backup og meta

បើកើតមុនដំុពកលើស្បែក ស្រីៗយើងគួរថែទាំ និងព្យាបាលបែបណាល្អ?

បើកើតមុនដំុពកលើស្បែក ស្រីៗយើងគួរថែទាំ និងព្យាបាលបែបណាល្អ?

មុនដំុពកគឺជាប្រភេទមុនម្យ៉ាងស្ថិតក្នុងពពួកមុនកម្រិតធ្ងន់ ដែល​បង្កឲ្យមានការឈឺចាប់ពេលយើងញេច មិនតែប៉ុណ្ណោះក៏ងាយនឹងបន្សល់ស្លាកស្នាមលើស្បែកក្រោយពេលជាសះស្បើយ ប្រសិនមិនបានព្យាបាល និងថែទាំឲ្យបានល្អ។

ជំងឺមុនដំុពកអាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្ដែភាគរយច្រើនគឺកើតលើយុវវ័យ។ មូលហេតុដែលបណ្ដាលឲ្យកើតមុនប្រភេទនេះ គឺដោយសារតែក្រពេញរន្ធញើសរបស់ស្បែកមានការរាំងស្ទះដោយ កោសិកាស្បែកខូចៗ បាក់តេរី ធូលីកខ្វក់ៗ និងការរាំងស្ទះដោយជាតិខ្លាញ់ផងដែរ។

តើគួរថែទាំ និងព្យាបាលបែបណាពេលកើតជំងឺមុននេះ?

ពេលកើតជំងឺមុននេះ យើងមិនអាចព្យាលបាលដោយខ្លួនឯងនៅផ្ទះបាននោះឡើយ គឺត្រូវទៅជួបគ្រូពេទ្យផ្នែកសុខភាពស្បែក ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ មិនដូច្នេះទេស្បែកមុខយើងនឹងប្រឈមនឹង​ការ​សល់​ស្លាកស្នាមមិនខាន។ ទន្ទឹមគ្នានោះដែរ យើងក៏អាចអនុវត្ដវិធីថែទាំដូចខាងក្រោមនេះផងដែរ៖

  • លាងសម្អាតស្បែកមុខឲ្យបានយ៉ាងហោច ២ដងក្នុងមួយថ្ងៃ
  • លាងសម្អាតស្បែកមុខក្រោយពេលបែកញើសខ្លាំង
  • កាត់បន្ថយការប្រើប្រាស់គ្រៀងសម្អាង
  • ប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃតាមការណែរនាំរបស់គ្រូពេទ្យ
  • ការគ្រប់គ្រងស្ដ្រេសឲ្យបានល្អ
  • ញ៉ាំអាហារសម្បូរវីតាមីន ជំនួយដល់ស្បែក
  • លាងសម្អាតដៃជានិច្ចមុនពេលស្ទាប ឬប៉ះស្បែកមុខ

តើចំណាយពេលប៉ុន្មានទើបអាចព្យាបាល ជំងឺមុនឲ្យជាសះស្បើយបាន?

ការព្យាបាលជំងឺមុនពកលើស្បែក គឺអាស្រ័យលើវិធីនៃការព្យាបាលរបស់គ្រូពេទ្យ និងការថែទាំផ្ទាល់របស់អ្នកជំងឺ។ ប៉ុន្ដែជាមធ្យមជំងឺនេះអាចចំណាយពេលចន្លោះពី ២ទៅ ៤សប្ដាហ៍ទើបអាចជាសះស្បើយបាន។

អត្ថបទគួរអាន៖

មុនដំពក

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

WHAT CAN CLEAR SEVERE ACNE? https://www.aad.org/public/diseases/acne/derm-treat/severe-acne

What are the different types of acne? https://www.americanskin.org/resource/acne.php

Therapeutic considerations for severe nodular acne https://pubmed.ncbi.nlm.nih.gov/21062102/

what is Nodulocystic acne ? https://dermnetnz.org/topics/nodulocystic-acne

Nodular Acne https://my.clevelandclinic.org/health/diseases/22888-nodular-acne#:~:text=Nodular%20acne%20is%20a%20severe,for%20weeks%20or%20even%20months.

កំណែ​ប្រែបច្ចុប្បន្ន

25/11/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បញ្ហាចាស់មុនវ័យបណ្តាលមកពីកត្តាអ្វីខ្លះ? អាចបង្ការបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនសម្រេចចិត្ដពត់ធ្មេញ គួរស្វែងយល់ពីចំណុចទាំងនេះ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម