backup og meta

ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​កំណក​ឈាម​ អំឡុង​ពេល​មក​រដូវ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ នៅ​​ថ្ងៃ​ដែល​យើង​មក​រដូវ​ច្រើន​។ ពិត​ណាស់​ ស្រី​ៗ​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​មិន​ខាន​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ច្រើន​ ព្រម​ទាំង​​មាន​​កំណក​ឈាម​​ធំ​ៗ​​​ទៀត​​នោះ អាច​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ផង​ដែរ​។

តើ​​ការ​ធ្លាក់​កំណក​ឈាម​ដុំ​ធំ​ៗ​ប្រភេទ​ណា​​ខ្លះ​គួរ​ឲ្យ​បារម្ភ​?

ប្រសិនបើ​ស្រី​ៗ​យើង​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ពីរ​ម៉ោង​ម្ដង ឬ​ឆាប់​ជាង​នេះ ឬ​ធ្លាក់​ដំណក​ឈាម​ធំ​ៗ មាន​ន័យ​ថា​យើង​មក​រដូវ​ច្រើន​។ ការ​មក​រដូវ​បែប​នេះ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល និង​មាន​ការ​ឈឺចាប់​ ហើយ​​ស្រី​ៗ​ភាគ​ច្រើន​​​​ប្រឈម​នឹង​បញ្ហាបាត់​បង់​ថាមពល​ ដោយ​សារ​តែ​ការ​មក​រដូវ​ច្រើន​។

មាន​មូលហេតុ​​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ​រដូវ​របស់​យើង​មក​ច្រើន​ និង​មាន​ធ្លាក់​កំណក​ឈាម​មិន​​ប្រក្រតី​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​​មិន​មាន​ស​ភាព​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​ព្យាបាល​បាន​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

១. លក្ខខណ្ឌ​ក្រពេញ​ទីរ៉ូអ៊ីត​

ក្រពេញ​ទីរ៉ូអ៊ីត​ជា​ក្រពេញ​នៅ​​ត្រង់​ក​របស់​យើង​ ដែល​មាន​តួនាទី​ផលិត​ និង​ចែកចាយ​អ័រម៉ូន​។ ប្រសិនបើ​ក្រពេញ​នេះ​មិន​ដំណើរការ​​ត្រឹម​ត្រូវ​​ទេ​​នោះ វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​។ ស្ថានភាព​សុខភាព​ដូចជា​ការ​ផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត​ច្រើន​ពេក​ ឬ​តិច​ពេក​ អាច​ប៉ះពាល់​ដល់​​លំហូរ​ និង​​បរិមាណ​​នៃ​ឈាម​រដូវ​។ ​

​២. ការ​​ពន្យារ​កំណើត​

ប្រសិនបើ​ស្រី​ៗ​យើង​ទើប​តែ​ចាប់ផ្ដើម​ប្រើប្រាស់​​ការ​​ពន្យារ​កំណើត និង​មាន​ធ្លាក់​កំណក​ឈាម​ធំ​ៗ​​អំឡុង​ពេល​មក​រដូវ វា​អាច​មក​ពី​វិធីសាស្ត្រ​ពន្យារ​កំណើត​។ ​ជាក់​ស្ដែង ការ​​ពន្យារ​កំណើត​ប្រភេទ​ខ្លះ អាច​បណ្ដាល​ឲ្យ​គ្នា​​​យើង​មួយ​ចំនួន​​មក​​រដូវ​​ និង​មាន​កំណក​ឈាម​ច្រើន​។ ក្នុង​ករណី​នេះ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធីសាស្ត្រ​ពន្យារ​កំណើត​ដ៏​ត្រឹមត្រូវ​ និង​ប្រសើរ​ជាងនេះ​។

៣. ការ​ប្រើប្រាស់​ថ្នាំ​

ដូច​ទៅ​នឹង​ការ​ពន្យារ​កំណើត​ដែរ មាន​ថ្នាំ​ជា​ច្រើន​ប្រភេទ​​អាច​បណ្ដាល​ឲ្យ​យើង​​មក​រដូវ​ច្រើន​ និង​មាន​កំណក​ឈាម​។ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​អ័រម៉ូន​ និង​ថ្នាំ​ប្រឆាំង​នឹង​កំណក​ឈាម​ អាច​រួម​ចំណែក​ដល់​​លំហូរ​ឈាម​រដូវ​មិន​ប្រក្រតី។ ប្រសិនបើ​​យើង​ធ្លាក់​កំណក​ឈាម​អំឡុង​ពេល​មក​រដូវ ចូរ​តាមដាន​ថ្នាំ​ដែល​យើង​កំពុង​តែ​លេប ក៏​ដូចជា​សាកសួរ​គ្រូពេទ្យ​អំពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​ទាំង​នោះ​។

កំណកឈាមរដួវ២

៤. រលូត​កូន​

នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ ប្រសិនបើ​យើង​រលូត​កូន​ ឬ​​មាន​កូន​ក្រៅ​ស្បូន​ យើង​អាច​​ភ័ន្តច្រឡំ​នឹង​​ដំណក​ឈាម​រដូវ​​ច្រើន​ជ្រុល​។ ពិត​ណាស់​ ការ​​បាត់បង់​​កូន​នៅ​ដំណាក់កាល​ដំបូង​ អាច​បណ្ដាល​ឲ្យ​មាន​ដំណក​ឈាម​ធំ​ជាង​ធម្មតា​។

​៥. ជំងឺ​Endometriosis

ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ជាលិកា​​ធម្មតា​លូតលាស់​នៅ​ខាង​ក្នុង​ស្បូន​ វិវដ្ដនៅ​ខាង​ក្រៅ​​ប្រហោង​ស្បូន​ទៅ​វិញ។ កត្តា​នេះ​អាច​​នាំ​​ឲ្យ​មាន​កំណក​ឈាម​ និង​ការ​ធ្លាក់​ឈាម​ច្រើន​ ឈឺ​ពោះ​ និង​​ចុក​រមួល​សាច់ដុំ​​ធ្ងន់ធ្ងរ​ ។

៦. ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​​

​លក្ខខណ្ឌ​សុខភាព​មួយ​ទៀត​ ដែល​អាច​បង្ក​ជា​កំណក​ឈាម​ និង​ការ​ធ្លាក់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ នោះ​គឺ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ​ដែល​ជា​អតុល្យភាព​អ័រម៉ូន​ទូទៅ​។ ​ថង់​តូច​​ៗ​ ​កកើត​ឡើង​នៅ​លើ​អូវែ ដែល​ធ្វើ​ឲ្យ​អូវែ​មិន​អាច​ទម្លាប់​ស៊ុត​ទៀងទាត់​ ជា​លទ្ធផល​ធ្វើ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់​។

គួរស្វែងយល់បន្ថែមពីបញ្ហារដូវផ្សេងទៀត៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Potential Causes for Large Blood Clots During Your Period

https://www.advancedgynecology.com/2020/7-potential-causes-for-large-blood-clots-during-your-period/

Heavy Menstrual Bleeding

https://www.cdc.gov/ncbddd/blooddisorders/women/menorrhagia.html

Menstrual Clots: 7 Reasons Why It Might Be Happening

https://www.tuasaude.com/en/why-your-period-can-come-with-clots-and-skin/

https://kidshealth.org/en/teens/clumps.html

https://www.nhs.uk/conditions/heavy-periods/

https://www.uofmhealth.org/health-library/abo4901

https://www.cdc.gov/ncbddd/blooddisorders/women/menorrhagia.html

 

កំណែ​ប្រែបច្ចុប្បន្ន

24/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម