backup og meta

ម៉េចបានប៉ាម៉ាក់គួរនាំកូនតូចទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀន?

វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនមានសារៈសំខាន់ណាស់ ដើម្បីការពារកូនតូចពីជំងឺដ៏កាចសាហាវមួយនេះ។ ទោះជាយើងរក្សាអនាម័យ ញ៉ាំស្អាត និងផឹកស្អាត ក៏មិនទាន់គ្រប់គ្រាន់ដែរ ជាពិសេសនៅពេលដែលប៉ាម៉ាក់នាំកូនទៅកាន់តំបន់ដែលមានការរាលដាលនៃជំងឺគ្រុនពោះវៀន អ៊ីចឹងហើយ! ទើបការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀន ជាជម្រើសដ៏ឈ្លាសវៃ ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរបស់កូនស្គាល់ និងប្រឆាំងទៅនឹងបាក់តេរីដែលបណ្តាលឱ្យកើតជំងឺនេះ។

ម៉េចបានប៉ាម៉ាក់គួរនាំកូនតូចទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀន?

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ប្រភេទនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀនសម្រាប់កុមារតូចៗ

ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគុ្រនពោះវៀន គឺមានចំនួន២ប្រភេទសំខាន់ៗ ដែលរួមមានប្រភេទចាក់ និងលេប ដែលសុទ្ធសឹងតែមានប្រសិទ្ធភាព ប៉ុន្តែជម្រើសនៃការចាក់វ៉ាក់សាំងនេះគឺអាស្រ័យទៅលើអាយុកុមារ និងស្ថានភាពសុខភាពរបស់ក្មេង។

[embed-health-tool-vaccination-tool]

នៅពេលណាដែលកូនតូចត្រូវចាក់វ៉ាក់សាំងនេះ?

ជាទូទៅ វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនត្រូវបានណែនាំសម្រាប់កុមារអាយុ ២ ឆ្នាំ ជាពិសេសប្រសិនបើអាអូនត្រូវធ្វើដំណើរទៅកាន់តំបន់ដែលផ្ទុះជំងឺគ្រុនពោះវៀន។ ប៉ាម៉ាក់អាចសម្កាល់រោគសញ្ញានៃជំងឺគ្រុនពោះវៀនចំពោះកុមារតូចៗដូចខាងក្រោម៖

ក្តៅខ្លួនខ្លាំងភ្លាមៗ រហូតដល់ ៤០អង្សាសេ

អស់កម្លាំង

ឈឺពោះ និងមានរាករូស ឬទល់លាមក

• មិនឃ្លានអាហារ

• ឈឺក្បាល

ក្នុងករណីដែលសង្កេតឃើញអាអូនមានរោគសញ្ញាដូចរៀបរាប់ខាងលើ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។

គ្រុនពោះវៀន

វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនមានអត្ថប្រយោជន៍ម៉េចខ្លះ?

ការចាក់វ៉ាក់សាំង គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការការពារកូនតូចពីជំងឺគ្រុនពោះវៀន ដោយមិនត្រឹមតែអាចជួយបង្ការជំងឺនោះទេ ប៉ុន្តែវាថែទាំកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរថែមទៀតផង។ ដូច្នេះហើយ ប៉ាម៉ាក់គួរនាំកូនទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនតាមការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះ យើងក៏អាចណែនាំឱ្យកូនអនុវត្តន៍វិធានសុវត្ថិភាពដូចខាងក្រោម

  • ញ៉ាំទឹកស្អាត
  • ញ៉ាំអាហារដែលឆ្អិនល្អ
  • លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលញ៉ាំចំណីអាហារ
  • តាមដានសុខភាពរបស់កូនឱ្យបានដិតដល់ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើអាអូនមានរោគសញ្ញាមិនប្រក្រតីណាមួយ។

ចំណុចសំខាន់

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://en.wikipedia.org/wiki/Typhoid_vaccine

https://www.mayoclinic.org/drugs-supplements/typhoid-vaccine-intramuscular-route/description/drg-20066585

Typhoid Vaccines

កំណែ​ប្រែបច្ចុប្បន្ន

15/09/2025

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ Sopheng In

បច្ចុប្បន្នភាពដោយ៖ Sopheng In

អត្ថបទពាក់ព័ន្ធ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ នូ សោភ័ណ្ឌ បានធ្វើបច្ចុប្បន្នភាព 15/09/2025

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម