ប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំ ត្រូវបានផ្គុំឡើងដោយបណ្តាញកោសិកា ជាលិកា និងសរីរាង្គជាច្រើន ជុំវិញរាងកាយរបស់យើង។ តួនាទីដ៏ចម្បងរបស់ប្រព័ន្ធការពាររាងកាយ គឺប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ និងបង្កើតឲ្យមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ហើយបើតាមការស្រាវជ្រាវជាច្រើនបង្ហាញថា ទីតាំងដ៏សំខាន់របស់ប្រព័ន្ធការពាររាងកាយ គឺក្រពះពោះវៀនតែម្តង ឬហៅថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺជាបាក់តេរីល្អរាប់លានដែលរស់នៅក្នុងប្រព័ន្ធរំលាយអាហារ និងបង្កើតបានទៅជា Prebiotics និង Probiotics។
ដោយសារតែទំនាក់ទំនងនេះហើយ ទើបកុមារដែលខ្សោយក្រពះពោះវៀន រមែងមានប្រព័ន្ធការពាររាងកាយខ្សោយ ហើយការមានប្រព័ន្ធការពាររាងកាយខ្សោយនេះ នាំឲ្យកុមារឧស្សាហ៍ឈឺ មានបញ្ហាផ្លូវដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែកបញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយអាលែកហ្ស៊ី ជាដើម។
ហេតុនេះ ដើម្បីជួយធ្វើឲ្យទាំងសុខភាពក្រពះពោះវៀន និងប្រព័ន្ធការពាររាងកាយរបស់កុមារ មានសុខភាពល្អ និងរឹងមាំ ក៏ដូចជា ជួយដល់ការអភិវឌ្ឍជាទូទៅរបស់កុមារ ការបញ្ចូលសារធាតុ Prebiotics និង Probiotics ក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន ពេលកូនមានអាយុ២ឆ្នាំ គឺជាដំណោះស្រាយដ៏ត្រឹមត្រូវ។
តើសារធាតុ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ?
Probiotics គឺជាប្រភេទបាក់តេរីដែលមានជីវិត និងល្អ ក្នុងក្រពះពោះវៀនរបស់កុមារ។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈការបង្កើតឡើងវិញនូវ មីក្រូប្យូតា ក្នុងក្រពះពោះវៀន និងធ្វើឲ្យវាមានតុល្យភាព។
[embed-health-tool-baby-poop-tool]
ដោយឡែក Prebiotics គឺជាប្រភេទអាហារសរសៃដែលមានតួនាទីជាអាហាររបស់ Probiotics ហើយអត្ថប្រយោជន៍របស់វាគឺជួយឲ្យសារធាតុ Probiotics ដែលជាបាក់តេរីល្អ មានភាពធំធាត់ និងរឹងមាំ ដើម្បីពង្រឹងសុខភាពក្រពះពោះវៀន និងប្រព័ន្ធការពាររាងកាយរបស់កុមារ។
ហេតុនេះ មានន័យថា ការផ្តល់អាហារបន្ថែមដល់កូនដែលមានសារធាតុ Probiotics និង Prebiotics អាចជួយឲ្យបាក់តេរីក្នុងពោះវៀនមានលំនឹង ដែលជាហេតុធ្វើឲ្យពោះវៀនមានសុខភាពល្អ ធ្វើមេតាបូលីសបានត្រឹមត្រូវ និងជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ដើម្បីទប់ទល់នឹងជំងឺផ្សេងៗ។
លើសពីនេះទៅទៀត សារធាតុទាំង២ ក៏មានតួនាទីក្នុងការកាត់បន្ថយការបង្ករោគនានាក្នុងក្រពះពោះវៀន ដែលនាំឲ្យកុមារមានបញ្ហារាករូស ឬការបង្ករោគផ្លូវដង្ហើមជាដើម ជួយកុមារកាត់បន្ថយការប្រឈមនឹងការកើតអាលែកហ្ស៊ី ជួយឲ្យកុមារមានសុខភាពល្អ និងមានការអភិវឌ្ឍបញ្ហាស្មារតី និងរាងកាយ បានល្អ និងតាមស្តង់ដារ។
តើសារធាតុ Prebiotics និង Probiotics សម្បូរក្នុងអាហារអ្វីខ្លះ?
ប៉ាម៉ាក់ អាចរកសារធាតុទាំង២នេះបានក្នុងអាហារមួយចំនួនរួមមាន ផ្លែចេក ប៉ោម ឪឡឹក បន្លែស្លឹកបៃតង ខ្ទឹមស គ្រាប់ធញ្ញជាតិ អាហារប្រភេទជ្រក់ យ៉ាអួរ និងម្សៅទឹកដោះគោសម្រាប់កុមារ ដែលផ្សំ ឬមានសារធាតុទាំង២នេះ៕
ចំណុចសំខាន់
ប៉ាម៉ាក់ អាចរកសារធាតុទាំង២នេះបានក្នុងអាហារមួយចំនួនរួមមាន ផ្លែចេក ប៉ោម ឪឡឹក បន្លែស្លឹកបៃតង ខ្ទឹមស គ្រាប់ធញ្ញជាតិ អាហារប្រភេទជ្រក់ យ៉ាអួរ និងម្សៅទឹកដោះគោសម្រាប់កុមារ ដែលផ្សំ ឬមានសារធាតុទាំង២នេះ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះដល់កុមារ?
- ហេតុអ្វីម៉ាក់ប៉ាមិនគួរឱ្យកូនញុំាអាហារច្រើនមុនពេលចូលគេង?
- ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?