backup og meta

ឧស្សាហ៍មករដូវមិនទៀង អាចបង្កផលវិបាក​ទាំង​នេះ​

ឧស្សាហ៍មករដូវមិនទៀង អាចបង្កផលវិបាក​ទាំង​នេះ​

ជា​ធម្មតា ស្រី​ៗ​យើង​មក​រដូវ​ជា​រៀង​រាល់​២៨​ថ្ងៃ​ម្ដង ឬ​នៅ​ចន្លោះ​រយៈពេល​២១​ថ្ងៃ ទៅ​៣៥​ថ្ងៃ។ យ៉ាង​ណា​មិញ ក៏​មាន​​ស្រី​ៗ​ជា​ច្រើន​កំពុង​តែ​ប្រឈម​នឹង​ការ​មក​រដូវ​មិន​ទៀង ដោយ​អ្នក​ខ្លះ​អាច​បាត់​រដូវ ឬ​​មក​រដូវ​លឿន​ជាង​២១​ថ្ងៃ ឬ​យូរ​ជាង​៣៥​ថ្ងៃ​។ ​នៅ​ពេល​ដែល​យើង​មក​រដូវ​មិន​ទៀង​ ផល​វិបាក​​ទាំង​នេះ​ អាច​នឹង​កើត​ឡើង​៖

  • មក​រដូវ​ច្រើន​​ជ្រុល​
  • មក​រដូវ​តិច​ជ្រុល​
  • ចុក​ពោះ​​ ឬ​ឈឺ​ចាប់​ខ្លាំង​
  • ចង្អោរ​ ឬ​ក្អួត​
  • ធ្លាក់​ឈាម​​នៅ​ចន្លោះ​ពេល​មក​រដូវ​
  • ធ្លាក់​ឈាម​​តិចតួច​​ ក្រោយ​រួម​ភេទ

ក្នុង​ករណី​ដែល​យើង​មក​រដូវ​មិន​ទៀង ឬ​ជួប​ប្រទះ​ផល​វិបាក​ផ្សេងៗ​អំឡុង​ពេល​មក​រដូវ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

សញ្ញា​នៃ​រដូវ​មិន​ទៀងទាត់​

​​​ការ​តាមដាន​វដ្ដ​រដូវ​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់ ដើម្បី​យល់​ដឹង​ពី​សញ្ញា​ និង​រោគសញ្ញា​នៃ​ការ​មក​រដូវ​មិន​ទៀងទាត់​។ ដូច​នេះ គ្នា​យើង​គួរ​កត់​ចំណាំ​ព័ត៌មាន​លម្អិត​នៃ​ការ​មក​រដូវ​ដូច​ខាង​ក្រោម​៖

  • រយៈពេល​នៃ​ការ​ចាប់ផ្ដើម​មក​រដូវ និង​អស់​រដូវ​
  • បរិមាណ​នៃ​ឈាម​រដូវ
  • កត់​​ចំណាំ​អំពី​ទំហំ​ និង​រូបរាង​កំណក​ឈាម​រដូវ ដើម្បី​​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​
  • ការ​ធ្លាក់​ឈាម​​ពីរ​បី​ដំណក់​ ឬ​ធ្លាក់​ឈាម​តិចតួច ជា​សញ្ញា​ទូទៅ​នៃ​ការ​មក​រដូវ​មិន​ទៀងទាត់
  • កត់ត្រា​ពី​អាការៈ​ចុក​ពោះ ឬ​ឈឺចាប់​ ដែល​កើត​ឡើង​នៅ​ពេល​ជិត​មក​រដូវ ឬ​អំឡុង​ពេល​មក​រដូវ​
  • ការ​មក​រដូវ​មិន​ទៀង តែងតែ​អម​ជាមួយ​នឹង​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ឈឺ​ក្បាល​ជា​ដើម​​។ ហេតុ​នេះ​ហើយ​ យើង​គួរ​តាមដាន​​រោគសញ្ញា​ជាក់លាក់​មួយ​ចំនួន​ ដែល​កើត​ឡើង​អំឡុង​ពេល​មក​រដូវ។​

រដូវមិនទៀង២

[embed-health-tool-ovulation]

មូលហេតុ​នៃ​ការ​មក​រដូវ​មិន​ទៀង

មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង ក្នុង​នោះ​​រួម​មាន​៖

  • អ​សមតុល្យ​អ័រម៉ូន
  • ស្រ្តេស​
  • ជំងឺ​Endometriosis
  • ជំងឺ​ដុំ​សាច់​ស្បូន ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ជា​ធម្មតា ស្រី​ៗ​យើង​មក​រដូវ​ជា​រៀង​រាល់​២៨​ថ្ងៃ​ម្ដង ឬ​នៅ​ចន្លោះ​រយៈពេល​២១​ថ្ងៃ ទៅ​៣៥​ថ្ងៃ។ យ៉ាង​ណា​មិញ ក៏​មាន​​ស្រី​ៗ​ជា​ច្រើន​កំពុង​តែ​ប្រឈម​នឹង​ការ​មក​រដូវ​មិន​ទៀង ដោយ​អ្នក​ខ្លះ​អាច​បាត់​រដូវ ឬ​​មក​រដូវ​លឿន​ជាង​២១​ថ្ងៃ ឬ​យូរ​ជាង​៣៥​ថ្ងៃ​។ ​នៅ​ពេល​ដែល​យើង​មក​រដូវ​មិន​ទៀង​ ផល​វិបាក​​ទាំង​នេះ​ អាច​នឹង​កើត​ឡើង​៖
  • មក​រដូវ​ច្រើន​​ជ្រុល​
  • មក​រដូវ​តិច​ជ្រុល​
  • ចុក​ពោះ​​ ឬ​ឈឺ​ចាប់​ខ្លាំង​
  • ចង្អោរ​ ឬ​ក្អួត​
  • ធ្លាក់​ឈាម​​នៅ​ចន្លោះ​ពេល​មក​រដូវ​
  • ធ្លាក់​ឈាម​​តិចតួច​​ ក្រោយ​រួម​ភេទ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Are the Side Effects of Having Irregular Periods?

https://www.medicinenet.com/side_effects_of_having_irregular_periods/article.htm

Abnormal Menstruation (Periods)

https://my.clevelandclinic.org/health/diseases/14633-abnormal-menstruation-periods

Irregular Periods: Why Is My Period Late?

https://www.pennmedicine.org/updates/blogs/womens-health/2020/november/irregular-periods-why-is-my-period-late

Harmful Effects of Irregular Periods on Your Health!

https://www.lybrate.com/topic/harmful-effects-of-irregular-periods-on-your-health/f3ff5ccf22a515adb330640344a062a0

Irregular Periods

https://kidshealth.org/en/teens/irregular-periods.html

កំណែ​ប្រែបច្ចុប្បន្ន

04/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឡើងកន្ទួលរោលពេលមករដូវ គួរដោះស្រាយបែបណា?

មករដូវប៉ុន្មានទើបហៅថាច្រើន? កម្រិតណា ឬយូរប៉ុណ្ណាគួរបារម្ភ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម