ការមករដូវតិចឬបរិមាណឈាមរដូវធ្លាក់តិចជាងធម្មតាអាចមកពីកត្តាជាច្រើន រួមទាំងការមានផ្ទៃពោះ បញ្ហាស្រ្តេស ជំងឺ ឬបញ្ហាផ្សេងទៀត ទោះអ្នកខ្លះមករដូវមានឈាមច្រើន ខ្លះកកជាដុំ ខ្លះមានក្លិនអាក្រក់ខ្លាំង ឯអ្នកខ្លះទៀតមករដូវមិនទៀងទាត់ រាំងរដូវក៏ដោយ ព្រោះវាអាស្រ័យទៅតាមស្ថានភាពបញ្ហាសុខភាពរាងកាយម្នាក់។ តើការមករដូវតិចកំពុងប្រាប់យើងពីអ្វីនិងការបកស្រាយបែបណា?
១. មានផ្ទៃពោះ
ក្នុងករណីដែលការមករដូវខុសប្រក្រតី គ្នាយើងយកល្អគួរធ្វើតេស្តផ្ទៃពោះ ពីព្រោះថានៅពេលដែលយើងមានផ្ទៃពោះ វាអាចប៉ះពាល់ដល់វដ្ដរដូវរបស់យើង នៅក្នុងករណីយើងមិនបានប្រើប្រាស់វិធីពន្យារកំណើតណាមួយ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ស្រក ឬឡើងទម្ងន់
បើគ្នាយើងជួបប្រទះការប្រែប្រួលទម្ងន់ភ្លាមៗ វាអាចប៉ះពាល់ដល់វដ្ដរដូវរបស់យើងផងដែរ។ លើសពីនេះ ការហាត់ប្រាណច្រើនជ្រុលក៏អាចជះឥទ្ធិពលដល់ការមករដូវ ជាពិសេស នៅពេលដែលយើងដាក់សម្ពាធខ្លាំងលើរាងកាយ។
៣. បញ្ហាស្រ្តេស
ទន្ទឹមនឹងនេះដែរ ស្រ្តេសខាងអារម្មណ៍ ដូចជាបាត់បង់មនុស្សជាទីស្រលាញ់ ឬសម្ពាធការងារ ឬគ្រួសារ សុទ្ធតែអាចប៉ះពាល់ដល់រាងកាយ និងវដ្ដរដូវរបស់យើង។
៤. ការពន្យារកំណើត
ការប្រើប្រាស់ថ្នាំពន្យារកំណើតក៏អាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរវដ្ដរដូវរបស់យើងដែរ។ វាជារឿងធម្មតាប៉ុណ្ណោះ ដែលស្រីៗយើងជួបប្រទះការមករដូវតិចតួច និងរយៈពេលខ្លី នៅអំឡុងពេលប្រើប្រាស់ថ្នាំពន្យារកំណើត។
[embed-health-tool-bmi]
៥. បញ្ហាសុខភាព
មានស្ថានភាពសុខភាពមួយចំនួន ដូចជាជំងឺរឹងឆ្អឹងកងក និងជំងឺAsherman’s syndromeដែលអាចធ្វើឲ្យរដូវរបស់យើងមានតិចជាងធម្មតា ប៉ុន្តែអាការៈចុកពោះអាចនឹងកើតឡើងដដែល។ នៅពេលដែលយើងប្រឈមនឹងជំងឺរឹងឆ្អឹងកងក វាអាចបណ្ដាលឲ្យឈាមរដូវជាប់នៅក្នុងស្បូន។
ចំណែកឯជំងឺAsherman’s syndromeវិញ វាក៏បង្កឡើងដោយស្លាកស្នាមនៅស្បូន ដែលជាហេតុនាំឲ្យមានរដូវតិចតួច។ ដូចនេះ នៅក្នុងករណីដែលយើងមានរដូវតិច និងមានអាការៈចុកពោះខ្លាំង គ្នាយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
៦. កត្តាអាយុ
មានអាយុកាន់តែច្រើន វដ្ដរដូវរបស់យើងអាចនឹងមានការប្រែប្រួលតាមវ័យ ហើយយើងអាចជិតឈានដល់វ័យអស់រដូវ។ នេះមិនមានន័យថាយើងមិនអាចមានផ្ទៃពោះបាននោះទេ គ្រាន់តែមានអត្រាមានផ្ទៃពោះតិចតួចប៉ុណ្ណោះ។
គួរស្វែងយល់បន្ថែមពីបញ្ហារដូវផ្សេងទៀត៖
- វដ្ដរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
- កត្តា ៤យ៉ាង រំខានដល់វដ្ដរដូវរបស់ស្រីៗ
- ញ៉ាំទឹកមិនគ្រប់គ្រាន់ ពេលមករដូវ ប្រយ័ត្នជួបរឿងទាំង ៤នេះ
- ទឹកផ្លែឈើទាំង៣ប្រភេទ បំបាត់អាការៈឈឺចាប់ពេលមករដូវ
- រោគសញ្ញាមុនមករដូវ ស្រីៗច្រើនជួបប្រទះ ដោះស្រាយបែបណា?