន​បញ្ហា​ដែរ​។ មូល​ហេតុ​ទី​មួយ​គឺ ថា​ក្រូច​មាន​ផ្ទុក​កម្រិត​ជាតិ​​ស្ករ​ខ្ពស់។ ក្រូច​មួយ​ផ្លែ​ទម្ងន់​ប្រហែល​១០០ក្រាម មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៩​ក្រាម​។ អាស៊ីដ៖ ស្ករ​គ្រាន់​តែ​ជាមួយ​ផ្នែក​មួយ​នៃ​បញ្ហា​ប៉ុណ្ណោះ អាស៊ីដ​គឺ​ជា​រឿង​មួយ​ទៀត​។ ផ្លែ​ក្រូច​មាន​អាស៊ីដ​ច្រើន និង​មាន​កម្រិត​pH​ចន្លោះ​ពី៣,៧​ទៅ​៤,៣។ អាស៊ីដ​ក្នុង​ផ្លែ​ក្រូច​អាច​ធ្វើ​ឲ្យ​កាចា​ធ្មេញ ដែល​ជា​ស្រទាប់​ការពារ​ធ្មេញ​ខាងក្រៅ សឹក​រេច​រឹល​បាន​​​។ ពេល​កាចាធ្មេញ​សឹក​ អាច​ធ្វើ​ឲ្យ​យើង​ស្រៀវ​ធ្មេញ និង​ពុក​ធ្មេញ​ដែរ​។​   ២. វិធី​ញ៉ាំ​ក្រូច​ប្រកប​ដោយ​សុវត្ថិភាព​ ​​ពេល​យើង​ញ៉ាំ​ផ្លែ​ក្រូច ពិត​ណាស់​ជាតិ​ស្ករ និង​អាស៊ីដ នឹង​នៅ​ជាប់​ធ្មេញ​​របស់​យើង។ ដូច​នេះ ដើម្បី​កុំ​ឲ្យ​អាស៊ីដ និង​ស្ករ​បាន​ពី​ក្រូច​បំផ្លាញ​ធ្មេញ​ ​យើង​គួរ​៖ ផឹក​ទឹក៖ យើង​គួរ​តែ​ញ៉ាំ​ទឹក​បន្តិច​បន្ទាប់​ពី​ញ៉ាំ​ក្រូច​ហើយ​។ ទឹក​អាច​ជួយ​បន្សាប​កម្រិត​pH ដែល​មានន័យ​ថា​វា​អាច​ជួយ​បន្សាប​អាស៊ីដ​របស់​ផ្លែ​ក្រូច​ជាប់​នៅ​ក្នុង​មាត់​របស់​យើង​។ កុំ​​​ដុស​ធ្មេញ​ភ្លាមៗ៖ គ្នា​យើង​ប្រ​ហែល​ជា​អាច​គិត​ថា​ ក្រោយ​ញ៉ាំ​ផ្លែ​ក្រូច​ហើយ គួរ​ទៅ​ដុស​ធ្មេញ ដើម្បី​កម្ចាត់​ជាតិ​ស្ករ​ជាប់​ធ្មេញ។ តែ​ការ​ពិត​មិន​ដូច្នោះ​ទេ ការ​ដុស​ធ្មេញ​ភ្លាម​ៗ បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ក្រូច មិន​មែន​ជាំ​គំនិត​ល្អ​នោះ​ទេ​ ព្រោះ​ថា​ផ្លែ​ក្រូច​មាន​ជាតិ​អាស៊ីដ​។ អាស៊ីដ​របស់​ផ្លែ​ក្រូច​ដែល​យើង​ញ៉ាំ​នឹង​ធ្វើ​ឲ្យ​កាចាធ្មេញ​ទន់ អាច​ដល់​រយៈពេល​មួយ​ម៉ោង​ឯណោះ។ បើ​សិន​ជា​យើង​ដុស​ធ្មេញ​ពេល​កាចាធ្មេញ​កំពុង​តែ​នៅ​ទន់​ យើង​អាច​ធ្វើ​ឲ្យ​ខូច​កាចាធ្មេញ​បាន​។ ដូច​នេះ ក្រោយ​ពី​ញ៉ាំ​ក្រូច​ហើយ គួរ​រង់ចាំ​ប្រហែល​មួយ​ម៉ោង​សិន​ ចាំ​ដុស​សម្អាត​ធ្មេញ​។ ៣. […]


ជំងឺធ្មេញ

ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន

ពេលយើងឈឺធ្មេញម្ដងៗ ពិបាកទ្រាំ លែងមានអារម្មណ៍ធ្វើការអីទាំងអស់ ព្រោះដោយសាររំខានពីអាការៈឈឺធ្មេញហ្នឹងឯង។ កាន់តែយ៉ាប់ទៀតនោះ គឺឈឺធ្មេញចំពេលយប់ បណ្ដាលឲ្យយើងពិបាកគេងលក់ និងអាចធ្វើឲ្យមានអារម្មណ៍ឆេវឆាវនៅថ្ងៃថ្មីទៀត។ ហេតុអ្វីបានធ្មេញឈឺពេលយប់ ពិបាកទ្រាំជាងឈឺធ្មេញពេលថ្ងៃ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងថា មូលហេតុមួយដែលធ្វើឲ្យឈឺធ្មេញកាន់តែយ៉ាប់នៅពេលយប់ ព្រោះយើងទម្រេតខ្លួន បណ្ដាលឲ្យឈាមបុកទៅក្បាល។ ឈាមដែលមាននៅតំបន់នោះអាចបង្កើនភាពឈឺចាប់ និងដាក់សម្ពាធទៅលើអារម្មណ៍ដែលគ្នាយើងទទួលបានពីការឈឺធ្មេញនោះ។ ម្យ៉ាងវិញទៀត អាការៈឈឺធ្មេញខ្លាំងពេលយប់អាចដោយសារមិនមានអ្វីរំខានឲ្យយើងមិនចាប់អារម្មណ៍ទៅលើបញ្ហាធ្មេញ។ អាការៈឈឺធ្មេញពេលយប់អាចមិនមែនជារឿងងាយស្រួលទេ ទោះទ្រាំមិនបានក៏ត្រូវទ្រាំដែរ ព្រោះមិនអាចរត់ទៅរកពេទ្យធ្មេញទាំងយប់បានទេ។ ប៉ុន្តែយើងអាចសាកល្បងតាមវិធីបំបាត់ការឈឺខាងក្រោមនេះបានដូចជា៖ លេបថ្នាំបំបាត់ការឈឺចាប់៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ជាវិធីសម្រួលដល់ការឈឺចាប់បានមួយរយៈចំពោះការឈឺចាប់ស្រាល-មធ្យម។ ពេលប្រើថ្នាំ ដើម្បីបំបាត់ការឈឺចាប់ យើងគួរប្រើឲ្យត្រូវទៅតាមការណែនាំពីឱសថការី ឬតាមពាក្យណែនាំលើថ្នាំជាដើម។ ខ្ពុរទឹកអំបិល៖ ក្បួននេះជាក្បួនសាមញ្ញ និងមានគ្រឿងផ្សំងាយស្រួលរកមាននៅក្នុងផ្ទះយើង សម្រាប់សម្រួលដល់បញ្ហាឈឺធ្មេញពេលយប់។ ទឹកអំបិលជាភ្នាក់ងារប្រឆាំងនឹងមេរោគពីធម្មជាតិ ដូចនេះហើយវាអាចកាត់បន្ថយការរលាក និងការពារធ្មេញខូចពីការឆ្លងមេរោគ។ បិតខ្ទឹមសលើធ្មេញឈឺ៖ រាប់ពាន់ឆ្នាំមកហើយ ខ្ទឹមសត្រូវបានគ្រូពេទ្យវេជ្ជសាស្ត្រស្គាល់ និងប្រើប្រាស់ដោយសារសារធាតុជាឱសថដែលវាផ្ទុក។ ខ្ទឹមសមិនត្រឹមតែអាចសម្លាប់មេរោគដែលធ្វើឲ្យខូចធ្មេញទេ វាក៏អាចដើរតួនាទីជាថ្នាំបំបាត់ការឈឺចាប់បានផងដែរ។ ស្អំទឹកកក៖ ការស្អំទឹកកកអាចសម្រួលដល់ការឈឺចាប់ដោយសារឈឺធ្មេញបាន។ ការស្អំទឹកកក នៅខាងថ្គាមដែលឈឺអាចពង្រួមសរសៃឈាមនៅតំបន់នោះ ជាហេតុជួយបំបាត់ការឈឺចាប់ជួយឲ្យយើងគេងលក់បានស្រួលជាងមុន។ មួយវិញទៀត ការស្អំទឹកកកពី ១៥-២០នាទី រាល់២-៣ម៉ោង/ម្ដង អាចការពារធ្មេញមិនឲ្យឈឺពេលយើងចូលគេង។ ខ្ពុរតែជីអង្កាម៖ ការខ្ពុរ ឬស្អំកញ្ចប់តែជីអង្កាម (peppermint tea bag) នៅធ្មេញឈឺដោយផ្ទាល់អាចជួយកាត់បន្ថយអាការៈឈឺចាប់បាន។ […]


ការថែទាំមាត់

អាហារ​​​មាន​​​​ពណ៌​ជាប់ធ្មេញ​​មិន​ងាយ​ជ្រះ​ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​

​គ្នា​យើង​មួយ​ចំនួន​​មាន​ការ​អៀន​ខ្មាស​មិន​ហ៊ាន​ញញឹម​ ពីព្រោះ​តែ​ធ្មេញ​មិន​ស្អាត​ និង​មាន​ពណ៌​លឿង​។​ ពិត​ណាស់​ ទោះ​បី​ជា​យើង​តែងតែ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​ថែទាំ​ និង​សម្អាត​ធ្មេញ​ជា​ញឹកញាប់​​យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​ធ្មេញ​លឿង​​នៅ​តែ​មិន​​​បាត់​សោះ​ ដែល​នេះ​គឺ​បណ្ដាល​មកពី​អាហារ​​មួយ​ចំនួន​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​។​។ មូលហេតុ​​អាហារ​បន្សល់​​ពណ៌​ជាប់​ធ្មេញ​ ​​កាចា​ធ្មេញ​មាន​សភាព​ទន់​ខ្សោយ​ ដែល​ធ្វើ​ឲ្យ​វា​ងាយ​​ប្រឡាក់​ជាប់​ពណ៌​នៅ​ផ្ទៃ​ខាង​លើ​។​ នេះ​មាន​ន័យ​ថា​ កម្រិត​ពណ៌​នៃ​អាហារ​​​គឺ​ជា​កត្តា​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ប្រែ​ទៅ​ជា​ពណ៌​លឿង​។​ បន្ថែម​ពី​នេះ អាហារ​​ដែល​​មាន​ជាតិ​អាស៊ីដ​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​កាចា​ធ្មេញ​ទន់​ខ្សោយ​ និង​ងាយ​ជាប់​ពណ៌​ ហើយ​បម្រែបម្រួល​សីតុណ្ហភាព​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ ក៏​អាច​បំផ្លាញ និង​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​នៃ​កាចា​ធ្មេញ​ងាយ​ជាប់​ពណ៌​កាន់​តែ​ខ្លាំង​ឡើង។ ​អាហារ​ចម្បងៗធ្វើ​ឲ្យ​ជាប់​ពណ៌​នៅ​ធ្មេញ​​៖​​៖ កាហ្វេ​ តែ​ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​​​ ស្រា​ក្រហម ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ទឹក​ផ្លែឈើ​ ស្ករ​គ្រាប់​ដែល​មាន​ពណ៌​ ទឹក​ស៊ីអ៊ីវ​ អាហារ​ជ្រក់​ ទឹក​ប៉េងប៉ោះ​ ពពួក​ផ្លែ​ប៊ឺរី​ ដូចជា​ប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរី​ជា​ដើម​ សម្ល​ការី ខណៈ​ដែល​អាហារ​មួយ​ចំនួន​មាន​គុណប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ និង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ វា​ក៏​អាច​​ធ្វើ​ឲ្យ​​ប្រឡាក់​ពណ៌​ជាប់​​​ធ្មេញ​ផង​ដែរ​ ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​។​ យ៉ាង​ណា​មិញ​ យើង​មិន​ចាំបាច់​​បោះបង់​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ទាំង​ស្រុង​ឡើយ​ ​ដោយ​​​ងាក​មក​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​អាហារ​ជំនួស​វិញ​​។​​​​​ ​​តិចនិក​ជួយ​ឲ្យ​ស្នាម​ញញឹម​មាន​ភាព​​ស្រស់​ស្អាត ប្រើ​បំពង់​បឺត​ជា​និច្ច​ នៅ​ពេល​ញ៉ាំ​ភេសជ្ជៈ​​ដែល​មាន​ពណ៌​ ដុស​ធ្មេញ​ក្នុង​រង្វង់​៣០​នាទី​ ក្រោយពី​ញ៉ាំ​អាហារ​ដូចជា​ផ្លែប៊ឺរី ឬ​កាហ្វេ​។ ប្រើប្រាស់​ថ្នាំ​ដុសធ្មេញ​ដែល​ជួយ​ឲ្យ​ធ្មេញ​ស​ភ្លឺ​ ​ត្រួតពិនិត្យ​ និង​​សម្អាត​មាត់​ធ្មេញ ​ដោយ​គ្រូពេទ្យ​ធ្មេញ​​ជា​ប្រចាំ។ ​អាហារ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​ ​​​​ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​ក៏​ជា​ភ្នាក់ងារ​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​បែប​ធម្មជាតិ​​ ដែល​រួម​មាន​ ផ្លែ​ប៉ោម​ ស្ពៃ​ពួយ​ឡេង​ ​ផ្កា​ខាត់​ណា​ខៀវ​ ​ម្នាស់​ ​ស្ត្រប៊ឺរី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស