backup og meta

មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?

មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?

អាលែកហ្ស៊ីគឺជាប្រតិកម្មរបស់ប្រព័ន្ធភាពសុំាជាមួយសារធាតុមួយចំនួនរួមមាន លម្អងផ្កា ធូលីដី រោមសត្វ ជាតិជ័រ ឬអាហារដូចជាស៊ុត ទឹកដោះ​គោស្រស់ សណ្តែកដី គ្រាប់ផ្លែឈើ គ្រឿងសមុទ្រ ស្រូវសាលី និងសណ្តែក​សៀង​ជាដើម។ ហេតុអ្វីបានជាក្មេងខ្លះមានបញ្ហាអាលែកហ្ស៊ី តែក្មេងខ្លះ​មិន​មាន? ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីបង្ការកូនកុំឱ្យមានបញ្ហាអាលែកហ្ស៊ី?

អាលែកហ្ស៊ីកើតឡើងនៅពេលប្រព័ន្ធភាពសុំាជួបជាមួយសារធាតុដូចខាងលើតាមរយៈការស្រូបចូល​តាមច្រមុះ មាត់ ចាក់បញ្ចូល ឬប៉ះពាល់ជាមួយស្បែក។ រោគសញ្ញាអាលែកហ្ស៊ីអាចរួមមាន៖

  • កណ្តាស់ ហៀរសំបោរ ឬពិបាកដកដង្ហើម
  • ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក
  • ក្អួត ឈឺពោះ ឬរាក
  • ឡើងកន្ទួល រមាស់ ឬកើតត្រអក
  • ហើមមុខ មាត់ អណ្តាត
  • វិលមុខ ឈឺក្បាល ឬសន្លប់

មូលហេតុបង្កអាលែកហ្ស៊ីលើកុមារ

ក. កត្តាតំណពូជ

ក្មេងអាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាអាលែកហ្ស៊ី បើមានប្រវត្តិ​គ្រួសារដែលកើតហឺត ត្រអក ឬមានបញ្ហាអាលែកហ្ស៊ី។

ខ. អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ហើយបាក់តេរី​អាក្រក់​កើនឡើង។ ដោយសារ​​​ប្រព័ន្ធភាពសុំាប្រហែល ៧០% គឺស្ថិតនៅក្នុងពោះវៀន ដូច្នេះ​បាក់តេរី​ល្អៗក្នុងក្រពះពោះវៀនធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធភាពសុំាដើម្បីសម្រេចថា សារធាតុ​ដែល​ចូល​ក្នុង ឬមកប៉ះនឹងរាងកាយជាសត្រូវ​ឬ​អត់។

នៅពេលក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី ប្រព័ន្ធភាពសុំាបាត់បង់សមត្ថភាព​ក្នុង​ការ​បែងចែកអ្វីជាសត្រូវរបស់រាងកាយ។ ដូច្នេះប្រព័ន្ធភាពសុំាក៏គិតថាសារធាតុ​ដូចរៀបរាប់ខាងលើ​ជា​សត្រូវ ហើយក៏វាយលុកដែលបណ្តាលឱ្យកូនមានបញ្ហាអាលែកហ្ស៊ីដូចជា រលាកស្បែក រលាក​ប្រហោង​ឆ្អឹងច្រមុះ រលាកផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។

[embed-health-tool-vaccination-tool]

គ. បញ្ហាជា្របពោះវៀន

ភាពតានតឹង ការញុំាហ្វាសហ្វូត អាហារកែច្នៃ អាហារសម្បូរជាតិស្ករចម្រាញ់ ឬជាតិ​ស្អិត (Gluten) មានក្នុងស្រូវសាលីធ្វើឱ្យបាក់តេរីល្អៗក្នុងពោះវៀនថយចុះ និងកើនបាក់តេរីអាក្រក់ដែលបំផ្លាញ និង​បង្ក​ការរលាក​​ដល់ភ្នាសជញ្ជាំងពោះវៀនកូន។

បញ្ហាជា្របពោះវៀនកើតឡើងនៅពេលជញ្ជាំងពោះវៀនរលាក ហើយបណ្តាលឱ្យជាតិ​ពុល បាក់តេរី វីរុស និង​​ភាគ​ល្អិត​អាហារ​ដែលមិនទាន់រំលាយ​​ជ្រាបចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ នៅពេលប្រព័ន្ធ​ភាពសុំា​ប្រទះឃើញ ប្រព័ន្ធភាពសុំាក៏វាយប្រហារ ហើយបង្កឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ឬ​ប្រតិកម្ម។

អាលែកហ្ស៊ី

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

វីធីសាស្រ្តការពារកូនពីបញ្ហាអាលែកហ្សី

– ផ្តល់អាហារបន្ថែមក្រៅពីបំបៅដោះ ឬទឹកដោះគោម្សៅដល់កូន នៅពេលកូនមានអាយុលើស​ពី ៦ ខែ ព្រោះតាមការសិក្សាបានឱ្យដឹងថា កុមារដែលមិនបានទទួលអាហារបន្ថែម​មានហានិភ័យខ្ពស់​អាលែកហ្ស៊ីនឹងអាហារ

– ផ្តល់អាហារសម្បូរ Probiotics ដូចជា យ៉ាអួរ គីមឈីដើម្បីបង្កើនបាក់តេរីល្អៗក្នុងពោះវៀនកូន

– ជំរុញកូនឱ្យញុំាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិព្រោះ​សម្បូរជាតិសរសៃ​ដើម្បីបំប៉ន​បាក់តេរីល្អៗ​ក្នុង​ពោះវៀនកូន ជួយឱ្យស្រទាប់ជញ្ជាំងពោះវៀន​មានសុខភាពល្អ និងការបន្ថយការរលាកក្នុងខ្លួនកូន

– កាត់​បន្ថយអាហារកែច្នៃ ហ្វាសហ្វូត អាហារមានជាតិខ្លាញ់ និងស្ករខ្ពស់ ឬផ្ទុកស្រូវសាលី

– ជំរុញកូនបញ្ចេញសកម្មភាពរាងកាយដើម្បីកាត់បន្ថយភាពតានតឹង

ដើម្បីការពារ ឬកាត់បន្ថយបញ្ហាអាលែកហ្ស៊ីលើកូន ម៉ាក់ប៉ាក៏អាចឱ្យកូនញុំា​ទឹកដោះគោម្សៅ​ដែល​មាន​ផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ជួយ​ឲ្យ​ក្រពះពោះវៀន​​​​​​ ​​​កូន​មាន​សុខភាព​ល្អ​ មានអារម្មណ៍រីករាយ និងពង្រឹង​ប្រព័ន្ធ​ភាពសុំា។​

អត្ថបទគួរអាន៖

ចំណុចសំខាន់

– មូលហេតុបង្កអាលែកហ្ស៊ីលើកុមារ
  • កត្តាតំណពូជ
  • អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន
  • បញ្ហាជា្របពោះវៀន
– វីធីសាស្រ្តការពារកូនពីបញ្ហាអាលែកហ្សី
  • ពេលកូនអាយុ ៦ ខែ ម៉ាក់ប៉ាត្រូវផ្តល់អាហារបន្ថែម
  • ផ្តល់អាហារល្អចំពោះសុខភាពក្រពះពោះវៀនដល់កូន
  • ជំរុញកូនបញ្ចេញសកម្មភាពរាងកាយ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Allergies
https://www.mayoclinic.org/diseases-conditions/allergies/symptoms-causes/syc-20351497

Gut Health and Allergies
https://mypositiveparenting.org/2016/03/27/gut-health-and-allergies/

Seasonal Allergies and Your Gut Health: 7 Tips to Ensure Lasting Relief
https://www.artofliving.org/am-en/seasonal-allergies-and-your-gut-health-7-tips-ensure-lasting-relief

Leaky Gut Allergies – The Link Between Gut Health and Allergies
https://therenegadepharmacist.com/leaky-gut-allergies/

Seasonal Allergies and Leaky Gut: Causes and Solutions
https://drpompa.com/health/seasonal-allergies-and-leaky-gut-causes-and-solutions/

កំណែ​ប្រែបច្ចុប្បន្ន

29/09/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនអាលែកហ្ស៊ីទឹកដោះគោ ម៉ាក់ៗគួរជ្រើសរើសអាហារទាំងនេះឲ្យ​កូន

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម