និយមន័យ
១- អ្វីជាជំងឺផ្សិតក្នុងទ្វារមាស?
ការបង្ករោគដោយផ្សិតនៅតំបន់ទ្វារមាស ហៅថា ជំងឺផ្សិត ឬកង់ឌីដា (Candidiasis) កើតឡើងនៅលើស្ត្រីជាញឹកញាប់ ព្រោះធម្មតាទ្វារមាស មានផ្ទុកបាក់តេរី និងកោសិកាផ្សិតមួយចំនួន ប៉ុន្តែនឹងធ្វើឲ្យមានបញ្ហានៅពេលតុល្យភាពកោសិកាទាំងនោះមានការប្រែប្រួល បង្កជា រមាស់ខ្លាំង ហើម និងក្រហាយ។
ផ្សិតក្នុងទ្វារមាស មិនត្រូវចាត់ទុកជាក្រុមជំងឺឆ្លងតាមការរួមភេទនោះទេ បើទោះជាអាច ឆ្លងតាមរួមភេទ ប៉ុន្តែអាចកើតលើស្រ្តីមិនធ្លាប់រួមភេទដូចគ្នា។ បើធ្លាប់មានបង្ករោគដោយផ្សិតម្តងរួច យើងនឹងប្រឈមមុខការបង្ករោគជាច្រើនផ្សេងទៀត។
២- កើតឡើងញឹកញាប់ដែរទេ?
ពិតណាស់ បង្ករោគដោយបាក់តេរីនៅតំបន់ទ្វារមាស មានកើតឡើងជាញឹកញាប់ ប៉ុន្តែគេអាចគ្រប់គ្រងបាន ដោយកាត់បន្ថយកត្តាប្រឈម អាចបង្កឲ្យមានការឆ្លងមេរោគនេះ។ គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- ជំងឺផ្សិតទ្វារមាសមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាកើតជាទូទៅដូចជា៖
– រមាស់ទ្វារមាស
– ហើមនៅតំបន់ជុំវិញទ្វារមាស
– ក្រហាយពេលនោម និងរួមភេទ
– ឈឺចាប់ពេលរួមភេទ
– ឈឺ
– ក្រហម
– រោល
ទឹកហូរចេញពីទ្វារមាសមានពណ៌ស លាយប្រផេះ និងដុំៗ ជាសញ្ញាកើតឡើងញឹកញាប់ ហើយលំហូរសារធាតុនេះ ជួនមានលក្ខណៈដូច ហ្រ្វូម៉ា (Cottage Cheese)។ ពេលខ្លះទៀត អាចមានហូរសារធាតុរាវមានលក្ខណៈជាទឹកធម្មតាផងដែរ។
បើឆ្លងមេរោគផ្សិត មិនទទួលការព្យាបាលរយៈពេលយូរ រោគសញ្ញាទាំងអស់នេះនឹងកាន់តែធ្ងន់ធ្ងរ។ យ៉ាងណា អាចនៅមានរោគសញ្ញាមួយចំនួនទៀត មិនបានរៀបរាប់ខាងលើ ហេតុនេះបើមានមន្ទិលសង្ស័យ គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានសញ្ញា អាការៈដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ផ្សេងៗ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា ហេតុនេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មេរោគផ្សិតកង់ឌីដា (Candida) គឺជាមីក្រូបតូចៗ តែងតែបង្ហាញវត្តមាននៅក្នុងទ្វារមាសស្ត្រីហើយបាក់តេរីល្អ ឡាក់តូបាក់ស៊ីឡើស (Lactobacillus) ដែរនៅក្នុងនោះចាំគ្រប់គ្រងការលូតលាស់របស់ពពួករោគផ្សិត។ ប៉ុន្តែប្រសិនបើមានប្រព័ន្ធភាពស៊ាំក្នុងខ្លួនមិនមានតុល្យភាព បាក់តេរីទាំងនោះនឹងមិនអាចធ្វើការងារបានល្អនោះដែរ ធ្វើឲ្យពពួកផ្សិត កង់ឌីដា កើនឡើងហួសកម្រិត បណ្តាលឲ្យលេចចេញរោគសញ្ញាឆ្លងមេរោគផ្សិតក្នុងទ្វារមាស។
ពពួកផ្សិតមួយប្រភេទ ហៅថា កង់ឌីដា អាប៊ីកង់ (Candida Albicans) ជាពពួកផ្សិតបង្កឲ្យមានការបង្ករោគដោយផ្សិតច្រើនជាងគេបំផុត។ ការបង្ករោគដោយពពួកផ្សិតទាំងនេះ ជាទូទៅងាយព្យាបាល ប៉ុន្តែករណីបើឆ្លងរោគ ទោះទទួលការព្យាបាលសមស្រប នៅមិនជាដាច់ បង្ហាញថាអាចនឹងឆ្លងមេរោគប្រភេទ កង់ឌីដា ផ្សេងទៀត ទាមទារយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីដឹងច្បាស់។
គួរអាន៖
- ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ
- សម្រាលកូនរួច បើប្ដីចង់ ពេលណាទើបអាចបង្កាត់ភ្លើងស្នេហ៍បាន?
- ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ?
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- សម្រាលកូនរួចប៉ុន្មានខែ ទើបស្រីៗអាចផ្តើមរឿងលើគ្រែបាន?
- សម្រាលកូនរួចមិនទាន់មករដូវ រួមភេទអាចមានកូនអត់?
- ស្រីៗមករដូវអត់ទៀង ដោយសារមូលហេតុទាំងនេះ
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើន អាចបង្កឲ្យឆ្លងជំងឺនេះមានដូចជា៖
– ស្រ្តេស
– គេងមិនគ្រប់គ្រាន់
– ប្រព័ន្ធភាពស៊ាំខ្សោយ
– ជំងឺទឹកនោមផ្អែម ពុំមានការព្យាបាលត្រឹមត្រូវ
– ទម្លាប់ញ៉ាំអាហារមិនល្អ អាហារមានជាតិស្ករច្រើន
– អតុល្យភាពលំនឹងអរម៉ូន ពេលជិតដល់វដ្តរដូវ
– ការប្រើប្រាស់ថ្នាំផ្សះច្រើន នាំឲ្យថយចំនួនបាក់តេរីល្អ ឡាក់តូសបាក់ស៊ីឡើស។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បង្ករោគដោយផ្សិត ងាយស្រួលធ្វើរោគវិនិច្ឆ័យ ដោយគ្រូពេទ្យនឹងសួរនាំពីប្រវត្តិជំងឺ ក៏ដូចករណីឆ្លងមេរោគផ្សិតពីមុន ឬអាចពាក់ព័ន្ធការរួមភេទជាដើម។
ក្រោយទទួលព័ត៌មានគ្រប់គ្រាន់ គ្រូពេទ្យនឹងចាប់ផ្តើមពិនិត្យនៅតំបន់អាងត្រគាក ដូចជា ទ្វារមាស មាត់ស្បូន និងផ្នែកផ្សេងទៀតជុំវិញតំបន់នោះ រកមើលសញ្ញាបង្ករោគពីខាងក្រៅ។
គ្រូពេទ្យនឹងប្រមូលកោសិកាក្នុងទ្វារមាស ដែលបានរកឃើញ បញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការសិក្សាបន្ថែម។ ធ្វើតេស្តនៅមន្ទីរពិសោធន៍ គឺចំពោះស្រីៗឆ្លងមេរោគផ្សិតញឹកញាប់ ឬព្យាបាលមិនជាប៉ុណ្ណោះ។
៨- ព្យាបាលដោយវិធីណា?
ករណីឆ្លងមេរោគផ្សិតមានសភាពផ្សេងៗគ្នា អ៊ីចឹងគ្រូពេទ្យធ្វើការព្យាបាលទៅតាមសភាពរបស់យើង តែជាទូទៅការព្យាបាលត្រូវកំណត់ទៅតាមកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា។
– ករណីបង្ករោគធម្មតា
បង្ករោគដោយផ្សិតធម្មតា គ្រូពេទ្យនឹងចេញវេជ្ជបញ្ជា ប្រើប្រាស់ក្រែមប្រឆាំងមេរោគផ្សិត ប្រេង ថ្នាំគ្រាប់ ឬថ្នាំសុល ប្រើត្រឹម ១-៣ ថ្ងៃ។ ថ្នាំទាំងនេះ អាចទិញតាមវេជ្ជបញ្ជា ឬអាចទិញនៅតាមទីផ្សារដោយខ្លួនឯង ហើយថ្នាំមានប្រសិទ្ធភាព និងពេញនិយម មានដូចជា៖
– Butoconazole (gynazole)
– Miconazole (iotrimin)
– Monistat
– Terconazle (terazol)
– Fluconazole (diflucan)
គ្នាយើងឆ្លងរោគផ្សិតធម្មតាបែបនេះ គួរណាត់ជួបជាមួយពេទ្យឲ្យទៀងទាត់ ដើម្បីតាមដាន ប្រសិទ្ធភាពថ្នាំកំពុងប្រើប្រាស់។ គួរណាត់ជួបគ្រូពេទ្យ បើរោគសញ្ញាលេចឡើងវិញ ក្រោយព្យាបាលបាន ២ ខែ។ បើដឹងច្បាស់ថា បានឆ្លងមេរោគផ្សិតប្រភេទនេះ អាចធ្វើការព្យាបាលខ្លួនឯងនៅផ្ទះក៏បាន។
ការបង្ករោគមានសភាពស្មុគស្មាញ
គ្រូពេទ្យនឹងព្យាបាលទៅតាមស្ថានភាព ឬកត្តាស្មុគស្មាញនៃរោគសញ្ញាដូចជា៖
– មានផ្ទៃពោះ
– ផ្ទុកមេរោគអេដស៍
– ក្រហមខ្លាំង ហើម និងរមាស់ ឈឺ ឬរហែកជាលិកាទ្វារមាស
– ឆ្លងមេរោគផ្សិត ច្រើនជាង ៤ ដងក្នុងមួយឆ្នាំ
– បង្កដោយប្រភេទមេរោគផ្សិត កង់ឌីដា ដទៃទៀត
– មានជំងឺទឹកនោមផ្អែម ពុំមានការព្យាបាលត្រឹមត្រូវ ឬប្រពន្ធ័ភាពស៊ាំចុះខ្សោយ។
សម្រាប់ករណីខាងលើការព្យាបាលមានដូចជា៖
– ព្យាបាលដោយប្រើ ក្រែម ប្រេង ថ្នាំគ្រាប់ ឬសុលទ្វារមាស ចំនួន ១៤ថ្ងៃ
– ប្រើប្រាស់ Fluconazole (diflucan) កម្រិត ២-៣ ដូស
– ចេញវេជ្ជបញ្ជាអោយប្រើប្រាស់ Fluconazole (diflucan) រយៈពេលយូរ ប្រើមួយសប្តាហ៍ម្តង រយៈពេល ៦ សប្តាហ៍ជាប់គ្នា ឬប្រើថ្នាំលាបប្រឆាំងពពួកផ្សិតរយៈពេលយូរ។
បើនៅតែមិនជាដាច់ គួរសាកល្បងនាំដៃគូរួមភេទយើងទៅធ្វើរោគវិនិច្ឆ័យជាមួយគ្នា។ បើសង្ស័យថាដៃគូររួមភេទមានផ្ទុកមេរោគផ្សិត គួរប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលរួមភេទ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
យើងអាចព្យាបាលការឆ្លងមេរោគផ្សិតនៅទ្វារមាស តាមវិធីបែបធម្មជាតិមួយចំនួនដូចជា៖
– ប្រេងដូង
– ខ្ទឹមស
– ក្រែមចម្រាញ់ចេញពីប្រេងដើមតែ
– ថ្នាំសុលទ្វារមាសមានជាតិអាស៊ីដ បូរិក
– ញ៉ាំ ឬយកទឹកដោះគោជូរ សុលតាមទ្វារមាស។
ត្រូវប្រាកដថាដៃយើងស្អាតមានអនាម័យជា មុនពេលលាបក្រែម ឬប្រេងលើទ្វារមាស។ ហើយគួរពិភាក្សាជាមួយគ្រូពេទ្យ មុនពេលសាកល្បងប្រើប្រាស់វិធីព្យាបាលបែបធម្មជាតិទាំងនេះ ព្រោះរុក្ខជាតិមួយចំនួន អាចមានប្រតិកម្មជាមួយថ្នាំយើងត្រូវប្រើ អាចបង្កផលរំខានមួយចំនួនផងដែរ។
គួររៀបចំរបបអាហារឲ្យបានត្រឹមត្រូវដូចជា៖
– ញ៉ាំអាហារមានតុល្យភាពល្អ
– ញ៉ាំទឹកដោះគោជូរ អាហារបំប៉នមាន ឡាក់តូសបាក់ស៊ីឡើស (បាក់តេរីល្អ)
– ស្លៀកពាក់សំលៀកបំពាក់ផលិតពីធម្មជាតិដូចជា កប្បាស សំឡី ឬសូត្រ
– បោកខោទ្រនាប់ជាមួយនិងទឹកក្តៅ
– ផ្លាស់ប្តូរផលិតផលអនាម័យស្ត្រីឲ្យបានញឹកញាប់។
កត្តាមួយចំនួនគួរចៀសវាង៖
– ស្លៀកខោតឹង ឬរឹបពេក
– ប្រើប្រាស់សំឡីអនាម័យមានក្លិនក្រអូប
– ស្លៀកខោអាវទទឹក ជាពិសេសឈុតហែលទឹក
– ត្រាំក្នុងអាងទឹកក្តៅញឹកញាប់ពេក
– លាងសម្អាតផ្នែកខាងក្នុងទ្វារមាស។
គួរអាន៖
- ពិតទេ ប្រើថ្នាំពន្យារកំណើតធ្វើឲ្យស្រីៗធាត់?
- ភាពខ្មាសអៀនធ្វើឲ្យស្រីៗ ជួបបញ្ហាសុខភាពទាំងនេះ
- តើនៅម៉ោងណាខ្លះបុរស ឬស្រ្តីមានអារម្មណ៍ផ្លូវភេទខ្លាំង?
- បើមានសញ្ញាទាំង៥នេះ អ្នកមិនទាន់ក្លាយជាគូស្នេហ៍ល្អនៅឡើយទេ
- កុំប្រហែសឲ្យសោះ កន្លែងទាំងនេះស្រីៗត្រូវឧស្សាហ៍ពិនិត្យមើលជាប្រចាំ
- ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួនស្រីៗគួរដឹង
- ស្រីៗមានផ្ទៃពោះនៅវ័យក្មេងពេកអាចប្រឈមនឹងបញ្ហាច្រើនទាំងម្ដាយ និងកូន
- ស្រ្តី នឹងក្មេងស្រីនៅប្រទេសក្រីក្រប្រឈមខ្ពស់ក្នុងការរំលូតកូនដោយគ្មានសុវត្ថិភាព
[embed-health-tool-ovulation]