backup og meta

កង្វះសារធាតុចិញ្ចឹមពីអាហារទាំង៥ប្រភេទ អាចធ្វើឱ្យក្មេងអភិវឌ្ឍខួរក្បាលយឺតយ៉ាវ

កង្វះសារធាតុចិញ្ចឹមពីអាហារទាំង៥ប្រភេទ អាចធ្វើឱ្យក្មេងអភិវឌ្ឍខួរក្បាលយឺតយ៉ាវ

ប៉ា​ម៉ាក់​ដឹង​អត់​ថា កុមារ​តូចៗ​រៀន​សូត្រ​ពី​អ្វី​​ៗ​ជុំវិញ​ខ្លួន​ឆាប់​រហ័ស​ណាស់​ គឺ​មុន​ពេល​ដែល​អា​អូន​ចេះ​ដើរ​ និង​និយាយ​ទៅ​ទៀត។ ជាក់ស្តែង កោសិកា​ខួរ​ក្បាល​អភិវឌ្ឍ​​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ​ទៅទៀត ហើយ​​នៅ​អាយុ​ពី​១​ឆ្នាំ ដល់​៣​ឆ្នាំ ខួរ​ក្បាល​របស់​កូន​មាន​សមត្ថភាព​យល់​ដឹង​​លឿន​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ផ្សេងៗ​។ ក្នុង​រយៈ​ពេល​នេះ​ដែរ សារធាតុ​ចិញ្ចឹម​ដើរ​តួនាទី​យ៉ាង​សំខាន់​ តែ​បើ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​វិញ​នោះ កុមារ​អាច​នឹង​រង​ការ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​ ការ​ចងចាំ និង​សមត្ថភាព​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។

សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​​ខួរ​ក្បាល​ទារក​មាន​អ្វី​ខ្លះ?

សារធាតុ​ចិញ្ចឹម​ទាំង​អស់​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ និង​ការ​បំពេញ​មុខងារ​​របស់​ខួរ​ក្បាល​កុមារ ហើយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​កុមារ​តូច​ៗ​មិន​អាច​ខ្វះ​បាន​ មាន​ដូចជា៖

របបអាហារ​សម្រាប់​ទារក​ និង​កុមារ​តូច​ៗ​សម្រាប់​ការអភិវឌ្ឍ​ខួរ​ក្បាល

១. ស៊ុត

ស៊ុត​មាន​សារធាតុ​ចិញ្ចឹម​ និង​ជា​អាហារ​ដែល​ពេញនិយម​សម្រាប់​កុមារ​តូច​ៗ។ ជាមួយ​​នឹង​សារធាតុ​ចិញ្ចឹម​ដែល​ល្អ​បំផុត​សម្រាប់​ខួរ​ក្បាល​ ដូចជាកូលីន វីតាមីន ​B12 និង​ប្រូតេអ៊ីន ដែល​ធ្វើ​ឱ្យ​ស៊ុត​ក្លាយ​ជា​អាហារ​​ជំនួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ និង​បង្កើន​ការ​យល់​ដឹង។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២. គ្រឿង​សមុទ្រ

ត្រី​មាន​ខ្លាញ់ និង​គ្រឿង​សមុទ្រ​ដទៃ​ទៀត មាន​គុណប្រយោជន៍​ខ្ពស់​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​គួរ​ឱ្យកូន​តូចៗ​ញ៉ាំ​គ្រឿង​សមុទ្រ​ដែល​មាន​​ជាតិ​បារត​ខ្ពស់​ ដូចជា​ត្រី​ធូណា​នោះ​ទេ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ក្មេង។ ជំនួស​មក​វិញ យើង​អាច​ផ្តល់​អាហារ​មាន​ជាតិ​បារត​ទាប​ ដូចជា​​បង្គា ត្រី​សាល់ម៉ុន ឬ​ក្តាម​។ល។ ត្រឹម២ទៅ៣ដង​ក្នុងមួយសប្តាហ៍។

៣. បន្លែ​ស្លឹក​បៃតង

ពិត​ណាស់​ បន្លែ​ស្លឹក​បៃតង​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ និង​ហ្វូឡេត ដែល​ជួយ​បង្កើន​ការ​យល់ដឹង​ ក៏​ដូចជា​ជួយ​ឱ្យ​កុមារ​តូច​ៗ​មាន​ការ​ចងចាំ​ល្អ និង​រៀន​ឆាប់​ចេះ។

៤. សាច់​គ្មាន​ខ្លាញ់

សាច់​គ្មាន​ខ្លាញ់​ ជា​ប្រភេទ​អាហារ​បំប៉ន​ខួរ​ក្បាល​ ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី និង​ជាតិ​ដែក ដែល​អាច​ជួយ​ឱ្យ​កុមារ​តូច​ៗ​ជៀសផុត​ពី​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែកបានយ៉ាងមានប្រសិទ្ធភាព។

៥. ទឹក​ដោះ​គោ​ជូរ

ទឹក​ដោះ​គោ​ជូរ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូចជា ប្រូតេអ៊ីន ស័ង្កសី និង​អ៊ីយ៉ូត ដែល​កុមារ​ត្រូវ​ការ​ជា​ចាំបាច់​ ដើម្បី​អភិវឌ្ឍ​ខួរ​ក្បាល​ និង​ការ​យល់​ដឹង។ ផ្ទុយ​ទៅ​វិញ កុមារ​ដែល​ខ្វះ​ជាតិ​អ៊ីយ៉ូត អាច​ប៉ះពាល់​ដល់​ការ​យល់​ដឹង និង​សមត្ថភាព​ក្នុង​ការ​ត្រិះរិះ​ពិចារណា ។

អាហារូបត្ថម្ភកុមារ

ចំណុចសំខាន់

របបអាហារ​សម្រាប់​ទារក​ និង​កុមារ​តូច​ៗ​សម្រាប់​ការអភិវឌ្ឍ​ខួរ​ក្បាល


  1. ស៊ុត
  2. គ្រឿងសមុទ្រ
  3. បន្លែស្លឹកបៃតង
  4. សាច់គ្មានខ្លាញ់
  5. ទឹកដោះគោជូរ

អត្ថបទគួរអាន៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.uclahealth.org/news/article/baby-brain-food-7-foods-to-fuel-brain-development

Baby brain food: 7 foods to fuel brain development

https://gtscholars.org/top-10-quick-and-easy-brain-foods-guaranteed-to-energise-your-child

Here Are Top 10 Quick and Easy Brain Foods Guaranteed to Energise Your Child’s Body and Mind

https://www.hydroassoc.org/foods-to-nourish-the-brain/

9 Foods to Nourish Brain Health

កំណែ​ប្រែបច្ចុប្បន្ន

21/01/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Yesterday

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម